Home ព័ត៌មានអន្តរជាតិ ធ្លាប់តែលក់ផ្ទះ តែលើកនេះលក់ភូមិដ៏ស្រស់ស្អាតជាប់មាត់បឹងក្នុងតម្លៃដ៏ថោក តើជាភូមិអ្វីទៅ?

ធ្លាប់តែលក់ផ្ទះ តែលើកនេះលក់ភូមិដ៏ស្រស់ស្អាតជាប់មាត់បឹងក្នុងតម្លៃដ៏ថោក តើជាភូមិអ្វីទៅ?

56
0

ប្រទេសស្កុតឡេន ៖ ភូមិដ៏ស្រស់ស្អាតមួយឈ្មោះ Old Village of Lawers ដែលមានទីតាំងស្ថិតនៅជាប់មាត់បឹង Tay ក្នុងទីក្រុង Perthshire ប្រទេសស្កុតឡេន ត្រូវបានប្រកាសលក់ក្នុងតម្លៃជាង១៤ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ថែមទាំងមានឆ្នេរខ្សាច់ផ្ទាល់ខ្លួនទៀតផង ។ ប៉ុន្តែគ្មានអ្នកណាម្នាក់ហ៊ានទិញភូមិនេះទេ បើទោះជាវាស្រស់ស្អាត និងមានតម្លៃថោកយ៉ាងណាក៏ដោយ ដោយសារល្បីថា ជាភូមិខ្មោចលង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXfFbTUfxqX6lkCAhSvbKF2INgY4y2jAYQ093VZNWlXprKXWSLRuqT9Q1pQK8KWUorPo6PE33OsRNwng2xlk-YpDecZ5A_JXOX8G54WoUoNhlBJoLzFZqS8ItSh6VZXQuLJfnxOTpDi3DTf3QHRZut-Nw6KtqubxXjh0cWpxT26evhCtMwDh4APDqQk3oq/s1800/image_2024-08-08_13-54-30.png

នៅភូមិនេះមានសំណង់ចាស់ៗ ដូចជា ៖ វិហារចាស់បាក់បែក ដែលបានសាងសង់ឡើងកាលពីឆ្នាំ១៦៦៩, ផ្ទះសម្បែង, រោងម៉ាស៊ីនកិនស្រូវ, ផ្ទៃដីសម្រាប់ធ្វើចម្ការ និងសម្ភារៈជាច្រើនទៀត ។ អ្វីគួរឱ្យចាប់អារម្មណ៍នោះ គឺភូមិនេះត្រូវបានគេប្រកាសលក់ក្នុងតម្លៃត្រឹមតែ១សែន២ម៉ឺន៥ពាន់ផោន (ឬស្មើជាង១៤ម៉ឺនដុល្លារអាមេរិក) ប៉ុណ្ណោះ ខណៈភូមិនេះមានផ្ទៃដីធំទូលាយ, វាលស្មៅស្អាត, ព្រៃឈើ និងមានឆ្នេរខ្សាច់ផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlmxdL2sSSyLxb5tOfyXVHEtlZ2UNeF8piUzhYbELX7Xz5i2q7QfTDR43nkqOK_rfCnkGrdNHztOguS6gOyyD_7NPwCPTUG-hZAdunB9eQnGUG7eGsRIqvf1uubki1_L9wWbkoi9wkc36T40rCg1JcX47lI71RXfbdpzilyBWhd7v_a8GxAn_1k6IRKZ82/s2048/image_2024-08-08_13-55-01.png

ប៉ុន្តែចំណុចមួយដែលធ្វើឱ្យមនុស្សភាគច្រើនពុំហ៊ានដីភូមិនេះធ្វើកម្មសិទ្ធិ ដោយសារមានរឿងដំណាលគួរឱ្យព្រឺសម្បុរអស់ជាច្រើនសតវត្សរ៍មកហើយ ។ ភូមិនេះធ្លាប់ជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះ The Lady of Lawers ហើយគេជឿថា នាងនៅតែតាមលងបន្លាចអ្នកមករស់នៅភូមិនេះរហូតដល់បច្ចុប្បន្ន ជាពិសេស ការទស្សន៍ទាយហេតុការណ៍មុនរបស់នាង ។

បើតាមទិន្នន័យកត់ត្រាក្នុងប្រវត្តិសាស្ត្របញ្ជាក់ថា ស្ត្រីឈ្មោះ The Lady of Lawers គឺជាសុភាពនារីរស់នៅក្នុងភូមិនេះ ហើយនាងបានទស្សន៍ទាយហេតុការណ៍មុនយ៉ាងច្រើន ហើយការទស្សន៍ទាយរបស់នាងបានក្លាយជាការពិតជាច្រើនលើកទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrMVU6uSzploXKWykzvx233ep65J1WPYBjymLRhLmaO4c26RaQB77_l8xQhHNHcfUa-FUNxCHbsOi_CfVqvGVU7Q8nqHgQKh9PRRaEOdHvYTEIQPtnbLsBQEY2dRwIchcpiezv6Zb6xGh_KrtxSx_L7zdUaCq8QkX7mHeT8Na_cm5N4yvU33dPFUyS4RGZ/s1200/image_2024-08-08_13-55-10.png

ជាក់ស្តែង នាងបានទស្សន៍ទាយថា នឹងមានការដឹកជញ្ជូនអ្នកដំណើរជាមួយផ្សែងភ្លើងឆ្លងកាត់បរិវេណនេះ ស្រាប់តែក្រោយមក គេបានធ្វើផ្លូវរថភ្លើងឆ្លងកាត់បរិវេណនេះពិតមែន ។ លើសពីនេះ នាងទាយថា នឹងមាននាវាប្រើប្រាស់កម្លាំងផ្សែងភ្លើងលិចក្នុងបឹង Tay ហើយធ្វើឱ្យមានគ្រោះថ្នាក់យ៉ាងធំ ដែលនាងបាននិយាយមុនពេលផលិតនាវាប្រើប្រាស់កម្លាំងផ្សែងភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuqkYel5uwep06iQY-0euFM8M6exrtBQDoTCO0O7iGfMJUsJBWQ0SNGo4RhwWZh-24p2vYsIZFyd98Lb6oubeoiisH25uygxMJYA7mgAkJQr4bJWWsiFeTUx_cHE3CGpdNz7Cxfi1NAPEuSQtPlo0hxadJTTbSnvoI2BcLrAwauHKyXEn-iljYecRvdzh-/s1280/image_2024-08-08_13-55-22.png

ក្រៅពីនេះ នាងបានដាំដើមឈើនៅភាគខាងជើងព្រះវិហារ ហើយនាងនិយាយថា នៅពេលដើមឈើទាំងនេះធំមានកម្ពស់រហូតដល់កំពូលព្រះវិហារ ព្រះវិហារនឹងវិនាសហិនហោច ។ ក្រោយមក ដើមឈើរបស់នាង និងព្រះវិហារបានខូចខាតយ៉ាងខ្លាំងដោយសារខ្យល់ព្យុះបោកបក់ គឺហេតុការណ៍នេះកើតឡើងក្នុងពេលដើមឈើមានកម្ពស់ស្មើនឹងកំពូលព្រះវិហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4eJ9TBLq6cPlo5n_iSAvkx7B6zojaG3muDNCb6H9tvXtdbb6DhtPH_GulvY3s8WixxIFDkF04cowJASPHwsbK-G5ffmZOwIvyKprbBRkXMtHpBJPgG8HX6f5lnTCJb2wmdwg28UROMqM-kO0OKv8_sc3dtJFjTyoyuKOwdZCbuOuU2pdMezAEtN8S55gM/s1280/photo_2024-08-08_13-51-25.jpg

ក្រៅពីនេះ ស្ត្រីឈ្មោះ The Lady of Lawers ក៏បានទស្សន៍ទាយហេតុការណ៍ជាច្រើនទៀត ដែលធ្វើឱ្យមនុស្សម្នាពុំហ៊ានទិញភូមិនេះរហូតមកដល់បច្ចុប្បន្ន ។ ប្រសិនបើលោកអ្នកមានប្រាក់ជាង១៤ម៉ឺនដុល្លារអាមេរិកក្នុងដៃ តើលោកអ្នកហ៊ានចំណាយប្រាក់នេះទិញភូមិដ៏ស្រស់ស្អាត និងសម្បូរទៅដោយការចងចាំក្នុងប្រវត្តិសាស្ត្រ ព្រមជាមួយការទស្សន៍ទាយគួរឱ្យភ័យខ្លាចបែបនេះដែរឬទេ?