Home ព័ត៌មានអន្តរជាតិ ផ្ទុះការរិះគ.ន់ ពិធីបើកការប្រកួតកីឡាអូឡាំពិកធ្វើត្រាប់តាមសាសនាគ្រិស្ត សូម្បីលោក Elon Musk ក៏និយាយដែរ

ផ្ទុះការរិះគ.ន់ ពិធីបើកការប្រកួតកីឡាអូឡាំពិកធ្វើត្រាប់តាមសាសនាគ្រិស្ត សូម្បីលោក Elon Musk ក៏និយាយដែរ

66
0

ប្រទេសបារាំង ៖ ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានសម្តែងកម្មវិធីជាច្រើនទៅកាន់អ្នកចូលរួម ប៉ុន្តែការសម្តែងមួយបែរជាធ្វើឱ្យមហាជនផ្ទុះការរិះគ.ន់ ថា តើវាជាការធ្វើត្រាប់តាមរូបភាព «The Last Supper» របស់សាសនាគ្រិស្ត ឬយ៉ាងណា? ចុងក្រោយ ក្រុមហ៊ុនផ្សេងៗលើពិភពលោក បានសម្រេចចិត្តដកការផ្សាយពាណិជ្ជកម្មចេញពីពិធីប្រកួតកីឡាអូឡាំពិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihfaRVtUJbHWhZyeUbNHH-3apDFaXnihO5Wo3ugCBHzkcxylwobG3CZ-YpFwZvE1DUtX1H1fJWpxe_TFoOR69zmqw23ujnT_LGZJBQm2RngEyPxcDywUa5KJjIS0kdLPZWOBs_dM3cX7uPBd1sHZn2PCyHNssQB-gOO_6MPIFZAmbLt5-P8-gWwkRx9ZAb/s640/image_2024-07-31_08-24-52.png

រូបភាព The Last Supper គឺជាការបង្ហាញពីម្ហូបអាហារចុងក្រោយរបស់ព្រះយេស៊ូ ប៉ុន្តែការសម្តែងមួយក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិក បែរជាមានលក្ខណៈស្រដៀងគ្នានឹងរូបភាពម្ហូបអាហារចុងក្រោយរបស់ព្រះយេស៊ូ ។ ពីដំបូង ការបង្ហាញនេះធ្វើឱ្យមហាជនរីករាយ ប៉ុន្តែក្រោយមក វាបានក្លាយជាបញ្ហាធំ ពីព្រោះអ្នកគោរពសាសនាគ្រិស្តឃើញហើយគិតថា តើវាជាការធ្វើត្រាប់តាមសាសនារបស់ពួកគេដែរឬទេ?

វាធ្វើឱ្យពលរដ្ឋលើពិភពលោក រិះគន់ពិធីបើកការប្រកួតកីឡាអូឡាំពិកនៅប្រទេសបារាំងយ៉ាងខ្លាំង រហូតធ្វើឱ្យខាងកីឡាអូឡាំពិកលុបវីដេអូខាងលើចោលវិញ ។ លើសពីនេះ ក្រុមហ៊ុនឧបត្ថម្ភកម្មវិធីមួយចំនួន ក៏បានប្រកាសដកការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ចេញពីការប្រកួតអូឡាំពិក ។ តើការរិះគន់នេះចាប់ផ្តើមកើតឡើងយ៉ាងដូចម្តេច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQGpjXd7DtF61mqjIu43C6iNTh8_EHwRrpJL1xS8GttNMgjhPb61KGyutXPJD3kBq6GLOwBVAhXcV-9SsoI-nqGFPWGG90yzFgVuc-duQRZCX-Mt2DgTxmBU4rkugL23uBeypL-d1yYAeyvDcpkS8ivHpByOEwuVOXp3_7wR8kyMfgBW4z88DeWeQnTqIz/s900/image_2024-07-31_08-25-03.png

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ គឺជាថ្ងៃបើកការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ហើយមានការសម្តែងជាច្រើនក្នុងកម្មវិធី ។ ប៉ុន្តែការសម្តែងមួយបានល្បីល្បាញ និងត្រូវមហាជនរិះគន់ច្រើនបំផុតនោះ គឺក្រោយពីលោក ឡេអូណាដូ ដាវីនឈី ជនជាតិអ៊ីតាលី បានសម្តែងធ្វើត្រាប់តាមរូបភាព The Last Supper ជាម្ហូបអាហារចុងក្រោយរបស់ព្រះយេស៊ូ ។ រូបភាពនេះមានន័យថា ជាការបរិភោគអាហារចុងក្រោយរបស់ព្រះយេស៊ូ មុនពេលព្រះអង្គត្រូវបានគេយកទៅចងឈើឆ្កាង ។

អ្នកទស្សនានិយាយថា គ្រប់កាយវិការរបស់តារាសម្តែងនេះ គឺបានធ្វើត្រាប់តាមសាសនាគ្រិស្ត ហើយវាដូចគ្នានឹងរូបភាព The Last Supper ខ្លាំងណាស់ ។ អ្នកគោរពសាសនាគ្រិស្តជាច្រើននាក់មិនពេញចិត្តនឹងការសម្តែងនេះឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih3iyb0qsLlLkTuAXff63uUYGEuwnqRKu4knAe2pYTSA-lHbq9xUc8KdY46JA13GcBF_VttQRVnCNEIRQOmHLbt6kMReExEnk0akVGkMA0s7_cE6-ESRzczfxobUd6xCn6CQ7bYXBIzMZ8tz5l0PVEAI31dPfM4174rmX_iaEOYzroBEBDXEuYcqx-fduP/s828/image_2024-07-31_08-25-11.png

ចំណែកលោក Elon Musk ជាម្ចាស់ក្រុមហ៊ុនរថយន្ត Tesla និងបណ្តាញសង្គម X ក៏បានរិះគន់ផងដែរ ។ លោកនិយាយថា ៖ «នេះជាបង្ហាញថា មិនគោរពអ្នកកាន់សាសនាគ្រិស្តយ៉ាងខ្លាំង ។ បើគ្មានសេចក្តីក្លាហានទទូចរកភាពយុត្តិធម៌ និងភាពត្រឹមត្រូវទេនោះ សាសនាគ្រិស្តនឹងបាត់បង់មិនខាន» ។

រីឯ C Spire ជាក្រុមហ៊ុនទំនាក់ទំនងគ្មានខ្សែរបស់អាមេរិកបានបង្ហោះក្នុងបណ្តាញសង្គមថា ក្រុមហ៊ុនមានអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងនឹងការធ្វើត្រាប់តាមអាហារព្រះយេស៊ូ ក្នុងពិធីប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ។ ហេតុនេះ ក្រុមហ៊ុនសម្រេចចិត្តដកការផ្សាយពាណិជ្ជកម្មទាំងអស់ចេញពីការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5HSkF_iKHcseyZARfiHp517uuhRZXnWzZn__RsQr24mjkzwYXaedA1MyK0NNOTSK1WrFCG1-BwnVxdRNxC97t3_T8ajKTNsbD3X4iYSgrVXRtEOxgnfm8rpFrxXAHZ7OoA9N7yGDr0aGaM_DvNT2xknEJaRKjPjiXdK0auL0k5_z5Svl5i-8JGXwoSZu/s2048/image_2024-07-31_08-25-20.png

ចុងក្រោយ ខាងរៀបចំកម្មវិធីប្រកួតកីឡាអូឡាំពិកបានលុបវីដេអូសម្តែងរបស់លោក ឡេអូណាដូ ដាវីនឈី ចេញពីយូធូប ។ បើទោះជាមានការរិះគន់យ៉ាងច្រើនក្តី ប៉ុន្តែក្រុមសម្តែងនិយាយថា វាគ្មានអ្វីគួរឱ្យរីករាយទេ បើគ្មានប្រធានបទប្រកែកគ្នាទេនោះ ។ វាគួរឱ្យធុញទ្រាន់ខ្លាំងណាស់ បើមនុស្សលើពិភពលោកនេះគិតដូចគ្នាទាំងអស់ ។

កាលពីថ្ងៃទី២៨ ខែកក្កដា គណៈកម្មការអូឡាំពិកនិយាយថា ពួកគេគ្មានចេតនាធ្វើត្រាប់តាម ឬមិនគោរពសាសនាណាមួយទេ ។ បើអ្នកណាមិនពេញចិត្តនឹងការសម្តែងនេះ ពួកគេសូមបង្ហាញការសោកស្តាយយ៉ាងខ្លាំង ។

លោក Thomas Jolly នាយកគ្រប់គ្រងការសម្តែងក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកនិយាយថា ការសម្តែងនេះពុំបានធ្វើត្រាប់តាម ឬមើលងាយអ្នកណាម្នាក់ឡើយ ពីព្រោះក្រុមការងារបានសហការគ្នាសម្តែងបើកកម្មវិធីដោយរីករាយ ដើម្បីបង្ហាញពីគុណតម្លៃសេរីភាពជាគោលការណ៍សំខាន់របស់ប្រទេសបារាំង ៕