ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន CNBC រាយការណ៍ថា តាមការស្រាវជ្រាវរបស់ស្ថាប័ន InterNations អំពីអ្នកទៅធ្វើការនៅក្រៅប្រទេស ឆ្នាំ២០២៤ បង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់ទី១ ផ្នែក​ចំណាយអស់តិចសម្រាប់ជនបរទេសរស់នៅវៀតណាម និងជាប់ចំណាត់ថ្នាក់ទី១ សម្រាប់រយៈពេល៤ឆ្នាំជាប់ៗគ្នា ក្នុងចំណោម៥៣ប្រទេស ខណៈកូឡុំប៊ី ជាប់ចំណាត់ថ្នាក់ទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqb0i-79HhJOzbgjtWZ639KGPgMuXxibtawuzhZFh_HVrvB2wJw0FfiQy2RRKKP-m6UhNz6tll-6TVVJScRACRk9xbdnm58U0O4q2eZsbWNQGGymIb3E-6uwqowvjW1Uxo83k1JTMt3RjzuEzpNjxkIu1qagq2FPAY79YxXskd9qsHDIVJvQVf0-2rEsM/s1280/photo_2024-07-10_09-35-15%20(2).jpg

ចំណែកផ្នែកគុណភាពជីវិត គឺវៀតណាមជាប់ចំណាត់ថ្នាក់ទី៤០ ក្នុងចំណោម៥៣ប្រទេស ខណៈផ្នែកតម្រូវការចាំបាច់សម្រាប់ជនបរទេស ដូចជា ៖ អ៊ីនធើរណេត, កន្លែងស្នាក់នៅ និងភាសា គឺវៀតណាមជាប់ចំណាត់ថ្នាក់ទី២៩ ។ រីឯផ្នែកការងារនៅក្រៅប្រទេស រួមទាំងឱកាសមុខរបរ, ប្រាក់ខែ និងស្ថិរភាពការងារ វៀតណាមជាប់ចំណាត់ថ្នាក់ទី១៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaJL4q2j07EHseR12Y1_rydxWxN8nPizedzhHRWYLLmQ5uPJwJ4hA1d5y-JzLQxtgGnxHzmScQBscCyQUmX6-qVNsMH_mWCR1ftZtybm1uhGJF55Zs3OPXhMk5jwhCYOARh9HJXHC7F34lFIMzxujoA80jbeXX_1bngnBYcw5_I2Hs15yokftLXVnFxdY/s800/photo_2024-07-10_09-35-15.jpg

ការស្ទង់មតិនេះបង្ហាញថា ជនបរទេសស្នាក់នៅវៀតណាម ប្រមាណ៨៦% និយាយថា ការចំណាយនៅវៀតណាមសមរម្យ ខណៈអ្នកឆ្លើយតបការស្ទង់មតិ៦៥% ទៀតនិយាយថា ពួកគេពេញចិត្តនឹងស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន បើធៀបនឹងការចំណាយជាមធ្យមលើពិភពលោក ដែលស្មើនឹង៥៤% ។ រីឯការពេញចិត្តនឹងការងារ ក៏ទទួលបានភាគរយខ្ពស់ដែរ ក្នុងចំណោមជនបរទេសស្នាក់នៅវៀតណាម ។ ការពេញចិត្តនឹងការងារនៅវៀតណាមបានឡើងពីចំណាត់ថ្នាក់ទី២៤ កាលពីឆ្នាំ២០២៣ មកចំណាត់ថ្នាក់ទី៣ នៅឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCATDtMzl81M-Pe86Mi3Yoid_5qV_p3zcgvQUs6imZTTnIa7vzxTBQ-MaHrRtAe81E0CnDqkmTZqkPlbEuInZh0ryPDorogRbBtv8NOKtW9vxxBD8KPCxd1IYN6YSgznQKkbXEzxei6zRpc0SBM1HM63CdZyNbt91iiiOlh6vekaNNl9L0jIpdyQiX_CY/s1280/photo_2024-07-10_09-35-16.jpg

ទោះយ៉ាងណា នៅវៀតណាម មានជនបរទេសត្រឹមតែ៤៦% ប៉ុណ្ណោះ ដែលធ្វើការពេញម៉ោង ហើយជនបរទេសម្នាក់ក្នុងចំណោម៥នាក់ ឬស្មើ២១% គឺធ្វើការក្រៅម៉ោង និងជនបរទេសប្រមាណ១៨% បានចូលនិវត្តន៍ពីការងារ ។ ជនជាតិអង់គ្លេសម្នាក់រស់នៅវៀតណាម និយាយថា ៖ «ការរស់នៅទីនេះ គ្មានភាពតានតឹងសម្រាប់ខ្ញុំទេ ។ វាជាការផ្លាស់ប្តូរដ៏ល្អប្រសើរពីជីវិតធ្វើការនឿយហត់ និងរញ៉េរញ៉ៃខ្លាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0vFWsaxwU-E_CwNAyL50fSvnzAA_WOM180SoX4UO4zC27aPBFnE2QNK-ADgSdFePjwiu8VmFbCzWHV52TS9n-k4nLdIP9oMkX2gWghr2DRGzdWJf6hsKmB5syACAgt47g81IhW64g6fYXjl-6-6Ql9eXyOuIs36ykfP_lw1zPlKLrQb1aVHizRDqIbbs/s1080/2.-Vietnam-Group-Tour-girl-bike-hoi-an.webp

រីឯសន្ទស្សន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance Index) ស្ថាប័ន InterNations បានសាកសួរអ្នកចូលរួមការស្ទង់មតិអំពីការពេញចិត្តផ្ទាល់ខ្លួន ចំនួន៣ផ្នែក រួមមាន ៖ ការចំណាយទូទៅ, ការពេញចិត្តនឹងស្ថានភាពហិរញ្ញវត្ថុ និងប្រាក់ចំណូលគ្រួសារ ដើម្បីចង់ដឹងថា តើពួកគេពេញចិត្តក្នុងការរស់នៅយ៉ាងមានក្តីសុខដែរឬទេ?

ប្រទេសចំនួន១០ ដែលជនបរទេសនិយាយថា ល្អបំផុតសម្រាប់ការចំណាយប្រាក់ផ្ទាល់ខ្លួន រួមមាន ៖ ១-វៀតណាម ២-កូឡុំប៊ី ៣-ឥណ្ឌូណេស៊ី ៤-ប៉ាណាម៉ា ៥-ហ្វីលីពីន ៦-ឥណ្ឌា ៧-ម៉ិកស៊ិក ៨-ថៃ ៩-ប្រេស៊ីល និង១០-ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimelcuncFrF1lnw_AKbWjBFCOcSWJgTEdQQlVoqCkddLzc8ZjqBsgUAThzkTnRuGXfqhk-kUUrPBdSDqGxCCTzgx7tsEXYpwvAtOgkGatr6gvbxAXa0xPucQ-h5-y5EiwWUOhnXks8iEx2KcI7Cf63W_3xKEzUmmfh3M8Fol39Jelhr0VA1XcsUFMY2lc/s1024/25708214874_39c0618427_b.jpg

Katrin Chudoba ជានាយកផ្នែកទីផ្សាររបស់ InterNations និយាយថា ៖ «កន្លែងស្នាក់នៅ គឺជាកត្តាសំខាន់យ៉ាងខ្លាំងសម្រាប់ការចំណាយក្នុងការរស់នៅ ក្នុងនោះថៃស្ថិតក្នុងលំដាប់ទី១ ដែលជនបរទេសងាយស្រួលស្វែងរកកន្លែងស្នាក់នៅបំផុត ។ រីឯវៀតណាម ស្ថិតក្នុងលំដាប់ទី២, ហ្វីលីពីន លំដាប់ទី៥ និងឥណ្ឌូណេស៊ី លំដាប់ទី៨ ។ ជនបរទេសជាច្រើននិយាយថា ពួកគេងាយស្រួលស្វែងរកកន្លែងស្នាក់នៅក្នុងប្រទេសទាំង៤ ហើយពួកគេពេញចិត្តនឹងលទ្ធភាពចំណាយផងដែរ» ៕