Home Blog Page 956

ការប្រើប្រាស់ចានផលិតពីកាកអំពៅជាជម្រើសថ្មីជំនួសផ្លាស្ទិកនៅឥណ្ឌា

0

ប្រទេសឥណ្ឌា ៖ ប្រទេសឥណ្ឌាបានដំាំអំពៅយ៉ាងច្រើនសម្រាប់ផលិតស្ករនាំចេញទៅក្រៅប្រទេស និងទទួលបានចំណូលជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ប៉ុន្តែឥណ្ឌាគ្មានវិធីកម្ចា.ត់ កាកអំពៅយ៉ាងច្រើនមហាសាលឡើយ ក្រោយពីការផលិតស្កររួច ។ ថ្ងៃនេះ សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកអំពីអាជីវកម្មរបស់ជនជាតិឥណ្ឌាម្នាក់ដែលមានគំនិតថ្មី គឺយកកាកអំពៅមកផលិតជាចានប្រើប្រាស់ជំនួសចានផ្លាស្ទិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKWRX6q0RsVX3dFnIfTHGEYKv33VRZbhbmTekanNOrsZ30x_nLeRgUymn2ccCdtYzqmUUTtGyJnG84-jhIe_GSgOEL3V7eon9a1w1Hdyaw1-vaU6Y6p1Cdjm6DlESWe4SXvx_6dcz5qtxRY_dv9dddV0oD6bJ2F1lZQu15jIDVRgm3V7fL6TnleFkK3V46/s1200/image_2024-07-29_13-42-10.png

កាកអំពៅគរដូចភ្នំទាំងនេះ គឺបានប្រមូលពីកន្លែងរោងចក្រចម្រាញ់យកទឹកអំពៅ ឬយកស្ករចេញពីអំពៅ ។ ក្នុង១ឆ្នាំៗ ប្រទេសឥណ្ឌាបានដំាំអំពៅច្រើនបំផុត ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក និងអាចផលិតស្ករនាំចេញទៅក្រៅប្រទេសស្មើជាង១០លានតោនក្នុង១ឆ្នាំ ។ កាលពីឆ្នាំ២០២០ ឥណ្ឌាបានផលិតស្ករលក់រហូតដល់២៥លានតោនឯណោះ ។

ហេតុនេះ វាធ្វើឱ្យមានកាកសំណល់អំពៅរាប់លានតោននៅប្រទេសឥណ្ឌា ក្រោយពីការបញ្ជូនអំពៅទៅក្នុងរោងចក្រផលិតស្ករ ។ តាមធម្មតា កាកសំណល់អំពៅកើតឡើងពីការផលិតស្ករ ត្រូវបានគេយកទៅដុតដើម្បីធ្វើជាថាមពលអគ្គិសនី ប៉ុន្តែលោក វេកព្រីសាណាក់ នាយកក្រុមហ៊ុនមួយនៅឥណ្ឌា មានគំនិតថ្មីលើសពីនេះ គឺលោកបានយកកាកអំពៅយ៉ាងច្រើនមកប្រើប្រាស់ឡើងវិញឱ្យក្លាយជាប្រយោជន៍ខ្ពស់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFq9iHNkw0hX4btlLD6zGYBlF2D0Ow7P4R6FZM4J_Iu1Nmk-y1NKrrGqeA2h2A9xXloRR2eaCK8KsnBB6IK7mDdRalsYX9tIpQ9Jv7BS-IENNCZMyB3GOj_Qjvr_zTdg0uwaqphUoyL4EMqUPOZivgeOV1yBhhw6ODsfixo3f0NUYU8PrFfTfsZpxMfTUn/s1500/image_2024-07-29_13-42-45.png

វាជាការបន្តអាជីវកម្មពីឪពុក-ម្តាយរបស់លោក ដែលធ្លាប់យកកាកអំពៅមកកែច្នៃធ្វើជាក្រដាស ។ លោកបានប្រមូលកាកអំពៅទាំងនេះមកផលិតជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដូចជា ៖ ចានបាយ និងចានសម្ល ហើយលោកនៅតែបន្តអាជីវកម្មរបស់ក្រុមគ្រួសារលោក ដោយផ្តោតចម្បងលើការការពារបរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6bzSokaGuHVx75i50VlD8bYcK_noyQRaE5Nn8vyKo7sueqEgu-Ee_c2NxpTIepcQs0e4M18kB9o4EvRiVTYGXpaniY3Q3_mNpBXDMxMvQoSumm5Wt2wzxKOmygE3KvhNA0ea2ChQg5FHT9tndrtubFLefb8y1jmiOStsczXaWkENDFDfehIQi0OXF7e-b/s2560/image_2024-07-29_13-42-55.png

លោក វេកព្រីសាណាក់ បានចំណាយពេលសាកល្បងអស់ជាច្រើនឆ្នាំ ដើម្បីយកកាកអំពៅមកផលិតជាចានបាយ, ចានសម្ល និងថាសដាក់អាហារ ក្នុងគោលបំណងប្រើប្រាស់សម្ភារៈទាំងនេះឱ្យមានប្រយោជន៍ដូចផ្លាស្ទិក ។ ក្រៅពីនេះ ដំណើរផលិតសម្ភារៈប្រើប្រាស់ទាំងអស់ គឺពុំប៉ះពាល់បរិស្ថានឡើយ ដោយសារពុំប្រើប្រាស់សារធាតុគីមី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5tOyavKb4ZDDmrKTod7U_l6KjJz0tyFf0NYJML5Sugvy-PJ7ViAjQ3g_Hw_ZqyKxCN6yy7f2ShvhEKY_oI01Y5vd4nX8xt2uLly6G3CezzNnHO2NZZ7n-SyC79rrBJY8cGkcJadDMtF6YbnF5hArxikA6aIgBY51hNzeQOy9JA8CCmzOAbt5VVIpVqeVd/s1664/image_2024-07-29_13-44-05.png

លោកនិយាយថា ការប្រើប្រាស់សម្ភារៈពីកាកអំពៅ គឺជាជម្រើសថ្មីសម្រាប់អតិថិជន និងភោជនីយដ្ឋានដែលមានគំនិតស្រឡាញ់បរិស្ថានដូចរូបលោក គឺកាត់បន្ថយ និងឈប់ប្រើប្រាស់ផលិតផលផ្លាស្ទិក ពីព្រោះសំរាមបានក្លាយជាបញ្ហាយ៉ាងធំរបស់ឥណ្ឌា ។ តម្លៃថាសដាក់ម្ហូបអាហារផលិតពីកាកអំពៅ គឺស្មើនឹង១០រូពី និងថ្លៃជាងចានផ្លាស្ទិក ចំនួន២រូពី ប៉ុន្តែអតិថិជនពេញនិយមប្រើប្រាស់សម្ភារៈពុំប៉ះពាល់បរិស្ថានទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIlqo9mgztm8goobar2kiq0UXjLHczk-EdSDw-yULfCKzf1E2ZSkykOX8rO1zO450oVNMqkr4IIy3ZqE3TgpJEcbfd2xgO2Ylgpeot3TZ4NBiGTey6zl6ECjTmdD6ObJZOOrZb59ZKCPrO3Gizt7tPBrQmYLUTnJlffIxd99_spqUpWSeFvR88_Uz1yAN4/s800/image_2024-07-29_13-44-12.png

ចាប់តាំងពីក្រុមហ៊ុននេះលក់សម្ភារៈផលិតពីកាកអំពៅមកឃើញថា មានភោជនីយដ្ឋានទូទាំងប្រទេសឥណ្ឌា រហូតដល់ជាង៣ពាន់កន្លែង កុម្ម៉ង់ទិញសម្ភារៈទាំងនេះ ។ ប៉ុន្តែចំនួនការកុម្ម៉ង់ទិញបានធ្លាក់ចុះក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត កន្លងមក ។ ទោះយ៉ាងណា វាពុំបានធ្វើឱ្យលោក វេកព្រីសាណាក់ បោះបង់ការព្យាយាមឡើយ ផ្ទុយទៅវិញ លោកនៅតែបន្តអាជីវកម្មនេះ និងលក់សម្ភារៈតាមអនឡាញ ៕

ពលរដ្ឋថៃភ្ញាក់ផ្អើលនឹងព្រះពុទ្ធបដិមាអណ្តែតឡើងនៅកណ្តាលទំនប់ទឹកក្នុងថ្ងៃចូលវស្សា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលឃើញព្រះពុទ្ធបដិមា១អង្គ ដែលបាត់អស់រយៈពេល៤ឆ្នាំហើយ បានអណ្តែតឈរនៅកណ្តាលទំនប់ទឹកក្នុងថ្ងៃចូលវស្សា ។ ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «ពិតជាគួរឱ្យចម្លែកខ្លាំងណាស់ ដែលព្រះពុទ្ធបដិមាអណ្តែតឈរបែបនេះ ពីព្រោះនៅកណ្តាលទំនប់ទឹកមានខ្យល់បក់ខ្លាំង និងទឹកជ្រៅផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvH6WHeAQhxGzHdq71C4CXJcAAIvRLp7eXGMA5AbQd3uDnINTCu4qhKFvQEr2b0cPV6HojbCfkTCCRgrUw22e_vT0xqzDT5x-ZTByisMs_HBOewSRf2_CpwNc3_F5huDZ8KzWs_6j6vEcYYwi9Be9MqU-htW2losb3O-hhHHP_yFDDQAoqyATpDLC1hCr-/s1280/photo_2024-07-29_13-13-52%20(2).jpg

ព្រះសង្ឃថៃ១អង្គ ដែលមានព្រះនាមក្នុងហ្វេសប៊ុកថា Wut Sut បានសរសេរថា ៖ «ពិតជាអស្ចារ្យខ្លាំងណាស់ ព្រះពុទ្ធបដិមាបានអណ្តែតឈរនៅកណ្តាលទំនប់ទឹកក្នុងថ្ងៃចូលវស្សា ។ អ្នកស្រុកបានឃើញពេលជិះទូកទៅរកត្រី ហើយក៏មកជម្រាបព្រះសង្ឃឱ្យទៅមើលព្រះពុទ្ធបដិមា និងយកមកតម្កល់នៅវត្ត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3uVu3b3SFRT_CMlz0irUGY6N6sEItxFjcYJsqDurQb0MWE6KKH8S5ku_hH33TFoKRB1-xm0FbkCaHqBgX_lctY49PBoX1o9kHu7fIHCj-h_S5RERKLpG5DVNRHO2p1KF8ttXFfNnlzQWkPiQCUb-fX2qjBafAaeDfp0BhqxlLDqHdkPwr6kaDwg3bRePr/s1280/photo_2024-07-29_13-13-52.jpg

អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតបានរៀបរាប់រឿងរ៉ាវពុំគួរឱ្យជឿថា ពេលអ្នកស្រុកជិះទូកទៅរកត្រី ស្រាប់តែឃើញព្រះពុទ្ធបដិមាអណ្តែតឈរនៅកណ្តាលទំនប់ទឹកក្នុងថ្ងៃចូលវស្សា គឺថ្ងៃទី២១ ខែកក្កដា ។ ទំនប់ទឹកនេះស្ថិតនៅឃុំប្លាឡូ ស្រុកវ៉ារ៉េឆាភូមិ ខេត្តសាគុនណាខន ហើយធ្វើឱ្យអ្នកស្រុកឆ្ងល់ថា ព្រះពុទ្ធបដិមាអង្គនេះធ្វើពីលោហៈមានទម្ងន់ធ្ងន់ណាស់ ហេតុអ្វីពុំលិចក្នុងទឹក? ប៉ុន្តែបែរជាឈរត្រង់ដូចនៅលើដីរាបស្មើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvbWuoswVNkrdF1vA4dY6pif7J4v08Vc_QFcUJa_jnrtqeSMP6aXDzPM2ASQiXmQwxxEofk46vPR-ZkynL_eljb2pvQ8gw6Feb1PNsrcWSBDrLOHY7f-IhaGfOUYpFbTGcLqGMOdHbUR8b72zKLRQ0BzXjIIgzlIohZOxoLO0qK0sTPdP_IEqoDgGmhUoz/s960/photo_2024-07-29_13-13-53%20(2).jpg

ហេតុនេះ ព្រះសង្ឃ និងអ្នកស្រុកក៏បានធ្វើពិធីអញ្ជើញព្រះពុទ្ធបដិសេធនេះទៅគង់នៅវត្តដយថេបនិមិត្ត ស្ថិតនៅស្រុកនិឃមណាមអ៊ូន ខេត្តសាគុនណាខន ។ ព្រះចៅអធិការវត្តដយថេបនិមិត្ត មានសង្ឃដីកាថា កាលពី២០ឆ្នាំមុន អតីតអភិបាលក្រុងផាំងខូន បានប្រគេនព្រះពុទ្ធបដិមានេះដល់វត្តដយថេបនិមិត្ត ។ ក្រោយមក ព្រះសង្ឃក្នុងវត្តនេះ១អង្គបានផ្លាស់ទៅចាំវស្សានៅវត្តភូក្រាក់ទែ នៅឃុំណាណៃ ស្រុកផាន់ណានិឃម ហើយក៏សុំអនុញ្ញាតចៅអធិការវត្តយកព្រះពុទ្ធបដិមានេះទៅតម្កល់នៅវត្តនោះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHKsDRDJ6WwRXUqE_hwZGwI-4FhoqG92xK6RdPQ3hQhTKZkNzUEXihWXMZ3OJtz9DM-dYzDNsRI30_H_Eu0VyGr1IwgVLZaNG3UGsCE-mS6obhBST9bu4qQOr_UXEw8Z3-_rWbEUZdddcGOQRxc7XxEM-XY_8Kq1IGQNDSlwIJ9SqpDviow5KqBfDip79x/s1280/photo_2024-07-29_13-13-53.jpg

ប៉ុន្តែ៤ឆ្នាំមុន ក៏ឮដំណឹងថា ព្រះពុទ្ធបដិមានេះបាត់ពីវត្ត និងពុំដឹងថា បាត់ដោយរបៀបណាទេ ។ រហូតដល់ថ្ងៃចូលវស្សា ឆ្នាំ២០២៤ ស្រាប់តែអ្នកស្រុកឃើញព្រះពុទ្ធបដិមាអណ្តែតនៅកណ្តាលទំនប់ទឹកទៅវិញ ។ ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «ទឹកក្នុងទំនប់នេះជ្រៅណាស់ គឺមានជម្រៅចាប់ពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ ។ គ្មានអ្នកណាដឹងថា ហេតុអ្វីទើបព្រះពុទ្ធបដិមាអណ្តែតឈរបែបនេះ ឬព្រះអង្គចង់មកគង់នៅវត្តចាស់វិញ» ៕

ជាប្រផ្នូលឬមកពីមូលហេតុអ្វី បានជាកើតមានគ្រោះរញ្ជួយដីនៅរតនគិរី?

0

កាលពីថ្ងៃទី ២៨ ខែកក្កដានេះ គ្រោះរញ្ជួយដីនៅឯប្រទេសវៀតណាមបានរីករាលដាលដល់ខេត្តរតនគិរី ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ ព្រោះថាកម្ពុជាអាចនិយាយបានថាមិនដែលកត់ត្រាអំពីគ្រោះរញ្ជួយដី នៅក្នុងប្រវត្តិសាស្រ្តនោះទេ។ ប៉ុន្តែយ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់នោះ បឹងយក្សឡោមក្នុងខេត្តរតនគីរី គឺជាស្នាកស្នាមនៃបំផ្ទុះភ្នំភ្លើងដ៏ធំមួយ កាលពីរាប់សែនឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPxlObfCfPSTvBZESJDIqVe9zghjpFzYMujLzVp2V70CZFLVh_RChSTKAijtYFRMFdJHUAlbtObaBlufvgXKVS-woV11HUztikbIerWlGmDfskyFNc5FkmT-eh-Wp7b_S5EUbEmwMaTfvgU4pj7nNC20N6iOB7q8k0RSoYpIApeJrZGcmdbDOMlgutp5Dc/s512/IMG_2921.JPG

គ្រោះរញ្ជួយដីកម្រិត ៥,១ រ៉ិចទ័រ បានវាយប្រហារនៅក្នុងខេត្ដ Kon Tum ក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកក្កដា ហើយវាក៏បានរីករាលរាលដាលដល់ខេត្តប្រទេសផ្សេងៗដូចជា ខេត្ត Ubon Ratchathani និង Sakon Nakhon នៃប្រទេសថៃនិង ខេត្តរតនគិរី នៃប្រទេសកម្ពុជា។ នៅឯរតនគិរី ប្រជាពលរដ្ឋបានរាយការណ៍ថា ហេតុការណ៍នេះបានបណ្តាលឲ្យរង្គើដី និងញ័រផ្ទះ តែមួយភ្លែតប៉ុណ្ណោះនៅស្រុកអូរយ៉ាដាវ បរកែវ អណ្ដូងមាស ក្រុងបានលុង។ ប៉ុន្ដែវាមិនបានធ្វើឱ្យខូចខាតទ្រព្យសម្បត្ដិ ឬរបួសស្នាមអ្វីឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUgkbQ57rJerfl7pjPrdq2LIX_VWvV69oRLNroj7BrrY6_fKVJyf2zmzRmAFHnbS1Rk602gjsXUjWXJCYuebzSbi8OkYx0rrl39UmkiA3XlJQzB2-OjsjnDgvgCdHDuhWt1I-tGR5Zc_YaEr22xVTsM0uo-6zaPj1_7o30mqwsmxENNmLPG0su4-pXK8UU/s1496/IMG_2922.JPG

ការរញ្ជួយដី គឺជារំញ័រដែលធ្វើចលនាដោយសិលានៅខាងក្រោមនៃផ្ទៃផែនដី។ មូលហេតុដែលបណ្ដាលឲ្យមានរញ្ជួយដី គឺដោយសារតែការបញ្ចេញនូវថាមពលដែលធ្វើឲ្យកើតមានរំញ័រដែលស្ថិតនៅផ្ទៃខាងក្រោម។ នៅពេលដែលផ្លាកពីរមានចលនារអិលជ្រួសគ្នា ពួកវានឹងមានស្អិតជាប់គ្នាបន្ដិចម្ដងៗ ខណៈដំណើរការនេះនៅតែបន្ដកើតមានរហូត នៅពេលផ្លាកកាន់តែស្អិតជាប់គ្នាកាន់ច្រើនទៅ វានឹងកើតមាននូវសម្ពាធ ដែលធ្វើឲ្យមានលំញ័រកើតឡើង។ ទោះជាយ៉ាងណា កម្ពុជាគឺជាប្រទេសស្ថិតនៅតំបន់មួយដែលរឹងមាំក្នុងដែនអាស៊ី និងមិនងាយរងគ្រោះដោយគ្រោះរញ្ជួយដីនោះទេ ដែលផ្ទុយពីហ្វីលីពីននិងឥណ្ឌូណេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI4hI6QwpZsvJXv5tY7vHPDnWCOKYT6gwZZwZ45oXitE-WcusDrpI6YsJH6Ygnbb6Zg9AhoN8P1AdWo_Ar6sVcuivAlrmrr6NkQb9zEDkv4itSxEidZKrnzr9B5Ul_VKDi3gpNIBxpgSbMSAAIvrhUMgbxwJ4T5l6-ymWb39DnQ-srSfy7bUEOaYFP0vZd/s960/IMG_2910.JPG

នេះគឺជាលើកទី១ ហើយនៅកម្ពុជា ដែលកើតមានរញ្ជួយដី ខណៈកាលពីពេលកន្លងទៅនេះ ក៏ធ្លាប់មានតែការកត់ត្រាអំពីបំផ្ទុះភ្នំភ្លើងដែលបានបង្កើតបឹងយក្សឡោមកាលពីប្រមាណ ៧០ម៉ឺនឆ្នាំមុន។ បឹងនោះមានអង្កត់ផ្ចិតប្រហែល ៨០០ ម៉ែត្រ និងជម្រៅរហូតដល់ ៤៨ ម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIwU9w7YbaIIAn5D_nwPi_eJpX8u6N9RiFKPuAf5TLZSso4bAp8ZbL2AVYXvxTNX2pWovNHOzHCBKEX7vhc_hs0luK8DjUfKhnUfI6tg6wwuvyta9zvFbzXt___NbITusNabuUpQZzjj3t-UwrbIOEEw_EQe2QYsx_v2-xuYkXxnlbFPZF-xl3WAhOkhDG/s990/IMG_2919.JPG

សាច់ពពែកំពុងត្រូវប៉ាន់ខ្លាំងនៅក្នុងទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូង

0

បរទេស៖ បន្ទាប់ពីកូរ៉េខាងត្បូងបានហាមឃាត់ការលក់សាច់ឆ្កែនៅលើទីផ្សារ ម្ចាស់ភោជនីយដ្ឋានជាច្រើនក្នុងប្រទេសនេះក៏ងាកមកលក់សាច់ពពែវិញ ដែលធ្វើឱ្យសាច់ពពែមានការពេញនិយមខ្លាំងនៅក្នុងទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjvD-D_mKG1bLFptTRTZ0gTYge70BAWq_pj7RkEbQ7S9szmF58Ms1egfycH3IxtKytvm5u9b9I6uubq1QZe1TaDsjPjDR96_A0I-32RZB5eee9ltMD9E9Z4Q_EJsqG6MZnj92iVuxOEptwnFzMtqGZW4pMtSuDJKysdEEjL88HpoL1gUuaybfYek2JcpC9/s1500/image_2024-07-29_11-21-28.png

យោងទៅតាមទំនៀមទម្លាប់ដែលមានអាយុកាលរាប់សតវត្សមកហើយ ជនជាតិកូរ៉េនឹងចេញទៅញ៉ាំស៊ុបពពែ ឬស៊ុបសាច់ឆ្កែ ដែលជាអាហារមានជីវជាតិ ដើម្បីចិញ្ចឹមរាងកាយក្នុងអំឡុងខែកក្កដា និងខែសីហា។ ទោះជាយ៉ាងកាលពីមុនសាច់ពពែមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ ដោយភាគច្រើនជនជាតិកូរ៉េនិយមទទួលទានសាច់ឆ្កែជាជាងសាច់ពពែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Hvg9PcB7i4i1b0eHrt_VM8aMd4FYqRnU_yP_IHNbgugARd2l03CmlOOg7pp6Yoa31HncgkSJ3kd-3aK5lcqBmPwjAPBFXV10lLcGqzM4oe2lib9kO5Wahks76-MDXa7WrgjER-8oVtUY-j9U0aP26s2p8qDeTN9cR-6Eglx13_xyVfuONEW9mB6mhNiB/s1024/image_2024-07-29_11-20-53.png

ប៉ុន្តែបន្ទាប់ពីរដ្ឋាភិបាលប្រកាសហាមឃាត់ការបរិភោគសាច់ឆ្កែ ជនជាតកូរ៉េក៏ប្តូរទៅបរិភោគសាច់ពពែវិញ ដែលធ្វើឱ្យភោជនីយដ្ឋានលក់សាច់ពពែកើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមម្ចាស់ភោជនីយដ្ឋានជាច្រើនបាននិយាយថា សាច់ពពែខ្មៅមានវាយនភាពស្រដៀងនឹងសាច់ឆ្កែ ដូច្នេះវាមានជីវជាតិដែលអាចជំនួសសាច់ឆ្កែបាន។ បច្ចុប្បន្នបរិមាណសាច់ពពែខ្មៅនៅក្នុងទីផ្សារកូរ៉េគឺបានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងរដូវក្តៅនេះ ដែលធ្វើឱ្យម្ចាស់ភោជនីយដ្ឋានមានការចំណេញច្រើនពីការលក់សាច់ពពែខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtFulUypm5lMW_uUJKSLcHsZV1J_AsdADhvPxEuUGh5GgFsCpS45mmZuHz1njzt5WILilyDj9SG47_ZFwbLiY8PxAvArkonpFUyt7BkrdxsrTnrWs35t-rJVnvBjfOBjmWwTPZHyIFragYp5hP17_kBmTKPAorarnLSqo2vgXFVfwD1eA_q_2eT9Q-O8zR/s800/image_2024-07-29_11-22-18.png

បើយោងតាមអ្នកស្រី Kim Young-buk ម្ចាស់ភោជនីយដ្ឋានពពែខ្មៅបាននិយាយថា សាច់ពពែខ្មៅនៅកូរ៉េមានតម្លៃប្រហែល ២១ ដុល្លារក្នុងមួយគីឡូក្រាម ខណៈសាច់ឆ្កែកាលពីមុនមានតម្លៃខ្ពស់បំផុតត្រឹម ១៨ ដុល្លារក្នុងមួយគីឡូក្រាម។ យោងតាមការស្ទង់មតិ ស៊ុបសាច់ឆ្កែនៅឆ្នាំនេះមានតម្លៃប្រហែល ១១ ដុល្លារប៉ុណ្ណោះ ខណៈដែលស៊ុបសាច់ពពែខ្មៅលក់ក្នុងតម្លៃ ១៤ ដុល្លារ។ ហេតុនេះបច្ចុប្បន្នប្រទេសកូរ៉េខាងត្បូងបានបង្កើនការចិញ្ចឹមពពែ និងការនាំចូលសាច់ពពែ។ ចំនួនពពែក្នុងស្រុកដែលបានចិញ្ចឹមនៅឆ្នាំ ២០២២ បានកើនឡើងដល់ ៤៣០,០០០ ក្បាល ហើយការនាំចូលសាច់ពពែក៏បានកើនឡើង ៤ ដងដែរ ដល់ជិត ៦,០០០ តោននៅឆ្នាំ ២០២៣ បើធៀបនឹង ១,២៥០ តោនក្នុងឆ្នាំ ២០១៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmHm2pfMm4YTJi5Bfzv3N25St59vWoPTn8cehfD-a5BNwUq1AMOqB4x0W9Td2RhOEq5brGomFNUPNlP55F2iBooIm356b-aVILxCzLnvxMKxlGJ5r3XrfiwV-XoQSvlQIj2LBTLrJ0K45mfy-FqkN42H_IZGVjUEvYJ4Mx0dPauMLy2WmCADQrez6plh0C/s1024/image_2024-07-29_11-22-23.png
លោក Yoon Cheol-kyun អាយុ ៦៤ ធ្លាប់ជាម្ចាស់ហាងលក់សាច់ឆ្កែ បាននិយាយថាលោកគិតហើយត្រូវដែលប្តូរពីការលក់សាច់ឆ្កែនៅផ្សារ Moran ទៅជាសាច់ពពែខ្មៅវិញ។ លោកបាននិយាយមនុស្សជាច្រើននៅក្នុងអាជីវកម្មសាច់ឆ្កែកំពុងប្រឈមនឹងការលំបាក ប៉ុន្តែយើងត្រូវតែផ្លាស់ប្តូរតាមពេលវេលា។ កាលពីមុនលោក Yoon ធ្លាប់លក់សាច់ឆ្កែដើម្បីចិញ្ចឹមជីវិត ប៉ុន្តែមិនមែនមានន័យថាលោកញ៉ាំសាច់សត្វឆ្កែនោះទេ។ ដោយមើលឃើញពីការធ្លាក់ចុះនៃលទ្ធផលអាជីវកម្ម ម្ចាស់ភោជនីយដ្ឋានលក់សាច់ឆ្កែជាច្រើនផ្សេងទៀតក៏គ្រោងនឹងប្តូរទៅលក់ស៊ុបសាច់ពពែខ្មៅវិញក្នុងរយៈពេលពីរឆ្នាំខាងមុខ៕

ដាប ឈួន ស្តេចត្រាញ់ល្បីនៅសៀមរាប ជាប់ឈ្មោះជាជនក្បត់ជាតិ

0

ដាប ឈួន ឬក៏គេស្គាល់ថា ឈួន ម្ចុលពេជ្រ មានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅក្នុងសម័យសង្គមរាស្រ្តនិយមជាស្តេចត្រាញ់ល្បីឈ្មោះនៅខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5DdvHnOCzjPAZtzvE9xEYBl4hrVeARdEFs3tREOxoHo54XDCNNn587BFsrivHDQvDR9D2vsg9CzyfL-fxn1Zk1mzkmzwmyydXYaY_dkb_kfAblad5xGcc5-YE0NFOBuciSvCAo792al5WCQcEBSC15m2of2AG1D9qofioPpzvP2kPnp3JDUM-6wFX6Gkh/s650/image_2024-07-29_10-48-46.png
នៅដើម១៩៤០ លោក ដាប ឈួន បានចូលរួមបង្កើតចលនាតស៊ូប្រឆាំងជាមួយបារាំង ហៅថាខ្មែរឥស្សរៈ នៅតាមតំបន់ភាគខាងជើងនៃព្រំដែនខ្មែរ-សៀម ក្រោមការជួយគាំទ្រពីសំណាក់សៀម។ លុះដល់ឆ្នាំ១៩៤៩ លោក ដាប ឈួន បានសុំចុះចូលជាមួយសម្តេចព្រះ នរោត្តម សីហនុ វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQO8gs3RjYnlkoZN9RMe57w8XXLUgBdVVEZh477AuEUdqPFs3XQJwTBsFpkUANpj-yyBwGzUMUQdF9-owwC-vbKgMlprDR-WH_sBpnBHxnqcKrO9niLN7jTLEqUeDgE5bF5Kbr0IuT6tA7h5c258oxjyaG7wOKCGmyzcuzJ45J1IJKLDNDiTbSONFUxTa2/s960/image_2024-07-29_10-49-21.png

សម្តេចព្រះ នរោត្តម សីហនុ បានតែងតាំងលោក ដាប ឈួន ឱ្យធ្វើជានាយទាហាន មានឋានន្តរស័ក្តិជាវរៈសេនីយ៍ត្រី ហើយគ្រប់គ្រងទ័ពពិសេសនៅតំបន់សៀមរាប។ មិនយូរប៉ុន្មានលោក ដាប ឈួន ក៏ត្រូវបានសម្តេចព្រះ នរោត្តម សីហនុ តម្លើងឋានន្តរសក្តិជាបន្តបន្ទាប់ រហូតដល់ជាទេសរដ្ឋមន្រ្តី, ជារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ និងធម្មការ និងជាប្រតិភូររាជរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងតំបន់សៀមរាប និងកំពង់ធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg07tdSk8D5QnbJhQOCaCCmSv-eYGwgwvP1X6YSpNqY_wqfBGIAKeT6xYkZhlxIgT-M0Tx9iWvJy_SUNEfe2capfjKtoHlHsi7thTYwM6jtpq94WhE9ojguvR-PhetLDfqgVFIP3wW3hsSHIcn6ytvQDods6WelE6si6Zrl02Y7QX4e28xEstgx21Hy0zzi/s960/image_2024-07-29_10-50-03.png

ក្រោយមានអំណាចកាន់តែខ្លាំង លោក ដាប ឈួន បានបែកឆ្វេងដោយប្រើអំណាចកៀបសង្កត់ពលរដ្ឋ ដោយ ចាប់រំលោភកូនក្រមុំគេ និងយកកូនក្រមុំគេធ្វើជាប្រពន្ធ ជាពិសេសនៅដើមឆ្នាំ១៩៥៩ លោក ត្រូវបានជាប់សង្ស័យទៅនឹងការរៀបចំផែនការធ្វើរដ្ឋប្រហារយោធាមួយនៅខេត្តសៀមរាប ដើម្បីផ្តួលរំលំ សម្តេចព្រះ នរោត្តម សីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg259qEBybJ3vPiXy2481139qYUL6N6zb-6rQPM87NvcfhWJwfJ1yrt14Jz_5BHmWn5VdWdL-sGGPirhbrm-5wEibemDTHvFuskIKbtxy_d8ZZCxuSCkpmbdxQJPFUw7DAwSpLWC7GpvpQ87Pn0YDiDMnGnkuV5rMcbwE_z46_T1HfepvLloy0Vg68TZO3-/s1305/image_2024-07-29_10-49-40.png

ក្រោយបែកធ្លាយដំណឹងនេះ កងយោធពលខេមរភូមិន្ទ ក្រោមបញ្ជាការលោកឧត្តមសេនីយ លន់ នល់ បានសម្រុកចូលផ្ទះ លោក ដាប ឈួន ដើម្បីយកមកកាត់ទោស តែដោយដឹងខ្លួនមុន លោកក៏បានរត់គេចខ្លួនចូលទៅក្នុងព្រៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsC1EiVMi_WvF3FcPgKCPQgdvKrEdCCClvAMUtXM55vTrbp5ovkCEj_S_c5ZxCwhZiuMJW2mUiKtTor7KQxaD0wz2nyX42RdOHzmXxjifOa75kLZVx__04YAToyziy6j5m2hiYdjOXdYJZ5TEJ96xeKYHDn9qANu0Fpt1G507tWnFPJEEqCWF_WLZ14-y/s504/image_2024-07-29_10-48-53.png

តែយ៉ាងណាមិញ លោក ដាប ឈួន ក៏ត្រូវបានកងយោធពលខេមរភូមិន្ទ បាញ់ស្លាប់បាត់បង់ជីវិតនៅភូមិមួយ ពីទីរួមខេត្តសៀមរាប៕

 

ម៉ាឡេស៊ីនឹងរៀបចំដំណើរទេសចរណ៍ទុរេនទូទាំងប្រទេសដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ

0

បរទេស៖ ប្រទេសម៉ាឡេស៊ីបានរៀបចំកម្មវិធីដំណើរទេសចរណ៍ទុរេនចំនួន ៦២ តំបន់ទូទាំងប្រទេស ដែលលាតសន្ធឹងក្នុងរដ្ឋចំនួន ១២ រួមទាំងការទស្សនា ការធ្វើម្ហូប និងបទពិសោធន៍រមណីយដ្ឋានថ្មីៗ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។
នេះបើយោងតាមការចុះផ្សាយរបស់ The Star បានឱ្យដឹងថា កម្មវិធី “ទេសចរណ៍ទុរេន ២០២៤-២០២៥” ត្រូវបានគេស្គាល់ថាជា “ព្រះរាជាណាចក្រនៃផ្លែឈើ” ដែលដំណើរកម្សាន្តទាំងនេះមិនត្រឹមតែផ្តោតទៅលើការរីករាយជាមួយទុរេនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលជាមួយសកម្មភាពជាច្រើនដូចជា ពិកនិក សម្រាកលំហែកាយក្នុងព្រៃ ឬការចូលរួមក្នុងសកម្មភាពកម្សាន្តថ្មីៗ និងការរុករកជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjmpQMNmjGcJX4h9JKUK8aXRrKaOVVJjrCvEldkj2T4oSQAo34pvcLHPlckyv6g7r8AlMbmbSBwH_UpJidG1oW6HzE3jPGqXwNLdwqala33B9lS7hznOVwBtKYVom7Fm-yEUfDU6PHr9gJeMurPzD-iv7Uo-IBDOpALTXtf0xej8_-pE9oVPhLHNPWWwsQ/s1020/photo_2024-07-29_10-33-23.jpg

សម្រាប់កញ្ចប់ដំណើរកម្សាន្តពិសេសមានពីរគឺ៖ ទីមួយដំណើរកម្សាន្តរយៈពេលបីថ្ងៃពីរយប់ និងទីពីរដំណើរកម្សាន្តរយៈពេលពីរថ្ងៃមួយយប់។ សម្រាប់ដំណើរកម្សាន្តទីមួយ នៅពេលថ្ងៃភ្ញៀវអាចទទួលបាននូវបទពិសោធន៍ជាមួយរសជាតិទុរេនក្នុងស្រុក ទឹកឃ្មុំស្រស់ និងអាហារថ្ងៃត្រង់បែបប្រពៃណីម៉ាឡេស៊ីនៅមាត់ទន្លេ រួមទាំងការស្នាក់នៅក្នុងខ្ទមព្រៃទំនើប បូករួមដំណើរកម្សាន្តពេញមួយថ្ងៃទៅកាន់សួនធុរេន Musang King នៅស្រុក Raub រួមផ្សំនឹងការជិះឡានខ្សែកាប Skyway ទៅកាន់ Genting Highlands ។ រីឯដំណើរកម្សាន្តទីពីរវិញភ្ញៀវអាចធ្វើការទស្សនាសត្វឥន្ទ្រី ក៏ដូចជាការជិះទូកតាមដងទន្លេ Firefly River ការមើលឆ្នេរសមុទ្រ Sky Mirror និងការកម្សាន្តទុរេននៅតាមដងផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1m_lVYKbHSht6eExjgx-LwSgE0UqwQ9idrG_DNFaYRgLTI7GDhRWzrmxHC39-KyaIelRDjCutUnfcnW9FQalp6_kMAbNF8c1quf_uCBletX2IapQJuhhBlN6yPIe4BHmvvKyBihDLB8FxB8AUmN3ObaDGLUDRjjHDsFBlSDSDw-29Itd9e33j-FRvFDQi/s800/photo_2024-07-29_10-34-07%20(2).jpg

លើសពីនេះភ្ញៀវក៏អាចទទួលបានបទពិសោធន៍នៃការញ៉ាំទុរេនស្រស់ៗបែបធម្មជាតិនៅហាងដ៏ល្បីល្បាញ រួមទាំងការជិះទូកនៅមាត់ទន្លេ និងការដើរលេងក្នុងព្រៃជាដើម។ ដូច្នេះសម្រាប់ដំណើរកម្សាន្តគឺមានតម្លៃចាប់ពី ១៥ ទៅ ៤០ ដុល្លារក្នុងមនុស្សម្នាក់ អាស្រ័យលើថ្ងៃ ឬដំណើរកម្សាន្ត ប្រសិនបើភ្ញៀវធ្វើដំណើរជាក្រុមគឺមានតម្លៃចាប់ពី ៨០ ទៅ ២៥៥ ដុល្លារក្នុងមួយក្រុមដែលមានសមាជិកពី ២ ទៅ ៨ នាក់។ លោក Akbal Setia ប្រធានក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីបានអត្ថាធិប្បាយថាការចាប់ផ្តើមនៃកញ្ចប់ទេសចរណ៍ទាំងនេះបង្ហាញពីការរីកលូតលាស់យ៉ាងខ្លាំងនៃប្រជាប្រិយភាពរបស់ផ្លែទុរេនម៉ាឡេស៊ី និងទេសចរណ៍ធ្វើម្ហូប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN40y_pV7dY-Ak7xtZtAuHYYngPq0jYYdzC515LWbefl6wssDYIf6IZ_sVeD_Kkc9JrZrZQQwGvhJPKPu2n82KT-KNAaO4JUiRC-FOx8du2U95LQD_dGZrWAYh0hGIbarizzjU6MPozBh0PJtxiXoTdN7KjFAypp8uu991zxrxJli3E7ou7AlhtNB5yAeS/s1275/photo_2024-07-29_10-34-22.jpg

បច្ចុប្បន្នទេសចរណ៍ទុរេនមានកំណើនខ្លាំងក្នុងប្រទេសម៉ាឡេស៊ី ជាពិសេសក្នុងរដូវច្រូតកាត់ពីចុងខែឧសភាដល់ខែសីហា។ លោក Setia ក៏បានបន្តទៀតថា “ជាមួយនឹងកញ្ចប់ដំណើរទេសចរណ៍ថ្មី ប្រទេសនេះបានផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសពិសេសមួយដើម្បីជ្រមុជខ្លួននៅក្នុងប្រពៃណីរបស់ខ្លួន”។ ទុរេនដែលមានក្លិនក្រអូបប្លែក និងសំបកមានស្នាមជ្រីវជ្រួញ ជាកន្លែងពិសេសមួយក្នុងវប្បធម៌ម៉ាឡេស៊ី ជាមួយនឹងដំណើរទេសចរណ៍ដែលបានប្រកាសកាលពីពេលថ្មីៗនេះ ម៉ាឡេស៊ីបានអញ្ជើញអ្នកទេសចរឱ្យចូលរួមក្នុងរលកថ្មីនៃទេសចរណ៍វប្បធម៌ និងធ្វើម្ហូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhainDxkcF7HVd92J9zpwq4Rg3ewwzNwzTc8UMFrFrl8zSWNlPNpAUei_mxut1rTbLYmQ22TQLC8ctgDZCefzbnM5hpJpxfJMh0EoOXc2KHE6Ko-T5H6EU8Gh3g863k_92L68lXuDI3IO0MtI4amuyhzy6fei9i0ePdgEIR4gMe4B_sAc8JKe74K1zJN4s2/s1240/photo_2024-07-29_10-34-41.jpg

ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះគ្រោងនឹងលក់ទុរេនទេសចរណ៍ប្រហែល ២ លានប្រភេទខុសៗគ្នាក្នុងឆ្នាំ ២០២៤ និង ២០២៥ ជាមួយនឹងតម្លៃទាបបំផុតចាប់ពី ១៥ ដុល្លារ ដោយសង្កត់ធ្ងន់លើប្រជាប្រិយភាព និងគុណភាពនៃកញ្ចប់ទេសចរណ៍ទាំងនេះ។ ដូច្នេះប្រសិនបើភ្ញៀវទេសចរចង់ស្វែងរកព័ត៌មានលម្អិតអំពីផលិតផលទេសចរណ៍ទុរេន អាចចូលទៅកាន់គេហទំព័ររបស់នាយកដ្ឋានផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiMooFNDCqJ6KonSk1m3aQJG4VGbCG_NdUrMSmj0XWpMWTCGYA_kz-rhPVA94sGvFv4ZEiihV-yWcDae8umtx5OfDDa6rciGgBsCEk2EV0hqaDH5NaieVJuJh_zl6x7R6OYsVq6zRoUvYaeKVV_2bTgVUNJwUQgO7T6hOprEXktUvRmEBZCSiOzF2LoRMW/s1200/photo_2024-07-29_10-35-05.jpg

ជាមេធាវី មានងារជាឧកញ៉ា ដកកាំភ្លើងបាញ់ផ្អើលក្លិបកម្សាន្ត Central.X

0

នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកម្សាន្ត Central.X ដោយបានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង បាញ់ឡើងលើ០១គ្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ReXVUDONWo0lLCsNk5RHpA6LzSA79UzInnwZ1PRz5QN2v6ztFNCUoQnqdkpEm2ZSGs8e7kYobqsgreNXMXUuuFGCjQZKC0U1EEINDfK-ASGYELggKbAhiy44xU7SUQx120HGop_EL5brDy7adhur0FSpOpQHjLrfaVzK2xIkLQ-O7rv3taGFDdQLleZt/s1440/453186725_832221805673237_4624372300132670773_n.jpg

ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ជាមេធាវី និងមានគោរម្យងារជាឧកញ៉ា ត្រូវបានអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួន ដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។

បើតាមចម្លើយជនសង្ស័យបានសារភាពថា៖”អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVIOqdZXUIzjvC4IuiOo4A-h3VOQ2z9S65pxVXnq9LFVQcbtLPhy_zEP9oMaQbV05OEvPT-lBrejUF4xVYt85zOZjNF_yoNvZPB3DYTN2cYroDwImONujnOuDu6sEli0s_0cfMZwUDkLcPBCo8VRAhz_7BHLhh-3-KEKHabH24BUWue2sVI79m7kEk00GJ/s1440/453072721_832221692339915_2909667425085996570_n.jpg

ក៏ប៉ុន្តែការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកឃើញថាអ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ។

ហេតុដូច្នេះ ជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សីនិងភស្តុតាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWk29c-Cj2q4DvKbBuu1iSdaIG9YVCR14zsG9D9odQO6XpP9vUjvAA9LZBq2ZEHO8caZGJWWU_s6DGjegZP-jTDPG0fYOmMnOB1aGcKccSnBAf8Q2ibHwwbcfhd9kN0FmeTKJev1CVeoBVSWLh9wSemq9gB3oouHTcl5ytufaGZqFUesQqQrJFikMlWpWA/s1440/453032863_832221779006573_7585577214521570186_n.jpg

 

អ្នកខេត្តពោធិ៍សាត់ ប្រុងប្រយ័ត្ន មានសត្វក្រពើភ្នំដោយមកតាមទឹកជំនន់

0

ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ នៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃ បានជន់លិចភូមិមួយចំនួន នៅឃុំអូរសោម ដែលបានបណ្តាលឱ្យមានសត្វក្រពើភ្នំដោយមកតាមទឹកជំនន់។

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា៖”មានសត្វក្រពើឡើងមកតាមទឹក ដែលបានបណ្តាលឱ្យបាត់ក្ងាន បាត់ទាពលរដ្ឋបន្តបន្ទាប់។ ហេតុដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសក្មេងតូចៗ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyd6xtZZfgk8T0w8CrlF2kTjfS1cauBMEAMzmizhU7uL21xgrdzPXhjYaoPmyRZ5Jqthjr3WwaPNgg9eLAn9Cy8wiaIdiPqG4nMzFXq9GFAaHbK9zMGJhkqFmpy7Q3re52ZGhaxuErfz-9SbkWnXgQfsoFSOTNFiRBxFineW-YJ1P9V1ARoeSeTGBgZNv-/s1280/453080003_900763955408600_6581402901083427113_n.jpg

លក្ខណៈ​ជីវសាស្ត្រ​របស់​សត្វ​ក្រពើភ្នំ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ដោយក្រពើនេះ ស៊ីខ្យង ក្តាម កង្កែប ត្រីជាអាហារ វាមិនកាចសាហាវដូចសត្វក្រពើទឹកប្រៃនោះទេ ក៏ប៉ុន្តែអ្វីដែលគេបារម្ភគឺក្រពើទាំងពីរប្រភេទនេះមានលក្ខណៈស្រដៀងគ្នា ហើយអាចបង្កាត់ពូជគ្នាបាននៅដោយផលិតបានជាក្រពើកាត់។

អូរសោមត្រូវបានគេទទួលស្គាល់ថា ជាកន្លែងដែលសម្បូរទៅដោយក្រពើរស់នៅ ហើយបច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមានប្រមាណជា៤០០ក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgziRPe1Qcn3vGppbTBRwnLUL9jClLrrHPWnjn9vXx0wiYFmDhhOMyqSOKpXME5wb0E7nxtgPiHrVXFCT7aSIygi4NMmUWH3guR7kiX9XcVd-jNY5QfN9QENLp2KHNEtaRj2cqRol_Z8Nw58m3i0TesPstgL3gmYFObx_WjFlWUHi7MAuIBkHtIBjic1G1p/s1280/452928179_900764082075254_343515563435000238_n.jpg

 

ប្រុងប្រយ័ត្ន! ស្ទឹងព្រែកតោ្នត ឈានដល់កម្រិតប្រកាសអាសន្ន

0

រដ្ឋបាលសង្កាត់គងនយ បានចេញសេចក្តីប្រកាសពី ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់គងនយ មេត្តាប្រុងប្រយ័ត្ន ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត បានឡើងដល់កម្រិតប្រកាសអាសន្នហើយ។

បច្ចុប្បន្ន ទឹកក៏បានលិចចូលដល់ខ្នងផ្ទះរបស់ប្រជាជនមួយចំនួនផងដែរ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់សូមមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJYZMcY2jJPkwPGeciCHLdWOMNtvNclgGMXwGqVD-Jl_vSups2L0TUWA4mEy03uw-Bp5xXOjRVhGgaw47YTctJi1XLCKo4kxDHZvj4Qcv2iTjRoylzfi46XmWWfwvYffLxWR6ERrVkopvb1uG2MebSAjKbs88cvGvqJw0zTWaKIbwCb5JMmCNeq44n7s5m/s1280/453091604_405227325859553_4100998474954271560_n.jpg

បើតាមការព្យាករណ៍ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃទៀត អ្នកភូមិវាលថ្លាន់ នៃសង្កាត់គងនយអាចនឹងងាយរងគ្រោះខ្លាំងជាគេ ព្រោះថាភូមិនេះនៅកៀកមាត់ស្ទឹងជាងគេ។

គួរបញ្ជាក់ផងដែរថា រៀងរាល់ឆ្នាំ ឱ្យតែដល់រដូវវស្សា ស្ទឹងព្រែកតោ្នត តែងតែប្រកាសអាសន្នទឹកជំនន់មុនគេ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងបង្កើតគម្រោងទប់ស្កាត់មិនឱ្យមានការលិចស្ទឹងព្រែកត្នោតទៀតនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeAgW15GT3ZnpH7hbwtW3eEmalpFVgr_ORi93pjJ07fPTYu9NGfCfXBaM0-pjTuEG7HWCGW3Kac_pzogcFmgOK6woDxjm1QskW20DtEfwmAjRguR37Y8QX_5rMa_lLInP0XGpxcWe-aHBtcQo7KX-TqYyjm55fQvVw0Fb4spChEgFmmuWiL7L21iWTjX0s/s1280/453140048_405365102512442_8712122965761681361_n.jpg

 

វណ្ណថាន ថាហ្វេននៅអាម៉េរិកស្គាល់និងគាំទ្រលោកពិតប្រាកដជាងហ្វេននៅកម្ពុជាស្គាល់ច្រើនតាមរយៈ វណ្ណដា

0

តារាចម្រៀង វណ្ណថាន សិល្បករក្នុងទ្រនំបារមីប៉ិនប្រសប់យ៉ាងខ្លាំងទៅលើការលេងឧបករណ៍បុរាណខ្មែរនិងសម័យបានទៅដល់២៨ប្រភេទបានបង្ហើបពីភាពខុសគ្នារវាងអ្នកគាំទ្រនៅប្រទេសអាម៉េរិកនិងនៅប្រទេសកម្ពុជា។ លោកទទួលបានអារម្មណ៍ថា លោកមានហ្វេនពិតប្រាកដនៅសហរដ្ឋអាម៉េរិក ចំណែកឯនៅប្រទេសកម្ពុជាលោកពុំទាន់មានហ្វេនពិតប្រាកដច្រើននោះទេ ភាគច្រើនហ្វេនស្គាល់លោកតាមតារាចម្រៀង វណ្ណដា និងសិល្បករផ្សេងទៀតរបស់ផលិតកម្មបារមី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8YJpIliG4-QVx7wkbpUY53DwBrjlWOFQudAAChZSm1dMJ-xpnzq6MUMeRGNyOHeTa1AOwlTqv6TrlQq2HlaVqZOk0YEowAPeWV-5YXEyjOFNeFJtN8ceIZhfgM2R4aAmaVYfXlfT00rjjqz0Spm5rrXdb4pBB39OUpg2faJdNgPdvaKWjcCbZYIMtUa_9/s2048/image_2024-07-27_11-37-59.png

តាមរយៈវីដេអូមួយតារាចម្រៀង វណ្ណថាន បានទទួលសំណួរមួយថាតើទស្សនិកជននៅសហរដ្ឋអាម៉េរិក និងទស្សនិកជននៅកម្ពុជាខុសគ្នាដូចម្តេច? ម្ចាស់បទ«កំលោះស្រុកខ្មែរ» បានឆ្លើយដោយមិនលាក់លៀមជាមួយនឹងចម្លើយដោយស្មោះត្រង់ថា «សម្រាប់លោកហ្វេននៅស្រុកខ្មែរលោកមិនទាន់មានហ្វេនផ្ទាល់ខ្លួនច្រើននោះទេ ពួកគាត់ស្គាល់លោក គាំទ្រនៅក្នុងបទចម្រៀងប៉ុន្តែនិយាយដោយត្រង់មិនទាន់មានហ្វេនពិតប្រាកដ Real fans ធំតែម្តងនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOmNkeUW-2OZ4gop2yfkkwTo6kpYWUJRAvNQ2YFiVuyPi3dNfoez8cO1LjcowhyphenhyphenVXn_nWc3Gv3PuB-wvY6m2F2fmLS44BFa_MKmoYa8RUZ6lM1Ed3MZKCjAvYWwNRo1KZVP6e2qyezQeuQXaL-DD6AAPDD5b4gcNgs2ZTMWLZFos4gy_DpzCpGWmNA9mmO/s2048/image_2024-07-27_11-38-02.png

តារាចម្រៀង វណ្ណថាន បានលើកឡើងទៀតថា « ប៉ុន្តែពេលលោកទៅអាម៉េរិកលោកប្លែកអារម្មណ៍ដោយសារតែលោកទទួលបានហ្វេនពិតប្រាកដរបស់លោកនៅទីនោះ» វណ្ណថានបន្ថែមទៀតថាហ្វេននៅស្រុកខ្មែរពួកគាត់ក៏ជាហ្វេនរបស់លោកដែរគ្រាន់តែថាហ្វេនភាគច្រើនមកពីសិល្បករផ្សេងៗដូចជាមកពី វណ្ណដា ជាដើមរួមជាមួយសិល្បករផ្សេងៗពីផលិតកម្មបារមី។ នៅពេលទៅមើលការប្រគំតន្រ្តីអ្នកគាំទ្រឃើញលោក ស្គាល់លោកថាមកពីណា ក្រុមមួយណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFPxiD0rn4TytBD13VHJUqg3_RxTJuSqt2_J2YajP55hBbDGO2CtgTnFvFJXb48-Th2OdQ5kk4_0JxeqHcygI2vUodJLfvLqvFYqMmPEdWaXwiSBss-6kehT_V0JEWiZPGP_Gh-zk5ktkB0KuAviK1FHimR0l0fv7vgdHuDBi13ZB11zvpADP9RJgrGRyB/s2048/image_2024-07-27_11-38-05%20(2).png

គួរបញ្ជាក់ផងដែរថា វណ្ណដា និង វណ្ណថាន ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងការចេញទៅសម្តែងនៅលើទឹកដីសហរដ្ឋអាម៉េរិកជាលើកដំបូង។ អ្នកទាំងពីរបានធ្វើឱ្យតន្រ្តីហ៊ីបហបខ្មែរកាន់តែរីកដុះដាលមានការទទួលស្គាល់ទ្វេដង។អ្នកទាំងពីរបានសហការចេញបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងពីមហាជនគឺបទ «កំលោះស្រុកខ្មែរ» និងបទ «មិនអាចវិលវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJqxQXBs1q-bJ0XwwazGt0bmhRrXuc8fmDcW88z0kT_IvwxDndrNlpDrq5H9L0zkfJo26gHJacrvoQMmCfA66DP1f-NM-EBbwviha7xxi2inzBgVK8diROWaD0SNhiKPa_dUzPFp17U3EAqqp5c1LvPkscAeQ4GiHhI5uRm2BrSiW490Ui5_U340ZR3en7/s2048/image_2024-07-27_11-38-07.png

គួរបញ្ជាក់ថា តារាចម្រៀង វណ្ណថាន មានឈ្មោះកំណើត លី វណ្ណថាន់ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងដែលមានឪពុកជាតន្រ្តីករបុរាណម្នាក់។ តារាចម្រៀងរូបនេះធ្លាប់បាននិយាយថា លោកមិនបានរៀនជ្រៅជ្រះនោះទេព្រោះគ្រួសារមានជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក៕

” alt=”” />