Home ព័ត៌មានជាតិ មោទនភាព! សិស្សឆ្នើមកម្ពុជា ១១៩រូប ចូលរួមប្រកួតគណិតវិទ្យានៅសិង្ហបុរី ទទួលបានមេដៃ រហូតដល់ ១២០ គ្រឿង

មោទនភាព! សិស្សឆ្នើមកម្ពុជា ១១៩រូប ចូលរួមប្រកួតគណិតវិទ្យានៅសិង្ហបុរី ទទួលបានមេដៃ រហូតដល់ ១២០ គ្រឿង

47
0

ថ្មីៗនេះ កម្មវិធីប្រកួតសិស្សពូកែផ្នែកគណិតវិទ្យា (SIMOC) លំដាប់ថ្នាក់អន្តរជាតិប្រចាំឆ្នាំ២០២៤ គឺបានប្រព្រឹត្តិទៅដោយរលូននៅឯប្រទេសសិង្ហបុរី។ ជាមោទកភាព សិស្សឆ្នើមតំណាងពីកម្ពុជាជាច្រើនរូបបានទៅចូលរួមនៅក្នុងកម្មវិធីនេះ នឹងទទួលបាននូវលទ្ធផលគួរជាទីគាប់ប្រសើរគ្រប់ៗគ្នា។ ក្នុងនោះក៏មានចៅប្រុសម្នាក់របស់សម្តេចតេជោហ៊ុន សែនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzaRyB4-H-SNQpiJgjjbn2xdVZ8P25Rm3rqGrDhAWJZkzgZX-oYwdLxjg3aUxFzBOKz0jZ_PiV-nse_aEdsElWX22vwMZUHbGY7InZ7GMalXWf61eLPHGp2KJf_sKNAtzUzaO2027bPe0XH56DwNeIyIoJwUIBe3jLRJGNOcKjASbBWZJckNRfLpOsvEfH/s1200/IMG_2704.JPG

កាលពីថ្ងៃទី ២៤ ខែកក្កដានេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគេហទំព័រផ្លូវការមួយដែលមានឈ្មោះថា SIMCC SASCC Cambodia បានបង្ហាញរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«សិស្សានុសិស្សឆ្នើមតំណាងប្រទេសកម្ពុជាទាំង១១៩នាក់ បានចូលរួមការប្រកួតគណិតវិទ្យាអូឡាំព្យាដសិង្ហបុរីវគ្គផ្តាច់ព្រ័តនៅប្រទេសសិង្ហបុរី ហើយបាននាំយកមេដាយមាស ប្រាក់ និងសំរឹទ្ធសរុបចំនួន ១២០មេដាយ ជូនប្រទេសកម្ពុជាវិញ។ សូមបញ្ជាក់ផងដែរថាការប្រកួតនេះ មានបេក្ខជនសរុបចំនួន ២២៤១នាក់ មកពីបណ្តាប្រទេស៣១ប្រទេសជុំវិញពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEasmgvakL3TAcFyicdc3__ZIYiSKVCjfQhwvme123HdNZtLNPGnbneVtqS3CEtvrbvO-IlwH_JsdkY8NmcwgqRKTrmeuH10i5xD_TfPmAcz9_nLuQAhCNdUGnsrLv-2F0050ZTEbKP7JsJAn5veuno22cYbegKA81GoD7maUuZcJcRQN_ACxLgle-JeL1/s1200/IMG_2710.JPG

យ៉ាងណាមិញ នៅក្នុងចំណោមសិស្សឆ្នើមទាំងអស់ដែលតំណាងពីកម្ពុជាទៅ ក្នុងនោះក៏មានកូនប្រុសរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត គឺកុមារ៉ា ហ៊ុន ពេជ្រមុន្នីរិទ្ធិសិទ្ធ ដែលទទួលបានមេដៃប្រាក់មួយគ្រឿង និងមេដៃសំរិទ្ធមួយគ្រឿងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxN7Q54yOfPPfg_Az438SlIFwFsWTaEGkV0ZpK71jcedy7juATFCRr4SQBNcbvxwIbZlTulfN-IbHbME34EL8kw0hQI18K_2xAtslLxdR7ZwEneV8M3ta9wLlkPiePyr_w8dU4p3EkLrlk_urztFhwyDMUPiaJryrxf2Umg4wAJETfvax1ToBMEMOaGGXm/s1280/IMG_2713.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUAk691UWjR72ehDa3A4BSPA5IrSzEi3mPAhYA3h0SyOr4z-ywir24_DlG77X8DN32fh8GNv4eRjHO0LZ507fx0uRrIRbAXVjgsku2Id__ui8hIwirpu_tWhHr9_-DJEjRiK0qYoI8UQNa_pnB9oGHCBd_GTc171bhTo1ljFPzVUQZUB11GSmcJBO0RRPy/s1280/IMG_2714.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU_6-1pp5mXRi91qkO_Nn7mgnH5hOCmKZcYdC5QvdA78PcfJqYFmhDSsU_3PapIZ75Ic_ohI3Kzo5osx07jTAIQd4S47Y-4Rm3WoN5xKW7bBYYu0_A2FCpDLy22-8vDfARXfwJnoy0SYP7jiZaCRlpPcnceC-tGfI3Y93dxGASiO1IMmmBXltgTVxovzKC/s1280/IMG_2718.JPG