Home ព័ត៌មានអន្តរជាតិ ទីក្រុងបុរាណនេះនៅតែរក្សាបានសភាពដើម បើទោះជាលិចក្រោមទឹក

ទីក្រុងបុរាណនេះនៅតែរក្សាបានសភាពដើម បើទោះជាលិចក្រោមទឹក

81
0

ប្រទេសចិន ៖ បើនិយាយពីទីក្រុងនៅក្រោមទឹក មនុស្សភាគច្រើននឹងនឹកឃើញដល់ Atlantis គឺជាទីក្រុងបុរាណស្ថិតនៅក្រោមទឹករបស់ប្រទេសលោកខាងលិច ។ ប៉ុន្តែប្រទេសចិនក៏មានទីក្រុងនៅក្រោមទឹកដូចគ្នាដែរ ហើយមិនគ្រាន់តែជារឿងដំណាលទេ គឺវាជាទីក្រុងលិចក្នុងទឹកពិតប្រាកដ និងត្រូវបានបង្ហាញរូបរាងទៅកាន់ពិភពលោក កាលពីឆ្នាំ២០១១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjopNy5D1lvTmvy5lbShyphenhyphenydgv0S7hxpCL_LT8Y_em3o5tKMsUcAD4r0rHPJPDfkHyRWGlJTKKQh3N4p1FSNQBFb6zAHkVsblaB8HsTSeHHucQND6529bMLK4N0dl9xftt0GqkXNSDO6j1ySHrA0Y09mmdOrtr1lo4PgDN5DFQ_IxsZcyyyN44BPHjlbng/s640/qiandao_lake_ruins_2.jpg

ទីក្រុងបុរាណនេះឈ្មោះថា ទីក្រុង Shicheng (ឬទីក្រុងតោ) បានលិចនៅក្រោមទឹកបឹង Qiandao ក្នុងជម្រៅជាង៤០ម៉ែត្រ ស្ថិតក្នុងខេត្ត Zhejiang ប្រទេសចិន ។ គេសន្និដ្ឋានថា កាលពីអតីតកាល ទីក្រុងនេះធ្លាប់មានមនុស្សរស់នៅប្រមាណ៥.០០០នាក់ និងមានប្រវត្តិសាស្ត្រយូរលង់រហូតដល់ជាង១.៤០០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheSqkH8HpfEASoPilc1Ohuq7A3S2dfCxdbtMVaNE210YP-hUStxTcNpRcaUqCIGhU-YUqXV4qySBqZ04RNdb5JZfD9xgg8HWlyEChNSKB9qmpcvtsrNMkpF83Kn62o3J21ahAkOQ7_IARURnZlPun48KDZgAK5UWCwHVhOYum_VPcVOOrvnPvGxkElVjk/s1200/photo_2024-05-30_16-50-41%20(2).jpg

ចំណែកមូលហេតុដែលធ្វើឱ្យទីក្រុង Shicheng ត្រូវលិចទៅក្នុងទឹក ពីព្រោះរដ្ឋាភិបាលចិនដែលដឹកនាំដោយលោក ម៉ៅ សេទុង បានសម្រេចសាងសង់ទំនប់បិទទន្លេ Xin’an ដើម្បីផលិតអគ្គិសនីនៅបរិវេណនេះ ។ ដូច្នេះ ទើបនៅឆ្នាំ១៩៥៩ ក៏មានការបញ្ជាឱ្យជម្លៀសពលរដ្ឋចេញពីទីក្រុង ហើយទឹកក៏បានហូរចូល និងលិចបរិវេណទីក្រុងទាំងមូល រហូតដល់តំបន់ក្បែរៗក្លាយទៅជាកោះ ។ វាក៏ក្លាយជាទីក្រុងត្រូវគេបោះបង់ចោល និងបំភ្លេចឈ្មោះតាំងពីពេលនោះមក គឺស្មើប្រមាណ៤០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifsGHiTo1IMxjnoxcFxuijbQrdc9emNhc8ClIYSRczXcnvvYK_63GPsnBGXwMTpJMV1zNtuXDULVmVmsB7NBMQ2e6mYj6YhZvaAjkH14l-IpO_QchHHOEfVTSXA_JXmdSn4FzMZ6Rr-paHPTdXYuW0NB9Ly-w_4NQzHfKaP-YOzrWCE5uCSzax5AV2BBM/s1920/newspress-collage-4ftlltu5x-1702394798472.webp

ក្រោយមក នៅឆ្នាំ២០០១ អាជ្ញាធរចិនទទួលខុសត្រូវផ្នែកទេសចរណ៍បរិវេណនេះ បានអញ្ជើញអ្នកជ្រមុជទឹកចុះស្រាវជ្រាវក្នុងបឹង គឺពេលនោះហើយ ដែលអ្នកជ្រមុជទឹករកឃើញទីក្រុងនេះលើកដំបូង ។ វាបានធ្វើឱ្យពលរដ្ឋចិនកាន់តែចាប់អារម្មណ៍ជាមួយទីក្រុងនេះខ្លាំងឡើង នៅឆ្នាំ២០១១ ក្រោយពេលភ្នាក់ងារភូមិសាស្ត្រប្រទេសចិនបង្ហាញរូបភាពទីក្រុង ដែលពលរដ្ឋចិនពុំធ្លាប់បានឃើញពីមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAfYoEp5dobLNndAtEMCYpnqw2zFuQFl0rpI1GSG_WMvlDTxUlg5jiafUJHsVC6NrKpZCKccsrHIgBscSLBPNMqwThM3SeHC8mRbpXjoPKQAYmD_tdaXIaSKF4mXc5gZpD8uUUdlGZKuaJbBvpzLxM1lDqfSaloJQRVDeeFlAkNDUXH2DWfrul8rSSyr0/s820/lion_city_qiandao_lake_china1.webp

បើតាមអ្នកជ្រមុជទឹកដែលបានចុះស្រាវជ្រាវនៅទីក្រុងនេះឱ្យដឹងថា ក្លោងទ្វារទីក្រុង, សសរ, ជណ្តើរ, កៅអីឈើ និងរូបចម្លាក់ថ្មផ្សេងៗ សុទ្ធតែនៅរក្សារូបរាងដើមទាំងអស់ ទើបធ្វើឱ្យរូបភាពទាំងនេះល្បីល្បាញយ៉ាងឆាប់រហ័ស ដោយសារអ្វីៗក្នុងទីក្រុងគ្មានការបែកបាក់ ។ បច្ចុប្បន្ន ទីក្រុងបុរាណក្រោមទឹករបស់ចិន ត្រូវបានគេធ្វើជាតំបន់ទេសចរណ៍ ជាពិសេស គឺសម្រាប់អ្នកជ្រមុជទឹកដែលចូលចិត្តស្រាវជ្រាវប្រវត្តិសាស្ត្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ1bId3fAmaMZRQqQ5rxwFaEfwTtkQEC5CqAe3juKI6nck1rvdriTbch43umX5EwcVzIaQF6hzGs3In-0nr-qiUmmShyONsZnn7-fTGvEFkgx9P18ztYBkqfadOgUMN2ra6DzyIjA2gNerIFcxU0bSvG0U8FDXmR8MSUnppNoc76yreYRGMvZlmTkvXOw/s620/Leon-Shi-cheng-min.jpeg