Home ព័ត៌មានជាតិ បានត្រឹមតែសោកស្តា.យ! អាកាសយានិកទាំង២នាក់បានព.លីជីវិតទៅហើយ ម្នាក់លើកៅអី ម្នាក់ទៀតក្បែរឧទ្ធម្ភាគចក្រ

បានត្រឹមតែសោកស្តា.យ! អាកាសយានិកទាំង២នាក់បានព.លីជីវិតទៅហើយ ម្នាក់លើកៅអី ម្នាក់ទៀតក្បែរឧទ្ធម្ភាគចក្រ

80
0

កាលពីថ្ងៃទី១២ ខែកក្កដា ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាចក្រក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមហាជន ព្រោះតែបារម្ភអំពីសុវត្ថិភាពរបស់អាកាសយានិកទាំង២នាក់ ដែលបានអាស្រ័យលើឧទ្ធម្ភាចក្រក្នុងអំឡុងពេលនោះ។ យ៉ាងណាមិញ ជាការសោកស្តា.យយ៉ាងខ្លាំង ព្រោះអាកាសយានិកទាំង២នាក់នោះ ត្រូវបានរាយការណ៍ថាបានបាត់.បង់ជីវិតទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3TwrJFwotoBWn20cSmMdaOckkaGTXSU8ZuBRa9UR1DPGDNUpJ_bjpWTnNELuxYdKAC9BL0DCZzrWLzxTTyv7-ySgCg3ipH1eHwwBPeEcoNZjv40gfk63fvXCmtkmlMNwasB1MHQUJAD7vmd1cy-fZJO-n8I-OTUXHcQhGPF-OrHkSYxuMKwh2mUu6LGu2/s1280/453211875_818229520400094_9079716658117613795_n.jpg

កាលពីថ្ងៃទី ២៩ ខែកក្កដានេះ អាកាសយានិកម្នាក់ ដែលមានឈ្មោះ ខេង ឆៃយុទ្ធ ត្រូវបានគេប្រទះឃើញថា បានបាត់បង់ជីវិតនៅកៅអីយន្តហោះ។ បន្ទាប់មកនៅព្រឹកថ្ងៃទី ៣០ ខែកក្កដានេះ សាកសពរបស់អាកាសយានិកម្នាក់ទៀត ដែលមានឈ្មោះថា ស៊ុន ផល្លី បានគេរកឃើញថាបានស្លាប់នៅចម្ងាយប្រមាណនឹង ២១០ ម៉ែត្រពីកន្លែងធ្លាក់យន្តហោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwm1s64R-rNLHydn11uCkt25q5pfNuJj75U4pc7ptgflJpeXms1puvGXyITGJaF6inH73Nttdf8kFIVkv0VWTv05eBPrjuxHRknOnU22CKkBEl7OF9sfAUMSXIITq990Qvp2VEmiltHmdaCfaemROgVT8mQ_64ansOBFCC4L7S48GGayqQHKKT0vQoJGel/s960/IMG_2971.JPG

យោងតាមការជូនដំណឹងពីក្រសួងការពារជាតិ កាលពីថ្ងៃទី ៣០ខែកក្កដានេះ បានឲ្យដឹងថា៖ព្រឹកនេះវេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ គឺអាកាសយានិក ស៊ុន ផល្លា ដែលនៅចម្ងាយ២១០ម៉ែត្រ ពីឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi286gPh8Y9Y6Tdxfc9IOF0WeaO3YBpmuPSF8Wxh8T5ZuRqBpy_M1bZJm2tTLwASY9wI1EUzx9B1H4Ha0j5OfgqTs3s1VcrFsuBmLoFwGQgyK2snZGt3KsZPWm1Rao-jG4rLBXRCNfupjC881-JNIanSlmbDEZfzCut1ggBJxhtAe51WZ8n_-UR8AikS_j/s960/453410026_818229480400098_3925593301020139488_n.jpg

សូមអរគុណ និងកោតសរសើរដល់ ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងអាកាស កងទ័ពជើងគោក យោធភូមិភាគទី៥ គណៈបញ្ជាការខេត្ត ដែលបានបំពេញភារកិច្ច ក្នុងប្រតិបត្តិការរុករក និងសង្រ្គោះនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពអង់អាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZzM_3OA0JKP8r1Q3tinlj8pHDmt3EdyxnKIbwoO8gam4nCPSmEicAJN9oxuy0mFR45q4xlBULPeO60hcDqTdZi-rWnbHpDFf3_l5-ncQupT8lW00TUNj_2GnILyATcxw-VE5EyCwfHX_e2s32A0PFIaAcKskWv3wYNbPJItvVdNPeLJQAvmmxMr2MdxAr/s1280/IMG_2974.JPG

ជាមួយនឹងការជូនដំណឹងនេះ ក្រសួងការពារជាតិសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព។ ការពលីជីវិតរបស់អាកាសយានិក ទាំង២រូបនេះ គឺជាការបាត់បង់នូវធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទជា ពិសេសកងទ័ពជើងអាកាស ដែលគួរឲ្យសោកស្តាយបំផុត៕