Home Blog Page 1028

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដកហូតមុខតំណែងនាយនគរបាល៤រូប

0

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងនាយនគរបាល ៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ដ្រ ឱ្យមកជាមន្រ្តី ដោយមូលហេតុល្មើសបទវិន័យនគរបាលកម្ពុជា។

មន្ត្រីនគរបាលចំនួន ៤រូប នោះរួមមាន៖
១. លោកឧត្តមសេនីយ៍ទោ សុខ សុមនោ អត្តលេខ ៥៣៨១២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី

២.លោកឧត្តមសេនីយ៍ទោ ភូ សុផល អត្តលេខ ៥៦២៨២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី

៣.លោកឧត្តមសេនីយ៍ត្រី ឆយ គឹមឡេង អត្តលេខ ១៧៤០៧ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី

៤.លោកវរសេនីយ៍ឯក អ៊ន លុច អត្តលេខ ៥៨១១៩ ពីនាយរងការិយាល័យពិនិត្យវិភាគ កន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sSRXMTlvKi8x3iaqZL3OFs_oTnQ4xFPrJuRuMC83tiLKXHMODATR7eeDX30FM4dd1fUBGd9EbamWmrpkx5jHmUWRt_nMKWdHBA4ZpvW8xnvSb9ky5LE1yYzoXD28ZPASkrhPelJ799yo8KEl-aWCoiPZthQepiu9bGNnSgblyu2poJlXU6lMyhzjnYg/s1280/448064628_878553454308992_1290326685498309308_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYL8O-Jhh10F3wCYj9wnFzsjZZYYcGa4V4UdSe_yhFfNz4FtC8fu17mwjUAfzaAXvPzGOy6y2SQzH7y5u-rY41VGiw3zZVyTTAT_NbbhxfqvRG0S6LFJZkMuyZCuhZjkeomp6EbROOm-Zvu5N_L4o-IjflYNaq-LJZipchPlocgJ6u-G1XKy4n89u86V8/s1280/447970746_878553447642326_3042290309781054305_n.jpg

មានតែម៉ូដែល iPhone ទាំងនេះប៉ុណ្ណោះដែលអាច ‘អាប់ដេត’ ទៅ iOS 18 បាន

0

បរទេស៖ ថ្មីៗនេះយោងតាមការប្រកាសរបស់ក្រុមហ៊ុន Apple នៅក្នុងព្រឹត្តិការណ៍អ្នកអភិវឌ្ឍន៍ WWDC 2024 នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១១ ខែមិថុនា បានឱ្យដឹងថា ក្នុងពេលខាងមុខនេះស្មាតហ្វូនដែលអាចអាប់ដេតទៅ iOS 18 បានរួមមាន iPhone 11, 12, 13, 14 និង 15 រួមជាមួយនឹង iPhone XS និង XS Max ក៏ដូចជាទូរស័ព្ទ iPhone XR, iPhone SE ជំនាន់ទីពីរ និងទីបី។ ទោះជាយ៉ាងណាសម្រាប់ iPhone 8, 8 Plus iPhone X និង iPhone ជំនាន់មុនផ្សេងទៀតគឺមិនអាចអាប់ដេតទៅ iOS 18 បានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG69JJBNKzxCltqFNVDS0Mn1DLWuEcNcEoZEzDsAne41u2cMViKr_ftG9qt33ZCjZI3XUPKw-zHr0Lf9eU2J4YhboEvzI3G9HoXurpBrZzMiGo3pcpf9McQWYhPhzetrVer5wU4bgv8yEARrx2d4e4ffQF5hHpwtaqqpUePsga4NTaVUdX5kz6JW1kcyk/s1020/photo_2024-06-12_14-44-49.jpg

នៅឯ WWDC 2024 ក្រុមហ៊ុន Apple បានណែនាំប្រព័ន្ធប្រតិបត្តិការ iOS 18 ជាមួយនឹងការកែលម្អសំខាន់ៗចំនួន 17 ដូចជាការគាំទ្រសមត្ថភាពក្នុងការកំណត់ចំណុចប្រទាក់តាមបំណងជាមួយនឹងពណ៌រូបតំណាង និងធាតុក្រាហ្វិកដែលអាចប្ដូរតាមបំណង។ ការរចនាឡើងវិញដ៏ធំបំផុតមិនធ្លាប់មាននៃកម្មវិធី Photos និងមធ្យោបាយថ្មីសម្រាប់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងប្រអប់សំបុត្ររបស់ពួកគេនៅក្នុង Mail, Messages over satellite និងជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9PCFSNMKFZbQovaqZJjCxKYKQ8YyL8oi68RwUTzveJbwqSBab9ik8lXlVIJFmNrGEaunrwMi0yxokMrmEZXa24-BD4EaKbo50s9f80vuEJRk5wOJrqKnZzHyo1s-Rh25dPkYsSubleMAuXY9zMneONmkTDVGYBQcC0XEiFGc4wWTDYqdc6l_00JjunI/s1280/photo_2024-06-12_14-45-04.jpg

ជាពិសេស Apple ក៏បានណែនាំជាផ្លូវការនូវ “ការផ្ញើសារផ្កាយរណប” (SMS និង iMessage ធម្មតា) នៅលើប្រព័ន្ធប្រតិបត្តិការ iOS 18 ផងដែរមានន័យថា ប្រសិនបើអ្នកគ្មានអ៊ីនធឺណិត ឬ Wifi អ្នកក៏អាចផ្ញើសារទាក់ទងគ្នាបានដែរតាមរយៈរលកផ្កាយរណប ដែលអាចប្រើប្រាស់ទាក់ទងគ្នាបានទូទាំងពិភពលោក។ លើសពីនេះ Apple ក៏បានណែនាំមុខងារ AI ផ្ទាល់ខ្លួនដែលហៅថា Apple Intelligence សម្រាប់ផលិតផល iPhone, iPad និង Mac ដោយប្រើទិន្នន័យអ្នកប្រើប្រាស់នៅលើឧបករណ៍ មានសមត្ថភាពយល់ដឹងអំពីបរិបទ និងធ្វើការណែនាំតាមលក្ខណៈធម្មជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM9uV00Bl5prUDbrPzopKAiIV8ennf3KAhau_WkH47-AjRLYjrgJGY_XOX1u8NO2FzH2Z-n4FcKBx29Z3FiEiHrU6g1elkyNZhPNLyrVEYp0-7qn0_RysfG-7-W1nZGkrinMwqcXowIZS3O1YXE-DWwsKgeXG2tagAqfYNMEzl1f61bcsg2RRyX_FZrIA/s1020/photo_2024-06-12_14-44-43.jpg

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះអ្នកប្រើប្រាស់ iPhone អាចទាញយកកំណែសាកល្បង iOS 18 Developer Beta នេះដើម្បីទទួលបានបទពិសោធន៍ថ្មី ដោយចុះឈ្មោះតាមរយៈគេហទំព័ររបស់អ្នកអភិវឌ្ឍន៍ WWDC 2024 ។ ទោះជាយ៉ាងណាក៏ដោយ Apple ក៏បានណែនាំឱ្យអ្នកប្រើប្រាស់បម្រុងទុកទិន្នន័យរបស់ពួកគេក្នុងករណីដែលកំណែប្រតិបត្តិការមិនស្ថិតស្ថេរ។ ដូច្នេះ iOS 18 នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ទូទៅនៅក្នុងខែកញ្ញានៃឆ្នាំ ២០២៤ ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSFRcqQ6KNqP2sPz8hjTtCSYx9x8rBlx5q-ltBWthM2zYWW30oRPzW4CBEgQvrK1joUYxnPGJl9Pc25uOAPFztlc5hyphenhyphen3M1YL67H1e0sLW0mkJsivGkFDqBKm5LVT5O4n5gE-QgtsbTL8Pr7NcwGpr06xqEUlj_1fTjmls9Uvl2FGy9FPiWYGH3qJJoUzs/s1158/photo_2024-06-12_14-45-13.jpg

ខុនដូមួយនៅជប៉ុនសង់ជិតរួចហើយត្រូវវាយចោល គ្រាន់តែពលរដ្ឋនិយាយបែបនេះ

0

ប្រទេសជប៉ុន ៖ តើវាជាការចំណាយដើមទុនចោលទទេៗ មែនទេ? ខុនដូប្រណីតមួយកន្លែងនៅប្រទេសជប៉ុនបានសាងសង់ជិតរួចរាល់ទៅហើយ ប៉ុន្តែត្រូវវាយចោលវិញ ក្រោយពីអ្នកភូមិរស់នៅក្បែរខុនដូនេះតវ៉ាទៅអាជ្ញាធរ ។ ហេតុអ្វីទើបអ្នកភូមិនាំគ្នាជំទាស់នឹងគម្រោងសាងសង់ខុនដូ?

សារព័ត៌មានស៊ិនហួររាយការណ៍ថា ខុនដូមានកម្ពស់១០ជាន់នៅប្រទេសជប៉ុន ត្រូវបានអាជ្ញាធរបញ្ជាឱ្យវាយកំទេចចោល ខណៈខុនដូនេះសាងសង់ជិតរួចរាល់ ក្រោយពីពលរដ្ឋរស់នៅក្បែរតវ៉ាថា ខុនដូខ្ពស់ពេកធ្វើឱ្យបាំងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ភ្នំភ្លើងហ្វូជិ ។ រីឯម្ចាស់ខុនដូទទួលស្គាល់ថា ពុំបានពិចារណាឱ្យហ្មត់ចត់មុនពេលសាងសង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxc2FJV0V52VJsdcEQCYm0eeenkrB0M_SiYKg3XiNKVBzV2jN74E2sHQEPQPdDOJi680K9Hfv1Eoprz3BnnPi1EK6qFVUR91osLthH7tpCoYPZVsF-IbjI5i5Kl05C7p8Ql5GHvkOaxvqllr14S86TbsvcjCFSIvzEn5B2EFNL3E5m859XENzr1ufG0K0/s696/photo_2024-06-12_12-00-01.jpg

ចំណែកសារព័ត៌មានជប៉ុនបានផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ថា ការវាយកម្ទេចខុនដូប្រណីតនៅភាគខាងលិចទីក្រុងតូក្យូ ដែលជិតបញ្ចប់ការសាងសង់នោះ ក្រោយពីពលរដ្ឋនិយាយថា ខុនដូនេះបាំងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់តំបន់ទេសចរណ៍ល្បីឈ្មោះ គឺភ្នំភ្លើងហ្វូជិ ។

របាយការណ៍បញ្ជាក់ថា ខុនដូនេះឈ្មោះ «Gurandomezon Kunitachi Fujimi-dori» ស្ថិតក្នុងទីក្រុងគូនិតាជិ ហើយត្រូវបានគេផ្សព្វផ្សាយជាសាធារណៈថា ជាខុនដូប្រណីតដំបូងគេនៅផ្លូវហ្វូជិមិ-គូរិ ប៉ុន្តែការសាងសង់ពុំបានបញ្ចប់ទាំងស្រុងទេ ដោយសារមានការជំទាស់ពីអ្នករស់នៅក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOUxYUsNliUosOXe6eR_teNHWflmy0cHwPOzfLJdtqiqR3ikLAJkIYmxJd_Nznwah3Gwu5xYjmEvxgU5cPuY3kxXBnDw6Me45cpbMLzXVnqSKEDsVXG9Sv8agizAJpLQ7FneHngqTmLag11qPOqE0zsVKzpgIZW345ZsibDf5Q1eGiARE4YDbM9SkEbbU/s800/Condo-building-to-be-demolished-for-blocking-local-scenery.jpg

កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ Sekisui House Co., Ltd. ជាក្រុមហ៊ុនសាងសង់ខុនដូខាងលើបានជូនដំណឹងទៅអាជ្ញាធរក្រុងគូនិតាជិថា ក្រុមហ៊ុនបានសម្រេចចិត្តមិនដំណើរការគម្រោងខុនដូបន្តទេ ព្រោះពុំបានពិចារណាពីផលប៉ះពាល់ក្នុងតំបន់ និងទិដ្ឋភាពនៅជុំវិញ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដោះស្រាយជាមួយអតិថិជនទិញខុនដូ និងពលរដ្ឋរស់នៅក្បែរ ។

ការជំទាស់នឹងគម្រោងសាងសង់ខុនដូ បានកើតឡើងតាំងពីខុនដូចាប់ផ្តើមសាងសង់មិនយូរប៉ុន្មាន ។ ពលរដ្ឋរស់នៅក្បែរខុនដូបារម្ភថា ពួកគេនឹងពុំអាចមើលឃើញភ្នំភ្លើងហ្វូជិដូចមុនទៀតទេ និងមានពន្លឺថ្ងៃចាំងចូលផ្ទះពួកគេ ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍ទីក្រុងបញ្ជាក់ថា គម្រោងសាងសង់ខុនដូប្រណីតធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅក្បែរៗ ទើបពួកគេណែនាំឱ្យក្រុមហ៊ុនផ្លាស់ប្តូរគម្រោងសាងសង់ តាំងពីខែមិថុនា ឆ្នាំ២០២១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiys4yymDMer1sq_Z1EI271ZJKx3jGeg97OTCPGzKqLGCMRBR2aUW0aw1AXNJ1zNzrIKHSKGR2QTjOIQufQf0t9wrDAfuR_sVqZeLxWkOhyphenhyphenuZIhMYudYC-LUnELnU0WyyFRb8nXoxIAVrwucOOIeLDWJAUaTcu5kFa0i8AwtIGgjE9JDN2NBzudXKHFg6w/s660/a01f79e3c68d14d3946f9a6dbd80b4a2.webp

បើទោះជាក្រុមហ៊ុនសាងសង់ខុនដូបានបន្ថយចំនួនជាន់ពី១១ជាន់ មកនៅត្រឹម១០ជាន់ក្តី ប៉ុន្តែពលរដ្ឋនិយាយថា ខុនដូនេះគួរតែសាងសង់ក្នុងកម្ពស់ត្រឹម៤ជាន់ និងបន្ថយទំហំផ្នែកផ្សេងៗបន្ថែមទៀត ។ ប៉ុន្តែក្រុមហ៊ុននិយាយថា បើសាងសង់ត្រឹមតែ៤ជាន់ និងកាត់បន្ថយទំហំខុនដូនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញក្រុមហ៊ុន ទើបក្រុមហ៊ុនសម្រេចចិត្តវាយចោលតែម្តង ៕

បុរសប៉ូឡូញបង្ហាញសមត្ថភាពឡើងជញ្ជាំងអគារ៣០ជាន់ ប៉ុន្តែជួបរឿងស៊យ

0

ប្រទេសអាហ្សង់ទីន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន គឺមានបុរសម្នាក់ចង់បង្ហាញសមត្ថភាពរបស់ខ្លួនឱ្យមនុស្សទូទៅបានឃើញ ។ ប៉ុន្តែពុំទាន់បានបង្ហាញសមត្ថភាពអស់ផង បែរជាជួបរឿងស៊យធំត្រូវអាជ្ញាធរចាប់ខ្លួន និងដោះស្រាយនៅតុលាការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSxO_xsCiIr1gwSNyfIm0gpFg7QalSEzIEZYIOAVHxf-vkHR3B-ep8IKYDzU0c9Owh5sq3j-tOzC3P0o7opWAyN7qOaCZdenQW3IOMswIHJ-2Bv7AoK74RKUr06HkCc3zcmz26NkABHdWYjEGjxbLaxuVkWzS9GrlEbOL28GSmAgCuWQFv0yT4Roeshpo/s2121/0ce56b97a4801e45925ba5fd203ef955dd91477c.jpg

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បុរសប៉ូឡូញម្នាក់បានបង្ហាញសមត្ថភាពពិសេសរបស់ខ្លួននៅចំពោះមុខមហាជន ដោយឡើងលើជញ្ជាំងអគារកម្ពស់៣០ជាន់ដោយដៃទទេ និងពុំបានប្រើប្រាស់ឧបករណ៍ការពារខ្លួនអ្វីទាំងអស់ ។ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងបារម្ភខ្លាចកើតគ្រោះថ្នាក់ផងដែរ ប៉ុន្តែចុងក្រោយ រឿងក្លាយជាបែបនេះ ។

បើតាមសារព័ត៌មានបរទេសរាយការណ៍ថា បុរសរូបនេះឈ្មោះ មាស៊ីន បាណូត បានព្យាយាមឡើងលើជញ្ជាំងអគារមួយកន្លែងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដែលមានកម្ពស់ខ្ពស់រហូតដល់១២៥ម៉ែត្រ ។ ហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរឆ្លងកាត់បរិវេណនេះចាប់អារម្មណ៍គ្រប់ៗគ្នា និងខ្លាចបុរសរូបនេះធ្លាក់ដី ទើបអ្នកឃើញហេតុការណ៍បានរាយការណ៍ទៅអាជ្ញាធរភ្លាមៗឱ្យមកជួយអន្តរាគមន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVA79sAL8N4hrP3QfNhPid4soYkmP9J5CmHdBXlwIyTbwXHNITO5yOd2X1DoiITvrIvkMBdEzhZoDJcMsnlWXaDyP5XRuH1pDwEYu-yySwI87uGgW6KeiriM1XBd924tyrZ5Z6YBBTDHn0oWPivJpoF2Dc_WOP-PiMH7RFgohOhFsaPdpu9nJdl6pUF7M/s900/AFP061263748_1718154216.webp

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ច, ភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់ ក៏បានមកដល់អគារនេះ ខណៈពេលបុរសប៉ូឡូញឡើងជញ្ជាំងអគារបានត្រឹមពាក់កណ្តាល ។ ភ្លាមនោះ ក្រុមអាជ្ញាធរក៏បានឡើងទៅហាមឃាត់កុំឱ្យឡើងទៅខាងលើ និងចាប់ខ្លួនបុរសប៉ូឡូញនៅលើជញ្ជាំងអគារ រួចហើយនាំចុះមកក្រោមវិញ ។ ក្រោយមក អាជ្ញាធរក៏បញ្ជូនបុរសប៉ូឡូញទៅឱ្យសមត្ថកិច្ចចាត់វិធានការ ។

អាជ្ញាធរទីក្រុង Buenos Aires និយាយថា បច្ចុប្បន្ន បុរសប៉ូឡូញឡើងជញ្ជាំងអគារ ឈ្មោះ មាស៊ីន បាណូត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ហើយអាជ្ញាធរនឹងស្នើទៅតុលាការឱ្យកាត់ក្តីបុរសរូបនេះដើម្បីចេញថ្លៃការខូចខាតទាំងអស់ ។ ចុងក្រោយ អាជ្ញាធរបញ្ជាក់ថា បុរសរូបនេះបានរំខានដល់អ្នកស្នាក់នៅក្នុងអគារ ដោយសារចង់ឡើងដល់កំពូលអគារ ហើយពលរដ្ឋរស់នៅក្បែរៗនោះពុំគួរទទួលបានការប្រមាថមើលងាយពីបុរសរូបនេះទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1-NUEgtFwn5o2iFLHiRRa4yBVh3EDjoca2pm41gdhXIGkknhtaxfGe4xx6rP2S7BQXGLCSmaWVWcaQkdFUrzAC5OctuWGiUzi5mwJjMGabb3x5FIdFsiUBKVyNodM3t-W5c-hnm-1Lr6cNaeDtf16rvCUo7a_6oQfY4K4ZjLS0Opnjl_MPp9hl0JgjSo/s690/giff_2.webp

វឌ្ឍនៈ ប្រ៊ូវើរី ទាក់ទាញចំណាប់អារម្មណ៍អ្នកជំនាញអន្តរជាតិជាច្រើនរូបមក ទស្សនកិច្ចសិក្សាពីចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដ៏លេចធ្លោមួយនេះ

0

ក្រោយឈ្នះមេដាយមាសបន្តបន្ទាប់៣ឆ្នាំជាប់គ្នាពីស្ថាប័នធំៗជាច្រើន ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានទាក់ទាញចំណាប់ អារម្មណ៍របស់ក្រុមអ្នកជំនាញនៃសមាគមអ្នកផលិតស្រាបៀរ និងភេសជ្ជៈមកពីទូទាំងពិភពលោកហៅកាត់ថា VLB Berlin ដែលមានប្រភពមកពីទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ តាំងពីឆ្នាំ១៨៨៣ មកទស្សនកិច្ចសិក្សានៅរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic-B3Lt1eO45LFPQeSlJYFyjiwgyWuRw_nUrHd45PlwH9S2yHo_902kkpYqXDw3b9Z0PonM8cQCy0MZkZHjeYv_6hkOKsb5FXXYIUOrmMSqexvMcl4A4RJJ7f3bEXUQFKEkbVA5JPof0_UbjEHmQMiyKYYREzU7vPOPDF12xo50Fdk1cdwnXqENn5sQ0E/s2048/448083402_1001414235166855_3289318416571774649_n.jpg ដំណើរទស្សនកិច្ចរបស់ VLB Berlin និង TBIG នេះគឺជា​ផ្នែក​មួយ​នៃ​សន្និសីទស្រាបៀរលើកទី៨ (8th Brewing Conference) ហើយទស្សនកិច្ចមកកាន់ វឌ្ឍនៈ ប្រ៊ូវើរី នេះត្រូវបានស្នើឡើងបន្ទាប់ពីកិត្តិនាមរបស់ វឌ្ឍនៈ ប្រ៊ូវើរី ល្បីសុះសាយលើឆាកអន្តរជាតិដែលបានក្លាយជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាទទួលបានមេដាយមាសរហូតដល់ ២១ ពានរង្វាន់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality Trophy ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក ពីស្ថាប័នអន្តរជាតិ Monde Selection និង World Beer Award ត្រឹមរយៈពេលតែជាង២ឆ្នាំនៃប្រតិបត្តិការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoRmBs5tqZ6hL-YkiMuZAlhfGsYCRupnJA4dhJ_DG-yGWRhl3aCqSdmoHMsdhhBPjebHlf4m1WVhfY7SHoeNXEvGJyHhyphenhyphenCmYJoNk7XSnVGhKOPq4msNE7b2MMMNMXPryudnvksR74LdiDZM42Zaak3bc2WuXbvSjGgI7OE3qbLyTf_BTUZoLT6ojJAR-w/s2048/448201692_1001413391833606_7234010419343176835_n.jpg អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរីបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ទស្សនកិច្ចនេះក្លាយជាអនុស្សាវរីយ៍ដ៏ល្អ ជួយរឹតចំណងមិត្តភាពការទូតរវាង ប្រទេសនីមួយៗ បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ និងរឹងមាំ​នៅលើឆាកអន្តរជាតិ ហើយខ្ញុំក៏សង្ឃឹមផង​​ដែរថា ទស្សនកិច្ចនេះ នឹងបើកទ្វារ ព្រមទាំងឱកាសឲ្យពួកយើងអាចធ្វើដំណើរ និងជួបគ្នាបានកាន់តែច្រើនតាមរយៈការផលិតស្រាបៀរ។ ”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4jw-inr96jVvpJP1mm8VhvW2Er4GYE0F4gsd8WCf2NG1v0s-1aVd_k14nBj0EPn9B1vIHAgX2fLl4m6UstlbudSFZxiW1bcDLmC6OVMeOsOOUd-YNQkjW3I0svE5jh7ivN3i76GM2lNb5j0f7iHMnlkO2bSJQ16UHgDK_wMHjhjXdSgNBK0qhzUP1CzI/s2048/448086646_1001417388499873_5241019202431817614_n.jpg
នេះគឺជាមោទកភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ផលិតផលរបស់កូនខ្មែរ ដែលអាចផលិតនូវផលិតផលប្រកួតប្រជែងលើឆាកអន្តរជាតិ ហើយបានក្លាយជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវ និងអ្នកជំនាញអន្តរជាតិអាចមកសិក្សាស្វែងយល់អំពីចង្វាក់ផលិតកម្មដែលប្រកបទៅដោយស្តង់ដារ និងគុណភាពខ្ពស់ទទួល​​ស្គាល់ដោយ ISO 9001 និង ISO 22000 របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ ទន្ទឹមនឹងនោះ វឌ្ឍនៈ ប្រ៊ូវើរី ក៏បាននាំយកនូវទស្សនីយភាពរបាំបុរាណ​ និងក្បាច់គុនខ្មែរជាច្រើនទម្រង់ជូនដល់ភ្ញៀរអន្តរជាតិក្នុងគោលបំណងចូលរួមផ្សព្វផ្សាយសិល្បៈ​ វប្បធម៌ខ្មែរ។ ទស្សនកិច្ចនេះ ពិតជាបានចូលរួមជួយជាប្រយោជន៍ និងផ្សព្វផ្សាយអំពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcsv6S4ZorieRz-qGKKHjbwff6nwx2dO_dNQBUJyU8aNf317swP7jGMTQxL-shNrX4yKDHqIbHLSUPaE25AoeLQmv9B_x-g6e_ClpKR_uu62N6KQHka5Tpg1dNih98gclh-sV2RBKH2fRR8gxsYqz-z1wqK90Wlen9ClNLdCH6XUxhqBcz4sU-8CplGD0/s2048/448235890_1001411415167137_6307846044917289585_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDcr3mW8tk2LFdQuPzj3-Pc4FkW8HInWO_JLNB7N7z9M70OHuigBQapY6s9-ScZtEXSGa74VzFSnCwoGB275Fs2lrj1tTLVoDdrqLnwAxYbhN_gQyanG_Q3Mh2Kht1_6WeTwVFaLBA1mcbZZ8VO4iRS2Tl84o0Aie6FBf28dVR9TGrbkKAOi62BJ16agA/s2048/448203407_1001414358500176_282263271959016908_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK6JfNeB4A_ERIm0GOw_UEw5bZaFGPHvv5skhSPvCytkEiKXS7w0TG9wsGfcUMZlwOwemawUlL8zEpuWULppmem7Cr7ys63a3Az6jodKCYeM6m2z6mICYK3QeHwhOZsbIN7zJuyTOQxtqhqkaGH5MRyDp1UzSL6CLcnLeZjRODV13ezw1dJ5RzoIHQXhU/s3872/DSC08147.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK5dMiU6f4rq781iLnQDrBRBZmmm_fOhMusJLkKPXC6X_4ADOkEaJyU-40MoNBCu-FsBG50JLp_ytBXUqRCEEBXtXt30sXPmhkwdx91e1gp9HyJ7SEkb3YsNRZlgfmN4sBN9iFAE6VhE3ko4AC7Hw0_6FozdsMSnXaEkFL1kjn4kx65yXg0F7IozGBBl4/s3873/DSC08194.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOKlukRd06KZaUi9Ihxg04m1sobzOJ7kgUr_n__W6xCbN4EgsOWQ6Wj9kjTgHbsq0jLjeRzs5rHmkji1j7ZQtPx-AdsAKdd9pNcUvmFSp8fmxE36071x8MZf_tFfM3TE7Z6HPRyy4L2vNmzcu5UFqcRxr9U4Qwk8tqynpM6A9I_C0WYCqkVyRXtqbH2FM/s3873/IMG_7547.jpg

ផ្ទុះការងឿងឆ្ងល់! បាត់វត្តមាន កៅ សុហ្វៀរ មិនបានរួមដំណើរជាមួយ វណ្ណដា និង វណ្ណថាន ចេញទៅសម្តែងនៅអាម៉េរិក

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា វណ្ណដា និងវណ្ណថាន បានចេញដំណើរឆ្ពោះទៅកាន់ទឹកដីអាម៉េរិកដើម្បីសម្តែងការប្រគំតន្រ្តីលើកដំបូងរបស់ខ្លួននាពេលឆាប់ៗនេះ ប៉ុន្តែអ្នកគាំទ្រខ្លះក៏បង្ហាញការងឿងឆ្ងល់ចំពោះតារាចម្រៀង កៅ សុហ្វៀរ ដែលមិនបានរួមដំណើរជាមួយអ្នកទាំងពីរ ខណៈកាលពីកន្លងមកនេះខាងផលិតកម្មបារមីបានប្រកាសដែរថា តារាចម្រៀងស្រីរូបនេះក៏នឹងចូលរួមសម្តែងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIq0w6ereMwoF040xjxJOqy5mn5zfK05dLt0XZ_c0rHwIACAjLHpETykqqyJZFIIrqiY-qW1XAjnnSTrhXV6nNz7OWQurxfhkDOHZp-XxhyphenhyphenUb0g5hiBdKrNQknqrumQGEhTeulnDY-JUUo5guVrNCuR7P5JjpeESZIDTE-T_9W1TVoskLWpE9MRjjxgUE/s1280/image_2024-06-12_09-33-45.png

កាលពីយប់ថ្ងៃទី១០ មិថុនា វណ្ណដា និង វណ្ណថាន រួមទាំងក្រុមការងារមួយចំនួនបានធ្វើការហោះហើរពីមាតុភូមិដើម្បីត្រៀមចូលរួមសម្តែងនៅលើទឹកដីមហាអំណាចក្រោមការជូនពរពីហ្វេនៗជាច្រើនឱ្យធ្វើដំណើរសុខសប្បាយតាមផ្លូវ។ ធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងនិងត្រូវប្តូរជើងហោះហើរផងនៅព្រឹកថ្ងៃទី១២ មិថុនា មានការជូនដំណឹងថា វណ្ណដា បានទៅដល់ទឹកដីអាម៉េរិកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9HhkukgD7ZcpA5L8MzAMXVQhgEyTzW_RO1vkKvxbuvY0pWq8_APfeJ6u7hpnko-nTSK-JAxzOHOah6_GJH8rt7NXjBGyT0lp4gohLiUiYwfxJ9-3GU6vomJyQ2x_dgffi-_UetKXWQDXszQeo7igy1PR0zti2Bh26lkN1DiKAvyu_fetFCYv6qEzhYvI/s2048/image_2024-06-12_09-33-49.png

យ៉ាងណាមិញ ទន្ទឹមនឹងភាពរំភើបចិត្តរបស់ហ្វេនៗរួមទាំងក្តីនឹករលឹកផង អ្នកគាំទ្រមួយចំនួនក៏បង្ហាញការងឿងឆ្ងល់ចំពោះការអវត្តមានរបស់តារាចម្រៀង កៅ សុហ្វៀរ ដែលមិនបានរួមដំណើរជាមួយអ្នកទាំងពីរក្នុងការចេញទៅសម្តែងនៅអាម៉េរិកលើកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Cu5TVYxX2k1X2buk9pBEnFK_XKhWUQqd9yJyRxSQg5CSEJSQUhZxcsF22iO_iP5Fxr4bcEEbFy9AxPu2znDGiIT8Un1pLdHlFXMWhZOdjixJKh2tdKu8vSV4TntBW8x3oCSiMIIYwy8De_GL6p0WJ2qVLWGVW7TruurO30Ugz0vgWhrs_Gy8szU1bAo/s958/image_2024-06-12_09-33-46.png

គេចាំបានថាកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ផលិតកម្មបារមីបានប្រកាសដំណឹងល្អថា តារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា , វណ្ណថាន រួមទាំងកញ្ញា កៅ សុហ្វៀ នឹងធ្វើការសម្ដែងជាលើកដំបូងឯសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពប្រគំតន្រ្ដី Sabaidee Fest នៅឯទីក្រុង Chino, Southern California នាខែមិថុនា ឆ្នាំ២០២៤។ ការប្រកាសនេះបានធ្វើឱ្យហ្វេនៗរំភើបចិត្តចំពោះសិល្បករយ៉ាងខ្លាំងដែលទទួលបានឱកាសបញ្ចេញសមត្ថភាពក្នុងនាមជាកូនខ្មែរឱ្យជាតិសាសន៍ដទៃ បានស្គាល់តន្រ្តីរបស់ប្រទេសកម្ពុជាបានកាន់តែច្រើន ខណៈវិស័យមួយនេះកំពុងរីកដុះដាលយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoXQTESvcS74ZD14bxgXfoL1ZUbAjsCdtNagAB0etBcZY0h6hiuV5kwN5DChdT_xuwKVc5LSNDD7UfM6fJii078-y3SLB-99m6cl9Sm_WonwhtDnqgRRwGC2QJbS5XMKsIR0Lv4SkELqMOav11j930vLpWHZi3Aif2rfUnup_9WWiZMSYHV59ghP2lv0/s2048/image_2024-06-12_09-33-45%20(2).png

យ៉ាងណាមិញ ការអវត្តមានរបស់ កៅ សុហ្វៀរ រួមដំណើរជាមួយ វណ្ណដា និង វណ្ណថានគេមិនដឹងថាដោយសារតែមូលហេតុអ្វីនោះទេ ខណៈផលិតកម្មក៏មិនបានបញ្ជាក់ថានាងនឹងចូលរួមការសម្តែងលើកនេះឬក៏ខកខានដោយប្រការណាមួយ ឬមួយក៏ហោះហើរតាមក្រោយឬយ៉ាងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi27aKy5QV6JHmp5fFV1SwFSzt8PltIingYTvJY4mSs_VJeEOJzbGdangQwVn0D_Vi9Uxm9jKeduUCmeSKWcWF74gzFr5uBvszpmrhoTOfLzPwnaY2jrlaVBggCW7y7KRfobpDuH68ERdoEy1OrAgTJGfv-80wv1-SEYdyW5Ajm_TgBr3394txV3I-mgCA/s1600/385068646_872138814265266_8036261022237747860_n.jpg

គួរបញ្ជាក់ថាការប្រគំតន្រ្តី Sabaidee Fest នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់១៦ មិថុនា។ តាមរយៈ Poster របស់កម្មវិធីបានបង្ហោះកាលពីខែមេសា វណ្ណដា វណ្ណថាន និង កៅ សុហ្វៀរ នឹងត្រូវសម្តែងនៅថ្ងៃទី២នៃកម្មវិធី គឺត្រូវនឹងថ្ងៃទី១៥ មិថុនា៕

 

 

 

អតីតស្វាមីតារាសម្ដែងចិន Zhang Ziyi ជាប់ចិត្តគូស្នេហ៍ថ្មីរំលងការទៅលេងកូន

0

តារាចម្រៀងចិន Wang Feng អតីតស្វាមីរបស់តារាសម្ដែង Zhang Ziyi ត្រូវបានគេរាយការណ៍ថាបានចំណាយពេលទិវាកុមារជាមួយមិត្តស្រី Li Qiao អាយុ ៣៤ ដែលមានអាយុប្អូនលោក១៩ឆ្នាំជាជាងទៅលេងកូន។ របាយការណ៍ពី Sohu បង្ហាញថា តារាចម្រៀងរូបនេះនិងមិត្តស្រីរបស់លោកបានចំណាយពេលជាមួយគ្នានៅ Xinjiang ដែលជាតំបន់ស្វយ័តក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4SEhe-1QR7cemxv63IDlR4mghYgh8lFTXckBKLsDRxmfH_pZcxq1U5PbCBI8wqp5IouJ4K8R8l_zaLHbYI7OFBjRtBOX3PtOnLRm-Azd1BfX_MD4CrN5WDQKZ1j4XXYjXE2YzkquttmgDDNOW4STzMo97vN6v96J3e9Pw0-RR4Q7W0AVaTQReKaqdyG0/s1125/image_2024-06-11_17-00-41%20(3).png

បន្ទាប់មក តារាចម្រៀង Wang បានធ្វើដំណើរទៅកាន់ទីក្រុង Chengdu ភាគខាងត្បូងប្រទេសចិន ដែលមានចម្ងាយជិត ៣,០០០ គីឡូម៉ែត្រពីទីក្រុង Xinjiang ដើម្បីសម្តែងនៅឯការប្រគំតន្ត្រីរបស់លោក មុនពេលត្រឡប់ទៅ Xinjiang វិញ។ ពេលនោះគូស្នេហ៍មួយគូនេះត្រូវបានគេថតរូបជិះសេះក្នុងតំបន់ស្វយ័ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoIMgQPDqAtGPl7B4S6J7gB7RisiUq2Tp4qvh9R3E7NNF-uE8QYkk_R4e7plCJjeFN6A4f2y2KxG2uNeET0X3vRnu39bxOaV7qRiNjMZHISjg6HhxQyV_KfKPyPFiO_MdWWJxGXUenXzMkcMCjw4YYkdPujEwWF4vVuWHwBE2wbf2Kx1zAgjm-ihTz4x4/s860/image_2024-06-11_17-00-45.png

ប្រភពបាននិយាយថា ដោយសារអាជីពរបស់ Li Qiao នៅ Xinjiang និងការសន្យារបស់តារាចម្រៀងរូបនេះនៅទីក្រុងប៉េកាំង គូស្នេហ៍មួយគូនេះមានទំនាក់ទំនងផ្លូវឆ្ងាយជាចម្បង។ ទោះជាយ៉ាងនេះក្តី លោក Wang តែងតែធ្វើដំណើរទៅកាន់ខេត្ត Xinjiang ខណៈដែលមិត្តស្រីលោកក៏បានធ្វើដំណើរទៅទីក្រុងប៉េកាំងម្តងម្កាល ដើម្បីជួបលោកដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguft16WVrrP1zWRn-K6FdCdzlakvDMs5ZYyQiRHqICEYThxsabC1TSlURHTOT4Mzd5rL5P9I_qBMqo259VBndE9UrTyNX2lCP5GAJVdEwvB2s6ULRMpmjdRjt0Oxs7HtAbNfMXitV5JdfIVVEev-pxmGc2Rkl6SCReO3ipoGV9nsJG7iEpQXZ1D9OqzVM/s2048/image_2024-06-11_17-00-43.png

Sinchew បានបង្ហាញថាសាធារណៈជនបានកត់សម្គាល់ឃើញទំនាក់ទំនងរបស់គូស្នេហ៍នេះជាលើកដំបូងនៅពេលដែលពួកគេត្រូវបានគេមើលឃើញថាកំពុងញ៉ាំអាហារពេលល្ងាចជាមួយម្តាយនិងកូនរបស់តារាចម្រៀង Wang នៅថ្ងៃទី១៩ ខែឧសភាដែលត្រូវបានប្រារព្ធជាថ្ងៃបុណ្យម្ដាយឆ្នាំនេះ។ ក្រោយមករូបលោកបានទទួលស្គាល់ទំនាក់ទំនងស្នេហារបស់ពួកគេ។ Li Qiao ដែលត្រូវបានគេស្គាល់ថា Sen Lin Bei បានបញ្ចប់ការសិក្សាថ្នាក់សិល្បៈ និងធ្វើការនៅក្នុងឧស្សាហកម្មទេសចរណ៍នៅ Xinjiang ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuYzlyn0_DMtfn01lkuxdOdXL2y1G8xZDUTqmR9tNBi_3tAMXwc0mq0IKq77S12THrz40tOAv12Dlr-oaZGHsVm_rTc7AlvT7O7o3y0U4pGF4TufklCftBGAjnx2ZktbPdhKN36f7D8X9KuYIYLB82tObPISqEfVX92K9PgJs9u1S5_J4pPJn7uBuyHCg/s1280/image_2024-06-11_17-00-45%20(2).png

តារាចម្រៀង Wang បច្ចុប្បន្នមានអាយុ៥៣ឆ្នាំ ត្រូវបានគេស្គាល់ថាជាអាជីពតន្ត្រីរ៉ុក និងតួនាទីរបស់លោកជាគ្រូបង្វឹកនៅក្នុងកម្មវិធី «The Voice of China» និងបានរៀបការជាមួយ Zhang Ziyi ក្នុងឆ្នាំ ២០១៥ ។ អាពាហ៍ពិពាហ៍នេះគឺជាលើកទី ៣ របស់តារាចម្រៀងប្រុសរូបនេះ ខណៈតារាសម្តែង Zhang Ziyi គឺជាលើកដំបូងរបស់នាង។ អ្នកទាំងពីរបានប្រកាសលែងលះគ្នាកាលពីខែតុលា ឆ្នាំ២០២៣ ខណៈ៧ខែក្រោយមកនៃការលែងលះខាងអតីតស្វាមីតារាស្រីរូបនេះមានទំនាក់ទំនងជាមួយមិត្តស្រីថ្មីដែលមានគម្លាតអាយុខុសគ្នាជិត២០ឆ្នាំ។https://onecms-res.cloudinary.com/image/upload/s--43KDkwCQ--/f_auto,q_auto/c_fill,g_auto,h_622,w_830/v1/tdy-migration/zy-2-data.jpg?itok=TZhfDaBN

Zhang Ziyi ទទួលបានភាពល្បីល្បាញជាអន្តរជាតិសម្រាប់ការសម្តែងរបស់នាងនៅក្នុងខ្សែភាពយន្តឆ្នាំ២០០០មានចំណងជើងថា «Crouching Tiger, Hidden Dragon» ដែលបានទទួលពានរង្វាន់ Academy Award ចំនួន ១០ ។ នាងក៏ទទួលបានពានរង្វាន់ជាច្រើនសម្រាប់តួនាទីរបស់នាងនៅក្នុងខ្សែភាពយន្តឆ្នាំ២០១៣ មានចំណងជើងថា «The Grandmaster» ៕

ពិតអត់ សត្វដំរីចេះដាក់ឈ្មោះឱ្យគ្នា និងហៅឈ្មោះសម្រាប់ទំនាក់ទំនង

0

យោងតាមការស្រាវជ្រាវថ្មីបង្ហាញថា សត្វដំរីអាចដាក់ឈ្មោះឱ្យគ្នា និងហៅឈ្មោះគ្នាទៅវិញទៅមកសម្រាប់ទំនាក់ទំនង ។ លក្ខណៈពិសេសនេះបានធ្វើឱ្យដំរីក្លាយជាសត្វដំបូងគេបន្ទាប់ពីមនុស្ស ដែលអាចហៅឈ្មោះកូនៗ និងមិត្តរបស់វា ។ វាបានស្រែកហៅគ្នានៅកន្លែងឆ្ងាយៗ ឬដំរីចាស់ហៅឈ្មោះកូនដំរី ទើបគេសន្និដ្ឋានថា ដំរីអាចចំណាយពេលជាច្រើនឆ្នាំក្នុងការវិវឌ្ឍសមត្ថកិច្ចពិសេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8L58PNO3jGZH8NEQYtw4utbgidQ9DzGisicg4IkB7X9Y4bm_yRG5F8NYqIhNcO5oV4jIK6Eq09rpgmKGxAgMXPgNGRAngjG0I1JM07Atq9pJG8y1MYwlOMdfooSN71g0sTSAnk_l2rXA50OHzhBIdJVP5yORnfzqOHktDEkM6A40BhqByA7_Ayf7Q-EM/s940/1594961048603.jpg

ការស្រាវជ្រាវនេះបញ្ជាក់ថា ដំរីបានតាមរកគ្នាដោយការហៅឈ្មោះរបស់ដំរីនីមួយៗ ដែលពួកវាបានដាក់ឈ្មោះទាំងនេះដោយខ្លួនឯងសម្រាប់កូនៗ និងមិត្តរបស់វា ។ ម្យ៉ាងទៀត ដំរីមានភាពខុសប្លែកពីសត្វផ្សេងៗ ដូចជា ៖ ត្រី Dolphin និងសត្វសេក ដែលអាចនិយាយត្រាប់តាមមនុស្សតែប៉ុណ្ណោះ ។

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវិភាគសំឡេងដំរីអាហ្វ្រិកចំនួន២ហ្វូង នៅប្រទេសកេនយ៉ា ហើយលទ្ធផលបង្ហាញថា វាអាចដឹង និងឆ្លើយតបទៅកាន់សំឡេង ហើយវាពុំចាប់អារម្មណ៍នឹងការហៅឈ្មោះដំរីផ្សេងទេ ។ លោក Michael Pardo អ្នកស្រាវជ្រាវផ្នែកបរិស្ថានមកពីសាកលវិទ្យាល័យ Colorado State សហរដ្ឋអាមេរិក និយាយថា ៖ «ការស្រាវជ្រាវបង្ហាញថា ដំរីដឹងថា តើសំឡេងទាំងនេះហៅឈ្មោះរបស់វាដែរឬទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTYCOnIENiuI29BKNKQCdmzSkVAQR_nCEerrfnOes2Vd6s8vnOcDPMoxKmKGLIZawbJLT_Mu0YDj3ysehyMketN7fpWdjktieif7AgU9ig2Ootw4OeQgJyj_r2_dnyR74uGM29UIdwVDcai2jS3PuyOfWkopFknR82K297uwAYq_yKOFPBrsz2bh-3UmM/s960/Attain-Higher-Ground-8808-960w-h.jpg

អ្នកស្រាវជ្រាវបញ្ជាក់ថា បច្ចេកវិទ្យា AI បានជួយឱ្យពួកគេដឹងថា ដំរីមានសំឡេងខុសៗគ្នារហូតដល់៤៦៩ប្រភេទ ក្នុងនោះដំរី១០១ក្បាលបានបញ្ចេញសំឡេងហៅមិត្តរបស់វា ហើយដំរី១១៧ក្បាលទៀតបានឆ្លើយតប ។ ហេតុនេះ ដំរីអាចបញ្ចេញសំឡេងបានច្រើន ដូចជា ៖ សំឡេងខ្លាំងដូចត្រែ និងសំឡេងតិចរហូតដល់មនុស្សស្តាប់ពុំឮ ។

ការស្រាវជ្រាវមួយចុះផ្សាយក្នុងទស្សនាវដ្តី Nature Ecology and Evolution បញ្ជាក់ថា ការហៅរកគ្នាជាញឹកញាប់បំផុតរបស់ដំរី គឺសំឡេងបែបប្រេកង់កម្រិតទាបសម្រាប់ទំនាក់ទំនងគ្នា ។ លើសពីនេះ ពេលអ្នកស្រាវជ្រាវថតសំឡេងដំរី និងចាក់ឡើងវិញ ធ្វើឱ្យដំរីរំភើបពេលបានឮសំឡេងមិត្ត ឬកូនៗរបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW0UOUq8iHBTeh595D-3AIwkQHdWNu3TbFcevLAhw18KX45kb0plcBStMDD5jk_dmszpiyNc2BwtYUqOXhGvkaBDN6056vaUg5xC67tTDc-cA9vMbY7YU5pM2lBycPzSx1MeQDWjpHU2oTF0HjsDojzJsV2ZOIV6SmiRq1lSly-aNLhV05xUqv6HLOHFs/s1280/photo_2024-06-12_11-09-53%20(2).jpg

ផ្ទុយទៅវិញ ពេលអ្នកស្រាវជ្រាវហៅឈ្មោះដំរីផ្សេងទៀតឃើញថា វាខុសគ្នាពីត្រី Dolphin និងសត្វសេក ដែលតែងតែនិយាយត្រាប់តាម ប៉ុន្តែដំរីពុំបានបញ្ចេញសំឡេងត្រាប់តាមទេ ។ ដូច្នេះ មានតែដំរី និងមនុស្សប៉ុណ្ណោះ ដែលចេះដាក់ឈ្មោះឱ្យគ្នា ។ ប៉ុន្តែអ្នកស្រាវជ្រាវនឹងស្រាវជ្រាវបន្ថែមទៀតពាក់ព័ន្ធនឹងការវិវឌ្ឍសមត្ថភាពពិសេស ។

លោក Frank Pope នាយកផ្នែកអភិរក្សសត្វដំរី (Save The Elephants) និយាយថា ៖ «បើទោះជាមនុស្ស និងដំរីមានភាពខុសប្លែកគ្នាក្តី ប៉ុន្តែមានលក្ខណៈស្រដៀងគ្នាច្រើន ដូចជា ៖ ការពង្រីកក្រុមគ្រួសារក្នុងសង្គមតាមរយៈការវិវឌ្ឍសមត្ថភាពខួរក្បាល ។ ដំរីអាចហៅឈ្មោះដំរីដូចគ្នាបាន គឺគ្រាន់តែជាចំណុចចាប់ផ្តើមពីជីវិតរបស់ពួកវា» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv0aQxuZP2Oxt0qG4kqaZdS276820RxUtneFaTjkFjh7pPj9sfltCutO1Hxbg7bKF2KuyUtABi2P1JFm1ZVzKzwZZbc-mq-uis8bPz4fOvczunlxbX_8uTZ2a9jXAX67Xk3TWku6mLQKxKOd0q11DFIumhsvnCKlpUhQv7I-hl-Hi0xhGWfqsGf8fc1ok/s1280/photo_2024-06-12_11-09-53.jpg

លោក Elon Musk គ្រោងហាមប្រើប្រាស់ iPhone ក្នុងក្រុមហ៊ុនក្រោយ Apple ធ្វើបែបនេះ

0

សហរដ្ឋអាមេរិក ៖ បើតាមសារព័ត៌មានបរទេសឱ្យដឹងថា លោក Elon Musk ជាមហាសេដ្ឋីលំដាប់ពិភពលោក និងជាម្ចាស់ក្រុមហ៊ុនល្បីៗបានឆ្លើយតបភ្លាមៗ ក្រោយពីក្រុមហ៊ុន Apple ប្រកាសថា នឹងសហការជាមួយ Open AI ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាលើឧបករណ៍អេឡិចត្រូនិក ។ តើលោក Elon Musk និយាយបែបណាខ្លះទៅកាន់ Apple?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUPh3-tPjrBBqWISMQvVMfqhyphenhyphenmdCdtU1jy45sAV_1yjydTB7tfrIVpUN6kgo27HCRT-NMovMATK0_YqaBResRlh6xaAnKsfPMW9G9aAD0xSxjyxKSL1lY2-85DofOtCYeQoW9Jz4hH5RtVTCLbrD8InMj82MoopevZNJeRKhNcUIg4zrNY1bpTn5IQ9js/s1500/GettyImages-1258889149-1f50bb87f9d54dca87813923f12ac94b.jpg

លោក Elon Musk ជាស្ថាបនិកបណ្តាញសង្គម X និងជានាយកក្រុមហ៊ុន Tesla លើកឡើងថា លោកនឹងហាមឃាត់ការប្រើប្រាស់ iPhone របស់ក្រុមហ៊ុន Apple ទាំងអស់ក្នុងក្រុមហ៊ុនរបស់លោក ក្រោយពីក្រុមហ៊ុន Apple ប្រកាសថា នឹងសហការជាមួយ Open AI ព្រមទាំងបង្ហាញបច្ចេកវិទ្យា AI ថ្មីឈ្មោះ «Apple Intelligence» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKDZ45jWU1HZ44HmS5JmWn7CFBUGbbCAnFooLLJZW_S9iy9v6nm-N7FGoLWcoHTFU48o8GclcFfF-B7N_vZSM6bU7Zavn7bJes1WOulNsOo45v23QZ8xEuF7QRFYBpjd84v9SgIPwASnfWfhlMdk3IGGChF0pcUF7B0WTp2ql-1CKdy4S7rGaziXq2KTY/s770/AP24162615806539-1-1718069638.webp

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ថា Apple បានប្រកាសពីកិច្ចសហការជាមួយក្រុមហ៊ុន Open AI ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកអភិវឌ្ឍលំដាប់ពិភពលោក នៅស្នាក់ការធំរបស់ក្រុមហ៊ុនក្នុងទីក្រុងឃូព័រទីណូ រដ្ឋកាលីហ្វ័រញ៉ា ។ លើសពីនេះ ពួកគេនឹងបង្ហាញបច្ចេកវិទ្យា AI ថ្មីឈ្មោះ «Apple Intelligence» ដែលនឹងដាក់បញ្ចូលជាមួយឧបករណ៍ផ្សេងៗ ដូចជា ៖ iPhone, iPad និង Mac ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOCNNPFO6XWNWwKa4DUrbLJqQojnBv3uToSubQom4S0F84umc4ALtZUK5fYFb3xq8FJmpy-DV4SqD2skpxs3iIZwLsp4ztoKu7R2d0v7pk8B1YQ8Zg6rGiCUrNi0-0haF_gqEjLyNip2OJeJ_mzwrklcb_QNdEMLmFYaH0tL2-iSTPpzlXsyjKslOAPC0/s1115/1702048413129.png

ក្រុមហ៊ុន Apple បញ្ជាក់ថា កម្មវិធី Apple Intelligence នឹងដាក់បន្ថែមជាមួយ Version ថ្មីក្នុងឧបករណ៍របស់ក្រុមហ៊ុន ។ កម្មវិធីនេះជួយការពារភាពឯកជនរបស់ Apple Intelligence ព្រមទាំងធ្វើឱ្យកម្មវិធីផ្សេងៗកាន់តែទំនើប ខណៈទិន្នន័យអ្នកប្រើប្រាស់ពុំត្រូវបានគេលួច ។ លើសពីនេះ កម្មវិធី GPT Chat នឹងត្រូវដាក់បញ្ចូលក្នុងឧបករណ៍របស់ Apple នាចុងឆ្នាំ២០២៤ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYpZAr70ifXg_JlZRD1tBZhL1KNhSETQgnkir9w8hI2caIe_r8ikhWWzAuf-AszAAIxMd-wdoHuqRQOvq6MNqGILSokTPq3Raj_zfclQUlyiuj0vwCVwSfGcvemkTtrsIMyKDDqWLYMAzQjISxfJ5Cq4_dvPaq1tDq8T5j9m3XA02n8qKAJugRk8jJMMo/s1920/apple-openai.jpg

ការប្រកាសពីកិច្ចសហការរវាងក្រុមហ៊ុន Apple និង Open AI បានធ្វើឱ្យលោក Elon Musk ឆ្លើយតបភ្លាមៗនៅលើបណ្តាញសង្គម X ថា ៖ «បើ Apple សហការជាមួយ Open AI ខ្ញុំនឹងហាមឃាត់ការប្រើប្រាស់ iPhone របស់ Apple ក្នុងក្រុមហ៊ុនរបស់ខ្ញុំ ពីព្រោះវាល្មើសសុវត្ថិភាព និងពុំអាចទទួលយកបាន ។ បើ Apple អភិវឌ្ឍកម្មវិធីជាមួយ Open AI ក្រុមហ៊ុនផ្សេងៗដែលមករក Apple នាថ្ងៃអនាគត នឹងត្រូវរក្សាទុកឧបករណ៍ Apple មួយកន្លែង» ៕

ឆាប់ៗនេះ! កម្ពុជា នឹងដាក់ដំណើរការទូអយស្ម័នយានពីជប៉ុន

0

ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (RRC) បានដាក់រថភ្លើងដែលទើបទិញពីជប៉ុន រត់សាកល្បងលើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ ដើម្បីពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifX5TIocKcLQarnhyojjY51e4mhfWl5hxSW_-GdLmduFvv4APu_Fjk39xGvqwIagjOyRNbw9h4xP8gcC8pVUBO-4-HDq4CUVNnm0q1o379ZgXr8o0qwN5xmoi28xvj1KTYxPlol-xX0LuUUyHDk3zksGsTQeph7hwscakusdgcx6HgYIcy553EF_2xYvA/s750/436297144_943189564267881_8424267829443931635_n.jpeg

ក្នុងដំណើរការសាកល្បងខាងលើ ក្រុមការងារបច្ចេកទេស បានចុះពិនិត្យ តាមដានការធ្វើតេស្តសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ មក១០០០ មិល្លីម៉ែត្រ រួចរាល់ចំនួន ៤គ្រឿង នៅខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmjUHkFxMxDVq70YgpXNYdEq2RAKgy3fs4KT3R32BqTP00mPMEXdrgL52FazTIq3JYRHJocbFoP6LetAcMKX8m0MG5Gjq85z6Ukmcyz3PbBaXBljReWWSHF2C1zIM154KTe3VZojEd0kxVfYWGu7Itc8tbJikpqBO99VHkLW09gm8jtFlXEqDDModLqkk/s1200/447870102_777416574569339_81489.jpg

ចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវទូថ្មីនេះ ត្រូវបែងចែកការបើកបរសម្រាប់អ្នកដំណើរជាពីរ ក្នុងនោះផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០ km/h៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZBy0qlx5GH4CBrFYVsw4ZrNf1s1UWn_w7hudAcks5stbmuRYYVkyGhLxcgCu9CGV83Rgcug5-qXXQAqEP5KkzhznkQ-Lyzi_kaFryJLp0Ud3c1OpcAKoRZoHuQ9gRl5fY1jXUAAy0I40mbuElNNNLETIpcEz2DCXuiVN77LlUKz4GZboLOKjQbBmrRS0/s650/6dc5bfcfbfb4787e8a5cbd3fa8715bdc1a5306e6.jpg