Home Blog Page 914

អ៊ីតាលីផ្តល់ប្រាក់លើកទឹកចិត្តឱ្យពលរដ្ឋទៅរស់នៅលើកោះមួយដើម្បីអភិវឌ្ឍ

0

ប្រទេសអ៊ីតាលី ៖ មនុស្សភាគច្រើនគិតថា ការរស់នៅប្រទេសរបស់ខ្លួនគឺសប្បាយចិត្តបំផុត ប៉ុន្តែបើមានអ្នកណាម្នាក់ផ្តល់ឱកាសឱ្យយើងប្តូរទីលំនៅទៅរស់នៅលើកោះដ៏ស្រស់ស្អាតមួយ ដែលពោរពេញទៅដោយទេសភាពបែបធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ថែមទាំងផ្តល់ប្រាក់ឱ្យយ៉ាងច្រើន តើយើងយល់ព្រមដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBdSim0ptCagdHGNUUWDkU3GapuZBEZK0cz4LE209OVM1MeDVaTY74V9MfaBPdh-gd6IEVkgoq8SMjaMfBnfJOx8yn9YY88DRP3FQ2jXkM6Wgn5mAmI2B_Sq081j9hWHSppauIIrRdy_5Rq8oqg3yvonnlyg14UKEJK7KuBh4X_bVwm7UrpUeqRDUPrpc5/s1280/image_2024-08-12_11-45-29.png

កាលពីឆ្នាំ២០២២ អាជ្ញាធរកោះ Sardinia របស់អ៊ីតាលីបានផ្តល់ប្រាក់រហូតដល់១ម៉ឺន៥ពាន់អឺរ៉ូ (ឬស្មើនឹង១៣.៨៨៨ដុល្លារអាមេរិក) ដើម្បីឱ្យពលរដ្ឋផ្លាស់មករស់នៅលើកោះឋានសួគ៌ដ៏ស្រស់ស្អាតនេះ ។ អាជ្ញាធរសង្ឃឹមថា នឹងមានពលរដ្ឋអ៊ីតាលីសម្រេចចិត្តមករស់នៅលើកោះឆ្ងាយដាច់ស្រយាលនេះ ខណៈចំនួនពលរដ្ឋរស់នៅលើកោះបានធ្លាក់ចុះជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiJkzp4gQ4KxK1Tp5QcOUf9_vC8N1qPHS0iSINLKM1zy5zYQLXfRP2_Ync02uBPqSoge7UoyezfQRMMfW5G-RkuPfCFUMinESP6mXvrQO61neoMPVzbNeAF8jcHJRpY-SzVlZUcb6_kJNdRb12ljuynK6DgBc57HdLR1YiKtviv13CCEqNwQOgfp84ZBEN/s4048/image_2024-08-12_11-45-39.png

ប៉ុន្តែប្រាក់ដែលអាជ្ញាធរផ្តល់ឱ្យ គឺពុំអាចយកទៅចំណាយអ្វីផ្តេសផ្តាសទេ គឺពលរដ្ឋត្រូវតែយកប្រាក់នេះទៅទិញផ្ទះ ឬជួសជុលផ្ទះមួយកន្លែងនៅលើកោះ ។ បន្ទាប់មក ផ្ទះរបស់ពួកគេត្រូវស្ថិតនៅទីតាំងដែលមានពលរដ្ឋរស់នៅតិចជាង៣ពាន់នាក់ ហើយត្រូវធ្វើសៀវភៅគ្រួសារលើកោះ Sardinia ក្នុងរយៈពេល១៨ខែ ក្រោយពីពួកគេធ្វើដំណើរមកដល់កោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvRFTtvqX0lvmQwQUEixLg13WS1MI8uiBchGuTiUh5UBm5XkZ5IAHD4-kkLhVCk8UNei_LLXrhE9w0aqYlDfh9Z5FjpmuX42-c9w33rFKg1zjn27zpZj8yzbgNZ_AnbNpLv5l0WPdkoj5yK7ZnhWqCWzCoU6PUkHT-_mKmPayp3lQITAJYNzGSNg_0RpTq/s810/image_2024-08-12_11-45-52.png

គ្រីស្ទាន សូឌីណាស់ ជាអាជ្ញាធរកោះ Sardinia និយាយថា យើងត្រូវតែអរគុណដល់គម្រោងសាងសង់ផ្ទះ ពីព្រោះនេះជាគុណសម្បត្តិដើម្បីឱ្យវាក្លាយជាតំបន់មួយសម្បូរបែបសម្រាប់ពលរដ្ឋណាសម្រេចចិត្តមករស់នៅលើកោះ និងបង្កើតក្រុមគ្រួសារនៅទីនេះ ។ ការរីកចម្រើននឹងពុំកើតឡើងទេ ប្រសិនបើគ្មានការអភិវឌ្ឍតំបន់ជនបទ ដែលជាតំបន់គ្មានឱកាសល្អៗសម្រាប់អ្នករស់នៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRP3GiDBjuDVB-gsVpnhTj8Cr6HzttQUmVWP3wOFMYY3anPnhZOjiJZkWj0YJvxi3SnwXM_2_FXztGW5jWA3GvpgTjW4Ugf2T19hUd4Jf1wgyQu9o44hxvbo0vEbtKfcNSx6-NFwdnlsEeBIsThKIxn-Jt93MXLK47GPzbFHVakYPz-oT0WhOSP723r_yP/s1920/image_2024-08-12_11-46-42.png

ហេតុនេះ យើងនឹងបង្កើតគោលនយោបាយថ្មីៗសម្រាប់បង្កើនចំនួនពលរដ្ឋរស់នៅលើកោះជាមុនសិន ។ កោះ Sardinia គឺជាតំបន់ស្វយ័តមួយស្ថិតនៅភាគខាងលិចប្រទេសអ៊ីតាលី ហើយវាជាកោះធំលំដាប់ទី២ ក្នុងសមុទ្រមេឌីទែរ៉ាណេ (Mediterranean) និងមានផ្ទៃដីធំទូលាយ (ឬធំជាងទីក្រុងបាងកក ប្រទេសថៃ ចំនួន៣ដង) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWZlxnZLEQLAkLHYUOwYd6G0X-l23REux74nFm5m9V43MFL6Yt1n_zKBIcYQTQEJ5fS2ZjD99012EuSOpUNpriWuOcNUhB1aA5Q03FXrp1ckL6bTzC5IFZ2zQIyoSa0IkrPD_A2IxYLpfu03B9JzGqOk9EaE5A0cQwRZDoLxyXfhbxq32wADO5OZ_pZYPh/s2121/image_2024-08-12_11-47-00.png

នៅទីនេះ គឺជាតំបន់ជនបទដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលមានប្រវែងរហូតដល់១.៨៤៩គីឡូម៉ែត្រ ។ បើទោះជាផ្ទៃដីកោះភាគច្រើនសម្បូរទៅដោយច្រាំងថ្មចោទខ្ពស់ៗ ប៉ុន្តែនៅទីនេះ មានទឹកសមុទ្រថ្លា ប្រៀបដូចជាកោះឋានសួគ៌លើដី ៕

ស្ពានអាកាសទាំងអស់នៅក្នុងរាជធានីភ្នំពេញ

0

បច្ចុប្បន្ននៅក្រុងភ្នំពេញ មានស្ពានអាកាសចំនួន៨ ដែលកំពុងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃ ខណៈនៅមានគម្រោងស្ពាន៣-៤ ត្រូវបានរដ្ឋាភិបាលកំពុងសិក្សាបន្ថែម។

ស្ពានអាកាសមរតកតេជោ ឬស្ពានអាកាសព្រះមុនីវង្ស សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងចំណាយថវិការប្រមាណ ៣៦,៧៧៥,០០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDeTgfKbqX1bNQ5XdoUmL9usaofuv9Eayp_PCYe8T0HI8nT3guJw674onW8Zgx_K3pmxOICi-UDW-Xab-FJXfAMOOXASAniti3uCNSbwkvEgH2KFsjLkXyG5kb5_l419j7o0i3i135Kp0s_DyJePnWwJLaq2ij2iOKznfoimQftPUjvG7gzUPmIjZTJWZ1/s1280/image_2024-08-12_11-15-13.png

ស្ពានអាកាសឬស្សីកែវ សាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧ លានដុល្លារអាមេរិក និងចាប់ផ្ដើមសាងសង់នៅថ្ងៃទី៣១ មករា ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw_BwzF7xoGZ5ADI1I_YZBLa1M0PmB7StdppuxZsrnV0XfIKVQHhMmdVzeI6LyDEIXrrji4Jnw7HCpcwXrY07jAGJdwIJHW2I2cEce0ijX32soOgHe3Bcs_-BYRm5aO8WZq3hYfmG-X9tYHCDVAF8gvvBxYg9A7d8Pfo-KMV4N86o0UYQoNUuiHw1FOxG1/s1000/image_2024-08-12_11-15-34.png

ស្ពានអាកាស និង ផ្លូវក្រោមដីចោមចៅ សាងសង់ដោយក្រុមហ៊ុន OCIC ចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ដោយប្រើប្រាស់ថវិការអស់ប្រមាណ ២២ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS9bxfcuJUaCfmgyEgFTJr5_rxxSX_1VSNX5-x6nGfcYRorxdsR3zJ5XIPhC0rE0-CYv6spfEr63noqdmIYRRFFzQ5_22tQBbC4uBPzYxCW26UyNF5GVdQDYB8Clcg86ZiQdubU0neTBV0O-P8ZdecoacN59SHMr_NTu3GeZPk9_HJmjnMfaX5bpDaJBU2/s990/image_2024-08-12_11-15-49.png

ស្ពានអាកាសមិត្តភាពកម្ពុជា ចិនសែន សុខ (ស្ពានអាកាសស្តុបផ្សារដីហុយ) ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល ចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់នៅខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨ ដោយចំណាយថវិការប្រមាណប្រមាណ១៧ លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFxQpBrt3HERhNWRzqwFDAtgGU4XCzT2hoJUEhaTRfT-ncnAu_YxLVUMlDww-c0x9kvmMxlX4sIkYkM2d4OUNb7g16-MajU9zpWS6tWmTj2QMoQk8VDOqLqUZO0PuO_HU0TYCP_s5qHbEWpLEz1ZIhgIUlxfTtMHT2oDPzAP4PlqV3XPyOujyaz7E3rYxA/s1600/image_2024-08-12_11-16-09.png

ស្ពានអាកាស៥មករា ឬ ស្ពានអាកាសតិចណូ សាងសង់ដោយក្រុមហ៊ុន OCIC ដោយសាងសង់ឡើងនៅថ្ងៃទី ទី០៩ ខែកញ្ញា ឆ្នាំ២០១៤ បញ្ចប់ ការសាងសង់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ដោយចំណាយថវិកាអស់ប្រមាណ១៤.៥០២.៤៧៦ ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwKpxxONUizgrBuaGWXAV4rw_Jg2R7nfNrgMH0QWJuWcLZAyWxC8lNkOxIN7BFaY-ZkeOSwZ05lxwVYFrYxbT36u9zAanx2bjWV3ajYNrpxfOgWPus-VZmb27rT1eaTy_7TAPHxc0uZyzbXkewOfA57_-TrbrliLcR2CHWUaJ-mCsrMO2NTLOTBA-sRjaP/s550/image_2024-08-12_11-17-53.png

ស្ពានអាកាសស្ទឹងមានជ័យ សាងសង់ដោយក្រុមហ៊ុន OCIC និងសាងសង់ឡើងនៅថ្ងៃទី ទី២៦ ខែវិច្ចិកា ឆ្នាំ២០១២ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ដោយចំណាយថវិការអស់ ១៨.៩៧៦.៦៧៨ ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr3qmtStM5VYw0zSn2N6Cn8lTRKJFBGOFtzT0Lopz9chxfu6udlRLhHAC4YzyqDmpigxY0LZ2nGHTuAGMaXBhttW9fCMxICvb3ko-bMqrIWtXI4lytQVD6UpK8E2eMqlczwKhLJ24Q4q4qZ-cZWTU2l959ZkpNKaufES6UNkXIT0MW-O81EjcjwV3lpF_m/s1280/image_2024-08-12_11-18-20.png

ស្ពានអាកាស៧មករា ឬ ស្ពានស្តុបពេទ្យលោកសង្ឃ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន OCIC សាងសង់ឡើងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ និងដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១២ ដោយចំណាយថវិការអស់ ៨,៧០៥,៨០៨ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKvX5qoA9eS-IoamffhJQ4wks7At8LLlnGy3QxE8DsLNOsLjpX5xWHfGe9xb9NB5ZKCDuY_Jfd3IPHKuwVq8iDqN0gmr5ujJZ-J0ypf4ZCkupSLFEqiDiKRVOINn5yOPpQmyul3NW9WMrtbd5sVY72hQ_IEfYNEsIloReEccviDtChbneqFJp0TZQ00C3V/s1500/image_2024-08-12_11-18-56.png

ស្ពានអាកាសក្បាលថ្នល់ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០០៩ និងសម្ភោធឱ្យប្រើប្រាស់នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១០ ដោយចំណាយថវិកាអស់ ៦.៤៤០.២១៦ដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8f2ihfebwA4sjZ0yEV7PD1Q-O4Gw8BLFXmdAQ1sEyF5zvrnGDEwWMsKuSIfgjQvPIO2fqzz9_ERGAdcG4V4UnY3Un5_EKZUPGsOJ-QGmqy4BXJuFQhFdwGxpJGth9VLTFnuApVev8QLYnGQd6Ju_BNeL29-Z6g9EaEDGWB_U_etm-kWsMmp9RJQRGZZAf/s1600/image_2024-08-10_10-26-09.png

កុមារបរទេសដែលបានអាហាររូបករណ៍ទៅរៀននៅជប៉ុនកើនខ្លាំងមិនធ្លាប់មាន!

0

ប្រទេសជប៉ុន៖ គិតត្រឹមខែឧសភា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ចំនួនកុមារបរទេសដែលបានអាហាររូបករណ៍ទៅរៀននៅប្រទេសជប៉ុនក្នុងកម្រិតបឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យគឺបានកើនឡើងខ្លាំងមិនធ្លាប់មាន។
នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងអប់រំជប៉ុន ដែលធ្វើឡើងជាមួយក្រុមប្រឹក្សាអប់រំនៃទីក្រុងចំនួន ១,៧៤១ នៅទូទាំងប្រទេសបានឱ្យដឹងថា កុមារបរទេសដែលមានសិទ្ធិចូលរៀនថ្នាក់បឋមសិក្សា និងមធ្យមសិក្សាគឺបានកើនឡើងចំនួន ៤១៨ នាក់បើធៀបនឹងឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwHQSBgg-aXCvzq6Q9DqoTPzkBS7rmwguuOsZvtXJ5ISHMwYKLK4YibW6AhHBnpQj3citn6kDJ5FZA4SkGdBCBEvjwf5iG2mUXTitH8HJeEtMWt4nVqX6B5HqDLu8-AU2qXahXGya_RDz8LQk5bpK9B7exTYSOhu75d-u0M-XxUrG9BdSkCCa25lbj9xCf/s1000/photo_2024-08-12_10-40-53.jpg

ដូច្នេះសរុបមកសិស្សបរទេសដែលបានចុះឈ្មោះសុំអាហាររូបករណ៍ទៅរៀននៅជប៉ុនគឺមានចំនួន ១៥០,៦៩៥ នាក់ កើនឡើង ១៣,៧៧២ បើធៀបនឹងឆ្នាំមុន ដែលក្នុងនោះមានកុមារបឋមសិក្សាមានចំនួន ១០៦,៥៤០ នាក់ ហើយកុមារមធ្យមសិក្សា និងវិទ្យាល័យគឺមានចំនួន ៤៤,១៥៥ នាក់ ។ ដោយសិស្សបរទេសចំនួន ៥៧,៧១៨ នាក់នៅក្នុងសាលាបឋមសិក្សា មធ្យម និងវិទ្យាល័យ ដែលត្រូវការការបង្រៀនភាសាជប៉ុនពិសេសបានកើនឡើង ២១.២% ខ្ពស់ជាងការស្ទង់មតិមុនក្នុងឆ្នាំ ២០២១ ទៅទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB9UiY8VcuyiuhOORzD9cEBL4h7tliikn7iH2Di5ONfm3t6YoVb46RdLAIHJ7T8KtLr6vRcN6oc4oMijL1slFNXHBHziDYknmRhNYfaQU3qriBNHIkY8f5IZe59nHbvQr49wVA7JG1kNyXc0Z17yZnyaTftIiUSSAsIaBdZf6xZJUqCkXkKNXNS4I1Oy1z/s660/photo_2024-08-12_10-41-17.jpg

ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះកុមារបរទេស ៩៧០ នាក់គឺមិនជាប់អាហាររូបករណ៍នោះទេ ខណៈដែល ៧,១៩៩ នាក់ទៀតមិនអាចទាក់ទងបាន និង ៤៣២ នាក់មិនត្រូវបានស្ទង់មតិដោយក្រុមប្រឹក្សាអប់រំ។ យោងតាមរបាយការណ៍របស់ក្រសួងអប់រំបានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលសិស្សបរទេសមិនបានចូលរៀន។ កាលពីឆ្នាំ ២០១៩ គឺមានកុមារបរទេសប្រហែល ២០,០០០ នាក់ក៏មិនបានចូលរៀនដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivZgKKJjCRp2x5ZlUtXy4NhMt0yv9NToK8O0DBqpxqZoAV2htZJ2qUK-kwAHRDERCaYUjpFWiniwCWcvc_5LVnwCm2TXwbRySLNkV8cx2KKVyiqee4dSOMyvKQ8qaAIpoIitnaLRgEYf5QMs_YdZ0r9d5I7Ug2JrQtP7edOpy43iItufl1pph0y1zulQxR/s1280/photo_2024-08-12_10-41-51.jpg

ទោះបីជាយ៉ាងនេះក្តី ក្រសួងអប់រំរបស់ប្រទេសជប៉ុនបានបង្ហាញថា នៅឆ្នាំនេះកំណើនកុមារបរទេសដែលបានអាហាររូបករណ៍គឺគួរឱ្យកត់សម្គាល់ មានន័យថាកើនឡើងខ្លាំង ខណៈកាលពីកន្លងទៅសិស្សបរទេសមិនសូវទទួលបានអាហាររូបករណ៍មករៀននៅប្រទេសជប៉ុនឡើយ។ ការកើនឡើងចុងក្រោយនេះ អាចបណ្តាលមកពីការកើនឡើងនៃចំនួនកុមារបរទេសសរុបនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំមុន៕

ខេត្តខ្មែរមួយ ស្ថិតក្នុងគម្រោង CLV ជាអតីតរាជធានីចេនឡាទឹកលិច

0

តំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម) បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយសម្តេចតេជោ ហ៊ុន សែន ជាអ្នកផ្តួចផ្តើមឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgABOCgbk3m5oz5DmhNCQb5zVxbPklBmkQ_u2dIGkd8eapsEWQFyPFQDtygjk-J_selEw8aqBHvK0bXwWyUbP6U5Xm1ZcE3vdA9g2Ne5_VVznGFuehnXzaScahveVAfkLw4Gbz2Ds8_XfyUWG-Y2YsA-dblo0NvzpX66VTh4VC4fN0A_ZPmLdynFYrrf79w/s1280/455014593_910036231151967_2804432933424629021_n.jpg

នៅក្នុងគម្រោង CLV នេះ មានចំនួន១៣ខេត្ត មកពី៣ប្រទេស ខណៈកម្ពុជាបានបញ្ចូលខេត្ត៤ ដោយរួមមានរតនរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw63LfHpKLv13nuU-M0Szal_WuNjTKhjDMqbh52mERWsXIGdrRCBdFfXQHVGF-tVcxGsA7C-xMjNjBY7VZZgtKRYZXG9ta9XpgkZG7YCWUN-qf3Zg9HF4-ERMO7MIidzhYHAVYKaZNW413rUgXeAKWA159TGSvLWNSrUs2Wbs3mwczE__RxiHQENzKCJdT/s850/452371677_2284965618507494_1329321877567032397_n.jpg

ក្នុងចំណោម៤ខេត្តនេះ ខេត្តក្រចេះ ជាដែនដីប្រវត្តិសាស្ត្រមួយ តាមដងទន្លេមេគង្គ ជាអតីតរាជធានីនៃ “ចេនឡាទឹកលិច” ដែលមានឈ្មោះដើមថា “ក្រុងសម្ភុបុរៈ” និងបច្ចុប្បន្នមានឈ្មោះ”ស្រុកសម្បូរ”។

ខេត្តនេះ ជាខេត្តមួយស្ថិតនៅភូមិភាគឦសាន ដែលមានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មខ្នាតតូច-មធ្យម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirWaa4NEMtH6cS79PTkko-TwV2UosYR2RYT3kaI_OpyaWCXnfF0qxJ8uCSgKcYn2-3MH9fA_yLFRT_IKq2lLkZPvdRJmYRSw71V62ZPXEhbB9pZl98FwSRlaOIPUYO4jbm1Da0tkC0AM7ecLvBcwQUf7VjQvuqEzzaeVaeb16CVU-jmFiM5jgIB2K8hFcK/s1024/image_2024-08-12_10-18-55.png

ក្រចេះ មានធនធានវប្បធម៍ និងធម្មជាតិ ដ៏ច្រើនសំបូរបែប ជាពិសេសធនធានរ៉ែមាស ធ្យូងថ្ម ថ្មសំណង់ ថ្មម៉ាប ក្រួស ខ្សាច់ សម្រាប់ធ្វើអាជីវកម្ម។

គួរបញ្ជាក់ថាគម្រោង CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0l20lXC_4HG8knjocCjW6Or2KIbAIW12Gwx97eOvcYFMG1NKOOFSjoA1WZPeP8UR546hOPBn3uYAm5nbKPzXBmjHRPlzIsKHOk-MImlTa6o4ISc4mDAVaVOyG-0TlWL8sT-fFWiA5VSB2HgSVSJ3MXgK39unAYiRYgHoqtlsnsw4RG2M0SYw5seF3mLt/s1098/452225787_959132639557917_376541686123011400_n.jpg

 

ពិធីបុណ្យស្រា..តដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសបានទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក

0

អង់គ្លេស៖ ពិធីបុណ្យស្រា..ត Nudefest គឺជាពិធីដ៏ធំបំផុតមួយរបស់ចក្រភពអង់គ្លេស បានទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក ដែលចំនួនភ្ញៀវចូលរួមគឺច្រើនជាងទ្វេរដងបើធៀបទៅនឹងឆ្នាំមុន។
Nudefest គឺជាពិធីបុណ្យរដូវក្តៅដែលមានភាពសប្បាយរីករាយ ញ៉ាំអាហារចម្រុះជួបជុំគ្នា និងសកម្មភាពបន្ធូរអារម្មណ៍។ ដោយព្រឹត្តិការណ៍នេះមិនមានសកម្មភាពលេងសើច ឬប្រមាថមើលងាយនោះទេ ព្រោះអ្នកចូលរួមទាំងអស់សុទ្ធតែមកពីសហគមន៍ដូចគ្នា និងបានចែករំលែកមតិដូចគ្នាចំពោះការចូលចិត្តអាក្រាតកាយ ព្រមទាំងចែករំលែកបរិយាកាសរីករាយ និងវិជ្ជមានឱ្យគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQu4WGZIc3lqHe7BFZKPoizcMHvQ5Na3DKYXioTQC-Qsfgl0CDb0Px226i4rlt-xOzPpOeYJd30tSX5etpzRb_ZpnMmF8ElxS-jsglUVKHbFzQBmu9ofUpLNVFYaKXSuZn23qcGXY_aGNFJVEf2OcfFqyJa02sUzcsMf5N4rT6rN-0M5ny0QxcZwn4Zn_L/s634/image_2024-08-12_09-31-28.png

នៅក្នុងរោងមហោស្រព មនុស្សជាច្រើនបានអង្គុយស្តាប់បទបង្ហាញ ហើយនិយាយអំពីប្រធានបទទាំងអស់នៅក្នុងជីវិតរបស់ពួកគេ ខណៈអ្នកផ្សេងទៀតកំពុងអង្គុយនៅក្នុងសូណា និងអាងទឹកក្តៅ សម្រាក ឬលេងកីឡា ហើយក៏មានមនុស្សខ្លះទៀតដេកលើខ្នើយធំ ក្បែរនោះកំពុងធ្វើសមាធិ។ នៅខាងក្រៅគឺពោរពេញទៅដោយភ្ញៀវធ្វើដំណើរជុំវិញតំបន់ពិធីបុណ្យ ដោយអ្នកផ្សេងទៀតចូលរួមដំណើរទេសចរណ៍កសិដ្ឋាន cider ហើយយន្តហោះគ្មានមនុស្សបើកក៏បានហោះហើរដើម្បីកត់ត្រាព្រឹត្តិការណ៍នេះផងដែរ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំសម្រាប់អ្នកចូលចិត្តស្រា..តត្រូវបានផ្តួចផ្តើមដោយលោក Andrew Welch អ្នកនាំពាក្យរបស់ British Naturism ក្នុងឆ្នាំ ២០០៧។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioCi0ca7eZIS97Mxwu7spaOV8EnunAvWqptNWnzqRsazHUvc60ErUdV7kqt1_24dUoRbmq8WP1pEAA4kcAmJo9enAidwjDdMbI6ZmkBa1mRfU6Wk2y27pfvOzA666yD27gH_Xg2yfBGDR4ngUx9pt7gpxFScJ0XUqB5sfToi3XE3cYZZZozZBsZbW_L77y/s1200/image_2024-08-12_09-31-32.png

ដូច្នេះនៅឆ្នាំ ២០២៤ ពិធីបុណ្យនេះធ្វើឡើងនៅចុងខែមិថុនា ដែលមានរយៈពេលមួយសប្តាហ៍នៅក្នុងកន្លែងបោះជំរុំដ៏ធំដែលមានភ្ញៀវ ៧០០ នាក់នៅ Somerset County ដែលទីក្រុងជនបទមួយនៃប្រទេសអង់គ្លេស ដោយមានអ្នកចូលរួមមកពីទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ។ រាល់យប់នៃពិធីបុណ្យនេះ គឺមានសំឡេងដែលបញ្ចេញខ្លាំង និងរស់រវើកបំផុត ដោយមានក្រុមតន្រ្តីទាំងបុរាណ និងសម័យ ធ្វើការប្រគុំតន្ត្រី ហើយក៏មានការរាំឌីស្កូ ខារ៉ាអូខេ និងកម្រងសំណួរតន្ត្រីផងដែរ។ លោក Jeremy ដែលជាអ្នកមកទស្សនាពិធីបុណ្យនេះបាននិយាយថា លោកចូលចិត្តពីធីបុណ្យ Nudefest ណាស់ដោយសារតែមានឱកាសជួបមិត្តចាស់ និងបង្កើតមិត្តថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqayn0agJ-2hatUoYimc0Cwi3trsWUyMGQZXsKkoneN13FsJTYYVxOyIUAmiiejzHggcu9qFND72pyeB-DQZoXFUguenowcFCsDkDBkOiOJhL3XOQXtscHmfEWZRor3EbRvjTiGhFnMCL4AvmQw3sPU6T5sq7WAJggEStYBbeuabsMws97Kg0DGHxCJUHX/s724/image_2024-08-12_09-32-08.png

អ្នកទេសចរម្នាក់ឈ្មោះ Richard ក៏បាននិយាយដែរថា លោកចូលចិត្តការរៀបចំព្រឹត្តិការណ៍ដែលមានសកម្មភាពជាច្រើនបែបនេះ។ រីឯភ្ញៀវទេសចរម្នាក់ទៀតឈ្មោះ Charley ដែលបានចូលរួមក្នុងពិធីបុណ្យនេះ ៣ ឆ្នាំជាប់ៗគ្នាបាននិយាយថា ពិធីបុណ្យនេះមានសុវត្ថិភាព មនុស្សគ្រប់គ្នាបានរកឃើញសេរីភាព រំដោះខ្លួន និងស្វែងរកមិត្តភាព។ ក្នុងពិធីបុណ្យស្រា..តនេះ មហាជនយល់ថា ពួកគេលែងខ្លាចធាត់ ឬស្គមទៀតហើយ ដោយពួកគេចាប់ផ្តើមសន្ទនាជាមួយអ្នកដទៃយ៉ាងងាយស្រួលដោយមិនខ្លាចការរើសអើង ដូច្នេះមនុស្សដែលចូលរួមពិធីនេះច្រើនយកចិត្តទុកដាក់តែលើជីវិតស្នេហាជំនួសឱ្យរូបរាង ឬទ្រព្យសម្បត្តិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipDVVB2pU4Eo9wPaAtpaARdkJ2DEgIIZp-lDXoXVY56bBWLGrwYD1qlvKsQzE65Bu8S6OfmiXHN0iuHk1vczp4TqJ-J5P8fddrybC6CIJgX29JNGMvVdTziCMPlwlRk-J6smQ8Av_ayWgDBddO1zpKvDXuulgrm9Ligzr8W_-Z0Cyf6ggC4U7DQmNAGalA/s839/image_2024-08-12_09-32-14.png

ឈ្វេងយល់! ចលនាបដិវត្តន៍ពណ៌នៅកម្ពុជា ជាអំពើខុសច្បាប់ដែរឬទេ?

0

បដិវត្តន៍ពណ៌ ជាពាក្យមួយដែលត្រូវបានប្រើប្រាស់ដំបូងឡើយ ក្នុងអតីតសភាពសូវៀតអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០ ដែលពាក្យនេះ គេប្រើដើម្បីពណ៌នាពីចលនាផ្សេងៗជាច្រើន ដែលកើតឡើងនាពេលនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqFnGm5S9HaND63-u3SjzvGUCWZQElOLLl4QrcAIElCG_Hq-MjDgbPL_zu8UkNn-exo50tZfsMm24b3yKNnomAh_gQwwlt5f9bO5QFvunev0n_J0_t9nNCMRlwPhPzNsOuglMKnOiYk5mLzuwrhg8qkni0vkg0OeYS4SPkrsiNz3tZL_TljvNcXhQVvvAu/s2254/image_2024-08-12_09-19-44.png

បដិវត្តន៍ពណ៌ភាគច្រើនសំដៅទៅលើការបះបោរ ក្នុងរូបភាព ការធ្វើបាតុកម្ម កូដកម្ម ប្រឆាំងនឹងរដ្ឋាភិបាលដែលប្រព្រឹត្តអំពើពុករលួយ ឬផ្តាច់ការ និងដើម្បីតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5NvyBMpsp1pPVcKvI-N0_5dBhMzK7fwUzpZzpcllzKOFIRxn5T520qRY817Yv_vgbviqnggv_t2LfXD6kwEhAZzddby9wxZra8TiT5Y5vkVSYBdhTjaFPqkjvhy52HiQ6OcrtgfD_hqshkguLFc_yz3IqckfXblwhDejkmRrRsqARmITXTWy09PeD7NhK/s990/image_2024-08-12_09-20-41.png

នៅកម្ពុជា ចលនាបដិវត្តន៍ពណ៌ ជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ នេះបើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhMcIk6Wg1PWJVFfsLHqk2GiZTfJOmMJUFtPf1tc_2keMoCGWynpmUB-vsMtAUUAt6lhXCuEDicxMrRiFGE3ZngvNkXbaMBP541RmpeLr88pO0pKWCLuWeuHht3kmaux1Kw8r9UXStnh1uTPvMQwVAzObrxDsQJ4MCy00MKbo5gqRi9HfyuBalf_hhttA-/s1280/image_2024-08-12_09-21-10.png

ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់ពីរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។

ការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ធ្លាប់បានកើតឡើងម្តង តែក៏ត្រូវបានបរាជ័យដោយសាររាជរដ្ឋាភិបាល ចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ទប់ស្កាត់បានទាន់ពេលវេលា។ គ្រានោះពលរដ្ឋយកផ្កាឈូក ដើម្បីធ្វើបដិវត្តន៍ ដោយមានការបង្គាប់ពីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល។

លុះដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅកម្ពុជាក៏ផ្ទុះឡើងម្តងទៀត នូវរូបភាពបដិវត្តន៍ពណ៌តាមរយៈការស្លៀកពាក់ខ្មៅវិញម្តង តែផែនការនេះក៏ត្រូវបានបរាជ័យផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHUrbQK3aBVuG6mmPXs_iiCfpEwB0OIKclinEglUutq2QY4GFqus22B_7dJ4ipWoi28EDw7OlbDWZ8WnyapUdyi8M4KXFDFjZQB2JzRlqQV8eBeLNvBIBVzouGybCVSiHR_Hx92_F7dopt1obnY7JCXnXQrTFO4Uzb42wD7rhqZ9AZcW238PosKI0zRxJa/s600/image_2024-08-12_09-18-17.png

 

តិចអត់ដឹងនៅអាស៊ីអាគ្នេយ៍យើងនេះ តើប្រទេសណាមានប្រជាជនជិះម៉ូតូច្រើនជាងគេ?

0

អាស៊ីអាគ្នេយ៍ ឬតំបន់អាស៊ានមានប្រទេសទាំងអស់ចំនួន ១១ ដែលប្រទេសនីមួយៗសុទ្ធតែមានឡាន ម៉ូតូគ្រប់ម៉ូត ដោយយានយន្តទាំងនេះគឺជាមធ្យោបាយធ្វើដំណើរទៅកាន់កន្លែងជាច្រើនយ៉ាងងាយស្រួលបំផុត និងជាមធ្យោបាយដឹកជញ្ជូនដ៏ល្អបំផុត។ ទោះជាយ៉ាងណាក្នុងចំណោមប្រទេសទាំង ១១ មានប្រទេសអាស៊ីអាគ្នេយ៍តែ ៥ ប៉ុណ្ណោះដែលមានប្រជាជននិយមជិះម៉ូតូច្រើនជាងគេ ពោលគឺមានម៉ូតូច្រើនជាងឡាន ដោយសារតម្លៃម៉ូតូសមរម្យ ងាយស្រួលធ្វើដំណើរតាមដងផ្លូវដែលមានការកកស្ទះ។ ដូច្នេះប្រទេសទាំង ៥ ដែលមានប្រជាជនជិះម៉ូតូច្រើនជាងគេរួមមាន៖

១.ប្រទេសថៃ៖ យោងតាមគេហទំព័រ Seasia ថៃគឺជាប្រទេសដែលមានម៉ូតូច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ហើយក៏ច្រើនជាងគេបង្អស់នៅលើពិភពលោកផងដែរ។ ដោយបច្ចុប្បន្នប្រទេសនេះមានប្រជាជនជិះម៉ូតូចំនួន ៨៧% ហើយម៉ូតូដែលចុះបញ្ជីមានរហូតដល់ ២០ លានគ្រឿង និងម៉ូតូដែលមិនទាន់បានចុះបញ្ជីមានរាប់លានគ្រឿងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Kpvc20sZSFRbkFahZ3ZbNtWu51kGhpS-Yimom4VC9JRLWudHS4KS1GybWWQvlefad3ajYGD4qGGsxHigBaa7wPS8S2GGufjyI9xiKt9K2z6qG1qKzijtHao0VGdH1lIU42nxVHQf_KA6KpYRNyXboJJvu3OQpEFpr6hyiRYoyxt5AGFdjpKzsb7H-L0_/s600/image_2024-08-12_08-45-34.png

២.ប្រទេសវៀតណាម៖ វៀតណាមក៏ជាប្រទេសដែលមានប្រជាជននិយមជិះម៉ូតូច្រើនជាងគេទីពីរនៅលើពិភពលោកផងដែរ។ ប្រទេសនេះមានម៉ូតូប្រហែល ៤៥ លានគ្រឿង ប្រមាណ ៨៦% នៃប្រជាជនសុទ្ធតែមានម៉ូតូជិះ។ យោងតាមរបាយការណ៍ បច្ចុប្បន្នការលក់ម៉ូតូនៅតែបន្តកើនឡើងឥតឈប់ឈរ ដោយផ្លូវភាគច្រើនក្នុងទីក្រុងហាណូយត្រូវបានកាន់កាប់ដោយម៉ូតូប្រហែល ៥ លានគ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Fp8STssKGfB_oV9FaL26X9S8UXO8LUo8e3OpNj7lYiJOsNdS7F9IyP2USUw8_cH7phYIJfS38KQ1JhX5dIYWeKaGu2vsnZsNmgaOoDmSMvjF_af2Tq54wJ8GFGk7dCmVHroHyK9iljVE87KKlAPHfvyG6tXce3MDdUPd-hI9fjvQT9gJ2Xfss1PVilI4/s1447/image_2024-08-12_08-45-52.png

៣.ប្រទេសឥណ្ឌូនេស៊ី៖ ជារៀងរាល់ថ្ងៃប្រទេសឥណ្ឌូនេស៊ីមានម៉ូតូប្រហែល ១៥ លានគ្រឿងធ្វើដំណើរឆ្លងកាត់ទីក្រុង ខណៈរថយន្តក្នុងប្រទេសនេះមានត្រឹមតែ ៥ លានគ្រឿងប៉ុណ្ណោះ។ ដោយជាទូទៅឥណ្ឌូណេស៊ី គឺជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ម៉ូតូ នេះបើយោងតាមការស្ទង់មតិរបស់ AISI បច្ចុប្បន្នឥណ្ឌូណេស៊ីមានម៉ូតូប្រហែល ៨០ លានគ្រឿងនៅក្នុងប្រទេស ហើយប្រជាជនដែលនិយមជិះម៉ូតូមានរហូតដល់ ៨៥%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCCom7Pbqah8e0RUyMPlZHohvQ1uW6UR9ptuy2McuVTXJviIw248yg1VJQUhj5XwAf8DaWp9oVYQG1p7KoDwvCys_njdijgb9YnOYvVwGLA-5vBnQE74wYgQs7uSUNOb2Fis3xQGZ9D3eUjDTPgddN-5nEtKYak2hfZRudzxWpdiJY8ngtvaTgLyVFHUjj/s2000/image_2024-08-12_08-46-10.png

៤.ប្រទេសម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីក៏មិនធម្មតាដែរ ដោយប្រទេសនេះមានម៉ូតូសរុបជាង ១៣ លានគ្រឿងស្មើនឹងចំនួនរថយន្ត។ ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុតក្នុងប្រទេសម៉ាឡេស៊ី ដោយមានប្រជាជនប្រមាណ ៨៣% សុទ្ធតែនិយមជិះម៉ូតូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNZZb8_gILCw86jzWUtemQx3b6b5auqQ7ygnm2HC4ddUEjXkXQkAXGDpfJ-usfn5XTr4jQ8cPPzr0pIT_DDlH4hvWUpESs_S2zsJftFbvPnVYTkDzL76o4iamMUk3V3fh3LNOCBIZeRtblcBQIj5kdAuFQF6R5dza5Md1jThVloPWg68pvKIcG_auZ4wxM/s830/image_2024-08-12_08-46-36.png

៥.ប្រទេសហ្វីលីពីន៖ ចំណែកប្រទេសហ្វីលីពីនវិញគឺជាប់ចំណាត់ថ្នាក់លេខ ៥ នៅអាស៊ីអាគ្នេយ៍ និងលេខ ១០ នៅលើពិភពលោក ដែលមានប្រជាជនជិះម៉ូតូច្រើនជាងគេប្រមាណ ៣២%។ រីឯប្រទេសផ្សេងទៀតដូចជាកម្ពុជា សិង្ហបុរី មីយ៉ាន់ម៉ា ឡាវ ទីម័រ និងប្រ៊ុយណេ គឺមិនមានចំណាត់ថ្នាក់នោះទេ ដោយសារប្រទេសទាំង ៦ នេះមិនសូវមានប្រជាជននិយមជិះម៉ូតូឡើយ។ នេះបើតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលកាលពីឆ្នាំ ២០២២ កម្ពុជាមានរថយន្តត្រឹមតែ ៩២០.០០០ គ្រឿង និងម៉ូតូ ៥.២ លានគ្រឿងប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmoL4Ro4Ilq3vB5ZifuQ_dLl6I9NtEl6Kuay_WsM6rje-YZdBi4MFHQHlIpvf0wdIMNpgDVQvL313swjR8-RiGyki6Pgh_9LxeTALQXp07Mp1TGt_t3FITy3MSi6mzJCUlYWTqSMDhV-KeYRUNLPNzqRdAzSoMy41KZ-PSTyV1VbUkLTWqkvNugWL3T-FW/s800/image_2024-08-12_08-47-06.png

គ្រាន់តែមានគ្រោះធម្មជាតិភ្លាមពលរដ្ឋជប៉ុនសម្រុកទិញទំនិញរហូតដល់អាជ្ញាធរឃាត់

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរជប៉ុនបានស្នើឱ្យពលរដ្ឋចៀសវាងការទិញទំនិញចាំបាច់ផ្សេងៗស្តុកទុកច្រើន ដោយសារពលរដ្ឋបារម្ភថា ជប៉ុននឹងកើតគ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំងនាពេលខាងមុខ ។ ហេតុនេះ វាជំរុញឱ្យតម្រូវការទិញឧបករណ៍ការពារគ្រោះមហន្តរា.យ និងទំនិញចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃកើនឡើង នៅថ្ងៃទី១០ ខែសីហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcRd5hxM9hyphenhyphenhP62kHqyYX4gWBUrcoziU1SqQzZggnw-X2IGMD3bwVZTwaMH-jLpU8bxtSQAxC0X4csjH8V3YNQXUYWoGLszKcgYAlu-nwRHU4IW4knzfP2XeoAx9bfXqohHpLdYP_UGZAC4vPirViDTDtTOFLVoFxEncVe8emczPVIrJgzZ94wjKJ0v_km/s4502/image_2024-08-12_08-29-10.png

ការិយាល័យឧតុនិយមជប៉ុនបានប្រកាសថា ជប៉ុននឹងមានគ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំងក្លានាពេលខាងមុខ ក្រោយជប៉ុនមានគ្រោះរញ្ជួយដីកម្រិត៧.១រិចទ័រ នៅតំបន់ភាគខាងត្បូងប្រទេស កាលពីថ្ងៃទី៨ ខែសីហា កន្លងមក ។ ហេតុការណ៍នេះបណ្តាលឱ្យពលរដ្ឋជប៉ុនរងរបួសជិត២០នាក់ ហើយធ្វើឱ្យពលរដ្ឋជប៉ុនសម្រុកទិញទំនិញយ៉ាងច្រើនស្តុកទុក ។

ហាងលក់ទំនិញមួយកន្លែងនៅទីក្រុងតូក្យូ បានបិទស្លាកសូមទោសអតិថិជនសម្រាប់ការខ្វះខាតទំនិញមួយចំនួន រួមទាំងខ្វះទឹកបរិសុទ្ធលក់ផងដែរ ។ ហាងនេះបញ្ជាក់ថា ការខ្វះខាតទំនិញលក់ឱ្យអតិថិជន ក្រោយការចុះផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAtWKE7Lby3RYaWHpLsFqqhul1_6DC9t2pqxf8JWI6M9YbiRTl1BbquhzS_IU7JFB50LzC-4nFzIYm1-tBfJqPcWnWiL4GXGi3GoGLZNQEaLV8ue6qi55l2S5Rfvnw9gM4ypBQOGNYwi3vYmUfSzf18Wy65agbDWtvUl0rWL67j8Lw1kQQpBjwJMW8LsEA/s2000/image_2024-08-12_08-29-36.png

កាលពីព្រឹកថ្ងៃទី១០ ខែសីហា គេហទំព័រដ៏ល្បីល្បាញមួយរបស់ជប៉ុនបញ្ជាក់ថា បង្គន់ចល័ត, ស្បៀងអាហារ និងទឹកបរិសុទ្ធ គឺជាទំនិញលក់ដាច់បំផុត ។ រីឯអាជីវករលក់ទំនិញរាយនៅតាមឆ្នេរសមុទ្រនិយាយថា តម្រូវការទិញឧបករណ៍ការពារគ្រោះមហន្តរាយ ក៏កើនឡើងដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqWolSp1_GMEUv6HJKZIxl50HQ2rj3Kx8ffT9gfUVO7ioJDjQ_RaWUYivkPmlHyBjjkVM2rlIfcoPsS4o5yeV34x31d_Epppn-ohl4mj1Qh3IKzxhHxJKrP-RX_aJFpsrjCjPMyB2uRo-46J5JldBUMHFFLEB1_Ci_wnr3fCMWVy0eKLb2prJi4fLztWgH/s1000/image_2024-08-12_08-31-00.png

កន្លងមក នៅមហាសមុទ្រប៉ាស៊ីហ្វិកធ្លាប់កើតគ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំងក្លា រហូតដល់កម្រិត៨រិចទ័រ ទៅ៩រិចទ័រ នៅរៀងរាល់១០០ឆ្នាំ ឬ២០០ឆ្នាំ ។ អាជ្ញាធរជប៉ុនក៏ធ្លាប់សន្និដ្ឋានថា រយៈពេល៣០ឆ្នាំទៀត គ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំងនឹងកើតឡើងនៅជប៉ុន ហើយការសន្និដ្ឋាននេះមានភាពត្រឹមត្រូវរហូតដល់៧០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyRbtMDx4hQW1mPVJ5efdcl1Ikw92qc8MXhi4vHtu5nxxOAGJdgokarH2KPw4XYoh7arRkA1FOvCSxa5bLt2bRGIe_y4SsUuMu7nvZH2D52XIeFeS35ubFtCx0wUtOsfqseVPwypuGKASV7-pSv_bUqJAMnLZiqLXdT1ZmEb8-NfNIsYuR9nQiObz5z3dO/s3000/image_2024-08-12_08-31-21.png

ទោះយ៉ាងណា បណ្តាអ្នកជំនាញនិយាយថា បើទោះជាជប៉ុនប្រឈមនឹងគ្រោះរញ្ជួយដីខ្លាំងក្តី ប៉ុន្តែវានៅតែស្ថិតក្នុងកម្រិតទាប ខណៈក្រសួងកសិកម្ម និងនេសាទបានអំពាវនាវកុំឱ្យពលរដ្ឋទិញទំនិញស្តុកទុកច្រើនពេក ។ ពលរដ្ឋជប៉ុនចំនួន១២៥លាននាក់ បានរស់នៅតំបន់ដែលប្រឈមនឹងគ្រោះរញ្ជួយដីរហូតដល់១.៥០០លើកក្នុង១ឆ្នាំ ប៉ុន្តែគ្រោះរញ្ជួយដីភាគច្រើនមិនធ្ងន់ធ្ងរ ៕

កក្រើកឆាកជាមួយរ៉ាប៊ី និងពូណុយ ក្នុងកម្មវិធីសម្ពោធប្រកាសចេញលក់ស្មាតហ្វូនស៊េរីថ្មី realme C61 តម្លៃត្រឹម 149$ កំពូលគុណភាព លេងហ្គេមកំពូលលឿន RAM ដល់ទៅ 18GB

0

កក្រើកឆាកជាមួយរ៉ាប៊ី និងពូណុយ ក្នុងកម្មវិធីសម្ពោធប្រកាសចេញលក់ស្មាតហ្វូនស៊េរីថ្មី realme C61 តម្លៃត្រឹម 149$ កំពូលគុណភាព លេងហ្គេមកំពូលលឿន RAM ដល់ទៅ 18GB

កាលពីថ្ងៃទី9 ខែសីហា ឆ្នាំ2024កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាប្រេនស្មាតហ្វូនល្បីខ្លាំងរបស់ពិភពលោក បានរៀបចំកម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីបំផុត គឺ realme C61 ដែលជាស្មាតហ្វូនកំពូលគុណភាពនិងកំពូលលឿនថ្មីមួយទៀតក្នុងតម្លៃពិសេសបំផុត 149$  ចំពោះRam (18GB+128GB) និងតម្លៃ 179$ ចំពោះ Ram (18GB+256GB)។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheIObbdVWBYucxMpxJkKfaDxQNqsWuc3Cpr5uobV0Z6Vj01rmCAeHD1RzSw1EEo5d3HuRN6Y0QD8D0xkdWosKHt6IB86vvXDdFf7EqKEruLEP9XT5EC6D4orZ_zsHKygGfiMvrDXX0KXzgMiwrQw7Ooa744bb9Y7JHeg4-dKC3U6cxDobk4e9_LmybncgO/s4131/1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWuNGjKL-RG9-709-Zo5r0LTyb_TfweBMeP4KDGn_d1p9m0NhSTaKxvG1HKx2RWes7iwP3rgDWC-P2S9JYKiPI7m2q9OSOHBNeovwu4M0dMLoBZXalhBXkNzcj3HQy8aRfPkYXmR2muGF9ZeREj1mepRmqJZ5PD7ZDZ4oVqu56SMq77AL0fR_fLD4TSJ0i/s5386/2.jpgកម្មវិធីនេះបានរៀបចំឡើងយ៉ាងអធិកអធម្មនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Sun&Moon  ដោយមានវត្តមានតារាចម្រៀងល្បីឈ្មោះ រ៉ាប៊ី ជា BA ថ្មីរបស់ក្រុមហ៊ុន realme និងតារាកំប្លែងល្បីៗដូចជាលោកពូណុយ លោកពូណម បវរកញ្ញា Miss Teen International ឆ្នាំ 2024 ក៏ដូចជាវត្តមានភ្ញៀវកិត្តិយសជាដៃគូហាងទូរស័ព្ទ realme ទូទាំងប្រទេសផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCLh_IW42tx16_3rQchYUQvZ2mMCGli7rPPwH1W0Hppldt98suVo8TOGV7WD5zmxLnNunv-La-FKwcB3R5KPLSX-gQ9D9F-7ZzHnU09_f3NAOu8OJFJX4O20vxHt110Fza9zv_QKN84IAhyphenhyphenZ6xF7K4MtIjsji7-20_7utMNMix54KxlL8MiyaRHwamf_zX/s4571/6.jpgក្នុងកម្មវិធីក៏មានការឡើងច្រៀងនិងបង្ហាញក្បាច់រាំដ៏ទាក់ទាញរបស់តារាចម្រៀងរ៉ាប៊ី ការដើរបង្ហាញម៉ូដពីសំណាក់បវរកញ្ញា Miss Teen International ឆ្នាំ 2024 ការធ្វើតេស្តទម្លាក់ទូរស័ព្ទដោយផ្ទាល់ពីទីខ្ពស់និងដាក់ចូលទឹកពីសំណាក់តារាកំប្លែងល្បីឈ្មោះទាំង2 រូបគឺលោកពូណមនិងលោកពូណុយ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIr2ErKu8ozG3xHd0MJQjGwo04J-WWOWICQZR7OHbxd32hJTFjvE56ZTUeV8dEwe48VdyWkH0phC3FbeZ157em8HmvWpVuWASzAmbMKOcp5isSQE1EZK3PPgvQw8lZN1nPboeipU7Jz1md7ev7Z_qLxocZQRpAw9RlhRWTpSzfw3CVnbEdovXi_Syo4w8E/s3648/9.jpg

ទន្ទឹមនឹងគ្នានេះ កម្មវិធីក៏មានការប្រគល់ពានរង្វាន់ជូនដល់ហាងទូរស័ព្ទជាដៃគូដែលបានកុម្មង់ទូរស័ព្ទ C Series ច្រើនជាងគេបំផុត និងការចាប់រង្វាន់ឈ្នះទូរស័ព្ទដៃ realme C61 ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQVc9hOe7s_jCn1KhQv5E499qmVE4KpAeUAujUz1Pj8Tvq6G1dl5QNMDTWI6-6oZf0JP1-562h9xRKjj2k8cIQMev_NcqIa6M5-rlbtHV2g5HEdZMgjdeDI88g55LvpAI-myRF0QU81FAO-WWEMsGs-uPdYvak_9960DLsVym28Nj91nb7OZJycHqrMYm8/s5472/7.jpgលោក Allen Choi  ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme នៅកម្ពុជាបានបញ្ជាក់ឱ្យដឹងថា «នៅក្នុងឆមាសទី1 ឆ្នាំ2024 នេះ ក្រុមហ៊ុន realme មានសន្ទុះនៃការលក់កើនឡើងយ៉ាងខ្លាំងតាម    រយៈការចេញលក់ស្មាតហ្វូនស៊េរីថ្មី Note 50 ដ៏ពេញនិយម ដោយចំនួននៃការលក់បានកើនឡើងជាងមុនដល់ទៅ 60% បើប្រៀបធៀបនឹងឆមាសទី1 ឆ្នាំ 2023។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmrc4jq1pwOthtyUBM4NHJehn_7xuOQm7_JBNohEKfk2MIi7Zf-Mes5Jc9o-CDUAeducI7BzcxwJxTowA3B_hpbn_gYNd7n4B9wnr5UWfTeLIwx1e1vHGrw7vXxpRzQjUSfs3rPv1eTItwi-X0XJ4yMQbVpA4S9EREor7RQazdK-o70FfP9Rm8SS6rfTAP/s5472/03.jpgតាមរយៈការស្ទុះឡើងកាន់តែខ្លាំងនៃចំណែកទីផ្សារស្មាតហ្វូន realme នៅកម្ពុជា ក្រុមហ៊ុន realme នឹងបន្តនាំមកនូវជម្រើសស្មាតហ្វូនកាន់តែសម្បូរបែបបន្ថែមទៀត ទាំងស្មាតហ្វូនតម្លៃសមរម្យប្រភេទ C Series និងស្មាតហ្វូនពេញនិយមសម្រាប់ការថតរូបនិងលេងហ្គេម Number Series។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKM0c0mPszrwA6zDf8-STBu4GyoCexdTf7gWi46_mQnun-aimX8CkskpasRnu0IEucminNAL3p1S51f7kIrMdtPN6S4YjewPu1JrOk4rUCAIEwff4D0SQTeiLj9fLxhcpkF7WqGs64FsTWFs8WXzxSMIZssclzZd6Ck9pU-0DaWSWRWSCpZJlMze1yRMVz/s5472/8.jpgកាន់តែពិសេសផងដែរនោះ​ realme ក៏នឹងមានគម្រោងនាំមកលក់ប្រភេទស្មាតហ្វូន Flagship លំដាប់កំពូល GT Series នៅដើមឆ្នាំក្រោយផងដែរ»។

ស្មាតហ្វូន realme C61 គឺជាប្រភេទស្មាតហ្វូនកំពូលគុណភាពតម្លៃសមរម្យបំផុត ដែលធន់នឹងការធ្លាក់ពីទីខ្ពស់ ហើយធន់នឹងការជ្រាបទឹកព្រោះមានប្រព័ន្ធការពារ​ IP54 ជួយការពារពីការជ្រាបទឹកនិងធូលី។ កាន់តែពិសេស realme C61 មាន RAM ធំដល់ទៅ 18GB(6+12GB) ងាយស្រួលដល់ការលេងហ្គេមដូចជា Mobile Legend បានយ៉ាងលឿនទាន់ចិត្ត។ នេះជាទំហំ RAM ធំបំផុតក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieHUJkKcJJFVt_MYK7_9j1GlwDqVHMSBkjV21IR8ldbUY3rfmgPfFGIdsA7UzCBiOcfDFJpctYFyN76a_l01TkaMJQasQXg_uGqX10O_G0IFTbgXrkYlxUHzcfL6wJptDptSdZhQ23HgTnYRatujeESD4hPiaWtJRVdySNvc4uCfflpH6cJRBSz2LDbstR/s4501/10.jpgស្មាតហ្វូន realme C61 មានការរចនាម៉ូដពណ៌មាសយ៉ាងស្អាតទាន់សម័យ និងបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុតដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាការបញ្ជាតាមកាយវិការបច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម(Rainwater Smart Touch) បច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxMd9VSJ49l48Ijw1yIuSAMyv4_lOtjYxMbPE0DRStAwwZjK-H-xAg-Rm9Mjic55R95-k4nE-J5L5lfyDPV0mlCfGLhcQnu0Lk6QaJQM0WWc43A3QD9Y9q4Rm4f8D1GJJE96ZxzrHWN6oTrWvYEmWBipC9-B9ub7dJ_JCuV0urWa2kel9aGMzDlb3pLL36/s5472/11.jpgកាន់តែពិសេសបំផុតនោះ គឺ realme C61 មានការធានាលើគុណភាពថ្មរហូតដល់ 4ឆ្នាំ និងឆ្លងកាត់ការធ្វើតេស្តគុណភាពថ្មប្រកបដោយសុវត្ថិភាពខ្ពស់ សូម្បីតែតេស្តនឹងកំដៅក្តៅខ្លាំង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvW7uHXmeVqQhvJsJBU-ynoAgh6nXv_TcUYHYrR7pkq72oImJMP85rz_gg7vcaV7zMtZCUCLkjx_oSKmX_Xi9R7kQzGL1mVfSWTlJLaAtVaXo_9-IJZJo5SNwIyO6AvPoTRXZrtVtoaLNyWK-adEuY1SPMeJ7GV0GkxvBk0VKL3A10qWeMY3VvzV29cikd/s5114/4.jpgrealme C61 ចេញលក់ 2 ពណ៌គឺ Sparkle Gold (មាស)​ និង Dark Green (បៃតងក្រម៉ៅ):

realme C61 (18GB*+128GB) 149$

realme C61 (18GGB*+256GB) 179$

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtOYI2-eT6UyPLMwJklieVoXGgacZG_ugXMVZLHLNFiYyX8ddIXGbZ6pNgQ0yQO0XJUDcjfNbJVKPZ_NPumLcLa4doymSNvoN-2QIWBee2N5jiNQSK7RCsr6UFJaUhWtLCxALeAbEqkmRDdeC72vhUjYgTHdRwsIgFfbB_eBY7iEiQygTLtnTbcwVI43GY/s5472/5.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3hSuH5rkSBQR0-cMHV4ronzesku7wcw2x9RTxgs2975avxoDCv2zJBC1RH7evqkteYXD1xpIcbbsbo2hCvKY7hEs7E1chXP312ACQn5xB6daIz7O4rL1B0ykmMEBJoZQAiqCDpo7AHb-NTat6tWH5Hlx2RDpqjvWX4FQpuT1ttyrJ6Y_2DSTd7AedGBLe/s4347/12.jpgអំពីក្រុមហ៊ុន realme 

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realmeបានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30ប្រទេសទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com

កៅ សុភា ថាបទ ជូវី លីន ទម្លាយមិនបាន៥ភាគរយនៃការពិត ខណៈនាងបោះបង់លុយជិត១០ម៉ឺនដុល្លារនិងការសម្តែងនៅក្រៅប្រទេស

0

បន្ទាប់ពី ជូវី លីន បានទម្លាក់បទថ្មីនិយាយពីរឿងខ្មៅកង្វក់ទទួលបានសន្យាខ្យល់ស្រាប់តែតារាចម្រៀង កៅ សុភា បានចេញមកទម្លាយរឿងរ៉ាវដ៏ក្តៅគគុកបន្ទោសខ្លួនឯងជាមនុស្សចោលម្សៀតមើលឃើញអ្នកជិតខ្លួនត្រូវគេធ្វើបាបតែមិនអាចធ្វើអ្វីបានចាញ់ការគំរាមគេ។ កៅ សុភា បានលើកឡើងទៀតថានាងដឹងថាគេមានសែមានខ្នង មានលុយតែពួកគេដែលចង់សម្តៅមកនាងនិង ជូវី លីន បានចាកចេញហើយដោយមិនចង់បានអ្វីក្រៅពីកុំបិទផ្លូវពួកគេ។ ផ្ទុយមកវិញនាងបានលះបង់ការងារជិត១០ម៉ឺនដុល្លារនិងបានចោលឱកាសល្អមួយនិងក្តីស្រមៃដែលសម្តែងនៅក្រៅប្រទេស។ លើសពីនាងនិយាយថាបទនេះនិយាយមិនដល់៥%នៃការពិតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWQCpKvmvYil4cmylr3oMVYxaFhS9QybsGdrm7WWoBrZzCcQ5rz_rI__RbmwknvvLJ0WGEAkH-73e_6s1W2W5IdFmMcVZvRzpGfqVLAW_6an_VvfJTr1IT0C8rjEmFdu-RCcnu9Lzw0AxETxoOCXzTzPta3j7P-0EFj7NgMcPQ_141fyw2xvDGJMqB8tAN/s958/image_2024-06-12_09-33-46.png

កាលពីល្ងាចថ្ងៃទី៩ សីហា តារាចម្រៀង ជូវី លីន បានទម្លាក់បទថ្មីមានចំណងជើងថា «Lying» ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកហ្វេនៗហាក់ដូចជាបង្ហាញពីរឿងដែលខ្លួនជួបប្រទះធ្លាប់ជាកូនអុកដែលគេប្រើហើយគេបំភ្លេចសន្យានិងរំលេចដែរថាកិបលុយក្មេងយកលុយទៅសង់ផ្ទះរួមជាមួយអត្ថន័យដ៏ស៊ីជម្រៅទៀតនិង។ បទថ្មីរបស់ ជូវី តារាចម្រៀង កៅ សុភា ក៏បានបង្ហើរសំឡេងក្នុងបទនេះមានទាំងឃ្លាចង់បានសេរីភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNWJJ5ZFH3gazPfJQZGHTjsuGq46dZGyuMVqmLo_ElAF8ksy43y0xIrjLnddvh7tI-sqauNW7gzP7gVcQyGkpiKkEFxL1zOH0d6gmNepFIVsVglrZHfvTzc455-VUk6uSGHYu7xWzOW5FYCRowtLMqExQemivpQygSy32rkPgu2Uj9LhM1n435ZveOPkSp/s1536/image_2024-08-10_09-42-36.png

អ្វីដែលកាន់តែក្តៅគគុក សុភា ក៏បានចែករំលែកវីដេអូចម្រៀងរបស់ ជូវី លីន ដោយជីកកកាយបន្ថែមទៀតធ្វើឱ្យអ្នកគាំទ្រស្លុតស្មារតីជាខ្លាំង។ សំណេររបស់អតីតសិល្បកររបស់បារមីបានរៀបរាប់ថា «អ្នកទាំងអស់គ្នាតែងតែសួរខ្ញុំថា មួយរយៈធំនេះខ្ញុំស្ងាត់ម្ល៉េះ? អ្នកទាំងអស់គ្នាតែងតែបារម្ភពីខ្ញុំ សួរសុខទុក្ខ ខ្លាចខ្ញុំមានវិបត្តិផ្លូវចិត្តទៀត។ ប៉ុន្មានឆ្នាំនេះមានរឿងជាច្រើនដែលបានកើតឡើង ខ្ញុំខឹង ខ្ញុំស្អប់ខ្លួនឯង ដោយសារខ្ញុំមិនអាចនិយាយអ្វីទាំងអស់ ពេលដែលបានឃើញអ្នកជុំវិញខ្លួនបានត្រូវគេធ្វើបាបផ្លូវចិត្ត ខ្ញុំទទួលស្គាល់ថាខ្ញុំខ្លាច ខ្ញុំអត់ហ៊ាន ខ្ញុំចោលម្សៀត ពេលដែលត្រូវបានគេគម្រាម»។ នាងបន្តទៀតថា «អរគុណបងខ្ញុំសម្រាប់មួយបទនេះ ខ្ញុំឃើញcommentsច្រើន ដែលបងៗអូនៗអាណិតពួកខ្ញុំ។ ប៉ុន្តែ ក្នុងបទនេះនិយាយមិនដល់ ប្រាំភាគរយក្នុងសាច់រឿងការពិតផង ពួកខ្ញុំគ្រាន់តែជាសិល្បករសិល្បការិនី ចំណែកដ៏តូចក្នុងវិស័យសិល្បៈខ្មែរ។ ពួកខ្ញុំគ្រាន់តែចង់ធ្វើភ្លេងដោយចំណូលចិត្តផ្ទាល់ខ្លួនហើយក៏ចង់ផ្សព្វផ្សាយទៅអ្នកបរទេសឱ្យពួកគាត់ដឹងថា ខ្មែរអាចធ្វើបាន ខ្ញុំដឹងថាអ្នកឯងមានខ្នងមានសែមានលុយ ប៉ុន្តែខ្ញុំសុំកុំបិទផ្លូវពួកខ្ញុំ ពេលដែលខ្ញុំចាកចេញ ខ្ញុំអត់បានទាមទារអ្វីទេ ផ្ទុយទៅវិញខ្ញុំបានលះបង់ការងារជិត$១០ម៉ឺនហើយក៏បានចោលឱកាសល្អមួយនិងក្ដីស្រមៃដែលបានសម្តែងនៅប្រទេសក្រៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwrWkfvQ_pmWfnOoxubNNtaNGHUCzf8GdFG09yyXywOocgibKWrFnkpQ5rfdxcbFWYyvEXOpi9hHeN6MIQJLeQLcUogbL49MsuO_BgVGMZx7cz98sbd-9_v-1rhAll19Osn7P-WfKDixJtN3mjBTXy26BcXhhYwDxA1DhBGW7A5oQZBgfbWOaD0HxcMvZU/s1800/image_2024-06-17_09-10-20.png

កៅ សុភា បានរៀបរាប់ទៀតថា «វិស័យសិល្បៈយើងតូចណាស់ ពួកយើងគួរតែប្រជែងជាមួយអ្នកក្រៅ មិនមែនប្រជែងជាមួយអ្នកក្នុងស្រុកទេ។ ជាចុងក្រោយខ្ញុំសូមអរគុណទៅអ្នកទាំងអស់គ្នាដែលបានគាំទ្រវិស័យសិល្បៈខ្មែរ គាំទ្របទចម្រៀងរបស់ពួកយើង។ ដល់ថ្នាក់ប្រទេសក្រៅបានស្គាល់ អរគុណដែលបានជួយជំរុញ វិស័យសិល្បៈខ្មែរ ហើយក៏អរគុណ សម្រាប់ការអត់ធ្មត់របស់អ្នកទាំងអស់គ្នាមានសម្រាប់ខ្ញុំ។ ខ្ញុំស្រឡាញ់ទាំងអស់គ្នាខ្លាំងណាស់ ដោយសារបើសិនជាមិនមានអ្នកទាំងអស់គ្នាទេ ក៏អត់មានអ្នកស្តាប់បទចម្រៀងខ្ញុំ ហើយក៏អត់មានSophia Kao ថ្ងៃនេះដែរ។ អរគុណដែលបានផ្តល់ឱកាសឱ្យខ្ញុំ ខ្ញុំនឹងសន្យាទោះជួបរឿងអ្វីក៏ដោយ ទោះអ្នកណាចង់ធ្វើអីខ្ញុំ ក៏ខ្ញុំនៅតែបន្តធ្វើភ្លេងជារៀងរហូត មិនបោះបង់ចោលក្ដីស្រមៃខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSD9fS9TjrNz5tQxkx6OQ2qk5NCF987t3WWhR12OFdwWf0KrcUPjpXrIqft76P9_ijkChxmQv7xNFFlaIAX4N4ZmX3eE9PsOWjDfBG7CKfee7-5UinsHTaOTU4dlunE2wZwmPpTk48OEOfII_z38eJ69PZJZ4Od3wwDsLym1aNbKQDkd4A72YZwnxAXAbu/s2048/image_2024-06-12_09-33-52.png

ការរៀបរាប់ខាងលើរបស់ កៅ សុភា បានធ្វើឱ្យអ្នកគាំទ្រ អ្នកក្នុងចង្កោមសិល្បៈចូលទៅខម្មិនលើកទឹកចិត្តនាងយ៉ាងច្រើនឱ្យបន្តដំណើរក្នុងក្តីស្រមៃរបស់ខ្លួនទៅមុខទៀត៕