Home Blog Page 923

អបអរសាទរ! ពិធីសម្ពោធជាផ្លូវការ ហាងទំនើបសាមសុង អេឡិកត្រូនិកថ្មីជាមួយការដាក់តាំងបង្ហាញផលិតផលគ្រប់ប្រភេទជាមួយបច្ចេកវិទ្យា AI!

0

ថ្មីៗនេះ ក្រុមហ៊ុន សាមសុង បានធ្វើការបញ្ចេញផលិតផលអេឡិកត្រូនិករបស់ខ្លួនជាច្រើន ក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ដោយកំពូលមុខងារ AI ដ៏ទំនើបឆ្លាតវៃ។

ហើយស្របពេលសន្ទុះនៃការគាំទ្រពីអតិថិជនមានការកើនឡើងខ្លាំង ក្រុមហ៊ុន សាមសុង ក៏សម្រេចចិត្តបើកទីតាំង Showroom ជាថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី 08 សីហា ឆ្នាំ 2024 ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ជាប់នឹងគល់ស្ពានអាកាសបឹងត្របែក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ព្រមទាំងអ្នកជំនាញ Review ផលិតផលអេឡិកត្រូនិកជាច្រើនរូបទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjA7HIhDW9eMgZaa2c_pYvYcrCrslN3eFevWOFJen8sxYTWhBhrZApy5kF3F-lT8lPRmle7X5jCvQzubMrANJzfQR0N_F4fCnKvBeuiZB3MgukVunnR6FovnAXjjOid1xxZ2CbQrlKWQMTeY8Dgd5h6rKkemIcZHu0-N4mc6KlYjNdc2t8L3KA_JzV8wyu/s6550/6P2A2244.jpg

មិនតែប៉ុណ្ណោះ អតិថិជនយ៉ាងច្រើនកុះករបានចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្តផ្ទាល់នូវបច្ចេកវិទ្យា AI ជំនាន់ថ្មីចុងក្រោយដែលបំពាក់លើផលិតផលអេឡិកត្រូនិករបស់ សាមសុង។

ទីតាំង Showroom ថ្មីនេះ មានការដាក់តាំងគ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់របស់ សាមសុង ដែលមានដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មី ម៉ាស៊ីនត្រជាក់ ម៉ូនីទ័រ ជាពិសេស ក៏មានជាប្រភេទគ្រឿងបរិក្ខារទំនើបៗជាច្រើន សម្រាប់បំពាក់ក្នុងអគារពាណិជ្ជកម្ម ដូចជា ម៉ាស៊ីនត្រជាក់គ្រប់ប្រភេទ (Aircon System Solution), ទូរទស្សន៍សម្រាប់បំពាក់ក្នុងសណ្ឋាគារ (Hotel TV Solution), ស្លាកសញ្ញាឌីជីថល (Digital Signage Solution) ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLbQAvmysw-WO1Zc81DmbX2mlGqyQuWhOWqFnPQIoydNc7eyBgLsxtXQZT2y3Acmgc6uBxYfBbpjvz6_ms1wzgt0U0YtV9ToXBqQX3EzRGD8b61AIeMy0bjjm85mbfz_oIlNpDCVu0ZkPCzk-5_JeP86YuSTWeIJ8En8Vx5xFWjLPXdHvkyDtF7-KF00LL/s6558/6P2A2467.jpg

គួរបញ្ជាក់ផងដែរថា ទីតាំង ហាងទំនើបសាមសុង (Samsung Multi Store) ក៏មានវត្តមាននៅលើទឹកដី ខេត្តសៀមរាប ផងដែរ ដូច្នេះអតិថិជនក៏អាចទៅធ្វើការតេស្តសាកល្បងផលិតផលគ្រប់ប្រភេទរបស់ សាមសុង បានផងដែរ។

បើយោងតាមលោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “ការគាំទ្ររបស់អតិថិជនជាទីស្រលាញ់ទាំងអស់បានធ្វើឱ្យក្រុមហ៊ុនសាមសុង រីកចម្រើនខ្លាំងឈានមកដល់ចំណុចនេះ ហើយតំណាងឱ្យក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជាពិសេស ដល់ដៃគូសហការ តំណាងចែកចាយតូចធំ នៅទូទាំងប្រទេសកម្ពុជា ដែលតែងតែជឿជាក់ និងគាំទ្រឥតងាករេ។ ហើយគោលបំណងនៃការបើកសម្ពោធទីតាំង Showroom ថ្មី នេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកផលិតផលរបស់ សាមសុង ក៏ដូចជាមកទស្សនា និងធ្វើការតេស្តផ្ទាល់បានគ្រប់ផលិតផលអេឡិកត្រូនិកសាមសុង AI ដ៏ឆ្លាតវៃផងដែរ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA-L0bM7v0PUTLwp3nVaV_kR93CQ0ObPMIez8vcjjR7zb6GHe77kD5MMgUJcpFSRc36pR4LMTm9g0O5SS-J9eZxi7p5yJcsSNo6DQW2Y_THLviDzwWfIPoIcLKJBlGbx2fmYkz3NEYwydJQiNkIk8gPmnyXIuoXqVU3mcElH84G2k5muNGbDgK8ZuUEiGr/s6599/6P2A2595.jpg

ក្រុមហ៊ុន សាមសុង ធ្វើឱ្យការរស់នៅរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើង និងរីករាយជាមួយផលិតផលរបស់ សាមសុង ដែលបំពាក់មកជាមួយនូវកំពូលបច្ចេកវិទ្យា AI ដ៏ទំនើប ទាន់សម័យបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpxbKDofKAGlS5-PAsY8lJDKWPx9SwXwtw5hWWdIdPrxZh1FDTX7ezautr_B8XygE_OMMsT9ARu0qDk5WRkzMoXgoSJDCS_zThj0iOOAZ9W0LNfmfVQ5XxDfsxsAR47m-vwEDtJuD4Jp64BJjFUTZqVDlHKRBfBOBbWycKdAVJZ3MA0FCfl_bgZZPmPRur/s6006/6P2A2819.jpg

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុងដែលមានទីតាំងដូចខាងក្រោម:

– អគារលេខ 839C មហាវិថីព្រះមុនីវង្ស (ផ្លូវ93) សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
– ផ្ទះលេខ503 ផ្លូវស៊ីវុត្ថា សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj38ZN47BaLvJQJS1Ih82yCOcUvNMj7XM8Mq6sXhJZ_PGQrhukAneSUBCwbSYQsix81NDRmSUVRU_qhfc4eUCuOjmiipvwGjNzrhy2r-Y_76gV41U4d5FOw6T-UckkuQ6C3D96WD1h2eRH1RkVsnRK2ujuW7uEDTo_TH4lpg9q-GzL_igjofsjuIFo4H_1k/s4154/DSC00462.jpg

ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6qbTVqmdo4aJHttkwwlTBH6YDm3pMbmRWeJPiyie0uLYoD_xUdx46QL-cvbN8gsybNdUl44foN0BziCJ_1VmAKow3yG2iu4Wr7CLdI3gfKasK1PmTj4kGaGesK3MCZ2DEdA4DFLEfSnHtb33B8Aw7ezgm6BMxMUeRdaLLYt4pFoilYBKsM-BtvPPYmCP0/s4094/DSC00464.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPuN6oCKb2bv0SSItgrRzocZXLxlDH5a0o1Hifm7irTbjZMTWN-cpClqtnqGLheC212na2YpTHFBq8AwyytkxN8y8bfBdKMkTiuw0TLdzLnp-GwrEi-NjKb7pFa1bjOiDOEXAlozl341pz6NlAygZHAmteX5fG1Gjxb8LLRM4b3DVpqnIzuSsNHE_Ffffs/s4143/DSC00470.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4KrWRerRvdU_iueElgSL3w1TI3gUvHWhk1c8mNeNcTIxe9Gh4iEma9K4csQe5GfB6OSZ8B6QVPYo5KaKyeqY0oDTnjiJ7DNIguPdoQYGTvZwxTXLuvPCG34EPYbkCaZ3BEg7kVV15_pNL_yMwf8JlQJgGLfK5NuZkNfZmo5RpK-EvOWMW60dt2FeXIoFg/s4000/IMG_20240808_142332_179.jpg

តើជាអព្ភូតហេតុឬយ៉ាងណា កំណាត់ឈើអាថ៌កំបាំងអណ្តែតឈរលើទឹកជាង១២០ឆ្នាំ?

0

សហរដ្ឋអាមេរិក ៖ កំណាត់ឈើនេះបានអណ្តែតឈរក្នុងបឹងអស់រយៈពេលជាង១២០ឆ្នាំ បានក្លាយជាកំណាត់ឈើដ៏អាថ៌កំបាំងមួយដែលអ្នកវិទ្យាសាស្ត្រពុំអាចបកស្រាយបាន ។ ប៉ុន្តែអ្នកស្រុកមានជំនឿថា កំណាត់ឈើមានថាមពលពិសេសអាចគ្រប់គ្រងផ្ទៃដី, ផ្ទៃមេឃ និងអាកាស ។ នៅលើពិភពលោកនេះ មិនថាដុំដី, ថ្ម, ដើមស្មៅ ឬសូម្បីតែកំណាត់ឈើ ក៏បានក្លាយជាវត្ថុអាថ៌កំបាំងដែលគ្មានការបកស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirMaF16H5w_dVGkRRnqEKAq_Gx95Ruwrg4WacexkRTImKrryjisWi5MwjiLI4y9-aKTcjys4R1aKHnw8ptgjbmwm27eNgUB3EBR-2PoXYb_6hUq9a2HZY5-dN2Fx-XsKB1VkyFXKjp0oLxjHGI0ZXAlHeJRHD-rzMB_O60UKZIAO45je8mfDdlF7PfGqyp/s1600/image_2024-08-08_15-32-36.png

សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកឱ្យស្គាល់កំណាត់ឈើមួយឈ្មោះថា កំណាត់ឈើអាថ៌កំបាំង ដែលមានប្រវត្តិគួរឱ្យចាប់អារម្មណ៍នៅលើពិភពលោក ។ កំណាត់ឈើនេះឈ្មោះ «Old Man of The Lake» ឬ «បុរសជរាក្នុងបឹង» ដែលមានសភាពពុកផុយអណ្តែតក្នុងបឹង Crater នៅរដ្ឋ Oregon សហរដ្ឋអាមេរិក អស់រយៈពេលជាង១២០ឆ្នាំ ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍មិនចាញ់អាយុរបស់វានោះ គឺវាបានអណ្តែតឈរក្នុងទឹក ។

ចំណែកប្រវត្តិរបស់កំណាត់ឈើនេះ គឺកាលពីឆ្នាំ១៨៩៦ លោក Joseph S. Diller ជាអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្របាននិយាយពីកំណាត់ឈើធំ ពណ៌ស ដែលបានអណ្តែតក្នុងបឹង Crater ក្រោយពីលោកឃើញវាដោយចៃដន្យ ។ ៥ឆ្នាំក្រោយមក លោក Joseph ឃើញកំណាត់ឈើនេះប្តូរទីតាំងក្នុងចម្ងាយ៤០០ម៉ែត្រ ហើយធ្វើឱ្យលោកចង់ស្រាវជ្រាវពីវាឱ្យបានច្បាស់លាស់ ។ លោកឃើញថា វាអាចអណ្តែតទឹកឆ្ងាយរហូតដល់ជាង៤០០ម៉ែត្រឯណោះ ក្នុងរយៈពេលត្រឹមតែ១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH9LXK8yCbGbHVRcHTLFr_VFPaAVmjD9wnxzkroolBYuiZZm3B-2t1ZEQs1qurOLgWUrn3RsXis8FTjlYIYEdE8o36LXDtZcXWNWFbet0e03qx2MPU-bmC3zG5L3ex9ex5Gma-I971xB0YyCTi9ycngbjhl-8p9J2sfDCHEMyi3tCqnRE8KCvZxhnvVMBK/s1073/image_2024-08-08_15-32-59.png

មនុស្សភាគច្រើនអាចគិតវា គ្មានអ្វីចម្លែកទេ ដែលកំណាត់ឈើបានអណ្តែតតាមខ្សែទឹកហូរ ប៉ុន្តែលោក Joseph និយាយថា ទឹកក្នុងបឹងនេះនៅស្ងៀម មិនហូរទៅណាទេ ហើយកំណាត់ឈើពុំគួរអណ្តែតឆ្ងាយឡើយ ។ ក្រោយមក លោកក៏បានស្រាវជ្រាវពីជាតិកាបូនរបស់កំណាត់ឈើ ហើយរកឃើញថា កំណាត់ឈើមានអាយុយ៉ាងហោចណាស់ ៤៥០ឆ្នាំ ហើយវាចំណាយពេលអណ្តែតក្នុងបឹងជ្រៅបំផុតនៅអាមេរិក ប្រមាណ១២០ឆ្នាំ ។

អ្នកជំនាញជឿថា កំណាត់ឈើអាថ៌កំបាំងនេះអណ្តែតក្នុងទឹកដោយសារការបាក់ដី ហើយមូលហេតុដែលវាអណ្តែតឈរបែបនេះ គឺគ្មានអ្នកណាម្នាក់អាចបកស្រាយបានច្បាស់លាស់ឡើយ ។ កំណាត់ឈើភាគច្រើនបានអណ្តែតផ្តេក ប៉ុន្តែសម្រាប់កំណាត់ឈើមានប្រវែង៩ម៉ែត្រ និងមានទទឹង៦១សង់ទីម៉ែត្រនេះ បែរជាអណ្តែតទឹកឈរអស់ជាច្រើនឆ្នាំ ។ បើទោះជានៅផ្នែកខាងចុងរបស់វាពុកផុយអាចលិចទឹកក្តី ប៉ុន្តែវានៅតែអណ្តែតឈរអាចឱ្យមនុស្សឈរលើវាពុំគួរឱ្យជឿ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi77C63iUNrrfqbG4pyAmmuaGbIhmnvuNxt8gJCjPyCiaKB1QPZlZMWW3EYCNtfoqEt1dULbrQmOnOCeGXav1zMvInoOX2QLYyh4WAepd1tUeYa3TLwAzlpYy_MgPvQ4QLfpaHYz_smFrWdwymnGOeE2d3rN6IN6VXDImQ_mUDSIB4ltWlVDzIzE2K9TtF1/s853/image_2024-08-08_15-33-07.png

អ្នកវិទ្យាសាស្ត្រខ្លះជឿថា វាមានសមតុល្យរវាងកំណាត់ឈើផ្នែកខាងលើទឹក និងក្រោមទឹក ។ ការលើកឡើងមួយគួរឱ្យជឿជាក់បំផុត គឺកំណាត់ឈើនេះអណ្តែតចុះឡើងអស់ជាច្រើនសតវត្សរ៍ ដោយសារឫសរបស់វាអាចជាប់គ្នាជាមួយដុំថ្មនៅក្រោមទឹក ទើបធ្វើឱ្យផ្នែកម្ខាងរបស់កំណាត់ឈើលិចក្នុងទឹក ។ ប៉ុន្តែក្រោយមក ដុំថ្មនេះរបូតពីឫសឈើ រីឯផ្នែកដែលលិចទឹកក៏ចាប់ផ្តើមមានទម្ងន់ធ្ងន់ដោយសារការស្រូបទឹក ។ ហេតុនេះ ផ្នែកកំណាត់ឈើដែលលិចទឹក នឹងមានទម្ងន់ធ្ងន់ជាងផ្នែកខាងលើ ។

ទោះយ៉ាងណា គ្មានអ្នកណាដឹងមូលហេតុពិតប្រាកដពីមូលហេតុដែលកំណាត់ឈើអណ្តែតទឹកឈរទេ ពីព្រោះបច្ចុប្បន្ន គ្មានដុំថ្ម ឬស្លាកស្នាមណាមួយដែលអាចបញ្ជាក់ថា មានដុំថ្មធ្លាប់ពាក់ព័ន្ធជាមួយឫសកំណាត់ឈើពីមុនឡើយ ។ ហេតុនេះ អ្នកភូមិមានជំនឿថា កំណាត់ឈើនេះមានថាមពលពិសេសអាចគ្រប់គ្រងអាកាសធាតុនៅបរិវេណនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhidalG_ZWboG4PmAfD51XzE4fmGrkKJ-qlzb0-YSYKdm4_-u-_exWOx65IPIXHwEeu8TUHbEQaWl_FP7yjy5KAlnNg7Mi48rXxal6OaELzjQlL4Wl9kurDGnVcWqBFkQy98Jt6g4bh0oi1xcuut2gLcF4fgLDf55y6GyPmZ7prFuC0ZsIttcdmewXFDRb8/s800/image_2024-08-08_15-33-22.png

កាលពីឆ្នាំ១៩៨០ មានអ្នកវិទ្យាសាស្ត្រមួយក្រុមបានមកស្រាវជ្រាវបឹង Crater និងបានចងកំណាត់ឈើនេះឱ្យនៅស្ងៀមមួយកន្លែង ដើម្បីចៀសវាងគ្រោះថ្នាក់ពេលពួកគេជិះទូកស្រាវជ្រាវ ។ ប៉ុន្តែក្រោយពីកំណាត់ឈើនេះត្រូវបានចងមួយកន្លែង ស្រាប់តែអាកាសធាតុនៅបរិវេណនេះផ្លាស់ប្តូរភ្លាមៗ គឺពីមេឃស្រឡះល្អក្លាយជាខ្យល់ព្យុះ និងមានព្រិលធ្លាក់នាពេលបន្ទាប់ ខណៈវាជាខែសីហា មិនមែនជាខែធ្លាក់ព្រិល ។ បន្ទាប់មក ក្រុមអ្នកវិទ្យាសាស្ត្រក៏បានស្រាយចំណងកំណាត់ឈើវិញ ហើយអាកាសធាតុក៏ស្ងប់ស្ងាត់ដូចមុន ។

បច្ចុប្បន្ន កំណាត់ឈើ «Old Man of The Lake» នៅតែជាអាថ៌កំបាំងនៅឡើយ ដែលធ្វើឱ្យបឹង Crater ក្លាយជាតំបន់ទេសចរណ៍គួរឱ្យចាប់អារម្មណ៍មួយក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ពាក់ព័ន្ធនឹងកំណាត់ឈើនេះ?

មិនគួរឱ្យជឿសោះថា ទ្វីបដែលសម្បូររ៉ែជាងគេបំផុត តែបែជាក្រីក្រជាងគេបំផុតក្នុងពិភពលោក

0

នៅលើពិភពលោកយើងនេះគឺមានទ្វីបទាំងអស់ចំនួន ៧ រួមមាន៖ ទ្វីបអាស៊ី, អឺរ៉ុប, អាហ្វ្រិក, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អង់តាក់ទិក និងអូស្ត្រាលី។ ប៉ុន្តែតើអ្នកដឹងទេថា ក្នុងចំណោមទ្វីបទាំងអស់នេះ ទ្វីបណាដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗច្រើនជាងគេ? សារធាតុរ៉ែសំខាន់ៗដូចជាទង់ដែង លីចូម នីកែល cobalt មាស ពេជ្រ ផ្លាទីន និងអ៊ុយរ៉ាញ៉ូម គឺស្ថិតនៅទ្វីបអាហ្វ្រិកទាំងអស់ ដែលទ្វីបនេះកាន់កាប់ ៦៥ ភាគរយនៃដីបង្កបង្កើនផលរបស់ពិភពលោក និង ១០ ភាគរយនៃប្រភពទឹកសាបដែលអាចកកើតឡើងវិញបានខាងក្នុងរបស់ភពផែនដី។ ដូច្នេះអាហ្វ្រិកគឺជាទ្វីបដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗច្រើនជាងគេបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLigIyOYhayMZzNdcJCUB4Cig2vsFqlXeJkU9wLEzcNA7S1ZtisNGIU_QqULU7p7y4Kq-9g6TKcHVCILhJtzPf9wJuSETuoQilMaGWuNPfEufAOt_DQ9UjVUgUHq-J-2IZ3yj8c7omAj9iiohJ1A2lpIhRQ1YiKSI8Oaf_NDh7d3D6h1R_lPI9WgnJOiXz/s1200/image_2024-08-08_14-55-00.png

សព្វថ្ងៃតម្រូវការសកលសម្រាប់សារធាតុរ៉ែសំខាន់ៗ ជាពិសេសលីចូម កំពុងតែកើនឡើងជាលំដាប់ ដើម្បីសម្រេចបាននូវគោលដៅថាមពលស្អាត និងការបញ្ចេញកាបូន។ លើសពីនេះសារធាតុរ៉ែដូចជាទង់ដែង នីកែល cobalt គឺជាធាតុផ្សំដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាថាមពលស្អាតដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ននេះ ចាប់ពីទួរប៊ីនខ្យល់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ រហូតដល់រថយន្តអគ្គិសនី និងឧបករណ៍ឆ្លាតវៃផ្សេងៗជាដើម។ នៅទូទាំងពិភពលោក អាហ្រ្វិកបានលេចចេញជាទ្វីបដែលមានធនធានរ៉ែសំខាន់ៗច្រើនជាងគេ ដោយទ្វីបនេះកំពុងត្រូវបានដាក់ជាតួអង្គសំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃធនធានរ៉ែទាំងនេះ មានន័យថា ប្រសិនបើទ្វីបផ្សេងមានតម្រូវការ នោះទ្វីបអាហ្វ្រិកនឹងមានការផ្គត់ផ្គង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNXW4XQlpy_TMVJ9j4GqlX89ICWLvsWtYqPQNIPxgK2FjGRs_G4sTytp66P1yBds-T6Hf634xBnSP_34HYT8HJIXqiP5A8mzAh4vD1HpoOxl2El3SKafYCDyob6o-HyrmDWoqnUJjVgFD8LGyc6kPtALNJAUSky2bFru_ufwAru60_lT-B82CN79CSnUQj/s3500/image_2024-08-08_14-54-50.png

យោងតាមការវាយតម្លៃទីផ្សារសារធាតុរ៉ែសំខាន់ៗឆ្នាំ ២០២៣ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) តម្រូវការលោហធាតុទាំងនេះត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង ដោយរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៣០ និងបួនដងនៅឆ្នាំ ២០៥០។ ដោយប្រាក់ចំណូលប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងឈានដល់ ៤០០ ពាន់លានដុល្លារអាមេរិក – លើសពីតម្លៃ នៃការជីកយករ៉ែធ្យូងថ្មនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS23JlnS_CGjFKBdk2XkA_0a5lFpF17Z3ybJpKGF9pIOUxKPXiP1xIOBFDb_3ZRDe4hH2anGLDCAH1M9wH0uxx7MosXEviDtnfBSKMjeyqCKbAuhs8nzdvVLtPULtgWFWhyi4DGsDbpWNzy9GQS9cjzQlg5Yg8Pea91N7mLYovbG8BPFrm612ytnl3j8ZR/s1920/image_2024-08-08_14-55-31.png

សម្រាប់លីចូម IEA បាននិយាយថា តម្រូវការសកលសម្រាប់លីចូមក៏បានកើនឡើងបីដងពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ ផងដែរ ដោយទទួលបានប្រាក់ចំណូលរហូតដល់ ៣២០ ពាន់លានដុល្លារអាមេរិក។ ហេតុនេះសម្រាប់លោកអ្នកដែលគិតថាអាហ្វ្រិកគឺជាទ្វីបក្រីក្រសូមគិតឡើងវិញម្តងទៀត ព្រោះបច្ចុប្បន្នប្រទេសជាច្រើននៅលើទ្វីបនេះគឺមានការអភិវឌ្ឍជឿនលឿនខ្លាំងគួរឱ្យកត់សម្គាល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbkkMmnG7KxIU6ZLj7WgvtxcEZoGyQFwhyphenhyphen0h3Vtgzp8jXXZt-n40llhpUMbno0H9dZEzTYgDKYUo6LJ_WF5AfxyJhZmvSjGJWI_MvEmOkmjVzIsRgD-DG_3agn6_KHWWWoqRBfTcf2JL0Zv_Zz3PAYIRXk08jDGrW6rWyjV3_wkhntRal-gz39-M1sqZX9/s1024/image_2024-08-08_14-56-40.png

ឧទ្យានធំជាងគេនៅក្រុងភ្នំពេញ នឹងលេចរូបរាងនៅលើកោះនរា

0

សួនឧទ្យានធំជាងគេ នៅក្នុងទីក្រុងភ្នំពេញ លាតសន្ធឹងលើផ្ទៃដី៣ហិចតា ត្រៀមលេចរូបរាងនៅពេលដ៏ខ្លីខាងមុខ លើកោះនរា នេះបើយោងតាមការបង្ហោះរបស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់”គម្រោងទីក្រុងនរា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-pEjrNas8xBAyJsGfknkDBYlWx6DzeIUf8i37iKniJGWChwLvPW5O862jMNU2yBuu7iVe0iznkogpKwLSvlXDb64rQXAeCFxCxAdrlPaNzA5cEJVjHoRQBcrckrDA-GIx3tObg4rVz4_P872n2aMkFu8MwaOJOUYNPwEctcJ1P_th65ANOwYgj5mroLud/s2048/452961198_1211043793378245_4915300371903510209_n.jpg

សួនឧទ្យាន នេះនឹងផ្តល់បទពិសោធន៏ថ្មីដល់ការរស់នៅដល់ពលរដ្ឋ ឱ្យកាន់តែមានភាពទំនើបទាន់សម័យច្រើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsrIfTtbNjtH5FMuT__JsFPDqSz1CsIa0T7aM-7AHM3RjUr9m__e5Jz8-er3S8dFEdDhSUB8Q3ud4zjR79zlJ4ItrN4pc1W_OSaN9creO5dlZAF1eIBhBm8Yn_Kxlnd1VEaJEMPmnRK2ANCRukm72s_bpwZQOc9mk7x2mPudYxp2FP_PXh7G5_DmdShKr8/s2048/452997483_1211045116711446_3661481626484345834_n.jpg

សួននេះ មានឈ្មោះថា “នរាផាក” ដែលត្រូវបានបង្កើតឡើងជាសួនឧទ្យានបែបរចនាបទថ្មីមួយ មានទីតាំងស្ថិតនៅស្របតាមទន្លេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFJ04kevrBQsVLaT8IFvwNYb2svjD6aC2DBDFi7lvhhvJ4EpR173LPz4hI-AfG3Wn_o330q0tEW9diwCEIH485KQm_fpCK6TKypqoRWf2MXr60-z1LA4KZ9Clt-5BXNs28_KL1n-tvpt-xNgli0ibVR6Sm4ahkGhmwk8WHa5Z3KkCONM0f0kLiLCbm3DIe/s2048/452958415_1211043833378241_8804129077341747776_n.jpg

ទីក្រុងរណបកោះនរា ស្ថិតក្រោមការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) ហើយក៏ជាអគ្គនាយកធនាគារ កាណាឌីយ៉ាផងដែរ៕

ប្រភព និងរូបភាព៖ Norea City

ធ្លាប់តែលក់ផ្ទះ តែលើកនេះលក់ភូមិដ៏ស្រស់ស្អាតជាប់មាត់បឹងក្នុងតម្លៃដ៏ថោក តើជាភូមិអ្វីទៅ?

0

ប្រទេសស្កុតឡេន ៖ ភូមិដ៏ស្រស់ស្អាតមួយឈ្មោះ Old Village of Lawers ដែលមានទីតាំងស្ថិតនៅជាប់មាត់បឹង Tay ក្នុងទីក្រុង Perthshire ប្រទេសស្កុតឡេន ត្រូវបានប្រកាសលក់ក្នុងតម្លៃជាង១៤ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ថែមទាំងមានឆ្នេរខ្សាច់ផ្ទាល់ខ្លួនទៀតផង ។ ប៉ុន្តែគ្មានអ្នកណាម្នាក់ហ៊ានទិញភូមិនេះទេ បើទោះជាវាស្រស់ស្អាត និងមានតម្លៃថោកយ៉ាងណាក៏ដោយ ដោយសារល្បីថា ជាភូមិខ្មោចលង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXfFbTUfxqX6lkCAhSvbKF2INgY4y2jAYQ093VZNWlXprKXWSLRuqT9Q1pQK8KWUorPo6PE33OsRNwng2xlk-YpDecZ5A_JXOX8G54WoUoNhlBJoLzFZqS8ItSh6VZXQuLJfnxOTpDi3DTf3QHRZut-Nw6KtqubxXjh0cWpxT26evhCtMwDh4APDqQk3oq/s1800/image_2024-08-08_13-54-30.png

នៅភូមិនេះមានសំណង់ចាស់ៗ ដូចជា ៖ វិហារចាស់បាក់បែក ដែលបានសាងសង់ឡើងកាលពីឆ្នាំ១៦៦៩, ផ្ទះសម្បែង, រោងម៉ាស៊ីនកិនស្រូវ, ផ្ទៃដីសម្រាប់ធ្វើចម្ការ និងសម្ភារៈជាច្រើនទៀត ។ អ្វីគួរឱ្យចាប់អារម្មណ៍នោះ គឺភូមិនេះត្រូវបានគេប្រកាសលក់ក្នុងតម្លៃត្រឹមតែ១សែន២ម៉ឺន៥ពាន់ផោន (ឬស្មើជាង១៤ម៉ឺនដុល្លារអាមេរិក) ប៉ុណ្ណោះ ខណៈភូមិនេះមានផ្ទៃដីធំទូលាយ, វាលស្មៅស្អាត, ព្រៃឈើ និងមានឆ្នេរខ្សាច់ផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlmxdL2sSSyLxb5tOfyXVHEtlZ2UNeF8piUzhYbELX7Xz5i2q7QfTDR43nkqOK_rfCnkGrdNHztOguS6gOyyD_7NPwCPTUG-hZAdunB9eQnGUG7eGsRIqvf1uubki1_L9wWbkoi9wkc36T40rCg1JcX47lI71RXfbdpzilyBWhd7v_a8GxAn_1k6IRKZ82/s2048/image_2024-08-08_13-55-01.png

ប៉ុន្តែចំណុចមួយដែលធ្វើឱ្យមនុស្សភាគច្រើនពុំហ៊ានដីភូមិនេះធ្វើកម្មសិទ្ធិ ដោយសារមានរឿងដំណាលគួរឱ្យព្រឺសម្បុរអស់ជាច្រើនសតវត្សរ៍មកហើយ ។ ភូមិនេះធ្លាប់ជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះ The Lady of Lawers ហើយគេជឿថា នាងនៅតែតាមលងបន្លាចអ្នកមករស់នៅភូមិនេះរហូតដល់បច្ចុប្បន្ន ជាពិសេស ការទស្សន៍ទាយហេតុការណ៍មុនរបស់នាង ។

បើតាមទិន្នន័យកត់ត្រាក្នុងប្រវត្តិសាស្ត្របញ្ជាក់ថា ស្ត្រីឈ្មោះ The Lady of Lawers គឺជាសុភាពនារីរស់នៅក្នុងភូមិនេះ ហើយនាងបានទស្សន៍ទាយហេតុការណ៍មុនយ៉ាងច្រើន ហើយការទស្សន៍ទាយរបស់នាងបានក្លាយជាការពិតជាច្រើនលើកទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrMVU6uSzploXKWykzvx233ep65J1WPYBjymLRhLmaO4c26RaQB77_l8xQhHNHcfUa-FUNxCHbsOi_CfVqvGVU7Q8nqHgQKh9PRRaEOdHvYTEIQPtnbLsBQEY2dRwIchcpiezv6Zb6xGh_KrtxSx_L7zdUaCq8QkX7mHeT8Na_cm5N4yvU33dPFUyS4RGZ/s1200/image_2024-08-08_13-55-10.png

ជាក់ស្តែង នាងបានទស្សន៍ទាយថា នឹងមានការដឹកជញ្ជូនអ្នកដំណើរជាមួយផ្សែងភ្លើងឆ្លងកាត់បរិវេណនេះ ស្រាប់តែក្រោយមក គេបានធ្វើផ្លូវរថភ្លើងឆ្លងកាត់បរិវេណនេះពិតមែន ។ លើសពីនេះ នាងទាយថា នឹងមាននាវាប្រើប្រាស់កម្លាំងផ្សែងភ្លើងលិចក្នុងបឹង Tay ហើយធ្វើឱ្យមានគ្រោះថ្នាក់យ៉ាងធំ ដែលនាងបាននិយាយមុនពេលផលិតនាវាប្រើប្រាស់កម្លាំងផ្សែងភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuqkYel5uwep06iQY-0euFM8M6exrtBQDoTCO0O7iGfMJUsJBWQ0SNGo4RhwWZh-24p2vYsIZFyd98Lb6oubeoiisH25uygxMJYA7mgAkJQr4bJWWsiFeTUx_cHE3CGpdNz7Cxfi1NAPEuSQtPlo0hxadJTTbSnvoI2BcLrAwauHKyXEn-iljYecRvdzh-/s1280/image_2024-08-08_13-55-22.png

ក្រៅពីនេះ នាងបានដាំដើមឈើនៅភាគខាងជើងព្រះវិហារ ហើយនាងនិយាយថា នៅពេលដើមឈើទាំងនេះធំមានកម្ពស់រហូតដល់កំពូលព្រះវិហារ ព្រះវិហារនឹងវិនាសហិនហោច ។ ក្រោយមក ដើមឈើរបស់នាង និងព្រះវិហារបានខូចខាតយ៉ាងខ្លាំងដោយសារខ្យល់ព្យុះបោកបក់ គឺហេតុការណ៍នេះកើតឡើងក្នុងពេលដើមឈើមានកម្ពស់ស្មើនឹងកំពូលព្រះវិហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4eJ9TBLq6cPlo5n_iSAvkx7B6zojaG3muDNCb6H9tvXtdbb6DhtPH_GulvY3s8WixxIFDkF04cowJASPHwsbK-G5ffmZOwIvyKprbBRkXMtHpBJPgG8HX6f5lnTCJb2wmdwg28UROMqM-kO0OKv8_sc3dtJFjTyoyuKOwdZCbuOuU2pdMezAEtN8S55gM/s1280/photo_2024-08-08_13-51-25.jpg

ក្រៅពីនេះ ស្ត្រីឈ្មោះ The Lady of Lawers ក៏បានទស្សន៍ទាយហេតុការណ៍ជាច្រើនទៀត ដែលធ្វើឱ្យមនុស្សម្នាពុំហ៊ានទិញភូមិនេះរហូតមកដល់បច្ចុប្បន្ន ។ ប្រសិនបើលោកអ្នកមានប្រាក់ជាង១៤ម៉ឺនដុល្លារអាមេរិកក្នុងដៃ តើលោកអ្នកហ៊ានចំណាយប្រាក់នេះទិញភូមិដ៏ស្រស់ស្អាត និងសម្បូរទៅដោយការចងចាំក្នុងប្រវត្តិសាស្ត្រ ព្រមជាមួយការទស្សន៍ទាយគួរឱ្យភ័យខ្លាចបែបនេះដែរឬទេ?

ពលរដ្ឋស្រុក​ស្ទឹង​ត្រង់ សម្តែងការព្រួយបារម្ភ ក្រោយមានការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់

0

នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ មានការបាក់ច្រាំងទន្លេដែលប្រឈមការគំរាមគំហែងការបាក់ស្រុតច្រាំងនៅចំណុចភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នៅក្នុងហេតុការណ៍នេះ មិនបានបង្កផលខូចខាតទ្រព្យសម្បត្តិ ឬផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែវាបានបង្កជាការព្រួយបារម្ភដល់ពលគាត់ដែលរស់តាមបណ្តោយមាត់ទន្លេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6dMduoR9p6r-CUxUr3JPbzh3CkDKI_wwm9Wz_JTj7mOGbZvXVHiYgVGixOA_AZ3Tz5LSeDve9Zs4ecPoPPgX7yrDdWo4MLSxW_qXaw5lz-7KIpur566aGi8Y6yOA5PRmYXcNTYltGw4ZUJhcfie_u6nr85epaer4kuZZ8szafRVn84k7UiIISA0ByY1MY/s1280/454426178_888773576619782_4843239320559803658_n.jpg

ជុំវិញករណីនេះរដ្ឋបាលខេត្តកំពង់ចាម បានចាត់ក្រុមជំនាញដាក់បេខ្សាច់ ឬបោះថ្មទប់បន្ថែមទៀត ខណៈការបាក់ស្រុតច្រាំងលើកនេះមានប្រវែងដល់ទៅ៨០ម៉ែត្រ និងជម្រៅជាង៤ម៉ែត្រឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIJ2QmQVo0KRolWoVF8ZGiFMISFfnejWRTE9Jly8bQo2aCwOjjB79HIGOe5ZUPoJtrDupnm50zC6GgQpeNOvFSv2ew-boqv_OUlF-KR_yNaaBzhHx3APAZwncqJptyIClu5cWwAH7OMCys9VocCGceeY6wNXRnE4d7ybUfm9UmnT-OXodL5TEBY73ChqYu/s1280/454487661_888773519953121_171642835083421678_n.jpg

កន្លងទៅមន្ត្រីជំនាញបានធ្វេីការដាក់បេខ្សាច់និងថ្មទប់តាមច្រាំងទន្លេនៅចំណុចនេះជាច្រេីនមកហេីយ ដោយស្ថានភាពអាកាសធាតុប្រែប្រួលផង ទន្លេបន្តហក់ឡេីង ហេីយកន្លែងខ្លះបន្តស្រុតបាក់ដីភូមិបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih6Kb_CsTrrZOAyd8-kIoeAL1ND8EUjbfuRVoF13UQbTriyxWrJreQbNKNXt5VlqLvExggVTJOWINZmv34HjGdcbvrLcF0PuAWyW7NTamEmMq2NIjTxwDTQyrO6EEnfNDGLPXT6jUQM1-sQBVo2EGfnqk6bWGPSjcDEOOK2VWgGdNZE23TQSYzYJD0EvVt/s1280/454667730_888773506619789_5710538179472992809_n.jpg

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នច្រាំងទន្លេមេគង្គដែលកំពុងគំរាមគំហែងដីភូមិរបស់អ្នកឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខណៈតំបន់ខ្លះអាជ្ញាធរ រួមមន្ត្រីជំនាញ កំពុងទប់ស្កាត់កុំឱ្យមានការបាក់ស្រុតតទៅទៀត៕

 

អ្នកមានសត្វចិញ្ចឹមសូមប្រុងប្រយ័ត្ន! ឆ្កែធ្វើរឿងមួយនេះបណ្តាលឱ្យឆេះផ្ទះមួយខ្នង

0

ឆ្កែ ឬឆ្មាគឺជាសត្វចិញ្ចឹមដ៏ពេញនិយមបំផុតនៅលើពិភពលោក មិនថាប្រជាជនក្នុងប្រទេសណានោះទេភាគច្រើនគឺសុទ្ធតែចិញ្ចឹមសត្វទាំងពីរនេះ ដោយសារពួកវាមានភាពស្មោះត្រង់ជាមួយម្ចាស់ រហ័សរហួន និងគួរស្រឡាញ់។ ទោះជាយ៉ាងណាសត្វដ៏គួរឱ្យស្រឡាញ់នេះក៏អាចបំផ្លាញទ្រពសម្បត្តិរបស់យើងបានផងដែរ ប្រសិនបើអ្នកធ្វេសប្រហែសនូវរឿងអ្វីមួយ ដូច្នេះអ្នកគួរឃ្លាំមើលពួកវាជានិច្ច។ ជាឧទាហរណ៍ជាក់ស្តែង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ផ្ទះមួយខ្នងនៃទីក្រុង Tulsa ក្នុងរដ្ឋអូក្លាហូម៉ាប្រទេសសហរដ្ឋអាមេរិក ត្រូវបានអគ្គីភ័យឆាប់ឆេះបណ្តាលឱ្យផ្ទះរបស់ម្ចាស់ឆ្កែរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារឆ្កែធ្វើរឿងមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCeJ0F_-fewoMAyJFwl3S2orhuh747cH8bveI6Jk_O_-9MANgVxxLJC7woQnV-kNlvQ0TtApV0XZ-Ue30HJMYJm-kMmiKKIzLCXaxhCZUXx0qPSChjgb65U8Xnt_Fq9vGxI267xDW-dAXuraRgwzH9yR8b1PuGLFpLIrmfOMwrRcD4XMSZsRbYX7ABXScX/s1920/image_2024-08-08_13-22-23.png

យោងតាម CBS News ឆ្កែបានខាំ Power Bank ជាច្រើនដងបណ្តាលឱ្យថ្ម Lithium-ion ផ្ទុះ និងបង្កជាភ្លើងឆេះផ្ទះយ៉ាងសន្ធោរសន្ធៅ ទោះជាយ៉ាងណាវាមិនរីករាលដល់ផ្ទះជិតខាងនោះទេ ហើយក៏មិនប៉ះពាល់ដល់អាយុជីវិតម្ចាស់ ឬសត្វចិញ្ចឹមដែរ ដោយបច្ចុប្បន្នផ្ទះនេះត្រូវបានគេពន្លត់រួចរាល់អស់ហើយ។ ទោះបីជាយ៉ាងនេះក្តី នាយកដ្ឋានពន្លត់អគ្គីភ័យបានសេចក្តីណែនាំថា គ្រប់ម្ចាស់សត្វចិញ្ចឹមទាំងអស់គួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះប្រសិនបើកាលណាឆ្កែ ឬឆ្មាខាំខ្សែសាកទូរស័ព្ទនៅពេលកំពុងបញ្ចូលថ្ម ឬ Power Bank ឬវត្ថុអគ្គិសនីផ្សេងទៀត ស្របពេលអ្នកកំពុងគេងគឺវាពិតជាមានហានិភ័យខ្ពស់នៃការបាត់បង់ជីវិតណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF28-fqlxqB5IbxDqgMPoRXieqkofhPZqlwIPI5yaheP7BRcVLWTSYAk2DYEVLXk1DgoYXu1Kbkk7bfXYzsF_4qTipVxFpK5tBlid1Pi3JMz3dJ2IjR9VWAdwlwNnpf0V9wVZn01yayoeGGg32xhJL86ybgY5XnRmRjxN993JOjBHb9mB6Edww5WpvvExu/s640/image_2024-08-08_13-22-19.png

គួរបញ្ជាក់ដែរថា ផ្ទះនេះត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយអគ្គីភ័យដែលបណ្តាលឱ្យនាយកដ្ឋានពន្លត់អគ្គីភ័យ ព្រមានប្រជាជនអាមេរិកទូទាំងប្រទេសអំពីអគ្គីភ័យអាគុយលីចូមអ៊ីយ៉ុងនេះ។ យោងតាមអ្នកនាំពាក្យ Andy Little ថ្មលីចូម-អ៊ីយ៉ុងអាចបញ្ចេញឧស្ម័នពុលនៅពេលដែលវាផ្ទុះ ដូច្នេះលោកអ្នកត្រូវទុកវាឱ្យឆ្ងាយពីកុមារ និងសត្វចិញ្ចឹម ក៏ដូចជាការកែច្នៃឡើងវិញ និងប្រើប្រាស់វាឱ្យបានត្រឹមត្រូវតាមការណែនាំសុវត្ថិភាព។ លោក Andy Little ក៏បានបន្តទៀតថា “ថ្មនេះគឺអាចផ្ទុះបានគ្រប់ពេលវេលា ដោយសារហេតុផលជាច្រើនដូចជាការបរាជ័យឧបករណ៍ ការឡើងកំដៅខ្លាំង ការបញ្ចូលថាមពលលើស ឬប្រើឆ្នាំងសាកដែលមិនឆបគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4LgWx1vA10YpAC6VFPWhrn3WkWXsCL90edlhrPkf8yL7izQuLNz578ObA0hjAqg-_e_akWMHY74WFkXrScp7GyrnB_KUUQQTZ0tfQCokYYZXt37ujcHAuHbJIHulpW02n-8uUWB4QOlDZoDhXnd79-c3WUoHk-u9iwe0L_Zo7Fq4qkD0HzyBOvcgBx_x0/s1200/image_2024-08-08_13-22-50.png

ស្រ្តីវៀតណាមដេកមិនលក់អស់រយៈពេល៣០ឆ្នាំ តែអាចនៅធ្វើការធម្មតាទាំងយប់ទាំងថ្ងៃ

0

ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសឈ្មោះ odditycentral រាយការណ៍ថា មានស្ត្រីម្នាក់អាយុ៤៩ឆ្នាំ រស់នៅខេត្តឡុងអាន (Long An) ប្រទេសវៀតណាម បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា អ្នកស្រីមានលក្ខណៈខុសប្លែកពីមនុស្សទូទៅ គឺអ្នកស្រីដេកពុំលក់អស់រយៈពេលជាង៣០ឆ្នាំហើយ ។ ប៉ុន្តែអ្នកស្រីនៅតែមានកម្លាំងកំហែងធ្វើការទាំងថ្ងៃ ទាំងយប់ ដើម្បីឱ្យការងាររួចរាល់តាមការកុម្ម៉ង់របស់អតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7MrTrY_QwGvxOJ-D7823UUQO7WukUTPVkzO2LJszeBLTJmv8BoBipR5S_kDgL3WRhwA71ZXAEl3CFeB4dLi2nPeeefrM3V6FAEN5YkHzfTNbL1CXJjtIlGOIJ71M0h1txQc-MqMJE1c1VAsOFF4jMZfm7AD16Jml8y8YX41JdJ3mU653VrgpYcRaAFjZ7/s900/image_2024-08-08_13-17-44.png

ស្ត្រីវៀតណាមរូបនេះឈ្មោះ Nguyen Ngoc My Kim រៀបរាប់ថា អ្នកស្រីប្រកបមុខរបរជាជាងកាត់ដេរសម្លៀកបំពាក់ ហើយដោយសារអ្នកស្រីពុំបានដេកលក់អស់រយៈពេលជាច្រើនឆ្នាំ ទើបធ្វើឱ្យមនុស្សម្នាជាច្រើនស្គាល់អ្នកស្រី ហើយគេដាក់ឈ្មោះអ្នកស្រីថា «ជាងដេរសម្លៀកបំពាក់ពុំធ្លាប់ដេកលក់» ។ អ្នកស្រីរីករាយដែលគេដាក់ឈ្មោះឱ្យបែបនេះ ហើយគិតថា វាជាឈ្មោះស័ក្តិសមនឹងអ្នកស្រីយ៉ាងខ្លាំង ។

អ្នកស្រីរៀបរាប់បន្តថា ជារៀងរាល់ថ្ងៃ អ្នកស្រីត្រូវធ្វើការរហូតដល់យប់ជ្រៅ ដើម្បីឱ្យការងាររួចរាល់ទាន់ពេលវេលាកុម្ម៉ង់របស់អតិថិជន ហើយអ្នកស្រីបារម្ភថា បើអ្នកស្រីដេកលក់នោះ មុខជាដេរសម្លៀកបំពាក់ឱ្យអតិថិជនមិនទាន់ទេ ។ ពេលមួយ អ្នកស្រីមានអារម្មណ៍ថា អ្នកស្រីពុំចាំបាច់ដេកលក់ក៏បាន ហើយចាប់ពីពេលនោះមក អ្នកស្រីក៏ឈប់ដេករហូតមកដល់បច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGkNhhn6t9hXxeRy92F6wnelP10PxjZLV20xM4u5YekqXUYMehdW1j-XLBHpALzBKVccoIGzW-hUge7KH1DA7dswLprdXe2RH8HlarJGRSDsCnN-cyWXDX9f8AqUZCYagzx5rkly_alVgjQK-AVRpFp6QLDkMZlADQKWeQ0O6c0yu7x8GBVFNQbC7vw7Eg/s1200/photo_2024-08-08_11-55-56%20(2).jpg

ពីដំបូង អ្នកស្រីពុំបានដេកលក់អស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ហើយវាពុំត្រឹមតែធ្វើឱ្យអ្នកស្រីចង់ដេកលក់គ្រប់ពេលវេលានោះទេ ប៉ុន្តែវាធ្វើឱ្យអ្នកស្រីធ្វើការខុសឆ្គងជាច្រើនលើក ដោយសារអ្នកស្រីហត់នឿយ, អស់កម្លាំង, ឈឺក្បាល និងជួបគ្រោះថ្នាក់ផងដែរ ។ ប៉ុន្តែក្រោយពីអ្នកស្រីពុំបានដេកលក់អស់រយៈពេលជាច្រើនខែ រហូតដល់ច្រើនឆ្នាំ ភ្នែក និងរាងកាយក៏ចាប់ផ្តើមមានទម្លាប់បែបនេះ ហើយចាប់ពីពេលនោះមក អ្នកស្រីដេកពុំលក់ទេ បើទោះជាចង់ដេកយ៉ាងណាក្តី ។

គ្រូពេទ្យពុំបានបកស្រាយពីអាការៈដេកពុំលក់របស់អ្នកស្រី Nguyen Ngoc ទេ ប៉ុន្តែអ្នកស្រីបានក្លាយជាមនុស្សល្បីល្បាញម្នាក់នៅប្រទេសវៀតណាម ដោយសារការដេកពុំលក់ ។ អ្នកស្រីអះអាងថា មនុស្សម្នាបានឃើញអ្នកស្រីធ្វើការទាំងថ្ងៃ ទាំងយប់ ពីព្រោះផ្ទះអ្នកស្រីបានបើកអំពូលភ្លើងគ្រប់ពេលវេលា ហើយទ្វារផ្ទះក៏បើករហូតដែរ ។ ហេតុនេះ មនុស្សម្នាអាចដើរចូលផ្ទះអ្នកស្រីបាន ឬមកមើលអ្នកស្រីធ្វើការក៏បានដែរ បើពួកគេចង់មើល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPFVWCbvX6zQwidnPUZzC9wba_PQwYZHzOjMnWi1BLqdLMXWBTYOEhUaGvUO6hLMxigY6giz080fyzKlytFlWWGtt-C-oX1s1ojQT4fg_Z_Sj6XAu4EKg-aZC6Geq9BHzqC62rWC5i4eZoAH94NPm3P0uuZayozXemUSoPm6O2twoal6R_SJeX-Ow_wqSv/s750/photo_2024-08-08_11-55-56.jpg

ចិនវ៉ាដាច់ជប៉ុនក្លាយជាប្រទេសដែលនាំចេញរថយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោក!

0

ប្រទេសចិន៖ ទោះបីជាអឺរ៉ុប និងអាមេរិកដំឡើងពន្ធនាំចូល ១០០% ដើម្បីកាត់បន្ថយការនាំចូលរបស់ចិនក៏ដោយ ក៏ចិននៅតែជាប្រទេសនាំចេញរថយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោកដដែល។
យោងតាម CNN នៅឆមាសទីមួយនៃឆ្នាំ ២០២៤ នេះចិនបានវ៉ាដាច់ជប៉ុនក្លាយជាប្រទេសដែលនាំចេញរថយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោក ខណៈកាលពីមុនជប៉ុនគឺជាទីផ្សាររថយន្តដ៏ធំបំផុតក្នុងលោក ដែលនាំចេញរថយន្តច្រើនជាងគេ។ ទោះជាយ៉ាងណាក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ប្រទេសជប៉ុនគឺបានធ្លាក់ចុះ ០.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅតិចជាង ២.០២ លានគ្រឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRhShyphenhyphenf1v5fCeQa4uyO7QI0GxTp3rpdWFHW7Za5kz1RywMnb9Hu0iWOz0QHsC2DH3YjP3TDoe7t7THq4sO21TUxwTaxmr4xulP-Kkjxnc0qVhluXiLEPb-m6cEd-qfkTjG3UrDDZ4GdFwXuctRpkCePp2kNhqFOnBD2b56385BoiOOCvWz8B4O6d-EzOb1/s2000/image_2024-08-08_11-07-11.png

ខណៈក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសចិនវិញគឺបាននាំចេញរថយន្តជាង ២.៧៩ លានគ្រឿងក្នុងរយៈពេលដូចគ្នា កើនឡើងរហូតដល់ ៣១% ឯណោះ។ នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន ការនាំចេញរួមមានរថយន្តដឹកអ្នកដំណើរប្រហែល ២.៣៤ លានគ្រឿង និងរថយន្តពាណិជ្ជកម្មប្រហែល ៤៥៤.០០០ គ្រឿង បើធៀបនឹងជប៉ុនមានរថយន្តនាំចេញត្រឹមតែ ១.៨៣ លានគ្រឿង និងរថយន្តពាណិជ្ជកម្មប្រហែល ១៨៧,០០០ គ្រឿងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvTCQQ88ztpXkdVSySXpHf8DIBcrfopX4zAAsTvZfNs4VGc3kyGPaLqCKdhOoXwhDkKNaIHhUh9Nut8SE4svE_zQUsDKcEZ1RRF8iZWbsJrXSkIsk62eP5O9zxiCnTpMPgnsWVboSEr3kGEzbtdH5LpUnw_WPli_6m7LOaME0t_xdDfxZOreCwTxZMq6Ol/s1199/image_2024-08-08_11-07-33.png

ក្នុងចំណោមការនាំចេញយានយន្តរបស់ប្រទេសចិនក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ នេះ រថយន្តសាំង និងម៉ាស៊ូតបានកើនឡើង ៣៦% ដល់ជិត ២.១៩ លានគ្រឿង ហើយការនាំចេញរថយន្តអគ្គិសនីក៏បានកើនឡើង ១៣ ភាគរយដល់ប្រមាណ ៦០៥ ០០០ គ្រឿងផងដែរ។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុននាំចេញរថយន្តកំពូលទាំង ៥ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តរបស់ចិនគឺ Chery, SAIC, Changan, Geely និង BYD ។ ហេតុនេះការនាំចេញរថយន្តរបស់ក្រុមហ៊ុន Chery ឈានដល់ប្រហែល ៥៣២,០០០ ខណៈ SAIC មានប្រហែល ៤៣៩,០០០ គ្រឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgLrhyehJs59DT-CaqkrGktE6rXmF_j5FWd5x2eZYjMRJLabozMoFN3XrmQJefn69sfOe-soqkNW3fqgSBmb_Mleu-eXE11-DL5wm8P1XHAmJBscDYaLGrK_s3WbFkYRGGPE5KQEPjifKDuhi4VN2ENTjjiNubTyFJhFymSMRe097wCO3SHA5rNkpkEdmy/s1920/image_2024-08-08_11-07-47.png

រីឯក្រុមហ៊ុន Changan វិញក៏បាននាំចេញរថយន្តប្រហែល ២៨៥,០០០ គ្រឿង Geely ២៤២,០០០ និង BYD ២០៧,០០០ គ្រឿង។ គួរបញ្ជាក់ដែរថាកាលពីឆ្នាំ ២០២៣ ចិនគឺជាម្ចាស់ជើងឯកពិភពលោកក្នុងការនាំចេញរថយន្តអគ្គិសនីច្រើនជាងគេ ហើយនៅឆមាសទីមួយនៃឆ្នាំ ២០២៤ នេះចិននៅតែបន្តវ៉ាដាច់ប្រទេសជប៉ុនក្នុងការនាំចេញរថយន្តអគ្គិសនីច្រើនជាងគេដដែល។ ដូច្នេះបច្ចុប្បន្នម៉ាកយីហោរបស់ចិនមានចំនួន ១១% នៃទីផ្សាររថយន្តអគ្គិសនីនៅអឺរ៉ុបក្នុងខែមិថុនា ទោះបីជាមានការដំឡើងពន្ធនាំចូល ១០០% ក៏ដោយ ក៏ចិននៅតែជាទីផ្សារនាំចេញរថយន្តអគ្គិសនីដ៏សំខាន់បំផុតនៅលើពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio2EgPOTqZlP_9BGuJ6uU-dHeV7z8e1rKUK16PM5qF1Wa7KWs3UgMdBflAtgWs7xbdvSWIPFHWHygT5PjW-P_nMfRQ096BwiWipGyyeLmCagi2yMB5tCNkpDtfntwYG34AgYlmU50WOLS6Lr7LVacZNrtCEemUgSJx8i4Er8TMVqZ7Yt4pq9WUB_EkzXzx/s2000/image_2024-08-08_11-08-04.png

អ្នកដំណើរលើយន្តហោះនេះត្រូវបង់ប្រាក់ពិន័យដោយសារផ្លែប៉ោម១ផ្លែ

0

ប្រទេសនូវែលសេឡង់ ៖ រឿងរ៉ាវដ៏ស្មុគស្មាញនេះបានកើតឡើងលើអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍មួយឈ្មោះ Qantas Airline ដែលធ្វើដំណើរចាកចេញពីទីក្រុង Los Angeles សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Auckland ប្រទេសនូវែលសេឡង់ ។ ពេលចុះពីលើយន្តហោះ មន្ត្រីអន្តោប្រវេសន៍នូវែលសេឡង់បានតម្រូវឱ្យពួកគេបង់ប្រាក់ពិន័យដោយសារផ្លែប៉ោម១ផ្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuMReb6Vcnbx6vULywfpt5M6H1aBAF7SpW3QmZdEJgX_1zo27Zv9K1TkGy0zi4u_KeiaoR8YIQm37aYc0_zoj6NhOj0fH9NQdqQzuL_IWilzANFMpruPOGesn0ur-wrxNLsp-i0H1mEZEvuQxA33mB_TJVapJEzszGSb9m3bXOLS_l3vyLnQZq6coMSrm3/s1024/image_2024-08-08_10-30-53.png

អ្នកដំណើរលើយន្តហោះទាំងអស់បានទទួលអាហារថ្ងៃត្រង់ ព្រមទាំងផ្លែប៉ោមផងដែរពីបុគ្គលិកអាកាសចរណ៍ ។ ប៉ុន្តែអ្នកដំណើរជាច្រើននាក់បរិភោគតែអាហារថ្ងៃត្រង់ប៉ុណ្ណោះ រួចហើយពួកគេក៏យកផ្លែប៉ោមដាក់ក្នុងកាបូបរៀងៗខ្លួន និងចុះពីលើយន្តហោះ ។

ប៉ុន្តែនៅពេលពួកគេដើរមកដល់កន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលប្រទេស មន្ត្រីអន្តោប្រវេសន៍នូវែលសេឡង់ ក៏តម្រូវឱ្យពួកគេបង់ប្រាក់ពិន័យក្នុងម្នាក់ចំនួន២០០ដុល្លារនូវែលសេឡង់ (ឬស្មើ១១៦ដុល្លារអាមេរិក) ដោយសារបានយកផ្លែប៉ោមចុះពីយន្តហោះចូលប្រទេសនូវែលសេឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgftUCRU6Qey1Mh9rDkLolD8pYOcaxShme8ifoSiTPVa1HGwlReT9MA4YMjKeKpaYdzQW37-kcDhfJRnQtrloWctFzgGRdzTQXMx8ABmVLqtgRyRrEimMjBCP-8aLK38a2XYHMmS-P29lRs7wP3-9onzAxr35YMfIPhJehW1-klaT3NjauM6RE9SocJIgde/s620/image_2024-08-08_10-31-15.png

មន្ត្រីអន្តោប្រវេសន៍និយាយថា នៅពេលអ្នកដំណើរបំពេញព័ត៌មានធ្វើដំណើរ គឺបានបញ្ជាក់ថា ពួកគេនឹងពុំយករបស់អ្វីមួយខុសច្បាប់ចូលប្រទេសនូវែលសេឡង់ទេ ប៉ុន្តែមន្ត្រីអន្តោប្រវេសន៍បានត្រួតពិនិត្យឃើញផ្លែប៉ោមក្នុងកាបូបអ្នកដំណើរ ។ ហេតុនេះ មន្ត្រីអន្តោប្រវេសន៍នឹងពិន័យពួកគេតាមច្បាប់របស់នូវែលសេឡង់ ជាពិសេស ការយកបន្លែ, ផ្លែឈើ និងគ្រឿងទេសចូលនូវែលសេឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbGmDt0gEcXSGULt0Vw0vFQ7SGnpAPqG5LcC_TJE6TIa37ZEehzLf_d3xoB2nwGWf1rMM9HBzUcf_j3iYiGP8Kqzv1winktAplsVqD5aBfQOxCurrtAlPKZMuwajJthGvs-pBK_4g1igTNA263EiT2U_-OtNcHU3LPz4VF_a4QHLKHoKPpNgZ7TJLd83c7/s2048/image_2024-08-08_10-31-21.png

អ្នកដំណើរជាច្រើននាក់មិនពេញចិត្តនឹងការបង់ប្រាក់ពិន័យនេះឡើយ ហើយអ្នកដំណើរខ្លះដល់ថ្នាក់ស្រក់ទឹកភ្នែកទៀតផង ពេលមន្ត្រីអន្តោប្រវេសន៍តម្រូវឱ្យបង់ប្រាក់ពិន័យករណីយកផ្លែប៉ោមចូលនូវែលសេឡង់ ខណៈពួកគេពុំបានទិញផ្លែប៉ោមនេះ ។ វាមិនមែនជាករណីតែមួយដែលតម្រូវឱ្យអ្នកដំណើរបង់ប្រាក់ពិន័យទេ ពីព្រោះកន្លងមក ក៏មានករណីដូចគ្នានេះដែរ ពាក់ព័ន្ធនឹងការយកផ្លែឈើចុះពីយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0zy8goivI_PGuFqbrsMZQfLtIt6J2h_P5KgvuH4sRI9imS-xdIK18bQZhbL0QPpoAlOohXk8t8yt8Qw0zVQ2r46apLpRuLjC24vHXdqXNIh4sEl4l6YU4Fd-lWUHnMKXuB3MJMkczOofKpjh_B_JNcxawH3EbBH_hGlXSw5mCrG63i5h4loF2hxUknmZa/s1500/image_2024-08-08_10-31-52.png

ហេតុនេះ បើលោក-អ្នកមានគម្រោងធ្វើដំណើរទៅក្រៅប្រទេស គួរតែប្រុងប្រយ័ត្នករណីយកផ្លែឈើពីលើយន្តហោះដាក់ចូលកាបូប ពីព្រោះប្រទេសនីមួយៗមានច្បាប់ខុសៗគ្នាពាក់ព័ន្ធនឹងការយកចំណីអាហារចូលប្រទេសរបស់គេ ។ បើមិនដូច្នោះទេ លោក-អ្នកអាចត្រូវមន្ត្រីអន្តោប្រវេសន៍ឱ្យបង់ប្រាក់ពិន័យដូចអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qantas Airline ៕