នេះជាប្រវត្តិសាស្រ្តហើយសម្រាប់តារាចម្រៀង ទេព បូព្រឹក្ស សម្រេចយកបទចម្រៀងរបស់ខ្លួនគឺបទ«ទេវរាជ» ទៅប្រកួតប្រជែងពានរង្វាន់ក្រៅស្រុក។ តារាចម្រៀងរូបនេះថាទោះបីជាទទួលបានលទ្ធផលបែបណាក៏ទទួលយកបើឈ្នះក៏ចំណេញ បើចាញ់ក៏មិនខាតព្រោះអាចបង្ហាញស្នាដៃឯកមួយរបស់ខ្លួននិងផលចំណេញតាមរយៈអត្តសញ្ញាណជាតិ។ ក្នុងនោះ ទេព បូព្រឹក្ស ក៏ត្រូវការទស្សនិកជនចូលរួមស្តាប់បទនេះនៅលើយូធូបបន្ថែមដើម្បីបង្កើនសាច់ដុំនៃបទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrDm2JW3W4kjfqwLNdEnLfsBr6IIzO0ET7WXyW9T8AlLPNBssYQTnaV_vGzAJRSYY8qZtJoZD3UBottFDB1HrDHC2QKGEwQJoYbbK4u5IsvroGWAiyC_0tyXdjnGK74jK6s9iFfYVQZD3b6_wd53OyCpFy3-Apj2yEtwv7riAeqvqBD6jSSphyX8GX94w/s2048/image_2024-05-27_11-53-50.png

ស្នាដៃដែលចាយពេលជាង២ឆ្នាំក្នុងការផលិតនិងដើមទុនរហូតដល់៣០ម៉ឺនដុល្លារ តារាចម្រៀងដ៏មានឈ្មោះបោះសំឡេង ទេព បូព្រឹក្ស បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយជូនអ្នកគាំទ្រដោយនាងនឹងយកបទចម្រៀងរបស់ខ្លួនទៅប្រកួតប្រជែងពានរង្វាន់អន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAO62L6eyUI2J-3Ki17mlhdL1AmyMX4pS4hx4mkUwI3w_LrnR3agUG-aLr1B12mgRjtoekpB0C3Gmv0X93aJTuKKTrGG5pd1s1c5QK9sw_gaNZLJbxr9-OFlmhC_9HPs3j2cJ56SOoeyOel_WqDph7V_9mxYcF8tkv36_qiW6-YrJ5MyacrROTyJYx2oc/s1080/photo_2024-05-27_16-22-26.jpg
តាមការបញ្ជាក់របស់ ទេព បូព្រឹក្ស នៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី២៩ ឧសភា បានឱ្យដឹងថា «ជូនដំណឹងរីករាយមួយសម្រាប់បងប្អូនយើង ពេលនេះយើងខ្ញុំសម្រេចចិត្តថានឹងដាក់បទ “ ទេវរាជ “ សម្រាប់ប្រកួតប្រជែង Award នៅក្រៅប្រទេស។ យើងខ្ញុំសម្រេចបែបនេះតែម្តងដោយប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ទោះជាមិនដឹងថានឹងមានលទ្ធផលបែបណាតែយើងគួរតែសាកល្បង ឈ្នះក៏យើងចំណេញ ទោះចាញ់ក៏យើងមិនខាត ព្រោះគោលដៅមួយយ៉ាងហោចណាស់ក៏អាចបង្ហាញនៅលើ Screen ពីស្នាដៃល្អឯកមួយរបស់យើងដែលផ្តល់ផលចំណេញផ្សេងទៀតតាមរយៈអត្តសញ្ញាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMewJPBO9y4XDBcdvQiH1mSP9jLjUtaMkAy99mK_DqJRkFetGtvdZ2feccLDnE8QVOMdUz_vRSPRGyxueH3L8bAGZtIoA2hy7G78DVIvCUryg_H8YNhrizni64t7fnlJHpRRYNPDRPO6TjgdvuOF4yiNu8pM9fV_c2b5eeI34WSpbbBbJQvgaMaXxFf_E/s1072/photo_2024-05-27_16-22-27.jpg

តារាចម្រៀងរូបនេះបានបន្ថែមចុងក្រោយដែរថា «បើសិនជាបងប្អូនទស្សនា M/V នេះសូមទស្សនាតាមរយៈ YouTube ដើម្បីបន្ថែម Views ក៏ដូចជាសាច់ដុំបន្ថែមនៃបទ។ BRING OUR KHMER TO THE TOP»។

គួរបញ្ជាក់ថា បទ ទេវរាជ បានលើកយក៣សម័យកាលធំៗមកនិយាយគឺបង្កើតអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ ។ MV នៃបទនេះបានទម្លាក់ជាផ្លូវការនៅយប់ថ្ងៃទី២៦ ឧសភា លើឆាណែលយូធូបរបស់ ទេព បូព្រឹក្ស ដោយមាន subtitles ចំនួន ១២ភាសាទាំងភាសាជាតិ។ ចំណែកឯប្រាសាទដែលមាននៅក្នុងបទចម្រៀងនេះមានដូចជា ប្រាសាទសំបូរព្រៃគុក ស្ថិតនៅខេត្តកំពង់ធំ ប្រាសាទអង្គរវត្តស្ថិតនៅខេត្តសៀមរាប ប្រាសាទបក្សីចាំក្រុងស្ថិតនៅខេត្តសៀមរាម ប្រាសាទកោះកេរស្ថិតនៅខេត្តព្រះវិហារ សារមន្ទីរជាតិនៅរាជធានីភ្នំពេញ រួមទាំងថតនៅក្នុងស្ទូឌីយ៉ូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmCARk1asTZvCU5ArwOW-_jnbk9AOTCWXG0oCwWNVudrRLYfQJXNQt2ga8iX_SbnMPKL6NKLg6MqyfpWgRDCi7PFesWJBukS7B3ib2wAkfuJzRYEvjeyg9cCRshUkfreG8YFnRyJegGViW98qa4i-DaB0yCxbZ_6ROopVkLmfd9J36r1pVasz_OE91edg/s2048/image_2024-05-29_16-03-08.png

គិតមកទល់ព្រឹកថ្ងៃទី៣០ ខែឧសភា វីដេអូចម្រៀង «ទេវរាជ» មានការទស្សនាជាង៦៥៨K ជាប់ចំណាត់ថ្នាក់លេខ២នៃតារាងយូធូប៕