Home Blog Page 986

យុទ្ធសាស្រ្តរបស់ប្រទេសថៃ ត្រៀមទទួលភ្ញៀវទេសចរ ៣៩ លាននាក់ ក្នុងឆ្នាំ២០២៤នេះ!

0

ប្រទេសថៃ ជាដែនដីនៃបេតិកភណ្ឌ និងវប្បធម៌ដ៏សម្បូរបែប ព្រមទាំងសម្រស់ធម្មជាតិជាច្រើន រួមមានឆ្នេរសមុទ្រ ទឹកធ្លាក់ ព្រៃភ្នំជាដើម។ យ៉ាងណាមិញ ប្រទេសនេះតែងតែដាក់ចេញនូវវិធានការនិងយុទ្ធសាស្រ្តជាហូរហែរ ដើម្បីកំណើនវិស័យទេសចរណ៍។ ខណៈនៅក្នុងឆ្នាំ២០២៤នេះ ថៃគ្រោងនឹងទទួលភ្ញៀវទេសចរបរទេសសរុបចំនួន ៣៩ លាននាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7gq9dis3g5MXJdUFV-b68mfwvIT9H7upG-Y6XY_wjQ3aB6I1aLnpSoCOT3nQqf4ne2bAyv5XxCEOyjog_pnDJOIXa1TMdxMzh1y4u8hrk1yK3Pp_dZJj56WoS8bETI-FWwwU_ctEuSJTSlCjULfjo4tsxCuZiDgRNnEVgjb-qkeI5N11xAamyQjXHnNg/s1280/photo_2024-07-10_13-46-09.jpg

ប្រភពទីផ្សារភ្ញៀវទេសចរកំពូលទាំង ៥ មកកាន់ប្រទេសថៃ គឺចិន ម៉ាឡេស៊ី រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌា។ បើយោងតាមកាសែត Bankok Post កាលឆ្នាំ ២០២៣ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៨ លាននាក់ ក្នុងនោះម៉ាឡេស៊ី ៤.៥៦លាននាក់ ចិន ៣.៥១លាននាក់, កូរ៉េខាងត្បូង ១.៦៥ លាននាក់, ឥណ្ឌា ១.៦២ លាននាក់ និងរុស្ស៊ី ១.៤៨ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoGs86u_KtJulBpgoKFkU0tFgi1Q3HiZ995rW1LAdujGII0-n5yQUpj0BPHmJyrk7ivT96nY0H9MdttNielQizqHDGD7iymszdTfoUw0xSWqwQwK2X0-P1RTtHFSbt6kJ0hTrgp7DxoKjAXWIa2ePdUz79mSmPRMsdLiyZbz9Dh4cIBrxxmf4si_bK5Tc/s700/4188467_700.jpg

យ៉ាងណាមិញ ត្រឹមតែរយៈពេលប្រាំខែដំបូងនៃដើមឆ្នាំ ២០២៤នេះ ប្រទេសថៃគឺបានទទួលភ្ញៀវទេសចរជិត ១៥ លាននាក់រួចទៅហើយ។ ទោះជាយ៉ាងណា អាជ្ញាធរទេសចរណ៍ថៃ (TAT) និងអង្គការពាក់ព័ន្ធផ្សេងទៀត ថ្មីៗនេះបានដាក់ចេញវិធានការជាហូហែរដើម្បីជំរុញកំណើនទេសចរណ៍ក្នុងរដូវកាល Low Season នេះបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieJ57AjDOn0Hcb2mtLl7UGfRfvZtB9BfA9NgmgRjdetzmgTBhIZU8701NsgZtgsRDELnmNOC5Ms0a9o8TUQABi83Jr04Sf3oMiwnjZVmjPkASTPEbpNqUhTlP7CO5Kg0JuPEAgZp3q2b6yyz4RKIiEasgOGb8rpDFLKYUfFYsL3XZC9tTqWtRgWz4n4sg/s2200/-1x-1.jpg

គំនិតផ្តួចផ្តើមថ្មី ដែលត្រូវបានគេស្គាល់ថាជាគោលនយោបាយ«បញ្ឆេះកំណើនទេសចរណ៍របស់ថៃ» ដែលបង្កើតក្នុងគោលបំណងជំរុញវិស័យទេសចរណ៍របស់ថៃក្នុងអំឡុងរដូវកាល Low Season ដើម្បីផ្សព្វផ្សាយថាប្រទេសថៃ ជាមជ្ឈមណ្ឌលនៃព្រឹត្តិការណ៍ធំៗជាច្រើន។ ព្រឹត្តិការណ៍ដែលបានគ្រោងទុកក្នុងប្រទេសថៃចម្បងៗមានដូចជា តន្ត្រី កីឡា និងពិធីបុណ្យសិល្បៈឆ្នេរខ្សាច់ ដើម្បីផ្តល់ឲ្យភ្ញៀវទេសចរបានទទួលយកបទពិសោធន៍ថ្មីៗ និងបញ្ជាក់ថា “ថៃជាប្រទេសល្អបំផុតមួយ និងអាចឲ្យមនុស្សម្នាធ្វើដំណើរមកកម្សាន្តបានពេញមួយឆ្នាំ គ្រប់រដូវកាលតែម្តង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjReKyOuNQcxbgucB3mGbbfxEOJH5yqCCiiyX2c9YGK2UwOMvO20ZWlq2kMt-qFdP7GfxfmU-lFCBajKawgKnQjm7_G7HjxsmjkySyD1iUWwRM0FZP2X-FBLKPeazpPf9VKGSfeTxsWneabsJgEv2_MULfZfmuNNBdc-7aVJ-H0syQndxCUDgu0hXeviL4/s1000/thai-visa-insurance-visiting-thailand.jpg

បន្ថែមពីនេះ នៅដើមខែកក្កដា អាជ្ញាធរទេសចរថៃ ក៏បានដាក់ចេញនូវគម្រោងផ្សព្វផ្សាយសកម្មភាពមួយចំនួនដើម្បីប្រម៉ូតពីគោលដៅទេសចរណ៍ ដែលសកម្មភាពទាំងនោះគឺរួមមាន Muay Thai អាហារ វប្បធម៌ សំលៀកបំពាក់ និងការសម្ដែងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifaxg7kLumWkAqHJCoUiTA787yRYn_2yYhfLzqqADWUxC1CP-evEm8HouDADfXehCuyRiSRfqb9YZVVuEXRD6GZoi-Rch7GZ1aVa1D6qy_QgNUFgXYXkSVOVyBpBICJahsYQVUC9E0wcSEdaLUCfU7u77A04Ph_fumBvu_I7P4D9sf6JKx3cLUgRw_yy0/s1280/photo_2024-07-10_13-46-16.jpg

ឃើញខ្មែររិះ.គន់គ្នាឯងពេក! បណ្តាញសង្គមថៃ ចេញមុខមកវែក.ញែកលើបណ្ឌិតច្នៃម៉ូត ឯម រៀម

0

បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដោយបណ្ឌិតច្នៃម៉ូត ឯម រៀម បានច្នៃម៉ូតសម្លៀកបំពាក់មានលក្ខណៈស្រដៀងនឹងក្រណាត់ជូតជើង យកមកបំពាក់នៅលើដងខ្លួនបែបនេះ ក៏បានធ្វើឲ្យមហាជនខ្មែរជាច្រើនផ្ទុះ.ប្រតិកម្មព្រោងព្រាត ហាក់សម្តែងនូវការមិនពេញចិត្តជាខ្លាំង។ យ៉ាងណាមិញ ថ្មីៗនេះសារព័ត៌មានថៃមួយក៏បានចេញមុខមកវែកញែកនៅក្នុងរឿងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhherOCOz0hO4pOH-bHK65-HvbRHXT4NRW5fivjvKQIeuheWbAjfJrPxvD9Vlnn7KS-5iIxJqZYKsa13OlOOKiVUy38QB17cWSKw5TnXOhp2U9boe29UBX4dS2ipS-E5eFAn11F8b8fAt8FbLRMyQ3Ka9b-rcfmvdzJh-MtX-qmYkpDHPU-EgsHgp7Tt2c/s1426/image_2024-07-05_10-31-25.png

កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមប្រភពសារព័ត៌មានថៃមួយ ដែលមានឈ្មោះថា Top New Online បានចុះផ្សាយក្រោមចំណងជើងថា«កម្ពុជារិះគន់គ្នាអែងទៅវិញទៅមក បន្ទាប់ពីអ្នកច្នៃម៉ូតខ្មែរម្នាក់បានច្នៃម៉ូតសម្លៀកបំពាក់បែបនេះ (ឈុតក្រណាត់ជូតជើង)»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMpa3ySqWULfgVSG7f28xTHmnD-93Ra1n7GYU39L2fdtNeVsOJc5nsamJ73bibiCNLRRDSKIJyRoKsYUlMHnpIM7THz7kf2IBPFO75CwzdMbj0uRNgX6bPMP6ruAGMuDjP4ngRd7bdnRnUrK-6FXKB3-zi5bf4_A4TN5fMgXJoOQioVa6nk23Ku7TF9U/s901/image_2024-07-05_10-31-27%20(2).png

តាមរយៈវីដេអូប្រមាណនឹង ៤នាទី ដែលសារព័ត៌មានខាងលើបានចុះផ្សាយដោយបានធ្វើការលើកឡើងពីរឿងរ៉ាវការច្នៃម៉ូតឈុតសម្លៀកបំពាក់ថ្មីនេះរបស់លោកឯម រៀម ក៏ដូចជាអ្នកនៅក្នុងបណ្តាញសង្គមខ្មែរដែលបានជេរប្រមាថនិងរិះគន់ទៅលើអ្នកច្នៃម៉ូតរូបនេះ ដែលជាខ្មែរគ្នាឯងទៅវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpDC4KyFpsPH_wQ1wvMBKQfb_QwG_3Z3f13nJcpBMsa0qkOhoa8ZdAr2a6UxlggkL-I_DPMgj-8gTVJp7UbnuROByqgExDwFz2f2U1KSifWLVWjbNm4-KM914dQ-iFrZjf_Dskbv1SJ5wVKw61ThgWMzh5mie7Gqy3w8VyTjFU-P8qJCuciDpwKgyovWk/s2048/image_2024-07-05_11-11-54.png

ជាមួយគ្នានោះ អ្នកលេងបណ្តាញសង្គមថៃជាច្រើនក៏ចូលទៅបញ្ចេញមតិបែបចំអកឡកឡើយដូចគ្នាដែរ ដោយម្នាក់ក្នុងចំណោមនោះបានលើកឡើងថា«ធ្វើចុះ ឲ្យតែធ្វើអ្វីដែលជារបស់ខ្លួនឯង កុំឲ្យតែចម្លង នោះគេនឹងសរសើរហើយ»។ អ្នកខ្លះឌឺដងថា«ឈុតនេះចេញមកស្អាតណាស់ ពូកែណាស់»។ ជនជាតិថៃខ្លះថា« ឈុតនេះគឺល្អហើយ បន្តធ្វើវាចុះពិតជាអស្ចារ្យខ្លាំងណាស់»៕

តុលាការ​ ចេញសាលក្រម​ផ្ដន្ទាទោស​ជនជាតិ​ឡាវម្នាក់ និង​ថៃ​២នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត

0

ជនជាតិឡាវម្នាក់ និងថៃ២នាក់ ត្រូវបានសាលាដំបូងរាជាធានីភ្នំពេញ ចេញសាលក្រមសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ម្នាក់៨០លានរៀល ជាប់ពាក់ព័ន្ធនឹងពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណជាង១០០គីឡូក្រាម។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ doyកម្លាំងជំនាញការិយាល័យនីតិវិធីនៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានធ្វើការបង្ក្រាប និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទ “មេតំហ្វេតាមីន” ចំនួន១០១ដុំ មានទម្ងន់១០១គីឡូក្រាម នឹង៤៤៩,២០ក្រាម។

នៅក្នុងករណីនេះ ជនសង្ស័មានចំនួន៥នាក់ តែគេចខ្លួនរួច២នាក់ ខណៈ៣នាក់ទៀត ត្រូវបានសាលាដំបូងរាជាធានីភ្នំពេញ ចេញសាលក្រមសម្រេចផ្ដន្ទាទោស នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត៕

 

ត្រូវដឹង! ហាមធ្វើដៃសញ្ញាបែបនេះពេលទៅក្រៅប្រទេស ប្រយ័ត្នមានគ្រោះ.ថ្នាក់

0

ជាធម្មតាមនុស្សតែងតែប្រាស្រ័យទាក់ទងគ្នាដោយការនិយាយស្តី ឬការធ្វើកាយវិការណាមួយទៅកាន់គ្នា ជាឧទាហរណ៍នៅក្នុងប្រទេសកម្ពុជាយើង នៅពេលថតរូបមនុស្សទូទៅមិនថាប្រុសឬស្រីនោះទេ ភាគច្រើនគឺតែងតែលើកដៃពីរជានិច្ច ដោយសារនេះជាស្ទាយ ណាមួយក៏ជាទម្លាប់នៃការថតរូបរបស់ប្រជាជនខ្មែរផងដែរ។ ក្រៅពីលើកដៃពីរ ប្រជាជនយើងក៏តែងតែធ្វើដៃអូខេ មានន័យថា យល់ព្រមទៅកាន់សំណើរនរណាម្នាក់ ហើយក៏មានទម្លាប់ប្រើប្រាស់កាយការដៃជាច្រើនផ្សេងទៀតផងដែរ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទៅកម្សាន្តនៅក្រៅប្រទេស មិនគួរធ្វើដៃសញ្ញាបែបនេះឡើយ ព្រោះអាចនឹងមានគ្រោះថ្នាក់។

១.ដៃពីរ៖ ការលើកដៃពីរមានន័យថា ជាកាយវិការមិនសមរម្យ ឬឈ្លើយ ស្មើនឹងការលើកដៃកណ្តាលដែរ ដូច្នេះមិនគួរប្រើកាយវិការដៃពីរទៅលើនរណាម្នាក់ នៅក្នុងប្រទេសអង់គ្លេស អូស្ត្រាលី អៀរឡង់ និងនូវែលសេឡង់ឡើយ ព្រោះអាចនឹងត្រូវគេវ៉ៃ ឬជាប់គុ.កជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheqM5pGnzQPc9CNkIkBbTolyYsrwURjoFuGoseI1hzRGcKBjqdYI0-ntEZCg016LdIkNpB0K8r4z989cE8xD8kXNSqwqAjXunvBrzv2vXstownDy-vWD3SIt56RCL2SCYD3tTSQWLB75YFrjIZfy5lBZe-LRLJ07jVeun-gLVmcym-ZhSNU4tgBDnGMeQ/s580/photo_2024-07-10_11-25-24.jpg

២.មេដៃ៖ កុំលើកមេដៃឱ្យសោះបើអ្នកស្ថិតក្នុងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ អ៊ីតាលី និងក្រិក ព្រោះការលើកមេដៃបញ្ជាក់ថា អ្នកជាមនុស្សគ្មានសីលធម៌ និងគ្មានការអប់រំ ហើយអាចនឹងត្រូវគេវ៉ៃជាដើម។

៣.ដៃសញ្ញាអូខេ៖ អ្នកត្រូវតែជៀសវាងការធ្វើដៃអូខេទៅកាន់នរណាម្នាក់ក្នុងប្រទេសតួកគី ប្រេស៊ីល វ៉េណេស៊ុយអេឡា និងបារាំង ព្រោះដៃសញ្ញានេះមានន័យថា ជាការមើលងាយ និងមិនឱ្យតម្លៃគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3xWk7uBEM7WyJs4e3A4n6ITzBZY65FqU7kBoiyVgpG3JGllwFL2CY54un0wFzMiHBi7NUrnDy9pzelS4F2CUobuov-nuuMAyL3y2RuVIBCfmra4bEnguTJLHW8LXTMXPP8w3DjGTgW3ZLjlSBUb072WSys6sKmX24yiomx_WMjm7lO8kIRbVtf6HcudI/s580/photo_2024-07-10_11-25-56.jpg

៤.ម្រាមដៃចង្អុល៖ ហាមដាច់ខាតកុំហៅនរណាម្នាក់ដោយប្រើដៃចង្អុល ព្រោះដៃនេះប្រើសម្រាប់ហៅសត្វនោះទេ ប្រសិនបើអ្នកហៅមនុស្សដោយប្រើដៃចង្អុលក្នុងប្រទេសហ្វីលីពីន សិង្ហបុរី និងជប៉ុន នោះអ្នកនឹងត្រូវបានគេហៅទៅព្រមាន ឬជាប់គុកជាដើម។

៥.ហាមញ៉ាំអាហារដៃឆ្វេង៖ ប្រសិនបើអ្នកស្ថិតក្នុងប្រទេសឥណ្ឌា ស្រីលង្កា និងអាហ្វ្រិក ការញ៉ាំអាហារដៃឆ្វេងមានន័យ ជាដៃស្មោគគ្រោក គ្មានអនាម័យ ព្រោះគេចាត់ទុកថាដៃឆ្វេងប្រើសម្រាប់ចូលបន្ទប់ទឹក ឬកាន់របស់កខ្វក់ៗប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeeLycFXujL2Z8YIVZ-4XBBtY32uVO1sbiDJC_7A0DCVbyfdptlelpTwuCp-mXJv5PNx-gyAs9JTeD0iZjFqDHp2ncL02BILDiWCcQQ-Qy9VdTrUjSd4itgAd5RkH1FgVpS9ifm9MTfTFhvIgVBTcZz-FKg7Vt-fvkR7Ortahq3MW4XxOKsN1il9afzJA/s580/photo_2024-07-10_11-26-16.jpg

៦.ការលើកម្រាមដៃប្រាំ៖ ហាមដាច់ខាតកុំលើកម្រាមដៃប្រាំទៅកាន់នរណាម្នាក់ក្នុងប្រទេសឥណ្ឌា ស្រីលង្កា ក្រិក កូរ៉េខាងត្បូង និងអាហ្វ្រិកឱ្យសោះ ព្រោះនេះបង្ហាញថា ជាការប្រមាទ ឬជាការមាក់ងាយ ប្រសិនបើលើកម្រាមដៃប្រាំនោះអ្នកនឹងត្រូវគេព្រួតវ៉ៃជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXdk2tEWbYQBt96BagJlzjnXm-GSae-JzMv9mxBWMoFnep8dHIR_-S3rlKJU_4KLogqyaJ58tY9J7oF8VcMQbCH_lFWJb3FDE6bUJumTgh_fbSLHF07-7hU1hyLxihtzNJLCutP_v2UoaSrkfHI9gOJzh3tD8C5RQxpMLO9ASwaikY_nuwWBZObdRenwM/s580/photo_2024-07-10_11-26-24.jpg

៧.ម្រាមដៃមេនៅចម្លោះម្រាមដៃចង្អុល៖ ការធ្វើម្រាមដៃបែបនេះបញ្ជាក់ថា អ្នកជាមនុស្សគ្មានសីលធម៌ គ្មានការអប់រំ ឬចាត់ទុកថាឈ្លើយ ដូច្នេះគួរជៀសវាងការធ្វើដៃបែបនេះក្នុងប្រទេសវៀតណាម និងរុស្ស៊ី។

៨.ដៃ I love u៖ ការធ្វើដៃបែបនេះក្នុងប្រទេសអ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ ប្រេស៊ីល និងកូឡុំប៊ី ត្រូវបានគេចាត់ទុកថា ជាមនុស្សមិនស្មោះត្រង់ មិនគួរឱ្យទុកចិត្ត ដូច្នេះពួកគេមិនរាប់អានអ្នកទេ៕https://www.lingvano.com/asl/wp-content/uploads/sites/3/asl_content/content-pages/blog/ILY__combination-1024x359.jpg

រដ្ឋត្រៀមកែប្រែបឹងតាមោក ឱ្យក្លាយជាឧទ្យានជាតិបៃតង

0

ស្របតាមគំនិតផ្តួចផ្តើមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សាក្នុងការរៀបចំឱ្យបាននូវឧទ្យានជាតិសាធារណ: នៅរាជធានីភ្នំពេញ ដើម្បីធ្វើជាកន្លែងសម្រាប់ការជួបជុំ លំហែកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDN1xGH_shyKa7-SQ8YctLkZDV6NIE2IFbxYrb6JyVmlTZPQK-us1UXxc_zT1mWNNIOsHSts3jIv-gtGT2ccwkq8g4Bv1OTJ8ZaWksby8-mO2uXP2DjPQ8Su36erfubbt03sP0402r3ubyEodLBHhd7vj0Getx0STYrJYMTn2w3GYWch_Sfm_aWFXFYUg/s872/%E1%9E%85%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%94%E1%9F%86%E1%9E%96%E1%9F%81%E1%9E%89%E1%9E%8A%E1%9E%B8%E1%9E%94%E1%9E%B9%E1%9E%84%E1%9E%8F%E1%9E%B6%E1%9E%98%E1%9F%84%E1%9E%80.jpeg

នៅក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសយកដីបឹងតាមកទំហំ ៧៥ហិកតា ដោយត្រៀមដើមឈើប្រមាណ ១០០,០០០ ដើម ដោយកែប្រែបឹងតាមោក ឱ្យក្លាយជាឧទ្យានជាតិបៃតងដ៏ធំមួយក្នុងទីក្រុងភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtKdUpKz6eybOqs_I_AKbtkgHbBsXwpVmqcLV5wOMIpZwd0nAioLmKHaF-K0NyhGgqyYn3awM9fBpm1Gm3cAJFfwkf-0g1lxQpAKA8d1Rl-YnChA8AapVVI-zvG1-UFIy1s8VvgXnE1us3vEM4nmK-Ga_t3U2vjcfuDISEpA-Uou621tqsy6wZZBBL2CI/s640/berng.png

ដោយឡែកចំពោះរុក្ខជាតិ ដែលត្រូវដាំនៅឧទ្យានជាតិនោះ ជាប្រភេទ ដើមគីនីន ដើមត្របែកព្រៃ ដើមសាគូរ៉ា ដើមក្ងោក ដែលសុទ្ធតែជាប្រភេទដើមឈើមានភាពស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVbmSiollhdTqo3_yuaTHttJg8KiAb32psYFaPbmtuvf_MYh4NcKTD4y2JyAoAM4NSt5z_aPKf1f1-SOqHB7X5du2lXCo4n8qa62mv1ZTKSj2NYcw7XUvo-uqxDz3bfUBnaeTZSboijYK8zxYzatug-7aidbDtQHdkrAN6jZt702SMlDsjziPHFdNE95Q/s960/59826509_2145618302211741_9027408600582062080_n.jpg

គួរបញ្ជាក់ផងដែរថា ឧទ្យានជាតិបៃតងនេះ អាចជាឧទ្យានជាតិដំបូងគេដែលស្ថិតនៅក្នុងក្រុសភ្នំពេញ ខណៈឧទ្យានជាតិ១២កន្លែងទៀត សុទ្ធសឹងតែនៅតាមបណ្តាលខេត្ត៕

ផ្អើលវិស័យបវរកញ្ញានិងភាពយន្ត! ល្អហួស និង លី មួយលាង ត្រៀមខ្លួនចូលសម្តែងខ្សែភាពយន្តខ្នាតធំបែបរន្ធ.ត់ ជាមួយបវរកញ្ញាឥណ្ឌូនេស៊ី

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលនិងរំភើបចិត្តយ៉ាងខ្លាំង ក្រោយត្រូវបានបង្ហើបថា បវរកញ្ញាវ័យក្មេងកម្ពុជា២រូប ដែលទើបតែទទួលបានម្កុដក្តៅៗថ្មីៗនៅលើឆាកអន្តរជាតិគឺ យុវតី ជូរី ល្អហួស និង លី មួយលាង នឹងត្រៀមខ្លួនចូលសម្តែងខ្សែភាពយន្តខ្នាតធំមួយរបស់ខ្មែរ ជាមួយបវរកញ្ញាវ័យក្មេងឥណ្ឌូណេស៊ីមួយរូបទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_voJ5DkBtXy0FgI1h64vKNnleqFTtyWA-kJ6-AQNEIxwlJqTRirzhLfkcPfRlOYU5dCb5NfMwCGQWLEEEeL_cF-B9JwKgoyeboZnkakw4rUe73V2-gv7K9VJ4pEs22uEtkRTjPFvB8tvuMXuV4Rkikyc5Omvwi0ROk5KeHxZ5UEqqgr1kTnvc4YmUQTs/s1280/photo_2024-07-10_10-25-20.jpg

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Groupin និង MediaLoad បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា«ខ្ញុំនឹងត្រៀមផលិតរឿងខ្នាតធំ ដែលមាន Shaquila Keisha ជាតួខ្មោចឥណ្ឌូណេស៊ី និង ល្អ ហួស តួឯក ជាមួយនឹង លី មួយលាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj18qBhEm5J3hdHycptx6o06JRI02wpmOVbdkI93Ri4j8R-2Tf9dg4_c-wyGABaff74xysSyx4S4m7eiA0NRbPQMdwQhPmahI89xCRWpwOCUpqZByx5J6h_ea6KBzXQV3GAeThimkPk7OC8VdLaMh2GTwuYElwsm6-n2O_mKSJx7f3zySdVHkVupnM2v4/s1280/photo_2024-07-10_10-25-28.jpg

យ៉ាងណាមិញ យោងតាមការបញ្ជាក់ពីលោកអ៊ិន វិចិត្រ បែបនេះ បានបណ្តាលឲ្យមហាជនជាច្រើនទន្ទឹងរងចាំមើលនិងគាំទ្រយ៉ាងពេញទំហឹងលើខ្សែភាពយន្តមួយនេះគ្រប់ៗគ្នាតែម្តង ព្រោះតែលេចវត្តមានគ្រាប់ពេជ្រកម្ពុជាទាំង២រូប ពោរពេញដោយទេពកោសល្យខ្ពស់ នៅក្នុងខ្សែភាពយន្តតែមួយ គឺយុវតី ជូរី ល្អហួស ដែលជាម្ចាស់ជ័យលាភី Miss Pre-Teen International 2024 ព្រមជាមួយនឹង យុវតីលី មួយលាង ជាម្ចាស់ជ័យលាភី Miss Teen International 2024 ។ ខណៈដែលបវរកញ្ញាវ័យក្មេងកម្ពុជាទាំង២រូបនេះ នឹងត្រូvសម្តែងរួមគ្នាជាមួយនឹងបវរកញ្ញាវ័យក្មេងឥណ្ឌូនេស៊ីមួយរូបទៀតគឺ Shaquila Keisha គឺជាម្ចាស់ជ័យលាភី Miss Teen Icon International 2024។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihG28CwwpbrgmO-lWq4nIa6mk1nziA0O3EKrFA7PF6KGKLIuMilBWtZkzqYoSikFTdZlcpf2urBZpQoZY30eVTDoVw1qv8Ta5dihsB_lKEwcj5mTr1oiMh4Ao-9S7Yxzdwh4yHD-GkSOaFEIHAcHM9mH-GH4nmadno7nsBZ7_G_Sfq7Uem-YThV8URoXA/s1280/photo_2024-07-10_10-25-38.jpg

យ៉ាងណាមិញ បើក្រឡេកមកមើលគ្រាប់កម្ពុជាទាំង២ រូបនេះ គឺ ល្អ ហួស និង លី មួយលាង ដែលពួកគេទាំង២នាក់នៅក្មេងៗសោះ ប៉ុន្តែមានសមត្ថភាពខ្ពស់ និងអត់សរសើរមិនបាន ដោយតាមរយៈកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក បានលះបង់ទាំងកម្លាំងកាយ ចិត្ត និងថវិកា រហូតទទួលជ័យលាភីមកជូនជាតិមាតុភូមិ ក៏ដូចជាបានលើកតម្កើនមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងជាគំរូល្អដល់ក្មេងៗដទៃគួរតែយកតម្រាប់តាមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuEGE8oXVGegJ0VXTaHj3apEVlLK9u95e0w1XiYmjjQJ5bkMudNzd_zKQ3aRjhC5uW5HzDFDOtExvFLYY06VGRUH9usQyjMi6sK2o6BNRL3gVOjV5xQNwJX6hc1xBI8wLXSYXmauqi_rAfddvnOZAAhOvVWbjqwP2Pf7M3iSOd9cp1q8MJ7GxjM5KkvYk/s1280/photo_2024-07-10_10-25-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6kGS6nftG1n_a7CN3X-uxijRl9Z1yJARKNUmsTrWIvDnqn2M8UPFV7tIvnTQKklFAKHfi-fP-RMtmayS0fbOnAPAEVjFQQZ3yPE4lBSfKG7Km_yCAt4zKNTChHPJcE7oZbAbByHTMaYibRkHFEYjItbjiqXjYEbySBJH6asFrDU85tLa9Ku8crP9meMk/s1280/photo_2024-07-10_10-25-44.jpg

ប្រទេសទាំង ១០ ដែលមានប្រជាជនរួសរាយជាងគេបំផុតលើលោកក្នុងឆ្នាំ ២០២៤

0

ការធ្វើដំណើរទៅក្រៅប្រទេសគឺជាបទពិសោធន៍ថ្មី អាចឱ្យយើងដឹងពីសណ្ឋានភាពសង្គម សិល្បៈវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ។ ទោះជាយ៉ាងណាប្រសិនបើអ្នកទៅចំប្រទេសដែលគ្មានសុវត្ថិភាព ឬប្រជាជននៅទីនោះមិនរួសរាយអាចធ្វើឱ្យអ្នកមិនស្រួលចិត្ត ឬមានអារម្មណ៍ភ័យខ្លាចជាដើម។ ប៉ុន្តែប្រសិនបើអ្នកទៅចំប្រទេសដែលមានសុវត្ថិភាព ឬមានប្រជាជនរួសរាយ នោះអ្នកនឹងទទួលបានសុភមង្គល ក៏ដូចជាបានសាងនូវអនុស្សារីយ៍ដ៏អស្ចារ្យមួយដែលមិនអាចបំភ្លេចបាន។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនាំប្រិយមិត្តមកស្គាល់ប្រទេសចំនួន ១០ នៅលើពិភពលោកដែលមានប្រជាជនរួសរាយជាងគេបំផុតក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ USA Today កាលពីដើមខែកក្កដា។

១.អាហ្រ្វិកខាងត្បូង៖ ជាការពិតណាស់ប្រជាជននៅទីនេះគឺមានភាពរួសរាយរាក់ទាក់ខ្លាំង ដោយពួកគេតែងតែស្វាគមន៍ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជានិច្ច ដែលធ្វើឱ្យអ្នកទស្សនាមានផាសុកភាពពេលមកដល់ប្រទេសនេះ។ ចំណុចពិសេសមួយទៀតគឺពួកគេមានភាពរីករាយ ចូលចិត្តនិយាយរឿងកំប្លែង និងមានភាសាផ្លូវការចំនួន ១១ ដែលនិយាយរួមទាំងភាសាអង់គ្លេស អាហ្រ្វិក និង ៩ ភាសាជនជាតិភាគតិច ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកទេសចរក្នុងការបង្កើតមិត្តថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5aBmHGnG9pZRtP9c3Or0L3xPKj3-iENwZY_LDeqWAHxtVRiBclyjMGXdAOM8-U9-IpEc_GYydPbtmxMD0MK-LQGl_W7I5Fe6QPl9AX3dyzJKgzi0wF05X3HTEsKQ40cKNOB1l5mMvFcuCkWcJrszX9XYJfpu4ymgYSI6fCjzpLsk9bf5LRcli8EKNJBo/s1200/Are-South-Africans-friendly_1.jpg

២.ប្រទេសក្រិក៖ ក្រិកជាប់ចំណាត់ថ្នាក់លេខ ២ ដោយទទួលបានពិន្ទុ ៣៣.៧១។ យោងតាមការស្ទង់មតិប្រជាជននៅក្នុងប្រទេសនេះគឺចូលចិត្តនិយាយជាមួយមនុស្សប្លែកៗណាស់ ដោយសង្ឃឹមថានឹងបង្កើតមិត្តភាពថ្មី ។ នៅក្នុងភាសាក្រិកមានពាក្យ “philoxenia” ដែលមានន័យថា “មិត្តភាពជាមួយមនុស្សចម្លែក” ឬ “បដិសណ្ឋារកិច្ច” ។ នេះជារបៀបរស់នៅដែលប្រជាជនក្រិកអនុវត្តតាំងពីបុរាណកាលមក ធ្វើឱ្យអ្នកទេសចរតែងតែចង់មកទស្សនានៅប្រទេសនេះជានិច្ច។ ហេតុនេះនៅក្នុងជីវិតពិត ជនជាតិក្រិចគឺតែងតែមានទម្លាប់អញ្ជើញអ្នកស្គាល់គ្នាថ្មីៗមកផ្ទះរបស់ពួកគេណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrzkw2kvuzT2LEkUKLgJUi_KdrV-cvrAreDVN8D5aCgpVy2ugsXqf99fvD9qjdJspPWEznk7dUpDsZjREDVEo6FOhmJZV2I4kejrRmxWaLvg3nk-KPMLBTB4x-84xZbXFNvr6m0HBrsNRC5LC1KA-vqMCU88QPAbDuQe1-6COVOD6mlipmhJ-pt4EVwH0/s598/dreams.metroeve_greek-people-dreams-meaning.webp

៣.ប្រទេសក្រូអាត៖ ក្រូអាតជាប់ចំណាត់ថ្នាក់លេខ ៣ ជាប្រទេសដែលមានប្រជាជនរួសរាយបំផុតក្នុងលោក ជាមួយពិន្ទុ ៣៣,៥០ ។ យោងតាមក្រុមហ៊ុន Remitly ទេសចរណ៍គឺជាវិស័យដ៏សំខាន់នៃសេដ្ឋកិច្ចក្រូអាត ដូច្នេះមនុស្សតែងតែគួរសម និងរាក់ទាក់ជាមួយភ្ញៀវជានិច្ច។ ប្រទេសក្រូអាតមានវប្បធម៌កាហ្វេដ៏រស់រវើក ជួយអ្នកចំណូលថ្មីរំសាយអារម្មណ៍នៃភាពឯកា និងបង្កើតមិត្តយ៉ាងឆាប់រហ័ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg93Uze2CHYZgpjMWL37eS6wPBE8g2JpUYwg8XN_r0ybR-sgZEJl6m93HB1T9tgSqXNqcj_MudZBMjtq8XqloEO1ymOc6tWQ_XgxyNB1UT7ItxH_p8aWqLLrNU8lrMEOKDqrwJl-D7zwvaZPlxKDNk3IeckDYuOhkhto-lVsCoEQTSOKc5mx9dqDcnLY74/s1200/Croatia-Fans.jpg

៤.ប្រទេសម៉ិកស៊ិក៖ ជាមួយពិន្ទុ ៣៣.៤៧ ប្រទេសនេះជាប់ចំណាត់ថ្នាក់ទី ៤ នៅក្នុងបញ្ជី ដោយត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសុភមង្គល និងមានប្រជាជនរួសរាយបំផុត។ ប្រជាជននៅទីនេះតែងតែញ៉ាំអាហារជាមួយមនុស្សប្លែកៗជានិច្ច ហើយតែងតែស្វាគមន៍ និងរីករាយក្នុងការចែករំលែក ក៏ដូចជាណែនាំវប្បធម៌របស់ពួកគេទៅប្រាប់ភ្ញៀវទេសចរជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIYuyUPuJwlP2vunoLigPqaH2HR3MMTveE8ttoAS0uXe3GipNuTWulJ3Q0qLfDsyiNI0cboRvmWvMDrfIlN-0qxYZwsig0JNnYbYsMP4ltYy5lGd1y62L8o7N9GehY1EyQgjQ_tZwhOh55sEL19ww41QZBASN_jbpRdFkHL6qQydYZX_xL7wVg5JHWXWk/s1200/Most-Famous-People-From-Mexico-1.jpg

៥.ប្រទេសស៊ុយអែត៖ ជាការពិតណាស់ ប្រជាជននៅក្នុងប្រទេសស៊ុយអែតគឺពិតជាមានភាពរួសរាយរាក់ទាក់ និងរីករាយខ្លាំងបំផុត សក្តិសមជាជម្រើសកំពូលសម្រាប់មិត្តភាពដ៏រឹងមាំ ដែលនេះបង្ហាញថាជនជាតិស៊ុយអែតតែងតែបើកចំហក្នុងការបង្កើតមិត្តថ្មីៗជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhuRXd42Xcluds_c7GfLAhUbElqSIIW0YCzuFAuBArJfyvdeUq3v9vOG0LVNUVa8NFqaWPP5k-yh_f-uk2P7E7Nu9JtfgA1PF84l6sk7v_6OdSWeMo_clUjKY0YXQQDXpyvsCTeekxjOm-Wv1ThU2EwGz3jJiknBZ_FL7P7-hMy4tkZVcalKoqTGNhTTw/s1200/485.png

៦.ប្រទេសអូស្ត្រាលី៖ ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ៦ នៅក្នុងបញ្ជីជាមួយ ៣៣.១៣ ពិន្ទុ។ យោងតាមសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនរវិទ្យានៅសាកលវិទ្យាល័យ Deakin ក្នុងរដ្ឋ Victoria វេជ្ជបណ្ឌិត Tanya King ធ្លាប់បានចែករំលែកថា ភ្ញៀវទេសចរដែលមកអូស្ត្រាលីភាគច្រើនគឺដើម្បីចាប់ផ្តើមស្វែងរក ឬរាប់អានមនុស្សថ្មី ដោយសារប្រជាជននៅទីនេះគឺរួសរាយ ងាយនឹងបង្កើតមិត្តភាពណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2hSo6bSd_2x4RqHcXBWDxxukETC7X7LwzjOgHCCy-RFw_kdPSsWQCphbt2JuI-oaBLJHXyg8B69gVEzt3Lyv177kU49IbTUz6u5oLub4mtMncIN1J8vn6wxZmk8waXRLp_coCHQJi1ULfd37m7rWrihRzCiQoDg3jsD2SwtZgILLfOHT-Wh90kOYMobE/s800/4a6ab8fa1fbded6d21fe63628e82b0f68157ed00.webp

៧.ប្រទេសកាណាដា៖ ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសប្បុរសធម៌ ប្រជាជននៅទីនេះភាគច្រើនគឺចិត្តល្អណាស់ តែងផ្តល់ក្តីស្រឡាញ់ចំពោះមនុស្សគ្រប់គ្នា។ ដូច្នេះប្រទេសកាណាដា គឺបានក្លាយជាគោលដៅទេសចរដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHBkAIpjYwjGTP28XXcLIRepZYWK3EtfnrQ7NXPl8-YahefJVXy0o5hO0A-SqC4RGXfRNnUWQqqF7KMWkmMsBXIvCe01StP3HyVcNfI_pqUfabkkT9hH8j-gL5VddxN9cp67u-Ndx889bSnd160iOK4Qh31kgeGd1QNJW5J2gT7g6aQsy1BF4XhHH5Ad8/s800/Canadian-people-e1690993529275.jpg

៨.ប្រទេសអាល្លឺម៉ង់៖ យោងទៅតាម Remitly មនុស្សនៅប្រទេសអាល្លឺម៉ង់គឺតែងតែស្វាគមន៍យ៉ាងក្លៀវក្លាចំពោះភ្ញៀវ ឬអ្នកស្រុកថ្មីជានិច្ច។ ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ៨ ជាមួយពិន្ទុ ៣២.៦៦ ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានប្រជាជនរួសរាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiy2hh6PFpP-gF-f7NXyKDubOgbvvFCRux6a0fybV7EHm3RN7ki0XUszAJ3kbt4U4Llkg5NPDrR8OdcCHaD0J7CwsbBWGcnlhw1MSMBUTPC4iJfsS2UMe-GIbmDE7yyNVmcAz8OERMg3NxcUXddT-bFzUI_V0WVWQ9myxhs7I0hoFiyj7cyFZoz4e-g80/s1356/1_wKJjzvocT0zJmddIbWL83w.jpg

៩.អេស្តូនី៖ ឈរនៅលេខរៀងទី៩ ជាមួយ ៣២.៥៨ ពិន្ទុ ប្រទេសអេស្តូនីគឺមានប្រជាជនរួសរាយរាក់ទាក់បំផុត ប៉ុន្តែក៏ផ្តល់តម្លៃដល់កន្លែងផ្ទាល់ខ្លួន និងភាពឯកជនផងដែរ។

១០.ប្រទេសបែលហ្សិក៖ ចំណាត់ថ្នាក់ទី ១០ គឺបានទៅលើប្រទេសបែលហ្សិក ជាមួយពិន្ទុ ៣២.៥។ បែលហ្ស៊ិកមានភាពល្បីល្បាញសម្រាប់សូកូឡាដ៏ល្អបំផុតនៅក្នុងពិភពលោក ស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ និងជាកន្លែងសមរម្យសម្រាប់អ្នកដែលចង់ផ្លាស់ទៅអឺរ៉ុប។ ដូច្នេះប្រជាជននៅទីនេះតែងតែផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជានិច្ច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyn_Wb1n5ucokQSty1SpcUt3llIL0sNDhAlEVLMIRemsrCPPOSfgdnvpaBcURJZQA241lVJZRT2Y0mL8kOKKl9ih-zhxqo7QhPyMOwdDOQDcMBYkaLtcc6yZW23KHFzVQSyG1yum7dvxYmYITy0L7JbPsaArG0Z2WHmuskru9baLGhtRHsRqkixr1StU/s1200/79180d45a03f656bfbf09005d51f7529.webp

ក្រសួមហាផ្ទៃ ត្រៀមបញ្ចប់រាល់កាផ្សព្វផ្សាយគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ

0

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL_e6dvsKQNNeC8al8JMlENOZQGMWPCLMdJUjnCTn_42Q1MBZXDLa0K2PLkgAX15ASkuhROMmVdx9jNrOn0rGVMUWMx6EDzh-N6mHjmSw8kfx5F4gEqPRbXg9YLZlnt8RePDxuc-BaSTjGDTS0BvgizbgNMaHawc_N7T3Fg2bctnDMqFHdldoVBc0eZD4/s1280/450385524_877824994377114_4294597165928814919_n.jpg

ឯកឧត្តមអភិសន្តិបណ្ឌិត លើកឡើងថា៖”ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ មិនមែនត្រឹមតែដើម្បីចង់បានការសរសើរគាំទ្រពីសាធារណជន និងមជ្ឈដ្ឋានសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយដ៏ព្រោតព្រាតគ្រប់ច្រកឡ្ហកនេះទៀតសោត ក៏នាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggds7DLlya4ZP_qkVX7MnFDrwQiOgdUHTFZYwpnqJrel6FQ47qQF71r7Ge-fDmik5snJN3MX9Xw8pHYdfSbex8QylCnxw9JgVgRFnYTyr_iek0nKq6RxQq_Rd8Zg4AfnWMGna2tT_YIjQ6PI3QuJ8zAqdP4Ej6kEZ7Yb9epGXaLVMIw9PG-0CYEJ5udMI/s990/10_1_2024_a_billboard_advertising_beer_is_seen_on_an_overpass_in_phnom_penh_heng_chivoan.jpg

ឯកឧត្តម ក៏បានថ្លែងទទួលស្គាល់ដែរថា៖”សម្រាប់រដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន ប៉ុន្តែចំណូលនោះ មិនអាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុដូចបច្ចុប្បន្ននេះបានឡើយ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgicxuf3IZGxk4czDVQUy_D1coXhG4DjsTWF_OnfUHajz1si_iDJi5nxQ6L8IVnli_e-d1m7p7A0Cc_eYwmqakmO1TSvh5N14DZ_Lv7ZiIS450inUuWi4Gw2CrpUGtgABok6u_a-12SRmxFpKDakFQHaFbQiypIYQBDdHaUDr5dgF6blI8jOX8jqyewy5s/s1800/0Q1A5666-scaled_03.jpg

 

វៀតណាមជាប់ចំណាត់ថ្នាក់ទី១ ផ្នែក​ចំណាយអស់តិចសម្រាប់ជនបរទេស

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន CNBC រាយការណ៍ថា តាមការស្រាវជ្រាវរបស់ស្ថាប័ន InterNations អំពីអ្នកទៅធ្វើការនៅក្រៅប្រទេស ឆ្នាំ២០២៤ បង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់ទី១ ផ្នែក​ចំណាយអស់តិចសម្រាប់ជនបរទេសរស់នៅវៀតណាម និងជាប់ចំណាត់ថ្នាក់ទី១ សម្រាប់រយៈពេល៤ឆ្នាំជាប់ៗគ្នា ក្នុងចំណោម៥៣ប្រទេស ខណៈកូឡុំប៊ី ជាប់ចំណាត់ថ្នាក់ទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqb0i-79HhJOzbgjtWZ639KGPgMuXxibtawuzhZFh_HVrvB2wJw0FfiQy2RRKKP-m6UhNz6tll-6TVVJScRACRk9xbdnm58U0O4q2eZsbWNQGGymIb3E-6uwqowvjW1Uxo83k1JTMt3RjzuEzpNjxkIu1qagq2FPAY79YxXskd9qsHDIVJvQVf0-2rEsM/s1280/photo_2024-07-10_09-35-15%20(2).jpg

ចំណែកផ្នែកគុណភាពជីវិត គឺវៀតណាមជាប់ចំណាត់ថ្នាក់ទី៤០ ក្នុងចំណោម៥៣ប្រទេស ខណៈផ្នែកតម្រូវការចាំបាច់សម្រាប់ជនបរទេស ដូចជា ៖ អ៊ីនធើរណេត, កន្លែងស្នាក់នៅ និងភាសា គឺវៀតណាមជាប់ចំណាត់ថ្នាក់ទី២៩ ។ រីឯផ្នែកការងារនៅក្រៅប្រទេស រួមទាំងឱកាសមុខរបរ, ប្រាក់ខែ និងស្ថិរភាពការងារ វៀតណាមជាប់ចំណាត់ថ្នាក់ទី១៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaJL4q2j07EHseR12Y1_rydxWxN8nPizedzhHRWYLLmQ5uPJwJ4hA1d5y-JzLQxtgGnxHzmScQBscCyQUmX6-qVNsMH_mWCR1ftZtybm1uhGJF55Zs3OPXhMk5jwhCYOARh9HJXHC7F34lFIMzxujoA80jbeXX_1bngnBYcw5_I2Hs15yokftLXVnFxdY/s800/photo_2024-07-10_09-35-15.jpg

ការស្ទង់មតិនេះបង្ហាញថា ជនបរទេសស្នាក់នៅវៀតណាម ប្រមាណ៨៦% និយាយថា ការចំណាយនៅវៀតណាមសមរម្យ ខណៈអ្នកឆ្លើយតបការស្ទង់មតិ៦៥% ទៀតនិយាយថា ពួកគេពេញចិត្តនឹងស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន បើធៀបនឹងការចំណាយជាមធ្យមលើពិភពលោក ដែលស្មើនឹង៥៤% ។ រីឯការពេញចិត្តនឹងការងារ ក៏ទទួលបានភាគរយខ្ពស់ដែរ ក្នុងចំណោមជនបរទេសស្នាក់នៅវៀតណាម ។ ការពេញចិត្តនឹងការងារនៅវៀតណាមបានឡើងពីចំណាត់ថ្នាក់ទី២៤ កាលពីឆ្នាំ២០២៣ មកចំណាត់ថ្នាក់ទី៣ នៅឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCATDtMzl81M-Pe86Mi3Yoid_5qV_p3zcgvQUs6imZTTnIa7vzxTBQ-MaHrRtAe81E0CnDqkmTZqkPlbEuInZh0ryPDorogRbBtv8NOKtW9vxxBD8KPCxd1IYN6YSgznQKkbXEzxei6zRpc0SBM1HM63CdZyNbt91iiiOlh6vekaNNl9L0jIpdyQiX_CY/s1280/photo_2024-07-10_09-35-16.jpg

ទោះយ៉ាងណា នៅវៀតណាម មានជនបរទេសត្រឹមតែ៤៦% ប៉ុណ្ណោះ ដែលធ្វើការពេញម៉ោង ហើយជនបរទេសម្នាក់ក្នុងចំណោម៥នាក់ ឬស្មើ២១% គឺធ្វើការក្រៅម៉ោង និងជនបរទេសប្រមាណ១៨% បានចូលនិវត្តន៍ពីការងារ ។ ជនជាតិអង់គ្លេសម្នាក់រស់នៅវៀតណាម និយាយថា ៖ «ការរស់នៅទីនេះ គ្មានភាពតានតឹងសម្រាប់ខ្ញុំទេ ។ វាជាការផ្លាស់ប្តូរដ៏ល្អប្រសើរពីជីវិតធ្វើការនឿយហត់ និងរញ៉េរញ៉ៃខ្លាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0vFWsaxwU-E_CwNAyL50fSvnzAA_WOM180SoX4UO4zC27aPBFnE2QNK-ADgSdFePjwiu8VmFbCzWHV52TS9n-k4nLdIP9oMkX2gWghr2DRGzdWJf6hsKmB5syACAgt47g81IhW64g6fYXjl-6-6Ql9eXyOuIs36ykfP_lw1zPlKLrQb1aVHizRDqIbbs/s1080/2.-Vietnam-Group-Tour-girl-bike-hoi-an.webp

រីឯសន្ទស្សន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance Index) ស្ថាប័ន InterNations បានសាកសួរអ្នកចូលរួមការស្ទង់មតិអំពីការពេញចិត្តផ្ទាល់ខ្លួន ចំនួន៣ផ្នែក រួមមាន ៖ ការចំណាយទូទៅ, ការពេញចិត្តនឹងស្ថានភាពហិរញ្ញវត្ថុ និងប្រាក់ចំណូលគ្រួសារ ដើម្បីចង់ដឹងថា តើពួកគេពេញចិត្តក្នុងការរស់នៅយ៉ាងមានក្តីសុខដែរឬទេ?

ប្រទេសចំនួន១០ ដែលជនបរទេសនិយាយថា ល្អបំផុតសម្រាប់ការចំណាយប្រាក់ផ្ទាល់ខ្លួន រួមមាន ៖ ១-វៀតណាម ២-កូឡុំប៊ី ៣-ឥណ្ឌូណេស៊ី ៤-ប៉ាណាម៉ា ៥-ហ្វីលីពីន ៦-ឥណ្ឌា ៧-ម៉ិកស៊ិក ៨-ថៃ ៩-ប្រេស៊ីល និង១០-ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimelcuncFrF1lnw_AKbWjBFCOcSWJgTEdQQlVoqCkddLzc8ZjqBsgUAThzkTnRuGXfqhk-kUUrPBdSDqGxCCTzgx7tsEXYpwvAtOgkGatr6gvbxAXa0xPucQ-h5-y5EiwWUOhnXks8iEx2KcI7Cf63W_3xKEzUmmfh3M8Fol39Jelhr0VA1XcsUFMY2lc/s1024/25708214874_39c0618427_b.jpg

Katrin Chudoba ជានាយកផ្នែកទីផ្សាររបស់ InterNations និយាយថា ៖ «កន្លែងស្នាក់នៅ គឺជាកត្តាសំខាន់យ៉ាងខ្លាំងសម្រាប់ការចំណាយក្នុងការរស់នៅ ក្នុងនោះថៃស្ថិតក្នុងលំដាប់ទី១ ដែលជនបរទេសងាយស្រួលស្វែងរកកន្លែងស្នាក់នៅបំផុត ។ រីឯវៀតណាម ស្ថិតក្នុងលំដាប់ទី២, ហ្វីលីពីន លំដាប់ទី៥ និងឥណ្ឌូណេស៊ី លំដាប់ទី៨ ។ ជនបរទេសជាច្រើននិយាយថា ពួកគេងាយស្រួលស្វែងរកកន្លែងស្នាក់នៅក្នុងប្រទេសទាំង៤ ហើយពួកគេពេញចិត្តនឹងលទ្ធភាពចំណាយផងដែរ» ៕

ស្នងការចេញសេចក្តីបំភ្លឺ ជុំវិញករណីនារីឡាវម្នាក់ ព្យាយាមរត់គេចខ្លួនពីលើអគារ

0

កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៨និង ៣០នាទីព្រឹក មានករណីស្ត្រីជនជាតិឡាវម្នាក់ ប៉ុនប៉ងលោតពីលើអគារផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFEfWonYIJjLR3G96hPFiUr5JYG3HIhy0eOggvIm7qCwVyLy0ICcJjDPnEyIbfGlKmiL5DFTMictpv5PgzbQXVOBjcDpmyDjA0ckbtIOZ8xUC0Way7VkaLgXVO_ZxzuTzXqJYIjcr6SUzjxpd-3cPTw0G3agzo325Ano4n74wdcaGX3DSY4eiMGJElv08/s1280/449842937_992567966208998_106260045517270791_n.jpg

តាមការសួរនាំ និងស្រាវជ្រាវ គឺឈ្មោះ DOUANGMALA PIK ប៉ុនប៉ងលោតពីលើអគារ គឺដោយសារខ្លួនមានជំងឺបាក់ទឹកចិត្ត ហើយគាត់បានប្រើថ្នាំរំងាប់អារម្មណ៍ច្រើនហួសកំរិត ទើបធ្វើឱ្យគាត់បាត់បង់ស្មារតី បាត់បង់សតិ គ្រប់គ្រងខ្លួនឯងមិនបាន គឺបានឡើងលើបង្អួចបន្ទប់របស់ខ្លួន លេខ៨៧០៣ ជាន់ទី៧ ចុះតាមខ្សែទុយោម៉ាស៊ីត្រជាក់ លោតចុះទើរលើដំបូលផ្ទះប្រជាពលរដ្ឋ ហើយខ្លួនបានបញ្ជាក់ថា គាត់ពុំមានបំណងចង់លេបថ្នាំ និងចង់ប៉ុនប៉ងលោតពីលើអគារសម្លាប់ខ្លួនទេនោះទេ ដោយសារខ្លួនបាត់បង់ស្មាតី គ្រប់គ្រងខ្លួនឯងពុំបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjUqMqXlSSS6foV86xj-OytHq717a0KSvdnjEieGtmVKbjsDYEKQllUvZNyzmz_KeA7XxUldnr5XB1kEfeQ-wRkIYo4__FjlLusAkTgl7PDQP4_qwo8aqhfvjec5CfvdWzbO4Cvo6HF4Gll5WBp4OAcRFOrhR3TQTuIeT6fNHL8Ih0sCGg3VMWTQAFt70/s1280/450309406_992567976208997_7936663702241833358_n.jpg

ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានធ្វើតេស្តស្វែករកសារធាតុញៀន លើស្ត្រីខាងលើ បានរកឃើញវិជ្ជមានសារធាតុញៀន បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តនីតិវិធី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG51vd_PrBQ66Se1rdjNXfLMIOTzo8E4c0nr7vVxsvBrCe92ELz8pLYOSQl4G7c9V6p9ncdnq6MR6uzbTNtVFcqe8t5rO0eetCnvqj_sJe2wngHPMn60WVeo50fLsltuQlRV_BbTUhQUCIoRkwbPx_71AjZj3Xu-X891gnbqSMm7eVeOInMVjlRRDdPrs/s1440/450309578_992568009542327_6600713792184657544_n.jpg