ជាធម្មតាមនុស្សតែងតែប្រាស្រ័យទាក់ទងគ្នាដោយការនិយាយស្តី ឬការធ្វើកាយវិការណាមួយទៅកាន់គ្នា ជាឧទាហរណ៍នៅក្នុងប្រទេសកម្ពុជាយើង នៅពេលថតរូបមនុស្សទូទៅមិនថាប្រុសឬស្រីនោះទេ ភាគច្រើនគឺតែងតែលើកដៃពីរជានិច្ច ដោយសារនេះជាស្ទាយ ណាមួយក៏ជាទម្លាប់នៃការថតរូបរបស់ប្រជាជនខ្មែរផងដែរ។ ក្រៅពីលើកដៃពីរ ប្រជាជនយើងក៏តែងតែធ្វើដៃអូខេ មានន័យថា យល់ព្រមទៅកាន់សំណើរនរណាម្នាក់ ហើយក៏មានទម្លាប់ប្រើប្រាស់កាយការដៃជាច្រើនផ្សេងទៀតផងដែរ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទៅកម្សាន្តនៅក្រៅប្រទេស មិនគួរធ្វើដៃសញ្ញាបែបនេះឡើយ ព្រោះអាចនឹងមានគ្រោះថ្នាក់។
១.ដៃពីរ៖ ការលើកដៃពីរមានន័យថា ជាកាយវិការមិនសមរម្យ ឬឈ្លើយ ស្មើនឹងការលើកដៃកណ្តាលដែរ ដូច្នេះមិនគួរប្រើកាយវិការដៃពីរទៅលើនរណាម្នាក់ នៅក្នុងប្រទេសអង់គ្លេស អូស្ត្រាលី អៀរឡង់ និងនូវែលសេឡង់ឡើយ ព្រោះអាចនឹងត្រូវគេវ៉ៃ ឬជាប់គុ.កជាដើម។
២.មេដៃ៖ កុំលើកមេដៃឱ្យសោះបើអ្នកស្ថិតក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ អ៊ីតាលី និងក្រិក ព្រោះការលើកមេដៃបញ្ជាក់ថា អ្នកជាមនុស្សគ្មានសីលធម៌ និងគ្មានការអប់រំ ហើយអាចនឹងត្រូវគេវ៉ៃជាដើម។
៣.ដៃសញ្ញាអូខេ៖ អ្នកត្រូវតែជៀសវាងការធ្វើដៃអូខេទៅកាន់នរណាម្នាក់ក្នុងប្រទេសតួកគី ប្រេស៊ីល វ៉េណេស៊ុយអេឡា និងបារាំង ព្រោះដៃសញ្ញានេះមានន័យថា ជាការមើលងាយ និងមិនឱ្យតម្លៃគេ។
៤.ម្រាមដៃចង្អុល៖ ហាមដាច់ខាតកុំហៅនរណាម្នាក់ដោយប្រើដៃចង្អុល ព្រោះដៃនេះប្រើសម្រាប់ហៅសត្វនោះទេ ប្រសិនបើអ្នកហៅមនុស្សដោយប្រើដៃចង្អុលក្នុងប្រទេសហ្វីលីពីន សិង្ហបុរី និងជប៉ុន នោះអ្នកនឹងត្រូវបានគេហៅទៅព្រមាន ឬជាប់គុកជាដើម។
៥.ហាមញ៉ាំអាហារដៃឆ្វេង៖ ប្រសិនបើអ្នកស្ថិតក្នុងប្រទេសឥណ្ឌា ស្រីលង្កា និងអាហ្វ្រិក ការញ៉ាំអាហារដៃឆ្វេងមានន័យ ជាដៃស្មោគគ្រោក គ្មានអនាម័យ ព្រោះគេចាត់ទុកថាដៃឆ្វេងប្រើសម្រាប់ចូលបន្ទប់ទឹក ឬកាន់របស់កខ្វក់ៗប៉ុណ្ណោះ។
៦.ការលើកម្រាមដៃប្រាំ៖ ហាមដាច់ខាតកុំលើកម្រាមដៃប្រាំទៅកាន់នរណាម្នាក់ក្នុងប្រទេសឥណ្ឌា ស្រីលង្កា ក្រិក កូរ៉េខាងត្បូង និងអាហ្វ្រិកឱ្យសោះ ព្រោះនេះបង្ហាញថា ជាការប្រមាទ ឬជាការមាក់ងាយ ប្រសិនបើលើកម្រាមដៃប្រាំនោះអ្នកនឹងត្រូវគេព្រួតវ៉ៃជាក់ជាមិនខាន។
៧.ម្រាមដៃមេនៅចម្លោះម្រាមដៃចង្អុល៖ ការធ្វើម្រាមដៃបែបនេះបញ្ជាក់ថា អ្នកជាមនុស្សគ្មានសីលធម៌ គ្មានការអប់រំ ឬចាត់ទុកថាឈ្លើយ ដូច្នេះគួរជៀសវាងការធ្វើដៃបែបនេះក្នុងប្រទេសវៀតណាម និងរុស្ស៊ី។
៨.ដៃ I love u៖ ការធ្វើដៃបែបនេះក្នុងប្រទេសអ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ ប្រេស៊ីល និងកូឡុំប៊ី ត្រូវបានគេចាត់ទុកថា ជាមនុស្សមិនស្មោះត្រង់ មិនគួរឱ្យទុកចិត្ត ដូច្នេះពួកគេមិនរាប់អានអ្នកទេ៕










