តារាចម្រៀង Celine Dion បានសម្តែងក្នុងពិធីបើកកីឡាអូឡាំពិកនៅប្រទេសបារាំងហើយនេះជាលើកដំបូងបន្ទាប់ពីអស់រយៈពេលច្រើនឆ្នាំចាប់តាំងពីអ្នកស្រីមានបញ្ហាសុខភាព។ ការបង្ហាញខ្លួនរបស់តារាចម្រៀងវ័យ៥៦ឆ្នាំរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកជាពិសេសតម្លៃខ្លួនគឺមានការទម្លាយថា២លានដុល្លារ។ Celine Dion បានស្លៀករ៉ូបពណ៌សដ៏ស្រស់ស្អាតជាសំលៀកបំពាក់ប្រណីតរបស់ម៉ាកយីហោ Dior ហើយការរចនារ៉ូបមួយនេះគឺប្រើពេលជាច្រើនថ្ងៃឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq8xSlMj1Rhl6Q30KYY7zm5u7s0VJYwNq6dtcXKWExKWUp9bG-Zv_xIGVFuIgKmKh6DworUCPgZy6P4XUMb66TgmaKa2oroQdSHVh5mywFNklQhASfgb1541fUMAwwpR82RUjzjdpMwc0AJ_hqYxOn2KqzLJE-Qva1-VtmAmMkhP7oyI_jsk9e6dEYxGY8/s1024/image_2024-07-29_15-45-00.png

យោងតាម ទស្សនាវដ្តី Vogue អ្នកស្រី Maria Grazia បានរចនារ៉ូបសម្រាប់តារាចម្រៀង Celine Dion នៅថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុងប៉ារីស។ រ៉ូបនេះមានអង្កាំធ្វើដោយដៃចំនួន១,៦៤០គ្រាប់ដើម្បីបង្កើតជារំយោល។ ដើម្បីលេចធ្លោ Celine Dion រួមបញ្ចូលគ្នានូវគ្រឿងអលង្ការដ៏ភ្លឺចែងចាំងថែមទាំងពាក់ក្រវិលវែងផងដែរ។ រ៉ូបនេះត្រូវការចំណាយពេលចំនួន១០០០ម៉ោង ពោលគឺជិត៤២ ថ្ងៃដើម្បីធ្វើវាឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9VXPnJ9jy4uVNn3BRQOMuUEQ60Z2Y8QCYooSBvsVGy-9zA6ZDnuxX6DkCNM9DiG0ov6bfMOHlaQBU_fN7SB1GFuoeGF0gUyhpbgta7oynNZ3o6MIFV8yn1RSboJX92q0aRmoQF1g3Oro9VwOrLJZCSCD9jgLXBpl_pjniP9Xww0WuLR0pKFA1_mq4fTCp/s2048/image_2024-07-29_15-44-59.png

ព្រឹត្តិការណ៍នេះគឺជាលើកទីមួយដែល Celine Dion បានសម្តែងនៅលើឆាកតន្រ្តីបន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺនិងប្រកាលជាសាធារណៈកាលពីឆ្នាំ២០២២ ថាមានជំងឺកម្រមួយប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល (ខួរក្បាល ឬខួរឆ្អឹងខ្នង)។ ជំងឺនេះបង្កឱ្យមានការកន្ត្រាក់ រំខានដល់ការរស់នៅប្រចាំថ្ងៃ ធ្វើឱ្យពិបាកដើរ ព្រមទាំងរងការប៉ះពាល់សំឡេងដែលតារាចម្រៀងរូបនេះមិនអាចច្រៀងបានដូចមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8DKI76GkhjZ5OnuzOGXdW5NP9kzS3HbC3LzXaXUtqgeyR6YmorEz0G2SyJ9I_u_qBSm9zOVN5nhqE3ZBPeofXQo37l2foIasZLoLnHz3xHo59ZvTs3ayI-FRZbeafwqbx13twTrjTiOz52aTyhqyykekFv4P1CQ5fTeV5Fc6kZ28Gq0uzyVJpMDp5Yqy7/s2400/image_2024-07-29_15-26-38.png
នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនតារាចម្រៀងរូបនេះបានបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះការសម្តែងថា ជាយប់ដ៏អស្ចារ្យ និងអរគុណអ្នកគ្រប់គ្នានៅទីក្រុងប៉ារីស អូឡាំពិក និង Dior ដែលបានជួយធ្វើឱ្យសុបិននេះក្លាយជាការពិត។ Celine Dionក៏បានជូនពរដល់អត្តពលិកឱ្យជួបតែសំណាងល្អ ដោយបង្ហាញពីការដឹងគុណចំពោះការប្តេជ្ញាចិត្ត និងការតស៊ូរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgPLFuBM1DnmhGEVB8JnHlqymOmqfYt9oeL4-XSRWxVDgarUtOfCIrqNcp3XVysow0OHJNNfgsx5SElp6AApr5jxXfsJaT07UqTysAzoEhX0BVOodhPQDMn5Idhpa3zvh8-XGkvcux9pk0-UXHfSmYedDLD4z2Z7f7MgIday_7s7lsEunEyPlqACqmQa5K/s1019/image_2024-07-29_15-26-21%20(2).png
នៅលើបណ្តាញសង្គម X អ្នកទស្សនាជាច្រើនបាននិយាយថាពួកគេរំភើបចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែកនៅពេលដែលពួកគេឃើញ Celine Dion ច្រៀងម្តងទៀត។ នេះជាលើកទី២ហើយដែល Celine Dion បានសម្តែងក្នុងព្រឹត្តិការណ៍អូឡាំពិក។ នៅឆ្នាំ១៩៩៦ តារាចម្រៀងរូបនេះបានច្រៀងបទ «The Power of the Dream »៕