Home ព័ត៌មានជាតិ ដូនទ្រី ទំនប់ដ៏ទំនើប និងធំសម្បើមមួយ ត្រៀមលេចរូបរាងនៅខេត្តបាត់ដំបង

ដូនទ្រី ទំនប់ដ៏ទំនើប និងធំសម្បើមមួយ ត្រៀមលេចរូបរាងនៅខេត្តបាត់ដំបង

63
0

ទំនប់​ដូនទ្រី​ ដែលមានទីតាំងស្ថិតក្នុង​ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានពលរដ្ឋនៅស្រុករុក្ខគីរីនិង​ស្រុកមោងឫស្សី ចាត់ទុកជាសមិទ្ធិផលដ៏ល្អឯកមួយ មិនធ្លាប់មានពីមុនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKau29dwGSu1GHTTOynme6_E9HDOsMIUg8cpjej3Xpw7iFnlb9b5G5Y_-6anYqs-hscLUFy6tjSDggpTxtJbnVRE76upuC47J1ZjveF4SHrlgtWmxVGwT-TCrdqjpHRHo6F0OtJHfCOGj0cEkB5kxv9BC5FuOqdTH0YD2Z1EqR6hHu7EtUBRdqKXbmZeU5/s1024/image_2024-07-30_13-20-09.png

បច្ចុប្បន្នទំនប់នេះ សម្រេចការសាងសង់បាន៨០ភាគរយជាងហើយ ដោយគ្រោងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥ ក្រោយចំណាយពេល៩០ខែ ផ្តើមចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc6PF_RPwHjeQnpg-k0rsbQqHxirKujxFn243StMM_QpfmB01MZOc4Ut12Ly4YyTDkKctAcEUr6Je4N85X4Vv-e2T4GNFqQ_ZLyOxEdJVOETqJLBS-uimHt0TeAJcXnikMW5T-ij-q3fnAxPLPb-xqMlue_ZjBSq8ekyXTJf55j-3Kx26AkaO81cSxf7e3/s960/image_2024-07-30_13-20-24.png

ទំនប់​ដូនទ្រី​​​​មានលទ្ធភាព​ផ្គត់​ផ្គង់​ទឹក លើ​ផលិតផល​កសិកម្មបាន​ប្រមាណ ៣៣ ០០០​ហិក​តា​នៅរដូវវស្សា និងប្រមាណ​ ៤ ៥០០ ហិកតា នៅរដូវប្រាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF5SRMGTElyEL3c0PqxTzoCfHV-JiIMq9m0MQ7Q-t08IAuimCZYtdAdEaYggtP7CGlYlpb5F_5PwkA8ZpXF-F3EAE8LO-JPI9ESGs7O1wF91RNXfoESbcItojO-S-jvudAnRFlh1kq2Ph5Irp5EkFh952acmg4dqOfcEBNVliNcid349hZBhT63eHCpZFy/s1024/image_2024-07-30_13-20-40.png

ទំនប់នេះ ជា​ប្រភេទ​ទំនប់ស្នូលដី ថ្មបំពេញ ខ្នងលើទទឹង ៨ម៉ែត្រ​ ​​កម្ពស់​៦០ម៉ែត្រ​ពីបាតទំនប់ និងមានប្រវែង ៦៥៤ម៉ែត្រ និងសំណង់បង្ហៀរ​ធ្វើពីបេតុងប្រវែង ៤១៤ម៉ែត្រ​ ដែល​អាច​ដោះ​ទឹកបាន ៨៥០ ម៉ែត្រគូប​/វិនាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjob3QDCVcENf4aUpILS4st05qKffSB3jpHNUn6tr3uGXmgJyl9Qn8-vwzSLdfMsc32u_xpSFcMbh0o4jYZ0-KQ_xg4JQW5v_DhAzQKdrNo9c-YJuCCuoBBSiHE52dPxZIpsaRJIBKOBlFOx8iBfKft5HK_6wX9A4BFS3It9QLfn56t5DUUQ1X4kFRMuN2j/s960/image_2024-07-30_13-20-29.png

ដោយឡែក រូងទូនេលពង្វៀងទឹក មានរាងជា​ក្រចក​ជើងសេះ អង្កត់ផ្ចិត ៤ម៉ែត្រ​ ប្រវែង ៤៦២ម៉ែត្រ​​។ រីឯសំណង់​គ្រប់​គ្រង​ទឹក ជាប្រភេទ​សំណង់​ប៉ម​មាន​ទ្វារ​ទឹក​ច្រើនថ្នាក់​ មានទ្វារទឹកចំនួន ៥ ក្នុងនោះ​ ទំហំ​ ២,២ម x ២,២ម ចំនួន​ ៤ទ្វារ​ និងទំហំ​ ៤ម x ៤ម ចំនួ​ន​ ១ទ្វារ​ និង ស្ពានសម្រាប់​ឆ្លងទៅប៉មគ្រប់គ្រងទ្វារទឹក ប្រវែង ៥៥ម៉ែត្រ​ ទទឹង ៣ម៉ែត្រ​៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAzkxWCcmOVcMo_D72LIctxY4yxgXeMtCNmtLiYZoxEsFITJ-Ks_cwO7CaGI7cdYSYqqppXD09DFVGRbr5P4CgWiTpnf9P7c5wE-H_3HWpvSPuIXdeHqVmfaR_RvhYocOEAR8skcH3-6-Wk3JZQC5ju6srlanWXHi2aY3JI00rL3ci0w4quMym6yY4s7rI/s960/image_2024-07-30_13-20-46.png