Home Blog Page 1050

ដឹងអត់! តើប្រទេសណាដែលមានឆ្នេរសមុទ្រវែងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍?

0

នៅអាស៊ីអាគ្នេយ៍មានប្រទេសសរុបទាំងអស់ចំនួន ១១ ដោយ ១១ ប្រទេសនេះសុទ្ធតែមានឆ្នេរសមុទ្រស្អាតៗជាច្រើន ក៏ដូចជាមានឆ្នេរសមុទ្រធំៗអមដោយទេសភាពធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ និងទាក់ទាញបំផុត។ ទោះជាយ៉ាងណាតើអ្នកដឹងទេថា ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ តើប្រទេសណាដែលមានឆ្នេរសមុទ្រវែងជាងគេបំផុត? ចម្លើយនោះគឺ ឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ីដែលវាមានប្រវែងសរុបរហូតដល់ ៥៤,៧២០ គីឡូម៉ែត្រ ជាប្រវែងវែងជាងគេបំផុតជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ ៣ នៅលើពិភពលោក នេះបើយោងតាម Statista និង World Atlas។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUNUQelGUrWGW04GiGoaltIDr_ha8u5me0PDWbWG_CsDLYaBeCLzETbrU95v6Q19timr19HexBU2ZsOxB2tnmC5S3hcSBYNFrlEsUEVDJTG-Em-FnF4fUkfiCWGtqDsK2XtdDCp22s3IQ4YDSKeaehXKjqgHSefzNhUR9pG3kO-CrHQfIwBiJbFMGBBYU/s960/129016886_1727463120755342_5473437756027553595_n.jpg

ប្រទេសឥណ្ឌូនេស៊ីស្ថិតនៅចន្លោះអាស៊ីអាគ្នេយ៍ និងអូសេអានី ដោយតភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ នៅភាគខាងជើងប្រទេសនេះជាប់ព្រំដែនម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងសមុទ្រខាងកើត។ ខាងត្បូងជាប់ប្រទេសអូស្ត្រាលី និងខាងលិចជាប់មហាសមុទ្រឥណ្ឌា រីឯខាងកើតវិញជាប់ព្រំដែនប៉ាពួញូហ្គីណេ ទីម័រខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិក។ ផ្ទៃដីនៃប្រទេសឥណ្ឌូនេស៊ីមានទំហំជាង ១.៩ លានគីឡូម៉ែត្រការ៉េ។ ដូច្នេះសម្រាប់ឆ្នេរសមុទ្ររបស់ប្រទេសនេះ គឺមានអំណោយផលសម្រាប់វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាមានភាពសម្បូរបែបនៃរុក្ខជាតិ និងសត្វសមុទ្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZgZXnTUgojwjU3Qovoqw5ZRlQB-qG0VNWlE5uo8df8ym-VrK5KACgloYdAsvzezk_GrxH3JRG1CMAM-rJMI626_r-fO5ztNr530tp8P9ufzNZwCPkVSPttcfqhmEX9sJ_9t5A4aR-kHyCKupjCu6o8pKW5FP7RSmTrFOtTSJb-knKun6BWvIE6QhP5Eo/s1400/bira.jpg

នៅឥណ្ឌូណេស៊ីក្រៅពីមានសមុទ្រដ៏វែងបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ វាក៏ជាប្រទេសកោះធំជាងគេបំផុតនៅលើពិភពលោកផងដែរ។ អង្គការស្រាវជ្រាវមួយចំនួនបានកំណត់ថាចំនួនកោះនៅទីនេះមានរហូតដល់ទៅជាង ១៧.៥០០ ឯណោះ។ ក្នុងចំណោមនោះ ជាងពាក់កណ្តាលត្រូវបានតាំងទីលំនៅ ដែលជាកន្លែងធំបំផុតនៅលើកោះជ្វាដែលមានប្រជាជន ១៥០ លាននាក់ក្នុងឆ្នាំ ២០២០ (ស្មើនឹង ៥៦% នៃចំនួនប្រជាជនសរុបរបស់ប្រទេសឥណ្ឌូនេស៊ី) នេះបើយោងតាមគេហទំព័រស្ថិតិ Statista ហើយរដ្ឋធានីហ្សាកាតាមានទីតាំងនៅលើកោះនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpnnR3hn5DbgzGNk_YG6cQ7OdCXRDsvRmlUzugNZRJxW9SmCeihSM2uxKan9sakZU5S0TekSTE9s0ZOq-8dqH__PnioAcMywl-ndpBtN39SnETUEgGRarDI_LI_EPVpPOywpsPRhOTmOwbFFP9pO34n1EogvJupeAOvS-gkkj1yLr65dd1V_h1mYHtfi8/s900/DJI_0146.jpg

ទោះជាយ៉ាងណាថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងផ្លាស់ប្តូររដ្ឋធានីហ្សាកាតាទៅកាន់ទីក្រុងថ្មីមួយទៀតដែលមានឈ្មោះថា Nusantara ក្នុងខេត្ត East Kalimanta នៅលើកោះ Borneo ចម្ងាយប្រហែល ២,០០០ គីឡូម៉ែត្រពីទីក្រុងហ្សាកាតា។ មូលហេតុគឺដោយសារមានប្រជាជនជាង ១០ លាននាក់នៅទីក្រុងហ្សាកាតាប្រឈមនឹងការកកស្ទះចរាចរណ៍ និងការបំពុលខ្យល់។ ចំនួនមនុស្សរស់នៅច្រើនពេកនៅទីក្រុងហ្សាការតា ត្រូវបានអ្នកជំនាញព្យាករណ៍ថា ១/៣ នៃទីក្រុងអាចស្ថិតនៅក្រោមទឹកនៅឆ្នាំ ២០៥០ ខណៈបច្ចុប្បន្នទីក្រុងនេះកំពុងលិចរហូតដល់ ២៥ សង់ទីម៉ែត្រក្នុងមួយឆ្នាំនៅក្នុងតំបន់មួយចំនួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1ZG_75MPtaucG9ORBC9gOd2vYGTVwPMMky6YJMXbMcli9wxWYl7gzgAPNxXjKezX1nswvrxXYBKNPuyD3NSx3sGEV_aezbVdfkffoVfjTXGSB5p7YNLJ3531bbDPIMlHf7l_99dt3o8GsZyDcxxtEVIo29CtsM5REyCeJ18hnubrix8c5pDFHgpWP8KY/s730/indonesia-best-beaches-trikora-beach.jpg

ហេតុអ្វីឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះស្ថិតនៅក្រោមរណ្តៅដី?

0

ប្រទេសម៉ិកស៊ិក ៖ នៅលើពិភពលោកនេះមានឆ្នេរសមុទ្រជាច្រើនកន្លែងមានលក្ខណៈខុសប្លែកពីគេ ហើយក្នុងចំណោមនោះ ក៏មានឆ្នេរសមុទ្រ Playa del Amor ផងដែរ ដែលជាឆ្នេរសមុទ្រមានឈ្មោះល្បីល្បាញបំផុតនៅប្រទេសម៉ិកស៊ិក ដោយសារវាស្ថិតនៅក្រោមរណ្តៅដីដ៏ធំមួយ ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍ គឺឆ្នេរសមុទ្រនេះពុំមែនជាឆ្នេរអស្ចារ្យកើតឡើងតាមធម្មជាតិទេ ប៉ុន្តែវាកើតឡើងដោយសារការសាកល្បងអាវុធយោធា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivZIrfc5i3dSB3i4SH2NKg7N3J_T4Jny-ds9GNTOKEyQoD-XDjuQqu_jg23Al9mdlha4LC07NzzRT4qIph4OQVqyKjlNGLBVgZQTO7b12mn1G2MenQoaFTQg11rJjFuv20_G5xKBTX-7fSE0fb3SEVcELm1FN3UjLwL4hc8flm86oKToSOe7LSvAvlvQA/s669/8d.jpg

ឆ្នេរសមុទ្រ Playa del Amor ត្រូវបានគេហៅថា Hidden Beach ដោយសារវាស្ថិតក្នុងទីតាំងខុសប្លែកពីឆ្នេរសមុទ្រផ្សេងទៀត ។ កាលពីឆ្នាំ២០០៥ ខាងឧទ្យានជាតិប្រទេសម៉ិកស៊ិកបានដាក់ឈ្មោះឆ្នេរនេះថា Love Beach ដោយសារវាជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរចូលចិត្តកម្សាន្តបែបរ៉ូមេនទិក ។ ក្រៅពីនេះ អាជ្ញាធរក្នុងតំបន់ក៏បានកំណត់ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅតំបន់នេះផងដែរ គឺមិនលើសពី១២០នាក់ក្នុង១ថ្ងៃ ។ កាលពីឆ្នាំ២០០៨ ឆ្នេរសមុទ្រនេះត្រូវបានអង្គការយូណេស្កូប្រកាសជាសម្បត្តិបេតិកភណ្ឌពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb8VfJ40-uwELP3xU-S95orbG6rQ04xg9Z7C5B9ms6U2RIgUiWXgODS6YQfpVJn2r8ZygKAtvqDSkblFzFtSiVbr1ld0JvuSzT5T_1b3fQTY2GxmREwq7MiHttCDlhmziVIyltEimLrOXO-nHfHbNDh3FU4LJoFnPOv_67CVZP6IEAX0SE1GV_0pu-TcQ/s990/44af7d1a8abefeb1745af738805071d1.jpg

បើទោះជាប្រជុំកោះម៉ារិអេតា បានកើតឡើងដោយសារការផ្ទុះភ្នំភ្លើងនៅក្រោមទឹកអស់រយៈពេលយូរមកហើយក្តី ប៉ុន្តែវាមិនមែនជាមូលហេតុពិតប្រាកដធ្វើឱ្យកើតរណ្តៅដីដ៏ធំនេះទេ ។ ចំណុចចាប់ផ្តើមបានកើតឡើងតាំងពីដើមសតវត្សរ៍ទី២០ គឺកោះជាច្រើនកន្លែងដែលគ្មានមនុស្សរស់នៅ ត្រូវបានគេប្រើប្រាស់ធ្វើជាកន្លែងសាកល្បងអាវុធយោធារបស់រដ្ឋាភិបាលម៉ិកស៊ិក ។ ការសាកល្បងបំផ្ទុះគ្រាប់បែកទាំងនេះជាមូលហេតុបណ្តាលឱ្យផ្ទៃដីកោះភាគច្រើនក្លាយជាថ្ម រួមទាំងបង្កើតរណ្តៅយក្សនៅឆ្នេរសមុទ្រ Playa del Amor ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3flwFIV5UZRIw6X3AmthnOnRtzGZmSotKlHMpUIsLA2TuISjCD8mC_AYZj-CYsXJpQazmXXTYFHyR3-GxiarH7o7zKrG0jgnpZ5wxK0ZYZIzid9U0hbsIC97pd6Kb_jy9oNkr4vDlzqS59fNOZ232MThj-g8m2KYNIAN4-S8sIF9255N0isuEbAJ1H1w/s1024/6193bce9ba59a4001fe28298.jpg

ចំណែកការធ្វើដំណើរទៅកាន់ឆ្នេរនេះពុំពិបាកទេ គឺភ្ញៀវទេសចរត្រូវជិះទូកពីទីក្រុង Puerto Vallarta ទៅកាន់ភាគពាយ័ព្យរហូតដល់ឆ្នេរសមុទ្រ Banderas ដោយចំណាយពេលប្រមាណ១ម៉ោង ។ បន្ទាប់មក ពួកគេត្រូវហែលទឹកក្នុងចម្ងាយប្រមាណ១៥០ម៉ែត្រទៀត ទើបទៅដល់ឆ្នេរសមុទ្រ Playa del Amor ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgLjOf8E2CCvIHyj_L0EDlVSPAik9GpCUDgf4wraACvodTsRU9qvOB2rm8AikS9KGJG-I6lxTKx9RA-yQGozJt6tbEjEjt-5OXhMD2t9lP7FV2C8Sb4dGBiNeFb7husPYBEReemwAUuHKNDIGZtVld-E6M-pGUt6rBNini_XJFlNDlIKKjrSuXOK4NsZM/s700/photo_2024-06-03_15-02-12.jpg

ចំណុចសំខាន់ ភ្ញៀវទេសចរត្រូវទាក់ទងជាមួយមគ្គុទ្ទេសក៍ទេសចរតិចតួចប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតឱ្យនាំភ្ញៀវទេសចរមកកាន់តំបន់នេះ ដើម្បីឱ្យប្រាកដចិត្តថា ពួកគេស្ថិតក្នុងចំណោមភ្ញៀវទេសចរចំនួន១២០នាក់ ដែលទទួលបានការអនុញ្ញាតឱ្យមកកម្សាន្តនៅឆ្នេរ ៕

ឱកាសចូលក្របខណ្ឌ! អាវុធហត្ថលើផ្ទៃ ប្រកាសជ្រើសរើសពលទាហាន១ពាន់

0

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រកាសនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការជ្រើសរើសពលទាហានថ្មី ចំនួន ១,០០០នាក់ (មួយពាន់នាក់) ដើម្បីបំពេញក្របខណ្ឌឱ្យកងរាជអាវុធហត្ថ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXmEfgCLGu-LchXojOoNB2-DwPHfBy3CW-Q9bzt6QCYMCFJXm8XcVb91h8A6PNXpncLaYoQ4AjboksY44ZVC_jMsq80CsI4GycaoAcB6EZP-7lLl805bBMQSDSDPOwGMZn4WZn5MaqBJanEOQ_zZRHnzd7j0UXXSj-o8lh_nfQSYOkUXIiwaC9wKVdIf0/s1280/photo_2023-11-17_11-51-32.jpg

ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ត្រូវប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ និងទាមទារលក្ខខណ្ឌមួយចំនួនទៀតដូចជា៖

១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)
២- មានអាយុពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់២៥(ម្ភៃប្រាំ)ឆ្នាំ -គិតត្រឹមថ្ងៃដាក់ពាក្យ
៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥- មាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ
៦- មានកម្ពស់ចាប់ពី១,៧០ម(មួយម៉ែត្រចិតសិប) ឡើងទៅ
៧- បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព
៨- បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ)

គួរបញ្ជាក់ថា ការចែកពាក្យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ និងទទួលពាក្យ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដោយការយកពាក្យមិនគិតថ្លៃនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyRoksD2R_Xuq1aeLypvVf8DCjafGne2jDcUqtbR_sirKC8jqd71cTQxEI5T-aHMYp60ayA9fhW5SpcDkmublmblThKJb8m10sfUwFnfC6eTSV2i9fz7FTQXOtjd_w_BqPUcpoR-srGdVJ3MVm9oQocpI-ALlw2P5A-wf7_Gkz7XiCg8YqerQRbALNAf0/s1280/447213163_955153346408730_7908504164491443435_n.jpg

 

ទីក្រុងបាងកកមិនអនុញ្ញាតឱ្យអាជីវករលក់ទំនិញតាមផ្លូវទៀតឡើយ

0

ប្រទេសថៃ៖ រដ្ឋាភិបាលទីក្រុងបាងកកប្រទេសថៃ នាពេលថ្មីៗនេះបានចេញគោលនយោបាយថ្មីមួយ ស្តីពីអាជីវកម្មលើចិញ្ចើមផ្លូវ។
លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានប្រកាសកាលពីដើមខែមិថុនានេះថា អ្នកលក់ដូរតាមដងផ្លូវដែលមានប្រាក់ចំណូលលើសពី ៧០០ ដុល្លារក្នុងមួយខែ ត្រូវបានហាមឃាត់ ដោយសារអាជីវករទាំងនោះអាចមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ជួលហាង ឬលក់នៅកន្លែងផ្សេងក្រៅពីចិញ្ចើមផ្លូវ លើសពីនេះរដ្ឋាភិបាលក៏មានបំណងចង់អភិវឌ្ឍដងផ្លូវឱ្យមានសណ្តាប់ធ្នាប់ល្អនិងរក្សាបាននូវអនាម័យខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv7jBOxZ6rRoL-1OssJAsyMrM3x5R3LI_7l-YahoeV9Nxrl76QfsL8jPFB4RXGU3NA0kgmEhI2nkFx9PsUXhSwro0Z2xyxitK6dBOeBHbL0igem5KtbueR_F5YaoSH4BQ8D2GwcLLKFj3W_Wl3HS7yvQTuAE8hoA4HnQ7fSi8OApV0e3ZdQbPlCU_Kcj8/s1200/bangkok_street_food.0.jpg

អភិបាលក្រុងរូបនេះបានបន្តទៀតថា សម្រាប់អាជីករលក់ដូរតាមដងផ្លូវដែលមានប្រាក់ចំណូលតិចជាង ៦៨០ ដុល្លារ ក្នុងមួយខែត្រូវបានអនុញ្ញាតឱ្យលក់នៅលើចិញ្ចើមផ្លូវ និងទីសាធារណៈជាធម្មតា។ នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធមួយកាលពីថ្ងៃទី ៣០ ខែឧសភា លោក Chadchart បានប្រកាសពីវិធានការជាបន្តបន្ទាប់ដើម្បីអនុវត្តគោលនយោបាយនេះ រួមទាំងការតម្រូវឱ្យអ្នកលក់ដូរតាមដងផ្លូវទាំងអស់ចុះឈ្មោះក្នុងប្រព័ន្ធបង់ពន្ធជាតិ ដើម្បីជួយរដ្ឋាភិបាលទីក្រុងបាងកកមានភាពងាយស្រួលក្នុងការត្រួតពិនិត្យប្រាក់ចំណូលរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLI2fXW8Yq4u0D75pS-bEgdo3K44xjfsVh7ioA_85-p5ll66KB3ZIGp31_wvCUeTjQVMWfsB2YjMWcabpr-QoukftkCU2q_ReePaL9_xXfqwFbWyJQAkdPKMlxh0yrMcxuXhUeMkrBk86B6TH3MykO_I6n9XUUWHx_PB1pTz8ztmsrJYBmTJnQxPaYL-I/s1200/photo_2024-06-03_14-10-31.jpg

ទោះបីជាប្រាក់ចំណូលរបស់អាជីវករមិនទាន់ជាប់ពន្ធក៏ដោយក៏ពួកគេនៅតែត្រូវចុះឈ្មោះនៅក្នុងប្រព័ន្ធ។ លោក Chadchart បានបន្ថែមថា ការអនុវត្តវិធានការបែបនេះគឺមានបំណងចង់ឱ្យទីក្រុងស្អា។ ទន្ទឹមនឹងនេះគោលដៅរយៈពេលវែងរបស់ទីក្រុងបាងកកគឺដើម្បីលុបបំបាត់ទាំងស្រុងនូវសកម្មភាពលក់ដូរតាមដងផ្លូវ ដោយផ្លាស់ប្តូរជីវភាពរបស់អាជីវករតូចតាចទៅកាន់មជ្ឈមណ្ឌលលក់ទំនិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg54uJa_1uoUFIhiY8jHjk6G2WqaABJb6XZ4ri38zh21txjFNzaoXM4GnZPd1-nZ0QHwvXW_Sa6295Tdv4aR76l59VFwJUk2CuzlaEyE9J2yQNcy8sdqo4-KWQ2TZG8Ah-ePcUjc2IyQYCB4TYGt7ofsHRC6KSzN_QxIN66hY5riddPFa2fVsF1F0mo2yg/s800/photo_2024-06-03_14-12-24.jpg

គួរបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ ២០២៣ ទីក្រុងបាងកកត្រូវបានគេប៉ាន់ស្មានថាមានអ្នកលក់តាមដងផ្លូវចំនួន ២០,០០០ នាក់ ដោយបានបង្កើតមជ្ឈមណ្ឌលចំនួន ១២៥ សម្រាប់អ្នកលក់តាមដងផ្លូវចំនួន ១០,០០០។ ដូច្នេះមន្ត្រីក្រុងបាងកកនឹងបើកសវនាការក្នុងពេលឆាប់ៗនេះលើវិធានការទាំងនេះ និងអនុវត្តវិសោធនកម្មចាំបាច់។ គោលដៅរយៈពេលវែងរបស់ទីក្រុងបាងកកគឺដើម្បីលុបបំបាត់ទាំងស្រុងនូវសកម្មភាពលក់ដូរតាមដងផ្លូវ ដោយផ្លាស់ប្តូរជីវភាពរបស់អាជីវករតូចតាចទៅកាន់មជ្ឈមណ្ឌលលក់ទំនិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7pQDNXGN6DZpI19BuQxVR-K2c0KWLK5HBBlrhyHRUVbTNJ0zdAzgMW98Sa1d-L2GXHw0lthd3ZgbJjNfQ3gWLdSvF0o36_zbhZz66zuRbbQ5QN6GP9c9Y2y6TX_UuZJl4O22F6ao6vD-pwFGd4D-h_6lbLXADqMCAM7VngXqHawF6mkMLpoyqaP910G0/s1024/photo_2024-06-03_14-12-47.jpg

មិនគួរឱ្យជឿ ! ចិនសាងសង់ផ្លូវរថភ្លើងក្រោមដីកាត់៥ទីក្រុងក្នុងរយៈពេល១ថ្ងៃ

0

ប្រទេសចិន៖ ប្រព័ន្ធផ្លូវដែកថ្មីរបស់ប្រទេសចិនមិនត្រឹមតែកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសជាច្រើនក្នុងការអភិវឌ្ឍន៍ទេសចរណ៍ និងទាក់ទាញការវិនិយោគផងដែរ។
យោងតាមសារព័ត៌មានបរទេស បានឱ្យដឹងថា នៅចុងខែឧសភាកន្លងទៅ ផ្លូវរថភ្លើងអន្តរខេត្តថ្មីចំនួនបីគឺ ក្វាងចូវ – ហ្វូសាន និងហ្វូសាន – តុងក្វាន់ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ ព្រឹត្តិការណ៍នេះបង្ហាញពីការតភ្ជាប់ផ្លូវរថភ្លើងអន្តរខេត្តចំនួន ៣ បង្កើតជាបណ្តាញដឹកជញ្ជូនផ្លូវដែកប្រវែង ២៥៨ គីឡូម៉ែត្រ តភ្ជាប់ទីក្រុងចំនួន ៥ គឺ Huizhou, Dongguan, Guangzhou, Foshan និង Zhaoqing ។ ជាមួយនឹងប្រព័ន្ធផ្លូវដែកដ៏ទំនើបនេះ ប្រជាជនអាចផ្លាស់ទីបានយ៉ាងងាយស្រួលរវាងទីក្រុងនៅតាមឆ្នេរសមុទ្រតាមរយៈ “ទិញសំបុត្រ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaDamYpQ9dN8rGnv9x79EACG5xJ7IFEnUo-t5VgEO37ayUVyBHWzqFEuiiq0Pq6IS4PqtdgvuJ-mwjLskTs_wAlmV3SFv3rONiPYarX-cPg78TlT4zO9jZOiCu8qeb5oEzkICB0YTHA5xRMVuESrzRlVFVwRVxwpYrQOd-V5nDwEoN-QZdBILj4LBTufQ/s1280/1280px-201806_CR400AF-2016_operates_as_G6_Departs_from_Shanghai_Station.webp

នៅលើបណ្តាញសង្គម មនុស្សជាច្រើនបានសម្តែងការរំភើបចិត្តយ៉ាងខ្លាំងចំពោះប្រព័ន្ធផ្លូវរថភ្លើងថ្មីនេះ។ ពួកគេបានបញ្ចេញមតិថា៖ «ក្តីសុបិននៃការធ្វើដំណើរទៅទីក្រុងចំនួន ៥ ក្នុងមួយថ្ងៃបានក្លាយជាការពិតហើយ! មនុស្សម្នាក់ទៀតបានចែករំលែកថា៖ “ពិសាតែនៅ Shunde ពេលព្រឹក ទស្សនាភ្នំ Lien Hoa នៅ Guangzhou ពេលរសៀល រីករាយជាមួយអាហារដ៏ល្បីល្បាញនៅ Dongguan ពេលយប់ និងមើលថ្ងៃលិចលើសមុទ្រនៅ Huizhou វាអស្ចារ្យណាស់!”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirb6NpVx6EDmZ0r_jRwEf2hb46i7648udTVzKuirp4owjXB_DUhygo8vzdcWAqnV0RYTMYIGfvIEEk3gPKcjupGNr3H81TmqKCulLNRmHxS6FyWvT7z78itaFTDL7vSt6hV2inY922G8-YlnoMIkQIU1ffD1hHqxIIcQ4gpd4Po4xrCyI_RaFJv8nk1Qk/s3524/ap_17234177971271-a69dc8f04517a08a26b2d514ee6cad70724c266b.jpg

ជាមួយនឹងល្បឿនអតិបរមារហូតដល់ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រព័ន្ធផ្លូវដែកអន្តរក្រុងថ្មីជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំង ៥ យ៉ាងខ្លី។ ពីស្រុក Panyu (Guangzhou) អ្នកដំណើរចំណាយពេលត្រឹមតែ ៣០ នាទីដើម្បីទៅដល់ Foshan ឬ Dongguan និង ៦០ នាទីដើម្បីទៅដល់ Zhaoqing ឬ Huizhou ។ អ្នកជំនាញបាននិយាយថា ប្រព័ន្ធផ្លូវដែកថ្មីនេះនឹងជួយឱ្យទីក្រុងក្វាងចូវតភ្ជាប់កាន់តែងាយស្រួលជាមួយតំបន់ជិតខាង ដោយហេតុនេះជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍សម្រាប់តំបន់ទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj6lasF7ZrSLiiZVCo-QQA7PwQK6ugo68pjcWemuS2t5C3cchbXkvW-F7cn0XEOKGTv3K394niQJ-riGW6ViIjTASpJhsjhI9bAe0H13ndoxuWG8zPLRfgV6Qzsjkx-g0CH-lYORSoAmfT9BKUo3jG30cvKG_gls2JgOmSJdnSf3vrOztxopcnnXps2FI/s736/b3596d776e241e01e915c782637df1c3.jpg

ចំណុចពិសេសបំផុតនៃ “រថភ្លើងក្រោមដី” នេះគឺជាគំរូប្រតិបត្តិការដូចរថយន្តក្រុង ដែលផ្តល់ភាពងាយស្រួលជាអតិបរមាដល់អ្នកដំណើរ។ យោងតាមអ្នកតំណាងក្រុមហ៊ុនគ្រប់គ្រងប្រតិបត្តិការផ្លូវដែកអន្តរខេត្តក្វាងទុង គឺមានប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពត្រឹមត្រូវនៅស្ថានីយ៍រថភ្លើងអន្តរខេត្តត្រូវបានតភ្ជាប់ទៅស្ថានីយ៍រថភ្លើងជាតិ និងរថភ្លើងក្រោមដី ដែលជួយអ្នកដំណើរធ្វើចលនាបានយ៉ាងងាយស្រួល និងរហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcmS_-8Uba2qFVL1fKtFclcPQNqLPCa60sr_m4wmuhIk0AJ9dx0L3B2kXKAFGFuF6sE1_WcNJEvuTSnxcsaUMjxRv8s7ysoKtUcQfIgYkcQMNxvp98jK8pd-HEqgKwSBQrOnKMmwRZdu3vKhC7j_YdO7mRveq8m-giL0kpsskAjd8D1xO-I2eWR1kjlKY/s1920/china-says-it-has-successfully-tested-the-worlds-fastest-v0-B1CbHyI1V2nIdyKEqipHrspE0xmgZqVWQP14BIyWYHo.webp

ការដាក់ឱ្យដំណើរការប្រព័ន្ធផ្លូវដែកអន្តរខេត្តចំនួន ៣ តភ្ជាប់ទីក្រុងចំនួន ៥ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការសម្រេចគោលដៅនេះ។ អ្នកជំនាញបាននិយាយថា ប្រព័ន្ធផ្លូវដែកថ្មីមិនត្រឹមតែជាផ្លូវតភ្ជាប់ចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករជំរុញទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់តំបន់ទាំងមូល។ ក្នុងឱកាសសម្ពោធផ្លូវរថភ្លើងថ្មីនេះ សកម្មភាពផ្សព្វផ្សាយទេសចរណ៍បានប្រព្រឹត្តទៅនៅទូទាំងតំបន់ឈូងសមុទ្រ។ នៅស្ថានីយ៍រថភ្លើងមួយចំនួន អ្នកដំណើរក៏ទទួលបានផែនទីទេសចរណ៍ដោយឥតគិតថ្លៃ និងចូលរួមក្នុងហ្គេមអន្តរកម្មគួរឱ្យចាប់អារម្មណ៍ផងដែរ៕

មិនញញើតនឹងពាក្យរិះគ.ន់ ឯម រៀម ផ្ចា.ញ់ផ្ចាលអ្នកទើ.សខ្លួនដោយសម្តីយ៉ាងចា.ក់ដោតបែបនេះ

0

បណ្ឌិតច្នៃម៉ូត ឯម រៀម ដែលរងមតិរិះគន់ទក់សាច់ពីអ្នកលេងបណ្តាញសង្គមពេលចូលរួមកម្មវិធីតារាចម្រៀង ទេព បូព្រឹក្ស កាលពីកន្លងទៅនេះលោកមិនញញើតនឹងពាក្យរិះគន់ពីមហាជននោះទេប៉ុន្តែបានផ្ទាញ់ផ្ចាលដោយសម្តីយ៉ាងចាក់ដោតទៅកាន់អ្នកទើសខ្លួនវិញក្នុងន័យថាកាន់តែមានការរិះគន់លោកកាន់តែមានទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqCCTBzzGcL8uovjrWcQBNv0lqZZkAoKRVMojccRgSz9-Np1oDTkMg9XvA6vkFBtBSRelfjPjNDvjeZOBcBksLbSRcCRpfJ2Kx1S5llUfxxz79bcG2mnEyzgaDsL7YhoHydmOGuILS_EtILCAzEuMur1NHlwQKLTtrc8OlvnfrhQTR9kkFWWA6MMy_HJs/s2048/image_2024-06-03_09-29-21.png

មិនមែនជាលើកទី១នោះទេដែលលោក ឯម រៀម ត្រូវសាធារណជនបញ្ចេញមតិរិះគន់ទៅលើការច្នៃម៉ូតរបស់លោកដែលតែងតែមានការច្នៃប្រដិតខុសប្លែកពីគេ។ ទោះបីជាយ៉ាងនេះក្តីអ្នកច្នៃម៉ូតរូបនេះនៅបន្តសកម្មភាពរបស់ខ្លួនដដែល ដោយលោកបានលើកឡើងថា នេះជាការច្នៃម៉ូតបែប Fashion មិនមានលក្ខណៈទាស់ខុសអ្វីនោះទេហើយលោកជាអ្នកច្នៃម៉ូត បើឱ្យស្លៀកពាក់ដូចជាអ្នកដទៃក៏មិនកើតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8pSmHe9yivek-4XQwGqBy7gFqMa_W1ZhQgBMgibq8FCv28K4FR_kDNks8xGLdULTRDH2R87aDBO_RMdDMiky_IQzlrPR34xv-U6j8pRbxMYORegQ-e5RaysPv5duCI6Vr5uKihyphenhyphennOOcBnJzLrZgIDCj-SCz4-A4i67UPDnJkTCnvE6LxjP9robbfjpUQ/s2048/image_2024-06-03_09-29-24.png
ថ្មីៗចុងក្រោយនេះដែលអ្នកច្នៃម៉ូត ឯម រៀម រងនូវពាក្យរិះគន់នោះគឺលោកស្លៀកឈុតរាជិនី AI ដែលមានគ្រឿងបង្គុំអេឡិចត្រូនិកចូលរួមកម្មវិធីសម្ពោធបទចម្រៀងរបស់ ទេព បូព្រឹក្ស។ ក្រោយមកលោកបានចេញមកបកស្រាយពីឈុតរបស់លោកថា សំលៀកបំពាក់របស់ខ្លួនដកស្រង់ពីការស្លៀកពឹងបែបសម័យអង្គរ ដែលមានសិលាចរឹកនៅប្រាសាទបាយ័ន នាសតវត្សរ៍ទី១២ដកស្រង់ចេញពីសម័យបុរាណ និងបង្កប់ទៅដោយអត្ថន័យកាត់បន្ថយប្លាស្ទិក និងកុំឆាប់ជឿអ្វីនៅលើបណ្តាញសង្គមជាមួយបច្ចេកវិទ្យាទំនើបនាំឱ្យខាតបង់។ ដ្បិតថាមានការបកស្រាយពីអ្នកច្នៃម៉ូត ឯម រៀម នៃឈុតរាជិនី AI ក្តីប៉ុន្តែអ្នកលេងបណ្តាញសង្គមនៅបញ្ចេញមតិរិះគន់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZzG7b1VPxbr9QPZsmGGQc_dAD_I3MxN8Pby_su8pIBEsPob9BXONp2pukVtWixfZIS4QcbefU_CSaV3S4f9J-ZJVwP4J3MwPD6soxvCT1Rem9cMaGzmJU-hqCOxF1RSZ6uy5DxeNRft2BEqzpW9W_lcYJLJIJYfgucVvKA70LN0RfjTZOTl5K9ML3_l4/s2048/image_2024-06-03_09-29-26.png

អ្វីដែលកាន់តែក្តៅគគុកនោះ បណ្ឌិតច្នៃម៉ូតរូបនេះមិនញញើតនឹងពាក្យរិះគន់នោះទេ ប៉ុន្តែបានផ្ចាញ់ផ្ចាលអ្នកទើសលោកវិញដោយសម្តីចាក់ដោតថាកាន់តែរិះគន់លោក លោកកាន់តែមានទីផ្សារចូលរួមកម្មវិធីផ្សេងៗ។

លោក ឯម រៀម បានបង្ហោះរូបជាច្រើនសន្លឹកកាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៤ ដោយដាក់ចំណងជើងថា «ទៀតហើយ បន្ទាប់ទទួលរងការរិះគន់ជេរប្រមាថពីមហាជនដូចទឹកបាក់ទំនប់ ឯម រៀម កាន់តែមានទីផ្សារ និង លេចធ្លោក្នុងកម្មវិធីដើរបង្ហាញម៉ូត នៅក្នុងអាគារ Vattanac ជាន់ទី៣៦រៀបចំដោយ Phnom Penh Designers Week»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKCX1SvJ-EPp3sJopWdDMcBM4YAeV89bAyJLFrI4kHy3gSJxnTvlqQgHL0ggwXCJ0oyh2ucMq2vWbNuwKTkrZIQYO0TsMy15swFQoRHz_rJkjE-097OBKy4_ZoeMcizj9BssU3wYA7wE5rz1FOflqr7VzoIVwUfsHobFyzLMbF8LuVl-VkifkSJ7e6wPI/s2048/image_2024-06-03_09-29-28.png

ក្រោយពីបោះសម្តីផ្លែផ្កាដាក់អ្នករិះគន់ខ្លួនបែបនេះហើយ ប៉ុន្មានក្រោយមក អ្នកច្នៃម៉ូត ឯម រៀម បានផ្លាស់ប្តូរចំណងជើងរបស់ខ្លួនវិញថា «ចូលរួមទស្សនានៃការដើរបង្ហាញម៉ូតថ្ងៃទី២ នៅក្នុងអាគា Vattanac ជាន់ទី៣៦រៀបចំដោយ Phnom Penh Designers Week»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlNS3_CXq7_9OVLsa_8zhPz1Ejf8QiefhvVAMYSK5X7djqW9wG1rFFgFeoz1enwdlJnL_88RBa3bwxW2KCuwhYi0Ds-6lEnTGb9fDh77Q8cN_-QVMK2_7Q-T6PATfxwWWXnHE9A4Xvn3VQKf1h44O7WNYF-NLgvQd7MwfFrmCTr17GsARr8QnouKnUVDc/s2048/image_2024-06-03_09-29-29.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlNS3_CXq7_9OVLsa_8zhPz1Ejf8QiefhvVAMYSK5X7djqW9wG1rFFgFeoz1enwdlJnL_88RBa3bwxW2KCuwhYi0Ds-6lEnTGb9fDh77Q8cN_-QVMK2_7Q-T6PATfxwWWXnHE9A4Xvn3VQKf1h44O7WNYF-NLgvQd7MwfFrmCTr17GsARr8QnouKnUVDc/s2048/image_2024-06-03_09-29-29.png

គួរបញ្ជាក់ផងដែរថា ការច្នៃម៉ូតតាមបែប Fashion របស់លោក ឯម រៀម ហាក់ទទួលបានការរិះគន់ជាបន្តបន្ទាប់ពីសំណាកអ្នកលេងបណ្តាញសង្គមមិនសូវទទួលបានការសរសើរនោះទេ។ ប៉ុន្តែទោះបីអ្នកដទៃរិះគន់ក្តីតែលោកនៅតែបន្តសកម្មភាពរបស់ខ្លួនស្រលាញ់អ្វីដែលជាចំណង់ចំណូលចិត្តខ្លួនឯងដដែល៕

 

 

 

អាសន្នធំ! NCT បាត់បង់អ្នកតាមដានរាប់លាននាក់ចំពេលមានការសហការជាមួយ Starbucks

0

កាលពីដើមខែឧសភា មានសេចក្តីប្រកាសថា NCT នឹងសហការជាមួយ Starbucks ហើយបន្ទាត់នៃទំនិញផ្តាច់មុខត្រូវបានចេញផ្សាយ។អ្នកគាំទ្រជាច្រើនបានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះការប្រកាសនេះដោយសារតែការបន្តធ្វើពហិការបស់ Starbucks ក្នុងការគាំទ្រប៉ាឡេស្ទីន។ ដើមឡើយ Starbucks មិនត្រូវបានចុះបញ្ជីក្នុងបញ្ជីពហិកាផ្លូវការដែលផ្តល់ដោយ BDS ប៉ុន្តែចាប់តាំងពីពេលនោះមកត្រូវបានលើកទឹកចិត្តជាកិច្ចខិតខំប្រឹងប្រែងរបស់មូលដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT3ueQC9RlpO0ZUbIJitZJTAGVhgglYCKxUtVXAfyJqL4T8p9xee8jwuwtYYfVk9XKzn6RYl8h6Sspr7XV0Jw8A2AIykHzPFw01O0gFwAPJqdNAqLuZg_KUwcC-ooGSkFNcsQn8q-AHnfK5OTdZjQiHf3r2VZrd2n5AS_nY2eLPvdKx5e92H0VHy_GdzY/s925/image_2024-06-01_13-23-35%20(4).png

ទីបំផុតបញ្ហានេះនាំទៅដល់ការធ្វើពហិកាចំពោះការសហការដែលត្រូវបានប្រកាសដោយអ្នកគាំទ្រ។ទោះជាយ៉ាងណាក៏ដោយ ការធ្វើពហិកានេះក៏អាចរីករាលដាលដល់អ្វីៗដែលនៅក្រៅកិច្ចសហការផងដែរ។ ក្នុងអំឡុងពេលនៃការធ្វើពហិកាទាំងស្រុង អ្នកគាំទ្រតែងតែតវ៉ាដោយជៀសវាងការស្តាប់តន្ត្រីរបស់ក្រុមនៅលើវេទិកាផ្លូវច្បាប់ និងការមិនធ្វើតាមសិល្បករ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHCSFq78HHgntmHJL5FULrMgSoFUuPVjmXaVRJibwANC3MSlCTnqc1npXBwkZf7gH1Db0DzDnnfsVSK5PZgZd_Sp3L_cqvc74ED7wDSPJ70LrxhKnXU1EnxPFRbh8IDRVhdRpCWBjdPkEJDZFp701osIo65K4uFf-k_ECWml288GFElLtKI2DfYV2MzCY/s925/image_2024-06-01_13-23-35%20(3).png

ក្រោយមកបានកើតឡើងនៅពេលមើលគណនីក្រុមផ្លូវការរបស់ NCT នៅលើ X និង Instagram។គណនីរបស់ក្រុមនីមួយៗបានឃើញការថយចុះយ៉ាងខ្លាំងនៃអ្នកតាមដាន ។ យោងតាមកម្មវិធីតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គម Social Blade ជាមួយនឹងគណនី @NCT នៅលើ Instagram ទទួលរងការខាតបង់ដ៏ធំបំផុតនៅ ក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយ ដែលភាគច្រើនបានកើតឡើងនៅថ្ងៃទី ២៩ ខែឧសភា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh0Bd3X3cxtBY0FeLKMiLMb_B8NbVgFLmKZAcDdknE1W8qOn-jYVUdgE9DuptzDc6Z325m9zavFHhG1Ute8Cso7iUXPU5jcHf0MqbJGWH3ZyjvrNtxvtJOS0at-H_Ll7dwY_JJI0GYmju4g9LYVPPaR6m-NNtYnWi0a_YOL2RJDlnWlxJirdQbKze3glg/s1156/image_2024-06-01_13-23-35%20(2).png

គណនី NCT 127, NCT DREAM និង WayV Instagram បានបាត់បង់អ្នកតាមដាមរាប់រយខេជាបន្តបន្ទាប់រៀងគ្នាក្នុងរយៈពេល១ខែនេះ។មិនត្រឹមតែមានការប៉ះពាល់គណនីក្រុមទាំងមូលប៉ុណ្ណោះទេ សមាជិកម្នាក់ៗក៏បានបាត់បង់អ្នកតាមដានដូចគ្នា។ ចាប់ពីថ្ងៃទី២៩ ខែឧសភា Taeyong ដែលហាក់ដូចជានិយាយប្រឆាំងនឹងការសហការនេះបានបាត់បង់អ្នកតាមដានចំនួន ជាង៦៧៩ K ខណៈដែល Mark Lee បានធ្លាក់ចុះជាង៩៨៨K ។នេះមានន័យថា ជាក្រុមមួយ ពួកគេបានបាត់បង់អ្នកតាមដានជាង ៨ លាននាក់ ដែលជាជោគជ័យមួយសម្រាប់ការធ្វើពហិកាទាំងនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh36jApp14u9M3WkSrxHkjleBc3SmH5kWiPxCGIuyT4jw6uM5KdOSxvr0CMsZupr8VxyWLW7LEu9TS97LaLCAVzA2QmeNvy2BIXUCFTi6CFCSObP2LI8SjrXxZ3Gql5JA9l9AFUVI0L01a5ztvK3tK0GcceeZPfIfXTF_jxGj13_7I4IqYi2TzuTJieXxY/s925/image_2024-06-01_13-23-36.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipwo0joW9_MzzCOqga__DyvT_G_ULGptFcvQVknoPtFf3dC7AlGmBJnLy828pwEXoHGwzLr0gRVC0mwh8QjVLDCP8uSRZARYCJEzujmP_jZSHRHt7vc0Exx9YuTpUNvk65eP2LdfWyMyEgrE3k0FJLbSqof8DmK4v7oy3ouOiLEjl1FZPhLUDlVdz9xys/s826/image_2024-06-01_13-23-36%20(2).png

មួយប្រយោគនេះរបស់ Lisa មានឥទ្ធិពលខ្លាំងលេចឡើងក្នុងទស្សនាវដ្តីដ៏ធំមួយរបស់ពិភពលោក

0

តារាចម្រៀងកូរ៉េខាងត្បូងដ៏មានឥទ្ធិពល Lisa សមាជិកនៃក្រុម BLACKPINK ត្រូវបានទស្សនាវដ្តីដ៏ល្បីមួយមានឈ្មោះថា « Reader’s Digest » បានចុះផ្សាយពី សម្រង់សម្តី (Quote) របស់នាងដែលបាននិយាយក្នុងឆ្នាំ២០២០ហើយត្រូវបានគេដាក់យ៉ាងលេចធ្លោនៅទំព័រនៃទស្សនាវដ្តីប្រចាំខែមេសាដល់ឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIARtwI8dHLP1xQYIQup0KQ4SbFryLeG3Ggpu7FL5fALQKmkv0LmO6DHzZH-n4Qjo0Xh_rVbiTIrTsMWUe2inbifQujg0HJq8EKTSOtisbv58NBf4ttdxdRsGL_-k-1_yaPYmO7eSIRZenXzPgmQvcR2mmcTNwbxc5brqEhcfD2ZoNJoSVboLnjRos1Vk/s1440/image_2024-06-01_16-14-06%20(2).png

«ត្រូវប្រាកដថាអ្នកដឹងពីអ្វីដែលអ្នកពិតជាចង់ធ្វើ ហើយធ្វើវា» ឬជាភាសាអង់គ្លេស « Make sure you know what you really want to do and do it » ត្រូវបានគេដាក់យ៉ាងលេចធ្លោនៅក្នុងជួរឈរសម្រង់សម្តីមួយទំព័រនៃទស្សនាវដ្តីប្រចាំខែ។ ប្រយោគនេះនៅក្នុងការបោះពុម្ពផ្សាយអាស៊ីត្រូវបានគេជឿថាបានមកពីបទសម្ភាសន៍ជាមួយ BLACKPINK ក្នុង Teen Vogue ក្នុងខែតុលា ឆ្នាំ២០២០ដោយផ្សព្វផ្សាយ «Blackpink: Light Up the Sky» ដែលជាភាពយន្តឯកសាររបស់ Netflix អំពីភាពជោគជ័យដ៏ធំរបស់ក្រុមចម្រៀងនារីកូរ៉េខាងត្បូង និងទទួលបានភាពល្បីល្បាញរបស់ក្រុមចម្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW_fG79qPjE0-JwWbmjL6gZQTftOTh6VcEqb7p9yoXri3nYLX1TKRYoka01sPRTjfAjA2n66UoX5a-6Tb_1WdoijT3eZatkoAgoLEk4t8Dc0EYjW5kyEJR92058Gl2WbTptWAMeqLpuyr9n0W_yhwoe6of-M5gcjQYTLI3fDQbWin4lW15p-CUwSvjUek/s1440/image_2024-06-01_16-14-08.png

ពេលសួររកដំបូន្មានសម្រាប់អ្នកដទៃដើម្បីចាប់ក្តីសុបិន Lisa បាននិយាយថា «អ្វីដែលខ្ញុំចង់និយាយគឺត្រូវប្រាកដថាអ្នកដឹងថាអ្នកពិតជាចង់ធ្វើអ្វី ហើយក៏ចង់និយាយដែរថា បើមិនមែនឥឡូវ តើពេលណា?»

សម្រង់សម្ដីរបស់នាងស្ថិតក្នុងចំណោមអ្នកដែលធ្វើឡើងដោយអ្នកបំផុសគំនិតល្បីៗ ហើយបានបង្ហោះយ៉ាងទូលំទូលាយនៅលើគេហទំព័រមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlUcrYwifPvqCaFhk2fX6RDPgeJ0N3kPfOrTblsOx-TjKS8-jPe1wQjMfONZYgakwrnh4_pRKZvzyCDRdyQRkMn2XDIkqgpupIYO0VKzAMkaFWPvC0WVL9yllXIKtGNUc2bWjo2HYkiqGDNNHpRfDIO0j29whzd_epek4BcEhrHpJDDIKY-j6bR_f6fPE/s1440/image_2024-06-01_16-14-09%20(2).png

គួរបញ្ជាក់ថា ការចេញផ្សាយដំបូងរបស់ទស្សនាវដ្តី Reader’s Digest ត្រូវបានបោះពុម្ពនៅឆ្នាំ ១៩២២ ជាមួយនឹងចំណាប់អារម្មណ៍ទូទៅ និងខ្លឹមសារបំផុសគំនិត។ ទស្សនាវដ្ដីអាម៉េរិកនេះគឺជាទស្សនាវដ្តីបោះពុម្ពមួយក្នុងចំណោមការបោះពុម្ពមួយចំនួនដែលនៅតែរួចផុតពីបញ្ហាប្រឈមឌីជីថល ទោះបីជាវាបានផ្លាស់ប្តូរពីប្រចាំខែទៅការបោះពុម្ពផ្សាយទៀងទាត់ពីរខែ ម្តងក៏ដោយ។

តារា K-Pop ដ៏ល្បីដែលកើតនៅ Buri Ram មានអាយុ២៧ ឆ្នាំរូបនេះគឺជាបុគ្គលដ៏មានឥទ្ធិពល និងជាគំរូសម្រាប់យុវជនថៃ និងមានអ្នកគាំទ្រជុំវិញពិភពលោក។ នាងតែងតែលើកទឹកចិត្តក្មេងៗឱ្យយកនាងធ្វើជាគំរូ ដូចជានាងដើរតាមក្តីសុបិនរបស់នាង ហើយមិនដែលបោះបង់នៅពេលដែលនាងជួបការលំបាកឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhTDu-ro2e8DMrCUiJZ3f2hUYyJi_O-U79vPJeYYjRWsAeqBBGBsQsNi72pwAAfsYRv0CNfohqNC60JyWqkL_GcWNXawRkTd7zlOtGrA_JkwTLRa8PxkdXGMLFn7oZ4TsnXL1gIy9RWZ0iiqtdFlnd8tLyEUNz8MK10zSvAm3VTle8JxdBnEqzwuPBG34/s1440/image_2024-06-01_16-14-09.png

ជាក់ស្តែង កាលពីកន្លងមកនេះ អង្គការដើម្បីភាពញញឹមនៃកុមារឬហៅកាត់ថា PSE បានទម្លាយឱ្យដឹងថាតារាចម្រៀង Lisa សមាជិក BLACKPINK បានផ្ញើសារលើកទឹកចិត្តដល់យុវជននិងអ្នកគាំទ្រកម្ពុជាមិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិត។ ការផ្ញើសារនេះបន្ទាប់ពីឪពុក Lisa បានមកទស្សនៈកិច្ចនៅកម្ពុជាតាមរយៈក្រុមការងារអង្គការដើម្បីភាពញញឹមនៃកុមារសាខាប្រទេសស្វីស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSmIT7kw3SnmzAR9rNVE1phOrNe5oP-HHVNa-Ewn9YEZIExk7HbTsDd2IJ-mCOj6BvT7rwHuLI-ao_rloyzVUxdu7hLT_lmKb6nwQ4iyQFnQUiCu6h40T6V3YtsSKmN27VEAtZr0DP-irwgycA3oc9c5DJZo9TIzmYP4-A9D9DVt1qjXLJn1WexRDTsa4/s1440/image_2024-06-01_16-14-07.png

Lisa មានអ្នកតាមដាន ១០៣ លាននាក់ Instagram និងបានក្លាយជាសិល្បករ K-pop ដំបូងគេដែលមានបទចម្រៀងលើសពី ១ ពាន់លាន views លើការផ្សាយទាំងនៅលើ YouTube និង Spotify ៕

អ្នកជឿទេថាមនុស្សក្រៅភពក៏ធ្លាប់មកផែនដីដែរ តែហេតុអ្វីបានជាយើងមើលមិនឃើញ?

0

អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្របានជជែកវែកញែកគ្នាយូរមកហើយថា តើមានមនុស្សក្រៅភព ឬអេលៀន ដែរឬទេ? តើពួកគេធ្លាប់ធ្វើដំណើរមកកាន់ផែនដីឬអត់? អ្នកវិទ្យាសាស្ត្រជាច្រើនរូបបានព្យាយាមបញ្ជូនយានអវកាសទៅកាន់ភពផ្សេងៗដើម្បីស្វែងរកមនុស្សក្រៅភព ហើយពួកគេធ្វើការបកស្រាយខុសៗគ្នា ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមកពីអង្គការ NASA បានលើកលែងបែបនេះ ដែលយើងពុំធ្លាប់ឮពីមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2SArnGsqVqI1q5oJaH6j6F_ZiNu2ph7BoSVFr8Q4kEZap8KRUy8wTZQ90ItBOiJ9CCr0rXHm4bzf_RrBhAUQkZUcAVgPN0IHqBjiZ8xzwdmit5T7MPxund9SBx2Zoctf21EOtGFalM4s2BiDY_1GBCB1n5Vzg6Z8Yk61_YjCy1fTEN9lfRxf6vvYHTtc/s1500/180608-aliens-fermi-paradox-ac-515p.jpg

លោក សេវ៉ាណូ ខូឡុំបាណូ អ្នកវិទ្យាសាស្ត្រមកពីអង្គការ NASA ជឿជាក់ថា មនុស្សក្រៅភពអាចមានភាពខុសប្លែកគ្នាពីមនុស្សនៅលើផែនដី ហើយយើងពុំអាចមើលឃើញទេ ដោយសារពួកគេមានរូបរាងតូចខ្លាំងពេក ។ មនុស្សក្រៅភពមានប្រាជ្ញាឆ្លាតខ្លាំងបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមនុស្សធម្មតាពុំអាចវាយតម្លៃបាន ហើយពួកគេអាចធ្វើដំណើរទៅកាន់អវកាស និងផ្កាយនានាដោយគ្មានការលំបាក ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1uE_bwon4vMc20s4vnzGDk3EuhgB4gk3jm3mdojm_s3efbQAJT5YxV-CYEMPtcpJIUKTLR670PRan24qn77gb4ITId8qZqeuDcIHb_fo5-3DjPyyGLjTNBXBVg4JM9iZGEv9wwRkeys0SPn9HSPG4WWpNiFXHp-9HXSCBVAYH14RztXQrS8lIWqxN4-g/s640/has-anyone-really-seen-evidence-of-aliens-visiting-earth-v0-vD58doDSyGfvr_lZItl3vqym1IV4LJhsWUfkVr2cS3I.webp

    បើយើងប្រៀបធៀបរយៈពេល១០០ឆ្នាំមុនជាមួយបច្ចុប្បន្ននេះឃើញថា ពិភពលោកបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍រីកចម្រើនមិនគួរឱ្យជឿ ខណៈអ្នកវិទ្យាសាស្ត្រនានាព្យាយាមរកចម្លើយពាក់ព័ន្ធនឹងមនុស្សក្រៅភព ។ ប្រធានបទមនុស្សក្រៅភពទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមនុស្សខ្លះក៏ចង់ឃើញមនុស្សក្រៅភពដោយផ្ទាល់ភ្នែក ខណៈអ្នកខ្លះទៀតបារម្ភថា ពួកគេអាចនឹងមករុករានផែនដី ។

    ក្នុងកិច្ចប្រជុំស្តីពី «ការស្វែងរកអរិយធម៌នៅក្រៅពិភពលោក» លោក សេវ៉ាណូ និយាយថា អ្នកវិទ្យាសាស្ត្រចាំបាច់ត្រូវតែគិតឱ្យបានទូលំទូលាយជាងនេះ អំពីមនុស្សក្រៅភព និងភាពខុសប្លែកគ្នាពីមនុស្សរស់នៅលើផែនដី ដូចជា ៖ អាយុ, កម្ពស់ និងរូបរាង ។ មនុស្សក្រៅភពបានធ្វើដំណើរមកកាន់ផែនដី ប៉ុន្តែយើងមើលពុំឃើញ ដោយសារពួកគេមានរូបរាងតូចខ្លាំងពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheRSt8KAFBHdni3F39ZRENOqNRmdiKDKHEPsJGaZKtLFXRNx_VfTK8fWvLzqS4RjDgbVh9gAyj1wNabDqqhnDGdI4LW7scDnKpfNjLlHk2EE80cIO15yS1ZiAD16kGMV53VIKF8ngWa1LjW_oURi_u-o1xCQfxw24ufjalO5nTiEd_8af20AF3wOQEig8/s700/photo_2024-06-03_11-33-13%20(2).jpg

    លោក សេវ៉ាណូ បន្តថា បច្ចុប្បន្ន យើងផ្តោតតែលើការប្រើប្រាស់បច្ចេកវិទ្យារបស់មនុស្សលើផែនដីប៉ុណ្ណោះ ដូចជា ៖ ការបញ្ជូនរលកសំឡេងតាមរកអរិយធម៌មនុស្សក្រៅភព ប៉ុន្តែពួកគេអាចប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនជាងយើងរាប់លានឆ្នាំ រហូតដល់យើងពុំអាចទាក់ទងពួកគេបានតាមរយៈបច្ចេកវិទ្យាដែលប្រើប្រាស់សព្វថ្ងៃនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFWn2I8NbdkIECubp0MPZ5de4BZ2D7d257VrlPGSGXjpGZTtz7r9PGzRZ4yxb_10iYLv5-3zpSLuzyuX1V_c2igeAET70HEKW1h3KxacVVZu7PNLMoNLl9NpW1O02gAgxaLKS1yGE1afbh70JJxa-YOde5b-RCiCCSlFwo5KSNo3fLmMEwnfjidEB6S9Y/s700/photo_2024-06-03_11-33-13.jpg

    វាជាការលើកឡើងមួយគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់មហាជន និងអាចជំរុញឱ្យអ្នកវិទ្យាសាស្ត្រនានាសន្និដ្ឋានឱ្យបានទូលំទូលាយជាងនេះពាក់ព័ន្ធនឹងមនុស្សក្រៅភព ។ តើយើងជឿថា មានមនុស្សក្រៅភពរស់នៅកន្លែងណាមួយក្នុងចក្រវាឡនេះ និងធ្លាប់ធ្វើដំណើរមកកាន់ផែនដីដែរឬទេ?

ផ្ទុះការចាប់អារម្មណ៍! បទ«មាន់ស្រែ»របស់កញ្ញារ៉ាបី សម្តែងដោយស្រីៗមួយក្រុម ផ្អើលពេញក្លិ.បកម្សាន្តប្រទេសចិន

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍និងវែកញែកព្រៀងព្រាតទៅលើវីដេអូមួយក្នុងបណ្តាញសង្គម ដែលមានប្រភពមកពីប្រទេសចិន បានបង្ហាញឲ្យឃើញពីការសម្តែងក្នុងក្លិ.បកម្សាន្តមួយកន្លែង ដែលមានស្រីៗមួយក្រុមក្នុងឈុតស្លៀកពាក់បែបប្រពៃណី និងធ្វើការរាំបទ«បទមាន់ស្រែ» របស់កញ្ញារ៉ាប៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2jsDjx1Qk7mnUp8ucCN28jdWR-TDrZNNdCPSnkYfxYZwabEMWJuHhkGtToTLV9Ra_1ibp1Qs1-7qhq1OzkO9x9PSFgIAIxHbBCm0lnrF46Di8sKcdKhWhtWj3CdeF41b8SsbFfkf0nFXZJZX5GCndZ3tdsWk1HQvY4q2KgLVUby432IG7BC9eNfpreCs/s1920/365121098_831061711723227_5100325420813604111_n.jpg

យោងតាមការបង្ហោះនៅតាមបណ្តាញសង្គមTik Tok ដោយគណនីមួយដែលមានឈ្មោះថា WWWxiaonian បានបង្ហាញឲ្យឃើញពីទស្សនីភាពសម្តែងនៅក្នុងក្លិបកម្សាន្តមួយកន្លែងដែលមានឈ្មោះថា Xi Shuang Banna ស្ថិតនៅក្នុងខេត្តយូណាន ប្រទេសចិន។ ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍ខ្លាំងបំផុតនៅទីនោះគឺបានចាក់បទ«មាន់ស្រែ» របស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា គឺកញ្ញារ៉ាបី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcz6SReWEZp8MiyXgoicu5dsfPyEfsjSlr2URmBWyEtV8-jPskFrezKoFyQDjqTk6Kl-nuezkIW2t9gflpn4WL1f8LJviYuu4KhWNMeC2TZL94560Y6UVRhS3SROFagppBNrj6H7h3jbIUDaHgCv0uZH26KXx9Ws4_qaGv7HBZMfsZjCcn0NOka9huq5U/s548/Screenshot%202024-06-03%20112930.png

ទោះជាយ៉ាងណា មហាជនក៏បានកត់សម្គាល់ឃើញថា ស្របពេលដែលកំពុងចាក់ចម្រៀងបទខ្មែរនេះ ក៏មានការសម្តែងពីស្រីៗចំនួនមួយក្រុមនៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណី (មិនច្បាស់ថាជារបស់ប្រទេសណាទេ) បាននឹងកំពុងរាំតាមចង្វាក់ភ្លេងនៃបទចម្រៀងនេះ ប៉ុន្តែការរាំនោះគឺនៅក្នុងកាយវិការប្លែកៗ ទើបបានក្លាយទៅជាប្រធានបទវែកញែកព្រោងព្រាតក្នុងចំណោមជនជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJxkhwcWjuU8_aVB7H_Ds82YpXLzugmND-bGaoIKYLDd1AYIihKOW26q7MCpz2mj4MrXi1i4Q3r3TuGQWokMgtjUBvx5LaKpH8H6Uhna5A_wy9R0OgSngW03y3gncsgXJpuNmWJ7AxGPDPtA8O9g75h8ydyk3zteuHYtLtzFZoEmLgpWVS0j_DLgFis0k/s552/Screenshot%202024-06-03%20112947.png

យោងតាមមតិលើកឡើងពីមហាជននៅក្នុងបណ្តាញសង្គម ដោយអ្នកខ្លះគឺបានលើកឡើងថា «ក្រុមរាំនេះគឺជាជនជាតិតៃយូណាឬតៃលឿ នៅក្នុងខេត្តយូណានប្រទេសចិន»។ អ្នកខ្លះថា«ប្រទេសចិនជាប់សៀម គឺជនជាតិភាគតិចតៃលឿ»។ អ្នកខ្លះថា«នេះជាជនជាតិតៃលឿ (ចិនកាត់ថៃ) អ៊ីចឹងហើយបានជាមានទម្រង់សម្លៀកបំពាក់រាំបែបនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8V3zQP2MAM9BzfO8RtNH8lHQgCFS6la69g1XuaqFSgBzCzEfi0yTw9lN_2Q_G8X_CYH2soc49C4rw6aQ_xRX4Yzg5Q8PGkmdwTNp-9nO9hMVtJGA4gtxTxlGiungmJ-O1YfEeF-BVmrJ9TIefodp2sUCS1p9dXqQQ7w967pm6sGg_VOP6m0AUZUH5tDI/s550/Screenshot%202024-06-03%20113003.png

អ្នកខ្លះទៀតថា «២០២៤ វប្បធម៌ Mixed»។ អ្នកខ្លះថា «មិនដឹងថាម៉េចទេ តែបើគេរាំហើយយកបទយើងទៅរាំមែនមានអីមិនល្អណ៎បងបទខ្មែយើងល្បី ហើយយើងក៏យកបទគេល្បីៗមករាំតាមដែរតើ»។ អ្នកខ្លះថា«ល្អហើយដែលគេស្រឡាញ់ភាសាបទចម្រៀងខ្មែរនោះ»។ អ្នកខ្លះថា«បទមាន់ស្រែល្បីជាងគេនៅចិន»៕

 

 

@modern_md

#MODERN #美女

♬ 原声 – MODERN_MD – MODERN_MD