Home Blog Page 1056

Vietjet បន្ថែមកៅអីចំនួន 1.4 លាន សម្រាប់ភ្ញៀវធ្វើដំណើរនារដូវក្តៅ និងជំរុញការធ្វើដំណើរអន្តរជាតិ

0

ភ្នំពេញ ថ្ងៃទី 28 ឧសភា ឆ្នាំ 2024 – ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការធ្វើដំណើរក្នុងអំឡុងវិស្សមកាលរដូវក្តៅ ក្រុមហ៊ុន Vietjet ពង្រីកជើងហោះហើរក្នុងស្រុកនៅរដូវក្តៅក្នុងប្រទេសវៀតណាមចំនួន 35% និងបង្កើនជើងហោះហើរពេលយប់ចំនួន 46% ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏គ្រោងនឹងបើកដំណើរការសេវាកម្មមិនឈប់ឈរថ្មីៗរបស់ខ្លួនចំនួនបួនពីគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់វៀតណាម គឺ កោះ ភូកុក ទៅ តៃជុង និង កៅសុង និងពីហាណូយទៅ មែលប៊ន / ស៊ីដនី នៅខែក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrgsbgQdRfHkAmDuyxc9K-XdaK1am2bMmRKX0M8QTkR1C39Vndk4DBo-8ANvRLpK-pSRNiNVBun3GUQU-C7ca7dFUX-5HjQyEYvxa7-4XiOAUxhxDwwPXgM1pj7g19XY267Y0K4eAeQn2OAMfW52ShChOksHSmlw9UCla6DBD9FvVerEhyphenhyphenAafxHDnl_es/s2000/Phu%20Quoc,%20Vietnam.jpg

ឥឡូវនេះ តាមរយៈជើងហោះហើរបន្ថែមនៅលើបណ្តាញក្រុមហ៊ុន Vietjet អ្នកដំណើរពីប្រទេសកម្ពុជា អាចធ្វើដំណើរយ៉ាងរលូនទៅកាន់គោលដៅជាច្រើននៃវៀតណាម ក៏ដូចជាទៅកាន់ទីតាំងជាច្រើនទៀតនៅបរទេស។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ធ្វើដំណើរតាមបណ្តាញយន្តហោះររបស់ Vietjet នៅពេលធ្វើដំណើរពីសៀមរាប ទៅកាន់ទីក្រុងហាណូយ។ ក្រុមហ៊ុន Vietjet បានចាប់ផ្តើមប្រតិបត្តិការជើងហោះហើរ សៀមរាប-ហាណូយ កាលពីចុងឆ្នាំមុន (២០២៣) ជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុងមួយសប្តាហ៍។ ពេលវេលានៃជើងហោះហើរនីមួយៗគឺ 1 ម៉ោង 45 នាទី។

ក្នុងអំឡុងពេលរដូវក្តៅជាមួយនឹងការធ្វើដំណើរដ៏មម៉ាញឹក ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រធ្វើដំណើរក្នុងស្រុកចំនួន 1.4 លានបន្ថែមទៀត នៅទូទាំងគោលដៅនានាក្នុងប្រទេសវៀតណាម ដែលកំពុងមានការកើនឡើងលើតម្រូវការធ្វើដំណើររហូតដល់ 35%។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបង្កើនប្រេកង់ជើងហោះហើរលើផ្លូវដែលមានស្រាប់ទៅមកពីមជ្ឈមណ្ឌលធ្វើដំណើររបស់ប្រទេស ដូចជា ហាណូយ ហូជីមិញ ដាណាង ញ៉ាត្រាង ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbRSVo0vlEzIiNajk3RHIrtvKBrVVxAvw4U-PPupdp_6IGPoUPQ12_TmWUJBSxufVKOgMU_u7M27119CZ034rFMdSmhKITUdAuKMpYZ-w8wFcPHCZVmdrHuVIdxFueIZ5nOaP3kgOv6SmCYFNvybNhzvZ5JerijCxHcl8_jwiFuwZP2Cyp_ZPrwqgOmPc/s1800/noithatvietjet-1685604437634.jpg

ក្រុមហ៊ុន Vietjet ក៏បានបង្កើនចំនួនជើងហោះហើរពេលយប់របស់ខ្លួនចំនួន 46% ដែលស្មើនឹង 3,100 សេវាពេលយប់ពីមជ្ឈមណ្ឌលនានា ដូចជា ទីក្រុងហាណូយ ហូជីមិញ និងទីក្រុងដាណាំង ទៅកាន់ខេត្តផ្សេងៗទៀត ដូចជា ហាយហ្វុង វិញ និង ថាញ់ ហូ ជាមួយនឹងការផ្តល់ជូនតម្លៃសំបុត្រទាបសមរម្យ។

ដើម្បីបំពេញតម្រូវការការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិក្នុងរដូវក្តៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏ធ្វើឱ្យកោះភូកុករបស់វៀតណាមកាន់តែជិតស្និទ្ធ ដែលអ្នកធ្វើដំណើរអាចធ្វើដំណើរត្រង់ពី តៃជុង និង កៅសុង ទៅកាន់តៃវ៉ាន់បានដោយងាយ។ ការតភ្ជាប់នេះ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់សេវាកម្មដឹកអ្នកដំណើរដោយផ្ទាល់ពីកោះ ភូកុក ទៅកាន់កោះ តៃប៉ិ របស់តៃវ៉ាន់បានដោយរលូនពី តៃជុង និង កៅសុង។ ការពង្រីកបណ្តាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការពង្រឹងបណ្តាញជើងហោះហើររបស់ខ្លួន និងអនុញ្ញាតឱ្យការធ្វើដំណើររបស់អ្នកធ្វើដំណើរប្រកបដោយភាពរលូនរវាងវៀតណាម និងតៃវ៉ាន់ផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូននូវជើងហោះហើរដ៏ងាយស្រួលភ្ជាប់ទីក្រុងហូជីមិញ ហាណូយ និងភូកុកក្នុងប្រទេសវៀតណាម ជាមួយនឹងទីក្រុងធំៗក្នុងកោះតៃវ៉ាន់ រួមមាន ទីក្រុងតៃប៉ិ តៃឈុង និងកៅសុង ដែលសរុបបណ្តាញជើងហោះហើរសេវាផ្ទាល់ចំនួនប្រាំបួន រវាងវៀតណាម និង តៃវ៉ាន់។

ផ្លូវហោះហើរ ភូកុក – តៃឈុង នឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2024 ដោយផ្តល់សេវាកម្មបីដងក្នុងមួយសប្តាហ៍ គឺ នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ សេវាហោះហើរផ្ទាល់នេះ ចំណាយពេលតែបីម៉ោងនិង៣០នាទីប៉ុណ្ណោះ។ ផ្លូវហោះហើរ កៅសុង – ភូកុក នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2024 ដោយដំណើរការជើងហោះហើរទៅមកចំនួន 4 ដង ក្នុងមួយសប្តាហ៍ គឺ នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ជាមួយនឹងពេលវេលាហោះហើរត្រឹមតែ 3 ម៉ោង 15 នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKi7Cul9_lgWog8pHANVkRUzmdGgd2QhGqxS_58xoFzYSTQ10qiEtNgKBL6YdapqmZr2AaCUwgAvkNkAmRUnYqVs2UQRKCDI8v2i_OtH07sQywGprQUrKcLf2ewCpULVlYdTfwkCpABbUb9Mz41FhBB25omZXmbXjBa4tSpLVJ6herYkKWPHyBQPkQBkw/s900/taubayvietjet-1602609859372.jpg

អ្នកដំណើរអន្តរជាតិដែលមក ភូកុក អាចរីករាយជាមួយគម្រោងលើកលែងទិដ្ឋាការ ជាមួយនឹងការស្នាក់នៅរហូតដល់ 30 ថ្ងៃ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះ ភូកុក របស់វៀតណាម បានក្លាយទៅជាតំបន់ទេសចរណ៍ដែលកំពុងរះ ជាមួយនឹងការមកដល់របស់ភ្ញៀវអន្តរជាតិកើនឡើងក្នុងអត្រា 200% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងពេលត្រីមាសទីមួយនៃឆ្នាំ 2024។

ក្រុមហ៊ុន Vietjet ក៏ជំរុញការតភ្ជាប់វៀតណាម-អូស្ត្រាលី ជាមួយនឹងការបើកដំណើរការសេវាកម្មពីរដងក្នុងមួយសប្តាហ៍ពី ហាណូយ-មែលប៊ន ក៏ដូចជាផ្លូវ ហាណូយ-ស៊ីដនី ដែលចាប់ផ្តើមនៅសប្តាហ៍ដំបូងនៃខែមិថុនា។ តំណភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ទាំងនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ធៀបនឹងការភ្ជាប់ផ្លូវធ្វើដំណើរកន្លងទៅ ខណៈពេលដែលផ្តល់ជូននូវជម្រើសការធ្វើដំណើរដែលមានតម្លៃទាបសមរម្យជាងមុន។

សំបុត្រសម្រាប់ផ្លូវហោះហើរទាំងនេះ ឥឡូវ លោកអ្នកអាចរកទិញបាននៅគ្រប់បណ្តាញកក់សំបុត្រផ្លូវការរបស់ក្រុមហ៊ុន Vietjet។ គួរកត់សម្គាល់ថា អ្នកដំណើរអាចទាញយកអត្ថប្រយោជន៍ពីតម្លៃសំបុត្រប្រូម៉ូសិន ដែលចាប់ផ្តើមពី USD0 (មិនរួមបញ្ចូលពន្ធ និងថ្លៃសេវា) រៀងរាល់ថ្ងៃសុក្រ អនុវត្តចំពោះជើងហោះហើររហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក រដូវកាលកំពូល)។ លោកអ្នកអាចកក់សំបុត្របានតាមwww.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinSIIUNEz8AO6M9ciPNWK-DfzcPtwpOwLjcH9b8s85aQOg7qYnDubgc0dxu0JE8kE1q5bKfyuf4QV_R6x7ifnMVCpZtqflSh0bqfBgKM5WvWwnP8mARWPQOr6xhOXjL-BFCUoR4jeZE4uoL6xFq1LzaJNG6SjnKfaqxjJ1yEs-j6VZrIbxWPzCnRxvdaE/s1600/Vietjet%20aircraft%201%20(2).jpg

នារដូវក្តៅនេះ Vietjet ក៏កំពុងដំណើរការកម្មវិធីផ្តល់ជូនពិសេស គឺ “ធ្វើដំណើររាល់ថ្ងៃ ឈ្នះរង្វាន់រាល់ថ្ងៃជាមួយ Vietjet” (*) ដែលមានតម្លៃរហូតដល់ 6 ពាន់លានដុង (235,000 ដុល្លារអាមេរិក) ជារង្វាន់សម្រាប់សមាជិក របស់ SkyJoy ដែលកក់សំបុត្រមុនថ្ងៃទី 7 ខែសីហា ឆ្នាំ 2024។

(*) ព័ត៌មានលម្អិតអំពីកម្មវិធីផ្តល់ជូនពិសេសនេះ សូមចូលទៅកាន់៖ bit.ly/4besize

###

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPxVMnbBXM9qrzSQq7DlyhCbzdFb2OjDVLdxroVqb4KhNb30vfm12f8S9HtDE9C3qtE398zfj_LCgZPwmsQwacebtvicJImlNBV6Kv-9dRzMovWkkd2oZNJWk6z-iunLuF6Tlx1KtvVSdlKhFX6s2hmMY_P75QQAKcrDbhk0y9I1E_L7tSU3V1nLzB_YQ/s2000/vj1-1684749866094.jpeg

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066

ចុមមានរឿងអីទៀតហើយ! Nicki Minaj ស្រាប់តែត្រូវបានប៉ូលិសចា.ប់ខ្លួនភ្លាមៗ ចំពេលធ្វើដំណើរទៅប្រគំតន្ត្រី

0

បរទេស៖ កំពូលតារារ៉េបដ៏ល្បីល្បាញបំផុតមួយរបស់សហរដ្ឋអាមេរិកគឺ Nicki Minaj ថ្មីៗនេះស្រាប់តែត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋាន Schiphol ក្នុងទីក្រុង Amsterdam ពីបទដឹកជញ្ជូនគ្រឿង.ញៀន។
យោងតាម Yahoo News បានឱ្យដឹងថា តារារ៉េបអាយុ ៤១ ឆ្នាំរូបនេះត្រូវបានប៉ូលិសឃុំខ្លួនអស់ជាច្រើនម៉ោងនៅក្នុងបន្ទប់ឃុំឃាំង និងត្រូវបានពិន័យជាប្រាក់ចំនួន ៣៥០ អឺរ៉ូ (ប្រមាណ ៣៨០ ដុល្លារអាមេរិក) ខណៈតារារូបនេះបានកំពុងធ្វើដំណើរទៅប្រគំតន្ត្រីរបស់នាងនៅចក្រភពអង់គ្លេសកាលពីថ្ងៃទី២៥ ឧសភា ប៉ុន្តែត្រូវបានផ្អាកវិញ និងត្រូវបានលើកទៅពេលក្រោយភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU-JtROAXlhC-SOYASCslg3mtUeXwlNmq0UzD5LxUnW0QxKTJXt61ia4lzmWoYMnCdmLh6pMISjwGlne3lK3asAOWpF95cAtzWOF3olCkfc9WFlsxbj_mw7145Xm5vqyg9FaY1gnCpMOL1XSAr_oFD4YsM21nfFlcpzneXY88WvkmzxJC_QH_Spb12LqM/s1600/1418893258.webp

យោងតាមរបាយការណ៍ Nicki Minaj ត្រូវបានប៉ូលិសសង្ស័យថាមានផ្ទុកនូវសារធាតុញៀន និងកញ្ឆានៅក្នុងវ៉ាលីសរបស់នាង ស្របពេលនោះ Nicki ក៏បានចេញមុខបញ្ជាក់ថា នាងមិនមានផ្ទុកសារធាតុញៀនឡើយ។ យ៉ាងណាមិញអំឡុងពេលកើតហេតុ Nicki មានប្រតិកម្មយ៉ាងខ្លាំង ប៉ុន្តែទោះយ៉ាងណានាងក៏ត្រូវសហកាជាមួយប៉ូលិសដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ និងប្រកបដោយសន្តិវិធី។ រហូតដល់ពេលនេះ Nicki បានចេញទីឃុំឃាំងហើយ ក្រោយមេធាវីរបស់នាងធ្វើការតាមផ្លូវច្បាប់ លើសពីនេះ Nicki បង្ហើបថាមានអ្នកចង់ធ្វើបាបនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnxLjpwCOoZghHpebnfO4_z1d3UOyy1LCfwMtIrj6ou05d_GW2E5303gvrFKeVRukg7EYIlE1YHKhQdJA1ls2_CzhiZ0Rnb32ItCIBnS1EsZZqF9cbtOivNcvxzSKn-KLHWiAZryhvdy6dDS6i1jzp1LuS3EI9psHojlja7AHBbLGisnJ-nZXDj_9cOwU/s1366/1702330490099.webp

បន្ទាប់ពីចេញពីបន្ទប់ឃុំឃាំងភ្លាម តារាស្រីរូបនេះក៏បានចេញមុខសុំទោសអ្នកគាំទ្ររបស់នាងជាសារធារណៈនៅពេលនាងបានពន្យាពេលការប្រគំតន្ត្រី។ Minaj បាននិយាយថា៖ “ខ្ញុំស្រលាញ់អ្នក ហើយខ្ញុំពិតជាសុំទោសដែលរឿងនេះបានកើតឡើងធ្វើឱ្យខ្ញុំសម្រេចលុបចោលកម្មវិធីនេះភ្លាមៗ។ Minaj ក៏បានចេញមកជួបជាមួយអ្នកគាំទ្រនៅខាងក្រៅសណ្ឋាគាររបស់នាងក្នុងទីក្រុង Manchester ប្រទេសអង់គ្លេសផងដែរ ដើម្បីបង្ហាញពីទុក្ខសោករបស់នាងដែលនាងមាន និងបានសុំទោសម្ដងទៀត ព្រោះត្រូវលុបចោលកម្មវិធី Pink Friday 2 World Tour របស់នាងភ្លាមៗបែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiOSNtuoLRT6tpLoZ1mWvT1XKhzBQSWiS4ZOLgX61rSLBXjsYRovRVZ26aTpZ0yxszcL7aSjSt_25uHL3QzDYsEtnN6P5UnaAAREx1joH1Z6yAHeCj2FA1L41rF6wuUsUgPKN1zUEMh8SoObhQ6YZ-XKlU3EvUyNpePBltRgUoY3ArFfmGVqj3LZ04b_I/s680/TELEMMGLPICT000379413210_17167321326530_trans_NvBQzQNjv4BqwMJYxftKZExwjop9hyNEmQEwTyzLMKRxDe4NUIzb66I.webp

មកដឹងពីភាពអស្ចារ្យនៃលំនៅដ្ឋានដ៏ប្រណិតរបស់ណាប៉ូឡេអុងដែលមានអាយុកាល ៩០០ ឆ្នាំ

0

ណាប៉ូឡេអុងគឺជាអធិរាជ្យដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសបារាំង ដែលលោកបានដឹកនាំប្រទេសបារាំងឱ្យក្លាយទៅជាមហាអំណាចកាន់កាប់តំបន់អឺរ៉ុបស្ទើរតែទាំងអស់កាលពីអំឡុងឆ្នាំ ១៨០៤។ ណាប៉ូឡេអុងត្រូវបានប្រជាជនចាត់ទុកថាជាមេដឹកនាំយោធាដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ និងជានិមិត្តរូបនៃបដិវត្តន៍ប្រឆាំងនឹងរបបរាជានិយម ដែលលោកបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រាសាទ Fontainebleau មានអាយុកាល ៩០០ ឆ្នាំធ្លាប់ជាលំនៅដ្ឋានរបស់ណាប៉ូឡេអុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWZ2AOaB96XewHUOkFzm-4VMEXUwzujp4xEFx9Xp4LGPyKAGvZgQs00EHfrRm8ij_E8TO2glF7wBjGNzlK-v5IqhMbgACsGhGfsc7d8E4yzP_PsBT3kKnUNTwrmPm-Hc33fEocdGb9vDOj_jLnA1TlWuF1GLRrSWOdOis9eAA-QnMdgjgxtpENuPfEDkk/s1039/photo_2024-05-28_10-45-52%20(2).jpg

ប្រាសាទ Fontainebleau ត្រូវបានសាងសង់ជាលើកដំបូងក្នុងឆ្នាំ ១១៣៧ ជាកន្លែងស្នាក់នៅរបស់ស្តេច ៣៤ អង្គ និងអធិរាជពីររូប។ វាគឺជាកន្លែងដែលណាប៉ូឡេអុងបានជួសជុលស្ថាបត្យកម្ម និងរស់នៅជាយូរណាស់មកហើយ ដោយរក្សាទុកនូវអនុស្សាវរីយ៍ដែលមិនអាចកាត់ថ្លៃបានជាច្រើនរបស់អធិរាជនេះ។ នៅក្នុងប្រាសាទដ៏អស្ចារ្យយើងបានឃើញឯកសណ្ឋានយោធាផ្ទាល់របស់ណាប៉ូឡេអុង ចានមាស ស្លាបព្រាមាស តុ ទូ និងកៅអីដ៏ប្រណិត ដែលណាប៉ូឡេអុងប្រើពេលនៅបន្ទាយ។ នៅតំបន់មួយទៀតគឺជាបន្ទប់របស់ព្រះចៅអធិរាជ Marie Louise ដែលជាភរិយារបស់ណាប៉ូឡេអុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_CJSRrbBflvSpVjlAneSZPzCayhXP0TBhBvzNGpO4pB5nYAmCDiwZrr24P6AmzzdrxR-d74VG647WcbmBgaFWoep66IvUC1YXRYWrKqR3ksYUbGTciMUghs9HBdpol6JEmlL3iQIoCTUxRB61CC4Uy5LbBeen-7RrLaui8j6W_kY5-RDGgyR4pa9Gu0w/s1020/photo_2024-05-28_10-45-52.jpg

បន្ទាប់មកគឺបន្ទប់របស់កូនប្រុសរបស់ពួកគេ គឺណាប៉ូឡេអុង ហ្វ្រង់ស៊ីស យ៉ូសែប ឆាល ដែលបានប្រសូតជាស្តេចនៃទីក្រុងរ៉ូម (Le Roi de Rome) ក្រោយមកបានក្លាយជាណាប៉ូឡេអុងទី ២។ បន្ទប់ទាំងនេះមានសោភ័ណភាពឆើតឆាយ ជាមួយនឹងផ្នែកខាងក្នុងដ៏ប្រណិត និងការតុបតែងយ៉ាងអស្ចារ្យ។ មកុដធ្វើពីឈើដ៏មានតម្លៃ និងលោហៈដ៏ប្រណិតរបស់ព្រះអង្គម្ចាស់ នៅតែមានសភាពដដែល និងល្អឥតខ្ចោះ ដោយបន្ទប់ជាច្រើនត្រូវបានរក្សាទុកក្នុងសភាពដូចកាលណាប៉ូឡេអុងនៅមានជីវិត។ ប្រាសាទ Fontainebleau ក៏រក្សាបន្ទប់ គ្រឿងសង្ហារឹម និងរបស់ប្រើប្រាស់ក្នុងផ្ទះរាប់មិនអស់ពីរាជវង្សមុន និងក្រោយណាប៉ូឡេអុង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺសាលនៃប្រាសាទដែលមានទំហំជាង ៣០០ ម៉ែត្រការ៉េ គឺជាកន្លែងគ្រួសារអភិជនបារាំងបង្ហាញពីជីវិតរបស់រាជវង្សដែលមានទ្រព្យសម្បត្តិខ្ពស់បំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIaQh-KFS76E1XvgBYtUJLREkQ1YYPgyX6Ziip306wiCetXJ0o3msfPF1CjzJYZbB73daD8SC87g0QTUS78i_-nfTTnl36Q9-QPKpFhkwzZZ0L7AT16pt-udf65YHzSeJ52h1Bq0g7AFh_VQHdu6CvhAnSxCXiDidhoGIJr8yIt54OfM80Q-BFupBqlgY/s1280/photo_2024-05-28_10-45-54.jpg

គំនូរក្នុងបន្ទប់តែមួយ ចង្កៀងមុខដ៏អស្ចារ្យរាប់មិនអស់ ហើយពិដានទាំងមូលត្រូវបានក្រឡោតដោយឈើដ៏មានតម្លៃ និងលោហធាតុដ៏មានតម្លៃ ដែលបង្កើតបានជាសារមន្ទីរសិល្បៈតូចមួយ ធ្វើឱ្យអ្នកទស្សនាមានការរំភើបយ៉ាងខ្លាំងហាក់ដូចជាបានឆ្លងទៅកាន់សម័យបុរាណជំនាន់ណាប៉ូឡេអុងនៅមានជីវិត។ នៅទីធ្លារដ៏ធំល្វឹងល្វើយនេះក៏មានបណ្ណាល័យប្រាសាទដែលផ្ទុកសៀវភៅចំនួន ៤,៥០០ ស្តីពីប្រវត្តិសាស្ត្រ វិទ្យាសាស្រ្ត និងភូមិសាស្ត្រ។ សាលធំពេញទៅដោយពន្លឺ ហើយបន្ទប់ធំៗជាច្រើននៃប្រាសាទសព្វថ្ងៃនេះបានក្លាយទៅជាវិចិត្រសាល ដែលប្រមូលផ្តុំនូវស្នាដៃជាច្រើននៃគំនូរ ចម្លាក់ និងប្រវត្តិសាស្ត្រក្រោមរជ្ជកាលរបស់ស្តេច Francois និង Henri, Louis និង Napoleon។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiSLYy4yfsdGOTASTwTCx5d5-QJPtS2NXAdhEu7vyN2VyKw8IeFK7y2qGtAkLbYObGg6MhyphenhyphendJVa1ganBhKJ8vuBIKhAo-FsecFv3mS5P1tTP-ojn7-T6zuI6icewCpf_PwVq70fqtLzpjjhO9BcHVqOIjUlNQfLIWtbcOrf0_CCmOI9oPupjoU5Ol6xLE/s1000/photo_2024-05-28_10-45-56.jpg

គួរបញ្ជាក់ដែរថា ប្រាសាទ Fontainebleau ត្រូវបានសាងសង់ជាលើកដំបូងក្នុងឆ្នាំ ១១៣៧ ជាកន្លែងស្នាក់នៅរបស់ស្តេច ៣៤ អង្គ និងអធិរាជពីររូប។ ដូច្នេះហើយកន្លែងនេះគឺមានតួនាទីសំខាន់ណាស់ក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតដែលមិនអាចបំភ្លេចបានរបស់ប្រទេសបារាំង។ បច្ចុប្បន្នប្រាសាទនេះបានបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩:៣០ ព្រឹកដល់ ៥:០០ ល្ងាចដោយអ្នកទស្សនាអាចទិញសំបុត្រសារមន្ទីរទីក្រុងប៉ារីស ដើម្បីទៅទស្សនាកន្លែងទេសចរណ៍ល្បីៗចំនួន ៥៥ នៅទីក្រុងប៉ារីសក្នុងតម្លៃសរុបទាបជាងការទិញសំបុត្របុគ្គលទៅកាន់ទីតាំងនីមួយៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRd8TVRj8cqIph8AqagYfUiOe6zUO550OvbUwUhKtkK5zgA7wiwpDPT4kUbxUKkgOzZlh9UEickuGuYQxPaNHsT0FiGUke-KfxN-LArSzlVOorb9vy0T5jIBkY8yxDcOZlozWY2BbAU0GstkPP5pK-0yoftrJeMbSmupkxDcyIOW3xvrmcq3b5e7_WGfo/s919/photo_2024-05-28_10-45-57.jpg

តាក្របី ប្រាសាទចំណាស់មួយដែលថៃចិញ្ចឹមចិត្តចង់បាន

0

ប្រាសាទតាក្របី ឬប្រាសាទតង្វាយមានទីតាំងស្ថិតនៅ ភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល មានចម្ងាយប្រមាណ៨៥គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyca8LA4lh4rH1naWAGgjINDG3jjoSCTZcpt9ObMX3_Gduw-swUCGdGPwwucHV3G1gq3wB_k8klomMjcZ7EqEkDBPw3CWj6s-Wo-b85Pne498aci0iN97RKIVW8ZqvKwawFbTBEkvRAkVResUhsHwV8J1qLeHxTswXwwABiYl9zzgGJ_shTRSFaiMpyJI/s960/440847458_810338087815635_1260942447494193996_n.jpg

កេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញខ្លាំង នៅក្នុងសង្គ្រាមរវាងកម្ពុជា-និងថៃ ដណ្តើមប្រាសាទព្រះវិហារ ដោយកាលនោះថៃបានឆ្លៀតដាក់ពង្រាយកងទ័ព និងមានការវាយប្រយុទ្ធគ្នាដណ្តើមប្រាសាទតាក្របីយកមកគ្រប់គ្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPKeQ4aGCRTwZVTAOPXIDGnjj39wZEHDWdJcJMwU7vrGCHhwMElAinOMEnne_TC6PX3b5yn0MyaE1TStsLjMWpJ7XpWXpSjujAprD3CbPfIwgGOLX2xHlcUZ7v8YzFidH_AUcJdOFIfSkTN8DGa_keH12gQh1EQN_1PWM2ngDGyE3HsE-2zIMN4rbPqc/s2048/442465356_952782559851190_3095892846076602421_n.jpg

ថ្វីបើបច្ចុប្បន្ននេះ សង្គ្រាមបានស្ងាត់យ៉ាងណាក្តី គេនៅតែពិបាកក្នុងការកែប្រែប្រាសាទតាក្របីឱ្យទៅជាតំបន់ទេសចរណ៍ ក៏ព្រោះថាប្រាសាទនេះ នៅចម្ងាយត្រឹម១៥ម៉ែត្រប៉ុណ្ណោះ ពីព្រំដែនថៃ ហើយជាតំបន់ទាហានគ្រប់គ្រង មានការដាក់ពង្រាយកងទ័ពរាងៗខ្លួនរវាងកម្ពុជា និងថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgCO4vrfOfgEhVYinh8LfHdI6unNoB-OUrftaEUaZiLj7AHtb2Ms9_7hSavMy0WsXKaAza-618jIrIe18oikKwRpANqq4J0kDUW3GVaeEzRFo5X0nXV73Tkdw9N1L1PbpGG9h3RzlnzbZNQ9FfjqiMy0w9425uOsw_JnJ__8RMazIZ8VT0h45GZJ7fVNI/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8-%E1%9F%A1.jpg

បើយោងតាមប្រវត្តិសាស្ត្រ ប្រាសាទតាក្របីកសាងឡើងក្នុងសតវត្សទី១១ និង ១២ ដើម្បីឧទ្ទិសដល់ព្រះឥសូរ ដោយមានឈ្មោះដើមថា ប្រាសាទព្រះដង្វាយ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPFg3ZDsU-n1TO79DD2ebOe5v8pc-dZNUa_5yrecpUizDcQJesE_jvSWr4dpDQ3cda43Cz3gwFHVgrYpaWENvBLdWHQ88QRXxBZLthnyI-Ls07FXak8iJtOiEqyCR3Q1XfQGMS6SKJL_fytrtpXbHYkHExPgSuRI5WB73oZa2JYsjdze2v68WLZziWNNI/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8-%E1%9F%A3.jpg

កូនខ្មែរត្រូវដឹង ពិធី«ប្រុងពលី»! មិនមែន «ក្រុងពាលី»ទេ អត្ថន័យផ្ទុយគ្នាស្រឡះ

0

“ប្រុងពលី” គឺជាពិធីមួយ ដែលគេតែងប្រារព្ធឡើងដើម្បីជាការសែនព្រេន បួងសួង សុំសេចក្តីសុខសប្បាយ ពីម្ចាស់ទឹកម្ចាស់ដី។ ខណៈដែលពិធីនេះទៀតសោតគឺតែងលេចឡើងស្ទើរតែគ្រប់ពិធីសំខាន់ៗទាំងអស់ក្នុងសង្គមខ្មែរ មិនថាពិធីមង្គលការ ឡើងផ្ទះ និងពិធីបញ្ចុះសីមាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4B3J1UDUa4ZLj-eY7Jm5Afg5GjP2LmEvjfTlr_cpHrpm6trBCEjkzuupTcmjWyXg4vXqV3Ey796RkWZmhNrgRaUnbBEYYL2unoTAiz9anOEWIvUwOgdcvV_bqmeYB1NjzZhsKo0LX5NTVfuZqOrvFfxbkFBnboIELTzpGmArgkTO9xBbDDV40QaWr63A/s1280/85186383_2746383608777436_3690345349374803968_o.jpg

អ្នកដែលរស់នៅភ្នំពេញឬតាមខេត្តនានា គេតែងហៅកិច្ចខាងលើនេះថា «ក្រុងពាលី»,ឬ «សែនក្រុងពាលី» ដោយពន្យល់ថាក្រុងពាលីជាម្ចាស់ទឹកម្ចាស់ដី។ ប៉ុន្តែបើនៅខេត្តសៀមរាប គេតែងហៅកិច្ចនេះថា «ប្រុងពលី»។ ខណៈដែលកិច្ច“ប្រុងពលី ឬក្រុងពាលី” នេះគេធ្វើឡើងខុសៗគ្នាទាំងរបៀបនៃការធ្វើ និងការជ្រើសរើសពេលវេលា ឧទាហរណ៍សព្វថ្ងៃមានអ្នកខ្លះរហូតដល់ទៅធ្វើកិច្ចនេះពេលព្រឹកទៀតផងដែលពីមុនមកពុំដែលមាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBAjjQne-KcS0x28f9_1tnnhXvBCz_f-poshQQJp0RUpAQSy95lhIudaSpm-D1z1q-nyaPuUYqi1xs7zADFoWFYGwOZTGjrfsP6B97oMcyuDJ17F_zymYmUcZAdw2cRGhwPb3Ze8izLDM4Y0jqMqg75hMTN3EoqHtKSn_MVSZFWxPWr94jnRGrxeCFwgg/s800/06_1.jpg

ពាក្យថា «ប្រុង» ដែលប្រើក្នុងកិច្ចពិធីមានន័យថា «រៀបចំ», «ធ្វើឲ្យមានសណ្តាប់» ជាដើម។ ឯ«ពលី»គឺសំដៅដល់ការបូជា ការថ្វាយ ការលះបង់ ឬវត្ថុជាគ្រឿងបូជា។ល។ ដូច្នេះហើយប្រុងពលី គឺមានន័យថាជាការរៀបចំពិធីបូជា បួងសួង សុំសេចក្តីសុខចម្រើន និងបណ្តេញនូវអព្វមង្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7UZkt2-UQ1f-QORHeswYy1VOJ2cLBkYR7Mqu9Hn2MUlOZpuOmynOzlWkcsS6oxPG82hMhRXt69EVxmUl77S_fpDTAIosJmRVr679qCT3lllFqq6mdYhqXoVTPRa8nWlwyonPnFRRKdLw6TS5AjH8MlwmMKyuJCCLBcftxq3JDGIBohOB7RxWpoti8FAU/s960/photo_2024-05-28_09-52-43.jpg

ចំពោះពាក្យក្រុងពាលីវិញ៖ “ក្រុង” មានន័យថា “ស្តេច ឬម្ចាស់” រីឯ “ពាលី” គឺទាក់ទងនឹងរឿងទេពកថាព្រហ្មញ្ញសាសនា ដែលទេពកថានោះមានយក្សមួយឈ្មោះ “ពាលី” ដើរអួត ក្អេងក្អាង ថាខ្លួនខ្លាំង ដល់ភ្នាល់ចាញ់ព្រះនារាយណ៍ទៅក៏អត់ដីនៅ ព្រះនារាយណ៍ក៏ឲ្យទៅនៅក្រោមដី ព្រោះយក្សនោះខូចពេក។ ចំណែករឿងមួយទៀតក្នុងព្រះពុទ្ធសាសនាវិញ “ពលី” នោះ គឺពលីនាងគង្ហីង ជានិមិត្តរូបនៃដី ដោយកប់ពែ ដែលមានរូបស្នងធ្វើពីម្សៅអង្ករ ទៅក្នុងដីជម្រៅប្រមាណជាងមួយចំអាម។ ដូច្នេះ កាលណាដែលគេនិយាយពីក្រុងពាលី គឺអាចជាការឧទ្ទិសទៅដល់យក្ស ឬក៏នាងគង្ហីងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3_RmxX-_VtLN6qcKSL-9yG_HgMa7gFtR0KKZVE2IroDUhQ6ywSFOAMSyWkJhjl-mzhDGSgCk62sM96IANoiQIeJzWwdQjmAtenVyhFE7QAauHmBAfrgouQklndmxHS7rqQ5Q0q_dS6sHqYhgMj7x_aR6UUwj5CyEHZYyDrGveu2f-_ZquDDHh33nY-yE/s600/%E1%9E%96%E1%9E%B7%E1%9E%92%E1%9E%B8%E1%9E%9F%E1%9F%82%E1%9E%93%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%84%E1%9E%96%E1%9E%B6%E1%9E%9B%E1%9E%B8-SEA-Games-Paragames-2023-%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%8F%E1%9E%B7%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E1%9E%9A%E1%9E%A0%E1%9F%90%E1%9E%9F_fn-2023-03-20-16-31-02-34.jpg

តាមអត្ថន័យដែលបានរៀបរាប់ខាងលើនេះឃើញថា ប្រុងពលី និងក្រុងពាលី ជាពាក្យដែលមានទំនាក់ទំនងគ្នា ក្នុងពិធីបន់ស្រន់ សុំការអនុញ្ញាតធ្វើពិធីផ្សេងៗពីម្ចាស់ទឹកម្ចាស់ដី។ ប្រុងពលី សំដៅដល់ពិធីការ ខណៈក្រុងពាលី សំដៅដល់អ្នកទទួលផលពីពិធីការនោះ។ ជារួមមក កាលបើយើងនិយាយពីពិធី គប្បីហៅថា ពិធីប្រុងពលី តែបើចង់ប្រើពាក្យថា ក្រុងពាលី គប្បីប្រើថា ពិធីសែនក្រុងពាលី ព្រោះពាក្យថា សែន ក៏សំដៅដល់សកម្មភាពបូជា ថ្វាយ លះបង់ ដូចនឹងពាក្យថា ពលី ជាភាសាបាលីដែរ៕

បច្ចេកវិទ្យាថ្មីៗនិងប្លែកៗ! មនុស្សដែលបានស្លា.ប់ ហើយ មានសង្ឃឹមរស់ឡើងវិញ ក្រោយក្រុមហ៊ុនអូស្ត្រាលីទទួលក្លាសេ សាកស.ព មនុស្សលើកដំបូង

0

ប្រទេសអូស្ត្រាលី ៖ ក្រុមហ៊ុនមួយបានក្លាសេសាកស.ព មនុស្សលើកដំបូងដោយការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្រោយការស្នើសុំពីគ្រួសារសាកស.ព ដើម្បីរង់ចាំពេលវេលាដែលបច្ចេកវិទ្យាលើពិភពលោកកាន់តែរីកចម្រើនខ្លាំង និងអាចជួយឱ្យសាកស.ព រស់ឡើងវិញ ។

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានជាច្រើនរបស់អូស្ត្រាលីរាយការណ៍ថា ក្រុមហ៊ុនអូស្ត្រាលីឈ្មោះ Southern Cryonics ដែលផ្តល់សេវាកម្មក្លាសេសាកស.ព ប្រកាសថា ពួកគេបានទទួលក្លាសេសាកស.ព អតិថិជនដំបូងដោយជោគជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwc7m0pRWGqSVNTEJSEymk0uPJgv-vu_HTkVr_KzuUXExj5Z13XvXOBdFDhZvGh1KLAzTVioAuTVl9Yxhz59RxqAqB6FErFHmhRHSXmGHI2gRiNtKkF2H3x4RqSHBP7MxZx1GUAVstZO5eqMkiebiA2R_aCLSWhceLqoQWCf-i8mKNfovwHU-BemwBpME/s970/918f3d5594694704ee152c8a8a1d8f8300bfd06d.jpg

លោក Philip Rhoades ជាអ្នកជំនាញក្រុមហ៊ុននេះបញ្ជាក់ថា វាជាសាកសពរបស់បុរសអាយុ៨០ឆ្នាំ រស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលបុរសរូបនេះទើបតែបានស្លាប់កាលពីដើមខែឧសភា ឆ្នាំ២០២៤ ។ ការក្លាសេសាកសពបានធ្វើឡើងដោយផ្ចិតផ្ចង់ និងប្រុងប្រយ័ត្នយ៉ាងខ្លាំង ហើយលោកមានអារម្មណ៍តានតឹងផងដែរ ដោយសារដំណាក់កាលក្លាសេសាកសពក្នុងមួយថ្ងៃៗមានភាពស្មុគស្មាញខុសៗគ្នា ។ លើសពីនេះ វាងាយប្រឈមនឹងការភ្លាត់ស្នៀត បើដំណាក់កាលនីមួយៗពុំបានរៀបចំគម្រោងត្រឹមត្រូវ ។

លោក Philip Rhoades រៀបរាប់ថា កន្លងមក មានគ្រួសារផ្សេងទៀតបានទាក់ទងមកកាន់ក្រុមហ៊ុនដើម្បីក្លាសេសាកសព ប៉ុន្តែពួកគេក៏បាត់ដំណឹង ។ រីឯសាកសពដែលក្រុមហ៊ុនយកមកក្លាសេលើកដំបូងនេះ គឺមកពីគ្រួសារដែលពុំបានចុះឈ្មោះជាសមាជិកជាមុនជាមួយក្រុមហ៊ុន ទើបធ្វើឱ្យក្រុមការងារមានពេលត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះក្នុងការត្រៀមឧបករណ៍ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI0KdB5e_4LJnn2Q8CVHNvuoWNQxePrKaAt-chvt3_ZOxIsL839DGTrS6Z9UWi0AgxDeHO2EZcFa7Fl0xBu__hlKiPc6Z3VN3akPhyrpd-XAkwQpfzB6TFdFyTvDBxiTwrqB6d4kUjQxEjl7i0XF_-ZIBTaGGY1F6QcmP-x6aEN2Nwt5JLSECEQ1C6j_I/s770/Cryonics-The-hype-the-hope-and-the-BS-770x403.jpg

សាកសពយកមកក្លាសេជាលើកដំបូងនេះ បានស្លាប់កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងស៊ីដនី ហើយគ្រួសារក៏បានទាក់ទងក្រុមហ៊ុនភ្លាមៗ ។ ក្រុមហ៊ុនបានទទួលសាកសពនេះមកក្លាសេតាមការស្នើសុំរបស់គ្រួសារ រីឯថ្លៃសេវាវិញ គឺស្មើប្រមាណ១៧ម៉ឺនដុល្លារអូស្ត្រាលី ។

រាងកាយគ្មានវិញ្ញាណរបស់បុរសជរា ត្រូវបានគេបញ្ជូនពីមន្ទីរពេទ្យមកកាន់បន្ទប់ក្លាសេរបស់ក្រុមហ៊ុនដែលពោរពេញទៅដោយទឹកកក ។ បន្ទាប់មក គេក៏បញ្ជូនសាកសពទៅកាន់បន្ទប់មួយទៀត ដែលក្រុមជំនាញនឹងចាក់បញ្ចូលសារធាតុគីមីរាវទៅក្នុងរាងកាយសាកសពដើម្បីថែរក្សាកោសិកា និងយកទឹកកកមករុំលើសាកសពសម្រាប់កាត់បន្ថយសីតុណ្ហភាពឱ្យចុះត្រជាក់រហូតដល់ -៨០អង្សារសេ ។ ក្រោយមក គេក៏បញ្ជូនសាកសពទៅបន្ទប់មួយទៀតរបស់ក្រុមហ៊ុន Southern Cryonics ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgvo83u9v7vMgmc7IqJp6p_yNqleOJFAP50JkyA-8lqeJ0mgHVcK15bR6EgD5alp8XAY9YpoGDfTOVVoAxIWtAO-sy1f5u-1qIY-j7t3RMJiQGYSsD1GGuBMgcBcbfoIBzn3i0HVrJwW_8ndDttU-Kyh8vxWnInN4UXm3X3rsRXeaEm1wqTLQh0DdAttw/s2300/hta-cryonics-header.webp

នៅពេលគេបញ្ជូនសាកសពមកដល់បន្ទប់នេះហើយ ក្រុមអ្នកជំនាញនឹងកាត់បន្ថយសីតុណ្ហភាពសាកសពបន្ថែមទៀតរហូតដល់ -២០០អង្សារសេ រួចហើយ ក៏យកសាកសពទុកនៅកន្លែងគ្មានខ្យល់ ។ ក្រុមហ៊ុនបញ្ជាក់ថា កន្លងមក ពួកគេបានសាកល្បងជាមួយគំរូជាច្រើនលើក ហើយការសាកល្បងនេះទទួលបានលទ្ធផលគួរឱ្យពេញចិត្ត ទើបធ្វើឱ្យការអនុវត្តផ្សេងៗប្រព្រឹត្តទៅដោយរលូនពេលអនុវត្តជាមួយសាកសពជាក់ស្តែង ។

ការក្លាសេសាកសពមនុស្សនេះដោយសារគេជឿថា នៅថ្ងៃអនាគតរាប់រយឆ្នាំខាងមុខ បច្ចេកវិទ្យាលើពិភពលោកនឹងអភិវឌ្ឍន៍កាន់តែខ្លាំង ហើយវានឹងជួយឱ្យអ្នកស្លាប់មានជីវិតរស់ឡើងវិញ ។ ក្រុមហ៊ុនបញ្ជាក់ថា ក្រោយពេលអ្នកស្លាប់រស់ឡើងវិញ ពួកគេនឹងមានរាងកាយរឹងមាំល្អ, ខួរក្បាលពោរពេញទៅដោយចំណេះដឹង និងចងចាំគ្រប់ហេតុការណ៍ទាំងអស់របស់រាងកាយដើម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCKokbKkL6TIMIiX4er-KSu9KImSx_yu8D-Z8HNQOCBsXYQU9m_zKDNyS53u0iZzXTOufEiw_mw3xYKtI69_04h_rg8XuVLRo87LUi8njL17EFinPYa-d5n9_Hfbo4Af_R6J35R8zDzGlYHIqUJEAd1zeFwCgdvbqA04tSH7OK7QwsMFmtdqVZtapcLCg/s900/Patient_long_term_care_bay_at_Alcor.jpg

បារីអេឡិចត្រូនិច នៅតែជាបញ្ហាចោទសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

0

នាពេលបច្ចុប្បន្ន បារីអេឡិចត្រូនិច ឬផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) បានវាយលុកជាខ្លាំងចូលទៅកាន់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលភាគច្រើនសិស្សលង់តាមការអូសទាញតាមបណ្តាញសង្គម ឬការតាមរយៈការផ្សព្វផ្សាយផ្សេងៗទៀតនៅក្នុងមជ្ឈដ្ឋានរស់នៅផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9HfNj_BBdKhQpQAUQfLWa-ekCNWyIX1Lxd9ME1ZKchabU2jg2nj3mXQOghn2A_itA9PYlXKLFptj07QC-c1XSIpmAWalObop5j1sdamFmJgl8bKVCZGPdEEtxAHDhXRh_tL4qmV5ydXpq9_PX3A5JDanxwO5OQ85PmwmoRlzuK-CPlraIv9ZfJJmKNzA/s990/a_man_smokes_an_e-cigarette_in_phnom_penh_in_2016._post_staff.jpg

ជុំវិញករណីនេះ ក្រសួងអប់រំក៏បានចេញសេចក្តីណែនាំ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់នៅក្នុងការគ្រប់គ្រង នៃការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិច នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដោយស្នើឱ្យធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាពពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិច ត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដល់បុគ្គលិកអប់រំនិងអ្នកសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZBoE8V2ZOR-ojcS3yivWymd-WJNbH1lh5J2r9_W_ikVr3px_u7iUT-V0z5PVKb7tQxONbV3mI3p2K6BdAWugmNJxruuLeI-nj1GkzWSPrtoVEU1g92eHhGhDexghLsd1eQ6RUkj5ztqzcU4Lwxk5USV0frN_k7gsFN1XBQrqo5uim34wAb5OKhOz2CNM/s700/IlnNMpHb.jpg

មិនតែប៉ុណ្ណោះ ក្រសួងក៏បានហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពនូវបារី អេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ខាងក្នុងនិងជុំវិញខាងក្រៅបរិវេណគ្រឹះស្ថានសិក្សា។

អ្វីដែលចាំបាច់ គឺត្រូវមានកិច្ចសហការជាមួយមាតា បិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធ ក្នុងការ កំណត់មុខសញ្ញា ទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5RiofPQnoYeBxW9XTw56VzX_kDmFuEHJ-QODZpruqD9D0LmMvkxoXsaD5io2t0fRJh0Xg9mL8bb93l4Usjlsqo9D0nXDwKalpSgoziHTwUdIubDct5f1mvOLyIOhXz9Fq_9sxTJ35lU-4AJS63Wh1Cw1vT7hHY5E26MpvE08Ocy_U73i3W84Z95yb8EA/s600/tobacco-products-885_5.jpg

គួរបញ្ជាក់ថា បារីអេឡិចត្រូនិច ឬផលិតផល អេចន៍ ធី ភី ជា មិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់ សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺ បេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE6Q5ftRb5wWdPc_kaQDPm5iitRUb9xhHMkH56gr9cDDRyLNL91vOmJxqIapIfsHR_34XWghk_J3XZKLPyRbp4bQH9hYlnfNE9jLC5VXY-FSLhqNus3bvqO38gUD07SyW85HoOug9fyvJJZ5PdOzMAU2coDn-3HiJ39TnubYT2PR6062PTf45hRycJDfE/s1280/445544639_852385883581503_7944514892936758019_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ebHwpNrso1Av7Efl3p7-dmtsVhq9xFByrG4d09JJrTz0s9tqlfdWu2mb6DpgcvIKswxJFe73OQruOQdP_wBNDj2-6whLtoRSNzGceR0C7ph4PPAmRgnYZx-19Fi-A62lqgHweqdFgIA9k2AaqODfIU7lCZ7AtbuVrRZ7ATy8Nz5cxGkaYz4FO9gM_UY/s1280/444753752_852385936914831_6787189598365779760_n.jpg

កំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាស្តេចល្បឿន HUAWEI Pura 70 Series មកស្រាប់ជាមួយ Google Services ក្នុង HUAWEI AppGallery តម្លៃត្រឹមតែ….

0

កាលពីយប់មិញនេះ តារា Influencers ល្បីៗ ហេងវិសាល ស្រីនា ម្ចាស់ហាាង និងភ្ញៀវកិត្តិយស ភ្ញាក់ផ្អើល លាន់មាត់សរសើរ មិនដាច់ពីមាត់ នៅពេលបានសាកល្បងកាន់ប្រើលើកដំបូងនូវកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាស្តេចល្បឿន HUAWEI Pura 70 Series មានGoogle Services ស្រាប់ក្នុង HUAWEI AppGallery កាមេរ៉ាថ្មីផុសចេញក្រៅ Ultra Lighting Pop-out Camera ថតរូបល្បឿន 300Km/h ជាមួយសែនស័រទំហំ 1 inch គុណភាពរូបកម្រិតអាជីព អេក្រង់ឃុនលុនជំនាន់ទី2 តាន់ស្វិតជាងមុន 300% ភ្ជាប់បច្ចេកវិទ្យាការជម្រាបទឹកខ្លាំងជាងគេ រហូតដល់ជម្រៅពីរម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm5K-HGrpsZAjFOHuwq6Bq9TzpcNDrPUyf1XVZ-OtiZFPpoYWlKYEXcqXs2fvmc1IfiVj1U40royOJX0ODl5I_ZhhZEWkPiAe0fiRDDQZO5jCaKNA6alGrix3GNZDJS0G9ApR6_p6IHQDMcJQHh_-jPfbTj7uYaSVxE-qiyIijIvSSslSmNajj6YloUIU/s2976/IMG_3559.JPG

អតិថិជនអាចរកជាវ HUAWEI Pura 70 Series តម្លៃ 799$ នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេសចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 មិថុនា ឆ្នាំ 2024 នឹងទទួលបានEarly Bird Coupon បញ្ចុះតម្លៃ 100$ ភ្លាមៗ។

កំពូលស្មាតហ្វូនស៊េរីថ្មី HUAWEI Pura 70 Series ត្រូវបានក្រុមហ៊ុុនសម្រិតសម្រាងនូវមុខមាត់ថ្មី រូបរាងស៊ីវិល័យបែបហាយក្លាស ខ្នងក្រាលដោយស្បែកប្រណីត Vegan Leather ជាមួយនឹងកាមេរ៉ាថ្មី ផុសចេញក្រៅដំបូងគេ ទាក់ទាញគួរឲ្យចាប់កាន់ប្រើភ្ជាប់នូវបច្ចេកវិទ្យាសម្បូរបែបឈានមុខគេរួមមាន៖
1. កាមេរ៉ា Sensor ទំហំ1” លែនលៀនចេញក្រៅ Ultra Lighting Pop-out Camera
HUAWEI Pura 70 Series ជាស្មាតហ្វូនដំបូងគេបង្អស់ដែលមានបំពាក់នូវ Sensor ទំហំ1” លែនលៀនចេញក្រៅ ប្រើប្រាស់Sensor មួយអ៊ីញពេញលេញតែម្តង ជាមួយនឹងគុណភាពរូបកម្រិតអាជីព ហើយសម្រាប់អ្នកពុំចេញថតរូបក៏ថតបានស្អាតដែរ។ ជាពិសេសមានមុខងារថតម៉ាក្រូ Ultra Lighting Macro Telephoto Camera, ថតរូបដូចអ្នកមានជំនាញដោយគ្រាន់តែ zoom ទៅជិតរូប ឬថតគៀក 5 cmhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb4Do2nxQIRTZK1evTfHFar1laB7lxpQc7yau0dt_K9jKxviaSig17xHEIgm22PcttEh26DTjGm9FRhMB06poCpL8M4BfftkEgehMB4yo2bM1rbUN9GBWaeePKIU3I2EoRq5nEeJXSXW3ZrDKN512J9wJKA5HeYo0MceBhR4y1Q_pFkIzPnd9skG8HIko/s2976/IMG_3374.JPG

2. កំពូលស្មាតហ្វូនកាមេរ៉ាស្តេចល្បឿន
បំពាក់នូវមុខងារកាមេរ៉ាដំបូងគេថតសកម្មភាពលឿន 300km/h The King of the Snapshots, ថតសកម្មភាពល្អស្អាតមានគុណភាព ដោយមិនចាំបាច់មានជំនាញថតរូប
3. អេក្រង់ឃុនលុនជំនាន់ទី2 ធន់តាន់សិ្វតជាងមុន 300% Crystal Armor Kunlun Glass
មិនថាលោកអ្នករបូតដៃពីទីខ្ពស់ ជ្រុះទូរសព្ទ HUAWEI Pura 70 Series ធ្លាក់ចូលទឹក ដោយប្រការណាមួយក៏ដោយ ក៏លែងព្រួយបារម្ភ ឬផិតភ័យរឿងបែកអេក្រង់ ឬចូលទឹកខូច តទៅទៀតហើយ ព្រោះអេក្រង់ឃុនលុនជំនាន់ទី2 របស់ Pura 70 Series ធន់តាន់សិ្វតជាងមុន 300% ភ្ជាប់បច្ចេកវិទ្យាការជម្រាបទឹក ធូលី ខ្លាំងជាងគេ រហូតដល់ជម្រៅពីរម៉ែត្រ ដែលជាការឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZbYJ717jnmIW4KujN0AJSHpoYNc1omeJpNZ2fAQe4WSAAJpZUucjWJqEeUTyA2JyTQcpkifBPdZ15F2UL102O_xiwzIZHBN598G4hBzX5FyMp3ROUd4PRwvixIGGp_ccjYAW6XywRuKliMNvjLwXTdJ08WTQmFyDPIA-6hZJzugTzzCkmpKLrV-MpJk0/s2976/IMG_3375.JPG
4. ស្មាតហ្វូនដំបូងគេមានGoogle ស្រាប់នៅក្នុង HUAWEI AppGallery
មានកំពូលស្មាតហ្វូន HUAWEI Pura 70 Series ក្នុងដៃ អ្នកប្រើប្រាស់អាចប្រើប្រាស់ Google ម៉ាសាលាញ់ ដោយគ្រាន់តែចូលទៅកាន់កម្មវិធី AppGallery បន្ទាប់មករកស្វែករក (Search) ពាក្យ “google” នឹងមានកម្មវិធី Google ជាច្រើនដែលទាញយកមកប្រើប្រាស់បានដោយសេរី។ ឧទារហ៍ដូចជាកម្មវិធី Google Maps, Google Chrome, Gmail, YouTube និងកម្មវិធី Google ជាច្រើនទៀត គឺដំឡើងប្រើបានទាំងអស់ពី AppGallery របស់ហួវៃ។
https://youtu.be/VXLXZpaIMZg (embed link)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMcY0W5YRm2xv8OdcCmLwgXYw39biyeRnztI5ikg-tX1vmM-U1BkWUwJUmA86yaL0028nVJT6S5kHg7C0vvgnzsen2ltyfHlxlEZ9HtmaaYut37oA0Hg2G2P7_ld0DzLIca_4oCD1E5b_YhvSLQBveZoJbFwwXItJEX9zaknIQ5N3AJnh9GM6Oe5br8m0/s2976/IMG_3564.JPG

5. កំពូលស្មាតហ្វូនស៊េរីថ្មី ដែលមាន Early Bird Coupon បញ្ចុះតម្លៃ
សម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចធ្វើការកម្ម៉ង់ទុកមុន កំពូលស្មាតហ្វូន HUAWEI Pura 70 Series ដោយកក់ត្រឹមតែ $1 នឹងទទួលបាន coupon តម្លៃ $100 ចំពោះ HUAWEI Pura 70 ឬ $49 ចំពោះ HUAWEI Pura 70 Pro ហើយអតិថិជនអាចកុម្ម៉ង់បានពីហាងលក់ទូរស័ព្ទដៃទំនើប និង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYFJTx_BuL1wPzo5hveUO1I1QkfcQfpLJTGUR6esK-6I3rGBzutHtVp5JvYacYbypwj0U8lFDKOnJCH7jDrv6CQxZL6YdHi87sTMBeHlCkYPZuOblTogbC6rR7KzZZy48jIyrTFPgM3wfGvK44xTObaXHdEhPwpvnHNoCz9qr28-8gXIMCZ0vIuE2wPII/s2976/IMG_3579.JPG

សូមរំលឹកផងដែរថា HUAWEI Pura 70 Series បំពាក់នូវ ប្រព័ន្ធប្រតិបត្តិការថ្មី EMUI 14.2 បង្កើត theme បង្ហាញពីអារម្មណ៍របស់អ្នកប្រើប្រាស់និងមានការ update ទម្រង់ប្រើប្រាស់កាន់តែរស់រវើក មានថាមពលថ្មទំហំធំ 5200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនឥតខ្សែរដំបូងគេ 80W Wireless, 100W Wired សាក 15នាទី 50% មានរ៉េម 16GB អង្គផ្ទុកទិន្នន័យកម្រិតកុំព្យូទ័រ 512GB មានមុខងារ Portrait ថតចាំងនឹងពន្លឺថ្ងៃខ្លាំងក៏រូបថតនៅមានគុណភាពខ្ពស់ និងស្អាតជានិច្ច និង មុខងារបន្ថែមពន្លឺ និងពណ៌ថតរូប រូបថតដើម Original, បន្ថែមពណ៌ Vivid, បន្ថែមពន្លឺ Bright, សខ្មៅ Mono។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzLxZnisgyCUZddPE55B9FQyERN77snCmGHtrd3dww_bViv6qfhPGot18tZ1ZK_DttDlkvzrwpmPKtjZK_JELwjwvvDllFvA0e0oIErBT_N8DyTU27eVU7fxen6UryA0bDQeUydc1cZYOZVd-arzGU_SmmHDcN5IQL24T5tiL9lOn0maIgcCobmBespJ0/s2976/IMG_3387.JPG

កំពង់ផែតម្លៃ១៤០លានដុល្លារ នឹងដាក់ឱ្យប្រើប្រាស់នាដើមខែក្រោយ

0

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កំពង់ផែអន្តរជាតិកំពតដំណាក់កាលទីមួយ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយចំណាយពេលសាងសង់៥ឆ្នាំ តាំងពីឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់សាងសង់អស់១៤០លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrhFZ8ydKi2hA07LU5YBfhti2ufsaJcxWIO3sLQVXEPcEbYNHPTX3Nmw0n9UCMCW2h9yMXguLrPC5gkR7Yf5JxNAV0QVlnlxzoXKExveiZPMymWjHcAjazo2pYT4RH-J7Pa0D8UOABl90iiDj5fng0QayN6ecwZF8DA1OcCGeW2YNB4AjGCuIyUdpffcI/s1024/10d01cee44418fc8cb804ebb124780a5.jpg

កំពង់ផែអនេះ ស្ថិតនៅភូមិគីឡូ ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ជាគម្រោងវិនិយោគដោយក្រុមហ៊ុនកំពតផត លើផ្ទៃដី២០៧ហិកតារបស់អ្នកឧកញ៉ា វិញ ហ៊ួរ។

កំពង់ផែនេះ ត្រូវសាងសង់ជាពីរជំហានធំៗគឺ៖

    • ជំហានទី១ ជាកំពង់ផែបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា និងវត្ថុធាតុដើមផ្សេងៗទៀត។ កំពង់ផែនេះបានបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ចំណតផែជំហានទី១ នេះ មានទំហំ ៣៥០ម៉ែត្រ គុណនឹង ៣១.៥ម៉ែត្រ ទទឹងអាងសម្រាប់នាវាបង្វិលខ្លួនប្រវែង ១៤០ម៉ែត្រ និងមានជម្រៅទឹក ៦.៥ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ៥០០០ តោន ចូលចតបាន។ កំពង់ផែ ក៏បានបំពាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តចំណុះ ៧០ តោន ចំនួន មួយគ្រឿង។ កំពង់ផែជំហានទី១នេះ បានបន្តធ្វើប្រតិបត្តិការរហូតដល់បច្ចុប្បន្ន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwsfW7Cd9etvWseJndejBFhiXgFwBYyegv-3AVIWtVAu5lLVsxL8WBGmx7D72xWm2ajun8iP1c2NBNkxr2Y6brb_33dgzcz_dwmN51rNkbSnduG-Rq1GUc57XAZbyv9YM_p2BIuITMKLD87amdZfYoito1APFcu3429oobHdaEMrIXI8a6x2us4YOJVxs/s1024/9287c261989d6cde1d98b64cbcddfe0e.jpg

    • ជំហានទី២ ជាកំពង់ផែបម្រើដល់ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរ។ ក្រុមហ៊ុនបានទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ កំពង់ផែនេះមានទំហំ ៤៥០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ និងជម្រៅទឹកពី ១០ម៉ែត្រ ទៅ ១២ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ១០ ០០០ តោន ចូលចតបាន និងមានឃ្លាំងសម្រាប់ស្តុកទំនិញធំទូលាយទំហំ ៥០ម៉ែត្រ គុណនឹង ២០០ម៉ែត្រ និងទីលានផ្ទុកកុងតឺន័រលើផ្ទៃដីទំហំ ១០០ ហិកតា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1dFZTDtornMh4sg2e6zmrILzQouMTnGqylutSLrPjJib-6SQnKlIDmUWEL9b2nevhvRq6XL5LZYjMUx4o1max5_1c4V7SG16J94PbL30AzuynLG7wQ3-byb-6ZI5IZXBAyWr0AQ9FoPatvAFiwBDLjzVujyjIN3yQB-KWUe_iZxemdpghKpty4hcAB4Y/s1280/f9556def7156e6019cdcc9fc67cc0dde.jpg

 

ផ្ទុះការវែកញែកបែកខ្ទិះ ជុំវិញរឿងនាគរាជ្យ MV ថ្មីរបស់ទេពបូព្រឹក្ស និងនាគរាជ្យក្នុងរឿង«ព្រះម៉ែនាគី» របស់ផ្ទះលេខ២!

0

បន្ទាប់ពីកំពូលតារាចម្រៀងទេពបូព្រឹក្សបានបញ្ចេញ MV ថ្មីៗក្តៅៗនៅលើបណ្តាញសង្គមកាលពីពេលកន្លងមកនេះគឺឃើញថាសន្ទុះនៃការគាំទ្រដ៏ច្រើនមហាសាលគឺបានលេចឡើងនៅក្នុងចំណោមពលរដ្ឋខ្មែរគ្រប់ៗរូប។ ទោះជាយ៉ាងណា ភាពចម្រូងចម្រាស់ផ្នែកវប្បធម៌ប្រពៃណីរវាងជនជាតិខ្មែរនិងថៃគឺនូវតែមិនទាន់រលប់បាត់នៅឡើយនោះទេ ទើបបានបង្កឲ្យមានការវែកញែក ប្រៀបធៀបរវាងនាគរាជ្យនៃប្រទេសទាំង២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgxjlPg_a6oelPWlcxOcqK15460t9-kdpMzMrMHuHOCxO7vrg0IzbSi-aMBGTUHX0XlVc1QofTU84cTe_KSASrlQEvtVJ7X05KxfXIkeFU8CM1_VVX77D2FxeMXFsR6ohcFPaBNKsxFmjRR-RQc-26sopWedAzF7y1N-aXGFAcJV7TR3P65v2wF86Ixds/s1080/photo_2024-05-27_16-22-27%20(2).jpg

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅលើបណ្តាញសង្គមហ្វេសបុកនិងយូធូបផ្លូវការរបស់អ្នកនាងទេព បូព្រឹក្ស គឺបានបង្កឲ្យមានការចាប់អារម្មណ៍ និងស្ងើចសរសើរយ៉ាងខ្លាំងទៅលើ MV ថ្មីរបស់នាង គឺបទ«ទេវរាជ» ដែលនិពន្ធផ្ទាល់ដោយគូរស្នេហ៍ខ្លួនគឺលោកងួន ចាន់ដាវីត។ MV នៃបទចម្រៀង«ទេវរាជ»ដែលបានឆ្លុះបញ្ចាំងអំពីពង្សាវតាខ្មែរតាំងពីសតវត្សទី១នៃ សម័យនគរគោកធ្លកតរៀងមក សម័យចេតឡា សម័យអង្គរ រួមមានទាំងព្រលឹងជាតិខ្មែរ គឺរបាំអប្សរា និងប្រាសាទអង្គរវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2iM7ws5mleZacgLNO-zJOaawRo7YMrIvgvYCbdWKT9T5zS_A7OjccH5RCoACw57G9NXFFcYtXXtUqyF-ENUyHZFEECiaMvBuFsNn07bRkBkKs21i2XYDOC3HcgHmysBO-yNLZXMif7tprlO6LK9YeT-h9u8UtJSSKWh6eTHXVIDM7rvgU5_P4hVXUCkw/s1080/photo_2024-05-27_16-22-29.jpg

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺទៅលើឈុតឆាកមួយដែលអ្នកនាងទេព បូព្រឹក្ស បានគ្រងឈុតជាព្រះនាងសោមា ឬព្រះនាងនាគ កាលពីសម័យនគរភ្នំឬនគរគោកធ្លកនោះ។ បន្ថែមពីនេះ គេសង្កេតឃើញវត្តមានស្តេចនាគដ៏មានរិទ្ធិអំណាចក៏បាននឹងកំពុងបង្ហាញខ្លួនជាមួយគ្នានោះដែរ ហើយក៏បានក្លាយទៅជាប្រធានបទគួរជាទីចាប់អារម្មណ៍បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVy9HS3xVnDUGYo0AFIFDSai14nfKNlSvTdkF-al74ixsw0STyg4gmJnzSklbfoOGo4iJt1rHxC_hrbCqMOOKm__HSGWU8cgeAk0ovtrlzUiM_5q9qZzRBUWVTEKx8q5ovFZpl2HaLi01iUkS-_YazS12aYbImONk3xCa2OUc7rkVvBGed12-ShoF_rjg/s1242/photo_2024-05-27_16-22-26.jpg

ការបង្ហាញខ្លួននាគរាជ្យក្បាល៧យ៉ាងមានអំណាច ជាមួយនឹងបច្ចេកទេស Graphic Design ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្តនៃការបង្ហាញខ្លួននាគរាជ្យខ្មែរ ពី MV កំពូលតារាចម្រៀងស្រីរូបនេះ បានបង្កឲ្យមានការស្ងើចសរសើរពីសាធារណៈជនខ្មែរមិនដាច់ពីមាត់។ ទោះជាយ៉ាងណា បើទោះបីជាមានមតិគាំទ្រយ៉ាងច្រើនផុលផុសបែបនេះក្តី នាគរាជ្យខ្មែរលើកនេះក៏នូវតែទទួលរងនូវមតិវាយប្រហារ ដោយគេបានធ្វើការប្រៀបធៀបជាមួយនឹងនាគរាជ្យរបស់ប្រទេសជិតខាងក្នុងរឿង«ព្រះម៉ែនាគី»ដែលបានផលិតឡើងកាលពីឆ្នាំ២០១៦។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglPwTy3gzDn7W2sc63NVpz2dTdlgxgH-aD6vqPLXu3nTKRl9scljy_IN73ZY9qNW7VTig83JxC1KUlzttJ6RIEdo2aGvdCIS8FlujSY7hKrXxjMFqxFQod_nnajCaOG4DyjoATujMqq1nW9u_lRlh7cSjA4crz6tG8IPGjBYp6mffhdkLgF2r3Fx3iUg4/s1280/photo_2024-05-27_16-22-31.jpg

ជាមួយគ្នានេះ មហាជនមួយចំនួនក៏បានចូលទៅបញ្ចេញមតិថា«ទោះបីថៃផលិតនៅឆ្នាំ2016ក្តី ក៏នៅតែនិយាយអំពីខ្មែរដដែលហ្នឹង»។ អ្នកខ្លះថា«នាគខ្មែរយើងដែល ទេព បូព្រឹក្ស បានបង្ហាញពិតជាស្អាត មានលក្ខណៈជាខ្មែរដែលឧស្សាហ៍ឃើញនៅតាមវត្តអារាមនិងគំនូរក្នុងវិហារព្រះពុទ្ធសាសនាខ្មែរយើង ។ បើធៀបនិងរូបនាគថៃនេះមានលក្ខណៈខុសគ្នា តែថៃគេបាន update graphic នាគឲ្យមើលទៅដូចជាសត្វនាគពិតៗជាងយើង ខាងយើងនៅលក្ខណៈជាគំនូរច្រើនជាង សង្ឃឹមយើងអាច បន្ត update graphic នាគយើងឲ្យកាន់តែពិតៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRh6CThq0Qqd20sE_HTGXFyXZG_Y1irq0-P0PL1aVW_N0x9O1GGp5zjiFAmFlWzETOOUZBieuP_Gr5a1enUkOS1t8pSfbEfkclZvQ2yvcn0GcG_n98kVxgEwKi_sV5ZRH9fHpGiExQ1vEM6oGZyUs5SEuGs_fySAh0ChSRJFlWwKATk4PQnNZlt_dk2Lg/s960/photo_2024-05-27_16-22-32.jpg

អ្នកខ្លះទៀតថា«យោងតាមការសិក្សាបុរាណវិទ្យា ប្រវត្តិសិល្បៈខ្មែរបាននិយាយពន្យល់អំពីចម្លាក់នាគរបស់ខ្មែរដែលបានទទួលឥទ្ធិពលសិល្បៈឥណ្ឌា គ្រាន់តែខ្មែរយកមកកែច្នៃកែលម្អរ ដល់ចម្លាក់នាគឱ្យមានគ្រឿងអលង្ការដែលខុសពីសិល្បៈនាគឥណ្ឌា។សត្វនាគជាប្រភេទស្តេចពស់ដែលមាននៅក្នុងទេវកថាហើយមានតម្លៃនិមិត្តរូបជាច្រើន មានក្បាល 1-3-5-7-9»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTZvBHb1MAD13ovBsuPC8uGq8RhwrSTBiRObPGHlraPxlZIiqSeW_TsNfWJbvvGAaY-ng-bm-5ZP2dsjH2v0OOsOg9uLwVjYev6jur8NEnzOcq0ddwSSHLIIqrkXWYHHIlzzz9eF8uvKB-bVbE_QV2iv-8s4TdXmKje15xyVVA-bXiHt0V0NA5p80s2gY/s1280/photo_2024-05-27_16-22-36.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfC4PFbrfDy_D4lR0ynqgNjV-4p6kMDHk2-5C3YGYot3NeO2suq9YlKmDtCT2Oa_LE3bvoTq-kegX-sesBgtPooMSmQEhpw0pf2Mysx-1MweAZP4e52bCXl5c1IC7ygOeOO4LZbKcRXnl9HITqsVBCwkiVHyifpyUlJGmqGdYOnaIjWIRdEsYGe6npUZM/s1280/photo_2024-05-27_16-22-35.jpg