Home Blog Page 1027

តោះមកស្គាល់ទេសភាពដ៏អស្ចារ្យនៃ «កោះពូលូវៃ» ស្ថិតក្នុងដែនដីរបស់ខ្មែរ

0

ពូលូវៃគឺជាកោះដ៏ស្រស់ស្អាតបំផុតមួយនៃឆ្នេរសមុទ្រកម្ពុជា ប៉ុន្តែហាក់រំលងភ្នែកភ្ញៀវទេសចរ។ កោះនេះស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណ ៩៥% ស្គាល់តែឈ្មោះ ប៉ុន្តែមិនងាយបានស្គាល់ទីតាំងជាក់ស្ដែងនោះទេ។ កោះពូលូវ៉ៃជាដែនដីភាគខាងត្បូងចុងក្រោយបង្អស់របស់កម្ពុជា មុនចូលដល់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ បន្ទាប់មកដែនទឹកសមុទ្រអន្តរជាតិ។ នៅលើដែនកោះនេះ មានកងការពារកោះឆ្នេរនិងសន្តិសុខលម្ហសមុទ្រ ឈរជើងប្រចាំការពារដែនកោះដ៏ស្រស់ស្អាតនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUQW-7Xo4eYuScm4KO3eHjm3WKZvSBtgTALLtqL7gwqaG_LveDm05hPIYul4sEfdtQnrE2mEAl_MYb2yarHxeYTIhuPP5A8JKbbFZkt4Zhfft3U8a2rgKJDlGphuiU-dUJE5OhWhV40YRMXVkQqI8H261qygZ67uhaCcOj86UoCLpehvQq7O-YOxiMNJo/s1000/85783d77b9f548c2900b0278fce0c7ea.jpg

កោះពូលូវៃមានផ្ទៃដីសរុបទំហំ ៣,៩ គីឡូម៉ែត្រការ៉េ ជាបណ្តុំប្រជុំកោះ ដែលមានកោះចំនួន ២ និងថ្មប៉ប្រះទឹក ឬអាចហៅថាជាកូនកោះតូចមួយ មានបណ្តោយលាតសន្ធឹង ៥ គីឡូម៉ែត្រ ទទឹងប្រហែល ១,៥ គីឡូម៉ែត្រ ស្ថិតនៅចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រពីដីគោកនៃខេត្តព្រះសីហនុ ហើយក៏ជាប្រជុំកោះឆ្ងាយជាងគេបំផុតនៃដែនសមុទ្រកម្ពុជាផងដែរ។ កាលពីអតីតកាល តំបន់កោះនេះគឺជាដែនជម្លោះសមុទ្រ រវាងប្រទេសកម្ពុជា ថៃ និងវៀតណាម ប៉ុន្តែបច្ចុប្បន្នកោះពូលូវៃគឺជាតំបន់អភិរក្សជីវចម្រុះ និងជាទិសដៅតំបន់ មុជទឹកសមុទ្រថ្លាឈ្វេង សម្បូរដោយជីវចម្រុះ និងតំបន់មើលផ្កាថ្មស្រស់ស្អាតបំផុត ប្រចាំប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNUWWyn1hQEae3jZ5aid48mUPb-nFqAZzSHw_Xqy6qnt8eLsfh_R146sSZP-QenJQbTZrffwWmopfil5Lanm3gqoub9T9yxIDIsUvEmusPtc1RLufDvwNA0iHlSrgtTJuHmR8xZ89r5nyspwoxJbdNn9RpYT7H-VY15v_mzOJwdDbNwlw2BX2hGio4ivk/s1000/e5a10185f2c048fbb289f775c61727a6.jpg

កោះពូលូវៃគឺជាតំបន់ប្រជុំកោះដ៏ស្រស់ស្អាតបំផុតមួយក្នុងប្រទេសកម្ពុជាយើង ដោយសារមានទឹកសមុទ្រខៀវថ្លាឈ្វេង និងបណ្តុំអេកូឡូស៊ីនៅបាតសមុទ្រ ជាពិសេសគឺមានផ្កាថ្មដ៏ស្រស់ស្អាតល្អឥតខ្ចោះ ដែលធ្វើឱ្យដែនសមុទ្រកម្ពុជាមានភាពទាក់ទាញ ជាពិសេសនោះគឺអ្នកនិយមការមុជទឹកមើលជីវៈចម្រុះនៅបាតសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggVsen4McfJIrXP24IXDWlg8ESXRhAiQdZklgJPY9Pjb8v8ZfoMxxPZZ9_6XfORQiRKaNgl0k4nn-iq9sYxGBUY1BEoTZeExPkY6uCL8YfG3t5EmSwgKaHWKWfC7pm2AnuptEIonXxOjvg60B1qZ1FBiWLlzX6Jy_PAbLB-ANWFidQclwEhEms74CfJo8/s1000/ee6cc1531fed41d7b76d643640f269d0.jpg

ហេតុនេះដើម្បីធ្វើដំណើរទៅកាន់កោះនេះបាន ភ្ញៀវទេសចរត្រូវចំណាយពេលរៀងយូរបន្តិចតាមរយៈទូកឬអូប័រ។ នៅពេលដល់ទីនោះ ភ្ញៀវទេសចរ អាចសម្រាកបោះតង់ ឬជិះទូកស្ទូចត្រី អមជាមួយនឹងទឹកដ៏ថ្លាឈ្វង់ មើលឃើញដល់បាតថែមទៀតផង។ ថ្វីបើកោះនេះ មិនសូវមានភ្ញៀវទេសចរទៅកម្សាន្ត ក៏ប៉ុន្តែកោះនេះបានទាក់ចិត្តភ្ញៀវទេចរជាច្រើន ដែលនិយមមុជទឹកមើលបាតសមុទ្រ ព្រោះថាកោះនេះមានជីវចម្រុះធម្មជាតិ និងផ្កាថ្មជាច្រើនដ៏ស្រស់ស្អាតនៅក្រោមបាទសមុទ្រ។ ដូច្នេះភ្ញៀវទេសចរអាចមកទស្សនាទេសភាពដ៏អស្ចារ្យនៃកោះពូលូវៃ ដែលជាដែនដីភាគខាងត្បូងចុងក្រោយបង្អស់របស់កម្ពុជាយើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGYI0NhluAU967jazCUrrs-zvnRTjtToWRxTpG7RzbWpjJy7F-RfQ-fKzXffD9ShgdvC1N8KJBsUh0gqWeEx9bKod_JikHyZz-qW5LDTtzMfOyCF0Qq_41nsCP4Qh7WepO_p3IGmIQ-QRsOutYu_9j3nBRXqhlB-XYwJDnBPhzs25XydeuWa4D_WBUovQ/s1000/6e3d197913584b6f9bc93ea67ff3a411.jpg

Angelababy ប្រឈមនឹងការរិះគ.ន់ក្នុងសំលៀកបំពាក់ដូចឈុតគេងទៅចូលរួមកម្មវិធីសាលារបស់កូន

0

តារាសម្ដែងចិន Angelababy ត្រូវរងការរិះគ.ន់ចំពោះការស្លៀកសំលៀកបំពាក់ដែលដូចជាឈុតគេង ខណៈអ្នកខ្លះចាត់ទុកថាជាឈុតមិនសមរម្យក្នុងកម្មវិធីរៃអង្គាសប្រាក់នៅសាលាកូនប្រុសរបស់នាង។ ជាមួយនឹងមតិរិះគន់អ្នកមួយចំនួនក៏បានកោតសរសើរសម្រស់តារាស្រីរូបនេះដូចគ្នាទោះបីជាមើលពីចម្ងាយនៅតែស្រស់ស្អាតដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Kl9oSt8AKKaNz9uvXhEI65-EA79Y5gs_PC5qxkBnRlQ0-ArikvtQpJQeC5agKBWRHz4xK1m4MbJamzWfIter2ScWyUxcOVBivMuXAqUKbV-3u0jzTrW5Sm-jHjf8L5VQTWZkjaAYMveUK2UElCoXpZ_kq4S2dnuOyzoOyuk2KqqrN3YhA5YElAz3qEc/s933/image_2024-06-12_16-12-32%20(3).png

យោងតាម Sinchew នាងបានបង្ហាញខ្លួនក្នុងឈុតរ៉ូបផ្កាឡាវេនឌ័រមានដៃអាវតូចស្តើងដូចឈុតរាត្រីនៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី៣០ ឧសភា ដោយបានទម្លាក់សក់ និងបំពាក់គ្រឿងអលង្ការភ្លឺចាំងនៅលើថ្ពាល់ឆ្វេងរបស់នាង។ ទោះយ៉ាងណា អ្នករិះគន់តាមប្រព័ន្ធអ៊ីនធឺណិតបានរិះគន់សម្លៀកបំពាក់នេះដោយមានការកត់សម្គាល់មួយថា៖ «សម្លៀកបំពាក់របស់នាងមើលទៅដូចជាឈុតគេង»។ មតិមួយទៀតបានលើកឡើងពីភាពមិនសមរម្យនៃការស្លៀកពាក់គ្មានដៃនៅចំពោះមុខឪពុកម្ដាយខាងប្រុស ដោយបញ្ជាក់ថា៖ «នៅចំពោះមុខឪពុកម្ដាយខាងប្រុស ការស្លៀកពាក់គ្មានដៃគឺមិនសមរម្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheX7M6bh6nkT83bCVtJmxsMujPPVMbrj8d5Iof7ujm4Zyk6hl7ILs24er-dzUydMRSIRAXlixTTbN-N81NmpAw2BNyW-mfxMgntK8PmpvVTnn2F6c_C-IzfgErs9BO_rfUQOZgXQln1IkxqklB6tkzeOjODGQHb9Gtmo9rj4YHh3rzmGoMkjJrrDC-bZ0/s936/image_2024-06-12_16-12-35.png

ទោះបីជាមានការរិះគន់ក៏ដោយ ក៏អ្នកផ្សេងទៀតបានការពាររូបរាងរបស់នាង ដោយពណ៌នា Angelababy ថា «ស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើល» ហើយកត់សម្គាល់ថានាងមានភាពស្រស់ស្អាតដ៏អស្ចារ្យសូម្បីតែមើលពីចម្ងាយក្តី។
Angelababy បច្ចុប្បន្នមានអាយុ ៣៥ ឆ្នាំ ជាតារាសម្តែង តារាបង្ហាញម៉ូត អ្នកជំនួញ អ្នកវិនិយោគ និងជាតារាចម្រៀង។ នាងចាប់ផ្ដើមអាជីពកម្សាន្តក្នុងឆ្នាំ ២០០៧ ហើយចាប់តាំងពីនោះមកបានលេចធ្លោក្នុងនាមជាតារាសម្ដែងជួរមុខរបស់ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzxDX4DdrBm66IoXEsfApv8Eo3rdoZac1UQMkkQe8-9df8PN38OJvw-2zhBtB1NWwJOzIy4fdKuGcsCGuSVRf9pVGM4Qxqlgp8GRQqI2-q9bZJeiP7_gI3Q6zrsVQeS4oVcR_306Z50KMqzTIkLz1qOFHcLk65btreUz3Jr-IVkVuSj29LBKGScroHheI/s690/image_2024-06-12_16-12-32.png

កូនប្រុសរបស់នាងជាមួយអតីតស្វាមី Huang Xiaoming គឺជាសិស្សនៅសាលា Shanghai High School International Division ។ សាលានេះបម្រើជាចម្បងដល់សិស្សនៃជនបរទេសនៅទីក្រុងសៀងហៃ គិតថ្លៃសិក្សាប្រចាំឆ្នាំ ១៥០,០០០យន់ (ប្រមាណ២០,០០០ដុល្លារ)។ ការចូលរៀនតម្រូវឱ្យប្រឡងជាប់ជាភាសាចិន គណិតវិទ្យា និងភាសាអង់គ្លេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAASs2SCVnA2BmPrV__WeUDQ6IFQ9LuIktW6p9aMy9SWgH3_JYjeWW5XaohQ_usZXDlJjh1-8AM5ukrP05hIajO0ccEf0SsSD1m-UQM89dh_QIZXOa1lBndcmIHFmPN2i2ute-rwz3d6_5uktkrhjtz-3Pq8HVEM3lrGUXohhPdAPtLDoSCQD1lEFOjzA/s690/image_2024-06-12_16-12-31.png

Angelababy និង Huang Xiaoming បានលេចមុខជាសាធារណៈជាមួយនឹងទំនាក់ទំនងរបស់ពួកគេនៅក្នុងឆ្នាំ ២០១៤ រៀបការនៅឆ្នាំ ២០១៥និងបានស្វាគមន៍កូនប្រុសរបស់ពួកគេនៅឆ្នាំ ២០១៧ ។ ពួកគេបានប្រកាសពីការលែងលះនៅឆ្នាំ ២០២២ ហើយកូនប្រុសរបស់ពួកគេមានឈ្មោះហៅក្រៅថា Little Sponge ដែលបច្ចុប្បន្នស្នាក់នៅជាមួយម្តាយ៕

ក្រសួងស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន ក្រោយរកឃើញករណីកូវីដ១៩ កាលពីខែឧសភា

0

ក្រសួងសុខាភិបាល បានរកឃើញថា មានការកើនឡើងនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤ ដែលមានលក្ខណៈស្របគ្នាទៅនឹងការកើនឡើងនូវជំងឺទាំងនេះ នៅក្នុងបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងបណ្តាប្រទេសជិតខាងរបស់យើង។

ការធ្វើតេស្តវិភាគ (PCR Test) ដើម្បីកំណត់អត្តសញ្ញាណប្រភេទ និងអនុក្រុមវីរុស (Virus Sequencing) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរកឃើញអនុក្រុមវីរុសកូវីដ-១៩ បំប្លែងខ្លួន ដែលស្ថិតក្នុងក្រុមត្រូវចាប់អារម្មណ៍ និងប្រុងប្រយ័ត្ន (Variant of Interest (VOI) តែមិនមែនជាអនុក្រុម ដែលជាការព្រួយបារម្ភ (Variant of Concern (VOC) ដែលនឹងធ្វើឱ្យមានការសម្រាកនៅមន្ទីរពេទ្យច្រើននោះទេ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ

ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការ ពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា ឬទូរស័ព្ទមកកាន់លេខ ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQgBp0T17DIetNEsIBHqmPw6UsLf-y8S5V-fab9U68YiZfIw0kl9ZQPCq05jp4OZrMP6fPmpjy72oYPgH3Q5-sK3TMziV_UwWgTNONiy_PHxRKNsps-iXjXVgxjfCOryigCiAS1iRdrxLmuqw2yyBQjI5pGDwmknrQTv5lFzKkBcmbiNyGBHAq93W-P6g/s1280/9fa5b3cc811a21a8140f1190ea7bfd8c.jpg

មហាជនហួសចិត្តនឹងម្ចាស់ហ្វេសប៊ុកផេកថៃដ៏ល្បីធ្វើវីដេអូដេកយំង៉ាៗតាមផ្លូវនៅជប៉ុន

0

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា វាបានធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំងនឹងម្ចាស់ហ្វេសប៊ុកផេកថៃដ៏ល្បីម្នាក់ ដែលធ្វើវីដេអូដេកយំង៉ាៗដូចកូនក្មេងនៅតាមផ្លូវប្រទេសជប៉ុន ។ ពួកគេនិយាយថា វាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះជនជាតិថៃមួយប្រទេស និងសួរថា តើម្ចាស់ហ្វេសប៊ុកផេកធ្វើបែបនេះដើម្បីអ្វី? ពីព្រោះធ្វើវីដេអូមានលក្ខណៈបែបនេះមានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU7WOcnUIGYpsn9vNsmr3YVQPi6SHwFnaa-XuBL3iKQCEiFyMl5rTOxsOb6H03z_h2EmsYJlBagZFl5MYHuuR9NI-ONjsjMNoRv7Qai084E_pMVBWmPY0WtfqZ7jGAGz3mwT2rp0ST9XoGwTKbZCfNTCQW3jt0H3ljtv-S9HfDBmpElrA4qnub8vhDOTo/s717/Screenshot%202024-06-13%20101331.png

អ្នកលេងបណ្តាញសង្គមថៃរិះគន់ និងហួសចិត្តយ៉ាងខ្លាំង ក្រោយពីហ្វេសប៊ុកផេកថៃដ៏ល្បីមួយឈ្មោះថា «น้องปิงน่ารัก» ដែលមានចំនួនអ្នកតាមដានស្មើជាង១សែន៩ម៉ឺននាក់ បានបង្ហោះវីដេអូដេកនៅលើផ្លូវដើរ និងយំង៉ាៗដូចកូនក្មេង នៅប្រទេសជប៉ុន ហើយវីដេអូភាគច្រើន គឺម្ចាស់ហ្វេសប៊ុកផេកចូលចិត្តទៅថតនៅទីប្រជុំជន ។ ក្នុងវីដេអូទាំងនេះ គេបានឃើញម្ចាស់ហ្វេសប៊ុកផេកដេកនៅលើឥដ្ឋ, ផ្លូវថ្មើជើង និងស្ថានីយរថភ្លើងជប៉ុន ។

ក្រោយពីវីដេអូទាំងនេះបានបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចូលមកបញ្ចេញមតិជាបន្តបន្ទាប់នឹងទង្វើខាងលើ ហើយការលើកឡើងភាគច្រើនរបស់មហាជនបានរិះគន់ម្ចាស់ហ្វេសប៊ុកផេកនេះថា ៖ ការធ្វើវីដេអូនីមួយៗបង្ហោះក្នុងបណ្តាញសង្គម គួរតែប្រើប្រាស់ខួរក្បាល ចូរគិតឱ្យបានច្រើន មុននឹងធ្វើអ្វីមួយ ។ ជនជាតិថៃម្នាក់ថា ៖ «ខូចកេរ្តិ៍ឈ្មោះជនជាតិថៃអស់ ធ្វើវីដេអូបែបនេះនៅថៃបានហើយ កុំទៅធ្វើដល់ជប៉ុន» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC1UDJlFkNhin0f8liD1n6DbGgUbigYSj5XGVxNKQpI-z5C_5D-GaZm66y_-0x_-xs-v09z11KCD_SRM_KBtAl_aETRwz1QIxe8zs_Wr8gxDnkhTcIkWMlYe_MfCVBT4NfPWLsld4drk9pl-R7yntYuBLwgTHTzqG-KxrU9Z4MBcrrRf-yOP-TvXQTaNg/s728/Screenshot%202024-06-13%20101347.png

ជនជាតិថៃម្នាក់ទៀតថា ៖ «តើធ្វើអីចឹងដើម្បីអ្វីទៅ? ខ្ញុំមិនចូលចិត្តទេ ចរិតបែបនេះ ។ វាធ្វើឱ្យជនជាតិថៃមួយប្រទេសខ្មាស់អៀនដោយសារវីដេអូនេះ ពុំគួរធ្វើទាល់តែសោះ ព្រោះខូចកិត្តិយសប្រទេសយើងអស់ ។ ខ្ញុំយល់ថា វាគ្រាន់តែជា Content តែក៏ត្រូវស្គាល់កាលៈទេសៈផងដែរ» ។

ដូចគ្នានេះ ជនជាតិថៃម្នាក់ទៀតនិយាយថា ៖ «តើអ្នកឯងកើតអី? ធ្វើវីដេអូឥតប្រយោជន៍ ហើយបើគេដឹងថា អ្នកជាជនជាតិថៃ គេនឹងគិតថា ជនជាតិថៃសុទ្ធតែមានចរិតបែបនេះ ។ គួរប្រើខួរក្បាលគិតផង មុននឹងធ្វើអ្វីមួយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6djy96YVoe3n5t0lYUx9PUbcRZpjmmz8tJr1_z1F7506Q5LRGwcur6YE91U_diJdGu5pJ0-nQFAOvDTXXh3fj43U2dHIumzfEXmGatVArF3p6Ov_EYl_0kZATgE6Ip_B4luvC1Im4TOLWItprmPpafBovjZfNitCtiox5vUFDkWdJ8Eg2cOj8Gb1RlvI/s715/Screenshot%202024-06-13%20101401.png

ក្រោយពីមហាជនរិះគន់ខ្លាំងៗនឹងការបង្ហោះវីដេអូបែបឡប់ៗ បុរសជាម្ចាស់ហ្វេសប៊ុកផេកខាងលើបានសរសេរបកស្រាយថា គ្រាន់តែធ្វើវីដេអូដេកយំង៉ាៗដូចកូនក្មេងនៅជប៉ុនសោះ ហេតុអ្វីចាំបាច់នាំគ្នាជេរដល់ថ្នាក់នេះ? វាគ្រាន់តែជាការដេកថតវីដេអូប៉ុណ្ណោះ និងចង់បង្ហាញពីក្តីសុខបែបក្មេងៗ ។ ខ្ញុំធ្វើវីដេអូនេះ មិនមែនចង់ល្បីទេ ព្រោះខ្ញុំធ្វើច្រើនឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxvdQi064VwFsk7n1VWvYsGw1sQOkaqZBR2glJDe1Uqlpj2epY1e3xrj3NIcyRPy9N_T5uTfUXXc9e901CHRyFA2jX97GlEX23XuDypHBNC-jjq7_OFid-c7JonT0imrKNOYrknDxlerPLJXn-yD1Y9B4oPeCJWx3fKPDZ0A6MyA2F2JxRCw5uJor5xkQ/s717/Screenshot%202024-06-13%20101419.png

ម្ចាស់ហ្វេសប៊ុកផេកបន្តថា ក្នុងឋានៈខ្ញុំមាន Lifestyle បែប Adult Baby ខ្ញុំយល់ឃើញថា ការដេកយំង៉ាៗនៅលើឥដ្ឋបែបនេះ វាជា Pride សម្រាប់ខ្ញុំ ។ ម្យ៉ាងទៀត វាបានបង្ហាញពីខ្លួនខ្ញុំថា ខ្ញុំជា Adult Baby និងរីករាយដូចក្មេងក្នុងជីវិត និងគ្មានអ្វីទុក្ខព្រួយទេ ។ មនុស្សយើងធំដឹងក្តីមកតែងតែព្យាយាមកសាងជីវិតខ្លួនឯង រហូតភ្លេចពីក្តីសុខកាលពីវ័យកុមារ និងភាពស្រស់ថ្លា ហើយខ្លាចថា បើធ្វើអ្វីមួយ ខ្លាចសង្គមរិះគន់ ព្រោះយើងកាន់តែក្លាយជាមនុស្សចាស់ យើងកាន់តែគិតពីក្រសែភ្នែកអ្នកដទៃខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJJfWEBewC_ugUwZkNwfwgt5LwrH7Xp99W4YtwfMamlZXh5zFmZdMISO5FO2L5_RGdzMrISE1s2hZ83mSVaNz6MZ6p0ijmxCK5vQDbhDCWt5RNjVz_-0A9BppUL293zSSpve54RfdT84xi4-iSlGla2yX9ygAv5GveeyxyokedR7mqYQogGkMH7R8OpFI/s716/Screenshot%202024-06-13%20101443.png

ប៉ុន្តែការរស់នៅដូចក្មេងរបស់យើង វានឹងធ្វើឱ្យយើងមានក្តីសុខម្តងទៀត ។ យើងចង់ធ្វើអ្វី ធ្វើទៅ ឬចង់លោត រាំច្រៀងស្រេចតែចិត្ត ហើយយើងនឹងមើលឃើញថា ពិភពលោកនៅមានអ្វីសប្បាយៗច្រើនទៀត ។ ហេតុនេះ វាជាការរស់នៅដូចក្មេងម្តងទៀត ហើយខ្ញុំចង់ឱ្យអ្នករាល់គ្នាសាកល្បងធ្វើវា ប៉ុន្តែបើពុំធ្វើទេ ក៏ពុំគួររិះគន់ ឬជេរបែបនេះដែរ ៕

បរិភោគទុរេនយូរហើយ តើមានដឹងពីដើមកំណើតផ្លែទុរេនមកពីប្រទេសណាទេ?

0

ទុរេនគឺជាផ្លែឈើត្រូពិកមួយប្រភេទដែលត្រូវបានសម្គាល់ដោយទំហំធំ រាងមូលទ្រវែង មានសំបកខាងក្រៅរឹង មានក្លិនក្រអូប និងមានបន្លា។ បច្ចុប្បន្ននេះគឺវាមានភាពពេញនិយមខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍ហើយក៏ត្រូវបានគេដាក់ឈ្មោះក្រៅហៅថាជា “ស្តេចផ្លែឈើ” ទៀតផង។ ជាទូទៅផ្លែនេះមានពណ៌លឿង ឬពណ៌ស ប៉ុន្តែពេលខ្លះវាក៏អាចមានពណ៌ក្រហម ឬបៃតងផងដែរ។ ទោះជាយ៉ាងណាតើអ្នកដឹងទេថា ផ្លែទុរេនមានដើមកំណើតមកពីប្រទេសណា? ហើយទីផ្សារណាដែលលក់ផ្លែនេះថោ.កបំផុត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv1MnpbWE63YW0LzdoiOuZZyiOY3h96WMyREYGCpOuinIVuXoE2N_A8DWgMd9gVp4aQXYPCO7_C_S0K90OPgdVkHdy2OhTkoB1dmynaWxDsryWj8_pbHYTBz2A7hEB8vTR4Zhx_OmTIFqOIfK3RiHyaPhfAypoi1eaJ7lyThx24p6qqI8STapDK03kbgo/s960/photo_2024-06-13_09-55-15.jpg

ជាការពិតណាស់ផ្លែទុរេនមានដើមកំណើតនៅដែនកោះស៊ូម៉ាត្រា និងកោះប័រណេអូ ឬកោះកាលីម៉ាន់តាន់ គឺជាកោះតែមួយគត់ក្នុងពិភពលោក ដែលមានចំណែកប្រទេសដល់ទៅ ៣ ស្ថិតនៅលើកោះនេះ រួមមានប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ដើមឡើយដើមទុរេន គឺជាដើមឈើព្រៃ ដែលត្រូវបានគេរកឃើញនៅប្រទេសម៉ាឡេស៊ី ប្រហែល ២០ប្រភេទ និងនៅប្រទេសឥណ្ឌូណេស៊ី ប្រហែល ១០០ ប្រភេទ។ ហើយមនុស្សជំនាន់មុនតែងជ្រើសរើសរកទុរេនព្រៃណា ដែលមានផ្លែល្អ រសជាតិឆ្ងាញ់ និងមានផ្លែធំ ដើម្បីយកមកដាំជាផ្លែឈើស្រុក ដែលគេហៅថាទុរេនដូនតានេះឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSesAJH-xlLs2YNB_NZ5rYgtD1Bh8j0Ml6Pm6DPF5XRxAwk79q2pB52IOBGEw0ZmtuA5rHPrR0WWZj7Ku1R3kAaKsrULhlZaaFt0mIPmKeDZSX2fU0HfRYIdOp460gi7J2-U6vqE9ZjRQXicIyf8jaOfDxF1IFOKr5cONLPUkDJnm_54U0ZjDN4cLqXGI/s981/photo_2024-06-13_09-55-16.jpg

បន្ទាប់មកនៅពេលវិទ្យាសាស្ត្រផ្នែកកសិកម្មជឿនលឿន គេក៏បានបង្កាត់ពូជទុរេនយ៉ាងច្រើន ដែលមានរហូតដល់ ៣០០ ប្រភេទនៅប្រទេសថៃ និងប្រហែលជា ១០០ ប្រភេទនៅប្រទេសម៉ាឡេស៊ី។ បើយោងតាមឯកសារបារាំង (Gallica) នៅប្រទេសកម្ពុជាយើងគឺមានដាំដើមទុរេនដំបូងបង្អស់នៅខេត្តកំពត ក្នុងអំឡុងប្រហែលជាង ៤០០ ឆ្នាំមុនដែលទំនងជាត្រូវបាននាំយកពូជមកពីស្រុកជ្វា។ ដូច្នេះហើយ តើអ្នកដឹងទេថាបច្ចុប្បន្ន ទីផ្សារប្រទេសណាដែលលក់ផ្លែនេះថោ.កបំផុត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLX9NuQbjcJmJcKaur0ueKa74eaQN4h4M6F7ZkkTfjbkjO1TNtJiL9B5jG_fO5VPJ2O-aOzNckX_kNm98nS6GmVHuBaoIJFkEWLZfiVbhqsyEL557-HjA4nWnA4VLy-rVWdMMZ4EBtGcgq_2RQ0s51HrGoc5z1_sqeYLr978vjcf11S8tivdo5eIHsGkY/s960/photo_2024-06-13_09-55-17%20(2).jpg

យោងតាមសារព័ត៌មានបរទេស Selina Wamucii បានឱ្យដឹងថា ទីផ្សារទុរេនថៃគឺមានតម្លៃថោ.កបំផុតដោយលក់បោះដុំក្នុងមួយគីឡូក្រាមត្រឹមតែ ២.០៦ ទៅ ៣.៩៦ ដុល្លារប៉ុណ្ណោះ បន្ទាប់មកគឺទីផ្សារវៀតណាម ២.៣៨ ទៅ ១១.៥៥ ដុល្លារក្នុងមួយគីឡូក្រាម ខណៈម៉ាឡេស៊ីគឺ ៤.៩៤ ដុល្លារទៅ ៥.៩៣ ដុល្លារក្នុងមួយគីឡូក្រាម ហើយសម្រាប់ប្រទេសកម្ពុជាវិញគឺចន្លោះពី ៦.៩៣ ដុល្លារទៅ ១៣.៨៥ ដុល្លារក្នុងមួយគីឡូក្រាមគិតត្រឹមឆ្នាំ ២០២៤ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLzrtRAu1rsCaHL_ewjuzNNNnX1ahiBHiJOLvTrGjKt55ftvpC4Xl2_EdZ2rANHzwKQSometscrr4KB-57qoURI11CUe8Px0izHXjN-OIvaSuQwDKeZ44gD-ozZmFC05j9Ua7dgeAhsDLK-d-gNgiES_nVx03vZX4H67Wk7fVNkVeNap66PXbZtIYOnNw/s810/photo_2024-06-13_09-55-18.jpg

គួរបញ្ជាក់ដែរថា ផ្លែទុរេនគឺមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនដូចជា កាត់បន្ថយហានិភ័យជំងឺមហារីក ការពារជំងឺបេះដូង ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ក៏ដូចជាជួយបញ្ចុះជាតិស្ករក្នុងឈាមជាដើម៕

មន្ត្រីនគរបាលចរាចរណ៍២រូប ដែលឃាត់ម៉ូតូមួយគ្រឿងនៅស្តុបកប់ស្រូវ ត្រូវស្នងការកោះហៅ

0

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មានការបង្ហោះ និងចែករំលែកជាច្រើននៅលើបណ្តាញសង្គម ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ដែលបានកាក់ហៅម៉ូតូប្រជាពលរដ្ឋ០១គ្រឿងកំពុងបើកបរគ្មានបទល្មើស ដែលនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSiCJzkijLgawDg56Ut_-tnBml-JnSvHpGtbZPTe-gejiMcYEcRndzZTdxOW1CDuKiQfI3plzvRSbv_gHHe6c4Ybelcix9wQAwzAbWAKQUVN80hpqN9uKElqjvON84saTzlM1xxpkz4ymLuccoxFsPYlTQ861W9YEYNRyq3aoMySOnPJGM2oQDyIrcveU/s1290/448210696_1010182267135219_1264435504482139534_n.jpg

ជុំវិញករណីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមន្រ្តី០២នាក់ដែលកាក់ហៅម៉ូតូប្រជាពលរដ្ឋឱ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំគោលការណ៍ពីឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig5sE-yqgNwMo-0y0JKJehFYb1l74sFHAY_FJpwbvl90UgzbRmGU5FK6rJ8vuiqVP0KE1CMN_Hd3kNIVWzeweXhn9dKWr2u38Ob5fdzf829gvPdaftkkKWEYC4zF2xByo8gM5MaUKP_y8rlJrgDVIaWnWrFycvybb9eoAKPsiAWlu-loMSHNFxVPr5Fdo/s1280/448159305_1010182260468553_4014800226054222046_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9kc9NOUjTpPaJJbgKqvlpL1-ZLnuLWkW5NEOnjQSoovOuOgCOspWgObuFXP4MqxbyyZITgoFnFDhkKezMszMYz5qtm6hHkG_yHlJ_Z-yfmSltS7W3n_YfH8ZvQKKfup_w9rNTKVxhu-D892rQExVJjBNlaIwCWEddKj6JDupVBrpVgc0sv12a524rip0/s1280/448263829_1010182280468551_1126269652338722845_n.jpg

 

 

តាប៊ុយ សរសើរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេញៗមាត់ថាធ្វើការងារល្អ ចំណែកឯ ម៉ាដូណា មកធ្វើការយឺតម៉ោង

0

វីជេ តាប៊ុយ ពិធីករនិងផលិតករកម្មវិធីមួយរូបបានពោលសរសើរ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ពេញៗមាត់ថាធ្វើការងារល្អ រួសរាយ ការងារឆាប់ចាប់បានផ្លាស់ប្តូរសំលៀកបំពាក់លឿនរហ័សមកបំពេញការងារមុនម៉ោង។ ក្នុងនោះដែរតាប៊ុយថាការងារណាត់ម៉ោង១ ពេជ្រ វត្តីសារ៉ាវឌ្ឍី មកតាំងពីម៉ោង១១មិនដូច ម៉ាដូណា មកម៉ោង១ជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNIrzXn5WWWbfYy35_2drJNlNwP_PnU37EzWHMQBazon2oadMT5xkcrQcd_tS7u-LDx-euOlh07H_UqxFzkpZFo8nVkfdjmmCCA3LjIGOlKxheNGYDTzsHExn6nBYfnRDfEsUjsOVmjz5RQPtpIde1Hahal0Jf0Db8E-0m9fmnEvehxxCk8ymtexbJbmw/s2048/image_2024-06-12_14-55-32.png

នៅរសៀលថ្ងៃទី១២ មិថុនា តាប៊ុយ បានទម្លាក់វីដេអូមួយជាង៦នាទីដោយបានដាក់ចំណងជើងថា «ស្រីតី ប៉ះ ស្រីតោ និងស្រី តឿ សរសើរMiss Grand ពេជ្រ វត្តី ការងារគាត់ល្អមែន»។ រួមការងារជាមួយគ្នាលើកដំបូងនេះ តាប៊ុយ បានពោសសរសើរបវរកញ្ញារូបនេះពេញៗមាត់តែម្តងផ្ទុយពីពាក្យចចាមអារ៉ាមមួយចំនួនកាលពីកន្លងមកនេះថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិបាកធ្វើការជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTnIEWL05GwcNQI-K2wVFqHb-u41Sls5CTdR29S4SFSP_6OsQsesl1ulT3btL-oORTGFLW9qSVwU7nZjQ_tCLuHTumDXQcz0wOeiGnjEu5f_KCEzlVcFltp6BXgCM5UtQgCblquF5t1xLefsPnnNwxVAtuqbGp-uzNGbzdFLSzE4fYMx3gOwheTX7-UhI/s1678/image_2024-06-12_14-55-31.png

នៅក្នុងវីដេអូ តាប៊ុយ បាននិយាយថា «គេណាត់គ្នាម៉ោង១ឱ្យមកថត ស្រីតីគេមកដល់មុនតាំងពីម៉ោង១១ ចំណែកឯស្រីតោ ដែលចង់សម្តៅដល់ ម៉ាដូណា ម៉ោង១ជាងបានមកដល់មិនទាន់ទាំងផាត់មុខទៀត»។ ជាមួយគ្នានេះដែរ តាប៊ុយ ថាលើកដំបូងធ្វើការងារជាមួយ ស្រីតី មកមុនវេលាកំណត់តែងខ្លួនហើយ ពេលដូរឈុតមួយៗដើម្បីថតគឺគាត់រហ័សមែនទែន។ ផលិតកររូបនេះថា ពេលប្រាប់នាងតែបន្តិចទេគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចាប់គំនិតបានធ្វើត្រូវនូវអ្វីដែលយើងចង់បានតែម្តង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMnx_oYFUaa1-mutV8bY_M22l2NJFo7ZExxvOY-S9QKGD04VSFxeZ__0vzZwND6XkDeLIurT_HsGXEbLDuRAqTydANw8MDpiuX1MjFxlgiKJT-aCRhW_FXWT5eQdh3SjI0cESqzJvhTAQSr3VKERsmYmiMrWvdHdqFENCGkF6eHvEhFX1jJv2NRGgCnc4/s2048/image_2024-06-12_14-55-34%20(2).png

វីជេ តាប៊ុយ ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺរួសរាយរហូតដល់លោកអៀនលែងសូវហ៊ាននិយាយ សរុបមកគឺនាងជាមនុស្សចុះសម្រុងជាមួយគេបានតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2AHJ4fT7jNmmRLcv292jW4mcZeHCWqoxjaECGMKk5MfL6wnrje0iiaukUMGbQvjcIBEhXOMhKRiZTQWWzW9k08ZI7itbe63wPQueZ98eZ1DWzzbUITfh2MyHpTwKFZu_22OATEZSy2AfX2BE4jM8GgndjzD0SZDQ5QE-zRnZMYAInHnDxeVOdiFp1GY0/s2048/image_2024-06-12_14-55-37.png

គួរបញ្ជាក់ផងដែរថា តាប៊ុយ ជាផលិតករនិងជាពិធីករមួយរូបល្បីល្បាញតាមរយៈកម្មវិធី ពេញចិត្តឬអត់? ប៉ុន្តែក្រោយមកលោកបានលាឈប់ពីកម្មវិធីនិងបង្វែរមកការលក់ផលិតផលតាមអនឡាញវិញ ជាហេតុធ្វើប្រជាប្រិយភាពរបស់លោកមិនសូវលេចធ្លោដូចកាលពីគ្រាមុន៕

អ្នកគាំទ្រជំរុញឱ្យ លីម តិចម៉េង ឈប់ Live ព្រោះមិនសូវមានអ្នកមើល

0

តារាចម្រៀង លីម តិចម៉េង ពីក្មេងឃ្វាលគោក្លាយជាម្ចាស់ពាននិងកើបលុយរាប់ម៉ឺនដុល្លារពីវិស័យសិល្បៈត្រូវបានអ្នកគាំទ្រជំរុញឱ្យតារាចម្រៀងរូបនេះឈប់ Live នៅលើបណ្តាញសង្គមតទៅទៀតដោយសារតែខ្សត់អ្នកមើល។ តិចម៉េង បានតបថាអ្នកមើលតែម្នាក់ក៏ជាអ្នកមើលដែរព្រោះការ Live របស់ខ្លួនមិនផ្តោតទៅលើ Views តិចឬច្រើននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5KnqPu0C-Git8ODdSq9s-DVT01QdtfMflrqg6wSEJjWLfKFqo8qN7W6Tx33nskURV7bbDiM-VRaZUNNDPZ30avKrpzWZ7vG4cNkGOaxZpxqsBcVmIdWh6ke4P348vLwJm3g8_FQLV_9sdZoeaNOkpSrU9zlzqN30XLXIn2q2Z7Yyi-j9cdTDu8bnbS1s/s2048/image_2024-05-16_10-22-05.png

ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ លីម តិចម៉េង ជាតារាចម្រៀងម្នាក់ត្រូវបានហ្វេនៗកត់សម្គាល់ថាលោកជាអ្នកសិល្បៈមួយរូបហ៊ាននិយាយពីបញ្ហាដែលកើតឡើងនៅតាមបណ្តាញសង្គមនិងជារឿយៗ Live ជជែកកម្សាន្តជាមួយអ្នកគាំទ្រ។ ជាក់ស្តែងកាលពីកន្លងមកថ្មីៗនេះ តិចម៉េង ក៏បានបង្ហោះវីដេអូមួយមានថេរវេលា៥នាទីនិយាយពីបញ្ហាភេទទី៣បង្ហាញសកម្មភាពមិនសមរម្យនៅក្នុងពិធីមង្គលការហើយមហាជនបានកកោតសរសើរ តិចម៉េង យ៉ាងច្រើនចំពោះមតិស្ថាបនារបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0vN6AKS1AHZp-3Tg5Pz4hE2BMafI25rZAMc2C_2MoR3UxLXASPJrcZ9WifHa-kJmgMSODJymlwB7l4P8828UUVDu0Yd3gz1DfWsLGGnvIneWLXueygSy5bcWngvd37bCOKCryjUyWTDvIJauucWhO3P_G75B0AbKCE1L1dAy-hNg8p4KPGZeQwC_QXd0/s2048/image_2024-05-16_10-22-06.png

ថ្មីៗនេះតាមរយៈការ live មួយ លីម តិចម៉េង ត្រូវបានហ្វេនៗជំរុញឱ្យលោកឈប់បន្តការLive ព្រោះតែមិនសូវមានអ្នកមើល។ អ្នកគាំទ្របាននិយាយដាក់លោកថា «អាយដលឈប់ Live ទៅគ្មានអ្នកមើលទេ»។

ប្រយោគមួយនេះត្រូវបាន លីម តិចម៉េង តបថា តាំងពីដើមមកខ្លួន Live មិនដែលមើល Views នោះទេ មិនថាខ្លួនឯងឡើង Views ឬធ្លាក់នោះទេលោកមិនដែលដឹងឡើយ គ្រាន់តែដឹងថាការ Live រាល់ដងគឺខ្លួន Live ចង់និយាយលេង និយាយពីអ្វីដែលយើងចង់និយាយ ចែករំលែកធ្វើអ្វីផ្សេងៗ»។ តារាចម្រៀងរូបនេះលើកឡើងទៀតថា «មានអ្នកមើលពីរនាក់ក៏មានអ្នកមើល អ្នកមើលតែម្នាក់ក៏មានអ្នកមើលលោកដែរមិនដើម្បីតែ Views នោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtcaO0InwR5hviRik38peVQWfiNfFu3Z2kyEA7Xsh1A0BCdhJo2pQ-jJN2nkDycLsaC4LjNSK7hu4rs-FZtWy3mGv9Ze-ZSlifMrBIhQ4wrnnXdVGJTrvrSwmOrQ68n0rVpFmezg34mdBVLDdxMHnBaZAE7uW5PwGwiLGEfUD06ZpUTmbecxp_bYHVOSw/s2048/image_2024-05-16_10-22-07%20(2).png

គួរបញ្ជាក់ថា ចាប់តាំងពីប្រកួតរហូតមកទល់ពេលនេះ លីម តិចម៉េង បានកែប្រែវាសនាខ្លួនឯងយ៉ាងច្រើនបន្ទាប់ពីសាងប្រជាប្រិយភាពលើអាជីពសិល្បៈកំលោះតូចរូបនេះមានសមត្ថភាពទិញរថយន្តស៊េរីទំនើប ផ្ទះវីឡាតម្លៃរាប់ម៉ឺនដុល្លារមានការស្រលាញ់គាំទ្រច្រើនពីទស្សនិកជន។ បទចម្រៀងក្នុងទ្រនំហង្សមាសដែល លីម តិចម៉េង ទទួលបានការគាំទ្រច្រើនជាងគេបំផុតគឺបទ «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» មានចំនួន១៦លានដង និងបទ« កឋិនធីលម៉ូង» ដែលមានចំនួនការទស្សនា១៦លាន៕

KingChi ទម្លាក់បទថ្មីកាត់ឃ្លានិយាយពី MC Sey និង1NE ចោល

0

កាលពីកន្លងមកនេះមានការចែកចាយសំឡេងរបស់តារារ៉េប KingChi រយៈពេល១៧វិនាទី ដែលនិយាយពីបញ្ហាលោកមិនជាប់ពាក់ព័ន្ធនឹងគ្នីគ្នាលោកគឺ MC Sey និង1NE និងបានលើកឡើងទៀតថាទំនងជាមានអ្នកធ្វើស៊ី។ ទោះយ៉ាងណា សំឡេងខ្លីនេះបានធ្វើឱ្យមានមតិប្រតិកម្ម ខណៈតារាចម្រៀងរូបនេះបានទម្លាក់បទពេញតែម្តងប៉ុន្តែបានផ្លាស់ប្តូរកាត់ឃ្លានិយាយពី MC Sey និង1NE ចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB0gfCLcJnr0G-BYh3xI2eV63XRZY0KPGaHVRgsiKWtIROa7ji9lwLvXuM0aerUFQaB6qGKDJn3iHtlhBJ6DkPyYXm31SRQVVqSrDlg3Z8ez9uRZPCqZUWpfrPuibX8iMOfiBe7WQVJC70ywTgcW6H7LxT3aXNLmD2BcJXda1ulRiC2R5cCippo_44BPA/s2048/image_2024-06-12_11-44-24.png

វេលាម៉ោង៦ល្ងាចថ្ងៃទី១១ មិថុនា តារារ៉េប KingChi ដែលត្រូវហ្វេនៗដាក់នាមឱ្យថា «ស្តេចជួន»បានទម្លាក់បទថ្មីមានចំណងជើងថា «ខ្ញុំស្គាល់ហើយ»ដោយមួយបទនេះធ្វើឱ្យមានមតិគាំទ្រច្រើនពីសំណាកហ្វេនៗ ខណៈមួយបទលោកហាក់ចង់បរិយាយពីរឿងពិតដែលកើតឡើងចំពោះខ្លួន។ មែនទែនទៅកាលពីកន្លងមកនេះ KingChi បានបង្ហើបសំឡេងរបស់ពេល១៧វិនាទីនៅលើ Story របស់ខ្លួន ប៉ុន្តែក៏សម្រេចចិត្តលុបវិញ។ ទោះជាយ៉ាងណាសំឡេងរបស់លោកត្រូវបានគេយកបង្ហោះឡើងវិញនិងមានការចែករំលែកលើបណ្តាញសង្គមប៉ុន្តែរូបលោកត្រូវប្រឈមនឹងការរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXJskofYtVjdn0C60KAxbyVNcP4ETrd3Sk8lNy4bOapqtadDq3CDXUL3-ku6nnTu6xsY3oU1d1YRs-_Y1YUmdoplWp3DBjFZ4uID-7h_xQ8BQ7VGK7CX822eBUpSdQWUMGA8ailin7pnYbBsg5_QzM0x3ej1hgWFmXMDcpwu2SzfyBi_kMdjqECK1uHfM/s1440/image_2024-06-12_11-44-26.png

កាលពីមុនឃ្លាចម្រៀងរបស់លោកបានសរសេរថា «ខលទៅអ្នកម្តាយម៉ែអើយកុំភ័យរឿងនេះកូនមិនពាក់ព័ន្ធអាវ័ននិងអាសី sey មិនច្បាស់sey one មិនច្បាស់one មហាជនទស្សនិកជនកំពុងរង្វេងភាំងភាន់ មិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ី ឬចង់ឱ្យស្រុកខ្មែរបាត់ឈ្មោះ CG »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS_WqCuv4EsjsNFWFYZjjA_7bFuW3oT5ae6V3q2UbYsx3l6lZ1iMAqAXygtKokSP0vUqiLZhhcWt3uxAGtrs5xBGsJ71cnZ_mHlTLQfdtIQbhJ5Me85y3OVMUBJJr8ckq2vaO35iW3R0HbIGcCekvjAkGfxOGyw0ybgZLHYWlVYviVPBwHEwU9Ezd4GGU/s2048/434743167_984836380315428_2724012705373833230_n.jpg
នៅពេលទម្លាក់បទពេញនិងជាបទចេញជាផ្លូវការប្រយោគខាងលើនេះបានប្រែមកជា «ខលទៅអ្នកម្តាយថាម៉ែអើយកុំភ័យរឿងនេះកូនមិនពាក់ព័ន្ធព្រោះកូនមិនបានដឹងអី ស្អីមិនច្បាស់ស្អីហេតុអីទាញខ្ញុំពាក់ព័ន្ធមហាជនទស្សនិកជនកំពុងរង្វេងភាំងភាន់ មិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ី ឬចង់ឱ្យស្រុកខ្មែរបាត់ឈ្មោះថា CG »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAHRCWmSPLIEbsVvWqJwHve5UMyBzTtWpWODZqzU5Ke_Ssi6zxbd-iLfdIQSyteD6NtI6j3b82kWOsMxlyXB-zxaU4VaQjeiCX-yDAefeCmYu61yj1GdiUC-w-WSZe1B23xK-34piyOH5Jz2ky4L56zd5YqDDXfknberAuWySfwYRExxBU3RXBZlk_hgw/s2048/image_2024-06-12_11-44-27.png

ជាមួយការផ្លាស់ប្តូរដកឈ្មោះ MC Sey និង 1NE ចេញពីបទចម្រៀងនេះ kingChi បានរៀបរាប់ថាក្រោយឬមុនយូរឬឆាប់គង់តែដឹងដូចគ្នា ជាច្រើនទៀតដូចជាការតស៊ូរបស់ខ្លួនជួបបញ្ហាច្រន ស្គាល់គ្រប់រសជាតិអ្នកនៅជិតខ្លួនមានទាំងអ្នកលួចចាក់ពីក្រោយខ្នង មានទាំងអ្នកដល់ត្រើយសើចគូថ អ្នកខ្លះមិនត្រឹមតែចាត់ទុកជាប្អូនតែដូចជាកូនបង្កើតខំបណ្តុះបណ្តាលតែអត់កំណើត រួមទាំងរឿងរ៉ាវមួយចំនួន។ លើសពីនេះ KingChi បានស្បថថាមិនធ្វើចរិតរាក់កំផែល ហ្វេននៅតែជាហ្វេនកាលណាដែលបាត់ហ្វេនប្រៀបដូចជាលោកចាញ់ដូចគ្នាមិនកាន់ជើងទង្វើអាក្រក់តែក៏មិនលើកជើងពួកបំភ្លៃនិងសង្ឃឹមថាគ្រប់យ៉ាងនឹងល្អប្រសើរ៕

រថយន្ត Ford Territory Dark Edition រូបរាងថ្មីប្លែក ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា!

0

នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory Dark Edition ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 2,000 នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRdoOOR8D72xjf2LdmC8TDLlQ1KNzC89GHPz76GvWtgNv7EKPoH4Ck7JnI8RfGMYOOiKlZoWopwCNv6lHZrU-6ZXq1JrsgpYlLJckEV2tcq9GjzXx19um5Hs1VUHMQY9qMLkYbhqArbJ9x2dB6xkB-hQJrPcca706JQoc-xlmVojC5ckhjUuufF17U4N8/s3920/1.png

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “រថយន្ត Ford Territory Dark Edition គឺជារថយន្តស៊េរីពិសេស ដែលមានរចនាខុសប្លែកពីរថយន្ត Ford Territory ធម្មតាដែលមានរចនាពណ៌ខ្មៅទាំងខាងមុខ និងខាងក្រោយដ៏ប្រណឹត បូករួមទាំងបច្ចេកវិទ្យាទំនើបៗផ្សេងៗទៀត ដែលមានបំពាក់ក្នុងរថយន្ត។ មិនត្រឹមតែប៉ុណ្ណោះ កត្តាដែលធ្វើអោយយើងទទួលបានការគាំទ្រយ៉ាងច្រើនមកលើរថយន្តយើងនេះ មិនមែនដោយសារតែការលក់រថយន្តថ្មី តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគឺដោយសារគុណភាពនៃសេវាកម្មដែលផ្តល់ជូនទៅកាន់អតិថិជន ដូចជាមជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តគ្រប់ខេត្តក្រុង សេវាជំនួយជួសជុលចល័តដល់កន្លែង ២៤ម៉ោង ទទួលបានអត្ថប្រយោជន៍ និងព័ត៌មានផ្សេងៗពីកម្មវិធី Ford Cambodia Mobile App ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន (រៀងរាល់ 10,000km ម្តង) មាន‍ឱកាសចូលរួមដំណើរកម្សាន្តគ្រួសារ ហ្វដ ជារៀងរាល់ឆ្នាំ និងសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មីជាដើម។ លើសពីនេះទៅទៀត យើងក៏មានបង្កើតនូវការិយាល័យទំនាក់ទំនងអតិថិជន (Call Center) ដែលមានតួនាទីផ្តល់ប្រឹក្សាយោបល់អំពីចម្ងល់ផ្សេងៗទៅកាន់អតិថិជន មិនអោយលើសពី ១៥នាទី។” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMGcs3G3dHDnAJKtWyI81Gz6UmtauykZq_TRuN1By8elezX-EWmtHiJ_AMjo84F9IeSqZtJp9P4xwjGIgighgJwnJ85QRjnHN7KIH52kzFnKSgKVaL1bLUEN2Wa1t1uRCMwmPHHN2m1iAzbnF7ulzbGG-bvxFBNuyZezK59RRhMEMs5VB_ulZ9L5iZIi8/s1577/2.jpg

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “រថយន្ត Ford Territory ស៊េរីថ្មីនេះ គឺកំពុងមានការគាំទ្រជាច្រើន នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែការរចនា មានសមត្ថភាពខ្ពស់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗដែលមាននៅលើរថយន្ត Ford Territory។ សម្រាប់ក្រុមហ៊ុន Ford International Markets Group, រថយន្ត Ford Territory បានក្លាយជារថយន្តដ៏សំខាន់មួយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយសារបានទទួលជោគជ័យយ៉ាងខ្លាំងនៅទូទាំងពិភពលោកដូចជា ប្រទេសហ្វីលីពីន វៀតណាម មជ្ឈិមបូព៌ា អាហ្រ្វិកខាងត្បូង និងជាពិសេសប្រទេសកម្ពុជា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfB-iwOwPM_nngjKH0kSxwq-Q-H2AhbHoQwWr-eUuz7RpokvlUfu0UknahAks01mewePcCXCj11XGE250qjGTteTgBxmIV_N5OQh92McWusTF3U5INkT_U8CkWXjSpm9JNrUhuY5I9Bxgmx_6Y9rqo6sjCbqVa7sxgsmOleSojGCmPB-Jj9xR2u-QhPcg/s3834/3.jpg

កាន់តែពិសេសនោះគឺ ផ្នែកខាងក្រៅនៃរថយន្ត Ford Territory Dark Edition នេះ ត្រូវបានរចនាម៉ូដថ្មីប្លែកបែបស្ព័រពណ៌ខ្មៅ ជាមួយនឹងចង្កៀងមុខដែលមានភ្លើងបំភ្លឺពេលថ្ងៃ អំពូលកាត់អ័ព្ទ និងចង្កៀងខាងមុខជាប្រភេទ LED បិទនិងបើកហ្វាកូដដោយស្វ័យប្រវត្ត ជាមួយមុខងារ (Follow Me Home) ចង្កៀងក្រោយជាប្រភេទ LED បែប 3D ដែលមានពន្លឺភ្លឺច្បាស់ល្អ។ មិនតែប៉ុណ្ណោះ Ford Territory Dark Edition នេះ ក៏មានបំពាក់នូវ សែនសឺចំនួន ១២គ្រាប់ជុំវិញរថយន្ត ផ្លឹតទឹកអូតូ និង កញ្ចក់ក្តោបអូតូ ដែលជួយអោយការបើកបរកាន់តែមានភាពឆ្លាតវៃ និងចំណុចដែលពិសេសសម្រាប់រថយន្ត Ford Territory Dark Edition គឺមុខងារបញ្ឆះ និងពន្លត់ពីចម្ងាយ (Remote Start/Stop) ដែលបង្កភាពងាយស្រួលដល់អតិថិជន ក្នុងតម្រូវការអោយរថយន្តដំណើរការមុននឹងចូលក្នុងរថយន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTMARP6YfffLo_fj6N0Oj-pyIeb7Zh8IDGWnP0pEgqY3LL_DOQ90Mxz2bO2x24UwBFGiqbjqijV0RcMnuBG1McuIb70UieCPe2GywmP5GN2bQe42nz493E0yGnxYfrMMEGwkAiy3s8ABDfEtVmOvBj_wCv0i_0f_i16B0j5hvem2DJcCQNuEzPlTaTW9c/s6377/4.jpg

ចំណែកឯផ្នែកខាងក្នុងនៃរថយន្តនេះវិញ ត្រូវបានរចនាម៉ូដប្រណិតលាយជាមួយនឹង Carbon Fiber ធំទូលាយ ប្រកបដោយផាសុខភាព ដែលមានដូចជា៖ កៅអីបែបប្រណិតរំលេចដោយថ្នេរពណ៌ទឹកក្រូច និងបំពាក់មកនូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ ដំបូលកញ្ចក់ធំអាច បិទនិងបើកបាន និងពោងសុវត្ថិភាពជុំវិញរថយន្ត រថយន្តនេះក៏បានបំពាក់នូវកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 12.3 អ៊ីញ រួមជាមួយអេក្រង់ Touch Screen កណ្តាលទំហំ 12 អ៊ីញ ជាមួយប្រព័ន្ធ Wireless Apple CarPlay និង Android Auto, ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចធ្វើការដោយស្វ័យប្រវត្ត, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចស៊េរីថ្មី, ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging), ចង្កូតអេឡិចត្រូនិច (EPAS) ធូរងាយស្រួលពេលបើកបរ, ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត, ប្រព័ន្ធចុចបញ្ឆេះរថយន្ត (Smart key), កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត (Auto-Dimming) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGyEEcDucJ8rj8X59LHHI9a0UCZg8HPqMMXJsTf9vrfIoWCZkkQNZ6UaBavCFiTxql76hMvYizc59ISXmDUwNO3zc-FtYvUaIlvT4AKQdV3u12-UFXbwnzq7T8KkxXtXG8dx1I_wLGx0CHTkhB3BLzC-1_7QslpibSZaND67XwnGrLvISMCROxbhhHGJg/s3834/6.jpg

ជាពិសេសនោះគឺអតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីនថ្មីនៃរថយន្ត Ford Territory Dark Edition ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង 1.5L EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 163 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 250Nm និងប្រអប់លេខស្វ័យប្រវត្ត 7 វគ្គ ដែលផ្តល់នូវសន្ទុះខ្លាំងក្នុងការបើកបរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6bKiku8JiJNUeNnBJ2IDtkWWd-uZXLFKv3FsYBrm0qbz7WhmeiKJ7tKGh9wyKSmM50bCDwcvwn2IfHGchs1X5ABdIpZJyqxos5FEllPi_MAp41KgDQzMUKb3e6zNrelk_P9qtqSFi1Nw4Smlh0Z8E1cU_xE-YlBigpU2svGWilXTg_IuVQeh2fx5ARDA/s1580/7.jpg

មិនតែប៉ុណ្ណោះនៅមានមុខងារប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត, ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត, អ្វីដែលអតិថិជននឹងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រព័ន្ធបើក និងបិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវាសជើង, អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Territory Dark Edition បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត និងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត ។ រថយន្ត Ford Territory Dark Edition មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ 3 ជម្រើសរួមមាន៖ ពណ៌ស ពណ៌ប្រផេះ និង ពណ៌ខ្មៅ ជាមួយនឹងតម្លៃពិសេសត្រឹមតែ $49,900 ដុល្លាតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI5FOzW55DBSzwi2XprUN_btKjjwDWxShUH1jeLEYTu9JHgYb4hPO_qS4Cp7aAmmYcP4twJsJ0yZiZo3VtdK6eYLDgqmwnEWV88uW-miEZR5UvpVsWo18m_CMdJp5-m86-YI3ZzxuDDyJbzS3UBmP25zJJ6DmRHCgBSjS-hPxAaIUivJZcYcXceYgonKY/s6826/5.jpg

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Territory Dark Edition នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖ សាខាព្រះមុនីវង្ស 078 999 773, សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnEUeOOG3a4ZD3LvWRXv2ghIddjYMjEQkHQfzVpv9G0gEKjYYFW7DFaaHfcjg3oBulGfjNNlMhL1Jm38imzv0J4NoXvh8M9F7hyw4vySI3z3wG9VjR81aLqBSsvz6uK47XYxhj73ggHgPEicZfK1iPF0UxXzQ6qNxrifLS0aXH-0wJ8I1gG3EVX4lO9is/s6826/9.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvXFmDFrOTFriXzN9xtdtFNBJ-V2Rw-WQHMvwb0uwbZgBbOWqgdr-aqFMfjDRTFuLqFYLyh9jNIdqyhwAn9znTjglOp3TySuafSyqoUI26HQRwQu1ZWF8a8UWSB6FNXdisJPH4tZd-jjfVm0WbNnsRRtcxz4YKbJ-dQ_WJ_9yHP2M2aVLLngOX0Ci-lLc/s1577/10.jpg