Home Blog Page 938

ប្រអប់ខ្មៅ នឹងបញ្ជាក់មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ

0

សាកសពអាកាសយានិកទាំងពីរនាក់រួមមានលោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ត្រូវបានរកឃើញហើយនៅចំណុចជើងភ្នំយ៉ាវយ៉ៃ ស្រុកវាលវែង ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOM5WJZZ_HV3Ydq8fQxTwHMsVsm0HyfEPl8cocobJUmmsk01mG4ls1zwoLkgLII1Zb7FAimYi_VZa-Lw9tgGjMwGyt43Yvw-1IjJ24tAdh8C-99zH5T4M8z45ldZ7tdpoJ-8uAU9Lp06yyFWNgZVZUzNDwft4fEDASyhIXDuQSlr3gdvNhNVhL0QR6p95Z/s1280/453211875_818229520400094_9079716658117613795_n.jpg

ចំពោះមូលហេតុនៃការធ្លាក់មិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ ដោយត្រូវរងចាំក្រសួងការពារជាតិត្រួតពិនិត្យ ប្រអប់ខ្មៅជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh970aDwxqCpCzWJUeHnw4UNZ0PcmTsqWsXp6cpBebYBgtLvI8Sl6J-tzHc4n54snvhlJ0ptGrxmGKILVSLs3l3ObN-9s3wXIdsNIjekSAygpjZFNmUfRNMZ09yaZQWjVzXnf6yC-pJ7w3irOMqjJYuZLpdq-HW4wUSRP5aeaBUozMVfN2APY3nrswDGqmb/s1280/453254562_910104307820573_186216768968082972_n.jpg

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា៖”ចំពោះប្រអប់ខ្មៅ (Black Box) និងគ្រឿងសំខាន់ៗ នឹងត្រូវនាំយកមកផងដែរ ព្រោះព័ត៌មានផ្សេងៗនឹងត្រូវបានបញ្ជាក់ច្បាស់ តាមរយៈប្រអប់ខ្មៅនេះ”។

ចំណែកតួយន្តហោះទាំងមូល នឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនសិន ប្រសិនបើអនុញ្ញាតឱ្យយកចេញ ក៏ត្រូវចាំពេលវេលាសមស្រប អាកាសធាតុអំណោយផល ធានាសុវត្ថិភាព នឹងយកចេញវិញ ប៉ុន្តែអំឡុងពេលនេះមិនទាន់អាចយកចេញបានទេ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ច្រើន ពិសេសខ្យល់បោកបក់ខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_SNlAfwOY5C_nDt38qeHFVDcU2EEe4Ik63lRNvheKY-_JxobNpCOjJ-2ejaVWYUz8Jr4HBgxxyA8CAroxnoQoz7hWx-c6br_mj6y9IIuo1Khxcj_5QCnxREQsBbH6CY_o4VvOfUIHzSqWuxCvzfXnd3tM3kZVGlRDvILyTvhLSdgZztGD8WJt1W8gaRUa/s960/453410026_818229480400098_3925593301020139488_n.jpg

ឃើញភាពសាមញ្ញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់! មហាជនគ្រប់ៗរូប អត់ពោលពាក្យសរសើរ…មិនបាន

0

ថ្មីៗនេះ វីដេអូខ្លីមួយដែលបានដាក់បង្ហោះដោយសម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លុះបញ្ចាំងពីសាមញ្ញភាព ភាពយកចិត្តទុកដាក់ខ្ពស់ទៅកាន់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេច ក៏ទទួលបាននូវការគោរពស្រលាញ់ក្នុងចំណោមមហាជនគ្រប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMhKAUCVSLlEJJKsIEnEYO_rcfqIabbiw7ySmOGXZAX7FsaDWd-GEckQGENaWgjSvLyhJMGWSzLFdmFWVKt4e-ixy5tIXdnLVSB-PwmKV3GEEqo5Epifr-UQCD3IZN8OB5In9GeOy84rhZmXcFrEKz1-lib3sOfeq7-ozzrfgSQOF3PmebDOQw3KJcp7hP/s839/Screenshot%202024-07-31%20101517.png

កាលពីថ្ងៃទី ៣០ ខែកក្កដានេះ យោងតាមការបង្ហោះនៅលើគេទំព័រផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែត បានបង្ហាញវីដេអូឃ្លីបខ្លីមួយប្រមាណនឹង ២ នាទី ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «មុនទៅដល់គោលដៅពិនិត្យការជួសជុលផ្លូវនៅតាមព្រំដែន ខ្ញុំបានចូលញ៉ាំអាហារពេលព្រឹកនៅផ្សារកាបី(K3) ស្ថិតក្នុងឃុំក្រញ៉ូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ។ ខ្ញុំគិតថាលបចូលស្ងាត់ៗព្រោះអត់មានប្រាប់អជ្ញាធរខេត្តទេ ហើយក៏មិនអោយមានរថយន្តសារ៉ែនបើកមុខដែរ ដើម្បីកុំអោយគេចាប់អារម្មណ៍។ ប៉ុន្តែគ្រាន់តែចុះពីលើរថយន្ត ហើយដើរចូលហាងភ្លាម ត្រូវបែកការបាត់ ព្រោះមីងម្ចាស់ហាងថាធ្លាប់ឃើញក្នុងទូរស័ព្ទ។ ខ្ញុំសូមអរគុណចំពោះលោកយាយ លោកតា លោកអ៊ំ ពូមីង បងប្អូន និងក្មួយៗទាំងអស់នៅផ្សារ K3 ចំពោះការស្រលាញ់រាប់អាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRe1ys27lolKKcJtiHeSiFZI3HvShjDqhnuh9wVwQBpvblA1t0kWpnCa7ZnglZhOIz7rhibJNSOFHnfT9xcPRExU4kYMtX6-nYAAC3nHN_xq0ePXC9KC6bNzexx95YBdTTXc5oDKCF_Uz6i6lsN4LRQv8h-k-ADMIhJbJ0ogoKVJ1_zSoqoOVFAjJ5ZP70/s824/Screenshot%202024-07-31%20101436.png

តាមរយៈវីដេអូខ្លីដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញពីភាពសាមញ្ញរបស់ថ្នាក់ដឹកនាំ នៅក្នុងឈុតសម្លៀកបំពាក់ធម្មតានិងប្រើជីវិតធម្មតាប្រៀបដូចទៅនឹងបងប្អូនប្រជាពលរដ្ឋទូទៅ។ បន្ថែមពីនេះ សម្តេចតែងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ផ្តល់នូវសេចក្តីស្រលាញ់ និងគិតគូរជានិច្ចទៅកាន់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅគ្រប់កាលៈទេសៈទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3r1zu0prwXzBHRHBegE6_ziXF5VQ7dKgQMFnvRo0QHTP17LTeQzNbI8TdwKM_oqY1x0wzrmyqUT8Rmsyp5EptJC9-LZr7xXOigSR5uOFyB8q8aKCq8rMbwV8Q2YHfdwviYglFHSWPrP8SM-G0fRJGzlH3_9DcDESB7AD_lCw8FYgbAK_g9pAgp1bq4kyg/s792/Screenshot%202024-07-31%20101414.png

ជាការឆ្លើបតប សម្តេចក៏បានទទួលនូវក្តីគោរពនិងជាទីពេញចិត្តក្នុងចំណោមមនុស្សម្នា នៅគ្រប់ជាតិសាសន៍ទាំងអស់។ ហើយបើក្រឡេកទៅកាន់វីដេអូនេះគ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះ ដែលប្រជាពលរដ្ឋបានបង្ហាញអំពីក្តីគោរពស្រលាញ់ ប្រកបដោយទឹកមុខរំភើបនិងសេចក្តីសោមនរីករាយ ទៅកាន់សម្តេច។ ជាមួយគ្នានោះ បន្ទាប់ពីវីដេអូនេះបានចែកចាយទៅ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិពេញចិត្តនិងកោតសរសើរព្រោងព្រាតទៅកាន់សម្តេចទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuTcE4Sl2-9vkRlQQm1LJvmEl49mC2ZL6dMQOe0VErPfZYwXvsAPfBy8RjKk-poSVJSoKB05rIQzWEjxcqc5_-KJA3a511JGzaWiZjrxnVWdch3Z8eLigTOx5Ouwh9EafPBaP1Iy0lFiPWxHgruammZzu0bsh1Q1_L5T0dmOwd3DRQiEAjCK6bNYcVZK-C/s775/Screenshot%202024-07-31%20101359.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm4nIYpmV4j0SX6fngozs9da-avc3hipXCxRUUh3BGNA9GUuQ3q2J5MWdh02JP-D20aSaU1tsJjpRRuqXjLBV6L61NqXQ_VBc0NPE3VgLiLiggkD-h7mNUBZh6rsmdmCkU0rnZsLW-tw4fD_5IrIv0TPWgYnpvrsa8LBG9eA4Get91DmjC_kCtcXFDbnx9/s757/Screenshot%202024-07-31%20101346.png

អាជ្ញាធរបកស្រាយជុំវិញករណីកា.ប់ឈើនៅបរិវេនអង្គរ! មហាជន…ភ្លឺភ្នែក

0

កាលពីពេលកន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានបង្ហាញពីសកម្មភាពកាត់ក្រី និងដកហូតដើមឈើខ្លះៗ ដែលមានហានិភ័យនៅក្នុងរមណីយដ្ឋានអង្គរ ស្របពេលមួយគ្នានោះ ក៏មានមតិលើកឡើងព្រោងព្រាតក្នុងចំណោមមហាជន។ ជាការឆ្លើយតប អ្នកជំនាញក៏បានធ្វើការគូសបញ្ជាក់យ៉ាងច្បាស់ៗដោយអមមកជាមួយនឹងរូបភាព ទាក់ទងនឹងការកាប់ដើមឈើយាងមួយដើមនៅម្តុំបរិវេនអង្គរនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkjO1LVtbYIvmA1MiLN7GpqS3nG6JyKX9IHqf_xf_fCAiZF3AiDLG1mq9llfSL6dqWaaph3jcPJbbwnl8l_OuAkVkDSz3vP_y7HwWa2jANhtmsJDC4L8ui21S8OS0g07Vo6f4kiEWvHK4mJFoC3P-2HsJouDEPfJy4CMcMY3LPNmE5OJYyJWmq4C68r1Gv/s1280/452052063_885943793356307_6112531698176853823_n.jpg
កាលពីថ្ងៃទី៣០ ខែកក្កដា យោងតាមប្រភពអាជ្ញាធរជាតិអប្សរាបានរៀបរាប់ថា «មានប្រជាពលរដ្ឋមួយចំនួនចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ? មូលហេតុចម្បងនោះគឺដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង។ ការដកហូតនៅពេលនេះគឺធ្វើតាមការវាយតម្លៃជាក់ស្តែងស្របតាមបច្ចេកទេស។ ដើមឈើនេះអាចដួលមកពេលណាមួយជាយថាហេតុនៅពេលភ្លៀងនិងខ្យល់ខ្លាំង រហូតដល់ពេលនេះអាជ្ញាធរជាតិអប្សរាដកហូតតែមួយដើមនេះប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeJDTlCEjcEdlQDYzfg8AZrJ9voVcozjKWbdVOix0KQwlP7kuAf8pfYVZlXx8IwhgwMOEToUBFoisM2QKDT6rIXhvHzRd2iTq0n8eemp1Jaxo5wZgHqh5wdOct-y50xyjFeBsH5XHjyCZwum0M37_1HIS427GelN3r3Ji7jZma3ge8zzvo82-jJO5yhguD/s960/453050133_885943453356341_7092866521109912946_n.jpg

ជាមួយគ្នានោះ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រោងព្រាតដោយមតិមួយបានលើកឡើងថា«សូមសំណូមពរអោយកាត់កន្លែងដែលអាចគ្រោះថ្នាក់ចោលអោយអស់ទៅ ព្រោះជិវិតមនុស្សសំខាន់ជាង បើករណីមានគ្រោះថ្នាក់ តើមានអ្នកមិនអោយកាប់ណាចេញមកទទួលខុសត្រូវទេ»។ អ្នកខ្លះថា«ត្រឹមត្រូវហើយ បើយើងមិនកាប់ទាន់ពេលនោះទេ វានឹងអាចបាក់ឬរលំទៅលើផ្លូវដើរចូលប្រាសាទអាចបង្ករអោយបែកបាក់ ព្រោះមិនងាយសាងសង់ម្តងទៀតនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Svp93cEVzzwsHCacPH3DdNkPbcqh_xWckhVgj3HNFF3hQxLdilp_tTJBoT3ugKXhKZgo-JA44545qFeqXCljfoiE61IzfM9Jnml4QVt0NMSiAPxxE064Ly0O_8XEOOphy3gSNf1ZORVF9RpdHGrnmNb7kak2nKaZabAgJ67FUByMay1b5_33JLKZsB0r/s960/453072543_885943503356336_1999393846362706971_n.jpg

ម្នាក់ទៀតថា«បើជាការល្អគួរឆ្នៃដើមឈើដែលដួលរលំ ធ្វើជាបង់អង្គុយតាមផ្លូវជាការប្រពៃណាស់ ព្រោះតាមផ្លូវភ្ញៀវចង់អង្គុយលំហែរក្រៅពីប្រាសាទ ត្រជាក់ក្រោមដើមឈើជាដើម»។ ស្របពេលម្នាក់ទៀតថា«សូមអរគុណសំរាប់ការអភិរក្ស ការពារសុវត្ថិភាព! សំណូមពរដល់អាជ្ញាធរនៅរាល់ពេលកាប់ឈើទាំងឡាយ សូមមានតម្លាភាព និងប្រាប់ពីឈើយកទៅធ្វើអី ដើម្បីជាប្រយោជន៍ដល់ជាតិ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQY-aShfvjYoVxGg_n4akzMS70enGxc4i4dcQC0Iqw_76YVQDV_pm-9G2xQwyhsisp8fUtvXg7rMKxNy4Pyi68CU5bk2YYWzfXzxpm2z4MRLJuAXtqndpVP2B1BZY75yAdd179lUuHXrJpEYDG9FHzLmRGwU0ojluKQIZPWU3TudFBPWCX2z0RS3-nfWlk/s1280/453156388_885943683356318_6489714683229643613_n.jpg

យ៉ាវយ៉ៃ ភ្នំខ្ពស់ជាងគេបំផុតមួយនៅកម្ពុជា

0

ភ្នំយ៉ាវយ៉ៃ ជាភ្នំខ្ពស់ជាងគេមួយក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ ១,៣៥៨ម៉ែត្រ ដោយមានទីតាំងស្ថិតនៅស្រុកវាលវែង ខេត្តពោធិសាត់។

ភ្នំនេះ ហាក់មិនសូវមានអ្នកបានដឹង ឬស្គាល់ប៉ុន្មាននោះទេ ដោយការធ្វើដំណើរទៅលើភ្នំនេះ មានការលំបាកខ្លាំង ព្រោះមានព្រៃក្រាស់ និងអាកាសធាតុតែងតែភ្លៀង។

ហេតុដូច្នេះ ពលរដ្ឋ ហាក់ពិបាកក្នុងការទៅកម្សាន្តនៅទីនោះ ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏ពសក្តានុពលនៅលើភ្នំនេះ។

ភាគច្រើននៃភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅខេត្តពោធិសាត់ ហើយចង់ធ្វើដំណើរបែបផ្សងព្រេង ឬឡើងភ្នំ គេតែងជ្រើសយកភ្នំទំព័រ ជំនួសភ្នំយ៉ាវយ៉ៃ។

គួរបញ្ជាក់ផងដែរថា ភ្នំយ៉ាវយ៉ៃ ស្ថិតនៅលេខ៧ ជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ដោយមានកម្ពស់ ១៣៥៨ម៉ែត្រ ឈរនៅក្រោមភ្នំដូចជា៖
ភ្នំឱរ៉ាល់ កម្ពស់ ១៨១៣ម៉ែត្រ
ភ្នំសំកុស កម្ពស់ ១៧១៧ម៉ែត្រ
ភ្នំខ្មោច កម្ពស់ ១៦៦៦ម៉ែត្រ
ភ្នំជ្រៃម្លូ កម្ពស់ ១៦១៨ម៉ែត្រ
ភ្នំក្រចៅ កម្ពស់ ១៥៩៥ម៉ែត្រ
ភ្នំក្បាលឬស្សីកម្ពស់ ១៤០៤ម៉ែត្រ

យកអំបោសមកចងនៅគូទរថយន្តទំនើប និងដាក់ថាជារថយន្តប្រមូលសំរាម ព្រោះតែរឿងនេះសោះ

0

ប្រទេសថៃ ៖ វាបានធ្វើឱ្យមហាជននៅប្រទេសថៃមានចម្ងល់យ៉ាងខ្លាំងថា តើជាហេតុការណ៍ពិតប្រាកដ ឬការបង្កើតមាតិកា? នៅពេលឃើញរថយន្តទំនើប១គ្រឿងបើកបរតាមផ្លូវ ប៉ុន្តែដាក់ស្លាកនៅគូទរថយន្តថា «រថយន្តប្រមូលសំរាម» ថែមទាំងចងអំបោសតម្រៀបគ្នាចំនួន៤ នៅគូទរថយន្តទៀតផង ។ ចុងក្រោយ ម្ចាស់រថយន្តទំនើបបកស្រាយថា វាពុំមែនជាការបង្កើតមាតិកាទេ ប៉ុន្តែការធ្វើបែបនេះ គឺចង់ឱ្យបុគ្គលិកលក់រថយន្ត កុំមើលងា.យ មនុស្សតែសំបកខាងក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq_bV_v3XBPaMcY-NEluZXlNiNyecpjm_Z5T0HUBqbcLzg52qKjLjQfYkv3d3k-10ayMKs6536Vd9YLZbkSOS181apxc9Btkk2IoiVcxe7TdWkgi6Nm2sN7ogD-O69s3RMmdC_WM0YYWtkyFxlc2NFfOme2Gux8c-EE9p5TvKiGJSP54dNz9ywn12nzYDk/s849/photo_2024-07-31_07-37-26%20(2).jpg

បើតាមវីដេអូចែកចាយក្នុងបណ្តាញសង្គមថៃឃើញថា វាជារថយន្តទំនើបមានតម្លៃថ្លៃខ្លាំង ប៉ុន្តែបែរជាមានអំបោសបោសផ្ទះដាក់នៅគូទរថយន្ត ដែលធ្វើឱ្យអ្នកដំណើរតាមផ្លូវសួរថា ហេតុអ្វីទើបធ្វើបែបនេះ? ក្រោយពីវីដេអូនេះល្បីល្បាញក្នុងបណ្តាញសង្គម ម្ចាស់រថយន្តទំនើបក៏បកស្រាយពីមូលហេតុដែលខ្លួនធ្វើបែបនេះ ។

យុវជនជាម្ចាស់រថយន្តនិយាយថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកបានចូលក្នុងហាងលក់រថយន្តទំនើបមួយកន្លែងនៅតំបន់ឡាតប្រាវ ទីក្រុងបាងកក ដោយសារលោកមានគម្រោងប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី ។ ប៉ុន្តែពេលលោកដើរចូលក្នុងហាងនេះ គ្មានបុគ្គលិកលក់រថយន្តណាម្នាក់ចាប់អារម្មណ៍បង្ហាញរថយន្តថ្មីប្រាប់លោកឡើយ ហើយពួកគេបែរជាជជែកគ្នា បើទោះជាលោកស្រែកហៅក្តី ក៏ពួកគេមិនដើរមករកលោកឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibfYgsqdN4Pl5Z3S9G56wIhcs6wyQCu6KdCkB57bU-GOTYVBJzNhOSt4hW6uQ5unsfiGwSSP9wEDsstfe4oY3e8DSJlXL4Uepwo3KlorpRzhPnoQODK8Q1l3iKGyvgXJvSctj1NSULIKfgNIw33Mcv3K2crvQfKgqmAGIl3G-zNiqlqQKgPgYa1rFUxMuL/s774/photo_2024-07-31_07-37-26%20(4).jpg

ពេលនោះ លោកក៏មានអារម្មណ៍អន់ចិត្ត ហើយនិយាយថា ៖ «បើបុគ្គលិកផ្នែកលក់រថយន្តពុំមកនិយាយជាមួយខ្ញុំទេ ខ្ញុំមិនទិញរថយន្តនេះក៏បានដែរ» ។ ប៉ុន្តែបុគ្គលិកលក់រថយយន្តបែរជាសើចចំអកនឹងពាក្យសម្តីរបស់លោក ។ បន្ទាប់មក លោកនិយាយទៀតថា ៖ «ខ្ញុំជាអតិថិជន» ។

បន្តិចក្រោយមក ក៏មានបុគ្គលិកលក់រថយន្តម្នាក់ទៀតរត់មករកលោក និងរៀបចំឯកសារទិញ-លក់រថយន្តជូនលោក ។ លោកមានអារម្មណ៍ខឹងខ្លាំងណាស់ ហើយការធ្វើបែបនេះ ដោយសារចង់ឱ្យបុគ្គលិកទាំងនេះសូមទោសអតិថិជន ។ លោកចង់ប្រាប់ពួកគេថា ទោះជាអតិថិជនចូលក្នុងហាងលក់រថយន្តទំនើប ទិញរថយន្ត ឬពុំទិញក្តី អ្នកលក់ត្រូវមានតួនាទីបង្ហាញផលិតផលទៅអតិថិជន និងកុំមើលងាយការស្លៀកពាក់ ពីព្រោះអតិថិជនមានសិទ្ធិស្មើៗគ្នា គ្មានអ្នកណាខ្ពង់ខ្ពស់ជាងអ្នកណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIluboS68LffAdh6-BU9appOQqKsmbwmaUUl53xa-HZLSSr0q1ZAadn7nHiPclJEB_zbBHE1wKl0zL9oIn6GIQ0iIpiL8fs9FpoQZNMaT_oOyNRjH5qfFRMTW4OzdbuigavrrDkmeUVGE89mHsqU-WYCLzQ8zZcH-fYXKU7al549cxyv3b25mvfIFmJwlK/s1132/photo_2024-07-31_07-37-26.jpg

ម្ចាស់រថយន្តទំនើបរៀបរាប់ថា ៖ «ខ្ញុំឈរនៅហាងរថយន្តអស់មួយសន្ទុះ ហើយមើលឆ្វេង-ស្តាំ គ្មានបុគ្គលិកមករាក់ទាក់អតិថិជនសោះ ។ ដូច្នេះ ខ្ញុំក៏សួរថា តើមានបុគ្គលិកផ្នែក Sell ទេ? ស្រាប់តែបុគ្គលិកលក់រថយន្តមើលមកខ្ញុំបែបមើលងាយ ហើយខ្ញុំក៏និយាយបន្តថា បើគ្មានផ្នែក Sell ទេ ខ្ញុំពុំទិញរថយន្តទេ» ។ ភ្លាមនោះ សង្សាររបស់ខ្ញុំបានឮបុគ្គលិកលក់រថយន្តនិយាយត្រាប់តាមពាក្យខ្ញុំទៀតផង ។ ខ្ញុំចង់ឱ្យពួកគេសូមទោស ខ្ញុំពុំត្រូវការអ្វីទេ ព្រោះពេលនោះ ខ្ញុំខ្មាស់គេខ្លាំងណាស់» ។

ចំណែកការយកអំបោសមកដាក់នៅគូទរថយន្តបែបនេះ ម្ចាស់រថយន្តប្រាប់ថា លោកធ្វើតាមព្រះមហាក្សត្រនៅប្រទេសឥណ្ឌា ដែលទ្រង់បានធ្វើដំណើរទៅទីក្រុងឡុងដ៍ ។ ពេលនោះ ព្រះមហាក្សត្រឥណ្ឌាតែងព្រះកាយជាពលរដ្ឋសាមញ្ញ ហើយក៏ដើរចូលក្នុងហាងលក់រថយន្តទំនើបមួយកន្លែងដើម្បីសួរព័ត៌មានលម្អិត ។ ប៉ុន្តែបុគ្គលិកលក់រថយន្តគិតថា ទ្រង់ជាជនជាតិឥណ្ឌាក្រីក្រគ្មានប្រាក់ ហើយពួកគេក៏បណ្តេញព្រះមហាក្សត្រឥណ្ឌាឱ្យចេញក្រៅហាង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKJCdeEjzPR63PsPE33QGt3fr-wf9YXDerulglaWF038Qh8Eg6Je4Ccb-Ij5My4ao1oDh-kzkDfoM_h6bX7olc_BOnsOvifLcF1_wAL23qnCdnXdvyg8VxNOFAB5wd3YKeLbvU-MtLg0bCa9wKjKgb50-0EyrmxkidHIfy1sPh1UQQQxVo1ajBAoyiyg8g/s741/photo_2024-07-31_07-37-26%20(3).jpg

ផ្ទុះការរិះគ.ន់ ពិធីបើកការប្រកួតកីឡាអូឡាំពិកធ្វើត្រាប់តាមសាសនាគ្រិស្ត សូម្បីលោក Elon Musk ក៏និយាយដែរ

0

ប្រទេសបារាំង ៖ ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានសម្តែងកម្មវិធីជាច្រើនទៅកាន់អ្នកចូលរួម ប៉ុន្តែការសម្តែងមួយបែរជាធ្វើឱ្យមហាជនផ្ទុះការរិះគ.ន់ ថា តើវាជាការធ្វើត្រាប់តាមរូបភាព «The Last Supper» របស់សាសនាគ្រិស្ត ឬយ៉ាងណា? ចុងក្រោយ ក្រុមហ៊ុនផ្សេងៗលើពិភពលោក បានសម្រេចចិត្តដកការផ្សាយពាណិជ្ជកម្មចេញពីពិធីប្រកួតកីឡាអូឡាំពិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihfaRVtUJbHWhZyeUbNHH-3apDFaXnihO5Wo3ugCBHzkcxylwobG3CZ-YpFwZvE1DUtX1H1fJWpxe_TFoOR69zmqw23ujnT_LGZJBQm2RngEyPxcDywUa5KJjIS0kdLPZWOBs_dM3cX7uPBd1sHZn2PCyHNssQB-gOO_6MPIFZAmbLt5-P8-gWwkRx9ZAb/s640/image_2024-07-31_08-24-52.png

រូបភាព The Last Supper គឺជាការបង្ហាញពីម្ហូបអាហារចុងក្រោយរបស់ព្រះយេស៊ូ ប៉ុន្តែការសម្តែងមួយក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិក បែរជាមានលក្ខណៈស្រដៀងគ្នានឹងរូបភាពម្ហូបអាហារចុងក្រោយរបស់ព្រះយេស៊ូ ។ ពីដំបូង ការបង្ហាញនេះធ្វើឱ្យមហាជនរីករាយ ប៉ុន្តែក្រោយមក វាបានក្លាយជាបញ្ហាធំ ពីព្រោះអ្នកគោរពសាសនាគ្រិស្តឃើញហើយគិតថា តើវាជាការធ្វើត្រាប់តាមសាសនារបស់ពួកគេដែរឬទេ?

វាធ្វើឱ្យពលរដ្ឋលើពិភពលោក រិះគន់ពិធីបើកការប្រកួតកីឡាអូឡាំពិកនៅប្រទេសបារាំងយ៉ាងខ្លាំង រហូតធ្វើឱ្យខាងកីឡាអូឡាំពិកលុបវីដេអូខាងលើចោលវិញ ។ លើសពីនេះ ក្រុមហ៊ុនឧបត្ថម្ភកម្មវិធីមួយចំនួន ក៏បានប្រកាសដកការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ចេញពីការប្រកួតអូឡាំពិក ។ តើការរិះគន់នេះចាប់ផ្តើមកើតឡើងយ៉ាងដូចម្តេច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQGpjXd7DtF61mqjIu43C6iNTh8_EHwRrpJL1xS8GttNMgjhPb61KGyutXPJD3kBq6GLOwBVAhXcV-9SsoI-nqGFPWGG90yzFgVuc-duQRZCX-Mt2DgTxmBU4rkugL23uBeypL-d1yYAeyvDcpkS8ivHpByOEwuVOXp3_7wR8kyMfgBW4z88DeWeQnTqIz/s900/image_2024-07-31_08-25-03.png

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ គឺជាថ្ងៃបើកការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ហើយមានការសម្តែងជាច្រើនក្នុងកម្មវិធី ។ ប៉ុន្តែការសម្តែងមួយបានល្បីល្បាញ និងត្រូវមហាជនរិះគន់ច្រើនបំផុតនោះ គឺក្រោយពីលោក ឡេអូណាដូ ដាវីនឈី ជនជាតិអ៊ីតាលី បានសម្តែងធ្វើត្រាប់តាមរូបភាព The Last Supper ជាម្ហូបអាហារចុងក្រោយរបស់ព្រះយេស៊ូ ។ រូបភាពនេះមានន័យថា ជាការបរិភោគអាហារចុងក្រោយរបស់ព្រះយេស៊ូ មុនពេលព្រះអង្គត្រូវបានគេយកទៅចងឈើឆ្កាង ។

អ្នកទស្សនានិយាយថា គ្រប់កាយវិការរបស់តារាសម្តែងនេះ គឺបានធ្វើត្រាប់តាមសាសនាគ្រិស្ត ហើយវាដូចគ្នានឹងរូបភាព The Last Supper ខ្លាំងណាស់ ។ អ្នកគោរពសាសនាគ្រិស្តជាច្រើននាក់មិនពេញចិត្តនឹងការសម្តែងនេះឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih3iyb0qsLlLkTuAXff63uUYGEuwnqRKu4knAe2pYTSA-lHbq9xUc8KdY46JA13GcBF_VttQRVnCNEIRQOmHLbt6kMReExEnk0akVGkMA0s7_cE6-ESRzczfxobUd6xCn6CQ7bYXBIzMZ8tz5l0PVEAI31dPfM4174rmX_iaEOYzroBEBDXEuYcqx-fduP/s828/image_2024-07-31_08-25-11.png

ចំណែកលោក Elon Musk ជាម្ចាស់ក្រុមហ៊ុនរថយន្ត Tesla និងបណ្តាញសង្គម X ក៏បានរិះគន់ផងដែរ ។ លោកនិយាយថា ៖ «នេះជាបង្ហាញថា មិនគោរពអ្នកកាន់សាសនាគ្រិស្តយ៉ាងខ្លាំង ។ បើគ្មានសេចក្តីក្លាហានទទូចរកភាពយុត្តិធម៌ និងភាពត្រឹមត្រូវទេនោះ សាសនាគ្រិស្តនឹងបាត់បង់មិនខាន» ។

រីឯ C Spire ជាក្រុមហ៊ុនទំនាក់ទំនងគ្មានខ្សែរបស់អាមេរិកបានបង្ហោះក្នុងបណ្តាញសង្គមថា ក្រុមហ៊ុនមានអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងនឹងការធ្វើត្រាប់តាមអាហារព្រះយេស៊ូ ក្នុងពិធីប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ។ ហេតុនេះ ក្រុមហ៊ុនសម្រេចចិត្តដកការផ្សាយពាណិជ្ជកម្មទាំងអស់ចេញពីការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5HSkF_iKHcseyZARfiHp517uuhRZXnWzZn__RsQr24mjkzwYXaedA1MyK0NNOTSK1WrFCG1-BwnVxdRNxC97t3_T8ajKTNsbD3X4iYSgrVXRtEOxgnfm8rpFrxXAHZ7OoA9N7yGDr0aGaM_DvNT2xknEJaRKjPjiXdK0auL0k5_z5Svl5i-8JGXwoSZu/s2048/image_2024-07-31_08-25-20.png

ចុងក្រោយ ខាងរៀបចំកម្មវិធីប្រកួតកីឡាអូឡាំពិកបានលុបវីដេអូសម្តែងរបស់លោក ឡេអូណាដូ ដាវីនឈី ចេញពីយូធូប ។ បើទោះជាមានការរិះគន់យ៉ាងច្រើនក្តី ប៉ុន្តែក្រុមសម្តែងនិយាយថា វាគ្មានអ្វីគួរឱ្យរីករាយទេ បើគ្មានប្រធានបទប្រកែកគ្នាទេនោះ ។ វាគួរឱ្យធុញទ្រាន់ខ្លាំងណាស់ បើមនុស្សលើពិភពលោកនេះគិតដូចគ្នាទាំងអស់ ។

កាលពីថ្ងៃទី២៨ ខែកក្កដា គណៈកម្មការអូឡាំពិកនិយាយថា ពួកគេគ្មានចេតនាធ្វើត្រាប់តាម ឬមិនគោរពសាសនាណាមួយទេ ។ បើអ្នកណាមិនពេញចិត្តនឹងការសម្តែងនេះ ពួកគេសូមបង្ហាញការសោកស្តាយយ៉ាងខ្លាំង ។

លោក Thomas Jolly នាយកគ្រប់គ្រងការសម្តែងក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកនិយាយថា ការសម្តែងនេះពុំបានធ្វើត្រាប់តាម ឬមើលងាយអ្នកណាម្នាក់ឡើយ ពីព្រោះក្រុមការងារបានសហការគ្នាសម្តែងបើកកម្មវិធីដោយរីករាយ ដើម្បីបង្ហាញពីគុណតម្លៃសេរីភាពជាគោលការណ៍សំខាន់របស់ប្រទេសបារាំង ៕

ពលរដ្ឋថៃបារម្ភពីអវ.សាន្ត ពិភពលោក ក្រោយឃើញពពកមានរាងដូចរលកយក្សស៊ូណាមិ

0

ប្រទេសថៃ ៖ ក្រោយពីការបង្ហោះរូបភាពដុំពពកមានរូបរាងប្លែកៗនៅខេត្តស៊ីសាកេត ប្រទេសថៃ បានធ្វើឱ្យពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបញ្ចេញមតិខុសៗគ្នាក្នុងបណ្តាញសង្គម ។ មតិភាគច្រើនលើកឡើងថា រូបភាពនេះស្រស់ស្អាត ប៉ុន្តែគួរឱ្យខ្លាចណាស់ ពីព្រោះវាដូចគ្នានឹងរលកយក្សស៊ូណាមិ ខណៈមតិខ្លះទៀតថា វាជាសញ្ញាបង្ហាញថា ថ្ងៃអវ.សាន្ត ពិភពលោក ជិតមកដល់ហើយ ។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសថៃផ្ទុះការចាប់អារម្មណ៍ និងបារម្ភខ្លាចប្រទេសថៃកើតគ្រោះធម្មជាតិធ្ងន់ធ្ងរ ក្រោយពីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ «Su Per Armer» បានបង្ហោះរូបភាពដុំពពកមានរូបរាងប្លែកៗស្រដៀងគ្នានឹងរលកយក្សស៊ូណាមិ និងសរសេរថា «អស្ចារ្យណាស់ ថ្ងៃនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhErSchkTXsCCJC1FUVnnr1icpPeULl82GLVMhlPBu7ec5LB_YdAJin67cSE7F5TERggQW9pI00iKzVRfkfLs8Tac-5ki4FIy_G2bxhJKPLuu2aKxjJ-CYBqN1ljowOn4cdRry6_bXjW94aMT_ctdCojAi-PxswscAxHwv9nm0Hjfdf7cX4anjuHtVTvFhT/s1080/453197436_8029496927098503_1546077497588995972_n.jpg

បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះបង្ហោះរូបភាពបានបន្តិច ក៏មានមនុស្សចូលមកបញ្ចេញមតិយ៉ាងច្រើន ហើយមតិភាគច្រើននិយាយថា វាដូចគ្នានឹងរលកយក្សស៊ូណាមិ, ស្រស់ស្អាត និងប្លែកភ្នែក, ស្រស់ស្អាតខ្លាំងណាស់ដូចក្នុងភាពយន្តអីចឹង, វាដូចគ្នានឹងជួរភ្នំនៅប្រទេសនេប៉ាល់ និងមើលទៅផ្ទៃមេឃ ដូចមានទឹកជ្រោះហូរធ្លាក់ចុះមក ជាដើម ។ ក្រៅពីនេះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះទៀតសរសេរថា រូបភាពនេះស្ថិតនៅខេត្តស៊ីសាកេត ។

ក្រោយមក ក្រុមការងារសារព័ត៌មាន ក៏បានសាកសួរពីការបង្ហោះរូបភាពខាងលើ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Su Per Armer និយាយថា ខ្លួនបានថតរូបភាពនេះ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមក នៅបរិវេណខាងមុខហាងលក់ទំនិញ Big C ខេត្តស៊ីសាកេត ។ ម្ចាស់រូបភាពបញ្ជាក់ថា បន្ទាប់ពីបង្ហោះរូបភាពក្នុងបណ្តាញសង្គមបន្តិចឃើញថា មានអ្នកចាប់អារម្មណ៍ជាច្រើន ហើយខ្លួនពុំធ្លាប់ឃើញពពកមានរូបរាងប្លែកបែបនេះពីមុនមកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGozjD3DvPYCPDQLOgon_1guJhSmXqcrcAWnTVLjgmx5uug1ptuepxe5cWI0WvRSogdKN3npQ6a2Xk0a0EOj0lHfeO7OTJSfPf8VVOtfTzl_QJ4xPnn7IX_EJEiGmVv_jPM1zIh01TKZ6Y7BE8gNNdpUlPt757BTLj-6MsOm5wq39GY4kNnZeznIU93qez/s960/453248646_10232559054856377_8772599865692725299_n.jpg

ហេតុនេះ ក្រុមការងារសារព័ត៌មានបានធ្វើដំណើរទៅដល់បរិវេណផ្លូវឆាឡឺមព្រះកៀត ក្នុងឃុំញ៉ាប្លង ស្រុកមឿង ខេត្តស៊ីសាកេត ដែលជាចំណុចថតរូបពពកមានរូបរាងប្លែក និងបានសាកសួរស្ត្រីម្នាក់ឈ្មោះ តុក ជាអាជីវករលក់គ្រឿងសង្ហារិមនៅក្បែរនោះ ។ អ្នកស្រីរៀបរាប់ថា អ្នកស្រីបានលក់គ្រឿងសង្ហារិមនៅក្បែរនេះអស់រយៈពេលជាង១០ឆ្នាំហើយ រីឯពពកមានរូបរាងប្លែកបានកើតឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ក្នុងអំឡុងពេលអ្នកស្រីកំពុងលក់ដូរ ។

អ្នកស្រី តុក បន្តថា មុនពេលពពកបង្ហាញរូបរាងប្លែកបែបនេះ គឺមានខ្យល់បក់យ៉ាងខ្លាំង ហើយផ្ទៃមេឃក៏ចាប់ផ្តើមងងឹតដូចចង់ភ្លៀង ។ បន្ទាប់មក ក៏មានដុំពពកយ៉ាងច្រើន មើលទៅដូចទឹកជ្រោះ ហើយពពកទាំងនេះចេះតែរសាត់បន្តិចម្តងៗ និងចុងក្រោយ វាទៅប្រមូលផ្តុំគ្នានៅមុខហាង Big C ខេត្តស៊ីសាកេត ។ បន្តិចក្រោយមក ភ្លៀងក៏ចាប់ផ្តើមធ្លាក់ ប៉ុន្តែពេលភ្លៀងកំពុងតែធ្លាក់នោះ ពពកនៅតែមានរាងចម្លែកដូចដើម ។ ពេលភ្លៀងធ្លាក់យូរបន្តិច ក៏មានពពកខ្មៅមកបាំងពពកចម្លែកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh10g9Wd4gVQewAvuFDF_I10JKUiJJ0QRNNoMEzm9Xw9zgtFvWsdlCWuIqxrHBYryM3b07pkbZBLOy7UvK_e4rxojTy_ekYNLBRDsO6MY4mXTaSLYNW-Djx4s361Yhe8JSFeLnmfZHVv3UbD00nTu_88OMNQyMwwSAtz0jTrM1ssD1U1q2nJIWjNfQeBuPe/s960/453411938_7156708854431477_1061969013307439905_n.jpg

អ្នកស្រីបន្ថែមថា តាំងពីអ្នកស្រីលក់ដូរនៅក្បែរនេះអស់ជាង១០ឆ្នាំ អ្នកស្រីពុំធ្លាប់ឃើញដុំពពកបែបនេះឡើយ ។ វាដូចជារលកយក្ស ប៉ុន្តែស្រដៀងទឹកជ្រោះ ហើយហាក់មានមនុស្សឈរនៅខាងក្រោមទឹកជ្រោះទៀតផង ។ ដូច្នេះ អ្នកស្រីបារម្ភថា តើបាតុភូតដ៏ចម្លែកនេះនឹងធ្វើឱ្យកើតគ្រោះធម្មជាតិនៅខេត្តស៊ីសាកេត ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVU-usl5F9g7Xoyv1aZSpAFYEeTsbo9HhzLR8CXzO2VtVtgmI4UiY8y1HhtLPuwAPZ2d_r-IkNpLBxXpBHYYRoOGd7d70Wpui4iudkNvxVW78RhRPhd5Kxer1RAUSCYXcDXxCcEjVQB2ayRYrIqdhYO6f8b1pErCDPXCcWuZTFqb23nzcxWmEbo2WCysdL/s2015/453320235_8401404463223102_2328661402158682294_n.jpg

បន្លែនេះហើយដែល Rosé ចូលចិត្តតែ Jennie ស្អប់បំផុត ជាហេតុធ្វើឱ្យអ្នកទាំងពីរមានចិត្តខុសគ្នា!

0

Blink ភាគច្រើនប្រាកដជាដឹងហើយថាបន្លែដែល Rosé ចូលចិត្តជាងគេនោះគឺជីវ៉ាន់ស៊ុយ ខណៈ Jennie គឺមិនចូលចិត្តជីវ៉ាន់ស៊ុយនោះទេ។ នាងស្អប់ជីវ៉ាន់ស៊ុយខ្លាំងរហូតដល់ថ្នាក់ប្រកាសនៅលើឆាកកាលពីពេលពួកគេសម្ដែងប្រគំតន្ត្រីក្នុងប្រទេសថៃទៀតផង។ ជីវ៉ាន់ស៊ុយ គឺជាបន្លែមួយប្រភេទដែលមានប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ ហើយត្រូវបានគេយកមកប្រើជាគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទដើម្បីបន្ថែមក្លិន បង្កើនឱជារស និងបង្កើនសោភ័ណភាពក្នុងអាហារផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioEzGJZ0mbfuCkGfnuhCN2iBWwuYIiUfK9yLS_AQx4fmPEy-GRhpPl7bmK4gTlD8WiaRbEmmPaJZXZQiNpHbNCOyPj3eQeHguD-LB7wJZfTcsGLSUpHWYZd5ZQVuo9UI_yztAGF88WBeFyEbOPK_z8lZga_WbfESHmeIBAU3p2vz2XMyVmzXA8NM-nVh_h/s1278/photo_2024-07-30_16-01-08.jpg

ដូច្នេះ Rosé តែងតែជ្រើសរើសជីវ៉ាន់ស៊ុយមកធ្វើជាអាហារសុខភាពប្រចាំថ្ងៃរបស់នាងជានិច្ច ដោយតារាចម្រៀងសម្លេងស្រទន់វ័យ ២៧ ឆ្នាំរូបនេះបាននិយាយថា នាងចូលចិត្តញ៉ាំវាណាស់ដោយសារក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់របស់វា ពិសេសបន្លែនេះក៏អាចធ្វើឱ្យរាងរបស់នាងស្រឡូនស្អាតផងដែរ។ ហេតុនេះស្ត្រីគ្រប់រូបមិនគួររំលងជីវ៉ាន់ស៊ុយឡើយ ព្រោះវាមានអត្ថប្រយោជន៍យ៉ាងច្រើនដូចជាបង្កើនការផលិតកូឡាជែន។ ជាការពិតណាស់ជីស៊ុយគឺជាគ្រឿងទេសដែលសម្បូរទៅដោយវីតាមីន C មានប្រសិទ្ធភាពក្នុងការបង្កើនការផលិតកូឡាជែន ជួយឱ្យស្បែកភ្លឺថ្លា និងរលោងតាមបែបធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYVawTp3HutYhAOcwleoNCe-M5sDhHMp1dHKPwBnvWghUhsSBq9RQEqqz8Vz4RVKafOt4pvb7p-1MQxei9qBqwB5t9VEqBPWfM9T6vBPS9ZCuSL6hDzR7fOzFxJuro4hyhTprKZa6wmyimQKqbXlIXF3GiipBESfndyIfF063q1VXTGqVuTeL80BpjQ54E/s1100/photo_2024-07-30_16-03-39.jpg

លើសពីនេះវាក៏មានប្រសិទ្ធភាពប្រឆាំងភាពចាស់ផងដែរ ដោយសារជីវ៉ាន់ស៊ុយមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជួយបន្ថយដំណើរការនៃភាពចាស់ដោយលុបបំបាត់រ៉ាឌីកាល់សេរីមានសមត្ថភាពខ្លាំងអាចការពារស្បែកពីកម្តៅថ្ងៃតាមបែបធម្មជាតិ និងការពារស្បែកពីផលប៉ះពាល់នៃភាពចាស់ពីកាំរស្មីព្រះអាទិត្យ។ បន្ថែមពីនេះវាក៏ជួយព្យាបាលមុន និងរលាកស្បែកបានទៀតផង ព្រោះជីវ៉ាន់ស៊ុយគឺជាភ្នាក់ងារ antibacterial, antiseptic និង antifungal ដែលព្យាបាលស្បែកមានជាតិខ្លាញ់ដោយសារសមត្ថភាពរបស់វាក្នុងការស្រូបយកប្រេងលើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJDFEKbkwCh8JEXvMhKGv8wbwuTKTVx3ZTgyxbIvTXyRwyODXONM_6Jj8w20-ZTNJKSCWhDax0BHmjntxJph9McD9cm-5MPjhNVu7pWuuPZNt2a1GTgdduzc0A1r2yOO1s-8fi9vo6WL3s7-yU2KimFV8L8pkQu06OezkoAw4fs0hWx8CAZeS_pdLYADpT/s1233/photo_2024-07-30_16-03-36.jpg

ហេតុនេះអ្នកជំនាញបានផ្តល់អនុសាសន៍ថាស្ត្រីគួរតែបន្ថែម ជីវ៉ាន់ស៊ុយទៅក្នុងស៊ុបប្រចាំថ្ងៃរបស់ពួកគេឱ្យបានទៀងទាត់ ដោយសារវាសម្បូរទៅដោយសារធាតុ folate ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយឱ្យស្បែកទន់ រលោង មានសំណើម និងភ្លឺថ្លាស្រស់ស្អាតដូច Rosé BLACKPINK អ៊ីចឹង។ ទន្ទឹមនឹងនោះ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងជីវ៉ាន់ស៊ុយក៏មានសមត្ថភាពទប់ស្កាត់ចលនារបស់រ៉ាឌីកាល់សេរី បន្ថយដំណើរការនៃភាពចាស់នៃស្បែកបានយ៉ាងមានប្រសិទ្ធភាពបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiMe_1DfoeidAnqr8i7XvBd7vfA9M44nbXU_X5nXrW0ousEKv9LHIU5IlM35aRUmuhgb-lpvrSFrd5YmH_abBKTJd9YIn7scthFYVThFWgwpTJfk4X0Ly0Kxf0p-VIi2rEBiFYoAuBivZWtw7OIa5kdLnk-3dU0Vao1mCOmgYARZA54cczw5eTtwOhjA_P/s967/photo_2024-07-30_16-03-37.jpg

The Toys និង នីកូ រំភើប ពេលឃើញអ្នកគាំទ្រដ៏ច្រើនលើសលុបចូលមកគាំទ្រព្រឹត្តការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ PEPSI INTO THE NEW ERA នៅប្រទេសកម្ពុជា

0

ភ្នំពេញ៖ នីកូ តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា និងជាទូតសុឆន្ទៈរបស់ ប៉ិបស៊ី កម្ពុជា បានបង្ហាញអារម្មណ៍រំភើប ព្រមជាមួយនឹងមានមោទនភាពពេលឃើញអ្នកគាំទ្រដ៏ច្រើនលើសលុបចូលមកគាំទ្រព្រឹត្តការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ PEPSI INTO THE NEW ERA កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ផ្សារទំនើបដ៏ធំ អ៊ីអន ម៉ល មានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiom5o7Ce6vOy5NCv1pdJCPTrNQVIL4jR0k2cPR4VLQ1RXka2ySLWedz9Mr-ZkhXU5JiY6tn9LjyLAeQEHwjCGn7MbtsiX1MqST9T3tawOXKIN8pa0rIpZ6wvp0C_ETNR5yiigoVZMSAQere6WTlvSUGOU6tuNktGvxNNJTU65WgGBnmcb2mjURFCy7m_RY/s633/Picture1.jpg

លោក នីកូ បានថ្លែងថា លោកពិតជារំភើប ក្រោយបានឃើញ ភេសជ្ជៈ ប៉ិបស៊ី បង្ហាញរូបរាងនៃរចនាប័ទ្មម៉ាកសញ្ញាថ្មី ដែលនេះអាចនិយាយបានវាជាការវិវឌ្ឍឱ្យកាន់តែទាន់សម័យ ទំនើប រូបរាងស្អាតហើយជាពិសេសស័ក្តសមជាមួយយុវវ័យនាពេលបច្ចុប្បន្ន ហើយអតិថិជនច្បាស់ជាសប្បាយចិត្តចំពោះការផ្លាស់ប្តូររូបរាងនេះ។ ក្នុងនាមតំណាងឱ្យតារាចម្រៀងកម្ពុជាដែលបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល របស់ ប៉ិបស៊ី លោកពិតជាមានមោទនភាព និងអរគុណដល់អ្នកគាំទ្រដ៏ច្រើនលើសលុបដែលបានចូលរួមទស្សនា និងគាំទ្រដល់សិល្បករ សិល្បការិនី ដែលបានសម្តែងនារាត្រីដ៍អស្ចារ្យរបស់ ប៉ិបស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr3yTLuspDfa_pKBIUYZr6JXAXL2uTahqOz2j0_Tz2coWlap-xG0XCdooz2uVXrJo_J00rj-0BEUAh31wgLcJNxfgjEb2JbR0XLd0KbSz1zRkZbUCal8aq2xTn1hFOeTHEkJf1pfukZTLOGyk8yZm4ePt_vOBRBhCuv8oeUhIAqkfn9ALgSoGcHL4sCDjk/s6000/PEPSI-152%20(1).jpg

លោក នីកូ បានថ្លែងថា លោកពិតជារំភើប ក្រោយបានឃើញ ភេសជ្ជៈ ប៉ិបស៊ី បង្ហាញរូបរាងនៃរចនាប័ទ្មម៉ាកសញ្ញាថ្មី ដែលនេះអាចនិយាយបានវាជាការវិវឌ្ឍឱ្យកាន់តែទាន់សម័យ ទំនើប រូបរាងស្អាតហើយជាពិសេសស័ក្តសមជាមួយយុវវ័យនាពេលបច្ចុប្បន្ន ហើយអតិថិជនច្បាស់ជាសប្បាយចិត្តចំពោះការផ្លាស់ប្តូររូបរាងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEietILzVdj5Bttv3g4iOxsoSNwwyuzChhtALTjghte6BvbKXHlVXfL20a4tL4zKlyd7YkXJ41imGi_Nwy7ci5bH5gJew5o0qzz3K1Zry0egioWoaq8lS30BgPhnWOEnmUS_uoUn2Ee4ma1So6Ebi2b79XZs1MTW0wusDoWDLnRSPVdj35HODMugdi2ToZRi/s6000/PEPSI-131.jpgក្នុងនាមតំណាងឱ្យតារាចម្រៀងកម្ពុជាដែលបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល របស់ ប៉ិបស៊ី លោកពិតជាមានមោទនភាព និងអរគុណដល់អ្នកគាំទ្រដ៏ច្រើនលើសលុបដែលបានចូលរួមទស្សនា និងគាំទ្រដល់សិល្បករ សិល្បការិនី ដែលបានសម្តែងនារាត្រីដ៍អស្ចារ្យរបស់ ប៉ិបស៊ី។
នេះជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ល្អមួយរបស់ ប៉ិបស៊ី ដែលបានបង្កើតនូវសមិទ្ធផលថ្មីប្រចាំឆ្នាំ ដែលនាំយកនូវព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល ធ្វើឱ្យអ្នកចូលរួមទស្សនាផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់លើផេកផ្លូវការ PEPSI CAMBODIA។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimCQUMYPZ4Cy9rOCJ7KEPx8IIYSFP_STGQGDMv6T91r5ATzD0urHZHyNcKnbh7mkx29rSCldcIhIsOig6WH4pHFim4xsI2O4JKg4KeHuCIoKNcghjIjcs5Z_H1xfKIo05rEp_Q8_jX2M24sBLPkdklzAl-BTQ_L93fn8es2kx-_a0vxoi6YD7nNPhSArTn/s633/Picture3.png

លោក Akira Nopakunkajorn នាយកទីផ្សារជាន់ខ្ពស់ របស់ក្រុមហ៊ុន Cambrew LTD បានឱ្យដឹងថា «លោកពិតជាមានអារម្មណ៍រំភើប នៅពេលដែលឃើញមានអ្នកចូលរួមយ៉ាងច្រើនកុះករ ជាពិសេសក្រុមយុវវ័យ ក្នុងទឹកមុខសប្បាយរីករាយចូលរួមអបអរជាមួយកម្មវិធី PEPSI ដាក់បង្ហាញរចនាប័ទ្មថ្មី (Logo PEPSI ថ្មី)ដ៏ទាក់ទាញ រួមជាមួយការទទួលស្វាគមន៍ទូតសុច្ឆន្ទៈជាសកលរបស់ PEPSI គឺក្រុមចម្រៀង K-pop នារី BabyMonster ដែលធ្វើឱ្យបរិយាកាសប្រគំតន្ត្រីកាន់តែមានភាពរំភើបរីករាយ ដែលជាព្រឹត្តិការណ៍មួយផ្សារភ្ជាប់ទំនាក់ទំនងអតិថិជនជំនាន់ថ្មី និងផលិតផល PEPSI យុគសម័យថ្មី ឱ្យទទួលបាននូវបទពិសោធន៍សប្បាយរីករាយក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិ និងសិល្បករខ្មែរល្បីៗ ក្នុងស្រទាប់យុវវ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPMJ3Y8YLkmmeL9lyRHJIQDoFsMwzcSsJft2dWe6l8tlWFkkkakfhq4e2sBCqZoWLa-SJr8qzM5emTalIg7iGNwLX50fK1OxQl1n0I1gmunHuWTmexkUAWybwe7rqall_q1J3EvowVo8k2x8XR2P8A3MN6A9Jbj9bYdIqH_RutbAsM3Y7G23ecU0nYj2Yb/s633/Picture2.jpg

លោកបានបន្តទៀតថា «ឈានចូលយុគសម័យថ្មីនៃការផ្លាស់ប្តូរកំប៉ុងថ្មីកាន់តែទាន់សម័យ និងរសជាតិនៅតែឆ្ងាញ់ PEPSI CAMBODIA មិនត្រឹមតែ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគោលដៅនៅក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ ពោលគឺនាពេលខាងមុខឆាប់ៗនេះ នឹងមានកម្មវិធី យុទ្ធនាការ ប្លែក ថ្មីៗ ដែលនឹងផ្តល់ជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជាតែម្តង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAHSDH-4TqtGCqqtFU5BNVCbEXJ7o1Dwa4eCYoWNwKOoBAU9JDm8_sYhIBt-j3JiDA-m48I151Wy4HS3MsfdVW5WzNQ01-YnXaxe9KGYuue4RDZxpc-PGBYzpLwJSdeDD_knX9Ul07Ffr83e_7F8oul08pkW2gc6g-qtfYajafQBignt1slHmAf_v9lFq5/s633/Picture4.jpg

ព្រឹត្តិការណ៍ការប្រគំតន្ត្រី PEPSI INTO THE NEW ERA ក្រៅពីលោក នីកូ ក៏មានវត្តមានតារាចម្រៀង ស្រស់សង្ហា មិនសូវវចេះវោហារ និងមានប្រជាប្រិយភាពខ្លាំងមកពីប្រទេសថៃ The Toys រួមទាំងតារាចម្រៀងរូបសង្ហាសម្បូរហ្វេនៗស្រលាញ់គាំទ្រ រួមជាមាន កញ្ញា ជេន បាក់យ៉ុង ណាវីត សម្បត្តិ ផានិត និងពិធីករសម្បូរវោហារសព្ទ ដេវីត និងកញ្ញា កាម៉ុនរ៉ាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivjGmW7C7aHKr2i80DUkx0k2tSsfgK9GZQlUEoJztXdYaOQun3n8YUa9AOOLG6iV4YGp2L61iru1cjaxio-NRqrCwyD577kGhNoZroXWsuwylq8ZP8qhJD0dnPrPSKq8z9lqcR85d6-QlhCLwgGLyFmn4AIE7_lkrSgSLdQsT6RC3s_j3mma3g4zf1HRfb/s633/Picture5.jpg

សូមបញ្ជាក់ដែរថា​ ភេសជ្ជៈ PEPSI ជាផលិតផលស្ថិតនៅក្រោមក្រុមហ៊ុន Cambrew LTD ដែល​រោងចក្រ​ធំ​បំផុតនៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ទាន់​​សម័យ ស្តង់ដាអន្តរជាតិ។ ​នេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ PEPSI រីកចម្រើន និង​ទទួលបាន​ការចូលចិត្តពិសា​យ៉ាងខ្លាំង​ពី​​អតិថិជនគ្រប់វ័យ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQWh5-7RaH5p_1DE2Pt6r120xlzFSX5dyqJ14ulAvirRM5QYbI2HXSgH2LEMRQV7fqONEpbJqwPaf5vBLpAgP2_JCjiBZWM3LubHxyZ09zhFPaMMoPR0qzoFQggSPsiK4NNGOw6ntaDlx6C1LvxLQpjaS8dxCTaGwi4KhKt57885uZHZ7Rl-ZZLyYhDDF6/s6000/PEPSI-34.jpg

បានត្រឹមតែសោកស្តា.យ! អាកាសយានិកទាំង២នាក់បានព.លីជីវិតទៅហើយ ម្នាក់លើកៅអី ម្នាក់ទៀតក្បែរឧទ្ធម្ភាគចក្រ

0

កាលពីថ្ងៃទី១២ ខែកក្កដា ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាចក្រក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមហាជន ព្រោះតែបារម្ភអំពីសុវត្ថិភាពរបស់អាកាសយានិកទាំង២នាក់ ដែលបានអាស្រ័យលើឧទ្ធម្ភាចក្រក្នុងអំឡុងពេលនោះ។ យ៉ាងណាមិញ ជាការសោកស្តា.យយ៉ាងខ្លាំង ព្រោះអាកាសយានិកទាំង២នាក់នោះ ត្រូវបានរាយការណ៍ថាបានបាត់.បង់ជីវិតទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3TwrJFwotoBWn20cSmMdaOckkaGTXSU8ZuBRa9UR1DPGDNUpJ_bjpWTnNELuxYdKAC9BL0DCZzrWLzxTTyv7-ySgCg3ipH1eHwwBPeEcoNZjv40gfk63fvXCmtkmlMNwasB1MHQUJAD7vmd1cy-fZJO-n8I-OTUXHcQhGPF-OrHkSYxuMKwh2mUu6LGu2/s1280/453211875_818229520400094_9079716658117613795_n.jpg

កាលពីថ្ងៃទី ២៩ ខែកក្កដានេះ អាកាសយានិកម្នាក់ ដែលមានឈ្មោះ ខេង ឆៃយុទ្ធ ត្រូវបានគេប្រទះឃើញថា បានបាត់បង់ជីវិតនៅកៅអីយន្តហោះ។ បន្ទាប់មកនៅព្រឹកថ្ងៃទី ៣០ ខែកក្កដានេះ សាកសពរបស់អាកាសយានិកម្នាក់ទៀត ដែលមានឈ្មោះថា ស៊ុន ផល្លី បានគេរកឃើញថាបានស្លាប់នៅចម្ងាយប្រមាណនឹង ២១០ ម៉ែត្រពីកន្លែងធ្លាក់យន្តហោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwm1s64R-rNLHydn11uCkt25q5pfNuJj75U4pc7ptgflJpeXms1puvGXyITGJaF6inH73Nttdf8kFIVkv0VWTv05eBPrjuxHRknOnU22CKkBEl7OF9sfAUMSXIITq990Qvp2VEmiltHmdaCfaemROgVT8mQ_64ansOBFCC4L7S48GGayqQHKKT0vQoJGel/s960/IMG_2971.JPG

យោងតាមការជូនដំណឹងពីក្រសួងការពារជាតិ កាលពីថ្ងៃទី ៣០ខែកក្កដានេះ បានឲ្យដឹងថា៖ព្រឹកនេះវេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ គឺអាកាសយានិក ស៊ុន ផល្លា ដែលនៅចម្ងាយ២១០ម៉ែត្រ ពីឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi286gPh8Y9Y6Tdxfc9IOF0WeaO3YBpmuPSF8Wxh8T5ZuRqBpy_M1bZJm2tTLwASY9wI1EUzx9B1H4Ha0j5OfgqTs3s1VcrFsuBmLoFwGQgyK2snZGt3KsZPWm1Rao-jG4rLBXRCNfupjC881-JNIanSlmbDEZfzCut1ggBJxhtAe51WZ8n_-UR8AikS_j/s960/453410026_818229480400098_3925593301020139488_n.jpg

សូមអរគុណ និងកោតសរសើរដល់ ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងអាកាស កងទ័ពជើងគោក យោធភូមិភាគទី៥ គណៈបញ្ជាការខេត្ត ដែលបានបំពេញភារកិច្ច ក្នុងប្រតិបត្តិការរុករក និងសង្រ្គោះនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពអង់អាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZzM_3OA0JKP8r1Q3tinlj8pHDmt3EdyxnKIbwoO8gam4nCPSmEicAJN9oxuy0mFR45q4xlBULPeO60hcDqTdZi-rWnbHpDFf3_l5-ncQupT8lW00TUNj_2GnILyATcxw-VE5EyCwfHX_e2s32A0PFIaAcKskWv3wYNbPJItvVdNPeLJQAvmmxMr2MdxAr/s1280/IMG_2974.JPG

ជាមួយនឹងការជូនដំណឹងនេះ ក្រសួងការពារជាតិសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព។ ការពលីជីវិតរបស់អាកាសយានិក ទាំង២រូបនេះ គឺជាការបាត់បង់នូវធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទជា ពិសេសកងទ័ពជើងអាកាស ដែលគួរឲ្យសោកស្តាយបំផុត៕