Home ព័ត៌មានអន្តរជាតិ មិនគួរឱ្យជឿសោះថា ទ្វីបដែលសម្បូររ៉ែជាងគេបំផុត តែបែជាក្រីក្រជាងគេបំផុតក្នុងពិភពលោក

មិនគួរឱ្យជឿសោះថា ទ្វីបដែលសម្បូររ៉ែជាងគេបំផុត តែបែជាក្រីក្រជាងគេបំផុតក្នុងពិភពលោក

87
0

នៅលើពិភពលោកយើងនេះគឺមានទ្វីបទាំងអស់ចំនួន ៧ រួមមាន៖ ទ្វីបអាស៊ី, អឺរ៉ុប, អាហ្វ្រិក, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អង់តាក់ទិក និងអូស្ត្រាលី។ ប៉ុន្តែតើអ្នកដឹងទេថា ក្នុងចំណោមទ្វីបទាំងអស់នេះ ទ្វីបណាដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗច្រើនជាងគេ? សារធាតុរ៉ែសំខាន់ៗដូចជាទង់ដែង លីចូម នីកែល cobalt មាស ពេជ្រ ផ្លាទីន និងអ៊ុយរ៉ាញ៉ូម គឺស្ថិតនៅទ្វីបអាហ្វ្រិកទាំងអស់ ដែលទ្វីបនេះកាន់កាប់ ៦៥ ភាគរយនៃដីបង្កបង្កើនផលរបស់ពិភពលោក និង ១០ ភាគរយនៃប្រភពទឹកសាបដែលអាចកកើតឡើងវិញបានខាងក្នុងរបស់ភពផែនដី។ ដូច្នេះអាហ្វ្រិកគឺជាទ្វីបដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗច្រើនជាងគេបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLigIyOYhayMZzNdcJCUB4Cig2vsFqlXeJkU9wLEzcNA7S1ZtisNGIU_QqULU7p7y4Kq-9g6TKcHVCILhJtzPf9wJuSETuoQilMaGWuNPfEufAOt_DQ9UjVUgUHq-J-2IZ3yj8c7omAj9iiohJ1A2lpIhRQ1YiKSI8Oaf_NDh7d3D6h1R_lPI9WgnJOiXz/s1200/image_2024-08-08_14-55-00.png

សព្វថ្ងៃតម្រូវការសកលសម្រាប់សារធាតុរ៉ែសំខាន់ៗ ជាពិសេសលីចូម កំពុងតែកើនឡើងជាលំដាប់ ដើម្បីសម្រេចបាននូវគោលដៅថាមពលស្អាត និងការបញ្ចេញកាបូន។ លើសពីនេះសារធាតុរ៉ែដូចជាទង់ដែង នីកែល cobalt គឺជាធាតុផ្សំដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាថាមពលស្អាតដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ននេះ ចាប់ពីទួរប៊ីនខ្យល់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ រហូតដល់រថយន្តអគ្គិសនី និងឧបករណ៍ឆ្លាតវៃផ្សេងៗជាដើម។ នៅទូទាំងពិភពលោក អាហ្រ្វិកបានលេចចេញជាទ្វីបដែលមានធនធានរ៉ែសំខាន់ៗច្រើនជាងគេ ដោយទ្វីបនេះកំពុងត្រូវបានដាក់ជាតួអង្គសំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃធនធានរ៉ែទាំងនេះ មានន័យថា ប្រសិនបើទ្វីបផ្សេងមានតម្រូវការ នោះទ្វីបអាហ្វ្រិកនឹងមានការផ្គត់ផ្គង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNXW4XQlpy_TMVJ9j4GqlX89ICWLvsWtYqPQNIPxgK2FjGRs_G4sTytp66P1yBds-T6Hf634xBnSP_34HYT8HJIXqiP5A8mzAh4vD1HpoOxl2El3SKafYCDyob6o-HyrmDWoqnUJjVgFD8LGyc6kPtALNJAUSky2bFru_ufwAru60_lT-B82CN79CSnUQj/s3500/image_2024-08-08_14-54-50.png

យោងតាមការវាយតម្លៃទីផ្សារសារធាតុរ៉ែសំខាន់ៗឆ្នាំ ២០២៣ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) តម្រូវការលោហធាតុទាំងនេះត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង ដោយរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៣០ និងបួនដងនៅឆ្នាំ ២០៥០។ ដោយប្រាក់ចំណូលប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងឈានដល់ ៤០០ ពាន់លានដុល្លារអាមេរិក – លើសពីតម្លៃ នៃការជីកយករ៉ែធ្យូងថ្មនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS23JlnS_CGjFKBdk2XkA_0a5lFpF17Z3ybJpKGF9pIOUxKPXiP1xIOBFDb_3ZRDe4hH2anGLDCAH1M9wH0uxx7MosXEviDtnfBSKMjeyqCKbAuhs8nzdvVLtPULtgWFWhyi4DGsDbpWNzy9GQS9cjzQlg5Yg8Pea91N7mLYovbG8BPFrm612ytnl3j8ZR/s1920/image_2024-08-08_14-55-31.png

សម្រាប់លីចូម IEA បាននិយាយថា តម្រូវការសកលសម្រាប់លីចូមក៏បានកើនឡើងបីដងពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ ផងដែរ ដោយទទួលបានប្រាក់ចំណូលរហូតដល់ ៣២០ ពាន់លានដុល្លារអាមេរិក។ ហេតុនេះសម្រាប់លោកអ្នកដែលគិតថាអាហ្វ្រិកគឺជាទ្វីបក្រីក្រសូមគិតឡើងវិញម្តងទៀត ព្រោះបច្ចុប្បន្នប្រទេសជាច្រើននៅលើទ្វីបនេះគឺមានការអភិវឌ្ឍជឿនលឿនខ្លាំងគួរឱ្យកត់សម្គាល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbkkMmnG7KxIU6ZLj7WgvtxcEZoGyQFwhyphenhyphen0h3Vtgzp8jXXZt-n40llhpUMbno0H9dZEzTYgDKYUo6LJ_WF5AfxyJhZmvSjGJWI_MvEmOkmjVzIsRgD-DG_3agn6_KHWWWoqRBfTcf2JL0Zv_Zz3PAYIRXk08jDGrW6rWyjV3_wkhntRal-gz39-M1sqZX9/s1024/image_2024-08-08_14-56-40.png