ធម្មជាតិពោរពេញទៅដោយភាពសម្បូរបែបផ្នែកជីវសាស្ត្រ ហើយទំនាក់ទំនងរបស់សត្វមានជីវិតនីមួយៗក៏ខុសៗគ្នាដែរ ប៉ុន្តែមានសត្វខ្លះបានរស់នៅសម្របខ្លួនតាមធម្មជាតិយ៉ាងអស្ចារ្យ និងអាចបន្លំខ្លួនកុំឱ្យសត្វផ្សេងទៀតមើលឃើញ គឺមេអំបៅស្លឹកឈើងា.ប់ (Dead Leaf Butterfly) ។.jpg)
គេបានប្រទះឃើញមេអំបៅប្រភេទនេះរស់នៅទ្វីបអាស៊ី ដែលវាមានរូបរាង និងលក្ខណៈខុសប្លែកគ្នាពីមេអំបៅផ្សេងទៀត ជាពិសេស នៅត្រង់ស្លាបរបស់វាមានរូបរាងដូចស្លឹកឈើងាប់យ៉ាងខ្លាំង ។ ហេតុនេះ គេពុំអាចបែងចែកថា តើមួយណាជាស្លាបមេអំបៅ និងមួយណាជាស្លឹកឈើ ។ ជាទូទៅ មេអំបៅស្លឹកឈើងាប់ មានប្រវែងចាប់ពី៨.៥សង់ទីម៉ែត្រ ទៅ១១សង់ទីម៉ែត្រ ។.jpg)
មេអំបៅធម្មតា នៅពេលវាក្រេបលម្អងផ្កា គឺវាតែងតែកម្រើកខ្លួនខ្លះៗ និងប្រញាប់គេចខ្លួនភ្លាមៗពេលមានមនុស្សដើរទៅជិត ។ ប៉ុន្តែមេអំបៅស្លឹកឈើងាប់ បែរជានៅស្ងៀម មិនកម្រើកខ្លួន បើទោះជាមានមនុស្សទៅជិតវាក្តី ហើយវាមានសភាពដូចគ្នានឹងស្លឹកឈើ១សន្លឹក ដែលជ្រុះពីដើមឈើ ។.jpg)
អ្នកដើរព្រៃមួយចំនួនបានប្រទះឃើញពួកវាដោយចៃដន្យ ហើយពួកគេស្ទើរតែមិនដឹងថា វាជាមេអំបៅ ។ លើសពីនេះ មិនត្រឹមតែរូបរាងខាងក្រៅប៉ុណ្ណោះទេដែលដូចស្លឹកឈើងាប់ ប៉ុន្តែពួកវាចូលចិត្តទុំនៅលើមែកឈើយ៉ាងស្ងាត់ស្ងៀម ក៏ជាចំណុចមួយគួរឱ្យចាប់អារម្មណ៍ផងដែរសម្រាប់មេអំបៅប្រភេទនេះ ។
បើពិនិត្យខ្លួនវាឱ្យបានច្បាស់នឹងឃើញថា ស្លាបរបស់វាមានស្នាមឆ្នូតតូចៗដូចស្លឹកឈើបេះបិទ ហើយការហើរ និងការតោងមែកឈើ គឺខុសប្លែកគ្នាពីមេអំបៅទូទៅដែលចូលចិត្តប្រមូលផ្តុំគ្នានៅក្នុងសួនច្បារ ។
ហេតុនេះ វាអាចសម្របខ្លួនតាមធម្មជាតិបានយ៉ាងល្អ ហើយស្លាបរបស់វាអាចជួយការពារអាយុជីវិត និងគេចផុតពីសត្វផ្សេងៗផងដែរ ដូចជា ៖ ពស់មួយចំនួន និងបក្សី ។ ការនៅស្ងៀមមួយកន្លែង និងមិនកម្រើកខ្លួនសោះបានធ្វើឱ្យសត្វទាំងនេះគិតថា មិនមែនជាចំណីរបស់ពួកវាទេ ៕










