Home ព័ត៌មានអន្តរជាតិ ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ីសម្លា.ប់មនុស្ស៣នាក់ និងបាត់ខ្លួនរហូតដល់២០នាក់

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ីសម្លា.ប់មនុស្ស៣នាក់ និងបាត់ខ្លួនរហូតដល់២០នាក់

38
0

អ្នកឡើងភ្នំ បានស្លា.ប់ចំនួន៣នាក់ និងបាត់ខ្លួនរហូតដល់២០នាក់ បន្ទាប់ពីភ្នំភ្លើង Dukono លើកោះ Halmahera នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានផ្ទុះកាលពីវេលាម៉ោង៧ និង៤១នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដែលបញ្ចេញផ្សែងផេះទៅលើអាកាសក្នុងកម្ពស់ប្រមាណ១០គីឡូម៉ែត្រ ។ អាជ្ញាធរបានប្រកាសពីផ្សែងផេះភ្នំភ្លើងប៉ះពាល់ដល់សុខភាពពលរដ្ឋ និងការធ្វើដំណើរ ព្រមទាំងប្រកាសអាសន្នពីកម្រិតគ្រោះថ្នា.ក់ក្នុងលំដាប់ទី៣ ក្នុងចំណោម៤លំដាប់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNxB9ExrCeSD9I4KJzqJFPfGvlT8L_k7WyQpAT6gXRQSQqp6JZieZAjtMNacQr3n9mlENHg4LuO1qRqMStnjsgrapbsfZar-GBvUBAHt4SZqNURKFj_-GFugGaL2U7RmpQf6SbI4zIXQY8cRHgeNRGy1OyneUZ0nrP25KKx4HDJBVTZnTPsrmWbqaSjmU/s1280/photo_2026-05-09_08-21-37.jpg

ក្រុមជួយសង្គ្រោះឱ្យដឹងថា ពួកគេបានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកឡើងភ្នំបាត់ខ្លួនរហូតដល់២០នាក់ រួមទាំងជនបរទេស ។ ភ្នំភ្លើងនេះត្រូវបានបិទមិនឱ្យឡើងតាំងពីថ្ងៃទី១៧ ខែមេសា មកម៉្លេះ ដោយសារអ្នកវិទ្យាសាស្ត្រសង្កេតឃើញមានភាពខុសប្រក្រតីកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែអ្នកឡើងភ្នំទាំងនេះមិនអើពើនឹងបម្រាមរបស់អាជ្ញាធរឡើយ ដោយពួកគេនៅតែផ្គើនធ្វើដំណើរឡើងភ្នំ ទាំងដែលមានហានិភ័យខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCoMmFDP2Grzkg8eJlYhLqPlKyu5k-GLi_LPAxqeVolCNFY5lu6M1h3I313-xEJTPUea9CNQtxNlMSidvlpbD3bw7MmrMerne2vvl0DUhxaGAkXFMddGwMhwmiXx3MNrA5YSedenXU9-IBVBSaLNjWYIGIO9IhFhTfxAGWOwMZidJPTvA2ZwfHZqeajvo/s1280/photo_2026-05-09_08-21-38%20(2).jpg
ផ្សែងផេះចេញពីភ្នំភ្លើងបានបក់ទៅទិសខាងជើង ហើយអាជ្ញាធរប្រកាសឱ្យពលរដ្ឋដែលរស់នៅទីក្រុង Tobelo ក្បែរភ្នំភ្លើង ត្រូវតាមដានស្ថានការណ៍ផ្សែងផេះបក់ទៅទិសខាងណា ពីព្រោះផ្សែងផេះប៉ះពាល់សុខភាពពលរដ្ឋ និងធ្វើឱ្យការដឹកជញ្ជូនសាធារណៈផ្អាកដំណើរការ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីផលប៉ះពាល់ដល់ការហោះហើរតាមផ្លូវអាកាសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7zKYrzY3s7gjGEDVEmacx0Z9jrGU9Dw30ZuZuQkqh_akwbOEr92OZwC6l9iA_RcQbPMXKPqi8ixihDOaa-TJU1eDCI1E_xC61D9exbM6yR5qehv2TZIH0H_kxwFOrcOTpnjirx-oiebEgmPF3vPVoXCByvbvLloDxcv6EaePnpvDbo0Il5S6ANarf16g/s750/photo_2026-05-09_08-21-38%20(3).jpg

បើតាមសមត្ថកិច្ច គឺអ្នកឡើងភ្នំ បានស្លាប់ចំនួន៣នាក់ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើង (ក្នុងនោះមានជនបរទេស២នាក់) រីឯអ្នកឡើងភ្នំបាត់ខ្លួនរហូតដល់២០នាក់ (ក្នុងនោះមានជនជាតិសិង្ហបុរី ៩នាក់) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA5-ADFWwHL_BO54s4KEM6Xxvlw0nXmvx5Y0fHxdlx09AgGHAV1isVNh8Kh_csy4sQmrTS0ux5rKLB-SeAUFIgUzyKOFVsGwEfEk1U3_OzICtRhrrwaVfyzaXwvvwvxXPyOJ8rcyttsQW5_mBC_3VtDhXSKvdSK693QjsmVnR8veWoooSI3sYp7gGB0C4/s1024/photo_2026-05-09_08-21-38.jpg

គួរបញ្ជាក់ថា ភ្នំភ្លើង Dukono ស្ថិតនៅខេត្ត North Maluku បានផ្ទុះបញ្ចេញឧស្ម័នជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៣៣ ។ វាជាភ្នំភ្លើងសកម្មមួយ និងមានប្រជាប្រិយភាពបំផុតសម្រាប់អ្នកឡើងភ្នំ និងភ្ញៀវទេសចរ បើទោះជាការឡើងភ្នំមានភាពលំបាក និងប្រកបដោយគ្រោះថ្នាក់ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgN43vJd_5CVc8EclumVcdfrb6VlZUL5InsBQj8hmCEGb4GrV4TY7dJJ-Q5zd3JwhzKIzzV0BQSTRSjXN2D-a6U40_wAGa5JdoNWraVP2JkXxKDQM1QyQhZIqS1_v6F8ngKN0E-VMRvLn60y55cQSI7b412KJsQQfVYuXpi4nhj4PNqM7BkbvpTyHpZf4/s770/photo_2026-05-09_08-21-39.jpg

ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ី និងសិង្ហបុរី បារម្ភយ៉ាងខ្លាំងពីអាយុជីវិតមនុស្សបាត់ខ្លួនទាំងអស់ ដោយពួកគេនៅតែមានសង្ឃឹមថា មនុស្សបាត់ខ្លួនមិនទាន់ស្លាប់ទេ ។ ការស្វែងរក និងសង្គ្រោះកំពុងតែធ្វើឡើងយ៉ាងប្រញាប់ប្រញាល់បំផុត ហើយប្រឈមនឹងការលំបាកដោយសារភ្នំភ្លើងនៅតែបន្តផ្ទុះ ៕