Home Blog Page 928

ភ្ញៀវទេសចរស្រឡាញ់បរិស្ថាននឹងទទួលបានអាហារ និងកាហ្វេពុំគិតថ្លៃ

0

ប្រទេសដាណឺម៉ាក ៖ បើទោះជាវិស័យទេសចរណ៍បានជួយដល់សេដ្ឋកិច្ចរបស់ប្រទេសនានាក្តី ប៉ុន្តែវាក៏ផ្តល់ផលប៉ះពាល់ដល់បរិស្ថានប្រទេសនោះផងដែរ ។ ហេតុនេះ ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក បានរៀបចំគម្រោងផ្តល់រង្វាន់ដល់ភ្ញៀវទេសចរបរទេសដែលស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានទីក្រុង ហើយគម្រោងនេះឈ្មោះថា «CopenPay» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAb59ReLxYR0dZIG32pZKmxrM-ktt8KhWzhZqd_CewBbCm9rdgTJxzWoTzYrLzGuEChFUEhtrReAIC2FWYefJ2zdPHYF_lPqV_coRJEYCZD22CoyK0gp4qc8BsH2zD3hpSXdZf8QKbehuC0thaLzZYj3kc7TT_rtr4Zq3aFyY37SI-ZqTGfyUk8KlcdN8Z/s1200/image_2024-08-09_13-26-21.png

ការបង្កើតគម្រោង CopenPay នេះឡើង គឺមានគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងទីក្រុង Copenhagen របស់ប្រទេសដាណឺម៉ាក ដែលបណ្តាលមកពីវិស័យទេសចរណ៍ ។ អាជ្ញាធរទីក្រុង Copenhagen បានសាកល្បងគម្រោងនេះ គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។

ភ្ញៀវទេសចរបរទេសដែលចូលរួមក្នុងសកម្មភាពជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ទីក្រុង Copenhagen ដូចជា ៖ ដើរប្រមូលសំរាម, ការធ្វើដំណើរដោយជិះកង់ ឬការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ (រួមមាន ៖ ជិះរថយន្តក្រុង ឬជិះរថភ្លើង) គឺពួកគេនឹងទទួលបានរង្វាន់ជាអាហារ, ភេសជ្ជៈផ្សេងៗ, កាហ្វេ និងបានចូលរួមក្នុងកម្មវិធីផ្សេងៗដែលរៀបចំដោយទីក្រុងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7lscY8aLY58UDPv8xibLgTobYtXZ6njU12kQar91gnZKNIAk3rBkuMChXLYeQiW2CmBbxGkPAUa2dmeOR_wW4Ox5O-RGHo-o42BU0dpTmiX4m01DPuECJgvWzWVkeMiECE35ko4h5VOVeWNK6gt-LVYonrkVWagNWmdRxkKOatSwe8seVJ16grfsRNfEG/s1600/image_2024-08-09_13-26-32.png

ការបង្កើតគម្រោងជួយដល់បរិស្ថានទីក្រុង គឺអាស្រ័យលើការជឿទុកចិត្ត ខណៈពលរដ្ឋដាណឺម៉ាកតែងតែជឿទុកចិត្តអ្នកដទៃ ព្រមទាំងជឿជាក់លើមនុស្សប្លែកមុខយ៉ាងខ្លាំង បើធៀបនឹងប្រទេសនានាលើពិភពលោក ។ ហេតុនេះ ភ្ញៀវទេសចរពុំចាំបាច់បញ្ជាក់ថា ខ្លួនកំពុងតែជួយការពារបរិស្ថានក្នុងទីក្រុងទេ ពួកគេគ្រាន់តែថតរូបក្នុងអំឡុងពេលកំពុងប្រមូលសំរាម ឬបង្ហាញសំបុត្រជិះរថភ្លើង ពួកគេនឹងអាចទទួលរង្វាន់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBDn74lNWpR7bte825zMDk6HaoFJFHVpAIKggLC4MD2lyUSZZNG-BAuiHaO0egPCXiWstk_TrQwaE659RGDxDfulUXCZrxK3Ewcit0Z42Pqj9jSAs3wmIEoY7NRUU6X3n7U1L5EIoAjcGlzrd8GIAgVvFCsf4mzTueSzzAzw-oMrpOmVTFjIsiys-QWfKY/s1440/image_2024-08-09_13-27-25.png

គម្រោង CopenPay ត្រូវបានបង្កើតឡើងដោយអង្គការទេសចរណ៍ទីក្រុង Copenhagen ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរបរទេសឱ្យចេះស្រឡាញ់បរិស្ថានពិភពលោកខ្លាំងឡើង ព្រមទាំងផ្តល់រង្វាន់ដល់ភ្ញៀវទេសចរណាដែលស្រឡាញ់បរិស្ថាន ដូចជា ៖ ចូលរួមចំណែកសម្អាតទីក្រុង ឬស្ម័គ្រចិត្តធ្វើការក្នុងកសិដ្ឋានដាំបន្លែក្នុងទីក្រុងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ReUKyY6kzAakhorQesyLWR1Lcm8BJdPCC0i7dnOxa72vH9KT4xDyHedouroozjkQ03dkAOl7cODS-_c57HGmtakRgF2JQLnrWZktA_zdk4tKnAIHcExrVCyR6J5BZ5vqpceo2T07c6IjWuxS0BJjmf1P8eIbCcw7I7WnBCfltWQUVpRBNt-AB85ImLLA/s1100/image_2024-08-09_13-26-48.png

ភ្ញៀវទេសចរភាគច្រើនបានគាំទ្រគម្រោងការពារបរិស្ថាន ហើយពួកគេនិយាយថា ចង់ដើរកម្សាន្តផង និងចូលរួមការពារបរិស្ថានផង បើទោះជាពុំមែនជាប្រទេសរបស់ខ្លួនក្តី ។ ប៉ុន្តែជនបរទេសខ្លះមិនឯកភាពនឹងគម្រោងនេះទេ ។

ជនទេសចរម្នាក់ធ្វើដំណើរពីទីក្រុងឡុងដ៍ ដើម្បីមកធ្វើការនៅទីក្រុង Copenhagen ប្រទេសដាណាម៉ា និយាយថា វាល្អខ្លាំងណាស់ ដែលពួកគេបានធ្វើគម្រោងជួយដល់បរិស្ថានពិភពលោក ។ ប៉ុន្តែជនបរទេសរូបនេះបដិសេធការប្រមូលសំរាមនៅតាមផ្លូវ ពីព្រោះគិតថា ខ្លួនត្រូវចំណាយពេលវេលាដើររើសសំរាមដើម្បីទទួលបានរង្វាន់បន្តិចបន្តួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4rSVpihvLoLVjThIbltstVfmGcY1Qvj2qTTJh5d77E2Xg5lWd3NBcbi2DNCxEF9uxHBJqZrkIEEzwijFFuLf83D3cqwIVxCiDHsEDAY9NhUxvUwwWwv3rV4EpNbRMkIB28BlmEMC9No9rU3rdCj1TSHFKxkh-Q2gFd_ocjktbu3PPUhacpp99j_kYjgjz/s1199/image_2024-08-09_13-27-13.png

បើទោះជាគម្រោងលើកទឹកចិត្តភ្ញៀវទេសចរបរទេសឱ្យស្រឡាញ់ការពារបរិស្ថាននេះ ពុំបានជួយឱ្យបរិស្ថានក្នុងទីក្រុងទាំងមូលស្អាតក្តី ប៉ុន្តែអ្នករៀបចំគម្រោងនិយាយថា វានឹងអាចផ្លាស់ប្តូរផ្នត់គំនិតមនុស្ស និងជាបទពិសោធន៍ដ៏សំខាន់បំផុតសម្រាប់ភ្ញៀវទេសចរពេលពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ៕

ដូចការសង្ស័យរឺយ៉ាងណា?ត្រឹមតែរូបថតរបស់ដាណាភីនមួយសន្លឹកសោះ បង្កឱ្យមានការវែកញែកពេញបណ្តាញសង្គម

0

ថ្មីៗនេះ នៅលើបណ្តាញសង្គម Tik Tok មហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរូបភាពមួយសន្លឹកដែលមានវត្តមានកូនស្រីរបស់លោកជំទាវទ្រី ដាណា គឺ ដាណា ភីន មានភាពស្និតស្នាលជាមួយក្មេងស្រីម្នាក់ ក៏បង្កឲ្យមានការជជែកវែកញែកព្រោងព្រាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTmCY_4GAFMIfMRgx6pgI37uSfXoJAMcZO_kNFIoUS0wTuxAFpslNWfKyA18oDGi_JAvLAfdk_HFTphQQWB7E67dDqNFYFrozaX2q6ymbYuyVlehZxC4XP7wEdFoW5MiLLT9Fnot8OGYhyufCvFMacKeDki3V3OT-zhk7Fmnqaks0VOOBSZslk5BvEl9Mj/s2048/IMG_3440.JPG

យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនី វ៉ាន់ លីហ្សា បានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមយុវវ័យ ព្រោះបានបង្ហាញរូបភាពមួយសន្លឹកយ៉ាងមានភាពស្និតស្នាលជាមួយនឹងដាណា ភីន ព្រមជាមួយនឹង Caption និងបទចម្រៀងបែបស្វីតៗ ក៏បណ្តាលឲ្យមហាជនលាន់មាត់ថា ដូចការសង្ស័យមែនគ្រប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLsg_vPuF0rx0hyCnaXbqseRs2KhzFFBV4E6VlLnYAT9KPVE31lIRtZ5Drn3yCOHoY1sMmSgLUDT7O4sF78Lsq_7TUB9q68Qxs9aqPx1D1igbebd0SANt1l3IxzI7R5WNq7JG8zi-qLTVH4H1dXSc66yDvBeAY1bjBBQw3SdimGMorAF0sRJbcIAcfhJER/s709/Screenshot%202024-08-09%20131919.png

ដាណា ភីន ត្រូវបានគេស្គាល់ថាជាកូនស្រីច្បងនៅក្នុងគ្រួសាររបស់លោកជំទាវទ្រី ដាណា ដែលកាលពីពេលកន្លងទៅនេះ នាងក៏ទទួលបាននូវការកោតសរសើរព្រោងព្រាត ព្រោះតែជាក្មេងស្រីម្នាក់ ដែលពូកែរៀនសូត្ររហូតទទួលបានចំណាត់ថ្នាក់ល្អ មានសមត្ថភាពខ្ពស់ ក៏ដូចជាការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ។ បើទោះបីជាកើតក្នុងគ្រួសារជាមហាសេដ្ឋី ដាណា ភីន តែងតែបង្ហាញពីភាពសាមញ្ញរបស់ខ្លួន មិនដែលបង្អួតពីភាពស៊ីវិល័យនៅលើបណ្តាញសង្គមនោះឡើយ។ ជាធម្មតា នាងតែងតែស្ថិតនៅក្នុងឈុតសម្លៀកបំពាក់អាវយឺតធម្មតាៗ ព្រមជាមួយនឹងខោយ៉ាងសាមញ្ញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZrVXqgvUPEFyK6wO6r_elueUyDSCN1psPrkk78kFJmI813WGdX3qL5m_y5JMhBJ9v11E2PFNyMZuxgMS4iGrk9QUcWaWkEvfleFmpCh7nSgebEAaaAitMvacGWr-mg69s5pjgawqDK45gqLHHwbiXqPbdYRa0_3Wvx8lMeR8oqSIL6h3A4pA5bLF3HzRS/s2048/IMG_3441.JPG

យ៉ាងណាមិញ បើក្រឡេកទៅកាន់រូបភាពដែលបានចែកចាយនោះវិញ គណនី វ៉ាន់ លីហ្សា ក៏បានគូសបញ្ជាក់ម្តងទៀតថា រូបភាពនោះគឺគ្រាន់តែជា Idol និង Fan តែប៉ុណ្ណោះ និងមិនមានអ្វីលើសពីនោះឡើយ សូមកុំឲ្យអ្នកលេងបណ្តាញសង្គមមានការយល់ច្រឡំអី៕

ជំងឺអុតស្វាកំពុងរីករាលដាលប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក!

0

បរទេស៖ ថ្មីៗនេះករណីនៃមេរោគអុតស្វាកំពុងកើនឡើងយ៉ាងខ្លាំងនៅបណ្តាប្រទេសជាច្រើនក្នុងទ្វីបអាហ្រ្វិក ដែលបង្កឱ្យមានការព្រួយបារម្ភថាជំងឺនេះអាចនឹងរីករាលទូទាំងពិភពលោក។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ចំនួនករណីជំងឺអុតស្វានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកើនឡើងដល់ជាង ១៤,០០០ ករណីហើយ ដោយមានអ្នកស្លាប់ចំនួន ៥១១ នាក់។ ជំងឺដ៏គ្រោះថ្នាក់នេះក៏រីករាលដាលដល់ប្រទេសជិតខាងចំនួនបួននៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោផងដែរគឺ Burundi, Kenya, Rwanda និង Uganda ដែលប្រទេសទាំងបួននេះមិនដែលកត់ត្រាករណីកើតជំងឺស្វាពីមុនមកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4SHxVCqlU-Z358mSd3zhfTQm6IJlHoMGwcAbkLHKNJuWhcGtWye86tr-SSiFMBRdqbT36Fn2b5ndc4TegJGHB3Na3dsq35ed977ffrLiZkykcgaG4OKWV7tBkt_p8MVIZZx-Ro-codQ6n6_YMXeUsR9e7hfjtEvE61AvtiepGDLZrPZFoKeAaRwptreot/s800/image_2024-08-09_13-16-35.png

មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤ ថាពួកគេមានគម្រោងនឹងកោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយក្នុងពេលឆាប់ៗនេះដើម្បីកំណត់ថាតើការផ្ទុះឡើងជំងឺអុតស្វាគឺជាគ្រាអាសន្នសុខភាពសាធារណៈសកម្មឬយ៉ាងណា។ ជំងឺអុតស្វា ឬហៅថា Monkeypox គឺជាជំងឺមេរោគម្យ៉ាងដែលអាចឆ្លងរវាងមនុស្ស និងសត្វដែលមានមេរោគ។ យោងតាមអង្គការសុខភាពពិភពលោក ជំងឺនេះអាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ដូចជាការស្ទាបអង្អែល ការថើប ឬការរួមភេទ ក៏ដូចជាតាមរយៈរបស់របរ ពូក សម្លៀកបំពាក់ និងម្ជុលជាដើម។ រោគសញ្ញារួមមានគ្រុនក្តៅ កន្ទួលរមាស់ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង អស់កម្លាំង និងហើមកូនកណ្តុរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZGh_cLIiVtkbQziQmcUc_Ky4F_l4rH4CUzjuWGzU2Zq1dU8P_53t2OlP_zELPi70pYHs63LxSgCq9Odes9aCBRxLg080oDG6MBZeCbwVIRVOVEDMdrzHkxvhsBN7ei79lRxhBSbp1vJyEEUM-cBenXNos57-iPCBqdv6-J6b_b17e2bQUDxV_zEqBTes0/s1200/image_2024-08-09_13-16-44.png

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជំងឺនេះត្រូវបានកត់ត្រាជាចម្បងនៅអាហ្រ្វិកកណ្តាល និងខាងលិច ប៉ុន្តែវាក៏ចាប់ផ្តើមរីករាលដាលដល់អឺរ៉ុប និងអាមេរិកខាងជើងក្នុងឆ្នាំ ២០២២ ផងដែរ។ Monkeypox អាចបង្កឱ្យមានជំងឺកាន់តែធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យស្លាប់ទៀតផង ទោះជាយ៉ាងណាជំងឺនេះក៏មិនមានភស្តុតាងណាមួយដែលបង្ហាញថាវាងាយឆ្លងនោះទេ។ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចាប់តាំងពីខែមករា ឆ្នាំ ២០២៣ មកសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីសង្ស័យជំងឺអុតស្វាចំនួន ២២,០០០ ដោយមានអ្នកស្លាប់ចំនួន ១,២០០ នាក់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimFDUbRWring-SbJ4RPD9NeI17PEZkFxkahYNKriYCwEZ8KFuVP9T8FU3Gk5rghxejEQuca4EdAhEM-VcUTw8je1ZHfeq3DoNfBMBZU1paC5sDmpfnyyxpANgYu6zgfEJmgYpETt_NL1KV7Te8bIbNvOcNVbxXG6caPrqUBIwtcuRgrVxc-9-LNgHKnAYK/s3000/image_2024-08-09_13-17-10.png

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន WHO បានណែនាំអ្នកដែលប៉ះមនុស្សឈឺ ឬមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ ឱ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺស្វា។ ដោយប្រទេសចំនួនពីរនៅក្នុងតំបន់អាហ្រ្វិក នីហ្សេរីយ៉ា និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានអនុម័តការប្រើប្រាស់វ៉ាក់សាំងជំងឺអុតស្វាសម្រាប់គោលបំណងសង្គ្រោះបន្ទាន់។ លោក Tedros បាននិយាយថាការបញ្ឈប់ការរីករាលដាលនៃជំងឺស្វានឹងតម្រូវឱ្យមានការឆ្លើយតបយ៉ាងទូលំទូលាយនិងជាអន្តរជាតិ។ WHO ក៏បានអំពាវនាវឱ្យមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺនេះឱ្យបានឆាប់បំផុត៕

កូរ៉េខាងត្បូងអនុវត្តច្បាប់ហាមចិញ្ចឹមឆ្កែលក់យកសាច់ និងបិទអាជីវកម្មសាច់ឆ្កែគ្រប់ប្រភេទ

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មាន Korea Herald and Straits Times រាយការណ៍ថា ច្បាប់ហាមឃាត់ការចិញ្ចឹម និងសម្លា.ប់ ឆ្កែក្នុងកសិដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមអនុវត្តនៅថ្ងៃទី៧ ខែសីហា ។ ក្រៅពីនេះ កូរ៉េខាងត្បូងនឹងផ្តល់ប្រាក់សំណងដល់ឧស្សាហកម្មសាច់ឆ្កែនៅទូទាំងប្រទេស ចំនួន៥.៦២៥កន្លែង រួមមាន ៖ កសិដ្ឋានចិញ្ចឹមឆ្កែ និងភោជនីយដ្ឋានសាច់ឆ្កែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrLmY5SL3zd5UDT2zZ-1QE2DkIaAFNQlvHlIRWRtenZb58l5xhcZUn6aFSTfrcNr71NmvR_bRI9MdCgrdd5nFaOOCbIBO0rV1LAPEi8u8DcWbreluVcoFjpHfTYfakouv16glqb-7OrYQVFnFGxVxToHTIbQ6NXU4cqZJE_owjTCa2XNCIyWvMt3gxwWLK/s1600/image_2024-08-09_10-22-24.png

ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង នឹងផ្តល់ប្រាក់សំណងស្មើនឹងការចំណាយប្រកបអាជីវកម្មសាច់ឆ្កែ ហើយអាជីវកម្មទាំងនេះនឹងទទួលបានប្រាក់បន្ថែមទៀត ក្រោយពីពួកគេរុះរើកសិដ្ឋានចិញ្ចឹមឆ្កែ ឬទីសត្តឃាតរួចរាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ytmzyHszF1CldZ-RFq96y55Y6YN6ecsfxlZDFWWVXk5Kl7NmRB5kuP6mtirZAYf_b1omOAQD_moPrBpIiWvPq9C2pZL7Xu3U_NEqRPlcu-m0PT_1NW2sodNp4mAoyB3Q6fWaJ7xsUKKycBnGxJNXmJFsfoZdeH_ZREOPPMncVcSE2fGue5m_wKrprfWW/s1800/image_2024-08-09_10-22-42.png

ចំណែកអាជីវករលក់សាច់ឆ្កែ ឬម្ចាស់ភោជនីយដ្ឋានសាច់ឆ្កែ អាជ្ញាធរនឹងផ្តល់ប្រាក់សំណងដើម្បីឱ្យពួកគេបិទអាជីវកម្ម ។ ក្រៅពីនេះ អ្នកប្រកបអាជីវកម្មលក់សាច់ឆ្កែអាចស្នើសុំប្រាក់ឧបត្ថម្ភសម្រាប់ការផ្លាស់ប្តូរអាជីវកម្ម ដោយពួកគេនឹងទទួលបានការពិគ្រោះយោបល់ និងអប់រំពីការបើកអាជីវកម្មផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn3b7YIGCrv6qszQZEmbvN9lt0Kr8XBmDr8CVKTjLfqTfo8-WxMQflgYvayHAMr62_ve7lCPFQMjJ5ikNE8hNO_pbF3BNPhlT3NrHSu7LWS1t6-QpPpbGtfe_4mExjY7moRQrj5V4y_1xilEpYEUvs41OD38VYHFsLDNpV0OHyiIkaZ7HIJF6EhSKyJ2Ak/s962/image_2024-08-09_10-22-51.png

មន្ត្រីក្រុងសេអ៊ូលនឹងបង្កើតគណៈកម្មការហាមឃាត់ការបរិភោគសាច់ឆ្កែជាផ្លូវការ ហើយលោក Park Beom Soo អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នឹងធ្វើជាប្រធានគណៈកម្មការនេះ ។ រីឯសមាជិករបស់គណៈកម្មការមានចំនួន២៥នាក់ រួមមាន ៖ មន្ត្រីតំណាងរដ្ឋាភិបាល, អ្នកចិញ្ចឹមឆ្កែ, អ្នកគាំទ្រសិទ្ធិសត្វ និងអ្នកជំនាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1o3kuSXOmwvO0Wxqr0WEhUd4jbOsR14KHQB6WoITr2c4inBRGbjkV5JILoO_sh8xovxvyks6s_HL6a3xbqVC_BVNIjJ6A_H03VnJvXq7W0WrVoVlMu_ftlKvOTY_oSThG1-6xW85seTpBMwdGEg9i3caNlXFUzygppbnkHqa6N3Ukvm61w9qUjyVZ2NE1/s5046/image_2024-08-09_10-22-59.png

នៅពេលច្បាប់នេះចូលជាធរមាន នៅខែកុម្ភៈ ឆ្នាំ២០២៧ អ្នករំលោភច្បាប់ ដូចជា ៖ សម្លាប់ឆ្កែស៊ីសាច់ ពួកគេនឹងជាប់ពន្ធនាគារមិនលើស៣ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន៣០លានវ៉ុន (ឬស្មើ២១.៤៤៤ដុល្លារអាមេរិក) ។ រីឯអ្នកចិញ្ចឹមឆ្កែដើម្បីស៊ីសាច់ ឬលក់សាច់ឆ្កែ នឹងជាប់ពន្ធនាគារយ៉ាងហោចណាស់២ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន២០លានវ៉ុន (ឬស្មើ១៤.២៧៧ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZND4TifeIuuOKBQDMWcnod5ku6JXMrn-TcsLt-W7QOkyQ_a_1nQzDXYN52rAQkSkUNlSC8sU71wLc8g8PdXPl7WVl2zzjgZgh9YfWd_u1Zb-r0FiKZuk9Ye4eyphxLVh9ZRj2cuKd2NbODimUc0B_aWZ8Skc-FZNgSSLcPoEYFtDwLtg318IQQzDKaqRp/s6000/image_2024-08-09_10-23-18.png

ច្បាប់ហាមឃាត់ការបរិភោគសាច់ឆ្កែនៅប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមអនុវត្តផ្នែកខ្លះៗកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ។ ជំហានដំបូង កូរ៉េខាងត្បូងបានហាមឃាត់ការបង្កើតកសិដ្ឋានចិញ្ចឹមឆ្កែយកសាច់លក់ ហើយអ្នករំលោភច្បាប់នេះនឹងបង់ប្រាក់ពិន័យចំនួន៣លានវ៉ុន (ឬស្មើ២.១៤៤ដុល្លារអាមេរិក) ។ វាបានធ្វើឱ្យមហាជនអបអរសាទរយ៉ាងខ្លាំងចំពោះការបង្កើតច្បាប់បិទអាជីវកម្មសាច់ឆ្កែ ហើយសង្ឃឹមថា ពលរដ្ឋកូរ៉េខាងត្បូងនឹងឈប់បរិភោគសាច់ឆ្កែ ៕

វិមានរដ្ឋធម្មនុញ្ញ ជាទីតាំងរំលឹកដល់ច្បាប់កំពូលនៃជាតិ ត្រៀមបង្ហាញខ្លួននៅជិតវិមានឯករាជ្យ ភ្នំពេញ!

0

វិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងនៅជិតវិមានឯករាជ្យ ទីក្រុងភ្នំពេញ ដែលជាសំណង់ប្រវត្តិសាស្រ្តខ្មែរមួយទៀត បច្ចុប្បន្ននេះគឺកំពុងតែសាង់សង់ជិតរួចរាល់ហើយ។ វិមានរដ្ឋធម្មនុញ្ញនេះ ត្រូវស្ថាបនាឡើងដើម្បីជានិមិត្តរូបប្រវត្តិសាស្រ្តនៃការបង្កើតរដ្ឋធម្មនុញ្ញដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩៩៣ បើគិតមកទល់ពេលនេះគឺមានរយៈពេល ៣១ ឆ្នាំហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Q9y-S6VfQ4j9NI9ZfJrzF8Bpjuax1xiRZmoRT2moSCCwtMBiEDOWR3bQWLyfa8VZgOiuT-r0sfU8oJCf69DS4du4cqaQj4JRLaCHkA_vXXX-74OG5aGvphJXdozExQ0SgFBp__-V9j5y4PStO_-ailM_FNG_r49h0SlVTpeAy2SoYMdOzxdjWBWpJCFC/s1280/IMG_3430.JPG

ថ្មីៗនេះ យោងតាមរូបភាពដែលបានដាក់បង្ហោះដោយ គណៈស្ថាបត្យករកម្ពុជា និងការគូសបញ្ជាក់ពីប្រភពបុរាណាចារ្យ បានឲ្យដឹងថា «វិមានរដ្ឋធម្មនុញ្ញកម្ពុជា របស់កម្ពុជាជិតសាងសង់រួចរាល់ហើយ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាប្រទេសកាន់របបអាស្រ័យរដ្ឋធម្មនុញ្ញ មានទីតាំងសម្រាប់រំលឹកដល់ច្បាប់កំពូលរបស់ជាតិខ្លួន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTLTq9W_Sol1tZ9RpSQFTDs-Dun2An7vFv9k6ejboVbPW2i2-GOwpf8pkZSoHOntRdaIRZsF7eRHCicxhoDlrSBMVIVead9TIJa-Y9KKDA2PC04H1H07129VSxy7CZRcoalqec-icj-BzJFUSZMH_c5MxGKytjKHbZAZ3gP-YwiVwZdS9iwh3aG3qdbJxE/s1280/IMG_3431.JPG

សូមជម្រាបថា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ១៩៩៣ មក ប្រទេសយើងមាននាមជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (ពោលគឺព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែគ្មានអំណាចនយោបាយ) និងគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ផ្អែកលើគោលការណ៍នៃការបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញតិ្ត និងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ព្រះមហាក្សត្រគឺជាប្រមុខរដ្ឋ និងជានិមិត្តរូបនៃឯកភាព និងនិរន្តភាពជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPi_8MsuYlVz37T-szoMxFlCBIeV5CKGre6bsiTw9sCjsoI7Xwe9G9-laXaftn1iAz58y-r4t-uHsFk735fpH-d-WBtocNgKBefn99KmbglzwRXx_tDC5dZpPfkXdQld46t7YZnvZojreK1OH_2EtVwNPhc-7YFAnVdzKHsnJPUnTW2Xgm-QQ06qOT6etn/s1208/IMG_3434.JPG

គួរបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ កន្លងទៅក្រោមអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រួមជាមួយសមាជិក នៃក្រុមប្រឹក្សាធម្មនុញ្ញជាច្រើនរូបទៀត។ វិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបត្យកររៀបចំសាងសង់ឡើងពាក់ព័ន្ធនឹងការរចនានៅលើសន្លឹកទ្វារទាំង ៤ ដែលឆ្លុះបញ្ចាំងទៅលើទស្សនៈគុណតម្លៃ នៃរដ្ឋធម្មនុញ្ញនិយមទំនើប ដូចជា គុណតម្លៃនីតិរដ្ឋ, គុណតម្លៃប្រជាធិបតេយ្យ, គុណតម្លៃនៃការបែងចែកអំណាចដាច់ពីគ្នានៃអំណាចទាំង ៣ របស់កម្ពុជា និងគុណតម្លៃនៃសិទ្ធិមនុស្សផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgo25aZxuMgZ-enPxPRqZj-5ReN8AShKrCjfHbtVOZKwfF5Bpt3Avl2sbKLZawOAqJCUuDzZ2ye4tmeySn7wJE8S-H-c03VWfncDcO96bQMw1RDj5QEhGf-dL4PmRQ48FdJO7m1VgQcn8BMrd8PD3y4yaSVWvjy5k1U2XeyNhHMpC6pRGvvJunE78v778t/s1280/IMG_3435.JPG

គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រវាយប្រហាររនៅជប៉ុនម្សិលមិញ បង្កឲ្យមានការព្រមានអំពីរលកយក្សសូណាមិ!

0

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៧.១ រ៉ិចទ័រ បានវាយប្រហារភាគនារតីនៃប្រទេសជប៉ុន កាលពីម្សិលមិញនេះ ហើយបើតាមសេចក្តីរាយការណ៍គឺគ្មានការខូចខាតធំដុំណាមួយនោះឡើយ គឺមានតែរលកយក្សស៊ូណាមិតិចតួចប៉ុណ្ណោះ ដែលបានបក់បោកតាមតំបន់ឆ្នេរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWuvFhK8FK7rK2XX6nyoEH7OOEIVvWePVzWhAkGkuaXnM1J2Dd5K_N-SgGzjRzYY4wWK5yX7Ia6x992EuXSfff3KyGdumzjSkpbyq2tfahQKkoY_SUdoA-0XUHeZFdIAVuzhl9vy-qYaoE2a5urmybP17v_rVOv6zfIghqW8IYs9NL3fcXcAXfsECFeGWV/s767/image_2024-08-09_09-56-19.png

កាលពីថ្ងៃទី ៨ ខែសីហានេះ នៅវេលាម៉ោងប្រមាណនឹង ៤និង៤៣នាទីរសៀល គ្រោះរញ្ជួយដីដ៏គួរឲ្យកត់សម្គាល់មួយបានកើតឡើងនៅខេត្ត Miyazaki ដែលជាទីក្រុងលើកោះ Kyushu នៃប្រទេសជប៉ុន ។ តាមរយៈហេតុការណ៍លើកនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីចំនួនអ្នកស្លាប់ឬរបួសឬក៏កំណត់ទំហំនៃការខូចខាតប៉ុណ្ណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHLb-u0Q-ps0uovNMAcw9Vg_aGVMCzO1YHwwre0BjL9YefkhTytj3kzBMuUKkpQt22nVfQdu7OliWK2_6zfX9H-kpDnNVh-lQhaGEv7BDG7OXh5_rdePIIXBOdni94k6BkrktaIwQzplZM2ljyTtxeTwXBHT25A-9WeXfLgUczU1bPe2mHuSShTDYsxnCl/s1200/image_2024-08-09_09-56-30.png

ទោះបីជាយ៉ាងណា អ្នកជំនាញក៏បានគូសបញ្ជាក់អំពីរលកយក្សស៊ូណាមិ ក្នុងទំហំ៥០ស.ម, ២០ស.ម, និង១០ស.ម ថាបានវាយប្រហារទីតាំងមួយចំនួន រួមទាំងកំពង់ផែ Miyazaki ប្រទេសជប៉ុន ជាងមួយម៉ោងបន្ទាប់ពីការរញ្ជួយដីកើតឡើង។ សេចក្តីប្រកាសអំពីរលកយក្សស៊ូណាមិត្រូវបានចេញផ្សាយឲ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនៅឯឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃកោះភាគខាងលិចមួយចំនួនរបស់ប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRR7VZUMX1G83vjCvSGGD6kYLUqzSPURWY2FeRO29mRZjiNlHtLEXTrO9bjwMD8iC8D0iMlIGjNTHb7jn-6QvdnVp95m-U8uPIpGLk0vesZHj6DdF20y0r8k9kEDxCHq_ymEDY-0H9zI5nF2xTodWoOkDD5fBDWKQaYwKqyrJk7hE2Q_nJqDyZ2PTmhXYq/s801/image_2024-08-09_09-57-19.png

JMA បានលើកឡើងនៅលើបណ្តាញសង្គម X ថា “រលកយក្សស៊ូណាមិនឹងវាយប្រហារម្តងហើយម្តងទៀត។ សូមកុំចូលទៅក្នុងសមុទ្រ ឬចូលទៅជិតឆ្នេរសមុទ្ររហូតដល់មានការជូនដំណឹងសារជាថ្មី” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB0YBdDz8W6dZG39qlkNQVuROU1cpnC__6Z4Jyj_RdenVucCsOEGDng_dWYgLvnjDmWTZjMC1U3trXGnNrS-t_cTcjhEuLtHhyy_VWqILLP_gNrpGKTsfP0NEonPpBmEzLzFC4IXW-mFph8kQPoecQt30CP17Xj2iwUUXfAKBG_fI6ubnnwkbc7NjwV57s/s600/image_2024-08-09_09-57-39.png

គួរបញ្ជាក់ថា ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះជាមួយនឹងរញ្ជួយដីខ្លាំងបំផុតក្នុងពិភពលោក។ កាលពីឆ្នាំ២០១១ មនុស្សជាង ១៥,០០០ នាក់បានបាត់បង់ជីវិត ក្នុងគ្រោះញ្ជួយដីកម្រិត ៩ រិចទ័រ ដែលបង្កឱ្យមានរលកយក្សស៊ូណាមិយ៉ាងធ្ងន់ធ្ងរ ខូចខាតប្រទេសយ៉ាងដំណំផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL6b8-LRYswEI3YUq9dtENa94xwC13PDKTXAslioK_760Q_mtQK7mho7NzmW9yYwiDzTcQSoBmfPezyjEWb9ZZsPW5aBvjGD1gVoXU91ZVcWEmBZ2i60wWl-pvgDOy3Cn9Xu5Z__E2TYxN2h8cbFCiRVBS0SdO1Je18fFGePBHTjUIWtt6GcX0U4Rfw6Hm/s1331/IMG_3428.JPG

ខ្យល់កន្ត្រាក់មួយយប់មិញ ខូចខាតរថយន្ត៣គ្រឿង

0

នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ មានភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ បានបោកបក់រលំបង្គោល និងដើមឈើ បង្កការខូចខាតដល់រថយន្ត៣គ្រឿង។

ករណីទៀត១ កើតឡើងនៅផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បណ្តាលមកពីខ្យល់កន្ត្រាក់ ធ្វើឱ្យរលំបាក់បង្គោលភ្លើង សង្កត់លើរថយន្តមួយគ្រឿរងការខូចខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoXjM2liqzFPCCJRnnWlIqj9jn2YECMK76DuPxKUbb1BofpgLMOta1Gkd5cvyHkwMbsKZXlUjbk0hA87neTtGV3OlDwe4xC3nkxV3_1TfNudkHEVylqe9OSIirkapGT50nN4yWwV1S9GJDpMmPLItNKUND__9RJhXUvks0n4Qv6Ns8aOJ-IcyenhliR6rX/s1024/image-276-1024x768.png

ដោយឡែកករណីមួយទៀត ខូចខាតរថយន្តដល់ទៅ២គ្រឿង ដែលបានចតក្រោមដើមអំពិលមួយដេីមយ៉ាងធំ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNg_fMK2H65_2v0NUrXMrfb9gi3HCID1PpNOyxRHSBOQjRQEqW8sGMJWAMdQcO5QThB_qXFyYVQzo_I_V3QDVSLfyBtIOKD-13L5Uw5ZUeWRcW7xz5G8BugR8fwH4SGXp9e7m_EScdQY7ocC7w2FCeBEBdF8jJkXzU_-GbWxL1927t5swkRRP_lhzSxMV5/s1024/image-278-1024x768.png

គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល៣ថ្ងៃនេះ កម្ពុជានឹងភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់ ជាបន្តទៀត ដោយទទួលឥទ្ធិពលព្យុះទី៥ឈ្មោះ “ម៉ារីយ៉ា”៕

ចិត្តជាបងប្រុស! ជី ដេវីត មិននិយាយច្រើនតែលាប្អូនស្រីទាំងអាល័យក្នុងពេលទៅបន្តការសិក្សានៅអាម៉េរិក

0

ដូចជាពាក្យគេនិយាយថា ពាក្យសម្តីអាចនិយាយកុហកបានប៉ុន្តែកែវភ្នែកមិនអាចកុហកបាននោះទេ។ តួយ៉ាងដូចជាតារាចម្រៀង ជី ដេវីត បានឱបលាប្អូនស្រីដោយការអាល័យនិងក្តុកក្តួលជាទីបំផុតប៉ុន្តែធ្វើខ្លួនដូចធម្មតាតែទឹកមុខវិញមិនដូច្នេះទេក្នុងគ្រាដែលប្អូនស្រីលោកទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាម៉េរិក។ យ៉ាងណាលោកក៏បាននិយាយដែរថាទោះទឹកភ្នែកលោកស្រក់តែជាទឹកភ្នែកដែលមានមោទនភាពជាមួយក្តីរំពឹងថាពេលប្អូនស្រីតែម្នាក់គត់របស់លោកមានឈ្មោះថា ងួន ចាន់ដារីយ៉ា ត្រលប់មកវិញនឹងជួយមាតុភូមិកំណើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvGNTpf506kD_5F8ixUhKDguvkAxMVnmJI9zGKbDTzgjkDwlQsOAd5ZNoF_41CkaikPlvS7oFXNSEusgl8W17ewWEAvc1eau1TYzvV92YuP_dxTutAFcMOxXBsCaGD1xLHxbkGYtY-9hyphenhyphenHR4aYrhnOccnlV7Li-HnCnHYFhRM5A04KxwbYdT2kZOEAyryV/s2048/image_2024-08-08_14-08-34.png

កាលពីខែកក្កដា កន្លងមកនេះ តារាចម្រៀង ជី ដេវីត បានសម្តែងមោទនភាពទៅកាន់ប្អូនស្រីសំណព្វចិត្ត នឹងទៅបន្តការសិក្សានៅសហរដ្ឋអាម៉េរិកនៅសាកលវិទ្យាល័យ ហាវៃ នៅម៉ាណូអា ដែលកញ្ញាជាអតីតនិស្សិតមហាវិទ្យាល័យបុរាណ្យវិទ្យាជំនាន់ទី២៩ ដែលជំរុញឱ្យការសម្រេចចិត្តរបស់លោកកាលពី១៣ឆ្នាំមុនជាការសម្រេចចិត្តដ៏អស្ចារ្យបំផុតក្នុងជីវិតលោក។ ធ្មេចបើកៗពេលវេលាដែលប្អូនស្រីលោកដែលបញ្ចាប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យបុរាណវិទ្យា ឯកទេស បុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវចាកចេញពីមាតុភូមិកំណើតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZb3G8Xgu1JdNkMozZpf7LShwZNnoIbaC32mFS09OOZy1hLHf0aqnaRqhHxva_iCHN-aGxjFuedmJoS21xnMtYL46CaFg4AdQ2fqXlazQRetlrm0QQqR3pHui-_9tAzt1wWnLC1D5NBzDb7O73taT31aAeAr6q_YRlGjHwE2Mepc_RKOAoGwmThjsPjd3x/s1242/image_2024-08-08_14-08-36.png

នៅយប់ថ្ងៃទី៧ សីហា ជី ដេវីត ទេព បូព្រឹក្ស និងក្រុមគ្រួសារបានមកជូនដំណើរ ងួន ចាន់ដារីយ៉ា ក្នុងការចាកចេញទៅបន្តការសិក្សានៅសហរដ្ឋអាម៉េរិក។ ជី ដេវីត បានបង្ហោះវីដេអូខ្លីឱបប្អូនស្រីដោយក្តីអាល័យពេញដោយកែវភ្នែកនឹករលឹក ព្រួយបារម្ភនិងរូបភាពពីរសន្លឹកអមដោយចំណងជើងថា «ខ្ញុំរីករាយចំពោះដំណើរផ្សងព្រេងជីវិតបងប្អូនយើងទាំងពីរដូចរឿងប្រលោមលោក យ៉ាងហោចណាស់អ្នកបានធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកដោយមោទនភាពអរគុណសម្រាប់ពាក្យសន្យា ខ្ញុំសូមជូនពរឱ្យដំណើរផ្សងព្រេងលើដែនដីថ្មីរបស់អ្នកប្រកបដោយជោគជ័យ។ ដុះខាត់ចំណេញវិជ្ជារបស់អ្នកហើយវិលត្រលប់មកជួយមាតុភូមិយើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnLFLZXFT8fhDYHBkPgv4dFlEISJ_OsQYDp3fG0VwRS3tFD-kz4Hy_Lk9nGMbJZWxSwfXToR9w0ZGaHZ_hHNmCgBERRzEl40oh4nHjYn0FlayhCNtKCsn0_HXG3NWw6akFBlfANwSbVqb3XBh8Hhx87jxutS3bt-uHHhhStlin63gZglUV5ZgAWAiFj5q9/s2048/image_2024-08-08_14-08-38.png

ចិត្តជាបងប្រុសម្នាក់ មិននិយាយស្តីច្រើនឬបង្ហាញកាយវិការញឹកញាប់ពីទំហំក្តីស្រលាញ់ដាក់ប្អូនស្រី តែអ្នកគាំទ្រដឹងថា ជី ដេវីត ពិតជាស្រលាញ់ប្អូនស្រីខ្លាំងចំណែកឯកែវភ្នែកលោកគឺពោរពេញដោយការស្រលាញ់ អាឡោះអាល័យជាទីបំផុតនិងក្តីបារម្ភចំពោះប្អូនស្រីក្នុងការចាកចេញទៅឆ្ងាយរាប់ម៉ឺនយោជន៍នេះ៕

តស៊ូមិនបោះបង់! កូឡា រចនា អតីតកូនក្រុម ណុប បាយ៉ារិទ្ធ កំពុងផ្ទុះការគាំទ្រខ្លាំងលើការ Cover បទ «ហៅសុបិន»

0

កូឡា រចនា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី៣កូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ ត្រូវបានទស្សនិកជនសរសើរពីភាពតស៊ូរបស់នាងក្នុងការប្រកួតប្រជែងវិស័យចម្រៀង។ ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកកំពុងផ្ទុះការចាប់អារម្មណ៍ឡើងវិញនូវបទចម្រៀង«ហៅសុបិន»ដែលជាសំនៀងដើមរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បន្ទាប់ពី កូឡា រចនា បានយកបទនេះមក Cover ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAYxuGTsPy6AS0woUC3NgSEYiRpICQwZMr5hut7AgnypYwiW9u-9iX1qrvlstb83IUfiRH3BBLc-MFUeUPha240cA_vm7mHsuYeQuCKlXvLiS2lGSccjV8wT3pSNerkMSTUtBi6BF-RitI9tGy7sd5ZOpEiA0QpYgt-ueZokqs7YqaILoiC3RUaQlNbHq3/s2048/image_2024-08-08_16-15-41.png

គេចាំបានថា អំឡុងពេល កូឡា រចនា វិលមកប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ កាលពីមួយឆ្នាំមុន គ្រូបង្វឹកទាំងបួនគឺចាំនាងច្បាស់តែម្តង។ ការចងចាំនេះដោយសារតែ កូឡា រចនា ជាបេក្ខនារីមួយរូបតស៊ូខ្លាំងនៅលើវិថីសិល្បៈមួយនេះបើទោះបីជាបរាជ័យជាច្រើនដងក្តី បន្ទាប់ពីធ្លាប់ចូលរួមប្រកួតកម្មវិធី Cambodian Idol តាំងពីរដូវកាលទី១ និងកម្មវិធី Beat The Best ។ ភាពតស៊ូមិនបោះបង់នេះកាន់តែដុសខាត់សមត្ថភាពរបស់ រចនា កាន់តែខ្លាំងក្នុងការប្រកួត The Voice រហូតកៅអីទាំង៤បង្វិលទៅនាងតែម្តងនិងបានក្លាយជាកូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7SuSNmYxsj8r9C7K7xb1991yM55XBdJ8GYko3baNJryruNlYpsVYS2YySwvqXwQO5hyphenhyphenBi-XpC3BxwT8c-KVlY-rN6d4Rh7yU8_NzNlRD1kKoHgwJ-4Boi2adQV8hBMAI5lFOWZXt_wFAXahh2F31QPGaPBv5miBBZoLNzY6M_ncPBBSsRmGzl0rUHNY79/s2048/image_2024-08-08_16-15-42.png

ដ្បិតការប្រកួតនាកម្មវិធីចុងក្រោយនេះ កូឡា រចនា ពុំទទួលបានជោគជ័យប៉ុន្តែសមត្ថភាពរបស់នាងក៏ត្រូវមហាជនមើលឃើញពីការខិតខំប្រឹងប្រែងរបស់នាង និងបានលេចមុខតាមកម្មវិធីប្រគំតន្រ្តីមួយចំនួនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgcBPo1u2UtQKMqVdi5dchyphenhyphenYbMyMbLTUR7qIC211NH8gEglrkUsqPW5QwRYL5LmcnxwcuXA7ZkrHHeino2seFIS8rRcevHMaXBtZsIYNRS6Kc63EeqADF2EPe9sCmx9VFaO4B_tGHtVzvAiI6u5-cNcCWgZ_O_dTRQ4dLIrJalft0ji4HnDVUnc1ktmam2/s1833/image_2024-08-08_16-15-45.png

ថ្មីៗនេះទៀតសោត កូឡា រចនា កំពុងមានសន្ទុះគាំទ្រខ្លាំងពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពី Cover បទ «ហៅសុបិន» របស់ អ្នកនាង ឱក សុគន្ធកញ្ញា។ បទនេះបានក្លាយជានិន្នាការនៅលើបណ្តាញសង្គមមានអ្នកចូលលេងដាក់បទចម្រៀងនេះ រាប់ម៉ឺននាក់ និងធ្វើឱ្យបទចម្រៀងមួយបទនេះផ្ទុះកក្រើកឡើងវិញម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXAgOTAZ7G9rw3wldzltV1icb9k5Sgn7EO9lTVPmYMk5wAhP6vcsFC9RU1xOuUyeLWJKtE2bxxXZMBtrihjOA8duNSGxjWhSJJGrnU_IWL4Tu8jfm3ZGEQCkN9W1f8y-r5GD3mgPD9cLieIxit0UhSGqVob-EEiY6ZOiDWE8dA8IsDiOlNIvLnsEAH617H/s1280/image_2024-08-08_16-15-43.png

មិនត្រឹមតែទទួលបានការគាំទ្រមានការលេងច្រើននៅលើបណ្តាញសង្គមទិកតុកប៉ុណ្ណោះទេមួយបទនេះដែល កូឡា រចនា Cover ក៏ទទួលបានការគាំទ្រនៅលើបណ្តាញសង្គមយូធូបដូចគ្នាត្រឹមតែរយៈពេល១០ថ្ងៃមានការស្តាប់រាប់ម៉ឺនដងជាមួយនឹងមតិសរសើរថានាងច្រៀងពីរោះ។ បច្ចុប្បន្ន រចនា គឺជាអ្នកចម្រៀងនៅផាប់មួយកន្លែងឈ្មោះថា បាត់បង ដែលមានទីតាំងនៅរាជធានីភ្នំពេញ៕

 

 

មិនមែនលំៗទេ! តារាសម្តែងថៃ Faye Malisorn ហ្វេនតារារ៉េប វណ្ណដា ខ្លាំងណាស់

0

តារាសម្តែង Faye Malisorn តួស្រីដ៏ល្បីល្បាញក្នុងប្រភេទរឿង GL ម្តងហើយម្តងទៀតបញ្ជាក់ថាជាហ្វេនរបស់ វណ្ណដា តារាចម្រៀងរ៉េបខ្មែរមួយរូប។ ឃើញការស្រលាញ់របស់ Faye មកកាន់ វណ្ណដា បែបនេះអ្នកគាំទ្រពិតជារំភើបចិត្តខ្លាំងខណៈកន្លងមកនាងបានសរសើរបទ វណ្ណដា ពេញៗមាត់និងនៅតែបន្តស្តាប់របស់តារារ៉េបរូបនេះជាញឹកញាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvYj4BTy5qlv_K6DsvMQZMxmM_jkTOL_utQYh9bDbwq-z7gp1x3NYyB0FOMEGoFlA-NTZ0KiOoFuK8IjOVlPecYYhmaltSKSkQj63nT1YnsLDfnL3ntRm8UdcA3eQjM_nO6xL_H3hMQ3PIeQKwEZqdbACjAQW8b5cYsmRaXtvMBnaKVN03zX_7bd6aofcW/s960/image_2024-08-08_13-25-09.png

ប្រិយមិត្តទស្សនិកជនមួយចំនួនធំជ្រាបមកហើយថាកន្លងមកនេះតារាសម្តែង Faye Malisorn តារាសម្តែងកំពុងល្បីក្នុងរឿងប្រភេទ GL និងជា Miss Grand Thailand 2016 បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងកក្រើកពេញបណ្តាញសង្គម។ ការចាប់អារម្មណ៍នេះបន្ទាប់ពីឃើញវីដេអូមួយដែលតារាស្រីរូបនេះនិយាយដោយផ្ទាល់មាត់និងសរសើរបទចម្រៀង Time To Rise របស់ វណ្ណដា ជាមួយព្រឹទ្ធាចារ្យ គង់ណៃ ថាពិតជាអស្ចារ្យខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyHBhT3_-5JG9LwN_MY4_YOMIftmKAxs-OYI4d_x69u0Cd_s8Olz7_YvDJJxlVbqMRT2so4yUMxFWq4F5kpPK0cCblTl2WinGOVXRljNW3k-8z5briP6mkmu5SJmVcAA1ooqewUL_NYBrYqL8oRI4gjerL79XMEb5DC5d0hO-JVcZrK4PhhyFO24Bzh79A/s2048/image_2024-08-08_13-25-10.png

នាថ្មីៗនេះទៀតសោត ពោលគឺនៅល្ងាចថ្ងៃទី៧ សីហា តារាសម្តែង Faye បានបង្ហោះវីដេអូ Story នៅលើបណ្តាញសង្គម Instagram កំពុងតែរីករាយថ្ងៃឈប់សម្រាកស្ថិតនៅក្នុងរថយន្តដែលកំពុងតែជក់ចិត្តដិតអារម្មណ៍ស្តាប់បទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍»។ ក្នុងវីដេអូខ្លីនេះគេបានឃើញតារាស្រីល្បីក្នុងរឿងប្រភេទ GL រូបនេះកំពុងតែអង្រួនខ្លួនតាមចង្វាក់ភ្លេងនិងរីករាយយ៉ាងខ្លាំងជាមួយបទចម្រៀង វណ្ណដា ដែលបានចេញកាលពីចូលឆ្នាំខ្មែរមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn2kZUfAm49q_nA5qBsDIDulGBTJNstf0OxkBZzOtoRttJce6zsTUKabSPcX2foHKHJZpMcy4PR0KiUL-YiTttBnhFggnJFbx4R0C1DsyjNJg4-L4wGyi_DYoB-ApwYrDD2rOsYmzRTUx9YWlO_aHmO97Q2cc8n0V_aJyTXk0uv7tVrgPQ_V54Aba76dQP/s1800/image_2024-05-07_13-55-43.png

នេះមិនមែនជាលើកទី១នោះទេសម្រាប់តារាសម្តែង Faye ដែលបង្ហាញការចូលចិត្តស្តាប់របស់ វណ្ណដា បង្ហាញទៅកាន់អ្នកគាំទ្ររបស់ខ្លួនដែលនេះអាចបញ្ជាក់ថា តារាសម្តែងស្រីរូបនេះពិតជាហ្វេនម្នាក់របស់ វណ្ណដា ពិតៗមិនមែនលំៗនោះទេមានការស្តាប់ជាហូរហែងាចនឹងស្គាល់បទចម្រៀងរបស់ វណ្ណដា ច្រើនមិនខាន។ ឃើញសកម្មភាពនេះអ្នកគាំទ្រក៏បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងព្រោះពួកគេក៏ជាអ្នកគាំទ្រ Faye ហើយ Faye ក៏ជាអ្នកគាំទ្រ វណ្ណដា មកវិញដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_7Xh1ph9_h7kkcVKDVXnptP_3SzcbR_Y7KWFc9f2kKEvnuo07zG21t3nQ3tUMJgpByCaVCSBysRWwoAMddJCVbhUMCu_2JR8VmMR1uBMbvcSVsWnILNz1DQAKl5cXv5rJREHEKKa5-Kim4Mnqi3wenPqjPGndm5obYwSyWmrfzafKmyBG5-w_vEkoF5Li/s2048/image_2024-05-07_13-55-42.png

គេចាំបានថាកាលពីកន្លងមក គ្រាន់តែចេញភ្លេងនិងសំឡេងរបស់លោកតា គង់ ណៃ ភ្លាម តារាស្រីរូបនេះដឹងថាជាបទចម្រៀងរបស់កម្ពុជាតែម្តងរួមជាការសរសើរថា អស្ចារ្យ ឡូយខ្លាំងណាស់ និងបាននិយាយទៀតថាបទ Time To Rise បាននិយាយពីវប្បធម៌របស់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថាតារាសម្តែង Faye Malisorn បច្ចុប្បន្នមានវ័យ៣១ឆ្នាំបានសាងប្រជាប្រិយភាពទាំងក្នុងស្រុកនិងក្រៅស្រុកបន្ទាប់ពីសម្តែងរឿងប្រភេទស្រីស្រលាញ់ស្រី (GL) ខណៈនាងក៏ជា Miss Grand Thailand ឆ្នាំ២០១៦ និងលំដាប់រងទី២ Miss Grand International ផងដែរ៕