អ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាម ដា បានប្រកាសចែកផ្លូវគ្នាជាមួយគូស្នេហ៍ភេទដូចគ្នាដែលជាជនជាតិថៃ ប៉ាអយ ហើយក្រោយពីរួមសុខទុក្ខជាមួយគ្នារយៈពេល៨ឆ្នាំ។ មែនទែនទៅ ម៉ាដាម ដា បានទម្លាយថាអ្នកទាំងពីរបានចែកផ្លូវគ្នាមួយរយៈធំមកហើយព្រោះតែមិនចង់បំពុលសង្គមទើបសម្រេចចិត្តបែកស្ងាត់ៗ ប៉ុន្តែដោយសារមានសំពាធខ្លាំងពេកទើបប្រកាសជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUiutQ1NjWlq8AeTED5t6GUmRVOuFm8LT0o0oEakMW_1lppDGMDIa6mLHOsexiJicKw70EixOEnCUf-ylvqMnz1QeSo0gd7AhMntz6CeGLjm_mN0U4gjYpKG5kJRTO8Gi7Ss4vjyGLJDY6abPiie-C6xdROx51kL_fZyOa2FJVe4_2NUIqyNbwqX9Pl6g/s2048/image_2024-07-10_08-25-31.png

អ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីស្រ្តីជំនួញដ៏ជោគជ័យម្នាក់លើវិស័យអនឡាញអ្នកនាង សៀន សូលីដា ហៅ ម៉ាដាម ដា ប្រកាសចែកផ្លូវគ្នាជាមួយគូស្នេហ៍ភេទដូចគ្នាជាជនជាតិថៃ ខណៈស្នេហាអ្នកទាំងពីរស្រលាញ់គ្នាស្ទើរលេប មានភាពផ្អែមល្អែមជាមួយគ្នា ស្ងាត់តែមួយរយៈស្រាប់តែបញ្ចប់ទំនាក់ទំនង។ ម៉ាដាម ដា បានប្រកាសនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី៩ កក្កដា ឆ្នាំ២០២៤ ថា «ជាដំបូងសូមទោសទៅកាន់បងប្អូនដែលស្រលាញ់ចូលចិត្តខ្ញុំទាំងអស់ មានសំនួរសួរមកកាន់ខ្ញុំជាច្រើនហើយខ្ញុំក៏មិនចង់លាក់បាំងទៀតដែរព្រោះវាមានតែការឈឺចាប់។ ពួកយើងទាំងពីរបានចែកផ្លូវគ្នាមួយរយៈធំហើយតែពួកយើងបាននិយាយគ្នាហើយថាមិនចង់ប្រកាសទេនាំតែមើលមកបំពុលសង្គម»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeVR9H_kZhYqDr83DoueHZQLJ754P9Yry_2Kti9tD1SuDN3n1P-29H08CTsHt9BnI0vqgcENVJK1AQN5UQJVdtStwiWfKlRy26iIJXX_CIvfWg99u3L_NVLuN2hYG-7Tae457zNM8q1yurALEyzB7bx-onkNvnLU9my2SCtrwaCct3NIJQZru2_V81uaU/s2048/image_2024-07-10_08-25-32.png

«ពួកយើងចង់បញ្ចប់ដោយស្ងាត់ៗតែហាក់បីដូចជាសំពាធពួកយើងទាំងពីរខ្លាំងណាស់កន្លងមក៨ឆ្នាំគឺការចងចាំដ៏ល្អនៃរសជាតិជីវិត ហើយខ្ញុំហ៊ាននិយាយខ្ញុំមានតែក្តីស្រលាញ់ស្មោះត្រង់ប្រឹងការពារគ្រួសារមួយនេះអស់ពីសមត្ថភាពហើយតែនៅតែមានថ្ងៃនេះ។ មិនបន្ទោសខាងណាឡើយមានតែបន្ទោសយើងទាំងពីរដែលថែគ្រួសារនេះមិនបានល្អ អរគុណក្តីស្រលាញ់ដែលចំពោះពួកខ្ញុំកន្លងមកតែខ្ញុំហត់ហើយ ខ្ញុំថែបងអស់សមត្ថភាពហើយមានតែចែកផ្លូវរកសាងជីវិតថ្មីរៀងខ្លួន»។ នេះជាការបញ្ជាក់របស់ ម៉ាដាម ដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgThud6D4fyOqrbvfBPoscwfWNC40_swrMhFQbxy6M9jJQsf4FA1F9D4sDVbpuP5yGTkQJ2BxX1uvMcIyhuMn41MMLpm4f_raGEU4AUfy8vYLnXvsQay8cMOOyaS5UzrxrgAwKZ4SdeLFt3c9URTLHbAU7RJF1or2EavQ2v1m_O7sRA8MSgilcuT9PFqSo/s2048/image_2024-07-10_08-25-33%20(2).png

ការប្រកាសចែកផ្លូវគ្នានេះបានធ្វើឱ្យអ្នកគាំទ្រពួកគេសម្តែងនូវអារម្មណ៍សោកស្តាយជាខ្លាំងមិនគួរណាស្នេហាមួយនេះត្រូវបានឈានដល់ផ្លូវបញ្ចប់ ខណៈអ្នកមួយចំនួនហាក់សម្តែងការអាណិតអាសូរទៅកាន់ ប៉ាអយ ផងដែរ។

ងាកទៅកាន់ ប៉ាអយ វិញ ក៏បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា «ខ្ញុំតែងតែគោរពការសម្រេចចិត្តរបស់មនុស្សដែលខ្ញុំស្រលាញ់ វាប្រហែលជាការសម្រេចចិត្តដ៏ល្អបំផុត។ គ្មាននរណាម្នាក់ត្រូវ ឬខុសទេ ថ្ងៃនេះយើងមិនអាចបន្តបានទេ។ វាប្រហែលជាដំណោះស្រាយដ៏ល្អបំផុត។ យើងទាំងពីរ គ្រប់ពេលទាំងអស់នេះ ខ្ញុំគិតថាខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ អរគុណច្រើនកិច្ចសន្យាដែលមិនមានពិតប្រាកដ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzDrOkd_Jvd7CmSpGjync4ZyQq7GliNipB4AgI4wFicDOw4UWBDUgRffNzS9JEI5TIHbE2EaxIL6m-YRou3YpzjJ_Vil3J_1te1vH-n_XyEnzXR8IrHmvtRMhJpaJVhsWKkedW2SdfK9yjuHa7k-J-I3Div7cW5_oWYS8ZrmChhMcSyXAWhedDkTf4AFs/s2048/image_2024-07-10_08-25-35.png

គេចាំបានថាកាលពីខែកញ្ញា ២០២៣ ម៉ាដាម ដា បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីក្លាហានសុំ ប៉ាអយ រៀបការកណ្តាលពិធីខួបកំណើតរបស់គូស្នេហ៍តាមការសន្យារបស់ខ្លួនថាអ្នកទាំងពីរនឹងរៀបការជាមួយគ្នាក្រោយពីហែលឆ្លងឧបសគ្គតស៊ូនិងបង្កើតភាពជោគជ័យជាមួយ។ ប៉ុន្តែគួរឱ្យសោកស្តាយស្នេហា៨ឆ្នាំរបស់អ្នកទាំងពីរត្រូវមកបញ្ចប់យ៉ាងដូច្នេះ៕