Home Blog Page 929

មិនមែនលំៗទេ! តារាសម្តែងថៃ Faye Malisorn ហ្វេនតារារ៉េប វណ្ណដា ខ្លាំងណាស់

0

តារាសម្តែង Faye Malisorn តួស្រីដ៏ល្បីល្បាញក្នុងប្រភេទរឿង GL ម្តងហើយម្តងទៀតបញ្ជាក់ថាជាហ្វេនរបស់ វណ្ណដា តារាចម្រៀងរ៉េបខ្មែរមួយរូប។ ឃើញការស្រលាញ់របស់ Faye មកកាន់ វណ្ណដា បែបនេះអ្នកគាំទ្រពិតជារំភើបចិត្តខ្លាំងខណៈកន្លងមកនាងបានសរសើរបទ វណ្ណដា ពេញៗមាត់និងនៅតែបន្តស្តាប់របស់តារារ៉េបរូបនេះជាញឹកញាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvYj4BTy5qlv_K6DsvMQZMxmM_jkTOL_utQYh9bDbwq-z7gp1x3NYyB0FOMEGoFlA-NTZ0KiOoFuK8IjOVlPecYYhmaltSKSkQj63nT1YnsLDfnL3ntRm8UdcA3eQjM_nO6xL_H3hMQ3PIeQKwEZqdbACjAQW8b5cYsmRaXtvMBnaKVN03zX_7bd6aofcW/s960/image_2024-08-08_13-25-09.png

ប្រិយមិត្តទស្សនិកជនមួយចំនួនធំជ្រាបមកហើយថាកន្លងមកនេះតារាសម្តែង Faye Malisorn តារាសម្តែងកំពុងល្បីក្នុងរឿងប្រភេទ GL និងជា Miss Grand Thailand 2016 បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងកក្រើកពេញបណ្តាញសង្គម។ ការចាប់អារម្មណ៍នេះបន្ទាប់ពីឃើញវីដេអូមួយដែលតារាស្រីរូបនេះនិយាយដោយផ្ទាល់មាត់និងសរសើរបទចម្រៀង Time To Rise របស់ វណ្ណដា ជាមួយព្រឹទ្ធាចារ្យ គង់ណៃ ថាពិតជាអស្ចារ្យខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyHBhT3_-5JG9LwN_MY4_YOMIftmKAxs-OYI4d_x69u0Cd_s8Olz7_YvDJJxlVbqMRT2so4yUMxFWq4F5kpPK0cCblTl2WinGOVXRljNW3k-8z5briP6mkmu5SJmVcAA1ooqewUL_NYBrYqL8oRI4gjerL79XMEb5DC5d0hO-JVcZrK4PhhyFO24Bzh79A/s2048/image_2024-08-08_13-25-10.png

នាថ្មីៗនេះទៀតសោត ពោលគឺនៅល្ងាចថ្ងៃទី៧ សីហា តារាសម្តែង Faye បានបង្ហោះវីដេអូ Story នៅលើបណ្តាញសង្គម Instagram កំពុងតែរីករាយថ្ងៃឈប់សម្រាកស្ថិតនៅក្នុងរថយន្តដែលកំពុងតែជក់ចិត្តដិតអារម្មណ៍ស្តាប់បទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍»។ ក្នុងវីដេអូខ្លីនេះគេបានឃើញតារាស្រីល្បីក្នុងរឿងប្រភេទ GL រូបនេះកំពុងតែអង្រួនខ្លួនតាមចង្វាក់ភ្លេងនិងរីករាយយ៉ាងខ្លាំងជាមួយបទចម្រៀង វណ្ណដា ដែលបានចេញកាលពីចូលឆ្នាំខ្មែរមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn2kZUfAm49q_nA5qBsDIDulGBTJNstf0OxkBZzOtoRttJce6zsTUKabSPcX2foHKHJZpMcy4PR0KiUL-YiTttBnhFggnJFbx4R0C1DsyjNJg4-L4wGyi_DYoB-ApwYrDD2rOsYmzRTUx9YWlO_aHmO97Q2cc8n0V_aJyTXk0uv7tVrgPQ_V54Aba76dQP/s1800/image_2024-05-07_13-55-43.png

នេះមិនមែនជាលើកទី១នោះទេសម្រាប់តារាសម្តែង Faye ដែលបង្ហាញការចូលចិត្តស្តាប់របស់ វណ្ណដា បង្ហាញទៅកាន់អ្នកគាំទ្ររបស់ខ្លួនដែលនេះអាចបញ្ជាក់ថា តារាសម្តែងស្រីរូបនេះពិតជាហ្វេនម្នាក់របស់ វណ្ណដា ពិតៗមិនមែនលំៗនោះទេមានការស្តាប់ជាហូរហែងាចនឹងស្គាល់បទចម្រៀងរបស់ វណ្ណដា ច្រើនមិនខាន។ ឃើញសកម្មភាពនេះអ្នកគាំទ្រក៏បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងព្រោះពួកគេក៏ជាអ្នកគាំទ្រ Faye ហើយ Faye ក៏ជាអ្នកគាំទ្រ វណ្ណដា មកវិញដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_7Xh1ph9_h7kkcVKDVXnptP_3SzcbR_Y7KWFc9f2kKEvnuo07zG21t3nQ3tUMJgpByCaVCSBysRWwoAMddJCVbhUMCu_2JR8VmMR1uBMbvcSVsWnILNz1DQAKl5cXv5rJREHEKKa5-Kim4Mnqi3wenPqjPGndm5obYwSyWmrfzafKmyBG5-w_vEkoF5Li/s2048/image_2024-05-07_13-55-42.png

គេចាំបានថាកាលពីកន្លងមក គ្រាន់តែចេញភ្លេងនិងសំឡេងរបស់លោកតា គង់ ណៃ ភ្លាម តារាស្រីរូបនេះដឹងថាជាបទចម្រៀងរបស់កម្ពុជាតែម្តងរួមជាការសរសើរថា អស្ចារ្យ ឡូយខ្លាំងណាស់ និងបាននិយាយទៀតថាបទ Time To Rise បាននិយាយពីវប្បធម៌របស់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថាតារាសម្តែង Faye Malisorn បច្ចុប្បន្នមានវ័យ៣១ឆ្នាំបានសាងប្រជាប្រិយភាពទាំងក្នុងស្រុកនិងក្រៅស្រុកបន្ទាប់ពីសម្តែងរឿងប្រភេទស្រីស្រលាញ់ស្រី (GL) ខណៈនាងក៏ជា Miss Grand Thailand ឆ្នាំ២០១៦ និងលំដាប់រងទី២ Miss Grand International ផងដែរ៕

ខកខានយូរ BLACKPINK Live ជុំគ្នាម្តងធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត ខណៈ Lisa ខុសគេម្នាក់ឯងលើសកម្មភាពនេះ

0

នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ៨ ខែសីហា ម៉ោងនៅប្រទេសកូរ៉េខាងត្បូង BLACKPINK បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការផ្សាយផ្ទាល់ដែលមានសមាជិកទាំងបួនដើម្បីរំលឹកខួបលើកទី ៨ របស់ពួកគេ។ អស់រយៈពេលជាង ៤០ នាទី អ្នកគាំទ្រមានការរំភើបរីករាយដែលបានឃើញសមាជិកទាំងបួននាក់រួមគ្នានៅលើការផ្សាយផ្ទាល់បន្ទាប់ពីទិដ្ឋភាពនេះបានឃ្លាតពីអ្នកគាំទ្រអស់រយៈពេលជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0PrVwUHxQZXWfQsNmaSo78x6aJSC94ZBiA-Nz3WMaVoz9Orj2bFcA-x9vHE-dW7CqsfWp2c_RC3YJZJ3Idlo28N6u7MhEK0-jfJKsCeCaTh1zZltTmFo6puldqVWZCuEuELfwa3n-cN87QL8ys_9AozjJyn4dtHwxl_IAK0P94EyP6YwuU_DOU0m9w_2m/s1280/image_2024-08-08_10-23-37%20(2).png

ក្នុងអំឡុងពេលផ្សាយផ្ទាល់ BLACKPINK បានធ្វើឱ្យអ្នកគាំទ្ររីករាយជាមួយនឹងសមាជិកទាំង៤បានច្រៀងអបអរខួបក្រុមរបស់ពួកគេ។ ពេល Rosé ផ្លុំទៀន ធ្វើឱ្យមួកខួបរបស់នាងធ្លាក់ចុះមកដែលរូបភាពនេះបានសាយភាយពេញបណ្ដាញសង្គម X ។ Rosé ក៏បានប្រាប់ដែរថា នាងមានអារម្មណ៍សំណាងបំផុតដែលបានជួបសមាជិកទាំង ៤ នាក់មុនថ្ងៃខួបកំណើត។ ទន្ទឹមនឹងរឿងរ៉ាវផ្សេងៗរបស់ពួកគេ សមាជិកទាំង៤ក៏មិនភ្លេចសួរគ្នាអំពីគម្រោងផ្ទាល់ខ្លួនរបស់គ្នាទៅវិញទៅមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdqDbyWZunDkOqCwpQp4v_J-4L6Hd7UoS6jeAHNFqDaiujfPlWr_-wqeRawWOx9czTMvK-Ade_ku1VuVydbguG35e3uuHhhcJqbc7EvPNM_hZ36aCvG3Un9dp1nu9SUcAgtbuRk2mWsL6yAr6Tjbuz4NSDMuPaje3YuS4k8eCGAjW8zwSOw-6BfmuRBbCQ/s640/image_2024-08-08_10-23-36.png

Jennie បានសួរ Lisa អំពីបទចម្រៀងទោលរបស់នាងមានចំណងជើងថា «ROCKSTAR» ក្នុងការធ្វើ challenge រាំបទនេះ។ ជាមួយគ្នានេះដែរ Jisoo, Jennie និង Rosé បានបង្ហាញពីក្តីរំភើបរបស់ពួកគេចំពោះការបង្ហាញខ្លួនរបស់ Lisa ក្នុងភាពយន្តហូលីវូដរបស់HBO ។ Jennie ប៉ាន់ស្មានថាខួបលើកទី ៩ ប្រហែលជាមានអារម្មណ៍សោកសៅបន្តិចព្រោះឆ្នាំនេះរំលេចលេខ ៨ច្រើន។ Jisoo ធានាភ្លាមៗថា BLACKPINK នឹងប្រារព្ធខួបលើកទី ៨ របស់ពួកគេ ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវាបង្ហាញថា BLACKPINK ជាមួយនឹងសមាជិកទាំង៤នៅតែមានជានិច្ច ទោះបីជាពួកគេបន្តអាជីពរៀងៗខ្លួនក៏ដោយ។ បន្ទាប់ពីការផ្សាយផ្ទាល់ BLACKPINK គ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍គម្រប់ខួប ៨ ឆ្នាំ នៅរសៀលថ្ងៃទី ៨ ខែសីហា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ឱកាសដ៏កម្រនេះនឹងអនុញ្ញាតឱ្យអ្នកគាំទ្រដែលមានសំណាងចំនួន ៨៨ នាក់បានជួបក្រុម BLACKPINK ដោយផ្ទាល់ ដែលជាការកត់សម្គាល់ព្រឹត្តិការណ៍អ្នកគាំទ្រលើកដំបូងចាប់តាំងពីការផ្សព្វផ្សាយអាល់ប៊ុមរបស់ពួកគេ «BORN PINK» ជាងមួយឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHt_cCDEJ-8thyphenhyphengbLaWY6qVQsyXuD3HKwHrC-C54Xz8K1zLkA9V9FU0naq9PQS5WIUmQTBEFFppTzy_Pd3_N5xfWfZWjsU79ZiKTcvSF1kocPhDrNjq8qz6mFTaSo2FDf0iZVEXZkafkRxuxhl2iotWtKaue8X-LMhatfnLdtYH9V9sDhYOsG1jDVsA4yR/s1169/image_2024-08-08_10-23-36%20(4).png

ជាមួយគ្នានេះដែរ ក្នុងការជួបជុំនេះ Lisa ជាសមាជិកតែម្តងគត់ក្នុងក្រុមដែលបានស្លៀកពាក់ពណ៌ខ្មៅលាយពណ៌ផ្កាឈូក សូម្បីតែខោរបស់នាងក៏មានអក្សរ BP ខណៈសមាជិក៣រូបផ្សេងទៀតពុំបានស្លៀកដូចជា Lisa នោះទេ៕

ស្រីស្អាតប៉ះស្រីស្អាត! មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើឱ្យអ្នកគាំទ្រមើលហើយសឹងភ្លេចដកដង្ហើម

0

ប្រិយមិត្តអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញតារាស្រី មាលា កូនខ្មែរកាត់បារាំងដែលកំពុងឡើងកូដ ថតរូបយ៉ាងស្និទ្ធស្នាលជាមួយបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថែមទាំងផ្តល់ស្នាមថើបមាត់ឱ្យគ្នាទៀត។ ឃើញស្រីស្អាតប៉ះស្រីស្អាតនិងថើបគ្នាបែបនេះអ្នកគាំទ្រមើលអ្នកទាំងពីរសឹងតែភ្លេចដកដង្ហើម ខណៈអ្នកខ្លះក៏មានបំណងការចង់ឱ្យពួកគេសម្តែងរឿងប្រភេទ GL ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI626qDxKY4mqzfWAlDaHDVt_W_4sMqFfHeUx8LuCjhV57iTClj-bCg8N5hqY5XZEz5Glgzq48W4WK5sNF6RtO0TcIm4ygLopFZUm2h3vfcObZKLcm3WNj-VAvSA9LVsVD_U_Rw3_Ljauxa5R_kKsr97yXKm1Cl1CJ0l3acsIlLNQoun06LtT5hI_RC8WE/s1800/454442907_18360473515106129_3586157976877337311_n.jpg

ជឿជាក់ថាសម្រាប់អ្នកតាមដានវិស័យសិល្បៈជ្រាបមកហើយថា តារាម៉ូដែល មាលា ដែលមានម្តាយជាជនជាតិខ្មែរនិងឪពុកជាជនជាតិបារាំងកំពុងឡើងកូដយ៉ាងខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេសកម្ពុជា។ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ មាលា បានក្តោបឱកាសទីផ្សារបានយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងខ្សែភាពយន្តខ្នាតធំ ស្ប៉តពាណិជ្ជកម្ម សម្តែងក្នុង MV រួមទាំងការងារសិល្បៈជាច្រើនទៀត។ មិនត្រឹមតែមានទីផ្សារសិល្បៈប៉ុណ្ណោះទេ មាលា ក៏មានជំនួញផ្ទាល់ខ្លួនលក់ផលិតផលសម្រាប់មិត្តនារីៗទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY4tXzIum4oKwVxpqxZRAx-4WsL6KC6S258NwlK-lgOxcmAZTJtKixw4d_3tn5tSGLX1egsnPiYXeGm4C0FTk_vWrzJ3pHlTW5f2L7iTdELfHBMQ-n9OCrCE-chJs7RaelgbkXuIZnB1tfkmPAQo1jkiPUY9oFPgwPenkurA1BzuOOJK5r84T3ciRSS5FR/s1800/454468997_18360473578106129_8986274737455168445_n.jpg

អ្វីដែលកាន់តែចាប់អារម្មណ៍កន្លងមកនេះ មាលា បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នៅពេលថតរូបស៊ិចស៊ីជាមួយបវរកញ្ញា កុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 ផ្ទុះពេញបណ្តាញសង្គម។ នាពេលថ្មីៗនេះទៀតសោត អ្នកគាំទ្រក៏បានឃើញ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងមាលា បានថតរូបជាមួយគ្នាស្រស់ស្អាតទាំងទ្វេតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEickuUbRJtZNcuV3-kgW1hcwfOT2JbfDUSADUpkbwM2g5IN808KLtJ9pp5fqM5_zIKoLGQVg6JyHhzvk-5tU_YLY3qJrlXLsxdbou01-zB0NirRDDf-xKZ7yxjwuO0JgD6pS39oCz1gV3HRA6etp73Bw0nACqRMHGKXcDvmO6k7oXQwazj5amGM4qTY0NmF/s1800/454568706_18360473569106129_8308145417396524396_n.jpg

តាមរយៈវីដេអូខ្លីដែលបានចែករំលែកនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៧ ខែសីហា ស្រីស្អាត មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 បានស្ថិតនៅក្នុងសំលៀកបំពាក់ពណ៌សទាំងទ្វេប្រៀបដូចជាកូនក្រមុំ។ អ្នកទាំងពីរបានបញ្ចេញសកម្មភាពស្និទ្ធស្នាលទៅតាម Concept របស់ពួកគេអបជាមួយនឹងផ្កាកូលាបពណ៌សថែមទៀតកាន់តែដូចជាគូស្នេហ៍ពិតៗ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមើលហើយញញឹមតែម្នាក់ឯងសឹងតែភ្លេចដកដង្ហើមនោះគឺគេបានឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហក់ទៅថើបមាត់ មាលា តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAiEaJYXRsd1Rvkq_g9sVL6HbeL6ubqa6yKm1JmrO84-NGZBSZhh7m0Rc1NxCh1BUKHa1n7d3pwEghLZq4-V2RS5WRwMPTjaOGQyKRNdfmZScM-If0jitmrVZmzEQk5_tBXiz_zcJi5NY9m5nH1snvXTYNn-MKmUlqkir_9_P8Smc1uvO9-uVAhlo81SfR/s1799/454647810_18360473587106129_2808182536308259991_n.jpg

ឃើញវីដេអូស្រីស្អាតប៉ះស្រីស្អាតប្រៀបដូចជាគូស្នេហ៍កំពុងប្រលោមស្នេហ៍គ្នានេះបានធ្វើឱ្យអ្នកគាំទ្រមានការរំភើបចិត្តទៅជាមួយ។ អ្នកលេងបណ្តាញសង្គមបានបង្ហាញចំណាប់អារម្មណ៍ថា ស្វីតដល់ឋានព្រះច័ន្ទ ស្អាតគួរឱ្យស្រលាញ់ទាំងពីរ បើបានរឿង GL មួយទៀតមិនដឹងល្អមិចទេ សមជាមួយគ្នាណាស់។

គួរបញ្ជាក់ថា កន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់សម្តែងប្រភេទរឿងស្រីស្រលាញ់ស្រីរួចមកហើយក្នុងការផ្សព្វផ្សាយផលិតផលមួយ ប្រសិនបើមាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចាប់ដៃគូសម្តែងរឿង GL ជាមួយគ្នាពិតមែនប្រាកដជាផ្អើលអ្នកគាំទ្រមិនខាន៕

ផ្អើលបាត់ដំបង! ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀនជិត ២០០០គ្រាប់

0

កាលពីវេលាម៉ោង ២៣:០០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង អធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr_xj8j89tOplg7n8_kkGt6FiCoq7ychWskOIsVLXsHqOLMiO9bD8Vm8ae7UrhB0uXp4rpfS-HK7FZPFqnVdjPuTCsMc1Egcx48zfOBM1K-5vG94TN-hQ-ZGZ8lhyM-puikopBakuUql6fBl52YeIQLNHFPldyrUepA2ZcNyyqgexOlar_mGwe_mJjisun/s960/585710b283fbf9011bd6cf67421d7d58.jpeg

នៅក្នុងហេតុការណ៍៍នេះ សម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ឈួម សុខវណ្ណី ហៅ ឃ្លោក ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7efeMjHJdZe46SKzL1PS0eG3Ha8x66WapZPopVksK-bEIHkF5kBQyxhv887e76iRlpvs1C34TQgCJxmU0GaMIvQQMT4hvuAY2ET0zxYuHQ15lgeI6fPF84rVPlZc2jY8MwAxqnKsYQ1Ir-vHkiCMJ8DFU9kJOqEYn64s4r-PMJcIKoRDbkomdlTXBe195/s1080/dba0c8147280544fad8818322f989e14.jpeg

សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង រកឃើញមានគ្រឿងញៀនគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកចំនួន ១៩៧៦គ្រាប់កាំភ្លើងម៉ាក ROLOចំនួន ១ដើម មានគ្រាប់ចំនួន ២៥គ្រាប់ និងសំបកគ្រាប់ចំនួន៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdJYVtENNXqiDTFr5jAbYuxgsZ6AbX7q0ZftCc0Pan_Xf49xn5Mg-IfhHKjRS6ezzZTQIrqZlR1-cjqkBZ2-NMBc3Uzx1S-fP6MAPPuMDpda_DNvLe3TSR9EzOe5KqYI8lNxQh2MdCoRy-_kcH0KWEbFKObEfcYa0B40Kzu1wgiiy8cZmD-NddNMGgE9vu/s1280/e26a6ac9bdd3a6d19a15553398a76ca6.jpeg

ក្រោយពីឃាត់ខ្លួន ជនសង្ស័យ រួមជាមួយវត្ថុតាង រហូតមកដល់ពេលនេះ ត្រូវបានកម្លាំងជំនាញអធិការនគរបាលក្រុង កំពុងក៏សាងសុំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

តើសំឡេងអាថ៌កំបាំងនៅបាតសមុទ្រជ្រៅបំផុតលើពិភពលោក ជាសំឡេងអ្វីឱ្យប្រាកដ?

0

តើលោកអ្នកគិតថា វាជាសំឡេងអ្វីឱ្យប្រាកដ នៅពេលអ្នកវិទ្យាសាស្ត្របានឮសំឡេងអាថ៌កំបាំងចេញពីបាតមហាសមុទ្រដ៏ជ្រៅបំផុតលើពិភពលោក ។ កាលពីឆ្នាំ២០១៤ អ្នកវិទ្យាសាស្ត្រមួយក្រុមបានឮសូរសំឡេងយ៉ាងចម្លែកចេញពីបាតសមុទ្រ Mariana ដែលជាចំណុចនៃមហាសមុទ្រជ្រៅបំផុតលើពិភពលោក និងស្ថិតនៅភាគខាងកើតកោះកួម (Guam) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQfhOHqxVwXKjQOEwVad3Ur1QbTTbyKDPZ2RoPNwA5gdGtO6h4oHo0MEqmVAbprYBR7Ie467CxS2VkIRaXO_-_rD8JTIuduq8VHluhmT0pHHbQBXLfJzsVCxZ3PUJ05MFuvtBwyLy1cpHMX13boDMrytzhahjhDRFlszam9hUhJ_T4aaFvN0JaY53gup-y/s1280/image_2024-08-08_16-46-37.png

ជាទូទៅ ម៉ាស៊ីនថតសំឡេងនឹងត្រូវបញ្ជូនទៅកាន់ចំណុចផ្សេងៗរបស់បាតសមុទ្រដែលមានជម្រៅរហូតដល់១ពាន់ម៉ែត្រ ដើម្បីថតសំឡេងត្រីបាឡែន ហើយវាតែងតែថតបានសំឡេងប្លែកៗជានិច្ច ។ ពេលមួយ ម៉ាស៊ីនថតសំឡេងបានថតជាប់សំឡេងអាថ៌កំបាំងមួយនៅបាតសមុទ្រជ្រៅបំផុតលើពិភពលោក ដែលសំឡេងនេះមានរយៈពេល៣.៥វិនាទី ហើយអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះសំឡេងអាថ៌កំបាំងនេះថា «Western Pacific Biotwang» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglKJNVJsSYHr8X8gp6Bd6dlH2mi9tAZM-Klaotzvg2JCoWusTDI7oW7zisIvEJ5JHk647WmK5QoRcWiOfy8EpDQ9lYfNXrX-5R-L_ebdOW7INOm_udX6gfKbHbnt5Eui3dzCSS-8nGb4jn6naWZ71RBghyphenhyphen5FyMnip1TPSk9PfWEXRRhT-M3asjChKdBFPI/s862/image_2024-08-08_16-46-49.png

ចំណែកពាក្យថា Biotwang គឺបានមកពីការបញ្ចូលគ្នារបស់ពាក្យ Bio+Twang ។ ពាក្យ «Bio» មានន័យថា ៖ សត្វមានជីវិត ខណៈពាក្យ «Twang» មានន័យថា ៖ សំឡេងខ្លាំងចេញពីតន្ត្រី ។ ពេលនោះ ក្រុមអ្នកវិទ្យាសាស្ត្រពុំដឹងថា តើវាជាសំឡេងអ្វីឱ្យប្រាកដ? ពីព្រោះពេលស្តាប់សំឡេងនេះហើយ គឺដូចគ្នានឹងសំឡេងរបស់មនុស្សយន្ត, សំឡេងម៉ាស៊ីន ឬសំឡេងអេលៀនមនុស្សក្រៅភព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_wq_mEDmbtPA7LeijnoEWMjLeV4gjM4wGpqH2KVyLeUXE1Unr69C4zGOwRcm_rEZg5ca0dro2vy53fTEoAPV6iXLfvUoz_NAwCUuvXg8aeFM_ecK_dLEV6rSHbO5I1jxYps7nEePn2xuSJSGjAk56jiVZ7Z7jCDrAicAOA5o8ygqUVN6vB7RXo2wlLqfu/s1500/image_2024-08-08_16-46-10.png

ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យរដ្ឋ Oregon សហរដ្ឋអាមេរិក បានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវក្នុងទស្សនាវដ្តី Acoustical Society of America ថា សំឡេងដែលស្រដៀងនឹងមនុស្សយន្ត ឬមនុស្សក្រៅភព គឺអាចជាសំឡេងរបស់ត្រីបាឡែនឈ្មោះ «មីន» ដែលជាពូជរបស់ត្រីបាឡែនបាលីន (Baleen) ។ សំឡេងប្រេងកង់ទាប គឺជាសំឡេងធម្មតារបស់ត្រីបាឡែនបាលីន ដោយសារវាមានសំឡេងខុសប្លែកពីត្រីបាឡែនផ្សេងទៀត ដែលអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះថា «ស្តាវ៉ល» ។

Sharon Niekerk ជាអ្នកស្រាវជ្រាវផ្នែកសមុទ្រនិយាយថា ៖ «យើងបានផ្សព្វផ្សាយទិន្នន័យទាំងនេះ ហើយសង្ឃឹមថា នឹងមានអ្នកវិទ្យាសាស្ត្រផ្សេងទៀតអាចបញ្ជាក់ថា វាជាសំឡេងអ្វី ។ ហេតុនេះ យើងនឹងអាចសន្និដ្ឋានថា តើសំឡេងនេះចេញពីប្រភពណា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz1KA0pFZy0WP22EdiUj3CorgqtQqeSwuhYwB72GEiJj15Nm_XXndyBRGW8fhKGr5ArjwKTVJX-ck0o_dZKyvfyhMrJEBmPOJXbI62PTLVLm8_7X3vXVHFwdYhpYtE3QTzG14BgUvYlYJmF4nmnwmzLsJPif6QXoHuC5H4ZTN1dUPlRvx78ypNRzVl3Z30/s2517/image_2024-08-08_16-45-47.png

បើទោះជាសំឡេងរបស់ត្រីបាឡែនបាលីន មិនដូចសំឡេងអាថ៌កំបាំងនៅបាតសមុទ្រដែលអ្នកវិទ្យាសាស្ត្របានឮក្តី ប៉ុន្តែពួកគេសន្និដ្ឋានថា សំឡេងទាំងពីរនេះប្រហាក់ប្រហែលគ្នាបំផុត ។ ចំណុចគួរឱ្យចាប់អារម្មណ៍នោះ គឺសំឡេងអាថ៌កំបាំងខាងលើមានសំឡេងប្រេកង់ខ្ពស់-ទាបខុសគ្នាយ៉ាងខ្លាំង ហើយធ្វើឱ្យពិបាកក្នុងការបញ្ជាក់ថា តើវាជាសំឡេងរបស់ត្រីបាឡែនបាលីនមែនឬក៏អត់?

ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ? តើសំឡេងប្លែកៗនៅបាតសមុទ្រនេះ គឺជាសំឡេងអ្វីឱ្យប្រាកដ? ឬលោកអ្នកគិតថា មានអ្វីរស់នៅបាតសមុទ្រដ៏ជ្រៅបំផុត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5iuUtLs2nAU1OthDmGi3zTRdxVtTFkBa7BkVidncFY9Nly97wImGCUgqwFRlfC419MIv3avYi1vmEwljgS3Ww775LchlCKCltgDD30oCa3cDfU-aSvcoSs-FCY6ROKPfr0Kf0xVlOHTWVH6mujw8XN4frF502YMPQa9H3zEVB-vsSbDd-rrN8TWnMAQHM/s1920/image_2024-08-08_16-48-42.png

កំពូលតារាជើងចាស់ លី តាវហួ បង្ហាញគន្លឹះធ្វើឱ្យសម្រស់នៅតែសង្ហា ទោះមានវ័យ ៦២ ឆ្នាំក៏ដោយ!

0

លី តាវហួរ ឬ Andy Lau គឺជាតារាហុងកុងជើងចាស់ដ៏មានប្រជាប្រិយភាពម្នាក់ បើទោះជាមានវ័យ ៦២ ឆ្នាំក៏ដោយ ក៏លោកនៅតែសង្ហាដូចទើបតែមានអាយុ ៤០ ឆ្នាំអ៊ីចឹង ហើយសម្រាប់សកម្មភាពក្នុងអាជីពសិល្បៈរបស់លោកវិញ នៅតែមមារញឹក និងនៅតែបង្ហាញខ្លួននក្នុងខ្សែភាពយន្តជាហូរហែរ។ ទោះជាយ៉ាងណាមានថ្មីៗនេះអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅលើរូបរាងដ៏សង្ហាររបស់លោក ដោយសារតារារូបនេះមើលទៅដូចមិនចាស់ទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxy6cFV9wwfngbbgvMvXdRojiAu0dCkDyLEYfRMeNPvlbeEyX3cS-k4Y0UsYp5RDWIOBHdri3H37MXQtfwPtpyLyJlDhF9YZ2WedhECNCWGFEl9cYs9ZfZooNACj645HTH-942bT5mGGYZOY3olEWE6hB4ftoiHIesM8KKI7hU5YDqBbX6AbiUUvT5UWEz/s1691/image_2024-08-08_16-26-32.png

លី តាវហួរ ឬ Andy Lau ក៏បានចែករំលែកគន្លឹះធ្វើឱ្យសម្រស់នៅតែសង្ហា និងក្មេងជាងវ័យនៅលើបណ្តាញសង្គមរបស់លោក ជាមួយមុខម្ហូប ៣ មុខក្នុងមួយថ្ងៃ ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើនភ្ញាក់ផ្អើល។ Andy Lau បាននិយាយថា ជារៀងរាល់ព្រឹកលោកតែងបរិភោគទឹកដោះគោជូរ គ្រាប់ធញ្ញជាតិ និងផ្លែឈើ ហើយសម្រាប់អាហារថ្ងៃត្រង់វិញគឺ គ្រាប់ធញ្ញជាតិ ឈីស សាច់មាន់ឆ្អិន និងបន្លែ ចំពោះអាហារពេលល្ងាចជាទូទៅលោកបរិភោគអង្ករសំរូបជាមួយបន្លែ និងប្រូតេអ៊ីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg79LrhH_u8cgJhLJhGC15yLpF3mEhngb4eGueKTI5yjHQ6qz5c3jiyO0PmxuubNRQ0P5V41UXh7Rlb3KFQJ-PZcDN0Qyf8FC4bPmqurgYyyDLqxqePnCsAhS1rQ7tbRoAm2CEvw5c8nqWj2_VNxEwfAr2l2MtpXIYTiLrOwPjZbQfO8s8_3KFW9ARTXnG/s2000/image_2024-08-08_16-28-05.png

ក្រៅពីបរិភោគអាហារសុខភាពបីមុខនេះជាប្រចាំ លោកលី តាវហួរ ក៏ផ្តោតជាចម្បងលើការហាត់ប្រាណជារៀងរាល់ថ្ងៃផងដែរ។ ដោយលោកហាត់ប្រាណយ៉ាងហោចណាស់កន្លះម៉ោងក្នុងមួយថ្ងៃ រួមទាំងការរត់ ការលើកទម្ងន់ និងការធ្វើលំហាត់ប្រាណបែប Aerobic… នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវមុខងារ cardiopulmonary ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសាច់ដុំ និងភាពបត់បែនរបស់រាងកាយទៀតផង ជាហេតុធ្វើឱ្យលោកមានសុខភាពល្អរាងកាយមាំមួន សម្រស់ក្មេងជាងវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNnEjAI-xc-QvAK_-y9tR4njOARRzqN1tnFD_a_vbDlhKfUxFu_iiHY2svyos3fDVWvZPwsnyww8OMQ7wfjgWZBHfKdM8tJL7PUo7totCv-yJ-iI0f9LtgZonbUVyC1jyqWBadbvtdFJYEaqtGN-EzcLMB2SIRpym-ZDFj437-gpIjRgzfEVGXQLy-PZW8/s1144/photo_2024-08-08_16-23-32.jpg

ទន្ទឹមនឹងនោះ គន្លឹះនៃការថែសម្រស់របស់តារាប្រុសវ័យ ៦២ ឆ្នាំរូបនេះមិនត្រឹមតែបង្ហាញនៅក្នុងរបបអាហារ និងការធ្វើលំហាត់ប្រាណរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែនៅពេលប្រឈមមុខនឹងការអត្ថាធិប្បាយអវិជ្ជមានលើអ៊ីនធឺណិត ក៏លោកជ្រើសរើសការមិនឆ្លើយតប ដែលគន្លឹះអាថ៌កំបាំងនេះហើយ ធ្វើឱ្យលោករក្សានូវស្មារតីវិជ្ជមាន និងសុទិដ្ឋិនិយម ជាកត្តាសំខាន់ដែលជួយឱ្យតារាប្រុសរូបនេះរក្សារូបរាងនៅតែសង្ហា៕

អបអរសាទរ! ពិធីសម្ពោធជាផ្លូវការ ហាងទំនើបសាមសុង អេឡិកត្រូនិកថ្មីជាមួយការដាក់តាំងបង្ហាញផលិតផលគ្រប់ប្រភេទជាមួយបច្ចេកវិទ្យា AI!

0

ថ្មីៗនេះ ក្រុមហ៊ុន សាមសុង បានធ្វើការបញ្ចេញផលិតផលអេឡិកត្រូនិករបស់ខ្លួនជាច្រើន ក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ដោយកំពូលមុខងារ AI ដ៏ទំនើបឆ្លាតវៃ។

ហើយស្របពេលសន្ទុះនៃការគាំទ្រពីអតិថិជនមានការកើនឡើងខ្លាំង ក្រុមហ៊ុន សាមសុង ក៏សម្រេចចិត្តបើកទីតាំង Showroom ជាថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី 08 សីហា ឆ្នាំ 2024 ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ជាប់នឹងគល់ស្ពានអាកាសបឹងត្របែក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ព្រមទាំងអ្នកជំនាញ Review ផលិតផលអេឡិកត្រូនិកជាច្រើនរូបទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjA7HIhDW9eMgZaa2c_pYvYcrCrslN3eFevWOFJen8sxYTWhBhrZApy5kF3F-lT8lPRmle7X5jCvQzubMrANJzfQR0N_F4fCnKvBeuiZB3MgukVunnR6FovnAXjjOid1xxZ2CbQrlKWQMTeY8Dgd5h6rKkemIcZHu0-N4mc6KlYjNdc2t8L3KA_JzV8wyu/s6550/6P2A2244.jpg

មិនតែប៉ុណ្ណោះ អតិថិជនយ៉ាងច្រើនកុះករបានចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្តផ្ទាល់នូវបច្ចេកវិទ្យា AI ជំនាន់ថ្មីចុងក្រោយដែលបំពាក់លើផលិតផលអេឡិកត្រូនិករបស់ សាមសុង។

ទីតាំង Showroom ថ្មីនេះ មានការដាក់តាំងគ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់របស់ សាមសុង ដែលមានដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មី ម៉ាស៊ីនត្រជាក់ ម៉ូនីទ័រ ជាពិសេស ក៏មានជាប្រភេទគ្រឿងបរិក្ខារទំនើបៗជាច្រើន សម្រាប់បំពាក់ក្នុងអគារពាណិជ្ជកម្ម ដូចជា ម៉ាស៊ីនត្រជាក់គ្រប់ប្រភេទ (Aircon System Solution), ទូរទស្សន៍សម្រាប់បំពាក់ក្នុងសណ្ឋាគារ (Hotel TV Solution), ស្លាកសញ្ញាឌីជីថល (Digital Signage Solution) ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLbQAvmysw-WO1Zc81DmbX2mlGqyQuWhOWqFnPQIoydNc7eyBgLsxtXQZT2y3Acmgc6uBxYfBbpjvz6_ms1wzgt0U0YtV9ToXBqQX3EzRGD8b61AIeMy0bjjm85mbfz_oIlNpDCVu0ZkPCzk-5_JeP86YuSTWeIJ8En8Vx5xFWjLPXdHvkyDtF7-KF00LL/s6558/6P2A2467.jpg

គួរបញ្ជាក់ផងដែរថា ទីតាំង ហាងទំនើបសាមសុង (Samsung Multi Store) ក៏មានវត្តមាននៅលើទឹកដី ខេត្តសៀមរាប ផងដែរ ដូច្នេះអតិថិជនក៏អាចទៅធ្វើការតេស្តសាកល្បងផលិតផលគ្រប់ប្រភេទរបស់ សាមសុង បានផងដែរ។

បើយោងតាមលោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “ការគាំទ្ររបស់អតិថិជនជាទីស្រលាញ់ទាំងអស់បានធ្វើឱ្យក្រុមហ៊ុនសាមសុង រីកចម្រើនខ្លាំងឈានមកដល់ចំណុចនេះ ហើយតំណាងឱ្យក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជាពិសេស ដល់ដៃគូសហការ តំណាងចែកចាយតូចធំ នៅទូទាំងប្រទេសកម្ពុជា ដែលតែងតែជឿជាក់ និងគាំទ្រឥតងាករេ។ ហើយគោលបំណងនៃការបើកសម្ពោធទីតាំង Showroom ថ្មី នេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកផលិតផលរបស់ សាមសុង ក៏ដូចជាមកទស្សនា និងធ្វើការតេស្តផ្ទាល់បានគ្រប់ផលិតផលអេឡិកត្រូនិកសាមសុង AI ដ៏ឆ្លាតវៃផងដែរ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA-L0bM7v0PUTLwp3nVaV_kR93CQ0ObPMIez8vcjjR7zb6GHe77kD5MMgUJcpFSRc36pR4LMTm9g0O5SS-J9eZxi7p5yJcsSNo6DQW2Y_THLviDzwWfIPoIcLKJBlGbx2fmYkz3NEYwydJQiNkIk8gPmnyXIuoXqVU3mcElH84G2k5muNGbDgK8ZuUEiGr/s6599/6P2A2595.jpg

ក្រុមហ៊ុន សាមសុង ធ្វើឱ្យការរស់នៅរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើង និងរីករាយជាមួយផលិតផលរបស់ សាមសុង ដែលបំពាក់មកជាមួយនូវកំពូលបច្ចេកវិទ្យា AI ដ៏ទំនើប ទាន់សម័យបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpxbKDofKAGlS5-PAsY8lJDKWPx9SwXwtw5hWWdIdPrxZh1FDTX7ezautr_B8XygE_OMMsT9ARu0qDk5WRkzMoXgoSJDCS_zThj0iOOAZ9W0LNfmfVQ5XxDfsxsAR47m-vwEDtJuD4Jp64BJjFUTZqVDlHKRBfBOBbWycKdAVJZ3MA0FCfl_bgZZPmPRur/s6006/6P2A2819.jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុងដែលមានទីតាំងដូចខាងក្រោម:

– អគារលេខ 839C មហាវិថីព្រះមុនីវង្ស (ផ្លូវ93) សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
– ផ្ទះលេខ503 ផ្លូវស៊ីវុត្ថា សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj38ZN47BaLvJQJS1Ih82yCOcUvNMj7XM8Mq6sXhJZ_PGQrhukAneSUBCwbSYQsix81NDRmSUVRU_qhfc4eUCuOjmiipvwGjNzrhy2r-Y_76gV41U4d5FOw6T-UckkuQ6C3D96WD1h2eRH1RkVsnRK2ujuW7uEDTo_TH4lpg9q-GzL_igjofsjuIFo4H_1k/s4154/DSC00462.jpg

ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6qbTVqmdo4aJHttkwwlTBH6YDm3pMbmRWeJPiyie0uLYoD_xUdx46QL-cvbN8gsybNdUl44foN0BziCJ_1VmAKow3yG2iu4Wr7CLdI3gfKasK1PmTj4kGaGesK3MCZ2DEdA4DFLEfSnHtb33B8Aw7ezgm6BMxMUeRdaLLYt4pFoilYBKsM-BtvPPYmCP0/s4094/DSC00464.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPuN6oCKb2bv0SSItgrRzocZXLxlDH5a0o1Hifm7irTbjZMTWN-cpClqtnqGLheC212na2YpTHFBq8AwyytkxN8y8bfBdKMkTiuw0TLdzLnp-GwrEi-NjKb7pFa1bjOiDOEXAlozl341pz6NlAygZHAmteX5fG1Gjxb8LLRM4b3DVpqnIzuSsNHE_Ffffs/s4143/DSC00470.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4KrWRerRvdU_iueElgSL3w1TI3gUvHWhk1c8mNeNcTIxe9Gh4iEma9K4csQe5GfB6OSZ8B6QVPYo5KaKyeqY0oDTnjiJ7DNIguPdoQYGTvZwxTXLuvPCG34EPYbkCaZ3BEg7kVV15_pNL_yMwf8JlQJgGLfK5NuZkNfZmo5RpK-EvOWMW60dt2FeXIoFg/s4000/IMG_20240808_142332_179.jpg

តើជាអព្ភូតហេតុឬយ៉ាងណា កំណាត់ឈើអាថ៌កំបាំងអណ្តែតឈរលើទឹកជាង១២០ឆ្នាំ?

0

សហរដ្ឋអាមេរិក ៖ កំណាត់ឈើនេះបានអណ្តែតឈរក្នុងបឹងអស់រយៈពេលជាង១២០ឆ្នាំ បានក្លាយជាកំណាត់ឈើដ៏អាថ៌កំបាំងមួយដែលអ្នកវិទ្យាសាស្ត្រពុំអាចបកស្រាយបាន ។ ប៉ុន្តែអ្នកស្រុកមានជំនឿថា កំណាត់ឈើមានថាមពលពិសេសអាចគ្រប់គ្រងផ្ទៃដី, ផ្ទៃមេឃ និងអាកាស ។ នៅលើពិភពលោកនេះ មិនថាដុំដី, ថ្ម, ដើមស្មៅ ឬសូម្បីតែកំណាត់ឈើ ក៏បានក្លាយជាវត្ថុអាថ៌កំបាំងដែលគ្មានការបកស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirMaF16H5w_dVGkRRnqEKAq_Gx95Ruwrg4WacexkRTImKrryjisWi5MwjiLI4y9-aKTcjys4R1aKHnw8ptgjbmwm27eNgUB3EBR-2PoXYb_6hUq9a2HZY5-dN2Fx-XsKB1VkyFXKjp0oLxjHGI0ZXAlHeJRHD-rzMB_O60UKZIAO45je8mfDdlF7PfGqyp/s1600/image_2024-08-08_15-32-36.png

សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកឱ្យស្គាល់កំណាត់ឈើមួយឈ្មោះថា កំណាត់ឈើអាថ៌កំបាំង ដែលមានប្រវត្តិគួរឱ្យចាប់អារម្មណ៍នៅលើពិភពលោក ។ កំណាត់ឈើនេះឈ្មោះ «Old Man of The Lake» ឬ «បុរសជរាក្នុងបឹង» ដែលមានសភាពពុកផុយអណ្តែតក្នុងបឹង Crater នៅរដ្ឋ Oregon សហរដ្ឋអាមេរិក អស់រយៈពេលជាង១២០ឆ្នាំ ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍មិនចាញ់អាយុរបស់វានោះ គឺវាបានអណ្តែតឈរក្នុងទឹក ។

ចំណែកប្រវត្តិរបស់កំណាត់ឈើនេះ គឺកាលពីឆ្នាំ១៨៩៦ លោក Joseph S. Diller ជាអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្របាននិយាយពីកំណាត់ឈើធំ ពណ៌ស ដែលបានអណ្តែតក្នុងបឹង Crater ក្រោយពីលោកឃើញវាដោយចៃដន្យ ។ ៥ឆ្នាំក្រោយមក លោក Joseph ឃើញកំណាត់ឈើនេះប្តូរទីតាំងក្នុងចម្ងាយ៤០០ម៉ែត្រ ហើយធ្វើឱ្យលោកចង់ស្រាវជ្រាវពីវាឱ្យបានច្បាស់លាស់ ។ លោកឃើញថា វាអាចអណ្តែតទឹកឆ្ងាយរហូតដល់ជាង៤០០ម៉ែត្រឯណោះ ក្នុងរយៈពេលត្រឹមតែ១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH9LXK8yCbGbHVRcHTLFr_VFPaAVmjD9wnxzkroolBYuiZZm3B-2t1ZEQs1qurOLgWUrn3RsXis8FTjlYIYEdE8o36LXDtZcXWNWFbet0e03qx2MPU-bmC3zG5L3ex9ex5Gma-I971xB0YyCTi9ycngbjhl-8p9J2sfDCHEMyi3tCqnRE8KCvZxhnvVMBK/s1073/image_2024-08-08_15-32-59.png

មនុស្សភាគច្រើនអាចគិតវា គ្មានអ្វីចម្លែកទេ ដែលកំណាត់ឈើបានអណ្តែតតាមខ្សែទឹកហូរ ប៉ុន្តែលោក Joseph និយាយថា ទឹកក្នុងបឹងនេះនៅស្ងៀម មិនហូរទៅណាទេ ហើយកំណាត់ឈើពុំគួរអណ្តែតឆ្ងាយឡើយ ។ ក្រោយមក លោកក៏បានស្រាវជ្រាវពីជាតិកាបូនរបស់កំណាត់ឈើ ហើយរកឃើញថា កំណាត់ឈើមានអាយុយ៉ាងហោចណាស់ ៤៥០ឆ្នាំ ហើយវាចំណាយពេលអណ្តែតក្នុងបឹងជ្រៅបំផុតនៅអាមេរិក ប្រមាណ១២០ឆ្នាំ ។

អ្នកជំនាញជឿថា កំណាត់ឈើអាថ៌កំបាំងនេះអណ្តែតក្នុងទឹកដោយសារការបាក់ដី ហើយមូលហេតុដែលវាអណ្តែតឈរបែបនេះ គឺគ្មានអ្នកណាម្នាក់អាចបកស្រាយបានច្បាស់លាស់ឡើយ ។ កំណាត់ឈើភាគច្រើនបានអណ្តែតផ្តេក ប៉ុន្តែសម្រាប់កំណាត់ឈើមានប្រវែង៩ម៉ែត្រ និងមានទទឹង៦១សង់ទីម៉ែត្រនេះ បែរជាអណ្តែតទឹកឈរអស់ជាច្រើនឆ្នាំ ។ បើទោះជានៅផ្នែកខាងចុងរបស់វាពុកផុយអាចលិចទឹកក្តី ប៉ុន្តែវានៅតែអណ្តែតឈរអាចឱ្យមនុស្សឈរលើវាពុំគួរឱ្យជឿ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi77C63iUNrrfqbG4pyAmmuaGbIhmnvuNxt8gJCjPyCiaKB1QPZlZMWW3EYCNtfoqEt1dULbrQmOnOCeGXav1zMvInoOX2QLYyh4WAepd1tUeYa3TLwAzlpYy_MgPvQ4QLfpaHYz_smFrWdwymnGOeE2d3rN6IN6VXDImQ_mUDSIB4ltWlVDzIzE2K9TtF1/s853/image_2024-08-08_15-33-07.png

អ្នកវិទ្យាសាស្ត្រខ្លះជឿថា វាមានសមតុល្យរវាងកំណាត់ឈើផ្នែកខាងលើទឹក និងក្រោមទឹក ។ ការលើកឡើងមួយគួរឱ្យជឿជាក់បំផុត គឺកំណាត់ឈើនេះអណ្តែតចុះឡើងអស់ជាច្រើនសតវត្សរ៍ ដោយសារឫសរបស់វាអាចជាប់គ្នាជាមួយដុំថ្មនៅក្រោមទឹក ទើបធ្វើឱ្យផ្នែកម្ខាងរបស់កំណាត់ឈើលិចក្នុងទឹក ។ ប៉ុន្តែក្រោយមក ដុំថ្មនេះរបូតពីឫសឈើ រីឯផ្នែកដែលលិចទឹកក៏ចាប់ផ្តើមមានទម្ងន់ធ្ងន់ដោយសារការស្រូបទឹក ។ ហេតុនេះ ផ្នែកកំណាត់ឈើដែលលិចទឹក នឹងមានទម្ងន់ធ្ងន់ជាងផ្នែកខាងលើ ។

ទោះយ៉ាងណា គ្មានអ្នកណាដឹងមូលហេតុពិតប្រាកដពីមូលហេតុដែលកំណាត់ឈើអណ្តែតទឹកឈរទេ ពីព្រោះបច្ចុប្បន្ន គ្មានដុំថ្ម ឬស្លាកស្នាមណាមួយដែលអាចបញ្ជាក់ថា មានដុំថ្មធ្លាប់ពាក់ព័ន្ធជាមួយឫសកំណាត់ឈើពីមុនឡើយ ។ ហេតុនេះ អ្នកភូមិមានជំនឿថា កំណាត់ឈើនេះមានថាមពលពិសេសអាចគ្រប់គ្រងអាកាសធាតុនៅបរិវេណនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhidalG_ZWboG4PmAfD51XzE4fmGrkKJ-qlzb0-YSYKdm4_-u-_exWOx65IPIXHwEeu8TUHbEQaWl_FP7yjy5KAlnNg7Mi48rXxal6OaELzjQlL4Wl9kurDGnVcWqBFkQy98Jt6g4bh0oi1xcuut2gLcF4fgLDf55y6GyPmZ7prFuC0ZsIttcdmewXFDRb8/s800/image_2024-08-08_15-33-22.png

កាលពីឆ្នាំ១៩៨០ មានអ្នកវិទ្យាសាស្ត្រមួយក្រុមបានមកស្រាវជ្រាវបឹង Crater និងបានចងកំណាត់ឈើនេះឱ្យនៅស្ងៀមមួយកន្លែង ដើម្បីចៀសវាងគ្រោះថ្នាក់ពេលពួកគេជិះទូកស្រាវជ្រាវ ។ ប៉ុន្តែក្រោយពីកំណាត់ឈើនេះត្រូវបានចងមួយកន្លែង ស្រាប់តែអាកាសធាតុនៅបរិវេណនេះផ្លាស់ប្តូរភ្លាមៗ គឺពីមេឃស្រឡះល្អក្លាយជាខ្យល់ព្យុះ និងមានព្រិលធ្លាក់នាពេលបន្ទាប់ ខណៈវាជាខែសីហា មិនមែនជាខែធ្លាក់ព្រិល ។ បន្ទាប់មក ក្រុមអ្នកវិទ្យាសាស្ត្រក៏បានស្រាយចំណងកំណាត់ឈើវិញ ហើយអាកាសធាតុក៏ស្ងប់ស្ងាត់ដូចមុន ។

បច្ចុប្បន្ន កំណាត់ឈើ «Old Man of The Lake» នៅតែជាអាថ៌កំបាំងនៅឡើយ ដែលធ្វើឱ្យបឹង Crater ក្លាយជាតំបន់ទេសចរណ៍គួរឱ្យចាប់អារម្មណ៍មួយក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ពាក់ព័ន្ធនឹងកំណាត់ឈើនេះ?

មិនគួរឱ្យជឿសោះថា ទ្វីបដែលសម្បូររ៉ែជាងគេបំផុត តែបែជាក្រីក្រជាងគេបំផុតក្នុងពិភពលោក

0

នៅលើពិភពលោកយើងនេះគឺមានទ្វីបទាំងអស់ចំនួន ៧ រួមមាន៖ ទ្វីបអាស៊ី, អឺរ៉ុប, អាហ្វ្រិក, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អង់តាក់ទិក និងអូស្ត្រាលី។ ប៉ុន្តែតើអ្នកដឹងទេថា ក្នុងចំណោមទ្វីបទាំងអស់នេះ ទ្វីបណាដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗច្រើនជាងគេ? សារធាតុរ៉ែសំខាន់ៗដូចជាទង់ដែង លីចូម នីកែល cobalt មាស ពេជ្រ ផ្លាទីន និងអ៊ុយរ៉ាញ៉ូម គឺស្ថិតនៅទ្វីបអាហ្វ្រិកទាំងអស់ ដែលទ្វីបនេះកាន់កាប់ ៦៥ ភាគរយនៃដីបង្កបង្កើនផលរបស់ពិភពលោក និង ១០ ភាគរយនៃប្រភពទឹកសាបដែលអាចកកើតឡើងវិញបានខាងក្នុងរបស់ភពផែនដី។ ដូច្នេះអាហ្វ្រិកគឺជាទ្វីបដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗច្រើនជាងគេបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLigIyOYhayMZzNdcJCUB4Cig2vsFqlXeJkU9wLEzcNA7S1ZtisNGIU_QqULU7p7y4Kq-9g6TKcHVCILhJtzPf9wJuSETuoQilMaGWuNPfEufAOt_DQ9UjVUgUHq-J-2IZ3yj8c7omAj9iiohJ1A2lpIhRQ1YiKSI8Oaf_NDh7d3D6h1R_lPI9WgnJOiXz/s1200/image_2024-08-08_14-55-00.png

សព្វថ្ងៃតម្រូវការសកលសម្រាប់សារធាតុរ៉ែសំខាន់ៗ ជាពិសេសលីចូម កំពុងតែកើនឡើងជាលំដាប់ ដើម្បីសម្រេចបាននូវគោលដៅថាមពលស្អាត និងការបញ្ចេញកាបូន។ លើសពីនេះសារធាតុរ៉ែដូចជាទង់ដែង នីកែល cobalt គឺជាធាតុផ្សំដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាថាមពលស្អាតដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ននេះ ចាប់ពីទួរប៊ីនខ្យល់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ រហូតដល់រថយន្តអគ្គិសនី និងឧបករណ៍ឆ្លាតវៃផ្សេងៗជាដើម។ នៅទូទាំងពិភពលោក អាហ្រ្វិកបានលេចចេញជាទ្វីបដែលមានធនធានរ៉ែសំខាន់ៗច្រើនជាងគេ ដោយទ្វីបនេះកំពុងត្រូវបានដាក់ជាតួអង្គសំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃធនធានរ៉ែទាំងនេះ មានន័យថា ប្រសិនបើទ្វីបផ្សេងមានតម្រូវការ នោះទ្វីបអាហ្វ្រិកនឹងមានការផ្គត់ផ្គង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNXW4XQlpy_TMVJ9j4GqlX89ICWLvsWtYqPQNIPxgK2FjGRs_G4sTytp66P1yBds-T6Hf634xBnSP_34HYT8HJIXqiP5A8mzAh4vD1HpoOxl2El3SKafYCDyob6o-HyrmDWoqnUJjVgFD8LGyc6kPtALNJAUSky2bFru_ufwAru60_lT-B82CN79CSnUQj/s3500/image_2024-08-08_14-54-50.png

យោងតាមការវាយតម្លៃទីផ្សារសារធាតុរ៉ែសំខាន់ៗឆ្នាំ ២០២៣ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) តម្រូវការលោហធាតុទាំងនេះត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង ដោយរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៣០ និងបួនដងនៅឆ្នាំ ២០៥០។ ដោយប្រាក់ចំណូលប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងឈានដល់ ៤០០ ពាន់លានដុល្លារអាមេរិក – លើសពីតម្លៃ នៃការជីកយករ៉ែធ្យូងថ្មនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS23JlnS_CGjFKBdk2XkA_0a5lFpF17Z3ybJpKGF9pIOUxKPXiP1xIOBFDb_3ZRDe4hH2anGLDCAH1M9wH0uxx7MosXEviDtnfBSKMjeyqCKbAuhs8nzdvVLtPULtgWFWhyi4DGsDbpWNzy9GQS9cjzQlg5Yg8Pea91N7mLYovbG8BPFrm612ytnl3j8ZR/s1920/image_2024-08-08_14-55-31.png

សម្រាប់លីចូម IEA បាននិយាយថា តម្រូវការសកលសម្រាប់លីចូមក៏បានកើនឡើងបីដងពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ ផងដែរ ដោយទទួលបានប្រាក់ចំណូលរហូតដល់ ៣២០ ពាន់លានដុល្លារអាមេរិក។ ហេតុនេះសម្រាប់លោកអ្នកដែលគិតថាអាហ្វ្រិកគឺជាទ្វីបក្រីក្រសូមគិតឡើងវិញម្តងទៀត ព្រោះបច្ចុប្បន្នប្រទេសជាច្រើននៅលើទ្វីបនេះគឺមានការអភិវឌ្ឍជឿនលឿនខ្លាំងគួរឱ្យកត់សម្គាល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbkkMmnG7KxIU6ZLj7WgvtxcEZoGyQFwhyphenhyphen0h3Vtgzp8jXXZt-n40llhpUMbno0H9dZEzTYgDKYUo6LJ_WF5AfxyJhZmvSjGJWI_MvEmOkmjVzIsRgD-DG_3agn6_KHWWWoqRBfTcf2JL0Zv_Zz3PAYIRXk08jDGrW6rWyjV3_wkhntRal-gz39-M1sqZX9/s1024/image_2024-08-08_14-56-40.png

ឧទ្យានធំជាងគេនៅក្រុងភ្នំពេញ នឹងលេចរូបរាងនៅលើកោះនរា

0

សួនឧទ្យានធំជាងគេ នៅក្នុងទីក្រុងភ្នំពេញ លាតសន្ធឹងលើផ្ទៃដី៣ហិចតា ត្រៀមលេចរូបរាងនៅពេលដ៏ខ្លីខាងមុខ លើកោះនរា នេះបើយោងតាមការបង្ហោះរបស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់”គម្រោងទីក្រុងនរា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-pEjrNas8xBAyJsGfknkDBYlWx6DzeIUf8i37iKniJGWChwLvPW5O862jMNU2yBuu7iVe0iznkogpKwLSvlXDb64rQXAeCFxCxAdrlPaNzA5cEJVjHoRQBcrckrDA-GIx3tObg4rVz4_P872n2aMkFu8MwaOJOUYNPwEctcJ1P_th65ANOwYgj5mroLud/s2048/452961198_1211043793378245_4915300371903510209_n.jpg

សួនឧទ្យាន នេះនឹងផ្តល់បទពិសោធន៏ថ្មីដល់ការរស់នៅដល់ពលរដ្ឋ ឱ្យកាន់តែមានភាពទំនើបទាន់សម័យច្រើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsrIfTtbNjtH5FMuT__JsFPDqSz1CsIa0T7aM-7AHM3RjUr9m__e5Jz8-er3S8dFEdDhSUB8Q3ud4zjR79zlJ4ItrN4pc1W_OSaN9creO5dlZAF1eIBhBm8Yn_Kxlnd1VEaJEMPmnRK2ANCRukm72s_bpwZQOc9mk7x2mPudYxp2FP_PXh7G5_DmdShKr8/s2048/452997483_1211045116711446_3661481626484345834_n.jpg

សួននេះ មានឈ្មោះថា “នរាផាក” ដែលត្រូវបានបង្កើតឡើងជាសួនឧទ្យានបែបរចនាបទថ្មីមួយ មានទីតាំងស្ថិតនៅស្របតាមទន្លេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFJ04kevrBQsVLaT8IFvwNYb2svjD6aC2DBDFi7lvhhvJ4EpR173LPz4hI-AfG3Wn_o330q0tEW9diwCEIH485KQm_fpCK6TKypqoRWf2MXr60-z1LA4KZ9Clt-5BXNs28_KL1n-tvpt-xNgli0ibVR6Sm4ahkGhmwk8WHa5Z3KkCONM0f0kLiLCbm3DIe/s2048/452958415_1211043833378241_8804129077341747776_n.jpg

ទីក្រុងរណបកោះនរា ស្ថិតក្រោមការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) ហើយក៏ជាអគ្គនាយកធនាគារ កាណាឌីយ៉ាផងដែរ៕

ប្រភព និងរូបភាព៖ Norea City