Home ព័ត៌មានជាតិ មកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៦ នៅខេត្តកំពង់ស្ពឺ ស្អាតខ្លាំងធម្មជាតិពិតៗ

មកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៦ នៅខេត្តកំពង់ស្ពឺ ស្អាតខ្លាំងធម្មជាតិពិតៗ

238
0

ខេត្តកំពង់ស្ពឺ ស្ថិតនៅចន្លោះប៉ូលសេដ្ឋកិច្ចធំពីរ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានចម្ងាយ ៤៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ១៨០ គីឡូម៉ែត្រទៅកាន់ខេត្តព្រះសីហនុ។ ខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រជាច្រើនកន្លែង រួមទាំងមានតំបន់ទេសចរណ៍បែបផ្សងព្រេងទៀតផង។ ខេត្តនេះមិនត្រឹមតែសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ធម្មជាតិល្បីៗប៉ុណ្ណោះទេ ថែមទាំងមានប្រាសាទបុរាណ ល្អាងភ្នំ ទឹកជ្រោះ និងតំបន់ធម្មជាតិស្រស់ស្អាតជាច្រើនកន្លែងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKGJTDYk5zf72PNzoa_GQyUda7gPJtWfQVCtQx5m46DNKmRZtcg9hyphenhyphen4q__GT0HTHM6aCAL7Ml7TjuHjLObGLqu_GnvNLhyphenhyphen1AWXzCuPGS18hyphenhyphen1DoCLtPQyjHaSHyRpl4910CzkGUvpfOEneSAacHb24Ge45bBr_uA7H8tbFPyi33sSMwiv5J9BcCXwyGqw/s1200/IMG_0086.jpeg

សរុបមកខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ទាំងអស់ចំនួន ២៥ កន្លែង ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទេសចរជាតិ និងអន្តរជាតិបានទៅទស្សនារមណីយដ្ឋាននានាក្នុងខេត្តកំពង់ស្ពឺប្រមាណ ២ លាននាក់។ ដូច្នេះហើយប្រសិនបើអ្នកបានទៅដល់ខេត្តកំពង់ស្ពឺកុំរំលងតំបន់ទេសចរណ៍ធម្មជាតិទាំងនេះឱ្យសោះ៖

១.ឧទ្យានជាតិគីរីរម្យ៖ ភ្ញៀវទេសចរភាគច្រើនប្រាកដជាបានស្គាល់ និងធ្លាប់បានទៅលេងហើយ គិរីរម្យស្ថិតនៅក្នុងឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រមណីយដ្ឋាននេះ ទទួលភ្ញៀវទេសចរមិនចេះដាច់ឡើយ ដោយសារតែទីតាំងនៅជិតៗរាជធានីភ្នំពេញយើងដែរនោះទេ រួមជាមួយទេសភាពដ៏ស្រស់ត្រកាល ជាពិសេសដើមស្រល់ខ្ពស់ៗ។ លើសពីនេះឧទ្យានជាតិគីរីរម្យក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែងនៅក្បែរនោះផងដែរដូចជា ព្រះរាជដំណាក់ ចំបក់ ថ្មលយ ទឹកធ្លាក់អូតាសេក និងមានកន្លែងបោះតង់ជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu9rMryGYoE23mJ4Ao2MnWJhtHUFy_-x9nOHcasgtXGFp0m_m0OXS30XCFOYMKhiV2ToUtrRvo078QCb2q5H0jOb35yopzBxy_n4VLGL_Vr1T5gxgYYyCDbDi-MH6kmp8uWZ6_aLnIe2Fyr4gLPpMJzMpLgIbPRp-CmOkLobAoXNcUkyGk_Ff0wwmMq9k/s850/850kiriromnationalpark.jpg

២.មរតកបសេដ្ឋ៖ មរតកបសេដ្ឋរីសត មានទីតាំងស្ថិតនៅភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។ នៅទីនេះភ្ញៀវទេសចរអាចទស្សនាទេសភាពព្រៃភ្នំ គយគន់ថ្ងៃលិច ញ៉ាំអាហារឆ្ងាញ់ៗជាមួយបងប្អូនគ្រួសារ និងមិត្តភក្តិ, បោះជំរុំឬបោះតង់ក៏បាន, ជាកន្លែងពិកនិចគយគន់ថ្ងៃរះ, មានកាហ្វេ, ជិះទូក, ជិះទូកកាយ៉ាក និងមានតំបន់ធម្មជាតិជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6jb3JduWaGpYIfnB6YjQg0u8cnDtRVa6hUuLt7eyvmeKyaY0ATamYaf5uJxMQY0KuQZIPmUCLhejbsN15RumrZKnATG4eUlVlD2SA_9D2hSB-KwPEMrx3vIpS1_XXjI9vkzyW1slcdZ1T-C1eTxzAzED_kep4gFw0C7y_c3nS1DGTAZNPWyAqj1xCx0Q/s1280/photo_2024-06-29_10-08-29.jpg

៣.ភ្នំខ្នងផ្សារ៖ ភ្ញៀវទេសចរដែលចូលចិត្តការផ្សងព្រេងអាចមកទស្សនាភ្នំខ្នងផ្សារបាន ដែលមានទីតាំងស្ថិតនៅភូមិតាំងបំពុង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល ២៩ គីឡូម៉ែត្រពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។ ភ្នំខ្នងផ្សារ ស្ថិតនៅក្នុងប្រភេទជាព្រៃភ្នំ, ឧទ្យានជាតិ, និងទេសចរណ៍ធម្មជាតិ។ ដូច្នេះនៅពេលមកដល់ភ្ញៀវទេសចរអាចមកទស្សនាទេសភាពព្រៃភ្នំ, បោះជំរុំឬបោះតង់, គយគន់ថ្ងៃលិច, ពិកនិច, ឡើងភ្នំ, ដើរលេងថ្មើរជើង, គយគន់ថ្ងៃរះ និងចំណុចសំខាន់ៗផ្សេងទៀតនៅលើភ្នំខ្នងផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ_ThbwjIFPDd9ry2zxsgbSVlBMMmVT7b3vFaHDosPFYqgj_4CtVXtl6VXShn2FlfQH7GZa7zG_9xUR9N1oMhty8_dGMzRvMWiks3tetGXrx79C-uA1FWrEgMRlQ2fp6Es0uLONb-aJDjGm6uxUOi7rA83ftTLoSDKj3VezHI2Ch_9hlH7K-i7ZVcnJ6c/s960/photo_2024-06-29_10-10-06.jpg

៤.ទឹកធ្លាក់អូរគគី៖ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ហើយអាចឃើញទឹកធ្លាក់នេះតែម្តង ដោយគ្រាន់តែធ្វើដំណើរចុះពីកន្លែងបន់ស្រន់លោកយាយម៉ៅបន្តិចតែប៉ុណ្ណោះ។ ភ្ញៀវនឹងទទួលបានអារម្មណ៍សប្បាយរីករាយក្រៃលែងជាមួយទឹកដ៏ត្រជាក់ ដែលធ្លាក់ពីលើភ្នំដ៏សែនខ្ពស់។ ក្រៅពីនេះក៏មានរមណីយដ្ឋាន ២ ទៀតដោយគ្រាន់តែធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ហួសខេត្តកំពង់ស្ពឺបន្តិច គឺថ្មរូង ដែលស្ថិតក្នុងឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងទឹកជ្រោះ ៩ ជាន់ដែលបត់ចូលតាមក្លោងទ្វារ តំបន់តេជោអភិវឌ្ឍន៍ត្រង់ចំណុច ៩៩ និង ១០០ គីឡូម៉ែត្រ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikKqK3qvWRUS9eH-f1HbZM58f3VYh1bUetHBv6p1puEyzq29gDN2Gsp0W6SJm2wSa-ToMJemTTofAa_QH6Ap40Hwp4RgFl5KfbwGvxUlMxj3NHQGvGKUkJPtUaVNehwShyJWBHD5iGr8gKi6VwihVnZDw6KvxKEcBiStjLpge3ZSmArdikimy288G-dUM/s1136/photo_2024-06-29_10-10-44.jpg

    ៥.ភ្នំឱរ៉ាល់៖ ភ្នំឱរ៉ាល់គឺជាកំពូលភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើងជាមួយកំពស់ ១,៨១៣ ម៉ែត្រ មានទីតាំងស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ មុននឹងដើរទៅដល់កំពូលភ្នំឱរ៉ាល់ភ្ញៀវទេសចរត្រូវឆ្លងកាត់កូនភ្នំចំនួន ១៧ ដែលមានទេសភាពដ៏ស្រស់ត្រកាលនៃភ្នំពោរពេញដោយរុក្ខជាតិពណ៌បៃតង។ ភ្នំនេះស្ថិតនៅក្នុងប្រភេទព្រៃភ្នំ, ប្រវត្តិសាស្ត្រ, និងទេសចរណ៍ធម្មជាតិ។ ដូច្នេះភ្ញៀវអាចទៅទស្សនាទេសភាពព្រៃភ្នំ, ស្វែងយល់ពីប្រវត្តិសាស្ត្រ, ពិកនិច និងចំណុចសំខាន់ៗផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIufyWYWr8qn7IZuEP9sHCs_TYwWQO79JZTmkNoJDAqDgD5e-d09w3Yk9959rT8w86EpSqIx2ny0TL1zzdXNJB4S59BG2swdzXVViiXAr25iTrY_3y4Bgkv7sdylwY7E-H3dGE0FuEUwUbXM0Oz5pN9Q0XyWEZ6gcePa9rK16N0XNtlH5NnrraFmdX4BM/s1280/photo_2024-06-29_10-11-38.jpg

    ៦.ទំនប់ស្លា៖ ទំនប់ស្លារីសត មានទីតាំងស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។ ភ្ញៀវដែលចូលចិត្តទឹកថ្លាឈ្វង់គឺទៅទស្សនាទំនប់ស្លាត្រូវហើយ ព្រោះវាជាប្រភេទបឹង ឬស្រះ ឬអាង។ នៅទីនេះភ្ញៀវអាចទស្សនាទេសភាពព្រៃភ្នំដ៏សម្បូរបែប, ហែលទឹកឬលេងទឹកដ៏ថ្លាឈ្វង់អមដោយខ្យល់អាកាសបរិសុទ្ធ, ជិះទូកគយគន់ថ្ងៃលិច, ដើរទស្សនាកសិដ្ឋាន, ស្ទូចត្រី, ជិះទូកកាយ៉ាក, ទស្សនាសួនផ្កាចម្រុះ, ផឹកកាហ្វេ, ជិះទាទឹក, និងមានកន្លែងពិកនិចជាច្រើនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1hMPaQOs2SHUu-AewOgs9WAf1zM7uxjGPPaAH4pTgunTJ9mcZ51C1gRevd1ijaGrbIbnGE58Ui8NFnq42_Dm4EIwSEr8wSwhA2CLHFyPrFqCDswzQ3DWDwgyZlPcETSV7qH7jV7rKsTDfbo3K1w9bs9ojEI8CSPpneTfK1qUoXw-xSrFd-5Nak0W7AD4/s960/photo_2024-06-29_10-12-35.jpg