ភ្នំពេញ៖ នីកូ តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា និងជាទូតសុឆន្ទៈរបស់ ប៉ិបស៊ី កម្ពុជា បានបង្ហាញអារម្មណ៍រំភើប ព្រមជាមួយនឹងមានមោទនភាពពេលឃើញអ្នកគាំទ្រដ៏ច្រើនលើសលុបចូលមកគាំទ្រព្រឹត្តការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ PEPSI INTO THE NEW ERA កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ផ្សារទំនើបដ៏ធំ អ៊ីអន ម៉ល មានជ័យ។
លោក នីកូ បានថ្លែងថា លោកពិតជារំភើប ក្រោយបានឃើញ ភេសជ្ជៈ ប៉ិបស៊ី បង្ហាញរូបរាងនៃរចនាប័ទ្មម៉ាកសញ្ញាថ្មី ដែលនេះអាចនិយាយបានវាជាការវិវឌ្ឍឱ្យកាន់តែទាន់សម័យ ទំនើប រូបរាងស្អាតហើយជាពិសេសស័ក្តសមជាមួយយុវវ័យនាពេលបច្ចុប្បន្ន ហើយអតិថិជនច្បាស់ជាសប្បាយចិត្តចំពោះការផ្លាស់ប្តូររូបរាងនេះ។ ក្នុងនាមតំណាងឱ្យតារាចម្រៀងកម្ពុជាដែលបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល របស់ ប៉ិបស៊ី លោកពិតជាមានមោទនភាព និងអរគុណដល់អ្នកគាំទ្រដ៏ច្រើនលើសលុបដែលបានចូលរួមទស្សនា និងគាំទ្រដល់សិល្បករ សិល្បការិនី ដែលបានសម្តែងនារាត្រីដ៍អស្ចារ្យរបស់ ប៉ិបស៊ី។

នេះជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ល្អមួយរបស់ ប៉ិបស៊ី ដែលបានបង្កើតនូវសមិទ្ធផលថ្មីប្រចាំឆ្នាំ ដែលនាំយកនូវព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល ធ្វើឱ្យអ្នកចូលរួមទស្សនាផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់លើផេកផ្លូវការ PEPSI CAMBODIA។
លោក Akira Nopakunkajorn នាយកទីផ្សារជាន់ខ្ពស់ របស់ក្រុមហ៊ុន Cambrew LTD បានឱ្យដឹងថា «លោកពិតជាមានអារម្មណ៍រំភើប នៅពេលដែលឃើញមានអ្នកចូលរួមយ៉ាងច្រើនកុះករ ជាពិសេសក្រុមយុវវ័យ ក្នុងទឹកមុខសប្បាយរីករាយចូលរួមអបអរជាមួយកម្មវិធី PEPSI ដាក់បង្ហាញរចនាប័ទ្មថ្មី (Logo PEPSI ថ្មី)ដ៏ទាក់ទាញ រួមជាមួយការទទួលស្វាគមន៍ទូតសុច្ឆន្ទៈជាសកលរបស់ PEPSI គឺក្រុមចម្រៀង K-pop នារី BabyMonster ដែលធ្វើឱ្យបរិយាកាសប្រគំតន្ត្រីកាន់តែមានភាពរំភើបរីករាយ ដែលជាព្រឹត្តិការណ៍មួយផ្សារភ្ជាប់ទំនាក់ទំនងអតិថិជនជំនាន់ថ្មី និងផលិតផល PEPSI យុគសម័យថ្មី ឱ្យទទួលបាននូវបទពិសោធន៍សប្បាយរីករាយក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិ និងសិល្បករខ្មែរល្បីៗ ក្នុងស្រទាប់យុវវ័យ»។
លោកបានបន្តទៀតថា «ឈានចូលយុគសម័យថ្មីនៃការផ្លាស់ប្តូរកំប៉ុងថ្មីកាន់តែទាន់សម័យ និងរសជាតិនៅតែឆ្ងាញ់ PEPSI CAMBODIA មិនត្រឹមតែ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគោលដៅនៅក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ ពោលគឺនាពេលខាងមុខឆាប់ៗនេះ នឹងមានកម្មវិធី យុទ្ធនាការ ប្លែក ថ្មីៗ ដែលនឹងផ្តល់ជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជាតែម្តង»។
ព្រឹត្តិការណ៍ការប្រគំតន្ត្រី PEPSI INTO THE NEW ERA ក្រៅពីលោក នីកូ ក៏មានវត្តមានតារាចម្រៀង ស្រស់សង្ហា មិនសូវវចេះវោហារ និងមានប្រជាប្រិយភាពខ្លាំងមកពីប្រទេសថៃ The Toys រួមទាំងតារាចម្រៀងរូបសង្ហាសម្បូរហ្វេនៗស្រលាញ់គាំទ្រ រួមជាមាន កញ្ញា ជេន បាក់យ៉ុង ណាវីត សម្បត្តិ ផានិត និងពិធីករសម្បូរវោហារសព្ទ ដេវីត និងកញ្ញា កាម៉ុនរ៉ាត់។
សូមបញ្ជាក់ដែរថា ភេសជ្ជៈ PEPSI ជាផលិតផលស្ថិតនៅក្រោមក្រុមហ៊ុន Cambrew LTD ដែលរោងចក្រធំបំផុតនៅក្នុងខេត្តព្រះសីហនុ ជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ ស្តង់ដាអន្តរជាតិ។ នេះជាមូលហេតុធ្វើឱ្យ PEPSI រីកចម្រើន និងទទួលបានការចូលចិត្តពិសាយ៉ាងខ្លាំងពីអតិថិជនគ្រប់វ័យ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕