ដើម្បីចូលរួមកាត់បន្ថយ និងទប់ស្កាត់នូវបរិយាកាសនៃការបោះបង់ការសិក្សារបស់សិស្សានុសិស្ស ដែលកើតឡើងពីការប្រើប្រាស់គ្រឿងស្រវឹង និងបារី រដ្ឋបាលខេត្តដំបង នឹងរៀបចំស្លាកសញ្ញាមិនលក់គ្រឿងស្រវឹង និងបារីទៅកាន់មនុស្ស ក្រោមអាយុ១៨ឆ្នាំ នៅក្នុងក្រុងបាត់ដំបង និងស្រុកបវេល។
ការមិនលក់គ្រឿងស្រវឹង និងបារីឱ្យមនុស្សក្រោមអាយុ១៨ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សា គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស ដើម្បីបង្កើនបរិយាកាសនៃការអប់រំឱ្យមានប្រសិទ្ធភាពនិងមានការគាំទ្រច្រើន និងមានការជួយបន្ថែមទៀតដល់សហគមន៍។
គម្រោងនៃការដាក់អនុវត្តមិនឱ្យលក់គ្រឿងស្រវឹង និងបារី ទៅកាន់មនុស្ស ក្រោមអាយុ១៨ឆ្នាំ ជាពិសេសនៅតាមសាលា គឺជាការចូលរួមលើកកម្ពស់ដល់អត្រានៃការបោះបង់ការសិក្សារបស់សិស្សបានមួយយ៉ាងធំ ហើយនឹងស្របតាមផែនការដែលមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង៕










