ខ្ញីជាគ្រឿងផ្សំដ៏ចំណានដែលមានប្រើក្នុងមុខម្ហូបរបស់ប្រទេសជាច្រើននៅលើពិភពលោក។ យោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Cells កាលពីពេលថ្មីនេះបានបង្ហាញថា សារធាតុ Exosomes នៅក្នុងខ្ញីគឺពិតជាមានប្រយោជន៍ចំពោះសុខភាពរាងកាយខ្លាំងណាស់ ហើយប្រសិនបើអ្នកផឹកទឹកខ្ញីជារៀងរាល់ថ្ងៃនោះនឹងជួយការពារជំងឺធ្ងន់ធ្ងរ ៥ យ៉ាងដូចខាងក្រោម៖

១.ការពារជំងឺគ្រួសក្នុងថង់ទឹកប្រមាត់៖ សារធាតុ Gingerol នៅក្នុងខ្ញីមានសមត្ថភាពទប់ស្កាត់ការសំយោគ prostaglandin ដោយហេតុនេះកាត់បន្ថយការបង្កើតស្លេសក្នុងទឹកប្រមាត់ និងរួមចំណែកការពារការបង្កើតគ្រួសក្នុងថង់ទឹកប្រមាត់។ ក្រៅពីនេះសារធាតុ នេះក៏ជួយពង្រឹងមុខងាររបស់ក្រពេញ Adrenal Cortex និងការពារថ្លើមពីការខូចខាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiauDouT3o7OYzmtF1GI5J25hMyE9EeoGsig_-LgB28kYTmPxDpgslc-Km84Q7nrXyZxWQ_jmBB-QpAwVB-KpzTrhyphenhyphenorXEGHWAhp8UQpYx6Z4PWiOWYG0LQMqiCeZN9wtpdotae4qcQgckY7wt887q0JkqHkNg1hjG6B522FVPopWLO3nrN_JWEeTG8ITgo/s810/photo_2024-08-02_16-18-27%20(2).jpg

២.ការពារជំងឺដាច់សរសៃឈាមខួរក្បាល៖ ការទទួលទានទឹកខ្ញីក្តៅនៅពេលព្រឹកជារៀងរាល់ថ្ងៃអាចកាត់បន្ថយកម្រិតទ្រីគ្លីសេរីត និងកូឡេស្តេរ៉ុលក្នុងឈាមបានយ៉ាងឆាប់រហ័ស រួមចំណែកការពារជំងឺក្រិនសរសៃឈាម។ បើយោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Maryland ការបន្ថែមខ្ញីទៅក្នុងរបបអាហារក៏អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីដក្នុងរាងកាយ ក៏ដូចជាជួយក្នុងការការពារជំងឺសរសៃឈាមបេះដូងមួយចំនួនបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJqD-kb3ZvGwQssYCWkdrk6EZgpfGZYtTzGJj7q9QkFHwbPlVqR6S9cQTEO_Q3HcdrOJB34oMD8kKPNd2Y-iO-J2dGTQpeBwv_k3vJ1AKnptjuRfQrMZQiKSwzdnKEuyqwpeEeenBUi4wrirK8O1NotyBA3G8i99xkhFQ2qtaiKjWLdQdafWzSFZ7OysPG/s1025/photo_2024-08-02_16-18-27.jpg

៣.ការពារជំងឺរលាកមាត់៖ យោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ New South Wales ក្នុងឆ្នាំ ២០១៦ បានបង្ហាញថា ការទទួលទានខ្ញីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺរលាកមាត់។ អ្នកវិទ្យាសាស្ត្របានតាមដានអ្នកស្ម័គ្រចិត្តមួយក្រុម ហើយបានរកឃើញថា អ្នកដែលទទួលទានខ្ញីជាប្រចាំ មានអត្រានៃការឆ្លងជំងឺធ្មេញទាបជាងអ្នកដែលមិនទទួលទានខ្ញី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy5rADxRP0lFuaJCiSCqr4yjdjJDIeey9GfcNsjYbV-3Zijl-3s_BDXiDfgG98O3J7gX_hf2B5pXXLH2zSfbDnqjkN4k9AxVyZpiAZ3Q4Jo_jwIdpl3UY3I0zKaujQFGigjkmE0LT1FMhkVCzZXAcoCeBoWOu1i-P9HagIFzAwWjxtPO9oLNnKgXOFvBLY/s747/photo_2024-08-02_16-18-28%20(2).jpg

៤.ប្រឆាំងភាពចាស់៖ ខ្ញីមានសមត្ថភាពជំរុញការផលិត superoxide dismutase ដែលជាអង់ស៊ីមប្រឆាំងភាពចាស់ ជួយទប់ស្កាត់ការបង្កើត និងការបញ្ចេញសារធាតុពណ៌ lipofuscin នៅក្នុងខ្លួន។ យន្តការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្យឺតដំណើរការចាស់នៃកោសិកា។ លើសពីនេះទឹកខ្ញីក៏ជួយសម្រួលដល់រោគសញ្ញាផ្សេងៗដូចជាវិលមុខ ក្អួត និងការបែកញើសត្រជាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi5B1aLVULs5zUX6Et-C0VYoKsow8sg071WAxv1XlKR3VwN9EPnXwaHzyAWt5D4Vz-2pC2IZEXutCIA66AGxkwmIklMQqHzVS9rgrGHrC1GE_X7XBQuVvtORVLiX923amcrt6G4pbri8sIoVGI2GlMdW1OYWG1T26Vzea0NLhBke2k-HmgMYqVwY76BQH-/s736/photo_2024-08-02_16-18-28.jpg

៥.ការពារជំងឺបេះដូង៖ តាមការស្រាវជ្រាវបានបង្ហាញថាការផឹកទឹកខ្ញីជាប្រចាំថ្ងៃ នឹងអាចជួយការពារប្រឆាំងនឹងជំងឺបេះដូងយ៉ាងមានប្រសិទ្ធភាពបំផុត ព្រោះខ្ញីអាចជួយឱ្យចុះសម្ពាធឈាម ជួយការពារការគាំងបេះដូង ការពារការកកឈាម បំបាត់ការក្រហាយទ្រូង បញ្ចុះកូឡេស្តេរ៉ុល និងធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម៕