Home Blog Page 958

មិនធម្មតា! វៀតណាមនឹងផ្តល់ប្រាក់រង្វាន់ ១ លានដុល្លារដល់អត្តពលិកណាដែលឈ្នះមេដាយមាសអូឡាំពិក

0

វៀតណាម៖ អត្តពលិកវៀតណាមដែលឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១ លានដុល្លារអាមេរិក ពីមូលនិធិយុទ្ធសាស្ត្រកីឡាអន្តរជាតិ (ISF) រួមទាំងប្រាក់រង្វាន់ជាច្រើនផ្សេងទៀតពីរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ Vnexpress កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwYtdqgtttQZEd_lJRXKqRMW4zYN9JGR9cPT3sljYhhOmC2hAY2dzx3_eWZWsdIRmocO468Q_Mm2K6IAxLrqhR9acvAdw5D0mbtl7Z1Pzzw316D5g82_FjT9F_eGMauVpa4bxCqUG4xXWiJogQAyIY7sj9jTWeGFtZqgW0XbY-aIMCgSq1XlqHWFqB-8dj/s680/HaThiLinhanhboxingathlete36517-4201-7813-1721873860.jpg

ដូច្នេះសម្រាប់អត្តពលិកវៀតណាមដែលឈ្នះមេដាយមាសអូឡាំពិក នឹងត្រូវបានផ្តល់ប្រាក់រង្វាន់ចំនួន ១ លានដុល្លារអាមេរិក ហើយម្ចាស់មេដាយប្រាក់ និងសំរឹទ្ធក៏នឹងទទួលបាន ៥០ ម៉ឺនដុល្លារ និង ២០ ម៉ឺនដុល្លាររៀងគ្នាផងដែរ។ លើសពីនេះរដ្ឋាភិបាលវៀតណាមក៏បានប្រកាសថា អត្តពលិករបស់ខ្លួនដែលឈ្នះមេដាយមាសអូឡាំពិកក៏នឹងទទួលបាន ១៣,៨០០ ដុល្លារបន្ថែមទៀត ខណៈមេដាយប្រាក់នឹងទទួលបាន ៨,៧០០ ដុល្លារ ក៏ដូចជាមេដាយសំរឹទ្ធទទួលបាន ៥,៥០០ ដុល្លារអាមេរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgicKps7eFgPRNNJRRcveM-VgUyrzu7RXyl_mykgq3AyTmaYa_dc0460uQup972IDptQREJbW4XOejKxfmRLtd4pCR6QyCLMrZPxa2S04qlA4hpxzcngFwu-l6Ee_99zHyCk45HyBJ2N8ZCv-SNffMJJe3yxe-T1fyV1DpkGTtuPqdw7FpDsFN4YrFqK7DS/s1494/image_2024-07-26_14-21-28.png

ហេតុនេះរដ្ឋាភិបាលវៀតណាម និងមូលនិធិយុទ្ធសាស្ត្រកីឡាអន្តរជាតិ (ISF) បានសន្យាថានឹងផ្តល់ប្រាក់រង្វាន់នេះជូនដល់អត្តពលិកខ្លួន ប្រសិនបើពួកគេឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសពិតមែន។ ហើយក្រុមហ៊ុនមួយផ្សេងទៀតក៏បានសន្យាថានឹងផ្តល់រង្វាន់ទូរទស្សន៍ដល់អត្តពលិកដែលឈ្នះមេដាយទាំងបីនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ឱកាសសម្រាប់អត្តពលិកវៀតណាមដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិកនេះគឺមានភាគរយតិចតួចណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSNjsy0VqTTzdf2uO5mPMADYmBUOjRJ8kvVPg87rGGvfxGb7KLpObtceyhAQylbFnTs7JrUGfJb02WTl2B-J_6L1muCvMJUwWkchEL4I7VQkBG8olOKhNr_TZTXQltKEgKQEipxaRH2RKDQn-1nTiGamkwFY9Pi7nzxhAG4jlr9IKzL8omGQAEIc3gFnxo/s1280/photo_2024-07-26_14-03-57.jpg

ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំកាលពីឆ្នាំ ២០២០ អត្តពលិកវៀតណាមមិនមាននរណាម្នាក់ឈ្នះមេដាយបានមួយឡើយ។ ប្រសិនបើឆ្នាំនេះ មានអ្នកឈ្នះមេដាយអត្តពលិកនឹងមានឱកាសទទួលបានរង្វាន់រួមបញ្ចូលគ្នាយ៉ាងច្រើន ដែលជួយឱ្យអត្តពលិកអាចផ្លាស់ប្តូរជីវិតរបស់ពួកគេ។ គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដានេះតទៅរហូតដល់ថ្ងៃទី១១ ខែសីហា៕

អ្នកជំនាញរកឃើញវិធីផលិតស្រាបៀ.រ គ្មានជាតិស្រវឹង

0

ប្រទេសដាណឺម៉ាក ៖ អ្នកជំនាញបានរកឃើញវិធីផលិតស្រាបៀ.រ គ្មានជាតិស្រវឹង ប៉ុន្តែមានក្លិន និងរសជាតិដូចស្រាបៀ.រ ពិតប្រាកដ ។ យើងឃើញថា ស្រាបៀ.រ ទទួលបានការពេញនិយមនៅទូទាំងពិភពលោក ប៉ុន្តែមានមនុស្សជាច្រើននាក់ពុំអាចលេបស្រាបៀ.រ ចូលមាត់អស់ ដោយសារឥទ្ធិពលជាតិអាល់កុលដែលបណ្តាលឱ្យបាត់បង់ស្មារតី និងបង្កបញ្ហាផ្សេងៗតាមក្រោយ ។ ប្រសិនបើពិភពលោកនេះ ផលិតស្រាបៀ.រ គ្មានជាតិស្រវឹង ប៉ុន្តែមានក្លិន និងរសជាតិដូចមុន តើល្អដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3PpJcZnmbVSwen3xC3Bew3a863IDdHK89JedxblIo34xLCqIlf8cPN5xCYpzavMCF6dv044ummdmr8FiwjW1vMuK5z1x5MMYH7h6ziwbdAskvcLFRRbsa6SIeLuzDBHTrWMoFVc4vNZP_HULAbcZb18KQDq83EVGL7tDqDoSrU07arPaPe0AJ3o58QFRN/s700/photo_2024-07-26_13-45-21%20(2).jpg
កាលពីឆ្នាំ២០២២ លោក Sotirios Campranis សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក បានកែប្រែហ្សែនរបស់ផ្សិតមួយប្រភេទឈ្មោះថា «Saccharomyces Cerevisiae» ដែលជួយផលិតម៉ូលេគុលនៅក្នុង Hops ។ Hops គឺជារុក្ខជាតិវល្លិមួយប្រភេទ ដែលគេនិយមយកមកហាលថ្ងៃសម្រាប់ធ្វើជាគ្រឿងផ្សំផលិតស្រាបៀរ ដើម្បីបង្កើតក្លិន និងរសជាតិល្វីងក្នុងស្រាបៀរ ។

ការផលិតស្រាបៀរគ្មានជាតិស្រវឹង មិនថាស្រាបៀរនេះគ្មានជាតិក្តៅ ឬមានអាល់កុលតិចតួចបំផុត ប៉ុន្តែអ្វីដែលបាត់បង់ទៅ គឺជាក្លិនក្រអូបតែមួយគត់របស់ Hops និងធ្វើឱ្យស្រាបៀរគ្មានអាល់កុល ។ ហេតុនេះ វាមានក្លិន និងរសជាតិខុសគ្នាពីស្រាបៀរទូទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS4q5z6mTup4VR6yymRH5e9S5Pq_nqoPWHia4uRCm8EzKoQW8mau1fXvhWXbn-G52hwY1XMnamKLkApmW_uluA6tCTSmCaz6_za4QJGH8t0HdylDdfUcWuv79Lvg70m4qQ64V-QxlSh94bDPr9_x1GCAPwivM3oRA1cO2JWJ6G-gUDVMGO0uFxuLOiD8af/s700/photo_2024-07-26_13-45-21%20(3).jpg

លោកសាស្ត្រាចារ្យ Sotirios និយាយថា ៖ «ពេលអ្នកយកជាតិអាល់កុលចេញពីស្រាបៀរ មានន័យថា ក្លិនក្រអូបចេញពី Hops ក៏បាត់បង់ដែរ ។ វិធីផ្សេងទៀត ដូចជា ការកាត់បន្ថយជាតិអាល់កុលឱ្យនៅបរិមាណតិចតួច ក៏ពុំអាចធ្វើឱ្យស្រាបៀរមានក្លិន និងរសជាតិដូចមុនទេ ដោយសារអាល់កុលចាំបាច់សម្រាប់ Hops ក្នុងការបញ្ជូនរសជាតិឱ្យស្រាបៀរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-2XwNkImpqx9GveproVZyw4z7n_ueLJ4sSLRHgNcYQSGh7IycDUyG6iCkWxY0fLeq3cyPiPIzAwISpURvg8wPCxqY3oUj-Hox1lwGhZ3ojkCl_S-FHTmVYMH0jTuSCbInlUd_bz600Huxwd3uNSzoKQhmdoRpd3OApytWUHFMiB17buSRHmJ44OO0yjz5/s700/photo_2024-07-26_13-45-21.jpg

លោកបន្តថា ៖ «ក្រោយពីការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ យើងបានរកឃើញវិធីផលិតក្រុមម៉ូលេគុលទំហំតូច ហៅថា Monoterpenoid ដែលអាចបង្កើតរសជាតិរបស់ Hops ។ ការបន្ថែមម៉ូលេគុលតូចៗក្នុងស្រាបៀរបន្ទាប់ពីបញ្ចប់ដំណើរការផលិត នឹងធ្វើឱ្យរសជាតិរបស់ស្រាបៀរដែលបាត់បង់ទៅត្រឡប់មកវិញ ហើយគ្មានអ្នកណាអាចធ្វើបែបនេះបានពីមុនទេ ។ ដូច្នេះ វានឹងអាចផ្លាស់ប្តូរឱ្យស្រាបៀរគ្មានជាតិអាល់កុលទាំងស្រុង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTVsvIwI1RKpJ4n7mwdmRsqdtV2fAQ3R5y8Uza-s1bsKuj8Q4L2xu44jPWCA0AaTPoWqp5SD57iDmsjo4oFa-H6u3cIQEteTgS8Gmx4pME3rv0Ai8oCDrAsJGMcg0ndxvLbkBCw2RS9wsVnA_xppXyZu6g0Hsl2J-68l5qQEm8vg32x_2XcugKD1vBwCvB/s1050/photo_2024-07-26_13-45-21%20(4).jpg

ចំណែកវិធីបង្កើតក្លិនក្រអូបរបស់ Hops ជាថ្មី ដោយប្រើប្រាស់ Monoterpenoid បានសាកល្បងអនុវត្តនៅរោងចក្រស្រាបៀរទូទាំងប្រទេសដាណឺម៉ាក ។ ពេលម៉ូលេគុលរបស់ Hops បានមកពីផ្សិត Saccharomyces Cerevisiae យើងនឹងប្រមូលផ្តុំវា រួចហើយដាក់ក្នុងស្រាបៀរ ដើម្បីឱ្យស្រាបៀរគ្មានអាល់កុលមានរសជាតិដូចគ្នាជាមួយស្រាបៀរដែលយើងធ្លាប់ផឹក ។ ដូច្នេះ ការរកឃើញវិធីផលិតស្រាបៀរគ្មានជាតិអាល់កុល អាចធ្វើឱ្យអ្នកមិនផឹកគ្រឿងស្រវឹងអាចមកអង្គុយរួមតុជាមួយអ្នកផឹកគ្រឿងស្រវឹងបាន ៕

ភ្លៀងធ្លាក់ខ្លាំង បាក់ស្រុតផ្លូវអន្ទង់អាំងទី២

0

នាប៉ុន្មានថ្ងៃភ្លៀងបានបង្ហូរចុះមក ជារៀងរាល់ថ្ងៃ ដែលបណ្តាលឱ្យខេត្តមួយចំនួនទទួលរងគ្រោះទឹកលេចជំនន់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ooEl2M8qM4Y9z5ILPYYTBOb9VcinWm78THT82Tn7Qd9eVdjrET7yJsawZHRuVNCKlldWSHCHBx6fXwj8DlQioKzRCAZ13Kk_Fkgx2HoMhyqiuolzkRhnNdQ0AGFTiXO57_P94f6QFpkhADiESMPT8agj9kIkrv7jBdp_mEbqCOFGfbHU3hs6NqugKIjl/s1280/452747348_1000608545398071_4916895192491592295_n.jpg

ជាក់ស្តែង ផ្លូវអន្ទង់អាំងទី២ ចាប់កំណាត់ផ្លូវជាតិលេខ១០ ពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម ខេត្តពោធិ៍សាត់ បានទទួលរងការខូចខាតមួយចំនួន ដែលកំពុងបង្កការកកស្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglQgmK7VgRhIJlW-_BEs6DN-xOmP_TcHOKmhvU9jAeYwFyKuJT1IO2x82vPHNBBEoVsoWyO-4XzRQH06sgwYMyXFunE1cT-6I9PEMATx8yqTsZiNh8zSXz8RkoKOYWcQFgAptn_vyRtNHs68d8DSg9Shu8r_y7eog93U10S7_CVQIWuPXkZmBVEWVUq7ia/s2048/452821909_1000608558731403_916550479583264809_n%20-%20Copy.jpg

បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងពិនិត្យមើលកំហូចបាក់ស្រុតផ្លូវអន្ទង់អាំងទី២នេះ ហើយនឹងចាប់ផ្តើមជុះជួលឡើងវិញ ស្របពេលដែលអាកាសធាតុមិនអំណោយផល ភ្លៀងជាងកន្លះខែមិនទាន់បាត់មួយថ្ងៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLu3uQJ5wWcs57Ccfw9L0J8_6xZazDPtTu6a2HIGBsbFwLUA5qU6PIuY1vGKm3OaK2duRvBvvGedhtA5QM4y-zYzurftI9TXHEavGdGL6WLTfo-vO9pGRFCUxT714r84p0UDr7Q4dAGEqgml1g1d8bJf9drBmr20kgUZ6e4Vzw08p6NTmDEHP7EFEqBkJi/s2048/452826361_1000608612064731_1004681921364642560_n%20-%20Copy.jpg

អត្តពលិក៣នាក់របស់កម្ពុជា ដែលចូលរួមព្រឹត្តិការណ៍អូឡាំពិកប៉ារីស២០២៤

0

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកប្រធានប្រតិភូកីឡាកម្ពុជា អញ្ជើញដឹកនាំប្រតិភូកីឡាអូឡាំពិកចាកចេញពីមាតុប្រទេស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY-cfTZZnuVvTA2IX4E1Or1WMRuS1MaoQAX8qEnh5nMZKirbNU5ZqHVhxI-eqcpJvMMhthcw4Q4XhIP3wKpwOXEpnbBWqetgbGjJR2UiSmaV7hjdzk54Msj8I0FnN-nL_wTxQ0trL2nEdzV7uaOfT-Dp15xC2joyMYCa4bZyMNlWH7olnMny153YeD0Zse/s1350/DSC03074.JPG

សម្រាប់ព្រឹត្តិការណ៍អូឡាំពិកប៉ារីស២០២៤ កម្ពុជា​ បានបញ្ជូនអត្តពលិកចំនួន៣នាក់ ទៅចូលរួមប្រកួតដោយរួមាន៖

  • កីឡាករអត្តពលកម្ម ឈុន ប៊ុនថន
  • ហែលទឹកចំនួន ០២នាក់ គឺកីឡាករ កូសុង ដឺ ឡាប៉ារង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា ការីណា

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQLVw5QVhao0DXyFAm2hYPkr_Zv4_aJiv1IyCCk6t5BzdO1Vx41E3LYngbha_e5lURRkFrwLe6XTFsTmR7bjc6QJ-KA_q348vqKvW4xCaW0MAtFBzxj0cjJgl6igC4UToJATK-AkkIMINzppnxaCP4yieqhzEcAR7ij07muQSZlKWJYKkVbvCZ2Gu2_uer/s1350/DSC03154.JPG

ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស នឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា ខណៈប្រភេទវិញ្ញាសាកីឡាខ្លះត្រូវប្រកួតមុននៅថ្ងៃទី២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDhhxQYGWtuCBu6Y1wfjj8idXaEcW1V8okAaF1Z2r_jlCN0OFEA3GW3oVF1Ltfvj7uf__Vc3UPfqzvAqkATuMXM6jlRkr0yr1m9xntKOGHwAuUVb9PHHMc4m6sO-6NtwX1SPDwe0Yo5J66cd2sNFm6wTGKmxJtfd7XzOkkP__QvW_mQTt4Wxq1BG7uxJVw/s1350/DSC02962.JPG

 

បទពិសោន៍ថ្មី! ទៅលេងប៉ោយប៉ែត ធ្វើដំណើរតាមអយស្ម័នយាន

0

ថ្មីៗនេះ ក្រុមហ៊ុន Royal Railway បានដាក់ដំណើរការសាកល្បងជោកជ័យនៅខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន៤ទូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3PLJclWuA33zdXkgAjeIvgnlVLIE_YftYQRkDV0_PE_qinkw1myx5eOHgrA2Lse-mqTcfPvNh-OroJQJhXXm6eocewGlS6LU_3ZK63TpQ72d2M-gMpynTh_pqTsn1uEYh7WP_ifpXTUNpZYcqHBEoKttgMmMdQuTLtIIcEv3FCDWW1ZcIe1jbFUuaO8Oo/s1280/2a115301c80c283a83f93e66747289ea.jpg

ការសាកល្បងនេះគឺដើម្បីឱ្យក្រុមការងារបច្ចេកបន្តត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម, ទ្វារចេញ-ចូល,ប្រព័ន្ធម៉ាស៊ីនត្រជាក់,ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl47mmLIbosjY6x-7T31ph84xSxU5r3Bz8l3nIo81qXpyR4zI27sikhliNIYnxRDPofr6VRSB8q_iM21YDHBueS3m9shU4ajVjxPge8OB32N_2eJvm9kNlbjd_m0r8n07OzENSf8ygyyzUCUjh7Y6RVZ75HFOi1egXKn3mTrsFowkXfo-R9Lp3aftwzks4/s1280/b60e089fe040196fac92d6eef58fe6b6.jpg

ដំណើរការបើកសាកលល្បងរថភ្លើងជប៉ុនលើផ្លូវលើផផ្លូវដែកដ៏វែង ដោយឆ្លងកាត់ខេត្តជាច្រើន ក៏ជាផ្នែកមួយ នៃការពិនិត្យមើលឡើងវិញស្ថានភាពផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅអ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNywgCJYwm_TufmtntD0JYguN9cqtA67ZyiusjrHZLOPRwW3AG6Smxy8GKeBJ712oL0vNvfP3s0xB8HLPaRq7d2nLfL6yvNrnvChmSm6Yj9uq4ytoaQMdD5ur9TeVH220Nm38j1QdTYIyhNQ_KMz1NYfIEGUTGnXYEoLS_ogewv-Z98t7U_Bw1ijfT_mH-/s1200/FB_IMG_1721815933006.jpg

គួរបញ្ជាក់ថា ខ្សែរថភ្លើងសម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) នឹងដាក់ដំណើរការជាផ្លូវការនាពេលដ៏ខ្លីខាងមុខ ក្រោយពីបានផ្អាករយៈពេលវែងចាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩៕

 

ពិតទេ ការប្រកួតកីឡាអូឡាំពិកនៅបារាំងគ្មានបំពាក់ម៉ាស៊ីនត្រជាក់ក្នុងបន្ទប់កីឡាករ?

0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង គ្មានការបំពាក់ម៉ាស៊ីនត្រជាក់ក្នុងរថយន្តក្រុងសម្រាប់ដឹកក្រុមកីឡាករ-កីឡាការិនីទេ ហើយធ្វើឱ្យក្រុមកីឡាករក្តៅស្អុះស្អាប់យ៉ាងខ្លាំង ។ លើសពីនេះ នៅពេលកីឡាករធ្វើដំណើរមកដល់បន្ទប់ស្នាក់នៅ ឃើញថា គ្មានម៉ាស៊ីនត្រជាក់ដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxCBgI7JefG24WJaMdcWjXhlNhoFf7d63h0PG4V4Crp7xBjnqSiCisWCgGeM-Yo_BFsyocE3HWtryjdIaYus2q6x4ayIxZbmQOJIzMtjfZ1ETCcNHAAQlZ1GWwKxg4rbJqBC0E9Oo3rocJttIOFTTUV2xE1YYqGJPBMAVmOwe0vOkvvaI-63LPR0kSPdyw/s1200/image_2024-07-26_10-38-55.png

អ្នកប្រើប្រាស់បណ្តាញសង្គមសួរថា តើការពុំបំពាក់ម៉ាស៊ីនត្រជាក់បែបនេះ គឺដើម្បីបង្ហាញពីការស្រឡាញ់បរិស្ថានពិភពលោក មែនទេ? ខណៈមនុស្សនៅលើពិភពលោក ចាប់អារម្មណ៍នឹងការប្រកួតកីឡាអូឡាំពិក លើកទី៣៣ ឆ្នាំ២០២៤ (Olympics Paris 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

ប្រទេសបារាំងបានផ្តោតសំខាន់ទៅលើការឡើងកំដៅផែនដី ហើយបានកំណត់គោលដៅបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ឱ្យមានបរិមាណតិចជាង៥០% បើធៀបនឹងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១២ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ហេតុនេះ បារាំងបានជួសជុលអគារដែលមានស្រាប់ ជំនួសការសាងសង់អគារថ្មី ដើម្បីកាត់បន្ថយបរិមាណកាបូនឌីអុកស៊ីតដែលកើតឡើងដោយសារបរិមាណស៊ីម៉ងត៍របស់ការសាងសង់អគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidxccPm1rNFs-oAjolLdwOZCy2fDMghB4oIXGBap4TftFU4ZWDVycehqiGNVhXb89RLNPPNhVuUA4JV6Rn5YY5uUOF6WPurckOtJdq5U_Xf0gAZuzRvTFlBwCP3hlaRMDhuCAzOqU_jbTkw21JfjHl5CWm2h7X_JIf25wKZQM07aEUlCw9ZIbAGIcb8-b2/s651/photo_2024-07-26_10-03-23.jpg

ក្រុមកីឡាករ-កីឡាការិនីមកពីបណ្តាប្រទេសនានាបានធ្វើដំណើរមកស្នាក់នៅក្នុងបន្ទប់កីឡាកររួចរាល់ហើយ ប៉ុន្តែបែរជាមានបញ្ហាកើតឡើង ដោយសារក្នុងបន្ទប់ស្នាក់នៅរបស់កីឡាករគ្មានម៉ាស៊ីនត្រជាក់ ។ កីឡាករភាគច្រើនបារម្ភថា អាកាសធាតុកាន់តែក្តៅខ្លាំងនៅទីក្រុងប៉ារីស នឹងធ្វើឱ្យពួកគេឈឺថ្កាត់មុនពេលប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4EIGdldn8ZlsENmHZT0p0Hbfm91V776Z4WpWRRIDcaGcqvG-hhhK5POhxfTHx0PEMd_rI3vmwHNCA5jHLqEEU41rUxTNQpBHCtTYExJ-IJD5pj2kJEwYWapKbatqnHwxgh591RYE2sc_sjfGL7Y2YAQFsLETnsDXbBlUUHAaocnvaO0NAQDDuIfSxdp6A/s1920/image_2024-07-26_10-39-15.png

កីឡាការិនីជនជាតិថៃម្នាក់ផ្នែកវាយកូនបាល់លើតុ បានសរសេរក្នុងបណ្តាញសង្គមថា ៖ «អង្គុយត្រឹមតែ៥នាក់សោះ ក្តៅដល់ថ្នាក់នេះ បើអង្គុយពេញរថយន្តវិញ មុខជាដណ្តើមខ្យល់គ្នាដកដង្ហើមមិនខាន ហើយខ្យល់គរមុនពេលធ្វើដំណើរដល់ទីលានប្រកួត ។ តើមានភ្នាក់ងារណាខ្លះអាចជួយបាន? រថយន្តក្តៅណាស់ ជិះរថយន្តទៅហ្វឹកហាត់រយៈពេល៤៥នាទី យមបាលសួររក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2cyDTZKgqkVzgHdmH4ZBJR2T8iTElH8ODv9f-JXuWbsIe1qpl0QaXqbL8qyIdXzlibzSSqsUDjMBdvSIHMwZRTAxB3hPSve2xvxKYLkekdkhucTZH3tmfPAiTPH_KwK3cN1bTjnVudd-ig9a3_RXynHCcUIKNKwIza7XJdoes_r2ZTQcu7xk1bMABJTDg/s1110/image_2024-07-26_10-39-04.png

វាធ្វើឱ្យមហាជនរិះគន់ពីការរៀបចំពិធីប្រកួតកីឡាអូឡាំពិកនៅប្រទេសបារាំង ពីព្រោះគិតថា ក្រុមកីឡាករគួរតែទទួលបានបន្ទប់ស្នាក់ ឬការធ្វើដំណើរស្រួលជាងនេះ ខណៈការស្រឡាញ់បរិស្ថានពិភពលោក គឺអាចធ្វើបានច្រើនវិធី ។ បើតាមទិន្នន័យបង្ហាញថា ការបើកម៉ាស៊ីនត្រជាក់ពុំប៉ះពាល់បរិស្ថានពិភពលោក ដល់ថ្នាក់នេះទេ ៕

ឥទ្ធិពលខ្យល់ព្យុះទីហ្វុងម្សិលមិញនេះ វាយប្រហារនៅចិន តៃវ៉ាន់ និងហ្វីលីពីន ឆក់យកជី.វិតមនុស្សរាប់សិបនាក់!

0

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ព្យុះទីហ្វុង Gaemi បានបោកបក់នៅខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន តាំងពីថ្ងៃទី២៤ ខែកក្កដា បន្ទាប់មកព្យុះនេះក៏បន្តវាយប្រហារទៅកាន់កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន នាំឲ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំ ដែលបណ្តាលឱ្យមនុស្សជាង ២០ នាក់បានបាត់បង់ជីវិតនិងលិចកប៉ាល់ចំនួនមួយគ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ7vgQA5xj6_O6iuVfV2TfQxG4Y0R8vszNSdr3reTz8FcU3F58IZLeyhPizqVoWHt2P374sd17Eq3Vm04FSXPBehl8SaY5mpcz6xOj6gTEj48_TU2rn956W8GW0jhnM_Qj27zzNnlGYwTdVeE_e2rGzLMWhFXjkAOZkiK_qdx7OaQJGXjZ67d-HquTlz5n/s2000/image_2024-07-26_10-02-21.png

ប្រភពសារព័ត៌មានចិនបានរាយការណ៍ថា អាជ្ញាធរចិនបានជម្លៀសប្រជាជនរបស់ពួកគេដែលរស់នៅក្នុងខេត្តហ្វូជៀន ប្រមាណ ១៥០០០នាក់ ឲ្យទៅកាន់តំបន់ផ្សេងរួចរាល់ហើយ មុនពេលដែលព្យុះដ៏ខ្លាំងក្លានេះបានមកដល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzYlPd4gXGmn4BG9La1P3psJCqxOU02tmsHc1rh-1wQaEUaMMpPZ0QDoohj2FdiTztKqZLDp457dktecdGxyIjCf4Bhkh8fH0yaqFi3fMLnf3DDHNBL0mYN_HU8UUXeNknshyphenhyphenOhRauSqQQGGlbwDfQjxwKKwLD1vlFOMXNpVGNd3PAX8nQwADphfcfW6tH/s1500/image_2024-07-26_10-02-28.png
ចំណែកនៅតៃវ៉ាន់វិញ អាជីវកម្ម និងសាលារៀនជាច្រើនត្រូវបានបិទនៅទូទាំងភាគខាងជើងនៃកោះតៃវ៉ាន់ តាំងពីថ្ងៃទី ២៤ ខែកក្កដាមក ខណៈព្យុះដ៏កាចសាហាវនេះ បានបោកបក់ជន់លិចផ្លូវ រអិលបាក់ផ្លូវ ផ្តាច់ចរន្តអគ្គិសនី និងបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។ រីឯនៅមហាសមុទ្រតៃវ៉ាន់ ដែលអំឡុងពេលនោះគឺមាននាវាដឹកទំនិញចំនួន ៥ គ្រឿងឆ្លងកាត់ នៅក្នុងចំណោមនោះ មាន១ គ្រឿង បានលិចផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoTfHbxRZf_wnNZl4RqaGNFos7iIEhoV_731cAcbXa72uYBv6T0GfbXZcWykz4wKfYAVsS-REQIQVA46ZloQUImtTSXHGhbbGj-zGwbflf0WJTqOYIPQPuNCbiktPmWLntecmosA4NuM64d3sBP5xzcktv73PNlPuk8gJqnkoHbwopINepQHmvqmu4nYws/s1170/IMG_2768.JPG
ព្យុះនេះក៏បន្តបោកបក់ទៅកាន់ប្រទេសហ្វីលីពីន ដែលបណ្តាលឲ្យភ្លៀងមូសុងរដូវកាន់តែធ្ងន់ធ្ងរឡើង ដោយទឹកជំនន់ជន់លិយ៉ាងចខ្លាំង ក៏ដូចជាការមានរអិលបាក់ដី ខណៈគិតត្រឹមពេលនេះ របាយការណ៍បឋមនៅថ្ងៃនេះបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២ នាក់បានបាត់បង់ជីវិតទៅហើយ។ មូលហេតុនៃការស្លាប់ភាគច្រើន គឺដោយសារលង់ទឹក បាក់ដី រលំដើមឈើ និងឆ្លងចរន្តអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvjKZT_WdlkH9vPKH6RuqmeBmHNVPE2tX51Ph7ff95xpWxhFKuzx9nYG0m5bfWTJN8NfNBPcZXBNUecMtGvJlroVd_3BkpN-n1OnM_JWyG_CAuO38wDA_SatGaPZu2tb94vfkX2vc9CEkcoQubUrjEb0oHWJ0O6EIRgYVoxcTiMBymyUiKhXWmtjvKCuFE/s1480/IMG_2770.JPG

ជាមួយគ្នានោះ វីដេអូដែលបានដាក់បង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីផ្លូវនានាក្នុងរដ្ឋធានីបានប្រែក្លាយទៅជាទន្លេ ដោយមានហាងលក់ទំនិញ ផ្ទះសម្បែងជាច្រើនត្រូវបានជន់លិច ព្រមទាំងលិចរថយន្តជាច្រើនដែលកំពុងចត។ ស្របពេលដែលអ្នកស្រុកហ្វីលីពីនភាគច្រើនបានជម្លៀសទៅកាន់ទីតាំងផ្សេងៗ ដើម្បីរង់ចាំឱ្យទឹកជន់លិចក្នុងតំបន់របស់ពួកគេស្រកចុះសិនផងដែរ៕

ជំនឿព្រឿក្បាល! មូលហេតុដែលចាស់ៗគូសខ្វែងកញ្ចក់នៅពេលមនុស្សស្លាប់

0

តាមប្រពៃណីខ្មែរយើង នៅពេលដែលមានអ្នកស្លាប់ដោយជំងឺដែលព្យាបាលពុំជា ជំងឺចាស់ជរា គេតែងយកមកធ្វើបុណ្យនៅផ្ទះ រីឯស្លាប់ដោយចងក លង់ទឹក រន្ទះបាញ់ គ្រោះថ្នាក់ផ្សេងៗជាដើម គេហៅថាសា្លប់ដោយ”អកាលមរណៈ ឬខ្មោចតៃហោង ដែលភាគច្រើនគេយកទៅបុណ្យនៅវត្ត។

ចំពោះការធ្វើបុណ្យនៅផ្ទះ គេតែងតែឃើញចាស់ៗ ដើរគូសសញ្ញាខ្វែងនៅកញ្ចក់ ដែលជាជំនឿមួយ មិនអាចភ្លេចបាននៅពេលមានមនុស្សស្លាប់។

បើតាមចាស់ជំនាន់មានជំនឿថា ការគូសសញ្ញាខ្វែងនៅកញ្ចក់ ក៏ព្រោះតែកាលណាមានកញ្ចក់អាចធ្វើឱ្យយើងចេះតែគិតស្រមៃ នៅពេលឆ្លុះខ្លួនឯងថាអាចមើលឃើញខ្មោចដែលបានស្លាប់ទៅជាដើម។ឯខ្លះទៀត ពេលថតរូបក៏គេមិនឱ្យថតនៅជាប់កញ្ចក់ដែរ ព្រោះខ្លាចជាប់ព្រលឹងខ្មោចទៀតផង។ ម៉្យាទៀត ប្រសិនបើមិនមានអ្វីគូសកញ្ចក់ទេ គេក៏អាចយកក្រណាត់មកបាំងបានដែរ។

មកទល់បច្ចុប្បន្ននេះ ជំនឿនេះក៏នៅតែមានពលរដ្ឋខ្មែរភាគច្រើនគោរពប្រតិបត្តិ ខណៈអ្នកខ្លះយល់ឃើញថាជារឿងសមញ្ញ ដោយមិនបាច់ចាំគូសក៏បាន ព្រោះគិតថាជាសាច់ញាតិ៕

ត្រីធ្លាក់ពីលើមេឃបំបែកកញ្ចក់រថយន្ត Tesla

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន New York Post រាយការណ៍ថា មានស្វាមី-ភរិយាជនជាតិអាមេរិក១គូស្រឡាំងកាំងយ៉ាងខ្លាំង ពេលឃើញកញ្ចក់មុខរថយន្ត Tesla របស់ពួកគេបែកខ្ចេចខ្ទី ដោយសារតែត្រីតូច១ក្បាលធ្លាក់ពីលើមេឃ ។ មុនដំបូង ពួកគេគិតថា មានអ្នកធ្វើបា.ប ហើយគ្រវែងត្រីមកលើរថយន្ត ប៉ុន្តែក្រោយមកទើបដឹងថា ត្រីនេះធ្លាក់មកពីណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8HUcHQ4ZmeZdsMf3DvY8TI72A_L4bmXZ21GsgQi7dbBNm3tliZYyO9UlvRs6eklcanfbWsZ1hnrfWmT2yAHiiynkIZGdAysg5SwufNR-2Ld1yjRtr-qov6CEIGXqCo86siNFqCb5beUOdQumkWu7D0GlvREB9pc7ZW53rIHhW_RuN6UzwxUngPle-kJbY/s1024/photo_2024-07-26_08-55-39%20(4).jpg

គូស្វាមី-ភរិយានេះរស់នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក ទើបតែប្រទះឃើញកញ្ចក់មុខរថយន្ត Tesla របស់ពួកគេបែកក្នុងអំឡុងពេលរថយន្តចតនៅតាមផ្លូវក្បែរផ្ទះ ។ ពេលឃើញបែបនេះ ពួកគេឆ្ងល់យ៉ាងខ្លាំងថា តើមានរឿងអ្វីកើតឡើង? ក្រោយមក ទើបដឹងថា កញ្ចក់មុខរថយន្តបែកដោយសារតែត្រី១ក្បាលសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw8Vgz7-60Y8lpvKufwL14KsDvCU1KUv80Sfza277vL2URjzB9XMXGa27gLMO5dT8BGX3-WlvKfx9mpsREPcIOVLFAigpHmSLmA1HoRpimowL6Q9-TM_NtO-soV4uYDZSXm58OpDHglX7hU7-k-2Mv4gHYXKMqDZXFX-OM-tmMti8wu1f_M0wfOlllAnYx/s1024/photo_2024-07-26_08-55-39%20(3).jpg

ស្ត្រីជាម្ចាស់រថយន្ត Tesla បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា ៖ «រថយន្តរបស់យើងចាប់ផ្តើមមានបញ្ហាស៊ីប្លេខ្លាំងៗ ហើយយើងពុំធ្លាប់ឮបែបនេះពីមុនមកទេ ។ ពេលខ្ញុំចេញពីទីនេះ ស្វាមីខ្ញុំឈរនៅលើវាលស្មៅ ហើយស្វាមីខ្ញុំបានឮសំឡេងរថយន្តបុកគ្នា ប៉ុន្តែពុំចាប់អារម្មណ៍» ។

នៅពេលពួកគេពិនិត្យមើលរថយន្តស្រាប់តែឃើញថា កញ្ចក់មុខរបស់រថយន្តបែកខ្ទេចខ្ទីអស់ ហើយនៅលើកញ្ចក់មានត្រី១ក្បាល និងមានស្នាមឈាមផងដែរ ។ ពីដំបូង ពួកគេគិតថា ពិតជាមានអ្នកណាម្នាក់ធ្វើបាបមិនខាន ដោយគ្រវែងត្រីមកលើរថយន្តបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRcwFOUjiCCnr3O798vTz5ifHzmu9kRxCJIt3x1A1N8v4nr5iEwh-pjPidCs_w270w0pyWQ2329Ku_A5XBhOu1iHF4Axp6qDiQGv3kkmnTXQjor56KK8HjBO_4mrRroHes-nD-SOYjkvEFpqonJZE-VtuoJLUnGx3GgvHgSSGZtbdK4fku0u0DHxNG7noQ/s1024/photo_2024-07-26_08-55-39%20(2).jpg

តាមការពិនិត្យមើលក្នុងកាមេរ៉ាសុវត្ថិភាពឃើញថា មានត្រីតូច១ក្បាលធ្លាក់ពីលើមេឃ និងទម្លុះកញ្ចក់រថយន្ត Tesla របស់ពួកគេ ។ រីឯអ្នកជិតខាងប្រាប់ថា បានឃើញសត្វឥន្ទ្រីពាំត្រីស៊ីជាញឹកញាប់នៅបរិវេណនេះ ទើបពួកគេសន្និដ្ឋានថា ហេតុការណ៍នេះកើតឡើងដោយសារសត្វឥន្ទ្រី ពីព្រោះមានសំបុកសត្វឥន្ទ្រីនៅសួនក្រោយផ្ទះ ។ ដូច្នេះ ត្រីខាងលើអាចរបូតចេញពីមាត់សត្វឥន្ទ្រី រួចហើយ ធ្លាក់ចុះមកក្រោមបុកកញ្ចក់រថយន្ត ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOOx2bw0bvFabEKDjHDd1YDj9XUB2eiioj7OOz2O4BfBG-deCMaJKYpDoRadPiTw-DA9uZmctnDT-r03SzZ3EnYho_9eEWfc3ENQx-_nhb3TXMiP7EGnIO0uW8ys5OgdK8lAxVpZRhN6f-gFOzAK2u0wcSwZzXzehTmn2aqMmk_SDL6fkDBa5S9fHwRUFb/s1024/photo_2024-07-26_08-55-39.jpg

ចុងក្រោយ ម្ចាស់រថយន្តក៏បានយករថយន្តរបស់ពួកគេទៅជួសជុលតាមរយៈក្រុមហ៊ុនធានារ៉ាប់រង ហើយសង្ឃឹមថា រថយន្តនឹងជួសជុលរួចរាល់នាពេលឆាប់ៗនេះ ៕

បើអភិវឌ្ឍចំគោលដៅ «មណ្ឌលគិរី» នឹងក្លាយជាខេត្តអ្នកមាន មិនចាញ់ខេត្តផ្សេងៗនៃប្រទេសជិតខាងឡើយ!

0

«មណ្ឌលគិរី» គឺជាខេត្តភាគឦសាននៃប្រទេសកម្ពុជា ដែលអំណោយផលយ៉ាងខ្លាំងទៅលើវិស័យកសិកម្ម ខណៈដំណាំសំខាន់ៗជាច្រើនប្រភេទកំពុងដាំដុះនៅលើផ្ទៃដីរាប់ម៉ឺនហិចតានៅទីនោះ។ វាក៏ជាខេត្តដែលមានសក្តានុពលមួយទៅលើវិស័យទេសចរផងដែរ ព្រោះសម្បូរដោយរមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រជាង ១០០កន្លែង ព្រមជាមួយនឹងដែនជម្រកសត្វព្រៃធំៗចំនួន ៥ កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjydIx2QO4B11oO4FHTZhC_CeRNHT2Xz8lplLpZFBtIezH_tVgFE9OS1236ZMrKA9TichsPtCQr4phgBL_SNo5F8RVU5cfW5ltXa_e_c0UYuixE0MsrB3HVT2-my9NlOs-NDr5sLHd3IGRJY91QyVdI7FwDcw4NoKDjKt0FTF35dPsR-LX5C_BaXAzWA7oy/s3648/image_2024-07-26_08-58-17.png

ខេត្តមណ្ឌលគិរីគឺជាខេត្តធំជាងគេបំផុតក្នុងចំណោមខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីសរុប ១៤.២៨៨ គីឡូម៉ែត្រការ៉េ ប៉ុន្តែខេត្តនេះបែរជាមានប្រជាជនតិចជាងគេ ត្រឹមតែ ៩៣.៤៤១នាក់ (ជំរឿនឆ្នាំ២០១៩)។ ប្រជាជនសរុប ៥៧ ភាគរយទូទាំងខេត្តគឺជាជនជាតិដើមភាគតិចក្នុងចំណោម៨អម្បូរ ដូចជាជនជាតិព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថ្មួន និងកួយ។ ក្រៅពីនេះក៏នៅមានជនជាតិចម្រុះផេ្សងៗទៀត ដូចជា ខែ្មរ ចិន វៀតណាម ថៃ ខែ្មរឥស្លាមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitBchMoZjH9AWYBMPHI2-qjCx3pRNeQO55cbfmV8np5spRQeUod_CZgv9Sm-H6AnxbL0Gm9Q2-L9An-GZ5dqGGXaG7LBQnyeo5zrLOnQJvaL0nYcgYcsYel7Fk6eZ2vhcMEMchwkLfFkzx_28FMaqBlHozd34kjpPqquuOLJObliT5StEfjT6Kh43XTrcL/s1600/image_2024-07-26_08-58-29.png

គេអាចចាត់ទុកថា មណ្ឌលគិរី គែជាខេត្តដែលមានសក្ដានុពលលើវិស័យកសិកម្ម ដោយសារតែសម្បូរដីមានជីវជាតិ និងមានអាកាសធាតុសមស្រប។ ដំណាំជាច្រើនប្រភេទបាននឹងកំពុងលេចវត្តមាននៅក្នុងខេត្តមួយនេះ នៅលើផ្ទៃដីដាំដុះរាប់ម៉ឺនហិចតា ក្នុងនោះគឺរួមមាន ដំណាំកាហ្វេ (៣៥១ ហិកតា), ស្វាយចន្ទី(១.១១១៥ ហិកតា) ,ដំឡូងមី (១៦.៨៧៣ ហិកតា), ដំណាំកកាវ (ប្រមាណ ៣ ពាន់ហិកតា), ដំណាំប៊ឺមាន (៣០០ ហិកតា), ក្រូចវល្លិ៍ (៤២ ហិកតា) ,និងដំណាំកៅស៊ូ(ជាង ៤ ម៉ឺន ហិកតា)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj04FXtce43egBRWQ-woxhs6MaW3wtiHpLWVk3rwU_XjQtyLP2vPiL7SnoTrwazmASNOjBo36W5ZounU0SfUjrEXN8j5AjSbL0zsM4_jHWTxLzQdS-Kyx-PUgoKlTzjPQ9Yy7XiCJSVeaxsyy6cGvXgVg-DyrgyM3VszI2IYZcqkM5TK2VRMRn36aI836td/s2000/image_2024-07-26_08-58-37.png

នៅក្នុងខេត្តមណ្ឌលគិរី មានដែនជម្រកសត្វព្រៃធំៗចំនួន៥កន្លែង ដូចជា ដែនជម្រកសត្វព្រៃកែវសីមា (ទំហំផ្ទៃដី ២៩២.៦៩០ហិតា), ដែនជម្រកសត្វព្រៃភ្នំព្រេច (ទំហំ ២២២.៥០០ហិតា), ដែនជម្រកសត្វព្រៃលំផាត់ (ផ្ទៃដី ៤៨.៣៧៤ហិតា), ដែនជម្រកសត្វព្រៃស្រែពក (ផ្ទៃដី ៤២៩.៤៣៨ហិតា), ដែនជម្រកសត្វព្រៃភ្នំណាមលៀរ (ផ្ទៃដីទំហំ ២១.៩៣៣ហិតា)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicEWcNbVozIdUVpXsWGISksKx-0B1fwA-xFNw9R6qGkJ9Zg3hftTDzDWiMVx95mSML-3YwkTHm6UG24mna3esEiu9X8Y3g3i7Cy30vjaj1vw4am-soQoFEp52R_h7DU7lmPBc_CAh4I7KX6auehwdDdLuQ8RzaaMH4nbQc12Gmcn-SVVQ2pCwLtCaXQLxj/s870/image_2024-07-26_08-58-46.png

ចំពោះតំបន់សក្ដានុពល រមណីយដ្ឋានទេសចរណ៍ធម្មជាតិមានចំនួនជាង ១០០ កន្លែង បើរៀបត្រួសៗមានដូចជា ទឹកជ្រោះប៊ូស្រា អូរផ្លាយ ទឹកជ្រោះមនោរម្យ ទឹកជ្រោះជ្រៃធំ ជ្រៃយស ទឹកជ្រោះរមនា១ ទឹកជ្រោះរមនា២ ទឹកជ្រោះលែងប៊ូកប្រះ ទឹកជ្រោះលែងអង់-លែងឃិន ទឹកជ្រោះលែងទូវ ទឹកជ្រោះអូរឆ្វេង ភ្នំបាយឆា ទឹកជ្រោះអូរតាំកន ទឹកជ្រោះអូរតឹងលឹង ទឹកជ្រោះ ៧ជាន់ សមុទ្រឈើ និងអូរមីស ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1JgLLnoBLzeGlGloFGtizXJf1sURB7gsppGrAoZ3KMN1xs-zgRSEV8Pl4qLHQSNWUDPHTb1kxeijX7LjeyCUQeDZhtX4_ZFI8CVuK5S8JjneZrXVLEzAA62XFBLcNVTjAQr7M0fdSjv1RmI4RXpXb9Gw19ANQvU8WxBP34VhizGN7ElFaZ6Ae4duOUM7w/s1920/image_2024-07-26_08-58-54.png

គួរបញ្ជាក់ផងដែរថា ខេត្តមណ្ឌលគិរី មានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_x3ec9XsVTugoJMWBuPGrOLLYrCFq49daB9ZSxTnCJHdgKbXwOyrQ-tQ4lO9u5VBh8nMbICp9mhltrTIkZNlR6xxunc0SwfqrDJ6FUvPP1eqNrkVddYmtaFmVKMaIeP1JYE2OA6dGX6flwD5ikhcPckGqkrFGkDIABnOvbaiS2BWZI8I3_e41pI1nrUB/s960/image_2024-07-26_08-59-14.png