ការផលិតវីដេអូធ្វើម្ហូបឱ្យអ្នកភូមិបរិភោគធ្វើឱ្យភូមិនេះល្បីល្បាញខ្លាំងក្នុងបណ្តាញសង្គម
ប្រទេសបង់ក្លាដែស ៖ សារព័ត៌មាន KBN សូមនាំលោកអ្នកទៅមើលភូមិមួយនៅប្រទេសបង់ក្លាដែស ដែលភូមិនេះល្បីល្បាញយ៉ាងខ្លាំងនៅក្នុងយូធូប (YouTube) និងមានអ្នកតាមដានរហូតដល់ជាង៤លាននាក់ ។ ភាពល្បីល្បាញនេះ ដោយសារអ្នកភូមិបានបង្ហាញពីការធ្វើម្ហូបជាទ្រង់ទ្រាយធំក្នុងយូធូប ។ ចង់ដឹងអត់ថា តើអ្នកភូមិនេះធ្វើម្ហូបតាមវិធីណាខ្លះ?
ភូមិមួយនៅប្រទេសបង់ក្លាដែស ល្បីល្បាញយ៉ាងខ្លាំងក្នុងយូធូប ដោយសារការបង្កើតមាតិកាទាក់ទាញចំណាប់អារម្មណ៍អ្នកមើលយ៉ាងខ្លាំង ។ នៅក្នុងវីដេអូនីមួយៗបានបង្ហាញពីការធ្វើម្ហូបអាហារជាទ្រង់ទ្រាយធំជាច្រើនមុខ ដូចជាការធ្វើម្ហូបក្នុងពិធីជប់លៀងដែរ ។ លើសពីនេះ ក្នុងវីដេអូបានបង្ហាញតាំងពីការចាប់ផ្តើមដើររកបន្លែបង្ការ ឬគ្រឿងផ្សំ រហូតដល់ពេលចម្អិន ។
ម្ចាស់វីដេអូដែលបង្កើតមាតិកាចម្អិនម្ហូបអាហារទ្រង់ទ្រាយធំនេះឈ្មោះ Delwar Hussain បានបង្ហោះវីដេអូក្នុងយូធូបឈ្មោះ «AroundMeBD» និងមានអ្នកតាមដានរហូតដល់ជាង៤លាននាក់ ។ ពីដំបូង Hussain និងក្រុមការងាររបស់ខ្លួន បានផលិតវីដេអូការចម្អិនអាហារសម្រាប់តែក្នុងភូមិប៉ុណ្ណោះ ហើយពុំនឹកស្មានថា វីដេអូទាំងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកទស្សនារាប់សែន ឬរាប់លាននាក់ ក្រោយពេលបង្ហោះវីដេអូចូលយូធូបរយៈពេលខ្លី ។.jpg)
ពេលផលិតវីដេអូដំបូង ក្រុមការងារបានធ្វើតាមសមត្ថភាពនិងចំនួនប្រាក់ដែលមាន ហើយពេលថតវីដេអូរួច ពួកគេបានចំណាយពេលជិះរថយន្ត ចាប់ពី៦ម៉ោង ទៅ១២ម៉ោង ចេញពីភូមិទៅកាន់ទីក្រុងថាកា ដើម្បីប្រើប្រាស់អ៊ីនធើរណេតក្នុងហាងកាត់តវីដេអូ និងបង្ហោះវីដេអូចូលយូធូប ។ Hussain ប្រាប់ថា ភូមិនេះស្ថិតនៅឆ្ងាយដាច់ស្រយាល និងគ្មានសេវាអ៊ីនធើរណេតប្រើប្រាស់ទេ ទើបចំណាយពេលជិះរថយន្តមកទីក្រុងថាកា ។.jpg)
ពេលយូធូបឈ្មោះ «AroundMeBD» ទទួលបានប្រាក់ចំណូលកាន់តែច្រើន Hussain ជាម្ចាស់យូធូប ក៏បានយកប្រាក់ចំណូលនេះទៅទិញបន្លែបង្ការ ត្រីសាច់ និងគ្រឿងផ្សំទុកឱ្យអ្នកភូមិធ្វើម្ហូប ដើម្បីចែកក្មេងៗ និងមនុស្សចាស់ក្នុងភូមិរាប់រយនាក់បានបរិភោគឆ្ងាញ់ ។ ក្រៅពីនេះ Hussain ក៏បានយកប្រាក់មួយចំនួនទៅទិញឧបករណ៍សម្រាប់ថត និងផលិតវីដេអូ ក៏ដូចជាផ្តល់ប្រាក់ឱ្យអ្នកភូមិចំនួន៥០នាក់ ទុកឱ្យពួកគេធ្វើម្ហូបកាន់តែមានទ្រង់ទ្រាយធំជាងមុន ។

ប្រាក់ចំណូលពីយូធូបខ្លះទៀត Hussain បានប្រគល់ទៅឱ្យមន្ទីរពេទ្យសម្រាប់ជាថ្លៃព្យាបាលមនុស្សចាស់ៗដែលមកជួយចម្អិនអាហារ និងសម្រាប់ទុកជួសជុលផ្ទះខូចខាតដោយសារភ្លើងឆេះព្រៃផងដែរ ។ បច្ចុប្បន្ន យូធូបរបស់ Hussain ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើពិភពលោក រហូតដល់មានអ្នកភូមិផ្សេង និងជនបរទេសបានធ្វើដំណើរមកមើលការធ្វើម្ហូបក្នុងភូមិទៀតផង ៕



































.jpg)
ព្រឹត្តិការណ៍ការប្រគំតន្ត្រី PEPSI INTO THE NEW ERA បានធ្វើឱ្យអ្នកចូលរួមស្រែកហ៊ោហើយហ៊ោទៀត ហ៊ោមិនខ្លាចឈឺបំពង់ក ហ៊ោស្របពេលបេះដូងលោតក្នុងចង្វាក់តែមួយ ខណៈដែលបង្ហាញវត្តមានតារាចម្រៀងម្តងមួយៗដ៏គួរឱ្យកន្ត្រាក់អារម្មណ៍ នោះគឺ វត្តមានតារាចម្រៀងស្រស់សង្ហា មិនសូវវចេះវោហារ និងមានប្រជាប្រិយភាពខ្លាំងមកពីប្រទេសថៃ THE TOYS រួមទាំងតារាចម្រៀងរូបសង្ហាសម្បូរហ្វេនៗស្រលាញ់គាំទ្រគឺ លោក នីកូ រួមជាមួយកញ្ញា ជេន បាក់យ៉ុង ណាវីត សម្បត្តិ ផានិត និងពិធីករសម្បូរវោហារសព្ទ ដេវីត និងកញ្ញា កាម៉ុនរ៉ាត់។
ចំណែកលោក នីកូ តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា និងជាទូតសុឆន្ទៈរបស់ ប៉ិបស៊ី កម្ពុជា ថ្លែងថា លោកពិតជារំភើប ក្រោយបានឃើញ ភេសជ្ជៈ ប៉ិបស៊ី បង្ហាញរូបរាងនៃរចនាប័ទ្មម៉ាកសញ្ញាថ្មី ដែលនេះអាចនិយាយបានវាជាការវិវឌ្ឍឱ្យកាន់តែទាន់សម័យ ទំនើប រូបរាងស្អាតហើយជាពិសេសស័ក្តសមជាមួយយុវវ័យនាពេលបច្ចុប្បន្ន ហើយអតិថិជនច្បាស់ជាសប្បាយចិត្តចំពោះការផ្លាស់ប្តូររូបរាងនេះ។
ក្នុងនាមតំណាងឱ្យតារាចម្រៀងកម្ពុជាដែលបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល របស់ ប៉ិបស៊ី លោកពិតជាមានមោទនភាព និងអរគុណដល់អ្នកគាំទ្រដ៏ច្រើនលើសលុបដែលបានចូលរួមទស្សនា និងគាំទ្រដល់សិល្បករ សិល្បការិនី ដែលបានសម្តែងនារាត្រីដ៍អស្ចារ្យរបស់ ប៉ិបស៊ី។
នេះជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ល្អមួយរបស់ ប៉ិបស៊ី ដែលបានបង្កើតនូវសមិទ្ធផលថ្មីប្រចាំឆ្នាំ ដែលនាំយកនូវព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល ធ្វើឱ្យអ្នកចូលរួមទស្សនាផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់លើផេកផ្លូវការ Pepsi Cambodia ទទួលបាននូវបទពិសោធន៍ពោរពេញដោយភាពរំភើបរីករាយ ទឹកមុខញញឹម រីករាយ ជាមួយនឹងការពិសាទឹកក្រូចប៉ិបស៊ី រសជាតិជាប់ចិត្ត សើចហ៊ោសប្បាយៗ គ្រប់វិនាទី តាំងពីពេលបើកឆាកប្រគំតន្ត្រីដ៏រំភើប រហូតដល់បិទឆាកតន្ត្រី។
កាន់តែអស្ចារ្យ កម្មវិធីក៏មានការប្រកួតរាំ Batter Up Dance Cover Contest ដោយបានរកឃើញក្រុមកំពូលទាំង ៣ ក្រុមក្នុងចំណោមក្រុមរាំ ដែលមានទេពកោសល្យជាច្រើនក្រុម ដើម្បីឡើងមកសម្តែងផ្ទាល់ដើម្បីស្វែងរកក្រុម Top 1 រួមទាំងការប្រគល់រង្វាន់ពីអ្នកតំណាងក្រុមហ៊ុន ប៉ិបស៊ី នៅថ្ងៃកម្មវិធីនោះតែម្តង។
ជាមួយគ្នានោះ ក៏ឃើញមានយុវជនចូលរួមបន្លឺឡើងនិយាយក្នុងក្រុមមិត្តភក្តិរបស់ពួកគេថា «សប្បាយមែន ប៉ិបស៊ី មិនដឹងពេលណាមាន Concert អ៊ែមៗចឹងទៀត ដឹងតែកក់ទុកសំបុត្រ VIP តែម្តង»។
សូមបញ្ជាក់ដែរថា ភេសជ្ជៈ Pepsi ជាផលិតផលស្ថិតនៅក្រោមក្រុមហ៊ុន Cambrew LTD ដែលរោងចក្រធំបំផុតនៅក្នុងខេត្តព្រះសីហនុ ដែលមានទីតាំងប្រភពទឹកស្អាត ស័ក្តិសមផលិតភេសជ្ជៈបំផុតជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ ហើយនេះជាមូលហេតុធ្វើឱ្យ Pepsi រីកចម្រើន និងទទួលបានការចូលចិត្តពិសាយ៉ាងខ្លាំងពីអតិថិជនគ្រប់វ័យ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕










