កន្លងទៅ១៨ថ្ងៃ ទីបំផុតកម្លាំងចម្រុះ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរកឃើញសាកសពអាកាសយានិកទាំងពីរនាក់ហើយ ដែលធ្លាក់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភ្នំយ៉ាវយ៉ៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOM5WJZZ_HV3Ydq8fQxTwHMsVsm0HyfEPl8cocobJUmmsk01mG4ls1zwoLkgLII1Zb7FAimYi_VZa-Lw9tgGjMwGyt43Yvw-1IjJ24tAdh8C-99zH5T4M8z45ldZ7tdpoJ-8uAU9Lp06yyFWNgZVZUzNDwft4fEDASyhIXDuQSlr3gdvNhNVhL0QR6p95Z/s1280/453211875_818229520400094_9079716658117613795_n.jpg

តាមរយៈការថ្លែងការរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា៖” សាកសពដែលយើងរកឃើញចុងក្រោយ គឺអាកាសយានិក លោក ស៊ុន ផ្លា ស្ថិតនៅចម្ងាយ២១០ម៉ែត្រ ពីកន្លែងដែលធ្លាក់ឧទ្ធម្ភាគចក្រ ដូច្នេះយើងសន្និដ្ឋានថា “ពេលធ្លាក់ភ្លាម លោក ស៊ុន ផ្លា គាត់នៅមានជីវិតរស់ ដោយយើងឃើញមានការយកអាវទៅគ្របនៅលើសាកសពអាកាសយានិកម្នាក់ទៀត ដែលបានស្លាប់ជាប់នឹងឧទ្ធម្ភាគចក្រ ពេលធ្លាក់ភ្លាមៗ។ ហើយគាត់ទំនងជាដើររកកន្លែងជ្រក ឬគាត់អាចឮសំលេងក្រុមជួយសង្គ្រោះយើង ទើបគាត់ព្យាយាមដើរចេញឆ្ងាយពីឧទ្ធម្ភាគចក្រ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh970aDwxqCpCzWJUeHnw4UNZ0PcmTsqWsXp6cpBebYBgtLvI8Sl6J-tzHc4n54snvhlJ0ptGrxmGKILVSLs3l3ObN-9s3wXIdsNIjekSAygpjZFNmUfRNMZ09yaZQWjVzXnf6yC-pJ7w3irOMqjJYuZLpdq-HW4wUSRP5aeaBUozMVfN2APY3nrswDGqmb/s1280/453254562_910104307820573_186216768968082972_n.jpg

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសង្កត់ធ្ងន់ថា៖” យើងនៅមិនទាន់សន្មត់ច្បាស់ តើថាអាកាសយានិក លោក ស៊ុន ផ្លា ស្លាប់ដោយសារអត់អាហារ ឬដោយសារមានរស្នាមរបួស ឬក៏គាត់អាចលោតចេញមុនពេលឧទ្ធម្ភាគចក្រធ្លាក់នោះទេ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_SNlAfwOY5C_nDt38qeHFVDcU2EEe4Ik63lRNvheKY-_JxobNpCOjJ-2ejaVWYUz8Jr4HBgxxyA8CAroxnoQoz7hWx-c6br_mj6y9IIuo1Khxcj_5QCnxREQsBbH6CY_o4VvOfUIHzSqWuxCvzfXnd3tM3kZVGlRDvILyTvhLSdgZztGD8WJt1W8gaRUa/s960/453410026_818229480400098_3925593301020139488_n.jpg
បច្ចុប្បន្ន កងកម្លាំងក្រសួងការពារ កំពុងខិតខំប្រឹងប្រែង ដើម្បីយកសាកសពអាកាសយានិកទាំងពីរចេញពីក្នុងព្រៃវិញ ខណៈភ្លៀងនៅតែបង្ហូរចុះមកអស់រយៈពេលច្រើនថ្ងៃ ដែលជាហេតុធ្វើឱ្យរាំងស្ទះដល់ការយកសាកសពមកធ្វើបុណ្យ៕