Home ព័ត៌មានអន្តរជាតិ អតីតប្រធានាធិបតីអាមេរិកប្រើប្រាស់ TikTok ប្រមូលសំឡេងឆ្នោតស្របពេលអាមេរិកហាមឃាត់

អតីតប្រធានាធិបតីអាមេរិកប្រើប្រាស់ TikTok ប្រមូលសំឡេងឆ្នោតស្របពេលអាមេរិកហាមឃាត់

33
0

សហរដ្ឋអាមេរិក ៖ អាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុបបានព្យាយាមហាមឃាត់ TikTok ជាបន្តបន្ទាប់ ពីព្រោះប្រទេសទាំងនេះបារម្ភពីបញ្ហាសន្តិសុខជាតិ និងការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ។ ប៉ុន្តែបណ្តាញសង្គម TikTok នៅតែទទួលបានការពេញនិយមពីយុវជនអាមេរិក ទើបធ្វើឱ្យមេដឹកនាំអាមេរិកប្រើប្រាស់កម្មវិធីនេះដើម្បីប្រមូលសំឡេងឆ្នោតពីយុវជន ។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អតីតប្រធានាធិបតីអាមេរិកបានចាប់ផ្តើមប្រើប្រាស់បញ្ជី TikTok ជាផ្លូវការដើម្បីប្រមូលសំឡេងឆ្នោតពីក្រុមយុវជន មុនពេលអាមេរិកបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នៅខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfEO2Ytt9VCeejcuNc3ITvsIrYbe2sikE4yDQ_YTutf3YgUd-_U2Y8yebm6mNpSI0QurhVvKMpPZq-B1pQ2gKyn27dUUMALGgQcdNCTpU90WDr8Rffp5RrrEzhV_TlPjY2ii9xtLFvBDVlxkx5Qv0ArLrKEqFMr3uMtuPpg9UBFXnGVEM8uO0jvHjulms/s1920/1717348078821.webp

សារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិកបានបើកបញ្ជី TikTok ឈ្មោះថា «@realdonaldtrump» ហើយការបង្ហោះវីដេអូដំបូងរបស់លោកមានអ្នកចូលទស្សនារហូតដល់ជាង២លានលើក ក្រោយពេលលោកបង្ហោះមិនយូរប៉ុន្មាន ។

ការបើកគណនី TikTok របស់អតីតប្រធានាធិបតីអាមេរិក គឺក្នុងគោលបំណងប្រមូលសំឡេងឆ្នោតពីក្រុមយុវជន ស្របពេលអាមេរិកហាមឃាត់បណ្តាញសង្គមមួយនេះ ព្រោះបារម្ភពីផលប៉ះពាល់ដល់សន្តិសុខជាតិ មុនពេលអាមេរិករៀបចំការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ លោក ដូណាល់ ត្រាំ មកពីគណបក្ស Republican នឹងប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិកអាណត្តិថ្មីពីលោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកបច្ចុប្បន្នមកពីគណបក្ស Democrats ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXtdYTkLTIl_9rhaSgptWfrO7Nx72pxQyy8XNKt-0FrbnVfvn9DWHWeLBlU1IiAHIQFmZme1ej8N77NrS__AeLS4pYvHjhgcUY00MzQlwCEoL3Vk5ZCiphuSUYcA5e_Zpk1lLyfpa6U-ligeDv34oWQaVDfdNKSsnqQQuG8v_IopJLTEYLsMcOpi5srs8/s670/4394626-983240012.jpg

លោក ចូ បៃដិន ក៏បានប្រើប្រាស់ TikTok ដើម្បីប្រមូលសំឡេងឆ្នោតពីក្រុមយុវជនដូចគ្នាដែរ ហើយបញ្ជី TikTok របស់លោកឈ្មោះ @bidenhq ។ ទោះយ៉ាងណា កាលពីខែមេសា ឆ្នាំ២០២៤ សភាអាមេរិកបានអនុម័តច្បាប់ការពារពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមគ្រប់គ្រងដោយសត្រូវបរទេស គឺការបង្កើតច្បាប់ហាមឃាត់ TikTok ។

ច្បាប់របស់អាមេរិកចែងថា Byte Dance គឺជាក្រុមហ៊ុនមេរបស់ TikTok ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន ត្រូវតែបញ្ឈប់គ្រប់គ្រងបណ្តាញសង្គមនេះក្នុងរយៈពេល៩ខែ គិតចាប់ពីច្បាប់ចូលជាធរមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDHFlHL8oVUFWBN6UCUxu5rf3_jSkxhP1m4nd2b6c9a9NvvgV1UFMPaHNyAkV5slBwUeizlq7ZHkQzFWFKhyphenhyphenE5CkhDNaFNhSHLvMEzYsD7CbXif8XP2CGOWHL5U3tawAIw-AyFzE6_CNmJbxy0G-CmmG7BsD5dZ6V5208r1oTvWP81p7N4GWDDbr0pnbM/s1000/Donald-Trump-TikTok.webp

បើទោះជាមានការពន្យារពេលឱ្យ TikTok ចំនួន៣ខែទៀត បើដំណើរការទិញ-លក់ពុំទាន់រួចរាល់ ប៉ុន្តែករណីគ្មានការចាត់វិធានការក្នុងរយៈពេលកំណត់ទេនោះ TikTok នឹងពុំអាចចូលមកអាមេរិកបានទៀតទេ ។ ខ្លឹមសារច្បាប់អាមេរិកបញ្ជាក់ថា ដោយសារមូលហេតុសន្តិសុខជាតិ ពីព្រោះចិនអាចដឹងព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកតាមរយៈ TikTok ៕