Home ព័ត៌មានអន្តរជាតិ ត្រីធ្លាក់ពីលើមេឃបំបែកកញ្ចក់រថយន្ត Tesla

ត្រីធ្លាក់ពីលើមេឃបំបែកកញ្ចក់រថយន្ត Tesla

52
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន New York Post រាយការណ៍ថា មានស្វាមី-ភរិយាជនជាតិអាមេរិក១គូស្រឡាំងកាំងយ៉ាងខ្លាំង ពេលឃើញកញ្ចក់មុខរថយន្ត Tesla របស់ពួកគេបែកខ្ចេចខ្ទី ដោយសារតែត្រីតូច១ក្បាលធ្លាក់ពីលើមេឃ ។ មុនដំបូង ពួកគេគិតថា មានអ្នកធ្វើបា.ប ហើយគ្រវែងត្រីមកលើរថយន្ត ប៉ុន្តែក្រោយមកទើបដឹងថា ត្រីនេះធ្លាក់មកពីណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8HUcHQ4ZmeZdsMf3DvY8TI72A_L4bmXZ21GsgQi7dbBNm3tliZYyO9UlvRs6eklcanfbWsZ1hnrfWmT2yAHiiynkIZGdAysg5SwufNR-2Ld1yjRtr-qov6CEIGXqCo86siNFqCb5beUOdQumkWu7D0GlvREB9pc7ZW53rIHhW_RuN6UzwxUngPle-kJbY/s1024/photo_2024-07-26_08-55-39%20(4).jpg

គូស្វាមី-ភរិយានេះរស់នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក ទើបតែប្រទះឃើញកញ្ចក់មុខរថយន្ត Tesla របស់ពួកគេបែកក្នុងអំឡុងពេលរថយន្តចតនៅតាមផ្លូវក្បែរផ្ទះ ។ ពេលឃើញបែបនេះ ពួកគេឆ្ងល់យ៉ាងខ្លាំងថា តើមានរឿងអ្វីកើតឡើង? ក្រោយមក ទើបដឹងថា កញ្ចក់មុខរថយន្តបែកដោយសារតែត្រី១ក្បាលសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw8Vgz7-60Y8lpvKufwL14KsDvCU1KUv80Sfza277vL2URjzB9XMXGa27gLMO5dT8BGX3-WlvKfx9mpsREPcIOVLFAigpHmSLmA1HoRpimowL6Q9-TM_NtO-soV4uYDZSXm58OpDHglX7hU7-k-2Mv4gHYXKMqDZXFX-OM-tmMti8wu1f_M0wfOlllAnYx/s1024/photo_2024-07-26_08-55-39%20(3).jpg

ស្ត្រីជាម្ចាស់រថយន្ត Tesla បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា ៖ «រថយន្តរបស់យើងចាប់ផ្តើមមានបញ្ហាស៊ីប្លេខ្លាំងៗ ហើយយើងពុំធ្លាប់ឮបែបនេះពីមុនមកទេ ។ ពេលខ្ញុំចេញពីទីនេះ ស្វាមីខ្ញុំឈរនៅលើវាលស្មៅ ហើយស្វាមីខ្ញុំបានឮសំឡេងរថយន្តបុកគ្នា ប៉ុន្តែពុំចាប់អារម្មណ៍» ។

នៅពេលពួកគេពិនិត្យមើលរថយន្តស្រាប់តែឃើញថា កញ្ចក់មុខរបស់រថយន្តបែកខ្ទេចខ្ទីអស់ ហើយនៅលើកញ្ចក់មានត្រី១ក្បាល និងមានស្នាមឈាមផងដែរ ។ ពីដំបូង ពួកគេគិតថា ពិតជាមានអ្នកណាម្នាក់ធ្វើបាបមិនខាន ដោយគ្រវែងត្រីមកលើរថយន្តបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRcwFOUjiCCnr3O798vTz5ifHzmu9kRxCJIt3x1A1N8v4nr5iEwh-pjPidCs_w270w0pyWQ2329Ku_A5XBhOu1iHF4Axp6qDiQGv3kkmnTXQjor56KK8HjBO_4mrRroHes-nD-SOYjkvEFpqonJZE-VtuoJLUnGx3GgvHgSSGZtbdK4fku0u0DHxNG7noQ/s1024/photo_2024-07-26_08-55-39%20(2).jpg

តាមការពិនិត្យមើលក្នុងកាមេរ៉ាសុវត្ថិភាពឃើញថា មានត្រីតូច១ក្បាលធ្លាក់ពីលើមេឃ និងទម្លុះកញ្ចក់រថយន្ត Tesla របស់ពួកគេ ។ រីឯអ្នកជិតខាងប្រាប់ថា បានឃើញសត្វឥន្ទ្រីពាំត្រីស៊ីជាញឹកញាប់នៅបរិវេណនេះ ទើបពួកគេសន្និដ្ឋានថា ហេតុការណ៍នេះកើតឡើងដោយសារសត្វឥន្ទ្រី ពីព្រោះមានសំបុកសត្វឥន្ទ្រីនៅសួនក្រោយផ្ទះ ។ ដូច្នេះ ត្រីខាងលើអាចរបូតចេញពីមាត់សត្វឥន្ទ្រី រួចហើយ ធ្លាក់ចុះមកក្រោមបុកកញ្ចក់រថយន្ត ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOOx2bw0bvFabEKDjHDd1YDj9XUB2eiioj7OOz2O4BfBG-deCMaJKYpDoRadPiTw-DA9uZmctnDT-r03SzZ3EnYho_9eEWfc3ENQx-_nhb3TXMiP7EGnIO0uW8ys5OgdK8lAxVpZRhN6f-gFOzAK2u0wcSwZzXzehTmn2aqMmk_SDL6fkDBa5S9fHwRUFb/s1024/photo_2024-07-26_08-55-39.jpg

ចុងក្រោយ ម្ចាស់រថយន្តក៏បានយករថយន្តរបស់ពួកគេទៅជួសជុលតាមរយៈក្រុមហ៊ុនធានារ៉ាប់រង ហើយសង្ឃឹមថា រថយន្តនឹងជួសជុលរួចរាល់នាពេលឆាប់ៗនេះ ៕