តារាសម្ដែងចិន Huang Riying ដែលត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿង « I May Love You» ឆ្នាំ២០២៣ ត្រូវទៅមន្ទីរពេទ្យព្យាបាលបន្ទាន់បន្ទាប់ពីជួបឧបទ្ទវហេតុ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាតារាស្រីរូបនេះកំពុងហ្វឹកហាត់ក្បាច់គុនសម្រាប់រឿងភាគប្រវត្តិសាស្ត្រថ្មីរបស់នាង។ របួសនេះត្រូវបានគេនិយាយថាមានសភាពធ្ងន់ធ្ងរណាស់ដែលត្រូវការដេរចំនួនប្រាំពីរថ្នេរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn3XqzVDNA7DU699-oEiqwarkonONdSzQCczzkLu2ldiNjbGLznJHZriU8_FEYh0LIZ1VcFHh01f5mUqBnkwemChK4KeQY9gOBxbcWbohJRq6_f55Ws6wxF7oR8aYhv9-asqPx3BCUqZ7S_4peFKAxGQDwRZ_nNWu6zxUkTH_ldQEy9vgI4kzraB0qdic/s900/image_2024-05-30_13-31-58.png

ជាលទ្ធផល Huang Riying ត្រូវពន្យារពេលការចូលរួមរបស់នាងក្នុងរឿងមួយទៀតដែលនឹងមកដល់នាពេលខាងមុខ។ យោងតាមភ្នាក់ងាររបស់តារាស្រីវ័យ២៩ឆ្នាំបានជូនដំណឹងដល់អ្នកគាំទ្រថាស្ថានភាពរបស់តារាស្រីរូបនេះមានស្ថានភាពល្អប្រសើរហើយ ហើយបច្ចុប្បន្ននាងកំពុងសម្រាកព្យាបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQs_EnD48UKMD4x5WIYE2IJIt6YFYZ3vyb2iQ7m4qfKOp-qBc5zaevIENsV-kAR0DIaI0gR_iwvo2a6EJuNV7v_Mrj-yLeg1SrC1WlOc9EIUGVIWvc-M3TKxQKhjrKbVa2Rc4utL7mVTkBemMuTmkCovQhFJCixa3UAZI4_VsnbKUuq5qn-c27bI8Rtg/s900/image_2024-05-30_13-31-57%20(3).png

Huang Riying ក៏បានចែករំលែកសារជាសំឡេងទៅកាន់អ្នកគាំទ្ររបស់នាង ដើម្បីបញ្ជាក់ហ្វេនៗថានាងសុខសប្បាយជាទេ និងបានសូមទោសដែលបណ្តាលឱ្យមានការយឺតយ៉ាវក្នុងការថត។ នាងបានបន្ថែមថា៖ «ខ្ញុំបានធូរស្រាលជាបណ្តើរៗហើយ សូមកុំបារម្ភពីខ្ញុំខ្លាំងពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1emU2v7-IJepbM7kK2OBHLdXpgcRVivCSU8kTguf06J-ePjHTjkzHSDjtOYeH7GJJVz9abkYxp1aK4oiJ5T49mq2agkygs0nEYG4qIVWNCugtP1BAQwsEJHqIAIkoI8uYLFOrHVY_UVAztMWxKtym1sRTZW1iwwBVFaWVVyxSSgOgHMsn0g7aOfyIKI/s900/image_2024-05-30_13-31-57%20(2).png

អ្នកនិយមលេងអ៊ីនធឺណិតបានសម្តែងការព្រួយបារម្ភចំពោះ Huang Riying ដោយមានមតិជាច្រើនថា ត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងចំពោះតារាស្រី ដែលត្រូវទទួលស្នាមដេរមុខ។ តារាសម្តែងចិនរូបនេះត្រូវបានគេនិយាយថាមើលទៅដូចតារាហុងកុង Carman Lee ត្រូវបានគេស្គាល់ថានាងមានមុខមាត់ស្អាត ហើយអ្នកគាំទ្រព្រួយបារម្ភថារបួសអាចប៉ះពាល់ដល់ការងារ និងមុខមាត់របស់នាងនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiKuTurZhZtMO8MbKJa_7-r9vX_9GY0mv4KmkMONAqYGkWNnXskAC8ApHucR44Gkp5N6ohPo7awOlji5WlXsEJCRjVdw9_i1nzMoByQhepluKFOX9MOX8POoKyoutHkIh3mXu-rWllYgoNxukPrSi028waLuPZgjim_Ur_k-IzJb3XGX7UeoTDjyG_mxE/s1308/image_2024-05-30_13-31-56.png

ពួកគេក៏បានជំរុញឱ្យផលិតករនៃកម្មវិធីនេះ«ត្រូវមានការប្រុងប្រយ័ត្នឱ្យបានល្អប្រសើរដើម្បីធានាសុវត្ថិភាពសិល្បករ»៕