កាលពីពេលកន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានបង្ហាញពីសកម្មភាពកាត់ក្រី និងដកហូតដើមឈើខ្លះៗ ដែលមានហានិភ័យនៅក្នុងរមណីយដ្ឋានអង្គរ ស្របពេលមួយគ្នានោះ ក៏មានមតិលើកឡើងព្រោងព្រាតក្នុងចំណោមមហាជន។ ជាការឆ្លើយតប អ្នកជំនាញក៏បានធ្វើការគូសបញ្ជាក់យ៉ាងច្បាស់ៗដោយអមមកជាមួយនឹងរូបភាព ទាក់ទងនឹងការកាប់ដើមឈើយាងមួយដើមនៅម្តុំបរិវេនអង្គរនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkjO1LVtbYIvmA1MiLN7GpqS3nG6JyKX9IHqf_xf_fCAiZF3AiDLG1mq9llfSL6dqWaaph3jcPJbbwnl8l_OuAkVkDSz3vP_y7HwWa2jANhtmsJDC4L8ui21S8OS0g07Vo6f4kiEWvHK4mJFoC3P-2HsJouDEPfJy4CMcMY3LPNmE5OJYyJWmq4C68r1Gv/s1280/452052063_885943793356307_6112531698176853823_n.jpg
កាលពីថ្ងៃទី៣០ ខែកក្កដា យោងតាមប្រភពអាជ្ញាធរជាតិអប្សរាបានរៀបរាប់ថា «មានប្រជាពលរដ្ឋមួយចំនួនចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ? មូលហេតុចម្បងនោះគឺដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង។ ការដកហូតនៅពេលនេះគឺធ្វើតាមការវាយតម្លៃជាក់ស្តែងស្របតាមបច្ចេកទេស។ ដើមឈើនេះអាចដួលមកពេលណាមួយជាយថាហេតុនៅពេលភ្លៀងនិងខ្យល់ខ្លាំង រហូតដល់ពេលនេះអាជ្ញាធរជាតិអប្សរាដកហូតតែមួយដើមនេះប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeJDTlCEjcEdlQDYzfg8AZrJ9voVcozjKWbdVOix0KQwlP7kuAf8pfYVZlXx8IwhgwMOEToUBFoisM2QKDT6rIXhvHzRd2iTq0n8eemp1Jaxo5wZgHqh5wdOct-y50xyjFeBsH5XHjyCZwum0M37_1HIS427GelN3r3Ji7jZma3ge8zzvo82-jJO5yhguD/s960/453050133_885943453356341_7092866521109912946_n.jpg

ជាមួយគ្នានោះ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រោងព្រាតដោយមតិមួយបានលើកឡើងថា«សូមសំណូមពរអោយកាត់កន្លែងដែលអាចគ្រោះថ្នាក់ចោលអោយអស់ទៅ ព្រោះជិវិតមនុស្សសំខាន់ជាង បើករណីមានគ្រោះថ្នាក់ តើមានអ្នកមិនអោយកាប់ណាចេញមកទទួលខុសត្រូវទេ»។ អ្នកខ្លះថា«ត្រឹមត្រូវហើយ បើយើងមិនកាប់ទាន់ពេលនោះទេ វានឹងអាចបាក់ឬរលំទៅលើផ្លូវដើរចូលប្រាសាទអាចបង្ករអោយបែកបាក់ ព្រោះមិនងាយសាងសង់ម្តងទៀតនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Svp93cEVzzwsHCacPH3DdNkPbcqh_xWckhVgj3HNFF3hQxLdilp_tTJBoT3ugKXhKZgo-JA44545qFeqXCljfoiE61IzfM9Jnml4QVt0NMSiAPxxE064Ly0O_8XEOOphy3gSNf1ZORVF9RpdHGrnmNb7kak2nKaZabAgJ67FUByMay1b5_33JLKZsB0r/s960/453072543_885943503356336_1999393846362706971_n.jpg

ម្នាក់ទៀតថា«បើជាការល្អគួរឆ្នៃដើមឈើដែលដួលរលំ ធ្វើជាបង់អង្គុយតាមផ្លូវជាការប្រពៃណាស់ ព្រោះតាមផ្លូវភ្ញៀវចង់អង្គុយលំហែរក្រៅពីប្រាសាទ ត្រជាក់ក្រោមដើមឈើជាដើម»។ ស្របពេលម្នាក់ទៀតថា«សូមអរគុណសំរាប់ការអភិរក្ស ការពារសុវត្ថិភាព! សំណូមពរដល់អាជ្ញាធរនៅរាល់ពេលកាប់ឈើទាំងឡាយ សូមមានតម្លាភាព និងប្រាប់ពីឈើយកទៅធ្វើអី ដើម្បីជាប្រយោជន៍ដល់ជាតិ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQY-aShfvjYoVxGg_n4akzMS70enGxc4i4dcQC0Iqw_76YVQDV_pm-9G2xQwyhsisp8fUtvXg7rMKxNy4Pyi68CU5bk2YYWzfXzxpm2z4MRLJuAXtqndpVP2B1BZY75yAdd179lUuHXrJpEYDG9FHzLmRGwU0ojluKQIZPWU3TudFBPWCX2z0RS3-nfWlk/s1280/453156388_885943683356318_6489714683229643613_n.jpg