Home Blog Page 924

ក្រុមហ៊ុនធំៗជាច្រើនរបស់អាមេរិកកំពុងប្រឈមមុខនឹងការលំបាកនៅក្នុងប្រទេសចិន

0

បរទេស៖ ក្រុមហ៊ុនធំៗដូចជា McDonald’s, Starbucks , Coca-Cola, និង Apple បានកត់ត្រាប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះខ្លាំងក្នុងទីផ្សារប្រទេសចិននៅត្រីមាសទីពីរនៃឆ្នាំ ២០២៤ នេះ។
យោងតាម CNBC ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ ខែកក្កដាថា បច្ចុប្បន្នប្រាក់ចំណូលនៅក្នុងទីផ្សារអន្តរជាតិរបស់ McDonald’s បានថយចុះ ១.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះអាចមកពីការធ្លាក់ចុះខ្លាំងមិនធ្លាប់មាននៅក្នុងទីផ្សារចិនទើបធ្វើឱ្យប្រាក់ចំណូលនៅក្នុងទីផ្សារអន្តរជាតិរបស់ McDonald’s ថយចុះខ្លាំងបែបនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXeWiiPtXRN-ezZwZY54Xn22Uu48DH5aWgtZfnNn8jIZ7wKnCAn7HoyOZZ16vII3i4XzChisRADzeC5x6tYzVwb02P0LmqrmNEFIEDRTqZO1o0gFyjc_aqLBT4E1sjpZJdabvJyvNCSQNytYvLqvP3el5AbNPSPLjbgyq_PT4JzM5y_5BmCkrT7VZRmIBz/s1280/image_2024-08-08_09-56-31.png

លោក Christopher Kempczinskin ប្រធាន និងជានាយកប្រតិបត្តិ McDonald’s បានអត្ថាធិប្បាយបន្ទាប់ពីបានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី ២ ថា “យើងកំពុងប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដោយសារអតិថិជនចិនភាគច្រើនបានងាកទៅរកផលិតផលក្នុងស្រុកជាជាងក្រៅស្រុក។ រីឯក្រុមហ៊ុន Starbucks វិញក៏បានឃើញការធ្លាក់ចុះ ១៤% នៃការលក់របស់ខ្លួនក្នុងទីផ្សារចិននៅត្រីមាសទីពីរធៀបនឹងឆ្នាំមុនផងដែរ ខណៈនៅសហរដ្ឋអាមេរិកធ្លាក់ចុះត្រឹមតែ ២% ប៉ុណ្ណោះ។ ចំណែកក្រុមហ៊ុនភេសជ្ជៈ Coca-Cola វិញក៏ដូចទៅនឹង McDonald’s និង Starbucks ដែរដោយប្រាក់ចំណូលរបស់ពួកគេនៅក្នុងទីផ្សារចិនបានថយចុះខ្លាំងមិនគួរឱ្យជឿ ខណៈដែលតួលេខនេះជប៉ុន កូរ៉េ និងនៅអាស៊ីអាគ្នេយ៍កើនឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWRMCKA7N8Wptumsb1kfNhGPZ0fgtcYvb75NvfwxGzfPiRmd3WATZOu30Y0ie65xHjPAhQirdgx3yPtoxYDu6OGIUgGOfijp_hHs3MZgQIWOCUgGQawR91_KizC2BTUSstLmr4La8cnuVih28RfOensuacY-CQAVk9K2FsU81wi8AUwe2OXWR8X6OnIk86/s1298/image_2024-08-08_09-56-15.png

លោក James Quincey ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Coca-Cola បានអត្ថាធិប្បាយថា “សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកប្រហែលជាកំពុងទទួលរងនូវបញ្ហារចនាសម្ព័ន្ធជាច្រើន ដូចជាអចលនទ្រព្យ និងតម្លៃ”។ ទោះជាយ៉ាងណាក៏ដោយ លោកបានសន្មតថាការធ្លាក់ចុះនៃការលក់នេះគឺដោយសារតែការផ្លាស់ប្តូរជាបណ្តើរៗរបស់ក្រុមហ៊ុនចំពោះផលិតផលទឹកសារធាតុរ៉ែ ទឹកតែ និងទឹកផ្លែឈើ ដើម្បីសម្របតាមរសជាតិក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBFf28PvnmyAc_sel_xdZGIFKgCPFdmUitZW2ZMTeb0LruT3xVOV_oTfTFZN_FEHDSmGfzLuZYM7NP4R-Bd6JBjNw7y2uUvq9VAt20u6RkOktX6OS4e91I0ZGdWBDgDF5bxBGQj5Gd733lopIF8V45Z4vZFuWQ6_XOrTH3scH_mp8b1NzLxVYqnA8jiH__/s1200/image_2024-08-08_09-56-53.png

ចំពោះក្រុមហ៊ុនស្មានហ្វូន Apple វិញក៏មិនខុសពីក្រុមហ៊ុនធំៗខាងលើនេះដែរ ដោយការលក់ស្មានហ្វូននៅក្នុងប្រទេសចិនដីគោកបានធ្លាក់ចុះ ៦.៥% នៅក្នុងត្រីមាសទីពីរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រៅពីក្រុមហ៊ុន McDonald’s, Starbucks , Coca-Cola, និង Apple ក្រុមហ៊ុនអាហារ General Mills ក៏បានកត់ត្រាការធ្លាក់ចុះនៃអារម្មណ៍អ្នកប្រើប្រាស់នៅក្នុងត្រីមាសទីពីរផងដែរ។ លើសពីនេះហាងការ៉េម Haagen-Dazs និងហាងនំប៉ាវ Wanchai Ferry ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន General Mills ក៏បានឃើញការលក់ធ្លាក់ចុះពីរខ្ទង់កាលពីត្រីមាសមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4B8Y_eX9XTJdspUwuJIxgaQyffjoIUk88S1J4Abkc4oNwEyPGhS7sJLBa3Vy5A06mdto0mHIernf0qdxFufQ1aFh787F8AWL5xhAP1tyzyPz-oFwRWm2g7gCzBAuGVGpCadcZ-JpWFsIfbWEmuS5qgGJt9emSNmLZ0PIqZBlWR_WAUD48uXeINFBYEMfB/s2000/image_2024-08-08_09-57-11.png

ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់ម៉ាកទំនិញប្រើប្រាស់ទាំងអស់ត្រូវប្រឈមមុខនឹងការលំបាកនោះទេ ។ ក្រុមហ៊ុនសំលៀកបំពាក់កាណាដា Goose បាននិយាយថាការលក់នៅក្នុងទីផ្សារប្រទេសបានកើនឡើង ១២.៣% ដល់ ១៥.៩ លានដុល្លារនៅក្នុងត្រីមាសទីពីរ។ ហើយក្រុមហ៊ុនស្បែកជើងកីឡា Nike ក៏បានកត់ត្រាកំណើនដ៏ល្អផងដែរ។ ដូចគ្នានេះដែរ Adidas ក៏បានឃើញការលក់កើនឡើង ៩% នៅក្នុងត្រីមាសទីពីរនៃទីផ្សារប្រទេសចិនផងដែរ ដោយបច្ចុប្បន្នរួមចំណែក ១៤% នៃប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះក្រុមហ៊ុន Skechers ក៏បានកត់ត្រាការកើនឡើង ៣.៤% នៃប្រាក់ចំណូលនៅក្នុងទីផ្សារដែលមានមនុស្សរាប់ពាន់លាននាក់នេះ។ ក្រុមហ៊ុនរំពឹងថាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនឹងបន្តងើបឡើងវិញ ហើយស្ថានភាពនឹងប្រសើរឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ៕

ថៃនឹងជំរុញកាស៊ីណូស្របច្បាប់ដើម្បីលើកកម្ពស់វិស័យទាំងនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ថៃជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានគម្រោងជំរុញកាស៊ីណូក្នុងប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេស និងបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ ស្មើនឹង១ម៉ឺន២ពាន់លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWXy78GfMrWgsCSBbQdc5arO7HKUKDDLWrKEBr0IEZYi8-c_qMMFcX4Qs2fN9Q0mFxXHG3C8fSiOBjoH2DwG_ZCGKOuBfbNpnwHLZ-uNKUVPUBRxr3jH8iwJGclu3iKFU-_oZvTxEa0v5nYDNfRIZjYCTFBfYq1HV-wbRR2FtEigJS1E8d9DwEQmsIo1o0/s1200/image_2024-08-08_09-49-17.png

សារព័ត៌មាន Bloomberg រាយការណ៍ថា ក្រុមប្រឹក្សារដ្ឋនឹងប្រមូលមតិនានាពីពលរដ្ឋថៃ ដើម្បីយកមកប្រើប្រាស់ក្នុងការធ្វើសេចក្តីព្រាងច្បាប់ផ្តល់អាជ្ញាប័ណ្ណដល់អាជីវកម្មកាស៊ីណូ រយៈពេលយូរបំផុត៣០ឆ្នាំ និងអាចបន្តសុពលភាពអាជ្ញាប័ណ្ណ១០ឆ្នាំទៀត ។ ហេតុនេះ សេចក្តីព្រាងច្បាប់នេះនឹងកំណត់ថា កាស៊ីណូនឹងមានទីតាំងនៅក្នុងមជ្ឈមណ្ឌលកម្សាន្តយ៉ាងធំ រួមមាន ៖ សណ្ឋាគារ, មជ្ឈមណ្ឌលសន្និបាត, សួនកម្សាន្ត និងសេវាកម្មផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeheyYnuZ8D6eOWDCNzyaJTE8KULqFaaN6msDxYcPH8XMeLEmzDbSK_lHRSY2s4_KHcqn4wcx0REmEgcVSJBrW-ZYBmPHl73GyQG46I9mTLm53x8tEbNmAZUjCAr3HHU73UV8HqzVG7_GYffI90boCSuvFYledN9vjLRdpcwb1M0HtvMJHBirPsyYDArJu/s2000/image_2024-08-08_09-49-34.pngនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន សង្ឃឹមថា ការធ្វើឱ្យកាស៊ីណូនៅប្រទេសថៃស្របច្បាប់នឹងជួយទាក់ទាញការវិនិយោគពីក្រៅប្រទេស និងបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ផងដែរ ។ កាលពីឆ្នាំ២០២៣ ប្រទេសថៃទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ រហូតដល់១លាន២សែនលានបាត ហើយចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសបានធ្វើដំណើរមកថៃ ស្មើជាង២០លាននាក់ កើនឡើង៣៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។

គួរបញ្ជាក់ថា ប្រទេសថៃចាត់ទុកថា ការបើកកាស៊ីណូ គឺជាទង្វើខុសច្បាប់ ហើយរដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យមានការលេងល្បែងតិចតួចប៉ុណ្ណោះក្នុងកាស៊ីណូ ។ ប៉ុន្តែការភ្នាល់ខុសច្បាប់ផ្សេងៗ ដូចជា ៖ ការភ្នាល់បាល់ទាត់ និងការលក់ឆ្នោតផ្សេងៗបានដំណើរការជាធម្មតានៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBEgOjvc1k58wXg1m_Wze5kwJCytJHZN8frvNXKmMtgppfNv0yKOwggt5dD2zi_W_-fBgjRs29qI8mjT9rpes9gsXuV-F_A6WxcgdKG90bbLiBMRQ95dUeEn7BXumZMDHhwW80M0JTGp8f1GzhGkr5ikfCbf45qGdKrNx4pwZf020RvA8jtTGggtPOwZw8/s1500/image_2024-08-08_09-49-52.png

ចំណែកវិធានការបង្ការនៅពេលប្រទេសថៃមានកាស៊ីណូស្របច្បាប់ គឺរដ្ឋាភិបាលត្រូវបង្កើតអង្គភាពជាក់លាក់មួយដើម្បីគ្រប់គ្រងអ្នកចូលលេងកាស៊ីណូ ដូចជា ៖ កំណត់អាយុ និងប្រាក់ចំណូល ខណៈជនបរទេសចូលកាស៊ីណូត្រូវតែមានលក្ខខណ្ឌច្បាស់លាស់ ។ ជាក់ស្តែង អ្នកចូលកាស៊ីណូនៅប្រទេសសិង្ហបុរី ត្រូវតែមានអាយុចាប់ពី២១ឆ្នាំឡើងទៅ ហើយពួកគេនឹងបង់ប្រាក់ចូលកាស៊ីណូ ស្មើជាង៦៩ដុល្លារអាមេរិកក្នុង១ថ្ងៃ ខណៈជនបរទេសពុំចាំបាច់បង់ប្រាក់ចូលកាស៊ីណូនៅសិង្ហបុរីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiohZ9eKxp2JTSy1rdMm5cE38YpgF0rX0tgQh5eSHPdIU6sKoEKbPJmgy0gbhezA6L0-kIFRy3SLhxY4oxvqwaZwIoiK1Zq56ajzM7wYo1lgQlgmH9d8VfO0aCoZt_AofJf_yqY1sNrLj_eeonjU2i02mSKO_Pnw6IJ2DXVV19ls8goBZ0yqzZV1u2g0rCT/s1199/image_2024-08-08_09-51-14.png

ក្រៅពីនេះ រដ្ឋាភិបាលថៃត្រូវធ្វើយ៉ាងណា កុំឱ្យពលរដ្ឋរស់នៅក្បែរទីតាំងកាស៊ីណូញៀននឹងការលេងល្បែង ប៉ុន្តែពួកគេគួរតែឈ្វេងយល់ពីកាស៊ីណូស្របច្បាប់នៅប្រទេសថៃ ពីព្រោះវានឹងផ្តល់ប្រាក់ចំណូលដល់រដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍជាតិ ៕

កូនប្រុសឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង ក្លាយជាមេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប

0

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យតែងតាំង លោកវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLvbwnOalWzr8I_RGwETKWbnafhB-qCCpVBRg6nYv3JDEt_Mm7E71dDAB7MsxVIEfdPBVP-WsiTupwHHU9kLxs2EuHN2IrOsO3_vRdzs6gGwmUl4eVklHasjFbjCdkhbqx_P7PSG9Ic3bXsOtOPt88JQrsEmCa4p6oumn0q4sq_3J_cot4Gr4PtRksuSPG/s2048/image_2024-08-08_09-35-53.png

ក្រៅពីត្រូវបានតែតាំងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបហើយនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏មានតួនាទីមួយទៀត ជាមេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7Onlb6oX6JUgUK8fEVx47zLQ6GMhhU6edomjiqmsrOOyjo-G5Mhn7THQt0ItGnWLQLlgqF0697EWdt1iWhvxKfEKy2W8pOkDzQWCxvMkxh5c1c2hDSGAtXC8abdrcTPF8JscCh6XlW2-ULGhVpvBrQHa0J5QSJQksr_XUDwqpI3g6DAPC5XOpNhKd51xt/s2048/image_2024-08-08_09-35-35.png

គួរបញ្ជាក់ថា លោកវរសេនីយ៍ឯក សៀ ទីន ជាកូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDFqS0LxhqcmT-WvH7HdWrIVcrG-xSu3Drlbl7opkm5lPdWvZwG03Ccb13zp3zZO6FWbdzC-DSknfSwPoyyygXccIQPoDwDjDSTDyD1gY1g3RLvLaTEsvPymBAt5PeLMLBjdNloeWFkelqjGD6EkHYpDJ4GaH3xZXMArQ5Q5gTFHXhKgVqxT-t3GNA4Z1o/s1280/45014e065f216f2449e70bf2d8b92b49.jpg

​ភូមិគ្រឹះ​ដង្ខៅ​ ​ហ៊រ​ សំណង់​ស្ថាបត្យកម្ម​ដ៏ស្រស់ស្អាត បន្សល់ទុកតាំងពីសម័យអាណានិគម​បារាំង​

0

ភូមិគ្រឹះដង្ខៅ ហ៊រ មានទីតាំងនៅភូមិ ស្លាបតាឱន ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានចម្ងាយ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ ១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMAfPSkpHhKdJPBZFkAFAZqD35Hv-OfqEnnc9Uxl8vcpEXy_WbEcFvidNE4l-dMsfHFjnDi9mfk5RLx67YkTlocAOm2ne5vb8WmAuV8GFOm0ATj-ESW1VSCdqDhEDJlgv4YpX2eaK1XUxg5b_S-OFE4u2yBc87Kct3KI83KcgT9EDewRRGCDi9QjX2-mSH/s1440/296155224_2135586159952166_3411215503450757552_n.jpg

ភូមិគ្រឹះនេះបានសាងសង់នៅក្នុងសម័យអាណានិគមបារាំង មានអាយុកាលប្រមាណ ១០០ឆ្នាំ ត្រូវបានកាន់កាប់ចំនួន ៤តំណគ្រួសារហើយ ដោយអ្នកគ្រប់គ្រងផ្ទះនេះចុងក្រោយ ជាទារយាទជំនាន់ក្រោយនៃម្ចាស់ផ្ទះដើម ដែលមានឈ្មោះថា កុងហ៊រ យាយហួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhVfJxIvd37rc81fSONYvpWvoG30_-j9nzm-poEpIeYgjuq_5b2dTqpr0FouXjhqNHwbkbod1OBCpmWxgopHv5Uo8tRoSK3jUIsuuOvVoPla3fnpR8VbNDl8Y61uBZeROiQ5BGitVzgj4g6XdDKe51VRh9c0FMMJLLmO0PAgBHjlXFXETtyPOmBo0qWJ6B/s1440/296900564_2135586176618831_1694674793253359106_n.jpg

នៅក្នុងរបបប៉ុលពត ភូមិគ្រឹះនេះត្រូវបានប្រើប្រាស់ជារោងបាយ។ ក្រោយពី កុងហ៊រ យាយហួយ ត្រូវបានស្លាប់ក្នុងរបបខ្មែរក្រហម។ ក្រោយមកផ្ទះនេះត្រូវបានថែរក្សា ដោយអតីតឈ្នួលបម្រើក្នុងផ្ទះនេះ តាំងពីជំនាន់យាយរហូតដល់ចៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz4u1SyGnQvCbV_3X2olmSbfok4rgWALpWNJXewYvwo2tlvlOfNAT_qm1uy7wjz9nHmQlWA-CywmNUGE4Vl947hqYqUVFcFSjUVjGpIikrAh_p_bfuAoA6jzAE7hVOkPvKkt8wBtC8ulC4MKALMalH36_qegh5w2H_wxUwNOB5ui-jWdXlrdzSOOEBflrb/s1440/296955424_2135586376618811_1182532915841510685_n.jpg

បច្ចុប្បន្ននេះ ត្បិតតែភូមិគ្រឹះនេះមានលក្ខណៈចាស់ទ្រុឌទ្រោម តែវាជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ និងជាកន្លែងស្រាវជ្រាវសំណង់ស្ថាបត្យកម្ម សម្រាប់សិស្សនិស្សិតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaI6BxN3yl3-7mFW82PhcrHK0fBZsbaEQ7HW_TuMNbdQzrUjt1G5SSxELvCLrBYNhgCkNPK5Pb8dckzF94W2hp_XgPFETrk2VDACDtbAmdOlhzo6Ho5sFu2_zMau4xXIPAqeVYZbUMTtK921sQmKwIBAELeRnxAumtKZAkgMdiefaSjzJeJgQ0PoCJY8Qj/s1440/297049059_2135586203285495_738090459660062235_n.jpg

គួរបញ្ជាក់ថា ដង្ខៅ ហ៊រ គឺជាមនុស្សមានស័ក្កយស និងឥទ្ធិពលមួយរូប នាសម័យអាណានិគម​បារាំង​៕

រូបភាព៖ ដំណើររុករក Explore

ក្រសួង ត្រៀមស្នើ៧ទីតាំង ដាក់ចូលជាតំបន់បេតិកភណ្ឌពិភពលោក

0

ថ្លែងក្នុងឱកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលប្រជុំ លើកទី៤៦ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា លោកបណ្ឌិត ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទីនៃគណៈកម្មការជាតិយូណេស្កូកម្ពុជា ថា៖”កម្ពុជាបានត្រៀមដាក់ទីតាំងសំខាន់ៗចំនួន០៧ ចូលជាជាតំបន់បេតិកភណ្ឌពិភពលោក”។

នៅក្នុងចំណោម៧នេះ មាន៤ជាប្រាសាទ ដែលរួមមាន៖

ប្រាសាទភ្នំដាអង្គរបុរីhttps://blogger.googleusercontent.com/img/a/AVvXsEjNWfKZeGdX8VsYtaHxAZfwYDLt5pNn26Y5UyzdrYrFz5pfdxIC5CKc1evqNM8_yPeIFcXfDhjuEdLkdDe4IsyQw4CF61sB-tV4BAdvxoMljnqKk1XrVKMINgbscry1yArdIUbkKvRjGVy7bRAeEiVMPSTk9nCWI2ZXZQbnyCqWwppMjanm7THZry6eOZE

ប្រាសាទបន្ទាយឆ្មារhttps://blogger.googleusercontent.com/img/a/AVvXsEgQKubzwsHOoRvwViahulryaiN2_m6LPvMBWIoDYvPpa7D2Kuz1Ev5zaYnGM3rMujiwAEXNZqGMD_QxmzAzArOrquOGRXcGLM8G9u6hoCuUiDkDgZgGRpSi7ZfdAqaBo91G-GM0BqJ9L3_-3UNYOdTtav2iL_BCfsuZHiWau_KXnNqPaRO5ZtK4fB2LSzM

ប្រាសាទព្រះខ័នស្រុកកំពង់ស្វាយhttps://blogger.googleusercontent.com/img/a/AVvXsEg9b4oQQaY_jq9x_jw4qiX2GmzKBfb4H_SfZC_7iKitzQA1fm4M_eSrK0McJo-j2oulQCHMfoVPN9m19y4Vk53ugYdaaXgGL_naysha1Mzdvc2SAN0J94dNZ8f7-oiK09SrVJK9eaZDK3NxB9ndXDjWyCzCsLQrzLHh9t_Fp6k0h5Pog2ubjI_yJCI99PY

ប្រាសាទបេងមាលា។https://blogger.googleusercontent.com/img/a/AVvXsEgxvPbksBJHweojUUufEIoN9aW0xCO6iAdjG3Y4ymtFi0EKkEu5Z-1UEcttxRMMyb3JrZ3qVKvmTM9SaZA3G9-kY3yBK9o05-DAOHkjjAQmIMJzvzyvUVVr-7-h4ZQ-t4Yw-FfAx0g8WFxlHwO_JWAk8IOGN844_tpiZeHsvGPqqvYfKB-eOjqCX2BJ_XY

ដោយឡែក៣ទៀត សារមន្ទីរទួលស្លែង ស្ថានីយន៍បឹងជើងឯក និងម១៣ ដែលបច្ចុប្បន្នកំពុងធ្វើការវាយតម្លៃ ដើម្បីដាក់បញ្ជូលជាសម្បត្តិបេតិភណ្ឌពិភពលោកនៅឆ្នាំ២០២៥ ខាងមុខនេះ។

គួរបញ្ជាក់ថា កម្ពុជាមានសម្បត្តិវប្បធម៌ខ្មែរចំនួន ១០ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះមាន ៤ ជាបេតិកភណ្ឌរូបី និងបញ្ជីបេតិកភណ្ឌអរូបី៕

 

សិល្បករកម្ពុជា៥រូបនឹងសម្តែងនៅប្រទេសឥណ្ឌូនេស៊ីនាចុងខែកញ្ញា

0

តារាចម្រៀង វណ្ណថាន នរិទ្ធ យូហៃ Ruthko និង M Fatt នឹងមានវត្តក្នុងកម្មវិធី AXEAN Festival 2024 ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅបាលី ប្រទេសឥណ្ឌូនេស៊ី។ ក្រៅពីសិល្បករកម្ពុជាក្នុងនោះក៏មានសិល្បករផ្សេងជាច្រើនទៀតមកពីប្រទេសនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLjDO_9YQ1ZiCPI_BUeH2afgPiBnr-uNX7Zi2qgOkfy952M67jwmdNkhjXUIlxH7Emd4uVniCDNJKYorzN4ujIYaiW0PPHo13Y_YjB9u8pEJJHirEcgjwxYsrK0OaFLOsS3GUvZjqYd435goZaAwQp_0gXkkmdAC9Qzh3Cm7QwsCrv3MBGPfND6T_tnZBg/s1280/image_2024-08-07_10-45-18.png

តាមការប្រកាសកាលពីល្ងាចថ្ងៃទី៦ សីហា ពី AXEAN Festival បានបញ្ជាក់ពីកាលបរិច្ឆេតនៃកម្មវិធីក្នុងឆ្នាំ២០២៤ ក៏ដូចជាបញ្ជីឈ្មោះសិល្បករដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះខណៈមានការដាក់លក់សំបុត្រចូលរួម។ ក្នុងបញ្ជីដែលបានប្រកាសសិល្បករកម្ពុជា៥រូបនឹងមានវត្តមានក្នុងកម្មវិធីនេះនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីដែលក្នុងនោះមានសិល្បករផលិតកម្មបារមី៣រូបរួមមាន វណ្ណថាន ម្ចាស់បទកំលោះស្រុកខ្មែរ និងពូកែលេងឧបករណ៍បុរាណសម័យ២៨ប្រភេទ។ នរិទ្ធ និងយូហៃ ម្ចាស់ពាន The rapper cambodiaរដូវកាលទី១ ដែលបានសហការគ្នាក្នុងបទ «មួយណា» និងបទ «TOXIC »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sn7orPXvjYJ6XlUUU-iuyu9ybwtFaPERvVBmO9npnTgKOiysMEODY9VDbVk3kC0iSvFhOssuu6Kkr8ih-sujFPMsSx2hWAIp152fB4i9vFzYA2Yp7wVNRvBG5osZxH37_VEw6hu77BYWwJQDONXAIsmcgyHnFypGK5ipPU1bdXSZd_9hR3GNlR4aTyoQ/s1284/image_2024-08-07_10-45-21.png

ក្រៅពីតារាចម្រៀង៣រូបខាងលើក្នុងនោះក៏មានតារារ៉េប Ruthko នៃផលិតកម្ម Klapyahandz – ក្លាបយ៉ាហ៊ែន ម្ចាស់បទ សុរា និង M Fatt សិល្បករឯករាជ្យនិងជាម្ចាស់បទ «First Love» ក៏មានវត្តមានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh92Fsmo7II8F7oqLMBYwgaz5kVAEeNggPKPy7sBKrquWFBKqBCuQ8sF9CuM0oONHav_TUNVb1koeKcPK_pYRmJe6tec0JhqwN8tgl5BH4OUVX6uI2I1aYqawOOelmD-Qor1X1uOTim0WdPPcW_8u4RiDS_RcuzqBkWA1PmBfVGk47cpxQAflgOePm3nZGx/s1440/image_2024-08-07_10-45-19.png

មហោស្រពតន្រ្តីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ២៩ កញ្ញា ខាងមុខនៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ សិល្បករផ្សេងទៀតដែលនឹងចូលរួមមកពីប្រទេសផ្សេងៗដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម និងមានក្នុងការរួមបញ្ចូលនូវសកម្មភាពពីប្រទេសបារាំង អូស្ត្រាលី ជប៉ុន ចិន និងតៃវ៉ាន់ ផងដែរ។ កាលពីចុងខែតុលា ឆ្នាំ២០២៣ ដែលរៀបចំនៅសិង្ហបុរី សិល្បករកម្ពុជាចូលរួមមហោស្រពនេះមានដូចជា Nick ,San និង Kwan ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7Ic_k62BHF30RnOkuIkJkMXUYxgAkI1TLX31PsPb-Qj3PiNQ5tZvYfuoFTTLLHNdSGzlBKGYIZO7sKIJCqK5FAtX-wlqMTb4UGJIgEK5eLsGKYemd8HND3QRdjR_CGsW7-S-EOz4rNN3lb1nJyZdzwpevtuBw4iuh1abVxng-C9Ak3Mn8s8Cbz3EWT1e/s2048/image_2024-08-07_10-45-24.png

គួរបញ្ជាក់ផងដែរថាមហោស្រព AXEAN គឺជាមហោស្រពតន្ត្រីក្នុងស្រុកដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលនាំតន្ត្រីអាស៊ីអាគ្នេយ៍ទៅកាន់ឆាកពិភពលោក។មហោស្រពខាងលើនេះជាការបង្កើតថ្មី ដែលពីមុនត្រូវបានគេស្គាល់ថាជាកម្មវិធីមហោស្រព ASEAN Music Showcase Festival ដែល វណ្ណដា បានចូលរួមកាលពីឆ្នាំ២០២២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKngsXch6uGcN8HRAQZUipz2Ho0SOoa6vbQzXhoDqCHt-Er2H3rapz9hxibw0O5JuU26NEW3aHM4rc1-HmPZWIVhqiWZFawYP4PFnj5Ohrpw9bL2KlU-BcLISTlGeghUmwNGGAAC5H4KVD79C0eKv0h832aLgEIeQxvBvPzIhPZjnxyJQdLGht9Mjc3HhS/s1080/image_2024-08-07_10-07-28.png

បន្លែ ៥ មុខនេះមានកាឡូរីទាប ញ៉ាំហើយធ្វើឱ្យអ្នកមានរាងស្លីម

0

បន្លែជាទូទៅគឺមានកាឡូរីខ្ពស់ជាងសាច់ ប្រសិនបើអ្នកញ៉ាំបន្លែច្រើនពេកអាចនឹងឡើងទម្ងន់។ ទោះជាយ៉ាងណាបន្លែ ៥ មុខខាងក្រោមនេះគឺមានកាឡូរីទាបណាស់ ដូច្នេះទោះអ្នកញ៉ាំច្រើនបែបណាក៏មិនធ្វើឱ្យអ្នកធាត់ដែរ។ បន្លែទាំងនេះអាចរកបានយ៉ាងងាយស្រួលនៅតាមផ្សារ តម្លៃសមរម្យ សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលរាងកាយត្រូវការ។ ក្រៅពីជួយឱ្យយើងឆ្អែតបានយូរ វាក៏ជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

១.ស្ពៃក្តោប៖ គឺជាបន្លែដែលមានកាឡូរីទាបបំផុតត្រឹមតែ ១២ កាឡូរីក្នុងមួយដុំប៉ុណ្ណោះ។ វាក៏សម្បូរទៅដោយជាតិសរសៃអាហារ និងវីតាមីនផ្សេងៗ ដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ក៏ដូចជាជួយឱ្យចំណង់អាហារថយចុះ ហើយក៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf29nzZRQQPRZcVHyW57Zo3XdNHznJnW2VRyoFu92droB11eH49Ut4A2qgRr_YZit12SjMpcl910OdCCzF8bMLoNyHqM1hCikMHLxJgW2eqFfmzN61-ejcQNCFf35WBCapiok7JK61iYJSLt8I_GhCxCFOJe7egqfdrIdzXzlnI5hHx8n2SGDxUG9XzvNM/s1000/image_2024-08-07_16-18-08.png

២.ប៉េងប៉ោះ៖ ប៉េងប៉ោះគឺមានកាឡូរីត្រឹមតែ ១៧.៧ កាឡូរីដែលវាសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន។ មិនត្រឹមតែជួយឱ្យស្បែកមុខភ្លឺថ្លាប៉ុណ្ណោះទេ វាក៏ជួយដល់ប្រព័ន្ធរំលាយអាហារផងដែរ ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មិនធ្ងន់ក្បាលពោះ ស័ក្តិសមសម្រាប់អ្នកដែលកំពុងគ្រប់គ្រងទម្ងន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxwqv5I8D0J-A1vTTyrqRgINXRNI0tRtzCpCPSdHVjgH6_yDD1mt4kMUXc8OMm7p2TcA9I6FYWBUogEyfh5dHuNeuCPfD8nf9dHKKi1GPpiVFN7s-ZWwibXLqri4QrPA9x4MsBM5eUYpmMtnkrzEKG8Sdv4HM9ZZNHImyA_i8IyYZkctnxGTDIdua3odQR/s2560/image_2024-08-07_16-18-34.png

៣.សាឡាត់៖ មានកាឡូរីត្រឹមតែ ១៨.៤ ប៉ុណ្ណោះក្រៅពីមានរសជាតិឆ្ងាញ់ស្រួយ វាក៏ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ការពារ និងបំបាត់ការទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia8xvZAlWDkdNRXsvm5RlakLB4r_sBD3vsDefH_B1yhGRyblb9muyIggzhfaoi-wrAECov2_KLjQ4aacgQ6D1jLe5AVIDAxF60mgOYMqPuOl1frQ4i8bCxYSF5KxucPtBvEVLqj5VEukcNo8KvvEx96kHMT404ct5gH_VKnx7WcRrIPsvvgPkJJNmGvkhr/s2560/image_2024-08-07_16-19-20.png

៤.ល្ពៅ៖ មានកាឡូរីត្រឹមតែ ២០ កាឡូរីប៉ុណ្ណោះ ដែលវាសម្បូរទៅដោយជាតិសរសៃអាហារ ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ សក្តិសមសម្រាប់អ្នកដែលកំពុងគ្រប់គ្រងទម្ងន់។ លើសពីនេះល្ពៅក៏ល្អសម្រាប់ស្បែក និងភ្នែកផងដែរ ក៏ដូចជាមានអត្ថប្រយោជន៍ច្រើនអាចយកទៅធ្វើម្ហូបបានទាំងរសជាតិឆ្ងាញ់ និងបង្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzQ8SQ-gr-u5lOYi6HIjvlmE1B3zx2aC-qIrOTVUtk8oi_E3RWYtja7kFY1VuNVlTHLjuRL2F6KGhWGdNHn5piwAsvLQoKif-7M5EXl7IYqwaaY0EuU8nwxCp7aNhptjac-Xav8CCazaYRL7TLgoor-atYo7meGq7cxGzqHqcZ1iBGiYLTotcXBKxWLr1m/s2116/image_2024-08-07_16-19-40.png

៥.ខាត់ណា៖ គឺជាបន្លែបៃតងដែលមានកាឡូរីត្រឹមតែ ២២.៥ កាឡូរីប៉ុណ្ណោះ ជាបន្លែមានជាតិសរសៃខ្ពស់ ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អឥតខ្ចោះ និងជួយកាត់បន្ថយបញ្ហាទល់លាមក។ ទោះជាយ៉ាងណាដើម្បីសុខភាពល្អ អ្នកគួរញ៉ាំបន្លែប្រភេទផ្សេងទៀតផង ដើម្បីឱ្យរាងកាយទទួលបានអាហាររូបត្ថម្ភពេញលេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc-0NOYgakOJh9bnhvpQYMqV6FvM-XcLFbyUP3yOJGJFRnqyhxRez2_T1Mdq3UTUSuO9O70G6JX5sWp_m36yuo93nQiCstJ_cPenVi3mmWkrQfQWMBWapdeIfNsWPKperN2A4wj4sRV278gBvvF9-8FYUJM38SaEmo7OLdXh3O9hsIjpSaWfKjAbi7n_i2/s591/image_2024-08-07_16-20-17.png

Suga សមាជិក BTS ស្ថិតក្រោមការស៊ើ.បអង្កេ.តរបស់ប៉ូលិសចំពោះការបើកបរក្នុងស្ថានភាពស្រវឹង

0

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Suga សមាជិកក្រុម BTS បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយស្ថានីយ៍ប៉ូលិស Yongsan ពីបទបំពានច្បាប់ចរាចរណ៍ផ្លូវគោកទាក់ទងនឹងការបើកបរក្នុងស្ថានភាពស្រវឹងលើម៉ូតូ scooter ដោយសារក្តីបារម្ភអំពីសុវត្ថិភាព។ ម៉ូតូ scooter ដែលគេស្គាល់ថាជាក្តារទាត់អគ្គិសនី អាចដំណើរការដោយស្របច្បាប់បានលុះត្រាតែជួល និងមានអាជ្ញាប័ណ្ណក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកជិះត្រូវគោរពច្បាប់ចរាចរណ៍ស្រដៀងគ្នានឹងរថយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW84hCdvx2cXdKp4ETu_9CwsFAbOByMrPjVFHb-q2VSWJbWiDEp2pSARSCX61QcMiocGwax-T59RZscWQ-Pby9QIKsFDsGMW_yaWAKgLvBLWovmCvyNQiRuc3Uu1sHFQvJ4QabqQuNh9nn6A-oNysCvx74KIzaBDUyj1QDhqRYX0iDRgzCyFg5FqlaPkGr/s1440/image_2024-08-07_15-47-08.png

ប្រភពពីប៉ូលិសបានបង្ហើបថា Suga ត្រូវបានគេប្រទះឃើញដេកនៅលើផ្លូវតែម្នាក់ឯងនៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៤ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាបានជិះ scooter ខណៈពេលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ មន្ត្រីល្បាតម្នាក់បានទៅជិតឃើញមានក្លិនអាកុលលើខ្លួនលោកទើបនាំSuga ទៅប៉ុស្តិ៍ប៉ូលិសក្បែរនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-bzcptNZJFCggd9rdNBSprDxJSHZfTdjsqMoIvUIHlFFQWIMbHIczaaqa9RCjoMOH6KkBiOyiGdBUeMPj5Ea3aX2kJlSNO2F4Y6ntkIWvesEZ4D8DLVAf8CYRPDdr4ACDh1bZ3WXTzOm4q96ZRBRon3UUEPTYwXJupD27mPXmVKjAshG1UM3DL3sTHBx/s812/image_2024-08-07_15-47-18.png

សាធារណជនកូរ៉េបានថ្កោលទោស Suga ចំពោះទង្វើរបស់លោកដែលបណ្តាលមកពីភាពធ្ងន់ធ្ងរនៃការបើកបរក្នុងស្ថានភាពស្រវឹង។ ថ្វីដ្បិតតែតារាចម្រៀងរូបនេះបើកម៉ូតូ scooterក៏ដោយ ក៏លោកអាចជួបគ្រោះថ្នាក់ចរាចរណ៍ ឬអ្នកដំណើរឆ្លងកាត់។ ម៉ូតូ E-scooters ក៏ជាមូលហេតុនៃគ្រោះថ្នាក់ជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារភាពញឹកញាប់នៃមនុស្សប្រើវា។ ម៉ូតូ E-scooters ជាធម្មតាមានសម្រាប់ជួលនៅតាមដងផ្លូវតាមរយៈកម្មវិធីទូរស័ព្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL71j-EgKDPzwbOglKLFqvuwRjng7Pbx6cVOrdF8eLvgO4vmTHg0rRCRrh55OlE_OKF3AFv4xympokUmPLIRhV0vb-dywIkJ-jQ2XfoZON98RUdOcIGi5YhNNwwdcvJ7iWVdVCKFLhIlsbCzm6i79bmNlgPcjLek1KoHUk-_4Ww_XCSMFpFvRue5x36Xpg/s1067/image_2024-08-07_15-47-24.png

យោងតាមរបាយការណ៍របស់ SE Daily អត្រាមរណភាពរបស់ម៉ូតូអគ្គីសនីសម្រាប់គ្រោះថ្នាក់ចរាចរណ៍គឺ ៥.៦% ខ្ពស់ជាងអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សរុប ៤.៣ ដង។ ម៉ូតូអគ្គីសនីអាចប្រើបានតែចំពោះអ្នកដែលមានអាយុលើសពី ១៦ឆ្នាំ និងអ្នកដែលមានប័ណ្ណបើកបរ ឬអាជ្ញាប័ណ្ណខ្ពស់ជាងនេះ។ អ្នកជិះ scooterត្រូវតែពាក់មួកសុវត្ថិភាព និងមិនត្រូវបានអនុញ្ញាតឱ្យជិះនៅពេលដែលកម្រិតកំហាប់ជាតិអាល់កុលក្នុងឈាមរបស់ពួកគេគឺ ០.០៣% ឬខ្ពស់ជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJjgsEua6viMANcDlLGY8gNy_Kr4uFrwplUR2s2D_-cgB_gzwFZVoR1GEowYa0SriPIa3OqmgIp8featsKnu8wNbuacb3UdKaXnAvAa5-KZsEUWRKhvwD-JqsNlGh2hQYb6QhyY08kQcSVTdotxaEMtIm1WvsKxIPCagvXMEy7DKpTzPCCX5AlRpMF_1Jl/s853/image_2024-08-07_11-16-48%20(2).png

Suga បានចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន Nonsan ក្នុង Chungnam ក្នុងខែមីនា ដើម្បីទទួលបានការបណ្តុះបណ្តាលយោធាជាមូលដ្ឋាន ហើយបច្ចុប្បន្នកំពុងបម្រើការជាបុគ្គលិកសង្គមកិច្ច។ ការបញ្ចប់កាតព្វកិច្ចរបស់លោកគឺនៅខែមិថុនា ឆ្នាំ ២០២៥៕

 

 

 

កាសែតរុស្សុីមួយចេញផ្សាយថា “ចិនបំបែក កម្ពុជាពីវៀតណាមដោយបង្វែរចរាចរណ៍តាមបណ្ដោយ មេគង្គ”

0

កាលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កាសែតជាភាសារុស្សីមួយមានឈ្មោះថា “សេហ្គា” បានចេញផ្សាយ ដោយបានសរសេរដាក់ចំណងជើងថា “ចិនបំបែក កម្ពុជាពីវៀតណាមដោយបង្វែរចរាចរណ៍តាមបណ្ដោយមេគង្គ”។

ជុំវិញករណីនេះ ឯកឧត្តម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហោះសារនៅរៀបរាប់យ៉ាងលម្អិតដូច្នេះថា៖”កម្ពុជា ពុំបានបោះបង់មិត្តណាមួយចោលឡើយ ! ការទំនាក់ទំនងជាមួយប្រទេសជាមិត្ត គឺសម្បូរបែប ដូចជាផ្កាចម្រុះពណ៌។ យើងរកស៊ីជាមួយប្រទេសជាច្រើនលើសកលលោក ហើយក៏មានប្រទេសជាច្រើន បានជួយដល់កម្ពុជា តែមិត្តចិន បានជួយដល់កម្ពុជា ក្នុងការបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលពុំមានអ្នកណាមកជួយ”។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា៖”ការលើកឡើងថា ព្រែកជីកនេះ បានបម្រើអោយនាវាយោធារបស់ចិន វាគ្រាន់តែជាក្តីស្រមៃរបស់អ្នកដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ ។កុំបារម្ភនឹងកម្ពុជា ! កម្ពុជា ចេះគិតហើយ ! កម្ពុជាពេលនេះ ត្រូវកំណត់ជោគវាសនាដោយខ្លួនឯង”។

គួរបញ្ជាក់ផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោនេះ PAS និង PPAP កាន់កាប់ភាគហ៊ុន ៥១% និង OCIC របស់លោកអ្នកឧកញ៉ាពុង ខៀវសែ ៤៩%៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxMTYgFxHgnI_uKtQFVyV7c-Xjd04mxKWQYuUUimzyr-L89M5macU-l082C4sXXFLdUaYA_p9ET54a-IWBeg2ZOkWL6LCF2Xxd0Sjdiq_uTxD5mlbtUyB2io4EqQvoC-GCfN888H7teVRpiblUHnRte0WrujPteWp-achCIZtNQeB0utVZqxL4-1tlRg8v/s900/photo_2024-08-07_10-08-02.jpg

 

មកស្គាល់ប្រទេស ៧ ដែលមានអាហារអាក្រ.ក់បំផុតលើលោក

0

ពាក្យថាអាហារគឺសំដៅទៅលើរបស់ដែលអាចញ៉ាំបាន ដូច្នេះគ្រប់ម្ហូបអាហារទាំងអស់នៅលើពិភពលោកភាគច្រើនគឺសុទ្ធតែល្អ និងមានរសជាតិឆ្ងាញ់ទៅតាមតំបន់នីមួយៗ។ ទោះជាយ៉ាងណាក៏មានប្រទេសមួយចំនួននិយមទទួលទានអាហារអាក្រ.ក់ៗផងដែរ ដែលអាហារទាំងនោះត្រូវបានគេចាត់ទុកថាជាអាហារអាក្រ.ក់បំផុតនៅលើពិភពលោក។ ដូច្នេះប្រទេសទាំង ៧ ខាងក្រោមគឺជាអ្នកបង្កើតមុខម្ហូបអាក្រ.ក់បែបនេះ ចង់ដឹងថាអាហារទាំងនោះអាក្រ.ក់យ៉ាងម៉េចខ្លះ តោះមកតាមដានជាមួយយើងទាំងអស់គ្នា។

១. Blodpalt៖ គឺជានំប្រពៃណីដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្នែកភាគខាងជើងនៃប្រទេសស៊ុយអែត និងហ្វាំងឡង់។ នំនេះមានពណ៌ត្នោតខ្មៅដែលមានជីវជាតិត្រូវបានរៀបចំជាមួយម្សៅ barley និងឈាមរបស់សត្វ។ ថ្វីត្បិតតែពួកវាត្រូវបានផលិតឡើងដោយឈាមសត្វមែន តែវាគឺជាអាហារប្រពៃណីជាតិ ដែលតែងតែមានវត្តមាននៅក្នុងពិធីបុណ្យផ្សេងៗរបស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig_km8PGyBz8kfuLO78zxVUlA5xqe_abOI3643FWi0kYoDQDWYpmJLvFUvASrI33iA8ft6_Oe02awLeGRdSN3ObQIsGzZjkAy6NPr8XwepvhzIbQTtf5KEeLMGectKvTOnr00oOpQMiwja5gC58wfVZhUt2QRg1zVp4x_X2ntPUmpoZJnfT6nwpRhfbyKg/s1280/photo_2024-08-07_14-51-32.jpg

២. Boodog៖ Boodog គឺជាអាហាររបស់ប្រទេសម៉ុងហ្គោលី ត្រូវបានគេចាត់ទុកថាអាក្រក់បំផុតនៅលើពិភពលោក។ វាគឺជាមុខម្ហូបគ្រឿងក្នុងសត្វចម្អិនពីខាងក្នុង ជាមួយនឹងថ្មក្តៅដាក់ក្នុងពោះរបស់វា ដោយគេធ្វើការវះពោះរបស់សត្វហើយដាក់គ្រឿងផ្សំចូលលាយឡំជាមួយគ្រឿងក្នុងសត្វ រួចយកទៅដុតឱ្យឆ្អិនជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIgWHS0p1PsKoXmdSF5glLyy3FJV2hCWrboaO_IL_EB1XXeEJlm4sQ-WHW24cysPRoP_K1LN1g3cCS59Tu_TjpevtcyOSbKnIy0JIGm5HF6XCXiJEVtgEvZQpTGq-5DFJ3eXPa7zRRIjiA_wdThA3s71QYFXfbuEULL8vZ8HMRyhqV2LzxjE78a6OWfyUK/s1200/photo_2024-08-07_14-51-55.jpg

៣.ដង្កូវ៖ ដង្កូវ Mopane របស់ប្រទេសម៉ាឡាវី គឺជាប្រភេទដង្កូវនាង មានប្រភពប្រូតេអ៊ីនខ្ពស់ ជាអាហារល្បីបំផុតនៅក្នុងប្រទេសម៉ាឡាវី ដោយគេនិយមទទួលទានវាស្រស់ៗតែម្តង ឬក៏ជ្រលក់ជាមួយទឹកប៉េងប៉ោះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4PwQlHWTJBkLjQRa8CAlO_R6TqBv5LphhN1yIIPrZduMEBl2s_13xnaAgV4On_mMoY3ZREu26ifwdAo-auEBSr7kcyc66mFJIQLP_GO4AAc44HX0GcCokJ83r1NbM93YhbxJFdq1yyp3fMCFMzKF6AiaX-cjlNr0VHYO1IBBcbrHkwORDoVGWZVnIQ_1j/s1200/photo_2024-08-07_14-52-18.jpg

៤. Yerushalmi kugel៖ គឺជាម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលផលិតឡើងជាមួយនឹងគុយទាវស្តើងត្រូវបានស្រោបដោយស្ករ caramelized បន្ទាប់មកលាយជាមួយស៊ុត ប្រេងអូលីវ ម្រេច និងអំបិលចូលគ្នាដាក់ក្នុងខ្ទះ រួចដុតរហូតដល់រឹង។ ម្ហូបនេះមានដើមកំណើតមកពីប្រទេសអ៊ីស្រាអែល ក៏ត្រូវបានគេចាត់ទុកថាជាអាហារអាក្រក់បំផុតនៅលើពិភពលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVHT7VneS6gGoiYAciPjMnO29YP5ezEqIaGX5irxhEZyWoEgsJ6J8gPzMGG7MCKUXLLJsv61l_Y1psC0ttZlSiaYNM3CS6WDYJCRP8zncusC3_nlw1K9niZmMgEhIQoH5GjWU7l0oH8Ae3EdgXbUs7QZH7i_6wew5s2VtWyu_HZmEJ2ea6r8hrJ5JN8PKr/s1280/photo_2024-08-07_14-52-40.jpg

៥. Haggis៖ មុខម្ហូបរបស់ប្រទេសស្កុតឡេនក៏មិនធម្មតាដែរ ត្រូវបានគេចាត់ទុកថាអាហារអាក្រក់បំផុតក្នុងលោក។ Haggis គឺជាអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ ផលិតចេញពីបេះដូង ថ្លើម និងសួតចៀម រួមផ្សំជាមួយខ្ទឹមបារាំង ម្សៅស្រូវសាលី ស៊ុប និងគ្រឿងទេស ដែលដាក់ក្នុងក្រពះរបស់សត្វ។ ថ្វីត្បិតតែមានការផ្សំគ្រឿងមិនគួរឱ្យជឿបែបនេះក៏ដោយ ក៏មនុស្សជាច្រើនយល់ថាវាឆ្ងាញ់ ជាមួយនឹងរសជាតិដ៏សម្បូរបែបមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtTkh_djP1G0toAvzFL8Gcb25m2uE0Eb0R0gqyUog48trHTh7WdJEYYhgSncZkXpAlV0eBgHNEfi53D-oe8hdFRe2t8naz2e6wcKZqE2kf6PMM3G3m6Na3WY8BZRkRhdNYIwN9E9V5R5ZPf-bDAJImMrbhfhbCFlWQ5d_1IdXvG9lJgLk5thWmngGSnlcg/s1280/photo_2024-08-07_14-52-57.jpg

៦.ពងទាកូន៖ ពងទាកូនគឺជាអាហារសម្រន់ដ៏ពេញនិយមមួយរបស់ប្រទេសហ្វីលីពីន ប៉ុន្តែត្រូវបានគេចាត់ទុកថាជាអាហារអាក្រក់បំផុតនៅលើពិភពលោក។ មុខម្ហូបនេះយើងត្រូវញ៉ាំជាមួយជី ឬខ្ទឹមជ្រក់លាយជាមួយអំបិលម្រេច និងក្រូចឆ្មារ ដែលវាក៏មានលក់នៅតាមដងផ្លូវនានាក្នុងប្រទេសកម្ពុជាយើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK7P0wta3GyrcWPxuiqpefj8f0HZ8pBz1pnBctN5-hXK-BybLr17fAHRexkhXeEqOk2Kh_FqbE10UtPOT_q7nCIQHgnwXczHw8Rwk9_BxXXC_xE4X2eRKuUvlFFVyD3mIs2Jwa9mx65iSEDpjhrXMAApRViG4GF9KeSFWwqPOk101V8p1Ju2jZ60QV0NA3/s800/photo_2024-08-07_14-53-23.jpg

៧.ប្រហុក៖ ប្រហុករបស់ខ្មែរយើងក៏ត្រូវបានគេចាត់ទុកថាជាអាហារអាក្រក់បំផុតនៅលើពិភពលោកដែរ ដោយសារវាមានក្លិនស្អុយ ទោះជាយ៉ាងណាវាគឺជាមុខម្ហូបដ៏ល្អបំផុតរបស់ប្រទេសយើង និងជាគ្រឿងផ្សំដែលមិនអាចខ្វះបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyFigD88tw4U06ZnoFOcDc3hJwiTXQvbatcut-ny8O2Ga7T3TcDEffH_QVsM0Rftql5NMqGV__xPWWLl7FmVIktzGBzu_pXSaYlntVGnoWBj2-sAFRaQfxeMH4TTMQadxNkSpiZC62Qh7Nb9kYIykUrPaJPJRbTP38SaYFJZ0uy2oGWJ7PUrEFWCE-HOLG/s1280/photo_2024-08-07_14-53-29.jpg