Home ព័ត៌មានជាតិ បើអភិវឌ្ឍចំគោលដៅ «មណ្ឌលគិរី» នឹងក្លាយជាខេត្តអ្នកមាន មិនចាញ់ខេត្តផ្សេងៗនៃប្រទេសជិតខាងឡើយ!

បើអភិវឌ្ឍចំគោលដៅ «មណ្ឌលគិរី» នឹងក្លាយជាខេត្តអ្នកមាន មិនចាញ់ខេត្តផ្សេងៗនៃប្រទេសជិតខាងឡើយ!

60
0

«មណ្ឌលគិរី» គឺជាខេត្តភាគឦសាននៃប្រទេសកម្ពុជា ដែលអំណោយផលយ៉ាងខ្លាំងទៅលើវិស័យកសិកម្ម ខណៈដំណាំសំខាន់ៗជាច្រើនប្រភេទកំពុងដាំដុះនៅលើផ្ទៃដីរាប់ម៉ឺនហិចតានៅទីនោះ។ វាក៏ជាខេត្តដែលមានសក្តានុពលមួយទៅលើវិស័យទេសចរផងដែរ ព្រោះសម្បូរដោយរមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រជាង ១០០កន្លែង ព្រមជាមួយនឹងដែនជម្រកសត្វព្រៃធំៗចំនួន ៥ កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjydIx2QO4B11oO4FHTZhC_CeRNHT2Xz8lplLpZFBtIezH_tVgFE9OS1236ZMrKA9TichsPtCQr4phgBL_SNo5F8RVU5cfW5ltXa_e_c0UYuixE0MsrB3HVT2-my9NlOs-NDr5sLHd3IGRJY91QyVdI7FwDcw4NoKDjKt0FTF35dPsR-LX5C_BaXAzWA7oy/s3648/image_2024-07-26_08-58-17.png

ខេត្តមណ្ឌលគិរីគឺជាខេត្តធំជាងគេបំផុតក្នុងចំណោមខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីសរុប ១៤.២៨៨ គីឡូម៉ែត្រការ៉េ ប៉ុន្តែខេត្តនេះបែរជាមានប្រជាជនតិចជាងគេ ត្រឹមតែ ៩៣.៤៤១នាក់ (ជំរឿនឆ្នាំ២០១៩)។ ប្រជាជនសរុប ៥៧ ភាគរយទូទាំងខេត្តគឺជាជនជាតិដើមភាគតិចក្នុងចំណោម៨អម្បូរ ដូចជាជនជាតិព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថ្មួន និងកួយ។ ក្រៅពីនេះក៏នៅមានជនជាតិចម្រុះផេ្សងៗទៀត ដូចជា ខែ្មរ ចិន វៀតណាម ថៃ ខែ្មរឥស្លាមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitBchMoZjH9AWYBMPHI2-qjCx3pRNeQO55cbfmV8np5spRQeUod_CZgv9Sm-H6AnxbL0Gm9Q2-L9An-GZ5dqGGXaG7LBQnyeo5zrLOnQJvaL0nYcgYcsYel7Fk6eZ2vhcMEMchwkLfFkzx_28FMaqBlHozd34kjpPqquuOLJObliT5StEfjT6Kh43XTrcL/s1600/image_2024-07-26_08-58-29.png

គេអាចចាត់ទុកថា មណ្ឌលគិរី គែជាខេត្តដែលមានសក្ដានុពលលើវិស័យកសិកម្ម ដោយសារតែសម្បូរដីមានជីវជាតិ និងមានអាកាសធាតុសមស្រប។ ដំណាំជាច្រើនប្រភេទបាននឹងកំពុងលេចវត្តមាននៅក្នុងខេត្តមួយនេះ នៅលើផ្ទៃដីដាំដុះរាប់ម៉ឺនហិចតា ក្នុងនោះគឺរួមមាន ដំណាំកាហ្វេ (៣៥១ ហិកតា), ស្វាយចន្ទី(១.១១១៥ ហិកតា) ,ដំឡូងមី (១៦.៨៧៣ ហិកតា), ដំណាំកកាវ (ប្រមាណ ៣ ពាន់ហិកតា), ដំណាំប៊ឺមាន (៣០០ ហិកតា), ក្រូចវល្លិ៍ (៤២ ហិកតា) ,និងដំណាំកៅស៊ូ(ជាង ៤ ម៉ឺន ហិកតា)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj04FXtce43egBRWQ-woxhs6MaW3wtiHpLWVk3rwU_XjQtyLP2vPiL7SnoTrwazmASNOjBo36W5ZounU0SfUjrEXN8j5AjSbL0zsM4_jHWTxLzQdS-Kyx-PUgoKlTzjPQ9Yy7XiCJSVeaxsyy6cGvXgVg-DyrgyM3VszI2IYZcqkM5TK2VRMRn36aI836td/s2000/image_2024-07-26_08-58-37.png

នៅក្នុងខេត្តមណ្ឌលគិរី មានដែនជម្រកសត្វព្រៃធំៗចំនួន៥កន្លែង ដូចជា ដែនជម្រកសត្វព្រៃកែវសីមា (ទំហំផ្ទៃដី ២៩២.៦៩០ហិតា), ដែនជម្រកសត្វព្រៃភ្នំព្រេច (ទំហំ ២២២.៥០០ហិតា), ដែនជម្រកសត្វព្រៃលំផាត់ (ផ្ទៃដី ៤៨.៣៧៤ហិតា), ដែនជម្រកសត្វព្រៃស្រែពក (ផ្ទៃដី ៤២៩.៤៣៨ហិតា), ដែនជម្រកសត្វព្រៃភ្នំណាមលៀរ (ផ្ទៃដីទំហំ ២១.៩៣៣ហិតា)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicEWcNbVozIdUVpXsWGISksKx-0B1fwA-xFNw9R6qGkJ9Zg3hftTDzDWiMVx95mSML-3YwkTHm6UG24mna3esEiu9X8Y3g3i7Cy30vjaj1vw4am-soQoFEp52R_h7DU7lmPBc_CAh4I7KX6auehwdDdLuQ8RzaaMH4nbQc12Gmcn-SVVQ2pCwLtCaXQLxj/s870/image_2024-07-26_08-58-46.png

ចំពោះតំបន់សក្ដានុពល រមណីយដ្ឋានទេសចរណ៍ធម្មជាតិមានចំនួនជាង ១០០ កន្លែង បើរៀបត្រួសៗមានដូចជា ទឹកជ្រោះប៊ូស្រា អូរផ្លាយ ទឹកជ្រោះមនោរម្យ ទឹកជ្រោះជ្រៃធំ ជ្រៃយស ទឹកជ្រោះរមនា១ ទឹកជ្រោះរមនា២ ទឹកជ្រោះលែងប៊ូកប្រះ ទឹកជ្រោះលែងអង់-លែងឃិន ទឹកជ្រោះលែងទូវ ទឹកជ្រោះអូរឆ្វេង ភ្នំបាយឆា ទឹកជ្រោះអូរតាំកន ទឹកជ្រោះអូរតឹងលឹង ទឹកជ្រោះ ៧ជាន់ សមុទ្រឈើ និងអូរមីស ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1JgLLnoBLzeGlGloFGtizXJf1sURB7gsppGrAoZ3KMN1xs-zgRSEV8Pl4qLHQSNWUDPHTb1kxeijX7LjeyCUQeDZhtX4_ZFI8CVuK5S8JjneZrXVLEzAA62XFBLcNVTjAQr7M0fdSjv1RmI4RXpXb9Gw19ANQvU8WxBP34VhizGN7ElFaZ6Ae4duOUM7w/s1920/image_2024-07-26_08-58-54.png

គួរបញ្ជាក់ផងដែរថា ខេត្តមណ្ឌលគិរី មានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_x3ec9XsVTugoJMWBuPGrOLLYrCFq49daB9ZSxTnCJHdgKbXwOyrQ-tQ4lO9u5VBh8nMbICp9mhltrTIkZNlR6xxunc0SwfqrDJ6FUvPP1eqNrkVddYmtaFmVKMaIeP1JYE2OA6dGX6flwD5ikhcPckGqkrFGkDIABnOvbaiS2BWZI8I3_e41pI1nrUB/s960/image_2024-07-26_08-59-14.png