Home ព័ត៌មានជាតិ តុលាការ​ ចេញសាលក្រម​ផ្ដន្ទាទោស​ជនជាតិ​ឡាវម្នាក់ និង​ថៃ​២នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត

តុលាការ​ ចេញសាលក្រម​ផ្ដន្ទាទោស​ជនជាតិ​ឡាវម្នាក់ និង​ថៃ​២នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត

62
0

ជនជាតិឡាវម្នាក់ និងថៃ២នាក់ ត្រូវបានសាលាដំបូងរាជាធានីភ្នំពេញ ចេញសាលក្រមសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ម្នាក់៨០លានរៀល ជាប់ពាក់ព័ន្ធនឹងពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណជាង១០០គីឡូក្រាម។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ doyកម្លាំងជំនាញការិយាល័យនីតិវិធីនៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានធ្វើការបង្ក្រាប និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទ “មេតំហ្វេតាមីន” ចំនួន១០១ដុំ មានទម្ងន់១០១គីឡូក្រាម នឹង៤៤៩,២០ក្រាម។

នៅក្នុងករណីនេះ ជនសង្ស័មានចំនួន៥នាក់ តែគេចខ្លួនរួច២នាក់ ខណៈ៣នាក់ទៀត ត្រូវបានសាលាដំបូងរាជាធានីភ្នំពេញ ចេញសាលក្រមសម្រេចផ្ដន្ទាទោស នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត៕