Home ព័ត៌មានអន្តរជាតិ អ្នកមានសត្វចិញ្ចឹមសូមប្រុងប្រយ័ត្ន! ឆ្កែធ្វើរឿងមួយនេះបណ្តាលឱ្យឆេះផ្ទះមួយខ្នង

អ្នកមានសត្វចិញ្ចឹមសូមប្រុងប្រយ័ត្ន! ឆ្កែធ្វើរឿងមួយនេះបណ្តាលឱ្យឆេះផ្ទះមួយខ្នង

60
0

ឆ្កែ ឬឆ្មាគឺជាសត្វចិញ្ចឹមដ៏ពេញនិយមបំផុតនៅលើពិភពលោក មិនថាប្រជាជនក្នុងប្រទេសណានោះទេភាគច្រើនគឺសុទ្ធតែចិញ្ចឹមសត្វទាំងពីរនេះ ដោយសារពួកវាមានភាពស្មោះត្រង់ជាមួយម្ចាស់ រហ័សរហួន និងគួរស្រឡាញ់។ ទោះជាយ៉ាងណាសត្វដ៏គួរឱ្យស្រឡាញ់នេះក៏អាចបំផ្លាញទ្រពសម្បត្តិរបស់យើងបានផងដែរ ប្រសិនបើអ្នកធ្វេសប្រហែសនូវរឿងអ្វីមួយ ដូច្នេះអ្នកគួរឃ្លាំមើលពួកវាជានិច្ច។ ជាឧទាហរណ៍ជាក់ស្តែង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ផ្ទះមួយខ្នងនៃទីក្រុង Tulsa ក្នុងរដ្ឋអូក្លាហូម៉ាប្រទេសសហរដ្ឋអាមេរិក ត្រូវបានអគ្គីភ័យឆាប់ឆេះបណ្តាលឱ្យផ្ទះរបស់ម្ចាស់ឆ្កែរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារឆ្កែធ្វើរឿងមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCeJ0F_-fewoMAyJFwl3S2orhuh747cH8bveI6Jk_O_-9MANgVxxLJC7woQnV-kNlvQ0TtApV0XZ-Ue30HJMYJm-kMmiKKIzLCXaxhCZUXx0qPSChjgb65U8Xnt_Fq9vGxI267xDW-dAXuraRgwzH9yR8b1PuGLFpLIrmfOMwrRcD4XMSZsRbYX7ABXScX/s1920/image_2024-08-08_13-22-23.png

យោងតាម CBS News ឆ្កែបានខាំ Power Bank ជាច្រើនដងបណ្តាលឱ្យថ្ម Lithium-ion ផ្ទុះ និងបង្កជាភ្លើងឆេះផ្ទះយ៉ាងសន្ធោរសន្ធៅ ទោះជាយ៉ាងណាវាមិនរីករាលដល់ផ្ទះជិតខាងនោះទេ ហើយក៏មិនប៉ះពាល់ដល់អាយុជីវិតម្ចាស់ ឬសត្វចិញ្ចឹមដែរ ដោយបច្ចុប្បន្នផ្ទះនេះត្រូវបានគេពន្លត់រួចរាល់អស់ហើយ។ ទោះបីជាយ៉ាងនេះក្តី នាយកដ្ឋានពន្លត់អគ្គីភ័យបានសេចក្តីណែនាំថា គ្រប់ម្ចាស់សត្វចិញ្ចឹមទាំងអស់គួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះប្រសិនបើកាលណាឆ្កែ ឬឆ្មាខាំខ្សែសាកទូរស័ព្ទនៅពេលកំពុងបញ្ចូលថ្ម ឬ Power Bank ឬវត្ថុអគ្គិសនីផ្សេងទៀត ស្របពេលអ្នកកំពុងគេងគឺវាពិតជាមានហានិភ័យខ្ពស់នៃការបាត់បង់ជីវិតណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF28-fqlxqB5IbxDqgMPoRXieqkofhPZqlwIPI5yaheP7BRcVLWTSYAk2DYEVLXk1DgoYXu1Kbkk7bfXYzsF_4qTipVxFpK5tBlid1Pi3JMz3dJ2IjR9VWAdwlwNnpf0V9wVZn01yayoeGGg32xhJL86ybgY5XnRmRjxN993JOjBHb9mB6Edww5WpvvExu/s640/image_2024-08-08_13-22-19.png

គួរបញ្ជាក់ដែរថា ផ្ទះនេះត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយអគ្គីភ័យដែលបណ្តាលឱ្យនាយកដ្ឋានពន្លត់អគ្គីភ័យ ព្រមានប្រជាជនអាមេរិកទូទាំងប្រទេសអំពីអគ្គីភ័យអាគុយលីចូមអ៊ីយ៉ុងនេះ។ យោងតាមអ្នកនាំពាក្យ Andy Little ថ្មលីចូម-អ៊ីយ៉ុងអាចបញ្ចេញឧស្ម័នពុលនៅពេលដែលវាផ្ទុះ ដូច្នេះលោកអ្នកត្រូវទុកវាឱ្យឆ្ងាយពីកុមារ និងសត្វចិញ្ចឹម ក៏ដូចជាការកែច្នៃឡើងវិញ និងប្រើប្រាស់វាឱ្យបានត្រឹមត្រូវតាមការណែនាំសុវត្ថិភាព។ លោក Andy Little ក៏បានបន្តទៀតថា “ថ្មនេះគឺអាចផ្ទុះបានគ្រប់ពេលវេលា ដោយសារហេតុផលជាច្រើនដូចជាការបរាជ័យឧបករណ៍ ការឡើងកំដៅខ្លាំង ការបញ្ចូលថាមពលលើស ឬប្រើឆ្នាំងសាកដែលមិនឆបគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4LgWx1vA10YpAC6VFPWhrn3WkWXsCL90edlhrPkf8yL7izQuLNz578ObA0hjAqg-_e_akWMHY74WFkXrScp7GyrnB_KUUQQTZ0tfQCokYYZXt37ujcHAuHbJIHulpW02n-8uUWB4QOlDZoDhXnd79-c3WUoHk-u9iwe0L_Zo7Fq4qkD0HzyBOvcgBx_x0/s1200/image_2024-08-08_13-22-50.png