ប្រទេសថៃ ៖ វាបានធ្វើឱ្យមហាជននៅប្រទេសថៃមានចម្ងល់យ៉ាងខ្លាំងថា តើជាហេតុការណ៍ពិតប្រាកដ ឬការបង្កើតមាតិកា? នៅពេលឃើញរថយន្តទំនើប១គ្រឿងបើកបរតាមផ្លូវ ប៉ុន្តែដាក់ស្លាកនៅគូទរថយន្តថា «រថយន្តប្រមូលសំរាម» ថែមទាំងចងអំបោសតម្រៀបគ្នាចំនួន៤ នៅគូទរថយន្តទៀតផង ។ ចុងក្រោយ ម្ចាស់រថយន្តទំនើបបកស្រាយថា វាពុំមែនជាការបង្កើតមាតិកាទេ ប៉ុន្តែការធ្វើបែបនេះ គឺចង់ឱ្យបុគ្គលិកលក់រថយន្ត កុំមើលងា.យ មនុស្សតែសំបកខាងក្រៅ ។.jpg)
បើតាមវីដេអូចែកចាយក្នុងបណ្តាញសង្គមថៃឃើញថា វាជារថយន្តទំនើបមានតម្លៃថ្លៃខ្លាំង ប៉ុន្តែបែរជាមានអំបោសបោសផ្ទះដាក់នៅគូទរថយន្ត ដែលធ្វើឱ្យអ្នកដំណើរតាមផ្លូវសួរថា ហេតុអ្វីទើបធ្វើបែបនេះ? ក្រោយពីវីដេអូនេះល្បីល្បាញក្នុងបណ្តាញសង្គម ម្ចាស់រថយន្តទំនើបក៏បកស្រាយពីមូលហេតុដែលខ្លួនធ្វើបែបនេះ ។
យុវជនជាម្ចាស់រថយន្តនិយាយថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ លោកបានចូលក្នុងហាងលក់រថយន្តទំនើបមួយកន្លែងនៅតំបន់ឡាតប្រាវ ទីក្រុងបាងកក ដោយសារលោកមានគម្រោងប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី ។ ប៉ុន្តែពេលលោកដើរចូលក្នុងហាងនេះ គ្មានបុគ្គលិកលក់រថយន្តណាម្នាក់ចាប់អារម្មណ៍បង្ហាញរថយន្តថ្មីប្រាប់លោកឡើយ ហើយពួកគេបែរជាជជែកគ្នា បើទោះជាលោកស្រែកហៅក្តី ក៏ពួកគេមិនដើរមករកលោកឡើយ ។.jpg)
ពេលនោះ លោកក៏មានអារម្មណ៍អន់ចិត្ត ហើយនិយាយថា ៖ «បើបុគ្គលិកផ្នែកលក់រថយន្តពុំមកនិយាយជាមួយខ្ញុំទេ ខ្ញុំមិនទិញរថយន្តនេះក៏បានដែរ» ។ ប៉ុន្តែបុគ្គលិកលក់រថយយន្តបែរជាសើចចំអកនឹងពាក្យសម្តីរបស់លោក ។ បន្ទាប់មក លោកនិយាយទៀតថា ៖ «ខ្ញុំជាអតិថិជន» ។
បន្តិចក្រោយមក ក៏មានបុគ្គលិកលក់រថយន្តម្នាក់ទៀតរត់មករកលោក និងរៀបចំឯកសារទិញ-លក់រថយន្តជូនលោក ។ លោកមានអារម្មណ៍ខឹងខ្លាំងណាស់ ហើយការធ្វើបែបនេះ ដោយសារចង់ឱ្យបុគ្គលិកទាំងនេះសូមទោសអតិថិជន ។ លោកចង់ប្រាប់ពួកគេថា ទោះជាអតិថិជនចូលក្នុងហាងលក់រថយន្តទំនើប ទិញរថយន្ត ឬពុំទិញក្តី អ្នកលក់ត្រូវមានតួនាទីបង្ហាញផលិតផលទៅអតិថិជន និងកុំមើលងាយការស្លៀកពាក់ ពីព្រោះអតិថិជនមានសិទ្ធិស្មើៗគ្នា គ្មានអ្នកណាខ្ពង់ខ្ពស់ជាងអ្នកណាទេ ។
ម្ចាស់រថយន្តទំនើបរៀបរាប់ថា ៖ «ខ្ញុំឈរនៅហាងរថយន្តអស់មួយសន្ទុះ ហើយមើលឆ្វេង-ស្តាំ គ្មានបុគ្គលិកមករាក់ទាក់អតិថិជនសោះ ។ ដូច្នេះ ខ្ញុំក៏សួរថា តើមានបុគ្គលិកផ្នែក Sell ទេ? ស្រាប់តែបុគ្គលិកលក់រថយន្តមើលមកខ្ញុំបែបមើលងាយ ហើយខ្ញុំក៏និយាយបន្តថា បើគ្មានផ្នែក Sell ទេ ខ្ញុំពុំទិញរថយន្តទេ» ។ ភ្លាមនោះ សង្សាររបស់ខ្ញុំបានឮបុគ្គលិកលក់រថយន្តនិយាយត្រាប់តាមពាក្យខ្ញុំទៀតផង ។ ខ្ញុំចង់ឱ្យពួកគេសូមទោស ខ្ញុំពុំត្រូវការអ្វីទេ ព្រោះពេលនោះ ខ្ញុំខ្មាស់គេខ្លាំងណាស់» ។
ចំណែកការយកអំបោសមកដាក់នៅគូទរថយន្តបែបនេះ ម្ចាស់រថយន្តប្រាប់ថា លោកធ្វើតាមព្រះមហាក្សត្រនៅប្រទេសឥណ្ឌា ដែលទ្រង់បានធ្វើដំណើរទៅទីក្រុងឡុងដ៍ ។ ពេលនោះ ព្រះមហាក្សត្រឥណ្ឌាតែងព្រះកាយជាពលរដ្ឋសាមញ្ញ ហើយក៏ដើរចូលក្នុងហាងលក់រថយន្តទំនើបមួយកន្លែងដើម្បីសួរព័ត៌មានលម្អិត ។ ប៉ុន្តែបុគ្គលិកលក់រថយន្តគិតថា ទ្រង់ជាជនជាតិឥណ្ឌាក្រីក្រគ្មានប្រាក់ ហើយពួកគេក៏បណ្តេញព្រះមហាក្សត្រឥណ្ឌាឱ្យចេញក្រៅហាង ៕.jpg)










