កូឡា រចនា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី៣កូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ ត្រូវបានទស្សនិកជនសរសើរពីភាពតស៊ូរបស់នាងក្នុងការប្រកួតប្រជែងវិស័យចម្រៀង។ ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកកំពុងផ្ទុះការចាប់អារម្មណ៍ឡើងវិញនូវបទចម្រៀង«ហៅសុបិន»ដែលជាសំនៀងដើមរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បន្ទាប់ពី កូឡា រចនា បានយកបទនេះមក Cover ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAYxuGTsPy6AS0woUC3NgSEYiRpICQwZMr5hut7AgnypYwiW9u-9iX1qrvlstb83IUfiRH3BBLc-MFUeUPha240cA_vm7mHsuYeQuCKlXvLiS2lGSccjV8wT3pSNerkMSTUtBi6BF-RitI9tGy7sd5ZOpEiA0QpYgt-ueZokqs7YqaILoiC3RUaQlNbHq3/s2048/image_2024-08-08_16-15-41.png

គេចាំបានថា អំឡុងពេល កូឡា រចនា វិលមកប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ កាលពីមួយឆ្នាំមុន គ្រូបង្វឹកទាំងបួនគឺចាំនាងច្បាស់តែម្តង។ ការចងចាំនេះដោយសារតែ កូឡា រចនា ជាបេក្ខនារីមួយរូបតស៊ូខ្លាំងនៅលើវិថីសិល្បៈមួយនេះបើទោះបីជាបរាជ័យជាច្រើនដងក្តី បន្ទាប់ពីធ្លាប់ចូលរួមប្រកួតកម្មវិធី Cambodian Idol តាំងពីរដូវកាលទី១ និងកម្មវិធី Beat The Best ។ ភាពតស៊ូមិនបោះបង់នេះកាន់តែដុសខាត់សមត្ថភាពរបស់ រចនា កាន់តែខ្លាំងក្នុងការប្រកួត The Voice រហូតកៅអីទាំង៤បង្វិលទៅនាងតែម្តងនិងបានក្លាយជាកូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7SuSNmYxsj8r9C7K7xb1991yM55XBdJ8GYko3baNJryruNlYpsVYS2YySwvqXwQO5hyphenhyphenBi-XpC3BxwT8c-KVlY-rN6d4Rh7yU8_NzNlRD1kKoHgwJ-4Boi2adQV8hBMAI5lFOWZXt_wFAXahh2F31QPGaPBv5miBBZoLNzY6M_ncPBBSsRmGzl0rUHNY79/s2048/image_2024-08-08_16-15-42.png

ដ្បិតការប្រកួតនាកម្មវិធីចុងក្រោយនេះ កូឡា រចនា ពុំទទួលបានជោគជ័យប៉ុន្តែសមត្ថភាពរបស់នាងក៏ត្រូវមហាជនមើលឃើញពីការខិតខំប្រឹងប្រែងរបស់នាង និងបានលេចមុខតាមកម្មវិធីប្រគំតន្រ្តីមួយចំនួនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgcBPo1u2UtQKMqVdi5dchyphenhyphenYbMyMbLTUR7qIC211NH8gEglrkUsqPW5QwRYL5LmcnxwcuXA7ZkrHHeino2seFIS8rRcevHMaXBtZsIYNRS6Kc63EeqADF2EPe9sCmx9VFaO4B_tGHtVzvAiI6u5-cNcCWgZ_O_dTRQ4dLIrJalft0ji4HnDVUnc1ktmam2/s1833/image_2024-08-08_16-15-45.png

ថ្មីៗនេះទៀតសោត កូឡា រចនា កំពុងមានសន្ទុះគាំទ្រខ្លាំងពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពី Cover បទ «ហៅសុបិន» របស់ អ្នកនាង ឱក សុគន្ធកញ្ញា។ បទនេះបានក្លាយជានិន្នាការនៅលើបណ្តាញសង្គមមានអ្នកចូលលេងដាក់បទចម្រៀងនេះ រាប់ម៉ឺននាក់ និងធ្វើឱ្យបទចម្រៀងមួយបទនេះផ្ទុះកក្រើកឡើងវិញម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXAgOTAZ7G9rw3wldzltV1icb9k5Sgn7EO9lTVPmYMk5wAhP6vcsFC9RU1xOuUyeLWJKtE2bxxXZMBtrihjOA8duNSGxjWhSJJGrnU_IWL4Tu8jfm3ZGEQCkN9W1f8y-r5GD3mgPD9cLieIxit0UhSGqVob-EEiY6ZOiDWE8dA8IsDiOlNIvLnsEAH617H/s1280/image_2024-08-08_16-15-43.png

មិនត្រឹមតែទទួលបានការគាំទ្រមានការលេងច្រើននៅលើបណ្តាញសង្គមទិកតុកប៉ុណ្ណោះទេមួយបទនេះដែល កូឡា រចនា Cover ក៏ទទួលបានការគាំទ្រនៅលើបណ្តាញសង្គមយូធូបដូចគ្នាត្រឹមតែរយៈពេល១០ថ្ងៃមានការស្តាប់រាប់ម៉ឺនដងជាមួយនឹងមតិសរសើរថានាងច្រៀងពីរោះ។ បច្ចុប្បន្ន រចនា គឺជាអ្នកចម្រៀងនៅផាប់មួយកន្លែងឈ្មោះថា បាត់បង ដែលមានទីតាំងនៅរាជធានីភ្នំពេញ៕