ដូចជាពាក្យគេនិយាយថា ពាក្យសម្តីអាចនិយាយកុហកបានប៉ុន្តែកែវភ្នែកមិនអាចកុហកបាននោះទេ។ តួយ៉ាងដូចជាតារាចម្រៀង ជី ដេវីត បានឱបលាប្អូនស្រីដោយការអាល័យនិងក្តុកក្តួលជាទីបំផុតប៉ុន្តែធ្វើខ្លួនដូចធម្មតាតែទឹកមុខវិញមិនដូច្នេះទេក្នុងគ្រាដែលប្អូនស្រីលោកទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាម៉េរិក។ យ៉ាងណាលោកក៏បាននិយាយដែរថាទោះទឹកភ្នែកលោកស្រក់តែជាទឹកភ្នែកដែលមានមោទនភាពជាមួយក្តីរំពឹងថាពេលប្អូនស្រីតែម្នាក់គត់របស់លោកមានឈ្មោះថា ងួន ចាន់ដារីយ៉ា ត្រលប់មកវិញនឹងជួយមាតុភូមិកំណើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvGNTpf506kD_5F8ixUhKDguvkAxMVnmJI9zGKbDTzgjkDwlQsOAd5ZNoF_41CkaikPlvS7oFXNSEusgl8W17ewWEAvc1eau1TYzvV92YuP_dxTutAFcMOxXBsCaGD1xLHxbkGYtY-9hyphenhyphenHR4aYrhnOccnlV7Li-HnCnHYFhRM5A04KxwbYdT2kZOEAyryV/s2048/image_2024-08-08_14-08-34.png

កាលពីខែកក្កដា កន្លងមកនេះ តារាចម្រៀង ជី ដេវីត បានសម្តែងមោទនភាពទៅកាន់ប្អូនស្រីសំណព្វចិត្ត នឹងទៅបន្តការសិក្សានៅសហរដ្ឋអាម៉េរិកនៅសាកលវិទ្យាល័យ ហាវៃ នៅម៉ាណូអា ដែលកញ្ញាជាអតីតនិស្សិតមហាវិទ្យាល័យបុរាណ្យវិទ្យាជំនាន់ទី២៩ ដែលជំរុញឱ្យការសម្រេចចិត្តរបស់លោកកាលពី១៣ឆ្នាំមុនជាការសម្រេចចិត្តដ៏អស្ចារ្យបំផុតក្នុងជីវិតលោក។ ធ្មេចបើកៗពេលវេលាដែលប្អូនស្រីលោកដែលបញ្ចាប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យបុរាណវិទ្យា ឯកទេស បុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវចាកចេញពីមាតុភូមិកំណើតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZb3G8Xgu1JdNkMozZpf7LShwZNnoIbaC32mFS09OOZy1hLHf0aqnaRqhHxva_iCHN-aGxjFuedmJoS21xnMtYL46CaFg4AdQ2fqXlazQRetlrm0QQqR3pHui-_9tAzt1wWnLC1D5NBzDb7O73taT31aAeAr6q_YRlGjHwE2Mepc_RKOAoGwmThjsPjd3x/s1242/image_2024-08-08_14-08-36.png

នៅយប់ថ្ងៃទី៧ សីហា ជី ដេវីត ទេព បូព្រឹក្ស និងក្រុមគ្រួសារបានមកជូនដំណើរ ងួន ចាន់ដារីយ៉ា ក្នុងការចាកចេញទៅបន្តការសិក្សានៅសហរដ្ឋអាម៉េរិក។ ជី ដេវីត បានបង្ហោះវីដេអូខ្លីឱបប្អូនស្រីដោយក្តីអាល័យពេញដោយកែវភ្នែកនឹករលឹក ព្រួយបារម្ភនិងរូបភាពពីរសន្លឹកអមដោយចំណងជើងថា «ខ្ញុំរីករាយចំពោះដំណើរផ្សងព្រេងជីវិតបងប្អូនយើងទាំងពីរដូចរឿងប្រលោមលោក យ៉ាងហោចណាស់អ្នកបានធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកដោយមោទនភាពអរគុណសម្រាប់ពាក្យសន្យា ខ្ញុំសូមជូនពរឱ្យដំណើរផ្សងព្រេងលើដែនដីថ្មីរបស់អ្នកប្រកបដោយជោគជ័យ។ ដុះខាត់ចំណេញវិជ្ជារបស់អ្នកហើយវិលត្រលប់មកជួយមាតុភូមិយើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnLFLZXFT8fhDYHBkPgv4dFlEISJ_OsQYDp3fG0VwRS3tFD-kz4Hy_Lk9nGMbJZWxSwfXToR9w0ZGaHZ_hHNmCgBERRzEl40oh4nHjYn0FlayhCNtKCsn0_HXG3NWw6akFBlfANwSbVqb3XBh8Hhx87jxutS3bt-uHHhhStlin63gZglUV5ZgAWAiFj5q9/s2048/image_2024-08-08_14-08-38.png

ចិត្តជាបងប្រុសម្នាក់ មិននិយាយស្តីច្រើនឬបង្ហាញកាយវិការញឹកញាប់ពីទំហំក្តីស្រលាញ់ដាក់ប្អូនស្រី តែអ្នកគាំទ្រដឹងថា ជី ដេវីត ពិតជាស្រលាញ់ប្អូនស្រីខ្លាំងចំណែកឯកែវភ្នែកលោកគឺពោរពេញដោយការស្រលាញ់ អាឡោះអាល័យជាទីបំផុតនិងក្តីបារម្ភចំពោះប្អូនស្រីក្នុងការចាកចេញទៅឆ្ងាយរាប់ម៉ឺនយោជន៍នេះ៕