Home ព័ត៌មានជាតិ យ៉ាវយ៉ៃ ភ្នំខ្ពស់ជាងគេបំផុតមួយនៅកម្ពុជា

យ៉ាវយ៉ៃ ភ្នំខ្ពស់ជាងគេបំផុតមួយនៅកម្ពុជា

204
0

ភ្នំយ៉ាវយ៉ៃ ជាភ្នំខ្ពស់ជាងគេមួយក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ ១,៣៥៨ម៉ែត្រ ដោយមានទីតាំងស្ថិតនៅស្រុកវាលវែង ខេត្តពោធិសាត់។

ភ្នំនេះ ហាក់មិនសូវមានអ្នកបានដឹង ឬស្គាល់ប៉ុន្មាននោះទេ ដោយការធ្វើដំណើរទៅលើភ្នំនេះ មានការលំបាកខ្លាំង ព្រោះមានព្រៃក្រាស់ និងអាកាសធាតុតែងតែភ្លៀង។

ហេតុដូច្នេះ ពលរដ្ឋ ហាក់ពិបាកក្នុងការទៅកម្សាន្តនៅទីនោះ ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏ពសក្តានុពលនៅលើភ្នំនេះ។

ភាគច្រើននៃភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅខេត្តពោធិសាត់ ហើយចង់ធ្វើដំណើរបែបផ្សងព្រេង ឬឡើងភ្នំ គេតែងជ្រើសយកភ្នំទំព័រ ជំនួសភ្នំយ៉ាវយ៉ៃ។

គួរបញ្ជាក់ផងដែរថា ភ្នំយ៉ាវយ៉ៃ ស្ថិតនៅលេខ៧ ជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ដោយមានកម្ពស់ ១៣៥៨ម៉ែត្រ ឈរនៅក្រោមភ្នំដូចជា៖
ភ្នំឱរ៉ាល់ កម្ពស់ ១៨១៣ម៉ែត្រ
ភ្នំសំកុស កម្ពស់ ១៧១៧ម៉ែត្រ
ភ្នំខ្មោច កម្ពស់ ១៦៦៦ម៉ែត្រ
ភ្នំជ្រៃម្លូ កម្ពស់ ១៦១៨ម៉ែត្រ
ភ្នំក្រចៅ កម្ពស់ ១៥៩៥ម៉ែត្រ
ភ្នំក្បាលឬស្សីកម្ពស់ ១៤០៤ម៉ែត្រ