នាល្ងាចនេះ អត្តពលិកកម្ពុជា កីឡាករ កូសុងដីឡាបរ៉ារ៉ង់ អង់គ្វីន ម៉ាតាំងក្លូឌ នឹងចេញប្រកួតក្នុងវិញ្ញាហែលទឹកសេរី១០០ម៉ែត្រ នៅវេលាម៉ោង ៥ល្ងាចម៉ោងនៅកម្ពុជា។
ដោយឡែកកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា នឹងត្រូវប្រកួតនៅថ្ងៃទី៣ ខែសីហា ម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសាហែលទឹកសេរី៥០ម៉ែត្រ។

រីឯកីឡាករ ឈុន ប៊ុនថន ត្រូវប្រកួតថ្ងៃទី៧ ខែសីហា ម៉ោង ៦ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំ២០២៤ ប្រព្រឹត្តិទៅបាន៤ថ្ងៃហើយ បើរាប់ពីថ្ងៃបើកកម្មវិធីមក ដោយជប៉ុនកំពុងឈរលើគេជាប្រទេសទទួលបានមេដាយច្រើនជាងគេចំនួន១២៕