Home ព័ត៌មានអន្តរជាតិ ប្លែកខ្លាំង! ហេតុអ្វីលំនៅឋានក្នុងទីក្រុងមួយនេះលាបជញ្ជាំងពណ៌ខៀវដូចៗគ្នា?

ប្លែកខ្លាំង! ហេតុអ្វីលំនៅឋានក្នុងទីក្រុងមួយនេះលាបជញ្ជាំងពណ៌ខៀវដូចៗគ្នា?

79
0

ប្រទេសម៉ារ៉ុក ៖ មនុស្សភាគច្រើនពិតជាឆ្ងល់ថា ហេតុអ្វីបានជាលំនៅឋានទាំងអស់ក្នុងទីក្រុងដែលមានអាយុកាលប្រមាណជាង៥០០ឆ្នាំ ឈ្មោះ «Chefchaouen» ស្ថិតនៅប្រទេសម៉ារ៉ុក សុទ្ធតែលាបជញ្ជាំងពណ៌ខៀវដូចៗគ្នា? រូបភាពលំនៅឋានក្នុងទីក្រុងដែលពួកគេបានឃើញនេះ គឺជារូបភាពប្រាកដ មិនមែនរូបកាត់តទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXTnFX8O0zngEltlM0nmFd1Z18nlJy8zSBtAw2WnaKETgMDaxfjja7n2bNP4KiRT_2qwA5gVSVv-xw4ckAtcnaJXifFkFPLxvGL5zk24ZUmQXQWhyphenhyphend9Xyzl6q7eb8V8Z3SuqOG4tf7VyzI8jHN_QudTwdVD1TCNTd_CMug-qj6Krow4M-1UiTFmTItaas/s1366/9eace6d7-city-63572-166ea3d9b39.jpg

ទីក្រុង Chefchaouen មានបរិស្ថាននៅជុំវិញយ៉ាងស្រស់ស្អាត និងមានស្ថាបត្យកម្មជាច្រើនគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ។ នៅក្នុងទីក្រុងមានអគារ និងលំនៅឋាន ដែលបានសាងសង់នៅជាប់ៗគ្នា ដោយសារពួកគេបានទទួលឥទ្ធិពលពីប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2S5Gcr1rMl4qsD_0-O9fiWxdISM7LrXH9-Ur9azuDrw1ZNUlaxpZpzVTsox4ZNn03BM4nHz0vik_fEeF7LImNcrZxk_6flmi7-XK1jkmLt9Zszh6FhXSvuATIcdechtb5Mo0zvXJqOXkVm4X17XsDU4sn8Bv0_DfXq9RuTYzTIs9eDJO44mrm7t4foUk/s754/97.jpg

ចំណុចទាក់ទាញបំផុតរបស់ទីក្រុងនេះ គឺ «ពណ៌ខៀវ» ហើយភ្ញៀវទេសចរដែលបានមកកម្សាន្តនៅទីនេះនឹងឃើញថា លំនៅឋាន និងអគារទាំងអស់បានតុបតែងដោយពណ៌ខៀវយ៉ាងស្រស់ស្អាត និងទាក់ទាញភ្នែក ។

ចំណែកមូលហេតុដែលធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងនេះនាំគ្នាលាបពណ៌ជញ្ជាំងលំនៅឋាន រួមទាំងជណ្តើរ និងផ្លូវដើរដោយពណ៌ខៀវនោះ គឺគ្មានការបកស្រាយច្បាស់លាស់ទេ ពីព្រោះមានរឿងដំណាលយ៉ាងច្រើនពាក់ព័ន្ធនឹងទីក្រុងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi21p24Nary8DhZmtQY-XQU5GbbJVcvyUL7ecIDrUdhLYQ_ycIeyz9sJYo4une0pRuSoDaCmrC5g9PRlxH-hpX9x6-GUmdXcCiJaJHbfI_136BgzwMb5nxTp1AwEbOXFUEY3VZK-QbFwW3iqzCqun1mfu43fMJWPBkb5mX6AHwTjEfz2oZ3cdKTdConZmY/s750/lwaqdg829mzcarqyrzbb.jpg

ការលើកឡើងមួយដែលមានការទទួលស្គាល់ច្រើនបំផុត គឺពណ៌ខៀវតំណាងឱ្យផ្ទៃមេឃ និងឋានសួគ៌ ហើយពណ៌ខៀវនឹងជួយនាំផ្លូវ ព្រមទាំងដាស់តឿនស្មារតីមនុស្សឱ្យដើរក្នុងផ្លូវត្រឹមត្រូវ ។ ហេតុនេះហើយ ទើបពលរដ្ឋរស់នៅទីនេះស្រុះគ្នាយកថ្នាំពណ៌ខៀវមកលាបលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFvztCuanbF-Gyc6m0qeWvLd1S7z89ogjH033e3IgLDtkTHKV6x_k87imbYhou9RM-Tsm2gHI0uHCPBWRmneNvOrxiQJCwvxDDivbA0xEoZhc2T1i3ba1jq3CSWSxetZ7h-PgKKcULj0dNttzcXJ5d83eeuIace3Lnv_gFzRcqervvZEgCw6YUOE1_9Fw/s3870/Marokko_Chefchaouen_Blick_u__ber_die_Stadt.jpg

ភ្ញៀវទេសចរមកកម្សាន្តក្នុងទីក្រុងពណ៌ខៀវ នឹងបានឃើញព្រះវិហារកាតូលិក, វិហារអ៊ីស្លាម និងទីសក្ការៈបូជាផ្សេងៗ ។ ចំណុចមួយទៀតដែលភ្ញៀវទេសចរចូលចិត្តទីក្រុងនេះ គឺវាជាទីក្រុងសត្វឆ្មា ពីព្រោះនៅទីនេះ សម្បូរទៅដោយឆ្មាដើរតាមផ្លូវពាសពេញទាំងអស់ ឬអាចនិយាយបានថា ដើរទៅកន្លែងណា ក៏ឃើញឆ្មាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM9C0BxldTfXnGaeUaN6gU0Qe39KbOwtI9h1TSqLeQZNk0Lss0asU8cMuKiB4gE3JGOsveDMqayPZznIxWDIeSMKEyxEjJmHihES3ulR0TOYn5JzuxUGKrzI-0KxVjDScDEzLK5Voy-d-5GpRYqHfQjIZaHe6fTuXfy9GwKYgLOzCtzRJUlbKpfZTg6yE/s1080/Morocco_ChefchouenAerial_Zzvet-iStock-473937070.webp

លើសពីនេះ ក្នុងទីក្រុងមានហាងកាហ្វេប្រចាំតំបន់សម្រាប់ភ្ញៀវទេសចរផងដែរ ហើយអ្នកមកកម្សាន្តក្នុងទីក្រុងភាគច្រើនមិនដែលមើលរំលង និងក្រេបរសជាតិកាហ្វេម៉ារ៉ុកទេ ។ ដូច្នេះ ដោយសារទីក្រុងនេះមានចំណុចទាក់ទាញច្រើន ទើបធ្វើឱ្យភ្ញៀវទេសចរនៅជុំវិញពិភពលោក ចាប់អារម្មណ៍ចង់មកកម្សាន្ត ៕