Home ព័ត៌មានអន្តរជាតិ ទន្លេអាម៉ាហ្សូនមានប្រវែងរហូតដល់ជាង៦ពាន់គីឡូម៉ែត្រ ហេតុអ្វីគ្មានស្ពានឆ្លងមួយសោះ?

ទន្លេអាម៉ាហ្សូនមានប្រវែងរហូតដល់ជាង៦ពាន់គីឡូម៉ែត្រ ហេតុអ្វីគ្មានស្ពានឆ្លងមួយសោះ?

64
0

ទន្លេអាម៉ាហ្សូន (Amazon River) គឺជាទន្លេមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង ដែលមានប្រភពនៅប្រទេសប៉េរូ និងហូរឆ្លងកាត់ប្រទេសកូឡុំប៊ី ។ បន្ទាប់មក ទឹកទន្លេក៏ហូរចូលក្នុងមហាសមុទ្រអាត្លង់ទិក និងប្រទេសប្រេស៊ីល ។ ទន្លេនេះមានប្រវែងសរុបចំនួន៦.៥០០គីឡូម៉ែត្រ ហើយនៅរដូវវស្សា វាក្លាយជាទន្លេមានទទឹងធំបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJV8riEjd-BLk5AiqtIa4lS7QwHYCjx2Y6oWny_bGZBw2zcwWrfyEJVpMW6qGdn2X7iPKnc4pg1itTOiRGHLhMsJelWD5VVYCzJ9whwYdv3M6OUWrwoPlTBnlX8q_Fp7PC4QmBa5fHoyuSgFsSj8RF3f-ZxWcYgc88MFlD3Piro5sUT0lejrqDp3FE5f4/s4000/Amazon_GettyImages-881526120.webp

លើសពីនេះ នៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើនធ្វើឱ្យបរិមាណទឹកទន្លេអាម៉ាហ្សូនកើនឡើងច្រើនបំផុត ប៉ុន្តែទឹកភ្លៀងនឹងធ្លាក់ក្នុងទន្លេនេះត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ។ បរិមាណទឹកភ្លៀងនឹងខុសៗគ្នានៅតាមតំបន់នីមួយៗ ហើយមានពូជត្រីថ្មីៗរស់នៅក្នុងទន្លេរហូតដល់៥០ប្រភេទ ។ រីឯនៅខែតុលា ជារដូវប្រាំង ទឹកទន្លេនេះនឹងស្រកចុះខ្លាំង និងបង្កើតជាទន្លេខ្សាច់ក្នុងតំបន់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL6AuykZrdVl3K0QTmgTXD1WUoielNBODHdFH50PLiSuq1yY4c7ozLkbDIuZImgyn-RD1qiRfRITHgGuvtYodVFzgmwfi7xKMNVOB5b8fpiEStTFwqlkR-WpEj-cv42Ps3PpC2xZdS3R4oF-Ceds5O2IgS53ueH16Wqr3vNGako4Z58nPLqFbj47Ttx3M/s760/photo_2024-06-29_10-20-12%20(2).jpg

បើទោះជាទន្លេអាម៉ាហ្សូន មានប្រវែងរហូតដល់៦.៥០០គីឡូម៉ែត្រក្តី ប៉ុន្តែហេតុអ្វីគ្មានស្ពានឆ្លងកាត់ទន្លេនេះមួយសោះ? សារព័ត៌មាន KBN នឹងដកស្រង់មូលហេតុសំខាន់ៗមួយចំនួនដែលបណ្តាលឱ្យទន្លេនេះគ្មានស្ពានឆ្លងកាត់ រួមមាន ៖

មូលហេតុទី១ ៖ អាម៉ាហ្សូន គឺជាទន្លេមួយក្នុងចំណោមទន្លេធំបំផុតលើពិភពលោក ដែលមានទទឹងជាមធ្យមស្មើនឹង៣គីឡូម៉ែត្រ ។ លើសពីនេះ បើរដូវកាលផ្លាស់ប្តូរ ទឹកទន្លេនេះនឹងផ្លាស់ប្តូរដែរ ជាពិសេស នៅរដូវវស្សា ទទឹងរបស់ទន្លេនឹងធំខ្លាំងរហូតដល់៥០គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxomtDN906ZWUpYMlLMEQpRxKA85yV6CzqEA7FoMnsHpbDJDdIvgikVwsBnLuSvIaZ6m3x30tCPDZSqXts6wpjlgU0AfkB685lxXzjOP16o7C9zW05jGcKhCXdVipoWH33XxX_hWoCVZUEz7ZJdJ4rBzvnHj5-Ii59rvLHsDMDlPrAJvOTDEkoe7BABgw/s1024/photo_2024-06-29_10-20-12%20(3).jpg

ហេតុនេះ ការសាងសង់ស្ពានឆ្លងកាត់ទន្លេអាម៉ាហ្សូនដ៏ធំនេះ គឺជាឧបសគ្គយ៉ាងខ្លាំងផ្នែកវិស្វកម្ម ស្របពេលកម្រិតទឹកទន្លេកើនឡើងខ្លាំង ហើយបណ្តាលឱ្យជន់លិចបរិវេណនេះ ។ វាធ្វើឱ្យពិបាកសង់ស្ពាន និងជួសជុលស្ពាន ហើយបើចង់សង់ស្ពានឆ្លងកាត់ទន្លេនេះ នឹងចំណាយប្រាក់យ៉ាងច្រើនមហាសាល ទើបអាចសង់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvVmk0THvZG-ER2n2bLzsVRdPlOOu2PixjlnUm3XctvATL_dX2FwPNIbObFU70MHH8pniHcqcThZCTl5dTPjGszENm5NnQNhx3hUss7Fm-qOe8_o091QeIUgaUj8NYZDw0h7MyQk58pQt8Bpc-akm3gRKRUvrZjfUu3E-o3ThYQCUVvVPLFqvyuc_LAdE/s1142/photo_2024-06-29_10-20-12.jpg

មូលហេតុទី២ ៖ ទន្លេអាម៉ាហ្សូនមានភាពចម្រុះផ្នែកជីវសាស្ត្រច្រើនបំផុតលើពិភពលោក ហើយការសាងសង់ស្ពានឆ្លងកាត់ទន្លេ អាចបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃអាម៉ាហ្សូន និងប៉ះពាល់ដល់ជម្រកសត្វព្រៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJZODeYF00ceD8mR9l7QBjVH-H7YqdLpHTSs8H28vctb7Wis22t1SFhyrazgE5q1IyV427ueoQD2nkdfsqGNO4NY_vB3aUn21msWjo6Wf3YkzyDDrv3KWUz2QwKHJpdrYcXPr24i1oNhm8n9lZ37YGt6hd7pfSqiHpw_x1ZgFXzajYx3IDg8fEBSolQ0Q/s800/view-Amazon-River-Brazil.webp

មូលហេតុទី៣ ៖ មានសហគមន៍ជនជាតិដើមភាគតិចជាច្រើនរស់នៅតាមដងទន្លេអាម៉ាហ្សូន និងរស់នៅតាមដៃទន្លេជាច្រើនទៀត ។ ហេតុនេះ ការសង់ស្ពានអាចប៉ះពាល់ដល់សង្គម និងវប្បធម៌របស់ជនជាតិដើមភាគតិច ។ ម្យ៉ាងទៀត វាពុំងាយស្រួលទេ ដែលពួកគេយល់ព្រមឱ្យសង់ស្ពានឆ្លងកាត់ទន្លេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhntQr12gEYOAK0gxqOn3HNpbWjmcsIAeWshOGyYHAgz8oFyHYok4OHBuIyGouBRnAwBPnZXg3ub8c3ulxPezZYBl_H3JO9lnr22OaiG1WtdpwZ0ZX8GTgQOheT6Lk1q2Ob-5NJ9IE8NU3iK9wuFd_KJbPLM2TY3L9y3C8I68vLqWXXzFT-i0au4IBnVkk/s1600/view-Amazon-River-South-America.webp

មូលហេតុទី៤ ៖ ការសង់ស្ពានឆ្លងកាត់ទន្លេអាម៉ាហ្សូន គ្មានភាពចាំបាច់ឡើយ ពីព្រោះការធ្វើដំណើរភាគច្រើនក្នុងតំបន់ គឺតាមរយៈនាវា ។ ដូច្នេះ វាគ្រប់គ្រាន់ហើយសម្រាប់បំពេញតម្រូវការធ្វើដំណើរ ៕