Home Blog Page 985

តើអាចទៅរួចទេ អភិបាលក្រុងមួយរូបនៅបារាំងបង្កើតច្បាប់ហាមមេឃភ្លៀងនៅរដូវក្តៅ?

0

ប្រទេសបារាំង ៖ អភិបាលក្រុង១រូបនៅប្រទេសបារាំងបានចេញបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ផ្តល់ភាពសំខាន់ និងតាមដានអាកាសធាតុឱ្យបានខ្លាំងក្លា ដើម្បីជួយគ្នាបញ្ឈប់អាកាសធាតុប្រែប្រួលខុសធម្មតា ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ។ ការចេញបញ្ជាឱ្យតាមដានអាកាសធាតុនេះ ក្រោយពីអភិបាលក្រុងរូបនេះធុញទ្រាន់នឹងមេឃភ្លៀងឥតឈប់ឈរនៅរដូវក្តៅ ។

សារព័ត៌មាន AFP រាយការណ៍ថា ការិយាល័យឧតុនិយមបារាំងបានប្រកាសនៅដើមខែកក្កដា ឆ្នាំ២០២៤ ថា កាលពីខែមិថុនា កន្លងមក មេឃបានធ្លាក់ភ្លៀងច្រើនជាងពេលធម្មតា និងបរិមាណទឹកភ្លៀងខុសគ្នាយ៉ាងខ្លាំង បើធៀបចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០ ជាមួយពេលបច្ចុប្បន្ន ។ លើសពីនេះ តំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើនជាងមុនទ្វេដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4lhHP7xOAS1DS5_UMMDZ2Em1owWiptT_X6AIt7eHkX5OyZiynvuh1x_wunRfKxwbD15GuqJkUiqnNfgJv2ZZpLuHx1YOjZt2xBFOhBI7YmXvMHCZxa4RQPfdoVJvRP2J_cKsbpBf3w8pwkCi4Mygep3khY1BuCTZMMOUvzXogBMvUgLBCNLgV3ckS5Dg/s1200/05145b3d-cd57-4fea-b347-702f380b1728_16x9_1200x676.webp

លោក Daniel Marrier អភិបាលក្រុង Coulonces ស្ថិតក្នុងតំបន់ Normandy ប្រទេសបារាំង និយាយថា ៖ «ខ្ញុំពុំធ្លាប់ឃើញអាកាសធាតុបែបនេះពីមុនមកទេ ។ នៅពេលព្រឹក ផ្ទៃមេឃប្រែជាពណ៌ប្រផេះ និងធ្លាក់ភ្លៀងឥតឈប់ឈរ ។ ខ្ញុំមើលអ្វីពុំឃើញសោះ ហើយក្នុងផ្ទះរបស់ខ្ញុំត្រូវតែបើកភ្លើងជានិច្ច» ។

ហេតុនេះ លោក Daniel Marrier ដែលមានតួនាទីជាអភិបាលក្រុង ក្រោយពីពលរដ្ឋចំនួន២២៧នាក់ បោះឆ្នោតគាំទ្រលោកឱ្យកាន់តំណែងជាអភិបាលក្រុង បានចាត់វិធានការបញ្ហាអាកាសធាតុដោយខ្លួនឯង គឺការបង្កើតច្បាប់គ្រប់គ្រងក្នុងតំបន់ ដែលស្ថិតនៅក្រោមកការគ្រប់គ្រងរបស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiovnr-i-ZLTBxKyl2JglsBI3nwFHETZSgv8XhXYHNXSdGVD4aFqUukIob_xXRYCxPEQBfJsRTr6CCB2ut_hQKh2Rf3Alsy1qakCgqsODYdYz1NijxnbIYrT4BnmzZ0i52LVl1vHhbkwoQR7s_ZjGIpXLIhuO_Q58VDOSQjnydpj4Vj51VwqQPW5Huivn4/s1000/20240710_1720613583-710.jpeg

លោកបន្តថា ៖ «ខ្ញុំសូមចេញបទបញ្ជាមួយ គឺចាប់ពីខែសីហា, ខែកញ្ញា និងខែតុលា ឆ្នាំ២០២៤ តទៅ មេឃត្រូវតែឈប់ភ្លៀង ហើយមេឃត្រូវមានពន្លឺថ្ងៃមិនក្តៅខ្លាំងពេក និងមានខ្យល់បក់តិចៗជំនួសវិញ ។ រីឯស្ថាប័នពាក់ព័ន្ធត្រូវតែរួមគ្នាគាំទ្រ ដោយការផ្តល់ភាពសំខាន់ខ្លាំងបំផុតលើការតាមដានអាកាសធាតុ និងទទួលខុសត្រូវក្នុងការអនុវត្តបទបញ្ជានេះ» ។ ក្រោយពីលោកអភិបាលក្រុងចេញបទបញ្ជាហាមមេឃភ្លៀងរួចមក លោកប្រាប់ថា មានពលរដ្ឋជាច្រើននាក់នាំគ្នាអរគុណលោក ។

គួរបញ្ជាក់ថា Normandy ត្រូវបានគេចាត់ទុកថា គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយស្ថិតនៅទិសពាយ័ព្យប្រទេសបារាំង ដោយសារមានធម្មជាតិស្រស់ស្អាត និងភាពរ៉ូមេនទិកផងដែរ ។ រីឯភ្ញៀវទេសចរដែលបានមកកម្សាន្តនៅទីនេះពេញចិត្តយ៉ាងខ្លាំងនឹងអ្វីៗគ្រប់យ៉ាង ដូចជា ៖ ការធ្វើដំណើរ, ភោជនីយដ្ឋាន និងកន្លែងស្នាក់នៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju0TXSWuYbrtg2BmRynQ71NStfgRk2cKipOzCFoP5r6NVatsV35bITFNfHwac48SHKbBFYStFU2JFUTTHvWjB9U9QZ456nS02DtXMMgrg7AxBau1bqAzDdLx85m44yI-xITzD1xx2H_e7AMgZkkp-mFbYRucAMggUPH4FNQhFW2FYiVPBmqNjZTUvLrnY/s599/download.jpg

Content ស្លៀកឈុតប្រពៃណីខ្មែរ ដើរកម្សាន្តជុំវិញទីក្រុងបាំងកកកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន!

0

ថ្មីៗ បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គមដោយម្ចាស់ហាងប៊ីយូធីស្ទរ ជាគូស្នេហ៍មួយគូរ បានស្លៀកឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត នៅក្នុងដំណើរកម្សាន្តនៅឯទីក្រុងបាំងកកប្រទេសថៃ ខណៈក៏ទទួលបាននូវការចាប់អារម្មណ៍និងកោតសរសើរព្រោងព្រាតក្នុងចំណោមសាធារណៈជនទាំងខ្មែរនិងជនបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6BdjxbjtJSzbb9uPYsrgiNGt4PH-0Qdae-mqzwOalxFlGLJQxob1qgHOrzRGQsE2obxDOqPUQPqHIOTDSnxoElRIpPggcAVNjpipiaUHOAH50eK_doSRSVivZYu1_H9E1qJ7laWGLrSbshxIHqVro0za2niax-V-TQ_08Xo5y4_n5fEj5JQtHUGS-4RM/s702/Screenshot%202024-07-11%20101242.png

នៅថ្ងៃទី១០ ខែកក្កដានេះ យោងតាមការបង្ហោះនៅលើគេហទំព័រហាងប៊ីយូធីស្ទរ បានបង្ហាញឃ្លីបវីដេអូប្រមាណនឹង៣នាទី ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា« Content ថ្មី ស្លៀកសម្លៀកបំពាក់បុរាណខ្មែរ ដើរជុំវិញទីក្រុងបាំងកក តោះមើលវីដេអូទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj11YsjHqXYolHhNLr4WL9MYFnduJpEWsmrqcPQevaJeQvFuyFvg4WAWC20pVRIDHIenCz9AauI45FJPxYgEE0F3keqW1Yo6PD0dBxzVbICEByK661cSCEIr4bQ_F5n8nPswhUNo1Ms8s04-JM8bVbSBLQ_WLrrOsf8lwc1OREY6IW2gDQv_Y8eUAMK-gM/s673/Screenshot%202024-07-11%20101259.png

គូរស្នេហ៍ភេទទី៣មួយគូរនេះ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាងប៊ីយូធីស្ទរ ខណៈពួកគាត់ទាំង២ ថែមទាំងជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គមផងដែរ ដែលកាលពីពេលកន្លងទៅ ពួកគាត់តែងតែបង្កើតនូវមាតិកាល្អៗប្លែកៗ ក៏ទទួលបាននូវការគាំទ្រពីមហាជនជាហូរហែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFtTa7mZ8o3LoTtWnCebR5K5g8v5JQDalFmzmAALaKbdfV8ItZZXSeOLrwZ31HEmBndZl3xVO56jA2mUQY19Vhz368QPDbLcffCV1xfEfPmp7bI67oRtLs-BhV0ofOll7u_vInZsoU0B8qH2JEZ5MQqpJqnoIurN4s8yd3Gp-MWAgQTa9V4xCRwr7ueLk/s764/Screenshot%202024-07-11%20101319.png

យ៉ាងណាមិញ តាមរយៈមាតិកាថ្មីៗក្តៅៗរបស់អ្នកទាំង២ ដែលបានលើកយកឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរមកស្លៀក នៅក្នុងការដើរកម្សាន្តនៅឯប្រទេសថៃបែបនេះ ក៏ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងម្តងទៀត។ នៅក្នុងវីដេអូនោះ គូរស្នេហ៍មួយគូរនេះ បានធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗក្នុងទីក្រុងបាំងកក ប្រទេសថៃ ដូចជាម្តុំ China Town, វត្តអារុន និងផ្សាទំនើបជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSk3nUZub9TqwEKt6oJCtAr_M3Ffa9B29zWjq1sU0JPV2rVhuHYc7T9DbmxRfvEaz_eryx7Y4uVRW6KhZIRTtYS0zcq1oRb_8c83F2yTtpZax3zumChpGU_axpkQFzRYFEUp4moukKTVdqfVnJ4vVQWv9vkX-MnYr34364hIdC2fKpnfbq_FvJUgQVTQI/s678/Screenshot%202024-07-11%20101333.png

តាមរយៈវីដេអូដែលបានដាក់បង្ហោះខាងលើនេះ គឺបានឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់សម្បត្តិវប្បធម៌ជាតិរបស់គូរស្នេហ៍មួយគូរនេះ ដែលចង់បង្ហាញ ផ្សព្វផ្សាយអ្វីដែលជាខ្មែរ និងជាការចែករំលែកនូវមាតិកាល្អៗទៅកាន់ពិភពលោកក៏ដូចជាមនុស្សជំនាន់ក្រោយ បានលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលានិងថវិកាផ្ទាល់ខ្លួន, ដើម្បីបង្កើតបានជា Content មួយនេះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAGGcw_FkOu0CWUfcBwC4l_2NymFG7DpMqosvF1Wj1SE5JK_ruUb_AZsBK8OLdj7yd2K-b5qQ5MbGVKZAPWfXywQFDFHzmc3U3O_VENagvxQyfzB7ukDbhkupwNte7tQ7biikp0CP38A11S8VLTJxThM1Ts9tfZ8kTey3yEuYra_45CUYIXq-hEZzEhYw/s680/Screenshot%202024-07-11%20101349.png

ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាតដោយអ្នកខ្លះក៏បានលើកឡើងថា«អរគុណច្រើនអូនដែលបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយសំលៀកបំពាក់វប្បធម៌របស់ដូនតាខ្មែរយើង, សុំសរសើរប្អូនខ្លាំងមែនទែន ក្លាហានហ៊ានស្លៀកពាក់ឈុតបុរាណខ្មែរចូលទឹកដីប្រទេសថៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMYtXiqMGqvwK3CmH5zUMvnLkPOnAo6w11IPqTcfqd7UYBP0XjBq5Z3v-hsaVRU5fQ2tzSx_aFqz-w-USe1EfVKgl3RVEkTU-nQPMxxdjn94hcHncTqEOM40n0iFBstXURlYGLzkQJCNKV06vHW2LX4o-h_LGBpL7G3qpJkP2zTRTI8r0DtsDs44gjGo4/s674/Screenshot%202024-07-11%20101410.png

អ្នកខ្លះថា«ពាក់ឈុតខ្មែរនៅលើទឹកដីថៃហើយថែមទាំងមានទង់ជាតិខ្មែរយើងទៀតធ្វើបែបនេះហើយទើបបរទេសមិនអាចច្រឡំថាជាឈុតថៃ ស្រស់ស្អាតណាស់បងយើងគឺជាកូនខ្មែរធ្វើបែបនេះគឺពិតជាបានបង្ហាញពីអ្វីដែលជាខ្មែរពិតប្រាកដ យើងជាខ្មែរយើងជាម្ចាស់គឺយើងមិនត្រូវខ្លាចរអាក្នុងការបង្ហាញនោះទេ ពិតជាសរសើរដល់បងទាំងពីរណាស់»៕

Jisoo ជាសមាជិកមានរឿងចម្រូងចម្រាសតិចបំផុតរបស់ BLACKPINK

0

ក្នុងរយៈពេលមិនដល់១ខែ សមាជិក៣នាក់របស់ BLACKPINK គឺ Jennie, Lisa និង Rosé បានប្រឈមមុខនឹងភាពចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គម។ Lisa បានទទួលប្រតិកម្មចម្រុះចំពោះ MV ទោលរបស់នាងមានចំណងជើងថា «ROCKSTAR» ហើយ Rosé មានពាក្យចចាមអារ៉ាមថាកំពុងមានស្នេហាជាមួយ Cha Eunwoo។ កាលពីពេលថ្មីៗនេះ Jennie ត្រូវបានគេជក់បារីអេឡិចត្រូនិចលេចចេញពី vlog នៅពីក្រោយកម្មវិធីមួយ។ ហេតុការណ៍នេះបានរីករាលដាលពាសពេញពិភពលោក ដោយបានជំរុញឱ្យមានការប្តឹងទៅស្ថានទូតអ៊ីតាលី និងនាំឱ្យ Jennie សូមទោសអ្នកគាំទ្ររបស់នាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3YRLQP2H4yxEB8yvrCb1DdG1xRhQSDsY9r0GctVQutoiTT-tNT5fxeZnHGrX2nO0LS1mEBqQSa9cyGKccY9NCHCb7xDq6fLmFl5gf-kr_EAK_0EYEV4VUI7cQx0Wu7ofrX8ZxQ71yQB66KBEIOkH5Ebca8TBbMFYIPlWvXR2-6hGXX-8oOl6VNefYl-Y/s1800/image_2024-07-10_16-09-24.png

យ៉ាងណាមិញ Jisoo ត្រូវបានគេចាត់ទុកថាជាសមាជិកមានរឿងចម្រូងចម្រាសតិចបំផុតរបស់ BLACKPINK។ ក្នុងរយៈពេល៦ខែកន្លងមកនេះ Jisoo បានជៀសវាងរឿងអាស្រូវ ដោយព័ត៌មានទាំងអស់លើកឡើងតែអំពីនាងផ្តោតលើសកម្មភាពផ្ទាល់ខ្លួនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvTclx_ptaSl3uoKLTPOdTUNTDgmj0MsZyAyqyKp5EYEmPZuIdRTVvMMtotOuNdas5z-V-yw3AUb7YYnVpPj5CP6dJkY2lfxGZ5vTKxRptlRexonBSOhKViKl5x7GJIFMQVUFvTUpXMeNJzXfx6O4J-paNgBCcey0IUrEDyO8ujB-H5WuTgPRrS0uvDFI/s1230/image_2024-07-10_16-09-32.png

នៅដើមឆ្នាំ២០២៤ អ្នកគាំទ្រមានការរំភើបចិត្តនៅពេលដឹងថា Jisoo នឹងសម្តែងក្នុងគម្រោងចំនួនពីរគឺរឿងភាគទូរទស្សន៍ «Influenza» និងការសម្របតាមខ្សែភាពយន្ត «Omniscient Reader’s Viewpoint» ។ ក្រោយមកទៀតមានតួសម្តែងល្បីៗរួមមាន Jisoo, Nana, Lee Min-ho, និង Ahn Hyo-seop ជាតួអង្គសំខាន់។នៅល្ងាចថ្ងៃទី៣០ ខែឧសភា តួសម្តែងក្នុងរឿងនេះបានប្រារព្ធពិធីបញ្ចប់ការថតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នៅទីនេះ Jisoo បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏សាមញ្ញ ប៉ុន្តែស្រស់ស្អាតរបស់នាងនៅឯពិធីជប់លៀង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSMJ5GceHb5UqmZnF4OGxZ-NgVr6sNYXVBAFCdNXFwiZoZPTJxmEKh4vEOdvl4P4t48qSlWAdvxkTjTvFHG0AkwyA94VBAHnbNJVYUKauDuWACEf1WNASEJ7vtKxiBWFPRxcK6re1P8wc0RtDAUMR5GIBJRN4UoM4YzXDYfJRNoq4cfAmlYo7oFlK4R7A/s2048/image_2024-07-10_16-09-29.png

វីដេអូឃ្លីបរបស់ Jisoo ថតរឿង «Influenza» នៅពេលយប់បានសាយភាយតាមអ៊ីនធឺណិត។ ដោយសារតែមមាញឹកក្នុងការថតរឿង Jisoo បានលះបង់ពេលវេលាទាំងអស់ក្នុងការសម្ដែង។ ដើម្បីធានាដល់អ្នកគាំទ្រ Jisoo បានផ្ញើសារនៅលើវេទិកាទំនាក់ទំនងអ្នកគាំទ្រ Bubble ដោយចែករំលែកសុភមង្គលរបស់នាងអំពីការថតរឿង និងការយកចិត្តទុកដាក់ពីបុគ្គលិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBJjBxbAhxTCXd1r_gynk0FPuqUX_KQg4KicYiteEl5S8mUszFK8zm0AROfPeEcLcUi_RRRcAhGp-3ru95UUCuG5OBcKtxzYCxLMJmG9UEl04VYPHDFYLYxy2L4e4idMlU9M_I35NhbfxD65YyXhSW-L7wT8ljFoI12YxXtt6VUwFFF9mm_cRnAin4H8c/s1920/jisoo-pictures-7qc9ehp6szoe5oqj.jpg

ទោះជាកាលវិភាគថតដ៏មមាញឹករបស់នាងក៏ដោយ Jisoo បន្តធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងការបង្ហាញម៉ូតរបស់នាង។ នៅក្នុងកម្មវិធី Paris Fashion Week នាងគឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅក្នុងកម្មវិធីបង្ហាញម៉ូតរបស់ Dior ។ នាងក៏បានចូលរួមក្នុងយុទ្ធនាការសកលក្នុងនាមជាទូតសុឆន្ទៈសកលសម្រាប់ម៉ាកគ្រឿងអលង្ការប្រណីត Cartier ។ លើសពីនេះ Jisoo បានយកគម្រោងជាមួយម៉ាកផ្សេងទៀតដូចជា Dyson និង Alo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5CP2uLVFWSnXH8MhhiN1ttbOo7vcVDy52a_Kn8j2qYPv7vNI9lvIRyx0BVsqQ0GmkPmGPO1KOXovYjNE8PxmeTG6NLYd4BJncauy3WhbHhknMSsY7dIGidA5cDmXPXv8Vp_f-9fNQldcoNoyig-Q_jJZMPkjkEBj0GrDO1NWmbV2cnuEhM7aUGkIkA3w/s1080/9a594636-81e7-4479-a649-c672d0b693ac_4172b04e.jpg

កាលពីថ្ងៃទី៧ ខែកក្កដា អ្នកគាំទ្ររបស់ Jisoo មានការភ្ញាក់ផ្អើលជាមួយនឹងការរំពឹងទុកអំពីការវិលត្រលប់មកវិញក្នុងសកម្មភាពទោលរបស់នាង។ នៅលើវេទិកា Bubble Jisoo បានបន្សល់ទុកសារដោយនិយាយថា «បន្ទាប់ពីបញ្ចប់ការថត ខ្ញុំនឹងប្រឹងប្រែងដើម្បីជួប BLINKs ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» រួមជាមួយនឹងសញ្ញាអារម្មណ៍តន្ត្រី ដែលនាំឱ្យអ្នកគាំទ្រជឿថានាងនឹងបន្តសកម្មភាពតន្ត្រីទោលនៅឆ្នាំ ២០២៤។ ប្រសិនបើពិតហើយ នៅឆ្នាំនេះនឹងមានការមមាញឹកខ្លាំងជាមួយនឹងគម្រោងផ្ទាល់ខ្លួនសម្រាប់សមាជិក BLACKPINK ទាំង៤នាក់៕

វីដេអូអតីតកាលរបស់ ជី ដេវីត កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រឆ្លុះបញ្ចាំងពីការតស៊ូលើវិថីសិល្បៈ

0

ថ្មីៗនេះមានការចែករំលែកវីដេអូមួយកាលពីអតីតកាលរបស់ ជី ដេវីត ជាមួយនឹង smey dadi ដែលរួមគ្នាបកស្រាយបទចម្រៀងមួយបទអមដោយសំឡេងហ្គីតា។ ឃើញដូចនេះអ្នកគាំទ្រមានការសរសើរយ៉ាងខ្លាំងចំពោះ ជី ដេវីត ដែលតស៊ូលើវិថីសិល្បៈរហូតអាចល្បីល្បាញមកដល់សព្វថ្ងៃបញ្ជាក់ឱ្យឃើញថាការតស៊ូ អត់ធ្មត់មិនក្បត់ម្ចាស់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8oVS7hx-xAiigqVv9vcuCbUqKfQbHGR5xQplf3frmlecMLJ3bGWSv3p9q2WF2HxlDtoNUlC_En96N_qU7FHPwlA_Rchx-zUTWHL0gzaGA2TW5nl95uCXtNmaJAzgADFZGpFI0Epi6XZnMVoBcefS6V4cS6jyO6Cno2UsMctE0T0QBAIGibDd71OR2B0E/s2048/image_2024-07-10_15-26-32.png

គណនីទិកតុកមួយឈ្មោះថា somleng_sar បានបង្ហោះវីដេអូមួយពី ជី ដេវីត និង smey dadi
កាលពីពេលថ្មីៗនេះដោយលោក smey ដេញហ្គីតាផងនិងច្រៀងផង ជាមួយនឹង ជី ដេវីត ទៅលើបទ «សុបិនគ្មានអ្នកដាស់»។ វីដេអូកាលពីអតីតកាលដែលបង្ហោះឡើងវិញនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកគាំទ្រ ខណៈមកទល់ពេលនេះអ្នកទាំងពីរក៏មានគ្រួសាររៀងខ្លួនហើយដែរ។

វីដេអូមួយនេះដែរ អ្នកគាំទ្រ ជី ដេវីត បានបង្ហាញអារម្មណ៍មានមោទនភាពចំពោះអាយដលរបស់ពួកគេមានការតស៊ូណាស់ទម្រាំមានដូចថ្ងៃនេះដែលសាងភាពល្បីល្បាញមានកេរ្តិ៍ឈ្មោះបោះសំឡេងនិងបានរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈវិស័យតន្រ្តី។ ក្រាញននៀលលើវិថីនេះ ជី ដេវីតទទួលរងនូវការរិះគន់ឆ្អែតឆ្អន់គ្រប់រូបភាពជាមួយនឹងពាក្យវាយប្រហារជាច្រើនទាំងពាក្យថារមិលគុណ ជាមនុស្សក្រពើ និងរឿងរ៉ាវជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT4R6Sn9BIO4IwNjcIoEViH2Tx-ECpvB8HNuCzNwLAxaOGpULqDcq2et88sW24cp_DkoT3Ad4Axx72OVwBD8MhynGWoYZhL_sWaRs1KxCEiuVrLksOiYz3zFJM1XNAnfxhqP3RgHITFj6wSYrkaVrtjKrYzNW99-4okNNfQUEOOeB8FuHNIwAqguYdqgw/s960/image_2024-07-10_15-26-32%20(2).png

ពាក្យរិះគន់គ្រប់បែបយ៉ាងកាន់តែធ្វើឱ្យ ជី ដេវីត មានភាពរឹងមាំតស៊ូលើអាជីពសិល្បៈ បង្ហាញសមត្ថភាពរបស់ខ្លួនពិតប្រាកដមិនមែនជាមនុស្សពុតត្បុត មានអ្នកគាំទ្រពិតប្រាកដនៅក្បែរជាកម្លាំងចិត្តធ្វើឱ្យលោកតស៊ូហែលឆ្លងគ្រប់ឧបសគ្គមានការស្រលាញ់ចូលចិត្តច្រើនពីអ្នកគាំទ្រ ហើយមានពេលខ្លះមនុស្សដែលធ្លាប់តែស្អប់ ជី ដេវីត ក៏បានប្តូរមកស្រលាញ់រូបលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtb6bw_B5gufdxY38IdxV0CZ0s86_BzPFfTSECcSOe8vbOtVS5rb8cSJBUVfAh9DxpPlHaxv8SJHvNOtz3cvxTnRBxdPIEtoOvdXupNu4nt6uHRQ7JI8Ca-nocip_GBeX_ecW5wayWvuAbgK97w97MA3Y7xhLwDsaXrNzh4cdlw5l_m4S3PH2oZ0ZBwLg/s1440/image_2024-07-10_15-26-34.png

ទម្រាំឈានដល់ចំណុចមួយខ្ពស់ដូចបច្ចុប្បន្នមានអ្នកគាំទ្រគ្រប់ទិសទីតារាចម្រៀងមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះមានប្រវត្តិតស៊ូខ្លាំង ធ្លាប់បង្កើតក្រុមរាំមួយនៅស្រុកកំណើត ដោយដើររាំមិនយកកម្រៃអស់រយៈពេលប្រមាណ៣ឆ្នាំ ទើបមករស់នៅភ្នំពេញដោយចាប់អាជីពអ្នកបញ្ចូលបទភ្លេង និងជួសជុលទូរស័ព្ទ នៅផ្សារឃ្លាំងរំសេវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWlmxeYzAZ5p271WHQGVsJ-rc3yMxQxhYGNmRvDI8XlACFkuUDXNLksjJcugJJ570T7AVlC6vgCoeGXsevPhzzbnSt1bjW4lSNwnTNctJXA5qGCQ4ycmIMyh3_odXkoJhnpsnIq79dVvD08FIhSLLDE_hrQs5P0YPkIF00WqySLgIIlVf5BklFtx5ASc0/s1365/image_2024-07-10_15-26-35.png

ការតស៊ូមិនក្បត់ម្ចាស់ឡើយ ជី ដេវីត មានទាំងការប្រគំតន្រ្តីផ្ទាល់ខ្លួន អ្នកតំណាងផលិតផលធំៗ បានសហការណ៍ជាមួយតារាបរទេស ចូលរួមកម្មវិធីធំៗនៅអឺរ៉ុប លើកស្ទួយវប្បធម៌ជាតិខ្លួនទោះបីជាត្រូវចំណាយច្រើនក្តី និងបានចូលរួមក្នុងកិច្ចការសប្បុរសធម៌ជាច្រើននាពេលបច្ចុប្បន្ន៕

ឥទ្ធិពល Jennie ជាមួយ Gentle Monster កាន់តែធ្វើឱ្យក្រុមហ៊ុនកើបប្រាក់ចំណេញទិញអចលនទ្រព្យបន្ថែមជាង២២លានដុល្លារ

0

នៅក្នុងប្រតិបត្តិការដ៏សំខាន់មួយនៅឆ្នាំនេះ IICOMBINED ដែលជាក្រុមហ៊ុនមេនៃម៉ាកវ៉ែនតាដ៏ល្បីល្បាញទូទាំងពិភពលោក Gentle Monster បានធានាការទិញផ្ទះដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ អចលនទ្រព្យដ៏ប្រណីតដែលមានទីតាំងនៅ Sinsa-dong, Gangnam-gu, ទីក្រុងសេអ៊ូល ត្រូវបានទិញក្នុងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ២៨.៥ ពាន់លានវ៉ុន (ប្រហែល ២២.៣ លានដុល្លារអាម៉េរិក) នៅក្នុងប្រតិបត្តិការសាច់ប្រាក់ទាំងអស់ ដែលបង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការរីកចម្រើនជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgszLV1k-O4XjDiGngl7OEWEdMSOEMZMFZzw0_i5zFYjWzKLRTHecCbOz91YAjgrnMU0V7FwAI-IagQjOhceggiACM_Ke0jtpoQtSJUDS0uqH63yIzSfQNptUwMs33YdcqjutozvfRuKd_P5AGF0_-iuB3khcTTgZ7LYtumH-2B7zq_v0k55EkktOkWzmU/s1800/image_2024-07-10_14-00-00%20(3).png

សេចក្តីរាយការណ៍បានបញ្ជាក់ថា Jennie សមាជិក BLACKPINK បានដើរតួយ៉ាងសំខាន់នៅក្នុងសមិទ្ធិផលនេះ ខណៈដែលការសហការរបស់នាងជាមួយ Gentle Monster បានពង្រឹងកេរ្តិ៍ឈ្មោះជាសកលរបស់ម៉ាកយីហោនេះ។ សមាគមរបស់ Jennie ជាមួយម៉ាកនេះ ដូចជាមនុស្សសំដៅលើវ៉ែនតាថាជា «Jennie’s Sunglasses» បានជំរុញឱ្យ Gentle Monster ទទួលបានការចាប់អារម្មណ៍ជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigU8oHIjUmoAr55q8iVH3EjSLIh2HalDSdP10_iiee6J8qo5SgbeCalxo3sC9bsDcqM2TYxe88eYihP3DmBPcObQ6qHYZMbcEJllyosPshV0xFSZdz-lF3Awd1FEcUgYP-KVI9ZbYrZjWs9NeNRob0N3wQ3qKqOYea9-W8xpivHxrSQZKc7DA_UBb2RjI/s1800/image_2024-07-10_14-00-04.png

ការពង្រីកយ៉ាងឆាប់រហ័សរបស់ IICOMBINED ត្រូវបានបង្ហាញបន្ថែមទៀតដោយគម្រោងអចលនទ្រព្យថ្មីៗរបស់ពួកគេ។ ក្រៅពីការទិញនាពេលថ្មីៗនេះ ក្រុមហ៊ុនបានចំណាយប្រាក់ ៣៤ ពាន់លានវ៉ុន (ប្រហែល ២៤.៥ លានដុល្លារ) កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីសាងសង់អគារពាណិជ្ជកម្ម និងការិយាល័យនៅទីតាំងតែមួយ។ ការវិនិយោគជាយុទ្ធសាស្រ្តទាំងនេះបង្ហាញពីកំណើនដ៏រឹងមាំរបស់ក្រុមហ៊ុន និងទីតាំងទីផ្សារប្រកបដោយទំនុកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL1SA9xFq68xj3h6CTMLWeZiP0Bo4w9ivvQ_SNGAtRGUzA6jn-m8xnxAp8EKTqERDwdwewqdP8TCfLPRKei9ul_ZVDVcsaPuKdHZ7JgD7p-xdQGDionpgHveUeotLHUdjJwvIjwv6LOiN10XEA8irS21ahJcaETjGkQEteNX6KWdDLSmyeagG91XfRQ9s/s2048/image_2024-07-10_14-00-05.png

បង្កើតឡើងក្នុងឆ្នាំ ២០១១ IICOMBINED បានពង្រីកប្រតិបត្តិការរបស់ខ្លួនជាមួយនឹង គ្រឿងសំអាង និងខេក ជាដើមដោយទទួលបានប្រាក់ចំណូលរួមចំនួន ៦០៨.២៧ ពាន់លានវ៉ុនប្រមាណជិត៤៤០លានដុល្លារ និងប្រាក់ចំណេញប្រតិបត្តិការ១៥១.១១ ពាន់លានវ៉ុនជាង១០៩លានដុល្លារកាលពីឆ្នាំ២០២៣។ ការសហការរបស់ Jennie ជាមួយ Gentle Monster គឺជាកត្តាសំខាន់ក្នុងការបន្តភាពជោគជ័យរបស់ពួកគេ ដោយបង្ហាញពីឥទ្ធិពលដ៏មានឥទ្ធិពលនៃភាពជាដៃគូតារាល្បីនៅក្នុងឧស្សាហកម្មម៉ូត៕

មហាជនរិះគ.ន់ សាកលវិទ្យាល័យមួយនៅក្រុងហាណូយវាស់កម្ពស់និស្សិតចូលរៀន

0

ប្រទេសវៀតណាម ៖ នៅដើមខែកក្កដា ឆ្នាំ២០២៤ មហាជនបានរិះគ.ន់ សាកលវិទ្យាល័យមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាមយ៉ាងខ្លាំងក្លា ក្រោយពីសាកលវិទ្យាល័យនេះប្រកាសអនុវត្តគោលការណ៍ថ្មីវាស់កម្ពស់និស្សិតចូលរៀន ។ រីឯនិស្សិតមានកម្ពស់ទាប ឬមានកម្ពស់ពុំដូចគោលការណ៍កំណត់ទេនោះ នឹងគ្មានសិទ្ធិចូលរៀនទេ ។

គណៈគ្រប់គ្រងសាកលវិទ្យាល័យ Vietnam National University បានកំណត់គោលការណ៍ថ្មី ដោយនិស្សិតទាំងអស់ត្រូវតែមានកម្ពស់តាមលក្ខខណ្ឌកំណត់ប៉ុណ្ណោះ ទើបមានសិទ្ធិចូលរៀនឆ្នាំសិក្សា២០២៤ គឺនិស្សិតស្រីត្រូវមានកម្ពស់យ៉ាងហោចណាស់ ១,៥៨ម៉ែត្រ និងនិស្សិតប្រុសត្រូវមានកម្ពស់យ៉ាងហោចណាស់១,៦៥ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisMSRQiDtsFMi7obCC5D9WrbJf-ueznmEVEmoM8OsrxDPczecPSmMIiK6HSSLqVsbJFdjn_gny23D9sKn4m1T9m90NjCrIU25bWCQJ-iN0p_FDpkTS5obvC31f0sNKe3Y1SpsymPTij4sWeXRyYAldcdDnqkjMwTP0G5l7oG4Iilh7fDmC8KQCowEdD7U/s1024/photo_2024-07-11_09-14-40%20(2).jpg

ក្រោយសាកលវិទ្យាល័យប្រកាសគោលការណ៍ថ្មីក្នុងប្រព័ន្ធផ្សព្វផ្សាយ Tuoi Tre របស់វៀតណាម ត្រូវបានមហាជនរិះគន់ភ្លាមៗ ហើយអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនសួរថា តើគោលការណ៍នេះមានភាពយុត្តិធម៌សម្រាប់និស្សិតដែរឬទេ? ការរិះគន់របស់មហាជនធ្វើឱ្យក្រសួងអប់រំវៀតណាមចេញបទបញ្ជាមួយ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឱ្យសាកលវិទ្យាល័យ Vietnam National ពិនិត្យមើលគោលការណ៍នេះឡើងវិញ ។

ក្រោយមក គណៈគ្រប់គ្រងសាកលវិទ្យាល័យ ក៏យល់ព្រមលុបចោលគោលការណ៍វាស់កម្ពស់និស្សិត ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រចំនួន៣មុខវិជ្ជា ក្នុងចំណោម៤ រួមមាន ៖ ១-Business administration and technology ២-Marketing and communications និង ៣-
Human resource and talent management ។ ប៉ុន្តែសាកលវិទ្យាល័យនៅតែបន្តវាស់កម្ពស់និស្សិត ដែលចង់ចូលរៀនផ្នែក Management and Security ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgern9s8jS34ygG1974YynbRJRLSQq5AIjeipRqiqfe_MbVw9HqwsYgRWFcJVBlIgjCPmhbQPHj52h73Lfm8js1CuyNVD9c3CVd3_i1oRKNwdAEjCvgqwdtCx48VxPxGJnhx4WJhyphenhyphen0b8SqYHO3DBxWCbXyGuZOqfLlTrcgEcmv-k5vvOSAVrR4McbEsM24/s1280/photo_2024-07-11_09-14-40.jpg

គណៈគ្រប់គ្រងសាកលវិទ្យាល័យលើកឡើងថា មូលហេតុដែលសាកលវិទ្យាល័យវាស់កម្ពស់និស្សិតចូលរៀនមុខវិជ្ជាទាំងនេះ គឺជាការហ្វឹកហាត់ដើម្បីឱ្យពួកគេក្លាយជាអ្នកដឹកនាំក្រោយបញ្ចប់ការសិក្សា ព្រមទាំងមានសក្តានុពលលេចធ្លោក្នុងអាជីព ។ រីឯកម្ពស់ជាផ្នែកមួយនៃកត្តាសំខាន់ ដែលជួយកសាងភាពជាអ្នកដឹកនាំ និងទំនុកចិត្តលើខ្លួនឯង ។

ប៉ុន្តែអ្នកជំនាញបរទេសមួយចំនួនបានជំទាស់នឹងគំនិតនេះ ក្នុងនោះលោកស្រី Andrea Abel-Brehm អ្នកចិត្តសាស្ត្រសង្គមមកពីសាកលវិទ្យាល័យ University of Erlangen-Nuremberg ប្រទេសអាល្លឺម៉ង់ បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ DW ថា ការកំណត់គោលការណ៍បែបនេះគួរឱ្យបារម្ភ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIuHGawsPJtsO_yS1vAEU23S9DfLZOdG9yT5wwqap6Cdev6TEjJqiRXQG4G3pizBeLqjynyLiaWerFtPutC7-oZntNPMz7ALD1ocQMPRrzrLpwQqjS2f1WrcNI1oCAaa_w1ao8M6jJfPfWTVCrkWgHjZ0YGMj47wpfiHCGX0gJIuiuXiFLOBboLuxmNyo/s976/photo_2024-07-11_09-14-41.jpg

ពេលសួរថា តើកម្ពស់និស្សិតជាកត្តាសំខាន់ដើម្បីក្លាយជាអ្នកដឹកនាំដែរឬទេ? លោកស្រីឆ្លើយថា ៖ «វាអាចពាក់ព័ន្ធគ្នាខ្លះ តែតិចតួចប៉ុណ្ណោះ និងពុំច្បាស់លាស់ ។ អ្នកគួរតែកែទម្រង់គោលការណ៍នេះ បើមិនដូច្នោះទេ វានឹងក្លាយជាសាកលវិទ្យាល័យគាំទ្រគំនិតនេះ» ។

តាមទិន្នន័យរបស់វិទ្យាស្ថានជាតិអាហារូបត្ថម្ភវៀតណាមបង្ហាញថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ពលរដ្ឋវៀតណាមមានកម្ពស់ជាមធ្យម ស្មើនឹង១,៥៦ម៉ែត្រសម្រាប់ស្ត្រី និងបុរសស្មើនឹង១,៦៨ម៉ែត្រ ។ បើទោះជាលទ្ធផលការស្រាវជ្រាវបញ្ជាក់ថា មនុស្សខ្ពស់មានប្រៀបផ្នែកសេដ្ឋកិច្ចជាងមនុស្សទាបក្តី ប៉ុន្តែគ្មានភស្តុតាងច្បាស់លាស់បញ្ជាក់ថា មនុស្សខ្ពស់មានជំនាញច្រើនជាងមនុស្សទាបទេ ៕

សិល្បការិនីល្ខោនបាសាក់ វន ឆវី ហាក់ហួសចិត្តខ្លាំង ក្រោយជនជាតិថៃលើកឡើងថា ល្ខោនបាសាក់ខ្មែរច.ម្លងពីហ៊ីចិន!

0

ថ្មីៗនេះ ដោយមានការលើកឡើងយ៉ាងក្តៅគគុករវាងជនជាតិខ្មែរនិងថៃទាក់ទងនឹងទម្រង់ល្ខោនបាសាក់របស់ខ្មែរ រហូតដល់មានមតិលើកឡើងព្រោងព្រាតថាបែបនេះឬបែបនោះ។ យ៉ាងណាមិញ សិល្បការិនីល្ខោនបាសាក់ខ្មែរមួយរូប ហាក់ហួសចិត្តនឹងការលើកឡើងរបស់ជាតិសាសន៍ថៃខ្លាំងពេក ដែលថាល្ខោនបាសាក់ចម្លងពីហ៊ីចិន ទើបគាត់បានចូលទៅបញ្ចេញមតិនិងគូសបញ្ជាក់យ៉ាងច្បាស់ៗបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS8UGLKH0fBZ-fjejh3JMAcQ8dj1fq_YSyd_l_dk7TIkM97rzTYHeKNrhA5s4EmDU9hIQUTujERVsbuhAD8jzz8WTb_f2c38sa7XmypFbgkZBF6dpO6Q9h4teEGACPigUxMCc8W3zKc3QgXxGfH_dYzrdyqT0c01k2TOZ81IHBRfTyw4Vkp-RQInrhTCk/s1793/450226204_1516690332262359_1571858167515159437_n.jpg

កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយសិល្បការិនីល្ខោនបាសាក់ វន ឆវី បានលើកឡើងថា«មានជនជាតិថៃមួយចំនួនតូច ចូលខមិនថានេះជាល្ខោនថ្មីដែលចម្លងពីហ៊ីចិន ខ្ញុំឃើញហើយក៏ហួសចិត្ដ ទាំងដែលជនជាតិថៃ មិនដែលស្គាល់ពីសិល្បៈល្ខោនខ្មែរមានប៉ុន្មានទម្រង់ផង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9A1QqKgGiJh_1Pvi0t9veXQTwiuqjH0sGC2rNC6bFwbg9Ofw5bR4k1-_6muWyGfR7BpzGJvlo8YvWviuirzFMtzbI_JdupbeSkMega21gH8QrQ-KK7BzDTkLfOdBZmcYgPDwS-bUDUo80NA_U3Hvq2FBl922qm8AEgZYaMhOAW6cmbc5xSwy2KxOlwFE/s1280/450443033_1516690385595687_4077802602274144862_n.jpg

«ល្ខោនបាសាក់របស់ខ្មែរមានដើមកំណើតនៅ ស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខព្រះត្រពាំង កម្ពុជាក្រោម ដែលដើមឡើយមានឈ្មោះថាល្ខោន ទ្រើងឃ្លោក ឬយូរកេរ។ ហើយបាននាំមកសម្ដែងនៅខ្មែរកណ្ដាលដំបូង ក្នុងឆ្នាំ១៩៣០ រហូតមកដល់សព្វថ្ងៃ បើគិតទៅគឺជិត ១០០ ឆ្នាំហើយ នៅលើទឹកដីខ្មែរកណ្ដាល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwL96ulPF_UQMwq3f1yuZG7GHeFB4YVlsLOwKwFmVAf7nFglXs8-iPWL-EvyU3OKM_fi91nE9G7tl5Fy9EXWo5IDz-sLGskCEefU-Ze37fCuTRbWleb4oK59nM49bY-CMbvES_Kba_yl5RLdVfG9xKcFB9FhXjcJGzawyGrNMuLdpV53FrXVAw3JzvE9w/s2048/450508115_1516690102262382_3505883261133291038_n.jpg

សិល្បការិនីល្ខោនបាសាក់រូបនេះបានបន្តទៀតថា«ល្ខោនបាសាក់មានភាពរហ័សរហួន ខុសឆ្ងាយពីល្ខោនដទៃ ព្រោះល្ខោនបាសាក់ទទួលឥទ្ធិពលពីល្ខោនហ៊ី(ចិន) និងល្ខោនកៃលឿង(យួន)មួយផ្នែក និងមួយផ្នែកទៀតចម្លងពីល្ខោនមហោរីខ្មែរ បានឆ្នៃចេញជារសជាតិថ្មីគឺល្ខោនបាសាក់សព្វថ្ងៃ។ ចម្រៀងល្ខោនបាសាក់ចែកចេញជាបួនផ្នែកធំៗគឺ ចម្រៀងបាសាក់សុទ្ធ ២៨បទ, មហោរីឆ្នៃ ៨៩ បទ, ឥទ្ធិពលពីចិននិងយួន ២២បទ និងឥទ្ធិពលបារាំង ១៦បទ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-8lj1BN2naK1bJM8T1vh_mfMEO1Hl9AU_TPvkDPAurmu4bfnJ5yt06hldhQQ0cK6LDmY7uYnq57cwwgq24kiR-_wa9ew53FEsMmIUqs9yYO89CQ38RDKcGkjlR8BEOvhwu30falFbfHrGh6b-iKy3r-B_Kx2qC7k4cAAegz_SJcTEEagTg-Aoz-YcLDQ/s2048/450516425_1516690302262362_7484779559204387604_n.jpg

ជាមួយគ្នានោះ លោកស្រីបានបញ្ជាក់ទៀតថា ល្ខោនបាសាក់ខ្មែរនៅផ្នែកខ្លះបានទទួលឥទ្ធិពលពីហ៊ីចិនពិតមែន ព្រោះកាលគ្រានោះចិនមករស់នៅនិងនាំយកហ៊ីមកសម្តែងនៅលើទឹកដីកូសាំងស៊ីន ទើបខ្មែរចម្លងចំណុចសំខាន់ៗរបស់ហ៊ីចិនផងដែរ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYp-5E77tOk7Vrks9RvG-ZBof7OzCvdvyi-ne6meyTjeX3rCrzqjRfggjwDdC-0-0XdUUOF3Z6RO3pkG3t_dohxIHNuPfVBbgGv78hseUXcwY2LbH7UpADMX7g7-bevAm5Gb80xGNTk6ln9K_m6YHw7OOuNzJqb_uzqodSNhilCafqvgaAtU6E-DnVSf4/s2048/450519255_1516690168929042_6892290701156172598_n.jpg

វិទ្យាល័យមួយនៅក្នុងខេត្តកំពត ចាត់វិធានការមិនឲ្យសិស្សយកទូរស័ព្ទដៃទំនើបគ្រប់ប្រភេទចូលបរិវេនសាលា!

0

ថ្មីៗនេះ មហាជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងនឹងវិធានការរបស់សាលារៀនមួយកន្លែងនៅក្នុងខេត្តកំពត គឺសាលាវិទ្យាល័យហ៊ុនសែនឈូក បានប្រកាសដល់សិស្សានុសិស្សគ្រប់ៗរូប មិនឲ្យយកទូរស័ព្ទដៃទំនើបគ្រប់ប្រភេទចូលក្នុងបរិវេនសាលារៀនជាដាច់ខាត ដើម្បីលើកកម្ពស់ដល់ការសិក្សារៀនសូត្ររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx4cULE-uJohX6bKP4WmhGTadBgqNXzq-7yIkG5fqfrt3TYn6yGufAQtJ8lLsV98nTQgvD7wJe-__WSKYVc7msElXJX1iDzS3-CPSgHBP0cqyfzoiP2fbYAnepzE13I7lqBBrnlR7VPUIpfvl5zIR7PbrnK4889enSX04ndUjTfXksIpr-4jvVVgtQBUM/s960/304899267_598961678682529_9153855468487613761_n.jpg

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគេទំព័ររបស់សាលាវិទ្យាល័យធនធានហ៊ុនសែនឈូក បានបង្ហោះសារមួយឃ្លាថា«សូមជម្រាបជូនដល់មាតាបិតាទាំងអស់ឲ្យបានជ្រាបថា វិទ្យាល័យហ៊ុនសែនឈូក នឹងឈប់ឲ្យសិស្សានុសិស្សយកទូរស័ព្ទទំនើបចូលសាលា ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះតទៅ»។

បើយោងតាមការលើកឡើងរបស់ខាងសាលាវិទ្យាល័យនេះបានឲ្យដឹងទៀតឲ្យថា សិស្សានុសិស្សនឹងត្រូវបានហាមឃាត់ប្រើប្រាស់ទូរស័ព្ទដៃទំនើបគ្រប់ប្រភេទ លើកលែងតែទូរស័ព្ទដៃស៊េរីចាស់ ដូចជាណូគាជាដើម គឺអាចយកមកសាលាបានគ្រាន់នឹងដើម្បីទាក់ទងជាមួយនឹងអាណាព្យាបាលក្នុងករណីបន្ទាន់។ យ៉ាងណាមិញ នេះគ្រាន់តែជាការសាកល្បងដំបូងទេ បើជោគជ័យនឹងបន្ត បើមិនជោគជ័យនឹងលែងហាម ព្រោះថាខាងសាលាមិនកាមេរ៉ាសម្រាប់តាមដានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl2V4PbyfWpxJONN2FXC5zs1iZzOiN5gsJ9tA1N-BtFNjbBLyQRNA8tseQFN7O3zRznfFKhMTsAxqVEow3zsMff8QaOE5g-IbTuQNHyYb6rSYGyqS6058AatoAF_vwtsXtg8Z1QJghrhLv8eKQ8kt-QuZPTw-_1W1U-SpOs5xMgeANcREOX0bAgTfjTpg/s2048/433121137_949801590265201_7561489845070052364_n.jpg

ម៉្យាងវិញទៀត ការដាក់ចេញនូវវិន័យបែបនេះ ព្រោះដោយសង្កេតឃើញថាសិស្សានុសិស្សភាគច្រើន នៅពេលចេញលេង ឬសូម្បីតែនៅក្នុងថ្នាក់រៀនគឺចុចមិនឈប់ដៃនោះទេ ជាពិសេសគឺទៅលើការប្រើប្រាស់បណ្តាញសង្គម និងហ្គេមអនឡាញ។ ដូច្នេះទើបសាលាចង់ពង្រឹងការសិក្សារៀនសូត្ររបស់ពួកគេ ដោយពេលទំនេរឲ្យសិស្សចាប់កាន់សៀវភៅ ជាជាងកាន់ទូរស័ព្ទ។

យ៉ាងណាមិញ បន្ទាប់ពីដាក់បង្ហោះសារពីវិទ្យាល័យខាងលើរួចមក អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិគាំទ្រព្រោងព្រាតដោយអ្នកខ្លះបានលើកឡើងថា«សាលាមានវិធានការល្អហើយ ក្មេងសម័យឥឡូវស្ទើតែទាំងអស់ហើយដែលវង្វេងនិងទូរស័ព្ទ»។ អ្នកខ្លះថាពិតជាល្អណាស់ ខ្ញុំគាំទ្រ១០០ភាគរយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidgWzTkg6DNj3QvMWzfk-_zTRDy9dM6tzkDGmmtesAbpKWO9ir38fQyz0243k6NmRKh7p7IOmVujpmqcECdEYliQx80p4WYPuNN01ZbdWl6bjqlw37U467_GF0dLsAsicmyuwwlmeNS11_lkd5anVXeJlXc2yD3ogYrWVjQT6fpjuyhqbReEcfcVb_1Kk/s1280/photo_2024-07-10_16-14-06.jpg

អ្នកខ្លះទៀតថា«រូបខ្ញុំក៏ជាអតីតសិស្ស វិទ្យាល័យ ហ៊ុន សែនឈូកដែរអំឡុងបាក់ឌុបឆ្នាំ២០០១ ហើយបច្ចុប្បន្នក៏មានកូនកំពុងរៀនថ្នាក់ទី១២នៅទីនោះដែរ។ ខ្ញុំសូមគាំទ្រនូវចំណាត់ការសិស្ស មិនមានទូរស័ព្ទទំនើបក្នុងសាលានេះ បើតាមខ្ញុំសម្គាល់មើលសិស្សមួយចំនួនមិនបានយកទូរសព្ទបម្រើដល់ការសិក្សានោះទេ ច្រើនតែប្រើក្នុងការកំសាន្តសប្បាយប៉ុណ្ណោះ!!!»៕

ប្រុងប្រយ័ត្ន! ករណីឆបោកតាមរយៈការប្រើប្រាស់រន្ធសាកថ្ម USB តាមកន្លែងសាធារណៈ

0

មានករណីបោកថ្មី តាមរយៈការប្រើប្រាស់រន្ធសាកថ្ម USB នៅតាមកន្លែងសាធារណៈ ដែលអាចបង្កហានិភ័យដល់ឧបករណ៍ទូរសព្ទរបស់យើង ដោយគេអាចចម្លងមេរោគ ឬលួចយកទិន្នន័យពីឧបករណ៍ដែលបានដោតសាកថ្ម នេះបើយោងតាមការបង្ហោះបស់ធនាគារ អេសុីលីដា។

ករណីបោកនេះ គេហៅថា Juice Jacking គឺជាបច្ចេកទេសនៃជនអនាមិកប្រើដើម្បីចូលមើល និងលួចទិន្នន័យពីឧបករណ៍ប្រើប្រាស់ដោយប្រើប្រាស់ប្រព័ន្ធសាកថ្មសាធារណៈ ឬគ្មានប្រភពច្បាស់លាស់។

ពេលអ្នកភ្ជាប់ទូរស័ព្ទឬឧបករណ៍ផ្សេងទៀតទៅនឹងកន្លែងសាកថ្មនៅទីសាធារណៈដូចជា អាកាសយានដ្ឋាន កន្លែងកំសាន្ត ឬផ្សារទំនើប។ អ្នកបន្លំអាចលួចទិន្នន័យសំខាន់ៗរបស់អ្នកដូចជាព័ត៌មានគណនីធនាគារ ឬដំឡើងមេរោគដើម្បីគ្រប់គ្រងឧបករណ៍របស់អ្នក។

ហេតុដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន នឹងគួរណាស់តែឈប់បន្តសាកថ្មនៅតាមសាធារណៈ ចៀសវាងមានរឿងហេតុដូចនេះកើតឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK5GiIv9ed2r7ZVjAlnzZXtJdJ7jnDLJECL54gBTDB_I-6eqcW8gq1vXnaFczsQBvxzwRbvpmj2QWydO6m5DZRYsdCxd2z0si2WOFEbK1lgYirNgbjpi-AbWlRqdtdXA324_5yQYLlj88Kgvqe49iWeI75BuMxHyQQyN0ogIihYmfVv2HEkbA_LVxsxJo/s1280/450340481_898801838952688_2230581137756102526_n.jpg

ភ្ញាក់ផ្អើល! HYUKOH ក្រុមតន្រ្តីកូរ៉េខាងត្បូងបានប្រើអក្សរខ្មែរ ហើយអាចបង្ហាញប្រាសាទមួយចំនួនរបស់កម្ពុជាក្នុងMV

0

HYUKOH ក្រុមតន្រ្តីរបស់កូរ៉េខាងត្បូងដែលមានសមាជិកចំនួន៤នាក់បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពីក្រុមនេះរំលេចអក្សរខ្មែរ៤តួសម្រាប់ Music Video Teaser ខណៈក្នុង MV នេះអាចនឹងបង្ហាញពីទិដ្ឋភាពខ្លះៗរបស់ប្រាសាទមួយចំនួនដូចជាប្រាសាទបាយ័នជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-m73lJxbRf_7qoPoEbyYsu340ELUzE1uvvS5R90bbke1yxkNjtPA4CEJIUYeON7W-fAsklfab9_JL9HKFJu5_c5SElkrLN6oNdo4VKUm12JkZ6bMd1Pb5qLECCdgvW2hRhmDv9hNiDmNx0iPIn4KvOZALok7tNowc_H_fLRhuiUeTxjCNu2eRaNN2agY/s1500/image_2024-07-10_10-41-44.png

តាមការបង្ហោះរបស់ផេកមួយឈ្មោះថា Naver Cambodia នាយប់ថ្ងៃទី៩ កក្កដា ជាមួយរូបភាពពីរសន្លឹកអមជាមួយខ្លឹមសារថា « HYUKOH បានប្រើប្រាស់ភាសាខ្មែរដើម្បីបង្កើតជាអក្សរឡូឃូ “GLUE” សម្រាប់បទចម្រៀងថ្មីរបស់ពួកគេជាមួយ Sunset RollerCoaster។ បទនេះនឹងបញ្ចេញនៅថ្ងៃទី ១០ ខែកក្កដា ដែលនឹងបង្ហាញពីទិដ្ឋភាពខ្លះៗរបស់ប្រាសាទមួយចំនួនដូចជាប្រាសាទបាយ័នផងដែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipJ7TkRtIpOa-6rWJP1UGx68qcY4kuUok2_fYac5Dg6FM3jgndR7ve5iAKK2X_qDPRwhSQ0IGh7fUnhlcwtZMDn-xa1yi2dYdxoVo15HB6Fc___dvVHTElgWbCwjbbi2z-41bk_mIx4rj8Gqe7me0_o-O4w6DUVFdC1d8j-aD4NBaLLDsS4B3mEkexlLo/s554/image_2024-07-10_10-41-44%20(3).png

នេះជាលើកទី១ហើយសម្រាប់អ្នកគាំទ្រកម្ពុជាដែលខាងក្រុមតន្រ្តីរបស់ប្រទេសកូរ៉េខាងត្បូងមានការផ្សព្វផ្សាយពីប្រទេសកម្ពុជាដែលអាចបញ្ជាក់ប្រទេសរបស់យើងនាពេលបច្ចុប្បន្នទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីជាតិសាសន៍ដទៃ។ ជាមួយគ្នានេះអ្នកគាំទ្រក៏បង្ហាញអារម្មណ៍សប្បាយចិត្តចំពោះដំណឹងនេះដែល MV របស់តារាចម្រៀងកូរ៉េខាងត្បូងជ្រើសយកប្រទេសកម្ពុជាជាទីកន្លែងរំលេចនៅក្នុងវីដេអូចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYuTBYqN_tiTd7fd0JmMmZbjaw5jAje6Rll_TU80pXCNpNVX4aZlUwGAecjj2jnERoN3JbSwkYB9huj6g7OwagWnCafB9JoVZLe8qXkd9ZjV_GQjRDd0QMtYuv57CQzwCThw0yU75WLtYV8HRg-Rs1jIxAmRCmU1nQ21BDp9aWlEyjkSkiDypHtHYzqnY/s1284/image_2024-07-10_10-00-11.png

Hyukoh គឺជាក្រុមតន្ត្រី indie របស់កូរ៉េខាងត្បូងដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន DooRooDooRoo Artist ។ ក្រុមនេះត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០១៤ ដែលមានសមាជិកចំនួន៤នាក់រួមមាន Oh Hyuk មានតួនាទីជាអ្នកច្រៀង លេងហ្គីតា និងនិពន្ធបទចម្រៀង។ Im Dong-geon អ្នកលេងបាស Lim Hyun-jae អ្នកលេងហ្គីតានាំមុខនិង Lee In-woo អ្នកវាយស្គរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDHYeVAnsmzKf-xq8Fb5QwlgzqrsXD6ekDvFV_NHRyM3gR-xExWme0yuaETNDgg5BGgG46icVyrU5wTgsb519HuYlluZGpraP1dQioyv-j7uWqxOmaPH90U2oXfeaI_DOp_vwNq8PuwhmzB0LlsZIeoIOMMRoSfjI-gdnYqD94amDkXrL-1L1Paxice-A/s1280/image_2024-07-10_10-00-11%20(2).png