មានវីដេអូមួយបានចែកចាយនៅលើបណ្តាញសង្គមពីតារាសម្តែង ព្រះកាយច័ន្ទ កំពុងវាស់ទំហំខ្លួន ក្នុងហាងមួយកន្លែង ខណៈអ្នកបង្ហោះបង្ហើបដំរួយថាព្រះកាយច័ន្ទ នឹងចូលប្រកួតបវរកញ្ញាម្តងទៀតប៉ុន្តែមិនបានបញ្ជាក់កម្មវិធីណានោះទេ។ យ៉ាងណាមិញ សកម្មភាពនេះមានអ្នកខ្លះក៏បង្ហាញការសប្បាយចិត្តចំពោះការវិលត្រលប់មកវិញរបស់នាង ចំណែកឯមតិខ្លះទៀតបានបញ្ចេញមតិរិះគន់ថា នាងមកក្រឡុកបវរកញ្ញាទៀតហើយ។ ជុំវិញ ព្រះកាយច័ន្ទ វិលចូលប្រកួតនេះមិនទាន់មានទិន្នន័យច្បាស់លាស់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg__ey6WR3XPCBs2ZY05YGuiDVC1MOfg2fd11_-_O96Q35yP9EMfSqfmuXRlUZTq1mqevDigSICzFCzqEESfg-uUZUYl3sAoRSHIcA0owTz_PQK0uzgFSrwCiUJ6SEk0ssibdsxbhq17BToG90EBWTiPOnfl1GxwK9xFvdtJWSHyz5gGLJ5U8zIaw9Tgo/s2048/image_2024-06-01_11-24-38.png

គណនីទិកតុកមួយឈ្មោះថា «Mai» បានបង្ហោះវីដេអូជិត១នាទីដោយដាក់ចំណងជើងថា «ព្រះកាយច័ន្ទវិលមកវិញហើយ hello miss..»។ ក្នុងវីដេអូនោះបានបង្ហាញឱ្យឃើញ ព្រះកាយច័ន្ទ ស្ថិតក្នុងសំលៀកបំពាក់ពណ៌ក្រហម ស្ថិតនៅហាងសំលៀកបំពាក់មួយកន្លែង និងកំពុងត្រូវបានជាងវាស់ទំហំខ្លួន។ វីដេអូជាមួយនឹងចំណងជើងនៃការបង្ហាញដំរួយរបស់ព្រះកាយច័ន្ទ នេះបានទាក់ទាញគណនីទិកតុកជាច្រើនចូលទៅបញ្ចេញមតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUJHZD3McgTfI60M_QAsoHaip9nHAxWs6flfNz-R0EFo8bQm0v88ce2LoN2fTpSZMFgIn1TqmwqQlV9QEtipfxucwr9Ob8ck1QYlqxnt7nmPfJtv5muofu0cRlKh4ppInGb7tcHO2GSz3gvoDE_z_oLVQeW0XpCgpHTOlIVBoWByUwST_LO2HgO59-OEk/s2048/image_2024-06-01_11-24-39%20(2).png

អ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការសម្តែងការសប្បាយចិត្តរបស់ខ្លួនដែលតារាសម្តែង ព្រះកាយច័ន្ទ អតីត Miss Grand ភ្នំពេញរូបនេះចូលមកប្រកួតវិស័យបវរកញ្ញាម្តងទៀត ប៉ុន្តែងាកទៅកាន់មតិផ្សេងទៀតសម្តែងការមិនពេញចិត្តឡើយ។ ពួកគេបានបញ្ចេញមតិថា កុំមកអី , ត្រឡប់មកវិញជាមួយការក្រឡុកនិងអង្រួនវិស័យបវរកញ្ញាស្រុកខ្មែរកាន់ខ្លាំង និងកក្រើកជាងមុន រួមទាំងមតិយោបល់និងការទស្សន៍ទាយថានាងនឹងចូលប្រកួតកម្មវិធីផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihhD9t9TRwza3_HKZVAlk5ndmRc7cYipHzkrdr_b3eanTeTyy0C-k2hk1bfh2sQ1rKR43xeZY74r6IHPj8jhDZpANAKm2U21a9vUiZBVxam_84OUQ7Z1BPQQSBTMYJbzw8dnI9tOhvce1SK5EiEzJVmv4OtS5pQsUEjl9Y7LakdJrPTklWCafdK1X4O7w/s2048/image_2024-06-01_11-24-40.png

យ៉ាងណាមិញ ដំណឹងនៃការវិលត្រលប់របស់ព្រះកាយច័ន្ទ ក្នុងវិស័យបវរកញ្ញានេះមិនទាន់ច្បាស់មួយរយភាគរយនោះទេ ខណៈកាលពីមុន នាងក៏បានប្រាប់អ្នកគាំទ្រចង់ចូលប្រកួតម្តងទៀតប៉ុន្តែមិនទាន់ច្បាស់ ប៉ុន្តែដំណឹងនាគ្រានោះនាងរងការរិះគន់ច្រើនជាងសាទរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXV9caWzatvHkOhzMthdh9EjPKYi4Yi5n7FT8rHyDe2iqAuDSEok1RzNhRbBpgzihBPNCTIaBrH7bAwNtx14ZQ4qI1VJhs5bYb0fU49qJ5dMC4xCOnEhprsZehUPCByCaqFML1KVU2vraeDv00AViq1IlDApp7aa9TxUAk7jlOwgsYG3EqYpxQCEndqHw/s2048/image_2024-06-01_11-24-41.png

គួរកត់សម្គាល់ថា ព្រះកាយច័ន្ទ បានសម្រេចចិត្តបោះបង់តំណែងជា Miss Grand ភ្នំពេញ បន្ទាប់ពីជាប់បានជាង២០ថ្ងៃក្រោមមូលហេតុមិនមានពេលវេលាគ្រប់គ្រាន់មានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់។ កាលពីកន្លងទៅនេះ ព្រះកាយច័ន្ទ បានចូលរួមក្នុងកិច្ចសម្ភាសដោយបាននិយាយថាការប្រកួតបវរកញ្ញាមានការកាប់ចាក់ក្រោយខ្នងច្រណែនឈ្នានីសលើសខ្សែភាពយន្តទៅទៀត។ តារាស្រីរូបនេះថានាងជាតួសម្តែងស្រាប់ ប៉ុន្តែនាងមិនចូលចិត្តសម្តែងនៅខាងក្រៅសាច់រឿងនោះទេក្នុងរឿងតួឯកឈ្នះ តែក្រៅសាច់រឿងនាងសុំចាញ់ នាងមានការគោរពតែការទ្រ ការអែបអប សុំមិនប្រើប្រាស់៕