Home Blog Page 940

មុនស្លាប់ លោក ស៊ុន ផ្លា យកអាវគ្របសាកសពអាកាសយានិកម្នាក់ទៀត ដែលបានបាត់បង់ជីវិតពេលឧទ្ធម្ភាគចក្រធ្លាក់ភ្លាមៗ

0

កន្លងទៅ១៨ថ្ងៃ ទីបំផុតកម្លាំងចម្រុះ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរកឃើញសាកសពអាកាសយានិកទាំងពីរនាក់ហើយ ដែលធ្លាក់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភ្នំយ៉ាវយ៉ៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOM5WJZZ_HV3Ydq8fQxTwHMsVsm0HyfEPl8cocobJUmmsk01mG4ls1zwoLkgLII1Zb7FAimYi_VZa-Lw9tgGjMwGyt43Yvw-1IjJ24tAdh8C-99zH5T4M8z45ldZ7tdpoJ-8uAU9Lp06yyFWNgZVZUzNDwft4fEDASyhIXDuQSlr3gdvNhNVhL0QR6p95Z/s1280/453211875_818229520400094_9079716658117613795_n.jpg

តាមរយៈការថ្លែងការរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា៖” សាកសពដែលយើងរកឃើញចុងក្រោយ គឺអាកាសយានិក លោក ស៊ុន ផ្លា ស្ថិតនៅចម្ងាយ២១០ម៉ែត្រ ពីកន្លែងដែលធ្លាក់ឧទ្ធម្ភាគចក្រ ដូច្នេះយើងសន្និដ្ឋានថា “ពេលធ្លាក់ភ្លាម លោក ស៊ុន ផ្លា គាត់នៅមានជីវិតរស់ ដោយយើងឃើញមានការយកអាវទៅគ្របនៅលើសាកសពអាកាសយានិកម្នាក់ទៀត ដែលបានស្លាប់ជាប់នឹងឧទ្ធម្ភាគចក្រ ពេលធ្លាក់ភ្លាមៗ។ ហើយគាត់ទំនងជាដើររកកន្លែងជ្រក ឬគាត់អាចឮសំលេងក្រុមជួយសង្គ្រោះយើង ទើបគាត់ព្យាយាមដើរចេញឆ្ងាយពីឧទ្ធម្ភាគចក្រ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh970aDwxqCpCzWJUeHnw4UNZ0PcmTsqWsXp6cpBebYBgtLvI8Sl6J-tzHc4n54snvhlJ0ptGrxmGKILVSLs3l3ObN-9s3wXIdsNIjekSAygpjZFNmUfRNMZ09yaZQWjVzXnf6yC-pJ7w3irOMqjJYuZLpdq-HW4wUSRP5aeaBUozMVfN2APY3nrswDGqmb/s1280/453254562_910104307820573_186216768968082972_n.jpg

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសង្កត់ធ្ងន់ថា៖” យើងនៅមិនទាន់សន្មត់ច្បាស់ តើថាអាកាសយានិក លោក ស៊ុន ផ្លា ស្លាប់ដោយសារអត់អាហារ ឬដោយសារមានរស្នាមរបួស ឬក៏គាត់អាចលោតចេញមុនពេលឧទ្ធម្ភាគចក្រធ្លាក់នោះទេ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_SNlAfwOY5C_nDt38qeHFVDcU2EEe4Ik63lRNvheKY-_JxobNpCOjJ-2ejaVWYUz8Jr4HBgxxyA8CAroxnoQoz7hWx-c6br_mj6y9IIuo1Khxcj_5QCnxREQsBbH6CY_o4VvOfUIHzSqWuxCvzfXnd3tM3kZVGlRDvILyTvhLSdgZztGD8WJt1W8gaRUa/s960/453410026_818229480400098_3925593301020139488_n.jpg
បច្ចុប្បន្ន កងកម្លាំងក្រសួងការពារ កំពុងខិតខំប្រឹងប្រែង ដើម្បីយកសាកសពអាកាសយានិកទាំងពីរចេញពីក្នុងព្រៃវិញ ខណៈភ្លៀងនៅតែបង្ហូរចុះមកអស់រយៈពេលច្រើនថ្ងៃ ដែលជាហេតុធ្វើឱ្យរាំងស្ទះដល់ការយកសាកសពមកធ្វើបុណ្យ៕

លីវ ជីលី បវរកញ្ញាដំបូងបញ្ចេញមតិតំបន់ត្រីកោណអភិវឌ្ឍន៍ CLV

0

កញ្ញា លីវ ជីលី Miss Supranational Cambodia 2023 បានបញ្ចេញទស្សនៈរបស់ខ្លួនជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) ដោយបានលើកឡើងថាក្នុងនាមជាពលរដ្ឋខ្មែរមានសិទ្ធក្នុងការបញ្ចេញមតិថែរក្សាស្រលាញ់ជាតិមាតុភូមិ។ បវរកញ្ញារូបនេះក៏ស្នើសុំឱ្យរាជរដ្ឋភិបាលងាកមើលប្រជាពលរដ្ឋមិនយល់ស្រប និងមានគោលបំណងចង់ឱ្យអ្នកមានធនធានជួយអភិវឌ្ឍន៍លើវិស័យផ្សេងៗដោយមិនពឹងគេ ព្រមទាំងចង់ឱ្យមានបង្គោលព្រំដែនមានរបងច្បាស់លាស់ដើម្បីឱ្យកាន់តែកក់ក្តៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMqNW5z-VG896UDrWQDFqUwAIBeXSTd_OstDojZlIMq5gUOXeQ0leFpciYtVYpP22-g41WHCUXR8RKk2kxmF-6ZpfdDfbX7AJasTx-UYDdWDQVusPDkoXaa2UglkpOjvDmVc8AQSMwo3NviI6YywOtlFNiJR-exKt_3UnuyYdS3_KqqyHJB2NEHCb25tMb/s2048/image_2024-07-30_09-04-14.png

កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា កញ្ញា លីវ ជីលី Miss Supranational Cambodia 2023 និងជា Miss Grand Cambodia 2020 បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា «ប្រទេស១ខ្លាំង គឺមានប្រជាជនខ្វល់ខ្វាយរឿងប្រទេសជាតិ (ប្រជាជន សម្បូរទៅដោយចំណេះដឹង ត្រូវសិក្សាអំពីប្រវត្តិសាស្ត្រ ឱ្យបានច្បាស់) ព្រោះយើងមានឈាមជ័រជាខ្មែរបេះដូងជាខ្មែរ មានសិទ្ធិក្នុងការបញ្ចេញមតិ ថែរក្សានូវអ្វីដែលខ្មែរមាន ដូនតាប្រឹងប្រែងខ្លាំងណាស់ទុកកេរ្តិ៍ឱ្យយើងថែរ តាំងពីទឹកដីដ៏ធំទូលាយ ប្រាង្គប្រាសាទ ប្រពៃណីសិល្បៈវប្បធម៌ទំនៀមទំលាប់ និងសម្បត្តិធម្មជាតិជាច្រើនទៀត។ បើយើងមិនស្រលាញ់ជាតិ បានអ្នកណាមកស្រលាញ់ ជាតិមាតុភូមិរបស់យើង(ចង្កឹះ១បាច់គេកាច់មិនបាក់ បើយើងតែម្នាក់គេបំបាក់បាន )(អត់ចូលចិត្តទេវប្បធម៌ច្រែះស៊ីដែក)»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFljoXkeISSQCUyNFdmNY5jbdYoBM4ogkOtzmIIFwD4lZjajYsMSpduEOPPqjB-u1KwYQCPYIIW4ZZmbBFd_C4jU08N4e9g8lDptqV521x-3Fx2EqH-REc4qP0RBAvuIkJvh8bcwlBMmuX2eucYIRO2W3qQdlt1c40UtDRIe3IrbHCO5tIb3mN6AhQQchY/s2048/image_2024-07-30_09-04-17.png

លីវ ជីលី បានសង្កត់ធ្ងន់ទៀតថា «ក្នុងនាមខ្ញុំជាបរវកញ្ញាមួយរូប ជាពលរដ្ឋមួយនាក់ មានសិទ្ធិក្នុងការបញ្ចេញមតិ ដូចពលរដ្ឋដទៃទៀត សូមរាជរដ្ឋាភិបាលងាកមើលប្រជាពលរដ្ឋដែលមិនយល់ស្របផង»។

ជាមួយនឹងការលើកឡើងខាងលើជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) លីវ ជីលី បានបង្ហោះសំណេរមួយទៀតថា «ប្រសិនបើ(អ្នកឧកញ៉ា រឺឧកញ៉ា ឬ ឯកឧត្តមលោកជំទាវ មានលទ្ធភាព ជួយអភិវឌ្ឍន៍ផ្លូវថ្នល់ តំបន់ទាំងនោះ កុំពឹងដង្ហើមគេដក រួមទាំងវិស័យសុខាភិបាល និងធ្វើបង្គោលព្រំដែនមានរបងឱ្យច្បាស់លាស់ បងប្អូនយល់យ៉ាងណាដែរ?ប្រៀបបានទៅនឹងផ្ទះយើងរៀងមានសុវត្ថិភាពបន្តិច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6jOKzWG0HqRs_fN1m20huwOCie7ZuYIfV2VdzCQ4rOqZxtHQpbqVCthuOElFUgB6g3qHW0vtg3DOpd25Xh1ua13r7xxfFZMhAR6-hjwAHBsJQ9aUWiqhPLRO9RHHN8FOG8TzDgMkEexKH5Esv1_Jt7XkUrDsroD1QyqaycuNH_EpBccvGfRrKDrP8Wu51/s2048/image_2024-07-30_09-04-19.png

គួរបញ្ជាក់ផងដែរមុននឹងបវរកញ្ញា លីវ ជីលី បញ្ចេញទស្សនៈជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) គេក៏បានឃើញតារាសម្តែង ឆឹម សក្កដា បង្ហោះសំណេរមួយមិនចង់ឱ្យអ្នកដទៃលូកដៃចូលគ្រួសារយើងខ្លាចគេមិនស្មោះត្រង់ដែលជាសំណេរប្រៀបធៀបទាក់ទងនឹងរឿងនេះដូចគ្នា។ សំណេររបស់តារាសម្តែងរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពេញប្រទេសក្នុងនោះសម្តេចតេជោ ក៏បានចូលឆ្លើយតបទៅលើការបញ្ចេញមតិរបស់ ឆឹម សក្កដា ដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUetM41i-mp4rL83t67L25zAeTw306WUlPOWrXjMOzM-TqZU_hzRcikKPAy6OQuF0-N0YyIgMj6C_eJ_zJPMCM8dGmS36puVO8xbzHjkMxBaGQnPNme4N_vhESlE3kuG6qoUJ83y8W3zyLrLuTuDGtKI1aY5tv0EH-tdapomfLM55UdpGAW4gnTiixVA3q/s2048/image_2024-07-30_09-04-21.png

ដឹងទេ! រ៉ូបដែល Celine Dion សម្តែងនៅពិធីបើកកីឡាអូឡាំពិកចំណាយពេលប៉ុន្មានថ្ងៃក្នុងការធ្វើឡើង?

0

តារាចម្រៀង Celine Dion បានសម្តែងក្នុងពិធីបើកកីឡាអូឡាំពិកនៅប្រទេសបារាំងហើយនេះជាលើកដំបូងបន្ទាប់ពីអស់រយៈពេលច្រើនឆ្នាំចាប់តាំងពីអ្នកស្រីមានបញ្ហាសុខភាព។ ការបង្ហាញខ្លួនរបស់តារាចម្រៀងវ័យ៥៦ឆ្នាំរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកជាពិសេសតម្លៃខ្លួនគឺមានការទម្លាយថា២លានដុល្លារ។ Celine Dion បានស្លៀករ៉ូបពណ៌សដ៏ស្រស់ស្អាតជាសំលៀកបំពាក់ប្រណីតរបស់ម៉ាកយីហោ Dior ហើយការរចនារ៉ូបមួយនេះគឺប្រើពេលជាច្រើនថ្ងៃឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq8xSlMj1Rhl6Q30KYY7zm5u7s0VJYwNq6dtcXKWExKWUp9bG-Zv_xIGVFuIgKmKh6DworUCPgZy6P4XUMb66TgmaKa2oroQdSHVh5mywFNklQhASfgb1541fUMAwwpR82RUjzjdpMwc0AJ_hqYxOn2KqzLJE-Qva1-VtmAmMkhP7oyI_jsk9e6dEYxGY8/s1024/image_2024-07-29_15-45-00.png

យោងតាម ទស្សនាវដ្តី Vogue អ្នកស្រី Maria Grazia បានរចនារ៉ូបសម្រាប់តារាចម្រៀង Celine Dion នៅថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុងប៉ារីស។ រ៉ូបនេះមានអង្កាំធ្វើដោយដៃចំនួន១,៦៤០គ្រាប់ដើម្បីបង្កើតជារំយោល។ ដើម្បីលេចធ្លោ Celine Dion រួមបញ្ចូលគ្នានូវគ្រឿងអលង្ការដ៏ភ្លឺចែងចាំងថែមទាំងពាក់ក្រវិលវែងផងដែរ។ រ៉ូបនេះត្រូវការចំណាយពេលចំនួន១០០០ម៉ោង ពោលគឺជិត៤២ ថ្ងៃដើម្បីធ្វើវាឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9VXPnJ9jy4uVNn3BRQOMuUEQ60Z2Y8QCYooSBvsVGy-9zA6ZDnuxX6DkCNM9DiG0ov6bfMOHlaQBU_fN7SB1GFuoeGF0gUyhpbgta7oynNZ3o6MIFV8yn1RSboJX92q0aRmoQF1g3Oro9VwOrLJZCSCD9jgLXBpl_pjniP9Xww0WuLR0pKFA1_mq4fTCp/s2048/image_2024-07-29_15-44-59.png

ព្រឹត្តិការណ៍នេះគឺជាលើកទីមួយដែល Celine Dion បានសម្តែងនៅលើឆាកតន្រ្តីបន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺនិងប្រកាលជាសាធារណៈកាលពីឆ្នាំ២០២២ ថាមានជំងឺកម្រមួយប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល (ខួរក្បាល ឬខួរឆ្អឹងខ្នង)។ ជំងឺនេះបង្កឱ្យមានការកន្ត្រាក់ រំខានដល់ការរស់នៅប្រចាំថ្ងៃ ធ្វើឱ្យពិបាកដើរ ព្រមទាំងរងការប៉ះពាល់សំឡេងដែលតារាចម្រៀងរូបនេះមិនអាចច្រៀងបានដូចមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8DKI76GkhjZ5OnuzOGXdW5NP9kzS3HbC3LzXaXUtqgeyR6YmorEz0G2SyJ9I_u_qBSm9zOVN5nhqE3ZBPeofXQo37l2foIasZLoLnHz3xHo59ZvTs3ayI-FRZbeafwqbx13twTrjTiOz52aTyhqyykekFv4P1CQ5fTeV5Fc6kZ28Gq0uzyVJpMDp5Yqy7/s2400/image_2024-07-29_15-26-38.png
នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនតារាចម្រៀងរូបនេះបានបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះការសម្តែងថា ជាយប់ដ៏អស្ចារ្យ និងអរគុណអ្នកគ្រប់គ្នានៅទីក្រុងប៉ារីស អូឡាំពិក និង Dior ដែលបានជួយធ្វើឱ្យសុបិននេះក្លាយជាការពិត។ Celine Dionក៏បានជូនពរដល់អត្តពលិកឱ្យជួបតែសំណាងល្អ ដោយបង្ហាញពីការដឹងគុណចំពោះការប្តេជ្ញាចិត្ត និងការតស៊ូរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgPLFuBM1DnmhGEVB8JnHlqymOmqfYt9oeL4-XSRWxVDgarUtOfCIrqNcp3XVysow0OHJNNfgsx5SElp6AApr5jxXfsJaT07UqTysAzoEhX0BVOodhPQDMn5Idhpa3zvh8-XGkvcux9pk0-UXHfSmYedDLD4z2Z7f7MgIday_7s7lsEunEyPlqACqmQa5K/s1019/image_2024-07-29_15-26-21%20(2).png
នៅលើបណ្តាញសង្គម X អ្នកទស្សនាជាច្រើនបាននិយាយថាពួកគេរំភើបចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែកនៅពេលដែលពួកគេឃើញ Celine Dion ច្រៀងម្តងទៀត។ នេះជាលើកទី២ហើយដែល Celine Dion បានសម្តែងក្នុងព្រឹត្តិការណ៍អូឡាំពិក។ នៅឆ្នាំ១៩៩៦ តារាចម្រៀងរូបនេះបានច្រៀងបទ «The Power of the Dream »៕

 

 

ត្រឹមមួយពព្រិចភ្នែកសោះ! មហាសេដ្ឋី Bernard Arnault បានបាត់បង់ប្រាក់រហូតដល់ ២០ ពាន់លានដុល្លារ

0

សហរដ្ឋអាមេរិក៖ ស្ថាបនិកក្រុមហ៊ុនយក្សប្រណីត LVMH គឺលោក Bernard Arnault បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាងមហាសេដ្ឋីទាំងអស់នៅលើពិភពលោកក្នុងឆ្នាំ ២០២៤ ដោយធ្លាក់ចុះរហូតដល់ ២០ ពាន់លានដុល្លារអាមេរិក។
យោងតាមស្ថិតិពី Bloomberg ទ្រព្យសម្បត្តិរបស់ម្ចាស់អាណាចក្រទំនិញប្រណីត LVMH Bernard Arnault បានថយចុះចំនួន ២០ ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំមក ដែលនេះគឺជាការថយចុះដ៏ធំបំផុតនៅលើពិភពលោក គ្មានមហាសេដ្ឋីណាធ្លាក់ចុះទ្រព្យសម្បត្តិច្រើនជាង Bernard Arnault នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcHjov8gC5vmlmNFoPWUO_37iX_dt1DLthzFiIfX8UWoPcu-nxhc4SENH84E0G10lRnEUmufUPCUA0M8XQMiFqeuJHkIZiArP5JO97NryfUvqH0H_hn5puwDNThy2EsowoTId9iBS4Ts1ZO2lYvlTAFGBs7n4ho9CXlmXmmO5cB4FPAZJYyjQl5h-TK9Dz/s5206/image_2024-07-30_13-37-20.png

បច្ចុប្បន្នមហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិសុទ្ធត្រឹមតែ ១៨៨ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលនេះបានធ្វើឱ្យលោកបាត់បង់តំណែងជាអ្នកមានបំផុតនៅលើផែនដី។ កាលពីមុន Bernard Arnault ធ្លាប់ជាប់ឈ្មោះជាមហាសេដ្ឋីមានជាងគេលេខមួយនៅលើពិភពលោក ខណៈ Elon Musk លេខពីរ និងស្ថាបនិក Amazon លោក Jeff Bezos ឈរនៅលេខបី ប៉ុន្តែនៅពេលនេះមហាសេដ្ឋីវ័យ ៧៥ ឆ្នាំរូបនេះក៏បានធ្លាក់មកលេខ ៣ វិញ។ មូលហេតុដែលទ្រពសម្បត្តិរបស់លោកបានធ្លាក់ចុះច្រើនបែបនេះគឺដោយសារតែភាគហ៊ុន LVMH បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ១៤% ក្នុងរយៈពេល ៦ ខែកន្លងទៅ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីការខកចិត្តនៃលទ្ធផលអាជីវកម្មនៅត្រីមាសទីពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJkfC0x6n6x7aaILhTd6z38vJb_ZIrRlovTD1YvrJOLyBQv2j281VczfsTMmZN4Vx0jyrYU8G32bgp6_S4dTQITSGjlaKw4SpS1ur8efGqlw6sKuPwQ5VyWmNuwyyuMzg8FDAFQO7KdQYMcZWeQL2_SOSiP6cyT1t_-6tEzAG5XAdVBqBLJCeoTbsOthrZ/s1000/image_2024-07-30_13-37-36.png

សព្វថ្ងៃម៉ាកយីហោប្រណីតកំពុងប្រឈមមុខនឹងការលំបាកដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន។ នេះគឺជាទីផ្សារអ្នកប្រើប្រាស់ដ៏សំខាន់នៃឧស្សាហកម្មទំនិញប្រណីតពិភពលោក។ សញ្ញានៃការធ្លាក់ចុះដ៏ច្រើនបែបនេះក៏បានមកពីសាជីវកម្មទំនិញប្រណីតផ្សេងទៀតគឺ Burberry Group (UK) និង Richemont (ស្វីស) ផងដែរ។ នៅក្នុងត្រីមាសទី ២ ប្រាក់ចំណូលរបស់ Richemont នៅក្នុងប្រទេសចិនបានថយចុះ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែ “ទំនុកចិត្តអ្នកប្រើប្រាស់ទាប”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ3i_jo8Z50fItkKb7dLtgO8hnhsroR8-LwYBJomwVdFpGcM199oO4l7LhAx8YoNvvjPz1PBLppJU1gLFTaxyc3UsfU-SYZfao01syPTyoXKIKiC1bqSFegtT1jXLbHR3wmSGANr8RW55-zCqRSs3qVsY0iWutwtCPhvuqXcQVQT7GFyCkVYnqw11tURdO/s1828/image_2024-07-30_13-38-06.png

ទោះជាយ៉ាងណា LVMH នៅតែជាក្រុមហ៊ុនប្រណីតធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះមានម៉ាកសំលៀកបំពាក់ល្បីៗ និងគ្រឿងសំអាងចំនួន ៧០ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy ជាដើម។ នៅឆ្នាំ ២០២១ LVMH បានទិញក្រុមហ៊ុនគ្រឿងអលង្ការ Tiffany & Co ក្នុងតម្លៃជិត ១៦ ពាន់លានដុល្លារ។ នេះត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងធំបំផុតក្នុងឧស្សាហកម្មប្រណីតក្នុងពិភពលោក។ បច្ចុប្បន្ន Arnault គឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន LVMH ដែលលោកមានកូន ៥ នាក់សុទ្ធតែធ្វើការនៅ LVMH ទាំងអស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd_N2vpDLUrTr9mtcU0KTjusB2De_E10vMR5RgCLqH2K6JPxbFDxI8yH-lXwsrrZgrPw4ldOsr0OvpRej7MSlH5Jk8kJIDkuhJXYgKMBNvRKgpqTKU4o_GGrKR0W4eBy1p7pvFZyLGfTawEw9Bon4XxVzcHG0lf_v7vy3a8FG6oIhocIRkMEnH3O_izm_d/s2048/image_2024-07-30_13-37-54.png

ដូនទ្រី ទំនប់ដ៏ទំនើប និងធំសម្បើមមួយ ត្រៀមលេចរូបរាងនៅខេត្តបាត់ដំបង

0

ទំនប់​ដូនទ្រី​ ដែលមានទីតាំងស្ថិតក្នុង​ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានពលរដ្ឋនៅស្រុករុក្ខគីរីនិង​ស្រុកមោងឫស្សី ចាត់ទុកជាសមិទ្ធិផលដ៏ល្អឯកមួយ មិនធ្លាប់មានពីមុនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKau29dwGSu1GHTTOynme6_E9HDOsMIUg8cpjej3Xpw7iFnlb9b5G5Y_-6anYqs-hscLUFy6tjSDggpTxtJbnVRE76upuC47J1ZjveF4SHrlgtWmxVGwT-TCrdqjpHRHo6F0OtJHfCOGj0cEkB5kxv9BC5FuOqdTH0YD2Z1EqR6hHu7EtUBRdqKXbmZeU5/s1024/image_2024-07-30_13-20-09.png

បច្ចុប្បន្នទំនប់នេះ សម្រេចការសាងសង់បាន៨០ភាគរយជាងហើយ ដោយគ្រោងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥ ក្រោយចំណាយពេល៩០ខែ ផ្តើមចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc6PF_RPwHjeQnpg-k0rsbQqHxirKujxFn243StMM_QpfmB01MZOc4Ut12Ly4YyTDkKctAcEUr6Je4N85X4Vv-e2T4GNFqQ_ZLyOxEdJVOETqJLBS-uimHt0TeAJcXnikMW5T-ij-q3fnAxPLPb-xqMlue_ZjBSq8ekyXTJf55j-3Kx26AkaO81cSxf7e3/s960/image_2024-07-30_13-20-24.png

ទំនប់​ដូនទ្រី​​​​មានលទ្ធភាព​ផ្គត់​ផ្គង់​ទឹក លើ​ផលិតផល​កសិកម្មបាន​ប្រមាណ ៣៣ ០០០​ហិក​តា​នៅរដូវវស្សា និងប្រមាណ​ ៤ ៥០០ ហិកតា នៅរដូវប្រាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF5SRMGTElyEL3c0PqxTzoCfHV-JiIMq9m0MQ7Q-t08IAuimCZYtdAdEaYggtP7CGlYlpb5F_5PwkA8ZpXF-F3EAE8LO-JPI9ESGs7O1wF91RNXfoESbcItojO-S-jvudAnRFlh1kq2Ph5Irp5EkFh952acmg4dqOfcEBNVliNcid349hZBhT63eHCpZFy/s1024/image_2024-07-30_13-20-40.png

ទំនប់នេះ ជា​ប្រភេទ​ទំនប់ស្នូលដី ថ្មបំពេញ ខ្នងលើទទឹង ៨ម៉ែត្រ​ ​​កម្ពស់​៦០ម៉ែត្រ​ពីបាតទំនប់ និងមានប្រវែង ៦៥៤ម៉ែត្រ និងសំណង់បង្ហៀរ​ធ្វើពីបេតុងប្រវែង ៤១៤ម៉ែត្រ​ ដែល​អាច​ដោះ​ទឹកបាន ៨៥០ ម៉ែត្រគូប​/វិនាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjob3QDCVcENf4aUpILS4st05qKffSB3jpHNUn6tr3uGXmgJyl9Qn8-vwzSLdfMsc32u_xpSFcMbh0o4jYZ0-KQ_xg4JQW5v_DhAzQKdrNo9c-YJuCCuoBBSiHE52dPxZIpsaRJIBKOBlFOx8iBfKft5HK_6wX9A4BFS3It9QLfn56t5DUUQ1X4kFRMuN2j/s960/image_2024-07-30_13-20-29.png

ដោយឡែក រូងទូនេលពង្វៀងទឹក មានរាងជា​ក្រចក​ជើងសេះ អង្កត់ផ្ចិត ៤ម៉ែត្រ​ ប្រវែង ៤៦២ម៉ែត្រ​​។ រីឯសំណង់​គ្រប់​គ្រង​ទឹក ជាប្រភេទ​សំណង់​ប៉ម​មាន​ទ្វារ​ទឹក​ច្រើនថ្នាក់​ មានទ្វារទឹកចំនួន ៥ ក្នុងនោះ​ ទំហំ​ ២,២ម x ២,២ម ចំនួន​ ៤ទ្វារ​ និងទំហំ​ ៤ម x ៤ម ចំនួ​ន​ ១ទ្វារ​ និង ស្ពានសម្រាប់​ឆ្លងទៅប៉មគ្រប់គ្រងទ្វារទឹក ប្រវែង ៥៥ម៉ែត្រ​ ទទឹង ៣ម៉ែត្រ​៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAzkxWCcmOVcMo_D72LIctxY4yxgXeMtCNmtLiYZoxEsFITJ-Ks_cwO7CaGI7cdYSYqqppXD09DFVGRbr5P4CgWiTpnf9P7c5wE-H_3HWpvSPuIXdeHqVmfaR_RvhYocOEAR8skcH3-6-Wk3JZQC5ju6srlanWXHi2aY3JI00rL3ci0w4quMym6yY4s7rI/s960/image_2024-07-30_13-20-46.png

កុំភ្លេចជួយគាំទ្រ! ល្ងាចនេះ អត្តពលិកកម្ពុជាម្នាក់ នឹងចេញប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក២០២៤

0

នាល្ងាចនេះ អត្តពលិកកម្ពុជា កីឡាករ កូសុងដីឡាបរ៉ារ៉ង់ អង់គ្វីន ម៉ាតាំងក្លូឌ នឹងចេញប្រកួតក្នុងវិញ្ញាហែលទឹកសេរី១០០ម៉ែត្រ នៅវេលាម៉ោង ៥ល្ងាចម៉ោងនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLAUNSPTF_ZFSslgGBiQR16cSDeY2Sy6b2uq5YaeaS_NJLUS7HoGxjlVlEbIvsuNzfTjZ_kILuJAQRPhvb0E-KMPxmuDH3rYaARy757QYOEmQO04q1YdHpUz3AMz1aWykQ8oFBVcNI_eLjYVUl1VLYshv13oK7mFw_wOeeQUYT1PqMKC7oWoFEzriYFsve/s1267/image_2024-07-30_13-15-20.png

ដោយឡែកកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា នឹងត្រូវប្រកួតនៅថ្ងៃទី៣ ខែសីហា ម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសាហែលទឹកសេរី៥០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiirkwh93oC5iiyjuUlD-G1x4DA4otCJ-F_zEPMLisNU25Iiut0qmsens0vcuyAv9-j_n5GIQoUapZLa5mgcqK51mDKtZMOAWS9kMhuAwuX-gnSCAlIMqBwWLDDp3GHcnbBR2a-Hc3rq3lwBm_KMf0JDJ4a_H90b69lx4PqsBDLHRUEmPlo_gXq4CjQLKMN/s1280/image_2024-07-30_13-15-40.png

រីឯកីឡាករ ឈុន ប៊ុនថន ត្រូវប្រកួតថ្ងៃទី៧ ខែសីហា ម៉ោង ៦ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl60NsBEenY5UFOYrdM6V0JDpWj2op0CCKSQPNbZmWXK6QJlv5RbBlta-a0_vUNQUtfy2nlrRV4JjlJcC-r5V7ITs2VF-RYxr326wCQBz4IW4MN4VIEm6wrTVFvGvbYroW2eXZrWgxvlE7FAAkZIzOImpUZyZaKzGt3aY_ZZ7Kkmkh1LljteBFb7rMPIjQ/s900/image_2024-07-30_13-15-56.png

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំ២០២៤ ប្រព្រឹត្តិទៅបាន៤ថ្ងៃហើយ បើរាប់ពីថ្ងៃបើកកម្មវិធីមក ដោយជប៉ុនកំពុងឈរលើគេជាប្រទេសទទួលបានមេដាយច្រើនជាងគេចំនួន១២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw0LmLRIQDMa66NiONwBO-uBhOd9CB0IAmNBxAXET2YnvJxLXtq-0ujtDrEDQ0hKtMwC3GaznXSkjZWVygGeXnZin0YjWkIx4hZTIq2MrDeYffL4eUYTTNOi8XVUXddNaJu5YJLFrpNRfUzlYpEvTZL7Ui4vYyHq4kl9DMFrwAzH4X90rUjzSiIvSMVEh-/s1000/image_2024-07-30_13-15-14.png

ឃុំខ្លួន អគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារម្នាក់ ពីបទពុករលួយ

0

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី ក្រោយអង្គភា ប្រឆាំងអំពើពុករលួយ រកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទពុករលួយ។

ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ជាអគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ សមគំនិតក្នុងអំពើសុីសំណូក, រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល។

បច្ចុប្បន្នជនជាប់ចោទ ព្រុំ ចាន់នី ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារម១៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL9pcrAJpxENVsZGoFSR65AVbPm5XMc6bwt5BluyicM69bkuxE8NoKBOSKxrW3wRCp49zawH5vDAxAFWuCtCyjlMBdVauw3tGm-HANl0C8tZHXGBkS2nvdZ3r_-3gk8nm0uarTegKaoyaAIPXAP5DtgTIg0VKopAeEvZXTmrI-XXWA8TMPYnASuod0gkDP/s1118/fn-2024-07-29-18-32-32-0.jpg

 

ឥណ្ឌូណេស៊ីចាត់វិធានការក្តៅលើអ្នកលក់ សា.ច់ឆ្កែ អាំងនៅកោះបាលី

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរឥណ្ឌូណេស៊ីបានចាត់វិធានការក្តៅលើអ្នកលក់ សា.ច់ឆ្កែ អាំង ចំនួន៣នាក់នៅកោះបាលី ព្រមទាំងដកហូត សា.ច់ឆ្កែ អាំងចំនួន៥០០ចង្កាក់ និងសា.ច់ឆ្កែ ឆៅជាង៥០គីឡូក្រាម ។ អាជ្ញាធរបញ្ជាក់ថា ពួកគេនឹងជាប់ពន្ធនា.គារ ដោយសារល្មើសនឹងច្បាប់ហាមលក់ សា.ច់ឆ្កែ នៅកោះបាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSch4nqwIsCfCqpXCgIp9Z2V7HSQuLiyfFxVFbbKrt_Y-7CZqrNbEO2_SRCDr5aZYsArIJH1ZMbxvhTqasyIz5SG7j8ujFCrndK5eGJGfZR_WSf7RkBsPHrcG2LMJng3GHygsNfD7vYwqDTKx-z98QEjjRg3lZ9TAi8pIg6stFcGohm5Y-4UOx11MgEQ1i/s1280/photo_2024-07-30_11-28-35.jpg

សារព័ត៌មាន Straits Times និង AFP រាយការណ៍ថា អាជ្ញាធរនៅកោះបាលី ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសឥណ្ឌូណេស៊ី បានចាប់ខ្លួនអាជីវករលក់សាច់ឆ្កែ ចំនួន៣នាក់ ព្រមទាំងដកហូតសាច់ឆ្កែឆ្អិន ចំនួន៥០០ចង្កាក់, សាច់ឆៅរាប់រយគីឡូក្រាម និងសម្ភារៈផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYypOwL25umPKeogGUxQnDQm7txB3qRisVXZakgA7IH2nsuci02Gype-s1Bq8nXIMXzV33Z0K_nRqBlloQVF9JDrdcDOFIj1VMvExyj33XGRJyKnAURK2MDOs7nZLQjPMj3ghDljiBEXxvi4aiMXl06LZSRdKJuoI3b6Ek7SQTAISFuHgGzmHdT4c9NKAP/s1280/photo_2024-07-29_14-19-50.jpg

អាជ្ញាធរកោះបាលីនិយាយថា កោះបាលីបានអនុវត្តច្បាប់ហាមលក់សាច់ឆ្កែ តាំងពីឆ្នាំ២០២៣ មកម៉្លេះ ហើយអ្នករំលោភច្បាប់នេះនឹងជាប់ពន្ធនាគាររយៈពេល៣ខែ ព្រមទាំងត្រូវពិន័យជាប្រាក់ចំនួន៣.០៧៥ដុល្លារអាមេរិក ។ ប៉ុន្តែនៅតំបន់ផ្សេងទៀតរបស់ប្រទេសឥណ្ឌូណេស៊ី អាចលក់សាច់ឆ្កែបាន ។

លោក Deva Nyoman Rai Thammadi ប្រធានការិយាល័យសណ្តាប់ធ្នាប់សាធារណៈរបស់កោះបាលីនិយាយថា ក្រោយការត្រួតពិនិត្យទីតាំងលក់សាច់ឆ្កែនៅចុងខែកក្កដា ឆ្នាំ២០២៤ ឃើញថា មានអ្នកលក់សាច់ឆ្កែ ចំនួន៣នាក់ បានរំលោភច្បាប់ ។ ហេតុនេះ អាជ្ញាធរបានដកហូតសាច់ឆ្កែអាំង៥០០ចង្កាក់ពីអ្នកលក់ម្នាក់ និងសាច់ឆ្កែឆៅ៥៦គីឡូក្រាមពីអ្នកលក់ផ្សេងទៀតនៅស្រុកចេមប្រាណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0fFezmEv1EnUfeqgHpMrCOy84XRO2fsx6wWOLmdARqcI_lscfA1xRr2Lupi-jHPtO1B0twipX1n5OWxATYXC_fDbc4gXQ2ZtBmDj2GZX8ug1yR2QUt1HjnR73Z1ravdoDUjmxObf-j4qZFMo7VTmHuRvgmJZP41wovWSxgiyOGl56FvmW85iyyPvRvlNn/s1200/image_2024-07-30_11-48-31.png

អាជ្ញាធរបានធ្វើការព្រមានអ្នកលក់សាច់ឆ្កែម្នាក់ ដោយសារពុំធ្លាប់លក់ពីមុន ខណៈអ្នកលក់សាច់ឆ្កែ២នាក់ទៀត ធ្លាប់បានប្រព្រឹត្តខុសម្តងហើយម្តងទៀត ។ ហេតុនេះ អាជ្ញាធរក៏បានបញ្ជូនអ្នកលក់សាច់ឆ្កែ ទាំង២នាក់ទៅឱ្យតុលាការកាត់ទោសតាមច្បាប់ និងត្រៀមឡើងតុលាការនៅខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnJEOz8AyIR646U5dxxN9jmsdUlZ70f7FY180v86G9wPnGr07x0frQDtIgPbNtDTTcR-W1D2ZiMg7TMoJXSienrH0IGzoy_qAx2rmgcPqzQUnw_L0oshvPDaqbIhH9Vse4pJ6Szk07TbgW-1Db5t-nXU9456OtrcQHyBY8LKfAYxM9q4njVggF5oxi19YI/s1920/image_2024-07-30_11-47-59.png

គួរបញ្ជាក់ថា មានប្រទេសតិចតួចប៉ុណ្ណោះនៅលើពិភពលោក ដែលអនុញ្ញាតឱ្យពលរដ្ឋអាចលក់សាច់ឆ្កែ និងឆ្មាបាន ប៉ុន្តែយុទ្ធនាការប្រឆាំងនឹងការលក់ ឬបរិភោគសាច់ឆ្កែ កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ។ ហេតុនេះ ធ្វើឱ្យទីក្រុងមួយចំនួន រួមទាំងទីក្រុង Semarang របស់ឥណ្ឌូណេស៊ី បង្កើតច្បាប់ហាមឃាត់ការលក់សាច់ឆ្កែ និងឆ្មា កាលពីប៉ុន្មានឆ្នាំមុន ៕

មិនធម្មតា! អត្តពលិកម្នាក់នេះបានបង្កើតកំណត់ត្រាសម្រាប់ការលើកវត្ថុធ្ងន់បំផុតក្នុងលោក

0

បរទេស៖ អត្តពលិកជនជាតិកាណាដាម្នាក់ឈ្មោះ Gregg Ernst បានបង្កើតកំណត់ត្រាសម្រាប់ការលើកវត្ថុធ្ងន់បំផុតដែលមានទម្ងន់សរុប ២,៤២២ គីឡូក្រាម ជាប់ឈ្មោះជាបុរសដែលខ្លាំងបំផុតក្នុងលោក។
នេះបើយោងតាមការចុះផ្សាយរបស់ Live Science កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ថាកាលពីមុនពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលនៅពេលដែលកីឡាករលើកទម្ងន់ជនជាតិអង់គ្លេសម្នាក់ឈ្មោះ Eddie Hall បានលើកទម្ងន់រហូតដល់ ៥០០ គីឡូក្រាមក្នុងព្រឹត្តិការណ៍ World Powerlifting Championships ឆ្នាំ ២០១៦ ដោយលោក Hall គឺជាមនុស្សដំបូងគេដែលបានបំបែករបាំងទម្ងន់ ៥០០ គីឡូក្រាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwwnKQC4Lk136e3jfk_70dOEpqYSgRVKMSUluK6a0Liio7DBzmsjCpC8z779Enp-gK68ttWc8ILzY8zeoYftUthbthWJCJwVK7Jk-AW2APp56G5hX1PPyxStDL-AWle2OvUeHCokDWJLryl6OJv6ldXZjG6851b_-3vskhQnzUF3OdkvHjklX_k0Zyb0JC/s1280/image_2024-07-30_10-52-35.png

បន្ទាប់មកនៅឆ្នាំ ២០២០ ក៏មានអ្នកលើកទម្ងន់ជនជាតិអ៊ីស្លង់ម្នាក់ឈ្មោះ Hafþór Júlíus Björnsson បានបង្កើតកំណត់ត្រាសម្រាប់ការលើកទម្ងន់ ៥០១ គីឡូក្រាមដោយជោគជ័យ។ ប៉ុន្តែទន្ទឹមនឹងនេះដែរ កំណត់ត្រាសម្រាប់វត្ថុធ្ងន់បំផុតមិនធ្លាប់មានក៏បានទៅលើអត្តពលិកជនជាតិកាណាដាវិញគឺលោក Gregg Ernst ដែលលោកបានលើករថយន្តពីរជាមួយអ្នកបើកបរនៅខាងក្នុងដោយមានទម្ងន់សរុប ២,៤២២ គីឡូក្រាម។ ទោះជាយ៉ាងណាទម្ងន់ប៉ុននេះ នៅមិនទាន់ឈានដល់កម្រិតអតិបរមានៃកម្លាំងសាច់ដុំនៅឡើយទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCFL8lsFz6de8TUYZmHvNNnyaPvQJzf4uZdrz265rFZyDTN8kCqf4SswXWFYdD5W19FbCeNCoPW_o8y29DNHhsmLBa24lq9ebliLQe773PFLUydwKzR2mSH8FaDXYA2jOY0_YWTs52Yuu00XxEDGSzcrhYj5GMVHuB5WZuDro0silLZMhDq22g0Sm5qww1/s2100/image_2024-07-30_10-51-01.png

លោក E. Todd Schroeder សាស្ត្រាចារ្យផ្នែកព្យាបាលកាយសម្បទានៅសាកលវិទ្យាល័យ Southern California ដែលសិក្សាពីវិធីបង្កើនកម្លាំង និងម៉ាសសាច់ដុំបាននិយាយថា យើងមានការលំបាកក្នុងការវាស់ស្ទង់សមត្ថភាពសាច់ដុំអតិបរមារបស់មនុស្សម្នាក់ៗ ប៉ុន្តែយើងជឿថាមនុស្សអាចមានកម្លាំងខ្លាំងជាងនេះទៀតក្នុងការលើកទម្ងន់។ លោក E. Todd បានបន្តទៀតថា មធ្យោបាយតែមួយគត់ដើម្បីកំណត់កម្លាំងសាច់ដុំរបស់មនុស្សម្នាក់ៗគឺតាមរយៈការហ្វឹកហាត់ជាបន្តបន្ទាប់។ ដូច្នេះរាងកាយ សមត្ថភាពរបស់មនុស្សក្នុងការទទួលទម្ងន់គឺអាស្រ័យលើ actin និង myosin ដែលជាប្រូតេអ៊ីនពីរអនុញ្ញាតឱ្យសាច់ដុំចុះកិច្ចសន្យាជាមួយគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxdJB3KKXXMDg2GBbsLiCVgo9nx-U86cEAbNFBd54IJqLjJ87KHqI8Y_n4NcIIGFUxoBRgOaR2Qz1sNB9-8GoV-beOrlUaY6Fsjf9g-IRGl3fFldZqq9VeOUUzXY6ZcXrhUpX39Xx1dns9XEkPNgbvexJLSfDt7dvIuUjRLrxKp7nHkAubxLcV1avHw_fS/s1500/image_2024-07-30_10-51-28.png

ប្រូតេអ៊ីនទាំងនេះត្រូវបានរៀបចំនៅក្នុងប្រភេទផ្សេងគ្នានៃសរសៃសាច់ដុំ ហើយសមាមាត្រម៉ាសសាច់ដុំ និងសរសៃសាច់ដុំ គឺអាស្រ័យលើរបបនៃការបណ្តុះបណ្តាល ក៏ដូចជាកត្តាជីវសាស្ត្រ ដូចជាហ្សែន និងភេទ ដោយជាទូទៅម៉ាសសាច់ដុំកាន់តែធំ កម្លាំងកាន់តែច្រើនដែលអ្នកអាចផលិតបាន។ ហេតុនេះការលើកទម្ងន់ត្រឹម ២,៤២២ គីឡូក្រាមនៅមិនទាន់ឈានដល់កម្រិតកំពូលនៅឡើយទេ ទោះជាយ៉ាងណាបច្ចុប្បន្នអត្តពលិកជនជាតិកាណាដា Gregg Ernst គឺជាបុរសខ្លាំងបំផុតក្នុងលោក ដោយសារមិនទាន់មាននរណាម្នាក់អាចបំបែកកំណត់ត្រាសម្រាប់វត្ថុធ្ងន់បំផុតនេះទេ៕

ចំនួនភ្ញៀវទេសចរដែលចូលរួមព្រឹត្តិការណ៍អូឡាំពិកបានធ្លាក់ចុះខ្លាំងមិនធ្លាប់មាន

0

បរទេស៖ ចំនួនជើងហោះហើរទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំងមានការថយចុះខ្លាំងរហូតដល់ ៦០% ឯណោះ ដោយសារតម្លៃសំបុត្រខ្ពស់ពេក ធ្វើឱ្យអ្នកទេសចរអស់អារម្មណ៍ក្នុងការចូលរួមព្រឹត្តិការណ៍អូឡាំពិក។
នេះបើយោងតាមការចុះផ្សាយរបស់ CNBC បានឱ្យដឹងថា ចាប់តាំងពីថ្ងៃបើកព្រឹត្តិការណ៍អូឡាំពិកមក ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិហាក់មិនសូវចាប់អារម្មណ៍ចូលរួមព្រឹត្តិការណ៍អូឡាំពិកក្នុងទីក្រុងប៉ារីសប្រទេសបារាំងនោះទេ ដោយសារតម្លៃសំបុត្រខ្ពស់ ហើយអ្នករៀបចំកម្មវិធីភាគច្រើនផ្តោតតែលើចំនួនមនុស្សដែលមានសំបុត្រចូលរួមប៉ុណ្ណោះ ដោយមិនអើពើនឹងចំនួនអ្នកទស្សនាផ្សេងទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXRT3wZUXZ2FALrkgP1CtzKJm2sBtXtmN8yk8qPZz_7kbsoP4fBhOZXQKcul_NhD1sHzCJjdZWwyYLph9s3-I8XrfRQS-20y79c0gmWbS4EyDfPFlFbG89cFxiOkbBGLl3sRLY5CEXlb4vrAWbEB4g3K68hdvlwL8wRNZ4iKd2kEiTeTUJLiAjo8xOjVYW/s1020/image_2024-07-30_10-44-13.png

បើយោងតាមអ្នករៀបចំកម្មវិធីបាននិយាយថា កីឡាអូឡាំពិកគឺសម្រាប់អត្តពលិក និងអ្នកចូលរួមដែលពាក់ព័ន្ធប៉ុណ្ណោះ មិនមែនសម្រាប់ភ្ញៀវទេសចរនោះទេ ដែលនេះផ្ទុយពីការគិតរបស់អ្នកជំនាញ ខណៈកាលពីមុនពួកគេធ្លាប់បានព្យាករណ៍ថា រដ្ឋធានីរបស់ប្រទេសបារាំង ប្រាកដជាមានការរីកចំរើនផ្នែកទេសចរណ៍ ទោះជាយ៉ាងណានៅពេលបើកព្រឹត្តិការណ៍ជាផ្លូវការស្រាប់តែមិនសូវមានភ្ញៀវទេសចរទៅវិញ។ ប្រធានអ្នកវិភាគនៃក្រុមហ៊ុនស្រាវជ្រាវអាកាសចរណ៍ OAG John Grant បាននិយាយថា “វាជាកំហុសមួយសម្រាប់ទីក្រុងម្ចាស់ផ្ទះអូឡាំពិក ដែលមិនស្វាគមន៍ភ្ញៀវទេសចរឱ្យមកចូលរួមព្រឹត្តិការណ៍ដ៏ធំនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdDhi_q0C2AjemqaaWRUazobjZobYfT0vgUJ-GwoskwMk6YYThXpL3M2F4WPRz88LeNJvvfr5c16I2-162uQ1uqJGxoewtLfB0nBvYgdQNDPT7kFnUFR_VTfacXI6j_o0Kz9mV43Jo_uhti39U16QP63m00TCZcc5kf1sjbRJ8YKcPGm9X6BJ2FrHNiuxw/s4095/image_2024-07-30_10-44-36.png

ទោះជាយ៉ាងណាលោក Grant បានបន្តថា មិនត្រឹមតែទីក្រុងប៉ារីសប៉ុណ្ណោះទេ កន្លងទៅទីក្រុងផ្សេងទៀតដូចជាទីក្រុងឡុងដ៍ Athens និង Atlanta នៅពេលពួកគេធ្វើជាម្ចាស់ផ្ទះ សុទ្ធតែបានឃើញការថយចុះនៃចំនួនភ្ញៀវទេសចរក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិក។ ហេតុនេះព្រឹត្តិការណ៍អូឡាំពិកមិនដែលសម្រេចនូវអ្វីដែលប្រទេសម្ចាស់ផ្ទះរំពឹងទុកនោះទេ។ កាលពីថ្ងៃទី ២៥ ខែកក្កដា ក្រុមហ៊ុន Air France បានប្រកាសថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះពី ១៦០ ទៅ ១៨០ លានដុល្លារក្នុងត្រីមាសទី ៣ ដោយសារតែតម្រូវការអ្នកដំណើរមិនល្អទៅកាន់ទីក្រុងប៉ារីសនៅរដូវក្តៅនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnm-vfoV4XBRTtlNT-w46FYazdo-p8mUAgaBAkTqkt7TcnUuR-hTsz0SK5Cs3EVFjq3BhIZzO4u51rujE9Cis7IUOnE_EV6JYFgSnnSjAIHSWuyeQ5YBPYxn4SiMid3kjFAmKYakDNS0dYMDbw-Wb5buwn5f7xMd6C8-cOcFF2DGHvNAEYRbEyNbze_dOJ/s1280/image_2024-07-30_10-44-44.png
ក្រុមហ៊ុនអាកាសចរណ៍ Air France បានបន្ថែមថា ចរាចរណ៍ទៅ និងមកពីទីក្រុងប៉ារីសកំពុងធ្លាក់ចុះបើប្រៀបធៀបទៅនឹងទីក្រុងធំៗផ្សេងទៀតនៅអឺរ៉ុប ដែលបង្ហាញពី “ភ្ញៀវទេសចរកំពុងជៀសឆ្ងាយពីទីក្រុងប៉ារីស”។ ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក៏កំពុងព្យាករណ៍ថានឹងខាតបង់រហូតដល់ ១០០ លានដុល្លារអាមេរិកផងដែរ ដោយសារតែការថយចុះចំនួនអ្នកដំណើរទៅកាន់ប្រទេសបារាំងក្នុងអំឡុងពេលកីឡាអូឡាំពិក។ ទន្ទឹមនឹងនេះសណ្ឋាគារជាច្រើនក៏កំពុងមានអារម្មណ៍ថាមានការធ្លាក់ចុះចំនួនភ្ញៀវដែរ ដោយសារបន្ទប់ទំនេរច្រើនមិនសូវមានអ្នកកក់។ ដូច្នេះបើយោងតាមការព្យាករណ៍ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិគឺបានថយចុះរហូតដល់ ៦០% ក្នុងរដូវក្តៅនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwtRpmqTCVVfMWoEXzuTfelMQui-vnm3K82tcGzW0CCccfxYACVFcv7PcLgRytEmpZPP1EMtTFWcLdF-60OtOzVeIhyphenhyphenrb0M8cJq9k0Cj5t0iG2tppGDVgAwCZpwgmbzy5GNzyBjK8-EvzNeGBdxEI_LSvqoOgCmGYAb6q5YdLR4YYkY-XW5VmOn6cT-Uzw/s1600/image_2024-07-30_10-44-53.png